Sunday, September 30, 2018

កាំភ្លើងបាញ់ស៊ីប Type 88 (88式狙击步枪)

កងទ័ពកម្ពុជាបាន និងកំពុងប្រើប្រាស់នូវប្រភេទ កាំភ្ល់ងបាញ់ស៊ីប Sniper Type 79/85 និង KBU-97A (Type 88 (88式狙击步枪) កាំភ្លើងនេះ គេសរសេរថា​ មានចម្ងាយបាញ់អតិប្បរិមា ៤០០ម ទៅ ១០៥០ មែត្រ បានន័យថា ១០៥០ គឺជាកម្រិតបាញ់ចូល មាត់ដប ! ឬ បាញ់ក្បាលត្រូវក្បាល បាញ់ទ្រូងត្រូវទ្រូង។ ដោយសារកាំភ្លងមានភ្ជាប់ ឧបករណ៍វាស់ចម្ងាយ វាស់មុំឡើងចុះ។

Sniper គេសំដៅថាជាកាំភ្ល់ើងបាញ់ស៊ីប ដោយក្រុមមនុស្សលួចបាញ់ ដោយគ្របលាក់ បំបាំងកាយ ឬ បាញ់ពីចម្ងាយដោយគ្មានសូរសម្លេង ។ បាញ់ស៊ីប គេសំដៅថា បាញ់មួយគ្រាប់ៗ នេះសម្រាប់ការគិតរបស់ខ្មែរ តែវិទ្យាសាស្រ្ត Sniper គេសំដៅការបាញ់ស៊ីបមួយគ្រាប់ៗ ឬ បាញ់ច្រើនៗគ្នាជាប់ៗគ្នា។ វិទ្យាសាស្រ្តនេះ ទើបតែត្រូវបាន់កែសម្រួល ដោយពីមុន គេគិតថា បាញ់គោលដៅជិតៗ ខ្លីៗ ដូច្នេះគេយកតាមច្បាប់គណីតវិទ្យា គឺ ចំណុច ៣ រត់ត្រង់គ្នា បង្កើតបានជាបន្ទាត់ មានន័យថា ភ្នែករបស់យ់ើង (១) តម្រង់ទៅក្បាលរុយកាណុងកាំភ្លើង (២) និងតម្រង់សំដៅទៅគោលដៅដែលយើងចង់បាញ់ (៣) បើចំណុច ៣នេះ រត់ត្រង់គ្នា យ់ើងកេះកៃកាំភ្លើង នោះគោលដៅពិតជា ត្រូវ ចំល្អ។


ក្រោយមកទៀត មានការយកចិត្តទុកទៅលើជីវិតមនុស្ស ដែលនៅជុំវិញ មុខសញ្ញាខ្មាំងត្រូវកំទេច ឬ មួយពួកភេរវកដែលស្ថិតនៅទីឆ្ងាយៗ រហូតដល់ ១០០០ ម ឬ ២០០០ ម តែកាំភ្លើងធម្មតា បាញ់មិនដល់ ឭសូរសម្លេងខ្លាំងពេក និង ក្បាលគ្រាប់ជួនហើរឡើងលើ ហួស ផុតគោលដៅ ជួនកាន់ទាប ក្រោម គោលដៅពេក ពេលនោះទើបកើតចេញការគិតទៅលើ ទ្រឹស្តី ទំនាញផែនដី ការគណនាចម្ងាយ ការគណនាទម្ងន់ក្បាលគ្រាប់ និង ការដោះស្រាយមុំឡើងចុះ-- ទើបចេញជា លទ្ធផលដែល កាំភ្លើងបាញ់ស៊ីប Sniper មានបំពាក់ ឡាស៊ែវាស់ចម្ងាយ បំពាក់តេស្កូប វាស់ចម្ងាយ បង្ហាញរូបភាពគោលដៅ  និង ឭបករណ៍វិភាគមុំឡើងចុះ--​ឧទាហរណ៍ចម្ងាយ ១៥០០ម ពេលគ្រាប់ហោះទៅដល់់ ក្បាលគ្រាប់នឹងធ្លាក់ចុះ ៥ អង្សារ ដូច្នេះ គេត្រូវតម្លើង ឧបករណ៍ទាញកាណុង elevation ឲ្យឡើង ៥អង្សារដែរ

កាំភ្លើងបាញ់ស៊ីបមានផលប្រយោជន៍ តាមប្រវត្តិសាស្រ្តយោធាកន្លងមក មានបង្ហាញដូចជា៖ ការបាញ់ស្គាក់់ បន្ថយល្បឿនទ័ពខ្មាំង ព្រោះការបាញ់ស៊ីប ពួកខ្មាំងនឹងក្រាប មិនហ៊ានចល័យទៅមុខ។ ទី ២ ការបាញ់ស៊ីបសម្រាប់កំទេចគោលដៅជា ពួកភេរករ ពួកចោរប្លន់ ដែលភ្នាក់ងារអនុវត្តន៍ច្បាប់ ត្រូវតែប្រើ ដ់ើម្បីជៀសវាងជនស៊ីវិលរងគ្រោះថ្នាក់។ ទី៣ គេប្រើសម្រាប់កំទេចគោលដៅធុនធ្ងន់ដូចជា រថក្រោះ រថពាសដែក (​នៅ អ៊ុយក្រែន ទ័ពរុស្សីកំទេច ថរក្រោះអ៊ុនក្រែនជាង ២០០០គ្រឿងក្នុងសង្រ្គាម ដោយប្រើ កាំភ្លើងបាញ់ស៊ីបធុនធ្ងន់) គេក៍មានប្រើផងដែរសម្រាប់បាញ់ពីលើឧទ្ធម្ភាចក្រ ឬ បាញ់ពីផ្ទៃដីទៅលើ ឧទ្ធម្ភាចក្រខ្មាំង។