Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Friday, October 18, 2013

មេទ័ពភូមិភាគ២ ថៃ៖ កុំមានការភ្ញាក់ផ្អើល ពីព័ត៌មានយោធា កម្ពុជាដាក់កម្លាំង ប្រគៀកតំបន់ ព្រះវិហារ

ប្រភពៈ ដើមអំពិល
Friday, 18 October 2013 10:52 ដោយ៖ដើមអម្ពិល(DAP)-ID:078 
ស៊ីសាកេត៖ យោងតាម គេហទំព័រ Thai News នៅថ្ងៃ សុក្រ ទី ១៨ ខែ តុលា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា ឧត្តមសេនីយ៍ទោ ឆានឆៃ ភូថង មេទ័ពភូមិភាគ២ បានដាក់បញ្ជា ទៅកាន់ កងកម្លាំងសុរ៉ាក់ណារី ដែលប្រចាំនៅ តំបន់ព្រំដែន ជាប់ប្រាសាទព្រះវិហារ ថា កុំឲ្យមានការភ្ញាក់ផ្អើល នាអំឡុងតុលាការ យុត្តិធម៌អន្តរជាតិ ICJ កំពុង ជំរះរឿងក្តី ប្រាសាទព្រះវិហារ បន្ទាប់ពីភាគីថៃ បានទទួលព័ត៌មានថា ប៉ុន្មានថ្ងៃមុននេះ ភាគីកម្ពុជាបានធ្វើការ ចល័តកម្លាំងទ័ព នៅតំបន់ក្បែរ ប្រាសាទព្រះវិហារ។

លោក បានថ្លែងបន្តថា យ៉ាងណាក៏ដោយ កងទ័ព ត្រូវមានភាពរឹងមាំ និង ប្រុងប្រយ័ត្នខ្ពស់ តាមយុទ្ធសាស្រ្ត ដែលមានហ្វឹកហាត់ កន្លងមក។
មេទ័ព ភូមិភាគ២ បានបញ្ជាក់ទៀតថា បើសិនជាមានហេតុការណ៍ ប្រឈមមុខដាក់គ្នាមួយណានោះ ភាគីថៃ ប្រកាន់ខ្ជាប់នូវ ការទំនាក់ទំនង និង ពិភាក្សាគ្នារវាង មេទ័ពប្រទេសទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយ ប្រសើរ ជាងការប្រើកម្លាំងទ័ព ៕

No comments:

Post a Comment