Monday, February 19, 2018

គម្រោងអភិ តំបនត្រីកោណ

The Joint Triangle Development Project established sine 1999 and will last to 2020 with financial from ASEAN. why? In fact, the project is sponsor by Japan or USA alliance to persuade some's  member of ASEAN into US influence ( rather then China )




Monday, February 5, 2018

សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ១៩៨៥ Border Treaty 1985

គោលបំំណងនៃការផុសនេះគឺ រៀនសូត្រយកលេខ UTM មកដាក់លើផែនទីដើម្បីងាយ វិភាគ
សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយម​វៀតណាម


ក្រុមប្រឹក្សារដ្ឋ នៃ សាធារណរដ្ឋប្រជាមានិត កម្ពុជា និង ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដោយ​មានគោល​បំណង​ពង្រឹង​ និងពង្រីកទំនាក់ទំនងពិសេសរវាង កម្ពុជា និងវៀតណាម លើមូលដ្ឋាន នៃគោលការណ៍ស្មើភាពទាំងស្រុង គោរពឯករាជ្យ អធិប​តេយ្យភាព​ និងបូរណភាពដែនដី របស់ផងគ្នា បង្កើន ឥតឈប់ឈរចំណងយុទ្ធ សាមគ្គីភាព និងកា​រ​ជួយ​ឧបត្ថម្ភគ្​នា​ទៅ​វិញ​ទៅ​មក​លើគ្រប់​វិស័យ ដើម្បីកសាង ប្រទេសជាតិ ថ្កុំថ្កើង រុងរឿង និងជីវភាពសុភមង្គលរបស់ប្រជាជនប្រទេសទាំងពីរ ។

ដើម្បីកំណត់ជាផ្លូវការខ្សែព្រំដែនរដ្ឋរវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធារណរដ្ឋ សង្គមនិយម វៀតណាម សំដៅ​កសាង​ខ្សែ​ព្រំដែន​សន្ដិភាព មិត្ដភាពយូរអង្វែង រវាងប្រទេស ទាំងពីរ។
បានសំរេចចុះហត្ថលេខាលើសន្ធិសញ្ញានេះ នឹងចាត់បណ្ដាតំណាងពេញសិទ្ធិរបស់ខ្លួន ៖

– ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ៖ រដ្ឋមន្ដ្រីការបរទេស ហ៊ុន សែន
– ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៖ រដ្ឋមន្ដ្រីការបរទេស ង្វៀង កួថាច់ បណ្ដា​តំណាងពេញសិទ្ធិ របស់ភាគីទាំងពីរ ក្រោយ​ពីផ្លាស់ប្ដូរសារប្រគល់សិទ្ធិ ឃើញថា​ សមស្រប ហើយបាន ស្រុះស្រួលគ្នានូវប្រការដូចតទៅ ៖

ប្រការ ១

លើដីគោក ភាគីទាំងពីរផ្អែកលើប្រការ ១ នៃសន្ធិសញ្ញា ស្ដីពីគោលការណ៍ដោះស្រាយ បញ្ហាព្រំដែនរវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និង​សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខានាថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣ និងអនុលោមតាមបណ្ដា កំណត់​ហេតុ​រវាង​គណៈប្រតិភូ របស់រដ្ឋាភិបាល ប្រទេស ទាំងពីរ ក្នុងគណៈកម្មការចំរុះ ដែល​បានចុះហត្ថលេខានាថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ១៩៨៤ និង​ថ្ងៃ​ទី ៨ ខែ ធ្នូ ឆ្នាំ ១៩៨៤ ដោយព្រមព្រៀងកំណត់ខ្សែព្រំដែនរដ្ឋរវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធា​រណ​រដ្ឋ សង្គមនិយម វៀត​ណាម តាមទិសរួមពីជើងទៅត្បូង ដូចតទៅ ៖
  1. ចាប់ផ្ដើម​ពីចំណុច​ជួបគ្នារ​បស់ខ្សែព្រំដែនរដ្ឋនៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ខ្សែព្រំដែន ដើរ​តាម​ទិស​ត្បូង​ឆៀង​និរតី​ តាមជួរកំពូលភ្នំចុះទៅកាត់អូរនៅ និយាមកា ១៦២២.៦១០ – ៧៧៥.២៨០។​ ឡើងទៅតាមជួរកំពូលភ្នំ ដល់កំពូលភ្នំ មាន​និយាម​កា ១៦២១.១២៥ – ៧៧៥.០២៥ តាមបន្ទាត់ត្រង់ ប្រមាណ ៣.៦៥០ម “បីពាន់ប្រាំមួយរយ ហាសិបម៉ែត្រ ” ដល់​កំពូល​ភ្នំមាន​និយាមកា ១៦១៧.៧០០ – ៧៧៣.៨២០ កាច់ទៅទិស អាគ្នេយ៍ តាមជួរកំពូលភ្នំដល់កំពូលភ្នំមាននិយាមកា ១៦១៦.៥១៥ – ៧៧៤.៦០០ កាច់ទៅ ទិសនិរតី តាមជួរកំពូលភ្នំ តាមរយៈចំណុចខ្ពស់ ១០១៨ ដល់កំពូល ភ្នំមាននិយាមកា ១៦១៣.៦៣០ – ៧៧១.៥៥០ កាច់ទៅទិសត្បូងតាមជួរកំពូលភ្នំឆ្លងកាត់ ចំណុចខ្ពស់ ៧៨២ ដល់ចំណុចមាននិយាមកា ១៦០៩.៤០០ – ៧៧២.៨៣៥ កាច់ទៅទិសនិរតី តាមជួរកំពូលភ្នំ ឆ្លងកាត់ចំណុចមាន និយាមកា ១៦០៥.១៥០ – ៧៧០.៦២៥ ឆ្លង​កាត់​បណ្ដា​ចំណុច​ខ្ពស់ ១០៥៤ “ភ្នំប៊ុន” ៩២៤ – ១០២២ កាច់ទៅទិសលិច ឆៀងពាយព្យ តាមជួរកំពូលភ្នំ ឆ្លងចំណុចមាន និយាមកា ១៥៩៣.៧២៥ – ៧៦៥.៧១៥ ឆ្លងកាត់ចំណុច ខ្ពស់ ៨៣៧ ដល់ចំណុចខ្ពស់ ៩៥៧ ។
  2. កាច់ទិសត្បូងឆៀងនិរតីតាមជួរកំពូលភ្នំ កាត់អូរគ្មានឈ្មោះនៅនិយាមកា ១៥៩៤.៧៦៥ – ៧៦២.៧៣៥ ឆ្លង​កាត់​កំពូល​ភ្នំមាន​និយាម​កា ១៥៩៤.៩៥០ – ៧៦២.០០០ កាត់អូរគ្មានឈ្មោះនៅនិយាមកា ១៥៩៣.៦៥០ – ៧៦១.៣០០ ដល់កំពូល​ភ្នំមាន​និយាម​កា ​១៥៩១.១២៥ – ៧៦១.៤៦០ ចុះទៅតាមជ្រលង ដល់ចំណុចមាន និយាមកា ១៥៩០.៨៧៥ – ៧៦២.៥៤០ ឡើង​ទៅដល់​ចំណុច​មាននិយាមកា ១៥៩០.១៦០ – ៧៦២.០២០ តាមជួរកំពូលភ្នំឆ្លងកាត់បណ្ដាចំណុចខ្ពស់ ១៤៤១ – ១៤១២ – ៤៦៥ – ៧៣៤ – ៨៨៥ – ៩០៣ – ៧៥៤ – ៨៤៧ – ៦៩៧ – ៦១៤ – ៧១០ ដល់ចំណុចមាននិយាមកា ១៥៦០.២៨០ – ៧៥២.២៥០ ។
  3. កាច់​ទៅ​ទិសអគ្នេយ៍តាមជួរកំពូលភ្នំ កាត់ជ្រលងនៅនិយាមកា ១៥៥៨.៨៥០ – ៧៥៤.៣៩០ ឡើង ទៅតាម ជួរ​កំពូលភ្​នំកាត់​ជ្រលង​ នៅនិយាមកា ១៥៥៨.៥៥៥ – ៧៥៤.៨៥០ តាមជួរកំពូលភ្នំឆ្លងកាត់បណ្ដា ចំណុចខ្ពស់ ៣៣៨ – ៤២១ ដល់​ចំណុច​មាន​និយាម​កា ១៥៥៧.៥៥០ – ៧៥៧.៥៨០ កាច់ទិសត្បូងតាមជួរ កំពូលភ្នំ ដល់ចំណុចមាននិយាមកា ១៥៥៥.៩៩៥ – ៧៥៧.៤៤៥ កាច់ទិស​លិចដល់ចំណុចមាននិយាមកា ១៥៥៥.៩០៥ – ៧៥៥.៩៣៥ កាច់ទិសត្បូងឆៀងនិរតី តាមជួរកំពូលភ្នំ ដល់​ចំណុច​មាន​និយាមកា​ ១៥៥០.៦១០ – ៧៥៤.៩៩៥ ឆ្លងចំណុចខ្ពស់ ៣២៤ ចុះទៅកាន់អូរគ្មានឈ្មោះ ជួបត្រើយស្ដាំអូរនោះ នៅ និយាមកា ១៥៤៧.១៩០ – ៧៥៨.០៩៥ កាច់ទិសកើតតាមមាត់ត្រើយស្ដាំរបស់អូរគ្មានឈ្មោះ ទៅជួបត្រើយ ស្ដាំ របស់​ព្រែក​សាថាយ​នៅនិយាម​កា ១៥៤៨.៤១៥ – ៧៦៤.៣៤០ កាច់ទៅទិសខាងត្បូងតាមត្រើយស្ដាំ របស់ព្រែកសាថាយ ដល់ជួប​នឹង​ត្រើយ​ស្ដាំ​របស់ទន្លេសាន នៅនិយាមកា ១៥៤០.០១០ – ៧៦៦.០៩៥ តាម ទន្លេសាន “មានកំណាត់ខ្លះដើរតាមត្រើយឆ្វេង ខ្លះតាម​ចរន្ដ​ដូច​ស្ដែង ឡើងលើផែនទី ដែលភ្ជាប់ជាមួយ” ដល់ចំណុចមាននិយមកា ១៥២៥.៩៥០ – ៧៦៥.៣៦៥ កាច់​ទៅទិស​អគ្នេយ៍​តាមខ្សែ បន្ទាត់ត្រង់ប្រមាណ ៣.១៥០ម “បីពាន់មួយរយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១៥២៤.១៥០ – ៧៦៧.៩៤០ តាម​ខ្សែ បន្ទាត់ត្រង់ប្រមាណ ១.២០០ម “មួយពាន់ពីររយម៉ែត្រ” ដល់កំពូលភ្នំមាននិយាមកា ១៥២៤.០៤០ – ៧៦៩.១៥០ តាម​ខ្សែ​បន្ទាត់ត្រង់ប្រមាណ ៣.៤០០ម “បីពាន់បួនរយម៉ែត្រ” កាត់ថ្នល់លេខ ១៩ ដល់ជួប អូរគ្មានឈ្មោះនៅនិយាមកា ១៥២២.​៣៥០ – ៧៧២.០៧០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ២.៩៥០ម “ពីរពាន់ ប្រាំបួនរយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១៥២០.​៤៩០ – ៧៧៤.៣៤៥ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៦.១០០ម “ប្រាំមួយពាន់មួយរយម៉ែត្រ” ដល់ចំណុច ខ្ពស់ ២៧១ ទៅ​តាម​ខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៥៥០ម “ បីពាន់ប្រាំរយហាសិបម៉ែត្រ” ដល់ កំពូលភ្នំមាននិយាមកា ១៥១១.៨០០ – ៧៧៨.​៤២៥ ។
  4. កាច់ទៅទិសខាងត្បូងតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៤.៦០០ម “ បួនពាន់ប្រាំមួយរយម៉ែត្រ” ដល់កំពូល ភ្នំមាននិយាមកា ១៥០៧.​១៦០ – ៧៧៨.៧០០ កាច់ទៅទិសអគ្នេយ៍ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១១.៥៥០ម “ ដប់មួយ​ពាន់ប្រាំ​រយ​ហាសិប​ម៉ែត្រ” ដល់ចំណុចខ្ពស់ ៤៦៨ កាច់ទៅទិសត្បូងតាមខ្សែបន្ទាត់ ត្រង់ប្រមាណ ១៨.៥៥០ម “ ដប់​ប្រាំបី​ពាន់​ប្រាំ​រយ​ហាសិប​ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១៤៧៨.១៨០ – ៧៨៥.៤០០ កាច់ទៅទិសត្បូងឆៀងនិរតីតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣៦.​៩៥០ម “សាមសិបប្រាំមួយពាន់ ប្រាំបួនរយ ហាសិបម៉ែត្រ” ដល់កំពូលភ្នំមាននិយាមកា ១៤៤៣.៨៤០ – ៧៧១.២១៥ តាម​ខ្សែ​បន្ទាត់​ត្រង់ ប្រមាណ ២.២០០ម “ពីរពាន់ពីររយម៉ែត្រ ” ដល់ចំណុចមាននិយាមកា ១៤៤១.៧៧៥ – ៧៧០.៤៥០ កាច់ ទៅទិស​ត្បូង ឆៀងអគ្នេយ៍ តាមជួរកំពូលភ្នំកាត់អូរគ្មានឈ្មោះ ទៅជួបនឹងច្រាំងខាងឆ្វេង របស់អូរនោះ នៅនិយាមកា ១៤៤០.៥៨០ – ៧៧១.០០០ ។
  5. កាច់ទិសត្បូងតាមត្រើយឆ្វេងរបស់អូរគ្មានឈ្មោះ ទៅជួបនឹងទន្លេស្រែពក “ដាក់ក្រុង” និងព្រែក ដាក់ដាំនៅ និយាមកា ១៤៤០.​០៥៥ – ៧៧០.៦៥០ ទៅតាមត្រើយស្ដាំរបស់ព្រែកដាក់ដាំ ដល់ចំណុចមាន និយាមកា ១៣៦២.០៥០ – ៧៦៩.៥៤០ កាច់​ទិស​លិចឆៀងនិរតីតាមជ្រលងទៅ ជួបត្រើយស្ដាំរបស់ អូរគ្មាន ឈ្មោះនៅនិយាមកា ១៣៦១.៨២៥ – ៧៦៨.៧៣០ កាច់​ទៅ​ទិស​ត្បូងឆៀងនិរតីតាមមាត់ត្រើយស្ដាំរបស់ អូរគ្មានឈ្មោះ ដល់ចំណុចមាននិយាមកា ១៣៦០.៣៦០ – ៧៦៨.២២៥ តាម​ជួរ​កំពូល​ភ្នំឆ្លងកាត់ជ្រលង ចុះទៅតាមអូរដល់ជួបនឹងមាត់ត្រើយស្ដាំរបស់ អូរព័រនៅនិយាមកា ១៣៥៩.៨០០ – ៧៦៦.៣៤៥ កាច់​ទៅ ទិសត្បូងឆៀងនិរតីតាមមាត់ត្រើយស្ដាំ របស់អូរព័រដល់ចំណុចនៅ ចិញ្ចើមខាងជើងថ្នល់លេខ ៣០៩ នៅនិយាមកា ១៣៥៤.៤៧៥ – ៧៦៥.២៧០ ។
  6. កាច់ទៅទិសពាយព័្យតាមចិញ្ចើមខាងជើងថ្នល់លេខ ៣០៩ ដល់ចំណុចមាន និយាមកា ១៣៥៥.៧៦៦ – ៧៦១.២៥០ ដើរ​តាម​មាត់​ចិញ្ចើមខាងកើតផ្លូវលំដល់ចំណុច មាននិយាមកា ១៣៦០.១៥០ – ៧៥៩.៦៦៥ កាច់ទិសលិចតាមអូរ កាត់ព្រែកដាក់ដាំង ដល់​ជួបត្រើយឆ្វេង របស់ព្រែកដាក់ដាំង នៅនិយាមកា ១៣៦០.០៣០ – ៧៥៩.០៥០ តាមត្រើយឆ្វេង របស់ព្រែកដាក់ដាំង ឆ្លង​កាត់​ ចំណុច​មាន និយាមកា ១៣៦២.៩៥០ – ៧៤៩.០៥០ រួចតាមត្រើយឆ្វេង របស់ព្រែកដាក់ហួត ដល់ចំណុចមាន និយាមកា ១៣៣៧.៤៥៥ – ៧១៧.៤៧៥ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៣.៤០០ម “បីពាន់បួនរយម៉ែត្រ” ដល់កំពូលភ្នំមាននិយាមកា ១៣៣៦.២០៥ – ៧១៤.៣០០ កាច់ទៅទិសត្បូងឆៀងនិរតីតាមជួរកំពូលភ្នំដល់ កំពូលភ្នំ មាននិយាមកា ១៣៣៥.៧៤០ – ៧១៤.១៤៥ ទៅតាមជ្រលងជួបត្រីយស្ដាំរបស់ស្ទឹង ជៃម៉ាំង “ដាក់ហ្សែកម៉ាន” នៅនិយាមកា ១៣៣៣.៨៤០ – ៧០៨.៩៣០ ទៅតាម​ត្រើយ ស្ដាំរបស់ស្ទឹងជៃម៉ាំង “ដាក់ហ្សែកម៉ាន” ដល់ចំណុចមាននិយាមកា ១៣២៣.៩៥០ – ៦៧៧. ៥៨០ ។
  7. កាច់ទៅទិសខាងលិចតាមខ្សែបន្ទាត់ត្រង់ប្រមាណ ១០.៧០០ម “ដប់ពាន់ប្រាំពីររយម៉ែត្រ” ដល់ចំណុច មាននិយាមកា ១៣២៣.២៨០ – ៦៦៦.៩៥០ កាច់ទៅទិសជើងឆៀងឥសាន្ដ ដល់ចំណុចមាន និយាមកា ១៣២៣.៨០០ – ៦៦៧.១៦០ កាច់ទៅ​ទិស​ខាង​កើតដល់ចំណុចមាននិយាមកា ១៣២៣.៨៩០ – ៦៦៧.៧៨៥ កាច់ទៅទិសពាយព័្យ ដល់ចំណុចមាននិយាមកា ១៣២៤.២៥០ – ៦៦៧.៤២០ កាច់ទៅទិសខាងលិចតាម ត្រើយឆ្វេងរបស់ព្រែកជ្រីវ “ព្រែកគ្រីវ” ទៅជួបនឹងផ្លូវលំនៅនិយាមកា ១៣២៣.៧៦០ – ៦៥៤.១៧០ កាច់ ទៅទិសខាងត្បូងឆៀងអគ្នេយ៍ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១៣.២០០ម “ដប់បីពាន់​ពីររយ​ម៉ែត្រ” ដល់ ចំណុចជួបគ្នារបស់ផ្លូវលំ និងត្រើយស្ដាំរបស់ទន្លេចាម នៅនិយាមកា ១៣១១.៩៦០ – ៦៦០.២១០ តាម ត្រើយស្ដាំ របស់ទន្លេចាមដល់ចំណុចមាននិយាមកា ១២៩០.៣៧៥ – ៦៥៨.៦៣០ ។
  8. កាច់ទៅទិសខាងលិចឆ្លងកាត់បណ្ដាចំណុចមាននិយាមកា ១២៩០.២៧០ – ៦៥៦.៧០០ – ១២៩០.៩៩៥ – ៦៥៥.៨៧៥ – ១២៩០.៩២៥ – ៦៥៤.៦៩០ – ១២៩២.៦២០ – ៦៥២.៨៥០ – ១២៩២.៦៥០ – ៦៥២.០៥០ – ១២៩២.៩៣០ – ៦៥១.៤៥០ – ១២៩៣.០៧៥ – ៦៤៩.៨២៥ – ១២៩១.៣៥០ – ៦៤៦.០០០ – ១២៩១.៨៦៥ – ៦៤៥.៧៤០ – ១២៩០.៨១៥ -៦៤៣.៩៥០ ដល់​ចំណុច​មាននិយាមកា ១២៩០.៦៥០ – ៦៤២.០០០ កាច់ទៅទិសខាងជើងកាត់ អូរបភ្លាំនៅនិយាមកា ១២៩១.២៨៥ – ៦៤១.៩៥៥ ។
  9. កាច់ទៅទិសពាយព័្យកាត់អូរងៀវនៅនិយាមកា ១២៩៣.៣៣០ – ៦៣៩.៨៣០ ដល់ចំណុចនៅខាងលិច ផ្លូវលំ មាននិយាមកា ១២៩៣.៩៥០ – ៦៣៨.៨៧៥ តាមចិញ្ចើមខាងលិចផ្លូវលំទៅភូមិឈូងដល់ ចំណុចមាន និយាមកា ១២៩៥.៧៧៥ – ៦៣៨.៣៤០ កាច់​ទៅទិសលិចឆៀងពាយព័្យឆ្លងកាត់ចំណុច មាននិយាមកា ១២៩៦.២៦០ – ៦៣៥.៤៤៥ កាត់ព្រែកអាទុងនៅនិយាមកា ១២៩៦.៨២៥ – ៦៣៤.០៤០ ឆ្លងកាត់ចំណុច មាននិយាមកា ១២៩៦.៤៥០ – ៦៣២.៩៩៥ ដល់ចំណុចមាននិយាមកា ១២៩៦.៧២៥ – ៦៣២.៣២៥ តាម ចិញ្ចើមខាងត្បូងផ្លូវលំ ដល់ចំណុចមាននិយាមកា ១២៩៧.៧៧០ – ៦៣០.៨៥០ កាច់​ទៅ​ទិស​ជើង​ឆៀង ពាយព័្យកាត់អូរគ្មានឈ្មោះនៅនិយាមកា ១២៩៩.៣១៥ – ៦២៩.៩២០ កាច់ទៅទិសនិរតី ដល់ចំណុចមាន និយាមកា ១២៩៨.៥០០ – ៦២៨.៧១០ កាច់ទិសពាយព័្យ កាត់អូរគ្មានឈ្មោះ នៅនិយាមកា ១២៩៨.៨៦០ – ៦២៨.១៥០ កាច់ទិស​និរតី​កាត់​ផ្លូវ​លំចំណុះ ភូមិច្រកក្រាញ់នៅនិយាមកា ១២៩៨.២៣០ – ៦២៧.២៥០ ដល់ ចំណុចមាន និយាមកា ១២៩៧.៣៨០ – ៦២៦.២៦៥ កាច់ទៅទិសពាយព័្យ ឆ្លងកាត់បណ្ដាចំណុច មាន និយាមកា ១២៩៨.១១៥ – ៦២១.៦៤៥ – ១២៩៩.៥៧០ – ៦២០.៣៥៥ – ១២៩៩.៦៥៥ – ៦១៩.៥៨០ – ១៣០០.៤៣៥ – ៦១៩.៤៤០ កាត់ព្រែកក្ដុលនៅនិយាមកា ១៣០១.៣៧៥ – ៦១៧.២១៥ ដល់ចំណុចមាន និយាមកា ១៣០១.៧៥០ – ៦១៧.០១០ កាច់ទៅទិសខាងលិច ឆ្លងកាត់បណ្ដាចំណុចមាន និយាម​កា ១៣០១.៧០៥ – ៦១៤.៤៦០ – ១៣០២.០៥០ – ៦១៣.៨៥០ កាត់ព្រែកជ័រនៅនិយាមកា ១៣០១.៦១០ -៦១២.០១៥ កាច់​ទៅ​ទិស​​និរតី ឆ្លងតាមបណ្ដា ចំណុចមាននិយាមកា ១២៩៨.៧៣០ – ៦១០.៤៩០ – ១២៩៦.០០០ -៦១១.០៥០ – ១២៩៣.៤១៥ – ៦០៩.២៨០ – ១២៩៣.៦៤៥ – ៦០៨.៩៤០ -១២៩១.៣៩៥ – ៦០៦.៩២៥ កាត់ថ្នល់លេខ ៧៨ “លេខ ២២” នៅនិយាមកា ១២៨៩.៧៥៥ – ៦០៧.៣៤០ រហូតដល់ ចំណុចមាននិយាមកា ១២៨៦.៥៥០ – ៦០៤.៣៩០។ កាច់ទៅទិសពាយព័្យ ដល់​ខាង​ត្បូង​ផ្លូវ លំនៅចំណុច មាននិយាមកា ១២៨៦.៨២៥ – ៦០៣.៣៨០ តាមចិញ្ចើម របស់ផ្លូវលំដល់ចំណុច មាននិយាមកា ១២៩០.៧១៥ – ៥៩៧.២១០ កាច់ទិសនិរតី ឆ្លងកាត់បណ្ដាចំណុច មាននិយាមកា ១២៩០.០៥០ – ៥៩៥.២២៥ – ១២៨៩.០០០ – ៥៩៣.២៦០ កាត់ថ្នល់លេខ ២៤ នៅនិយាមកា ១២៨៧.៦៩០ – ៥៩២. ៣៤៥ ដល់ចំណុចមាននិយាមកា ១២៨៧.៤៦៥ – ៥៩១.៦៥០ កាច់ទិសត្បូងឆៀងនិរតី កាត់ថ្នល់លេខ ២៤ នៅនិយាមកា ១២៨៦.៥៤០ – ៥៩១.៦៨០ កាត់អូរ​គ្មាន​ឈ្មោះ​ដល់​ត្រើយ​ឆ្វេង របស់អូរនោះនៅនិយាមកា ១២៨៤.៩០០ – ៥៩១.២១៥។
  10. តាមមាត់ត្រើយឆ្វេងរបស់អូរគ្មានឈ្មោះដល់ជួបត្រើយឆ្វេងរបស់ទន្លេមានជ័យ “បិងហ្គួ” នៅនិយាមកា ១២៨៤.២០០ – ៥៨៨.៧៤៥ តាមត្រើយឆ្វេងរបស់ទន្លេមានជ័យ ទន្លេ រទី “ព្រែកបិងហ្គួ” “ស្ទឹងកំពងក្ដី” “ព្រែកកាយបាក់” ដល់​ចំណុច​មាន​និយាម​កា ១២៦១.៦៥០ – ៥៩៧.១៥០ កាត់ព្រែកកាយបាក់ដល់ជួបត្រើយ ស្ដាំ របស់ព្រែកកំពង់ស្ពាន“ព្រែកកាយកីយ” តាម​ត្រើយ​ស្ដាំរបស់ព្រែកកំពង់ស្ពាន “កាយ កីយ” ដល់ជួប ថ្នល់លេខ ២៤ នៅនិយាមកា ១២៦០.៤៧៥ – ៥៩៥.៤៦៥ កាច់​ទិស​ត្បូង​ឆ្លង​តាមបណ្ដាចំណុច មាននិយាមកា ១២៥៩.០០០ – ៥៩៦.៣៦០ – ១២៥៧.០៥០ – ៥៩៥.៤២៥ – ១២៥៦.៤៦៥ – ៥៩៦.៧៦០ – ១២៥៣.២៨០ – ៥៩៦.០៥០ – ១២៥០.៨០០ – ៥៩៥.០៥០ កាត់ព្រែកអន្លង់កី “ព្រែកណាងឌិញ” នៅនិយាមកា ១២៤៧.៩៨០ – ៥៩៤.៦៥០ ដល់ចំណុចមាននិយាមកា ១២៤៦.៨៥៥ – ៥៩៥.១៦៥ កាច់ទិស កើតអមខាងត្បូង មាត់​ផ្លូវ​លំដល់​ចំណុច​មាន​និយាម​កា ១២៤៧.២០០ – ៥៩៩.៦០០ កាច់ទិសត្បូងតាម ចិញ្ចើមខាងលិច ផ្លូវលំដល់កាត់ថ្នល់លេខ ២៤២ “លេខ ១៣” នៅ​និយាម​កា ១២៤៣.២៥០ – ៥៩៩.៦៥០ តាមចិញ្ចើមខាងកើតផ្លូវ លំដល់ចំណុចមាន និយាមកា ១២៤២.៣៦ – ៥៩៩.៩២០ កាច់​ទិស​អគ្នេយ៍ ឆ្លងតាមបណ្ដាចំណុចមាន និយាមកា ១២៣៩.៨៨០ – ៦០១.៦៣០ – ១២៣៨.៦០០ – ៦០៣.១៥០ – ១២៣៧.៤៩០ – ៦០៥.៩១៥ – ១២៣៧.៧៧០ – ៦០៧.០០០ – ១២៣៦.៩៥០ – ៦១១.១៥០ – ១២៣១.៤២៥ – ៦១២.១៦៥ – ១២២៩.៣៧០ – ៦១៥.៧០០ – ១២២៦.៧០០ – ៦១៨.០១០ កាច់ទិស ឥសាន្ដ កាត់អូរគ្មាន ឈ្មោះនៅនិយាមកា ១២២៧.១៣០ – ៦១៩.០៨០ កាច់​ទិស​អគ្នេយ៍ឆ្លងតាមចំណុចមាន និយាមកា ១២២៥.៦៧៥ – ៦២០.៤១០ កាត់អូរគ្មានឈ្មោះ នៅនិយាមកា ១២២៣.៧៧៥ – ៦២១.១៩៥ កាច់ទិសឥសាន្ដឆ្លងតាមបណ្ដាចំណុច មាននិយាមកា ១២២៥.៧៧០ – ៦២៣.១៨០ – ១២២៦.៦២០ – ៦២៥.៩០០ ដល់​ចំណុចមាននិយាមកា ១២២៧.២០៥ – ៦២៦.៤៩០ ។
  11. កាច់ទិសត្បូងឆៀងអគ្នេយ៍តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៥០០ម “បីពាន់ប្រាំរយម៉ែត្រ” កាត់ថ្នល់ លេខ ១ នៅនិយាមកា ១២២៤.៣៥០ – ៦២៨.៥១០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៣០០ម “បីពាន់បី រយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២២១.៥១៥ – ៦៣០.១៦៥ តាមបន្ទាត់ត្រង់ប្រមាណ ៤.៣០០ម “បួនពាន់បីរយម៉ែត្រ” កាត់ផ្លូវលំនៅនិយាមកា ១២១៧.២៥០ – ៦៣០.៦៧៥ ដើរតាមខ្សែបន្ទាត់ត្រង់ ប្រមាណ ២.២៥០ម “ពីរពាន់ពីររយហាសិបម៉ែត្រ” កាត់ផ្លូវ ៦អា នៅនិយាមកា ១២១៥.០៥០ – ៦៣១.១៧៥ ដល់ចំណុចមាននិយាមកា ១២១៣.១៩០ – ៦៣២.១២៥ កាច់ទៅទិសខាងលិចឆ្លងតាមចំណុច មាន​និយាម​កា ១២១៣.០៧០ – ៦២៩.៤៥០ “ផ្លូវលំបែកជាបី” កាត់ស្ទឹងមេសរថ្ងក “ព្រែកសុកណុក” នៅនិយាមកា ១២១៣.៧១០ – ៦២៧.៤៨០ តាមត្រើយខាងត្បូងរបស់ស្ទឹងមេសរថ្ងក “ព្រែកសុកណុក” ដល់ចំណុច មាននិយាមកា ១២១៤.០៦៥ – ៦២៦.៦០០ កាច់ទៅទិសនិរតី ដល់ចំណុចមាននិយាមកា ១២១៣.៣៥០ – ៦២៥.៤៤៥ កាច់ទៅទិសខាងត្បូងកាត់ស្ទឹង តាដេវ នៅ​និយាមកា ១២១១.២២៥ – ៦២៥.៦៤៥ ដល់ចំណុចមាននិយាមកា ១២០៩.៥០០ – ៦២៦.២៩០ កាច់ទៅទិសត្បូងឆៀងនិរតី តាមខ្សែ បន្ទាត់ត្រង់ ប្រមាណ ៣.៣០០ម “បីពាន់បីរយម៉ែត្រ” ដល់ចំណុចមាន និយាមកា ១២០៦.៥៨០ – ៦២៤.៧២៥ កាច់ទៅទិសត្បូងឆៀងអគ្នេយ៍ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៤.១០០ម “បួនពាន់មួយរយ ម៉ែត្រ” ដល់ផ្លូវលំ បំបែកជាបី ភូមិបាធួ នៅនិយាមកា ១២០៣.៤៧០ – ៦២៧.៤០០ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៦.១៥០ម “ប្រាំមួយ​ពាន់​មួយ​រយ​ហាសិប​ម៉ែត្រ” ដល់ចំណុចមាន និយាមកា ១១៩៧.៩៩៥ – ៦៣០.២៤៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៥.២៥០ម “ប្រាំពាន់​ពីររយ​ហាសិប​ម៉ែត្រ” ដល់ចំណុចមាន និយាមកា ១១៩២.៧៧៥ – ៦៣០.៤៩០។
  12. កាច់​ទៅ​ ទិសពាយព័្យតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៦០០ម “បីពាន់ប្រាំមួយរយម៉ែត្រ” ដល់ចំណុច មាននិយាមកា ១១៩៥.០៨០ – ៦២៧.៧៣៥ កាច់ទៅទិសខាងលិច តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៧.៥០០ម “ប្រាំពីរពាន់ប្រាំរយម៉ែត្រ” ដល់​ចំណុច​មាន​ និយាមកា ១១៩៤.៦៥០ – ៦២០.២២៥ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ២.៨៥០ម “ពីរពាន់ប្រាំបីរយហាសិបម៉ែត្រ” ទៅកាត់ផ្លូវលំនៅនិយាមកា ១១៩៥.១៣០ – ៦១៧.៤៤០ កាត់ទិសពាយ័ព្យតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៨.០៥០ម “ប្រាំ​បីពាន់​សូន្យ​រយហាសិបម៉ែត្រ” ដល់ចំណុចមាន និយាមកា ១១៩៩.៧៨៥ – ៦១០.៨៩៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៦.១០០ម “ប្រាំ​មួយ​ពាន់ មួយរយ ម៉ែត្រ” ទៅកាត់ផ្លូវលំនៅនិយាមកា ១២០៤.១៤០ – ៦០៦.៦១៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៥៥០ម “បីពាន់ប្រាំរយហាសិបម៉ែត្រ” ដល់ចំណុចមាន និយាមកា ១២០៦.៥០០ – ៦០៣.៩៥០ តាមខ្សែ បន្ទាត់ត្រង់ ប្រមាណ ៤៥០ម “បួនរយហាសិបម៉ែត្រ” កាត់អូរកំពង់រោ “អូរការោ” ទៅជួបត្រើយខាងលិច របស់ព្រែក នោះ នៅនិយាមកា ១២០៦.៧១០ – ៦០៣.៥៦៥ ។
  13. កាច់ទៅទិសត្បូងឆៀងនិរតី តាមត្រើយខាងលិច របស់អូរកំពង់រោដល់ចំណុចមាន និយាមកា ១១៩៨.០១០ – ៦០២.៥៧៥ កាច់​ទៅ​ទិសលិចឆៀងពាយព័្យ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៤.០០០ម “បួនពាន់ម៉ែត្រ” កាត់ផ្លូវលំនៅនិយាមកា ១១៩៨.៦២០ – ៥៩៨.៦៦០ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៥.៨០០ម “ប្រាំពាន់ប្រាំបីរយម៉ែត្រ” កាត់ព្រែកកំពង់រទេះ ទៅជួបត្រើយខាងលិច របស់ព្រែកនេះ នៅនិយាមកា ១២០០.៧៤០ – ៥៩៣.២៥០ កាច់ទៅទិសខាងជើងតាមត្រើយខាងលិច របស់ព្រែកកំពង់រទេះ ដល់ចំណុច មាន និយាមកា ១២០១.២៤៥ – ៥៩៣.៣០៥ កាច់ទៅទិសជើងឆៀងឥសាន្ដ តាមខ្សែបន្ទាត់ ត្រង់ប្រមាណ ៣.៨៥០​ម “បីពាន់ប្រាំបីរយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៤.៧១០ – ៥៩៤.៨៧៥ កាច់ទៅទិសពាយព័្យ តាម​ខ្សែ​បន្ទាត់​ត្រង់​ប្រមាណ ៤.៦០០ម “បួនពាន់ប្រាំមួយរយម៉ែត្រ” កាត់ថ្នល់លេខ ២៥៨ “១០១០” នៅនិយាមកា ១២០៨.៥០០ – ៥៩២.២២៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៥.៥០០ម “ប្រាំពាន់ប្រាំរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២១២.៧៦៥ – ៥៨៨.​៧៦៥ តាមខ្សែបន្ទាត់ ត្រង់ប្រមាណ ៧.៤០០ម “ប្រាំពីរពាន់បួនរយម៉ែត្រ” កាត់ព្រែកគ្មានឈ្មោះ ដែលហូរចូលព្រែកឡុងខុត នៅ​និយាមកា ១២១៩.៤១៥ – ៥៨៥.៥១៥ ។
  14. កាច់ទៅទិសលិច ឆៀងនិរតីតាមត្រើយជើងរបស់ព្រែកឡុងខុត ព្រែកកំពង់ស្នាយ “ព្រែកកាយក” ព្រែកកាយបួត ព្រែក​កំពង់​ស្នាយ “ព្រែកកាយក” ដល់ចំណុចមាន និយាមកា ១២១០.១០០ – ៥៥៥.៦៥០ កាច់ទៅទិសពាយព័្យឆ្លងព្រែកត្របែកទៅជួប ត្រើយ​ខាងលិចរបស់ព្រែកនោះ នៅនិយាមកា ១២១០.៦០៥ -៥៥៤.៨៩៥ កាច់ទៅ​ទិស​និរតី​តាម​ត្រើយ​ខាងលិច​របស់​ព្រែក​ត្របែក​ “តាមលី” ទៅជួបនឹងត្រើយ ខាងជើង របស់ព្រែកក្រោម “ព្រែកសូហា” នៅនិយាមកា ១២១០.០៧៥ – ៥៥៤.៦២០ ដើរតាម​ត្រើយ ខាងជើង របស់ព្រែកក្រោម “ព្រែកសូហា” ទៅជួបនឹងត្រើយខាងជើងរបស់ព្រែកកាយស៊ូ នៅនិយាមកា ១២០២.១៧០ – ៥៣៩.០០០ ដើរតាមត្រើយខាងជើងរបស់ព្រែកកាយស៊ូ ដល់ចំណុចមាននិយាមកា ១២០១.៥៦០ -៥៣៨.​៦៨០ ដើរតាមត្រើយខាងជើង របស់ព្រែកគ្មានឈ្មោះ ទៅជួបនឹងព្រែកកោះសំពៅ ដល់ចំណុចមាន និយាមកា ១២០០.២១០ – ៥៣៧.៣១៥ កាច់ទៅទិសពាយព័្យ ដើរតាមកណ្ដាល ព្រែកកោះសំពៅ “សឺធឿង” ដល់ចំណុចមាននិយាមកា ១២០៤.២០៥ – ៥២៩.៣៨០ ។
  15. កាច់ទៅទិសលិចឆៀងនិរតីតាមខ្សែបន្ទាត់ត្រង់ប្រមាណ ២.៨៥០ម “ពីរពាន់ប្រាំបីរយហាសិបម៉ែត្រ” ដល់​ចំណុច​មាន​និយាម​កា ១២០៣.៧៩៥ – ៥២៦.៥៦០ កាច់ទៅទិសលិចឆៀងពាយព័្យតាមខ្សែ បន្ទាត់ត្រង់ ប្រមាណ ២.៧០០ម “ពីរពាន់​ប្រាំពីរ​រយ​ម៉ែត្រ​” ដល់ចំណុចមាននិយាមកា ១២០៤.៦៩៥ – ៥២៤.០០០ ដើរតាមខ្សែបន្ទាត់ត្រង់ ប្រមាណ ២.២៥០ម “ពីរ​ពាន់​ពីរ​រយ​ហាសិប​ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៥.៩០០ – ៥២២.១១៥ កាច់ទៅទិសខាងលិចតាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.៩០០​ម “មួយពាន់ប្រាំបួន រយម៉ែត្រ” ឆ្លងកាត់ទន្លេមេកុង “គីវឡង” ដល់ចំណុចមាននិយាមកា ១២០៥.៩៥០ – ៥២០.២១៥ កាច់ទៅ ទិសពាយព័្យ តាមខ្សែបន្ទាត់ ត្រង់ប្រមាណ ៣.០០០ម “បីពាន់ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៧.២១៥ – ៥១៧.៤៧៥ កាច់ទៅទិសខាងលិចតាមខ្សែបន្ទាត់ ត្រង់ប្រមាណ ២.៧០០ម “ពីរពាន់ប្រាំពីរ រយម៉ែត្រ” ដល់​ចំណុច​មាន​និយាម​កា ១២០៧.០៥០ – ៥១៤.៧៩០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ២.៥០០ម “ពីរពាន់ ប្រាំរយ ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៦.៦៥០ – ៥១២.៣១០ ដើរទៅស្រប និងឃ្លាតពី ត្រើយត្បូង ព្រែកបាក់ណាមប្រមាណ ១៥០ម “មួយរយហាសិបម៉ែត្រ” ទៅជួប​ច្រាំង​ខាងកើត នៃកោះបាក់ណាម នៅចំណុចមាននិយាមកា ១២០៧.៣២៥ – ៥១១.៣០០ ហើយដើរតាមមាត់ ច្រាំង​ខាង​កើត​ របស់កោះ បាក់ណាម នោះ ដោយដើរកណ្ដាល និងផ្ទុយនឹងចរន្ដទឹកទន្លេបាសាក់ “ហូវយ៉ាង” ដល់ចំណុចមាន និយាម​កា ១២០៩.១៨០ – ៥១២.៩៧០ កាច់ទៅទិសជើងឆៀងពាយព័្យតាមព្រែកគ្មានឈ្មោះ ទៅជួប កណ្ដាល ទន្លេបាសាក់ “ហូវ​យ៉ាង” នៅចំណុច មាននិយាមកា ១២១១.៣០៥-៥១២.០០០ ដើរកណ្ដាល និងផ្ទុយនឹងចរន្ដទន្លេនោះ ដល់​ចំណុច​មាន​និយាម​កា ១២១០.៩៥០ – ៥០៩.៤៤០ ។
  16. កាច់ទៅទិសនិរតីដើរស្របនឹងឃ្លាត ពីត្រើយខាងលិចព្រែកប៉ិញយី ប្រមាណ ៥០ម ទៅ ១០០ម “ហាសិបទៅ មួយរយម៉ែត្រ” ដូច​ស្ដែងឡើងលើផែនទី ភ្ជាប់រយៈចំងាយប្រមាណ ២.២០០ម “ពីរពាន់ពីររយ ម៉ែត្រ” ដល់ចំណុច​កែង​បន្ដពី​នោះទៅ​ស្រប​នឹង​ឃ្លាត​ពីត្រើយប្រមាណ ១៥០ម “មួយរយហាសិបម៉ែត្រ” កាត់ព្រែក មាត់ជ្រូក “ចូវដុក” នៅនិយាមកា ១២០៤.២២៥ – ៤០៤.៥០០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.១០០ម “មួយពាន់មួយរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៣.៦៩០ – ៥០៣.៥៥០ កាច់ទៅ ទិសត្បូង ឆៀងអគ្នេយ៍តាមខ្សែបន្ទាត់ត្រង់ប្រមាណ ២.៥០០ម “ពីរពាន់ប្រាំរយម៉ែត្រ” ដល់ចំណុចមាន និយាម​កា ១២០១.២៥០ – ៥០៤.១៧០ ដើរតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៦.០៥០ម “ប្រាំមួយពាន់សូន្យរយ ហាសិប ម៉ែត្រ” កាត់​ព្រែក​គ្មានឈ្មោះនៅនិយាមកា ១១៩៥.៨១០ – ៥០៦.៨២៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.៥០០ម “មួយពាន់​ប្រាំរយម៉ែត្រ” ដល់ចំណុច មាននិយាមកា ១១៩៤.២៩៥ – ៥០៦.៧៥៥ ដើរតាមខ្សែ បន្ទាត់ត្រង់ប្រមាណ ១.១០០ម “មួយ​ពាន់មួយ​រយម៉ែត្រ” កាត់ស្ទឹងតាកែវ “ត្រាកែវ” ដល់ចំណុចមាន និយាមកា ១១៩៣.២៥០ – ៥០៧.២៤០ ដើរតាម​ខ្សែ​បន្ទាត់​ត្រង់​ប្រមាណ ១.៧៥០ម “មួយពាន់ប្រាំពីររយ ហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៩១.៥០០ – ៥០៧.៦០០ ដើរ​តាម​ខ្សែ​បន្ទាត់ត្រង់ប្រមាណ ១.១៥០ម “មួយពាន់មួយរយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៩១.០៤០ – ៥០៨.៦៥០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.០០០ម “បីពាន់ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៨៨.៦២០ – ៥១០.៤៦០ ដើរតាម​ខ្សែបន្ទាត់​ត្រង់ប្រមាណ ៣.៨០០ម “បីពាន់ប្រាំបីរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៨៤.៨៩០ – ៥១១.០៨០។
  17. កាច់ទៅ​ទិស​និរតី តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១៣.២៥០ម “ដប់បីពាន់ពីររយហាសិបម៉ែត្រ” កាត់ ព្រែកគ្មានឈ្មោះនៅ និយាម​​កា ១១៧៨.២៥០ – ៤៩៩.៦១៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៤.៦៥០ម “បួនពាន់ប្រាំមួយរយហាសិបម៉ែត្រ” ដល់​ចំណុច​​ មាននិយាមកា ១១៧៥.៧០០ – ៤៩៥.៦៨០ កាច់ទៅ ទិសត្បូងឆៀងនិរតីតាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៣.៦៥០ម “បីពាន់​​ប្រាំមួយ​រយហាសិបម៉ែត្រ” កាត់ព្រែក កិយយឿង នៅនិយាមកា ១១៧២.៩៦០ – ៤៩៣.៣១០ តាមខ្សែ​បន្ទាត់​ត្រង់​ប្រមាណ ៨.២៥០ម “ប្រាំបីពាន់ ពីររយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៦៥.៧៤០ – ៤៨៩.២១០ តាម​ខ្សែ​បន្ទាត់​ត្រង់​ប្រមាណ ៤.៣០០ម “បួនពាន់បីរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៦២.៨២៥ – ៤៨៦.០៥០ កាច់ទៅទិស ខាង​លិច​តាម​ខ្សែ​បន្ទាត់ត្រង់ប្រមាណ ១២.៤៥០ម “ដប់ពីរពាន់បួនរយហាសិបម៉ែត្រ” កាត់ព្រែកកាន់ នៅនិយាមកា ១១៦២.៤៥០ – ៤៧៣.៥១៥ កាច់ទៅទិសលិចឆៀងពាយព័្យ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៦.៨៥០ម “ប្រាំមួយពាន់ប្រាំបីរយហាសិបម៉ែត្រ” ដល់​ចំណុចមាននិយាមកា ១១៦៤.៦០០ – ៤៦៧.០០០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៥.៣០០ម “ប្រាំពាន់បីរយម៉ែត្រ” ដល់​ចំណុច​មាននិយាមកា ១១៦៤.៨៥៥ -៤៦១.៧១០ កាច់ទៅទិសខាងត្បូងតាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.០៥០ម “មួយ​ពាន់​សូន្យ​រយហាសិប ម៉ែត្រ” កាត់ផ្លូវលំនៅនិយាមកា ១១៦៣.៨០០ – ៤៦១.៦៦០ កាច់ទៅទិសខាងលិចទៅស្រប ឃ្លាតពីមាត់ ត្រើយ​ ខាងជើង ព្រែកវិញទេ ប្រមាណ ១៥០ម “មួយរយហាសិបម៉ែត្រ” កាត់ស្ទឹងទន់ហន់ “ព្រែកយ៉ាងថាញ” ដល់​ចំណុច​មាន​និយាមកា ១១៦៤.២០០ – ៤៥៦.៤៥០ ។
  18. កាច់ទៅទិសនិរតីកាត់ថ្នល់លេខ ១៦១ នៅនិយាមកា ១១៦៤.០៥០ – ៤៥៦.២៨០ ដើរតាមចិញ្ចើម ខាងលិចផ្លូវ​លំដល់​ចំណុច​មាន​និយាម​កា ១១៥០.០០០ – ៤៤៥.៥៣០ កាច់ទៅទិសពាយព័្យតាមខ្សែបន្ទាត់ ត្រង់ប្រមាណ ១.៦០០ម “មួយ​ពាន់​ប្រាំ​មួយ​រយ​ម៉ែត្រ” កាត់ព្រែកគ្មានឈ្មោះនៅនិយាមកា ១១៥១.២៨០ – ៤៤៤.៥៨០ កាច់ទៅទិសខាងជើងតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣០០ម “បីរយម៉ែត្រ” ដល់ចំណុចមាន និយាមកា ១១៥១.៥៨០ – ៤៤៤.៥៧៥ កាច់ទិសពាយព័្យតាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.៧៥០ម “មួយពាន់ ប្រាំពីររយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៥២.៨០០ – ៤៤៣.៣២០ កាច់ទៅទិសលិច ឆៀង និរតី​តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.៦០០ម “មួយពាន់ប្រាំមួយរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៥២.៥៤០ – ៤៤១.៧៤០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.១៥០ម “មួយពាន់មួយរយហាសិបម៉ែត្រ” ទៅ កាត់ថ្នល់លេខ ១៧ “លេខ ៨ អា” នៅ​កណ្ដាល​ស្ពាន សាសៀមាននិយាមកា ១១៥២.២៥០ – ៤៤០.៦៤០ ពីនេះទាញត្រង់ដល់ចំណុចចុងបំផុត របស់ខ្សែព្​រំដែន​រដ្ឋ​លើដីគោក​រវាងកម្ពុជា និងវៀតណាម។
  19. ខ្សែព្រំដែនរដ្ឋលើដីគោករវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម កំណត់​ដូច​ពោល​ខាង​លើ​នេះ បានគូរឡើងលើផែនទីខ្នាត ១/១០០.០០០ របស់មន្ទីរភូមិសាស្ដ្រ ឥណ្ឌូចិន (Service géographique de l’Indochine) ប្រើជា​ទូទៅមុនឆ្នាំ ១៩៥៤ ឬកាលបរិច្ឆេទ កៀកបំផុតនឹងឆ្នាំ ១៩៥៤ “ផែនទី ២៦ ផ្ទាំងអម ដែល​បាន​ភាគីទាំង​ពីរប​ញ្ជាក់​ទទួល​ស្គាល់” ដោយមានសញ្ញាជើងក្អែក ពណ៌ខ្មៅ (+) ចំពោះកំណាត់ខ្សែព្រំដែនណាដែលភាគីទាំងពីរទទួលស្គាល់ថាសមស្រប និង​បាន​គូរជាសញ្ញា ជើងក្អែក ពណ៌ក្រហម (+) នៅកំណាត់ណាដែលមានកែប្រែ និងបានគួរលើផែនទីខ្នាត ១/៥០.០០០ “ ៤០ ផ្ទាំងផែនទីអម ដែលបានភាគីទាំងពីរទទួលស្គាល់” ដោយសញ្ញា (…)  ពណ៌ខ្មៅ ។
  20. ផែនទីទាំងពីរប្រភេទខាងលើនេះ គឺជាឯកសារអមទី១ និងឯកសារអមទី២ ជាចំណែកមួយមិនអាច កាត់ផ្ដាច់ បាន​ពី​សន្ធិ​សញ្ញា​នេះ ហើយប្រភេទផែនទីទាំងពីរសុទ្ធតែមាន តម្លៃដូចគ្នា បណ្ដានិយាមកាក្នុងប្រការនេះ ដែលវាស់ចេញពីផែនទី ១/៥០.០០០ UTM ត្រូវបានគណនាឯកតាជាម៉ែត្រ។
ប្រការ ២

ចំពោះបណ្ដាបញ្ហាដែលមានទាក់ទិនដល់ទន្លេអូរ ព្រែក ព្រំដែន ៖
១- ប្រសិនចរន្ដទឹកទន្លេ អូរ ព្រែកព្រំដែនផ្លាស់ប្ដូរនោះ ខ្សែព្រំដែនត្រូវបានរក្សា ដដែលឥតផ្លាស់ប្ដូរ បើទ្វេភាគី គ្មានសំរុះ​សំរួល​ណាផ្សេងទៀត ។

២- បណ្ដាដីដុះ និងកោះដែលស្ថិតនៅសងខាងខ្សែព្រំដែន បើនៅខាងកម្ពុជា គឺជាកម្មសិទ្ធិរបស់កម្ពុជា បើនៅ ខាងវៀតណាម គឺជា​កម្មសិទ្ធិរបស់វៀតណាម ។

បណ្ដាដីដុះ កោះ និងដីដុះថ្មីដែលទើបកើតឡើងក្រោយពេលដែលខ្សែព្រំដែនបាន សម្រេចជាស្ថាពរហើយ គឺត្រូវ​ដោះ​ស្រាយ​តាមគោលការណ៍ដែលបានពោលខាងលើនោះដែរ ។

៣- ចំពោះស្ពានដែលឆ្លងកាត់ទន្លេ អូរ ព្រែកព្រំដែននោះ ចំណុចព្រំដែននោះត្រូវ កំណត់យកចំពាក់ កណ្ដាលស្ពាន ដោយ​ពុំ​គិត​ថាខ្សែព្រំដែនដែលឋិតនៅក្នុងទន្លេ អូរ ព្រែកនោះ យ៉ាងណាឡើយ ។

ប្រការ ៣

លើសមុទ្រភាគីទាំងពីរអនុលោមតាមប្រការ ២ នៃសន្ធិសញ្ញាស្ដីពីគោលការណ៍ ដោះស្រាយបញ្ហាព្រំដែន រវាង​សាធារណ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​ និងសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលបានចុះហត្ថលេខា នាថ្ងៃទី ២០ កក្កដា ១៩៨៣ និងយោលតាមប្រការ ២ និងប្រការ ៣ នៃកិច្ចព្រមព្រៀង ស្ដីពីតំបន់ទឹក ប្រវត្ដិសាស្ដ្រ របស់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែល​បាន​ចុះ ​ហត្ថលេខា នាថ្ងៃទី ៧ កក្កដា ១៩៨២ ដែលបានស្រុះស្រួលអំពីគោលការណ៍កំណត់ព្រំដែនលើ សមុទ្រក្នុង តំបន់ទឹក ប្រវត្ដិសាស្ដ្រ រវាង​សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម ដូចតទៅ ៖

១- ខ្សែព្រំដែនរដ្ឋលើសមុទ្ររវាងប្រទេសទាំងពីរ ចាប់ផ្ដើមពីចំណុចចុងក្រោយ បំផុតនៃខ្សែព្រំដែន ដីគោក តាមផែនទីមាត្រដ្ឋាន ១/​១០០.​០០០ និង ១/៥០.០០០ ភ្ជាប់តាមសន្ធិសញ្ញា ។

២- ខ្សែព្រំដែនរដ្ឋលើសមុទ្រ ត្រូវបន្ដដើរតាមផ្លូវមួយដែលភាគីទាំងពីរនឹងស្រុះស្រួលធានា ដល់ការ បែងចែក កោះត្រឹមត្រូវ ដូច​ក្នុង​កិច្ច​ព្រម​ព្រៀងស្ដីពីតំបន់ទឹកប្រវត្ដិសាស្ដ្រ របស់សាធារណរដ្ឋប្រជាមានិត កម្ពុជា និង សាធារណរដ្ឋសង្គមនិយម វៀតណាម បានកំណត់ ។

៣- ខ្សែព្រំដែននេះ នឹងដើរកាត់ចំណុចសូន្យដែលជាចំណុចតភ្ជាប់ នៃខ្សែមូលដ្ឋានទាំងពីរដែលប្រើប្រាស់ សំរាប់​គិត​ផ្ទៃ​ទឹក​ទទឹង​ដែន​សមុទ្រ​ របស់ប្រទេសនិមួយៗ និងអូសបន្លាយទៅដល់ចំណុចមួយនៅលើ ព្រំប្រទល់ ខាងក្រៅ នៃដែនសមុទ្រប្រទេសនិមួយៗ ។

៤- ផែនទីសមុទ្រ ដែលនឹងចុះហត្ថលេខាជាផ្លូវការ ភ្ជាប់ជាមួយសន្ធិសញ្ញាស្ដីពីការ កំណត់ព្រំដែនរដ្ឋ លើសមុទ្ររវាងប្រទេសទាំងពីរ គឺជា​ផែន​ទីសមុទ្ររបស់មន្ទីរវាស់វែងជលសាស្ដ្របារាំង បោះពុម្ពឆ្នាំ ១៩៥៥ និងឆ្នាំ ១៩៥៦ មាត្រដ្ឋាន ១៨២.៦៥០ មានលេខសញ្ញា ៥៣៩៤ និង​៥៣៩៥ ។

អនុលោមតាមគោលការណ៍ទាំងឡាយខាងលើ គណៈកម្មការចំរុះដំណើរការក្នុង កាលដ៏ឆាប់បំផុត នូវការ ចុះទៅ​ពិនិត្យ​ជាក់​ស្ដែង​អំពី​ការ​កំណត់​ខ្សែព្រំដែនរដ្ឋលើសមុទ្រ និង ការព្រាងសន្ធិសញ្ញាស្ដីពីការ កំណត់ព្រំដែន រដ្ឋលើសមុទ្រ រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និង​សាធារណរដ្ឋសង្គមនិយម​វៀតណាម ។

ប្រការ ៤

ភាគីទាំងពីរស្រុះស្រួលបង្កើតគណៈកម្មការចំរុះកំណត់ព្រំដែនលើ ភូមិសាស្ដ្រជាក់ស្ដែង និងបោះ​បង្គោល ព្រំដែន រដ្ឋ រវាង​សាធារ​ណរដ្ឋ​ប្រជា​មានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ខាងក្រោមនេះ ហៅថា “គណៈកម្មការចំរុះ” ដែលមានភារកិច្ចដូច តទៅ ៖
យោល​ ទៅតាមប្រការ ១ និងប្រការ ២ នៃសន្ធិសញ្ញានេះ ដើម្បីដំណើរការកំណត់ជាក់ស្ដែងលើខ្សែ ព្រំដែន​ដីគោក​ទាំង​ស្រុង​រវាង​ប្រទេស​ទាំង​ពី​រ និងគំរោងទីកន្លែង បោះបង្គោលព្រំដែនរដ្ឋ ដំណើរការបោះ បង្គោលព្រំដែនរដ្ឋជាផ្លូវការបង្កើតផែនទីព្រំដែន រដ្ឋ រវាង​សាធារណរ​ដ្ឋប្រជា​មានិតកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ដោយមានបញ្ជាក់ទីកន្លែងបោះបង្គោលព្រំដែនរដ្ឋ ព្រាង​ពិធីសារ​ចុង​ក្រោយ ដើម្បី បញ្ចប់ការកំណត់ព្រំដែនលើភូមិសាស្ដ្រជាក់ស្ដែង និងបោះបង្គោល ។

ពិធីសារចុងក្រោយ គឺជាឯកសារអមនៃសន្ធិសញ្ញានេះ។ ផែនទីដែលមានខ្សែព្រំដែនរដ្ឋ រវាងសាធារណរដ្ឋ ប្រជាមានិតកម្ពុជា និង​សាធារ​ណ​រដ្ឋសង្គមនិយមវៀតណាម ដែលគណៈកម្មការបង្កើតឡើង ក្រោយពេល សម្រេចកំណត់ព្រំដែនលើភូមិសាស្ដ្រជាក់ស្ដែង និង​បោះ​បង្គោល​ និងជំនួយឱ្យផែនទី ដូចពោលនៅចុងប្រការ ១ នៃសន្ធិសញ្ញានេះ ។

គណៈកម្មការចំរុះ នឹងចាប់ផ្ដើមធ្វើសកម្មភាពភ្លាម ក្រោយពេលសន្ធិសញ្ញានេះ មានប្រសិទ្ធភាព និង ដំណើរការ របស់ខ្លួនតាមផែនការ និង​បណ្ដា​ការស្រុះស្រួល ដែលគណៈកម្មការចំរុះសម្រេច ហើយ គណៈកម្មការចំរុះ នឹងបញ្ជាក់សកម្មភាពរបស់ខ្លួនពេល ដែល​សម្រេច​ភារកិច្ច​ដែលប្រគល់ឱ្យតាមប្រការ ៤ នេះ។

ប្រការ ៥

សន្ធិសញ្ញានេះ នឹងត្រូវបានផ្ដល់សច្ចាប័ន និងមានប្រសិទ្ធភាពចាប់ពីថ្ងៃផ្លាស់ប្ដូរ សំភារៈសច្ចាប័ន ។
ធ្វើនៅភ្នំពេញ រដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៨៥ ជាពីរច្បាប់ ជា ភាសាខ្មែរ និង វៀតណាមទាំងពីរច្បាប់នេះ មានតម្លៃដូចគ្នា។