Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Wednesday, September 9, 2015

សេនាធិការ General Staff Commanding

ប្រភព ភ្នំពេញថ្មី
បន្ទាយមានជ័យ៖នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១​ស្ថិតនៅ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២៦​មេសា​២០១៤​បានធ្វើ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​បញ្ជាការ​សេនាធិការ​កងទ័ព ដែល​បាន​ធ្វើឡើង​រយៈពេល​ខ្លីៗ ជាប្រចាំ បន្ទាប់ពី ការហ្វឹកហ្វឺន​បណ្ដុះបណ្ដាល ។ ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​មេបញ្ជាការ​សេនាធិការ​កងពល​លេខ​៥១​នោះ មានការ​អញ្ជើ្ញ​ចូលរួម​ពី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​៥ មេបញ្ជាការ មេបញ្ជាការរង និង​សិក្ខាកាម​ចំនួន ១០០​នាក់ ។

 ​ ​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សារិទ្ធ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ អោយដឹងថា​: វគ្គ​នេះ​មាន​ពេល​២​ខែ (២៦ កុម្ភៈ​-២៦ មេសា ២០១៤) ដែលមាន​សិក្ខាកាម ១០០​នាក់ មកពី​អង្គភាព​ចំណុះ​កងពល​លេខ​៥១ ។ យោធា​ចា​រ្យ និង​គ្រូបង្វឹក បាន​ហ្វឹកហ្វឺន នូវ​យុទ្ធវិធី ថ្មើរជើង , សញ្ញា​សម្គាល់​យោធា , ឋានលេខា , លក្ខណៈ​ដឹកនាំ , សមធម៌ , ហ្វឹកហ្វឺន , ភស្តុភារ អប់រំ​ចិត្តសាស្ត្រ បច្ចេកទេស ,​វិស្វកម្ម , រថក្រោះ គ្រប់គ្រង​ទ័ព ។ ​លោក​វរសេនីយ៍ឯក ផាត់ ចិន្តា បញ្ជា​ការរង​កងពល​៥១ និង​ជា​តំណាង​វគ្គ បាន​ប្ដេជ្ញាចិត្ត អនុវត្តតាម​គោលនយោបាយ​និង​បទបញ្ជា​តាម ឋានានុក្រម ។ ​ ​ ​លោកនាយ ឧ​ត្ត​ម​សេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង​ក​ង​យោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក មានប្រសាសន៍ ថា​: សិក្ខាកាម​ទាំងអស់​បន្ទាប់​ឆ្លង​វគ្គ​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​ដែល​ប្រើ​រយៈពេល​វែង គឺ​កងទ័ព​ត្រូវ​ទទួល​ការហ្វឹកហ្វឺន ជំហរ ប្រើពេល​រយះពេល​ខ្លីៗ​ជាប្រចាំ ។

វគ្គ​នេះ​ទទួល​កញ្ចប់​ថវិកា​ពិសេស​របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ផងដែរ ។ ​ ​ ​លោក មាស សុភា មានប្រសាសន៍​បន្តថា​: សភាពការណ៍​សន្តិសុខ​យោធា​រួមទាំង​តាម​ព្រំដែន​គឺ​ស្ងប់ស្ងាត់ សន្តិភាព សហប្រតិបត្តិ និង​អភិវឌ្ឍន៍ ។ ភាគី​កម្ពុជា​-​ថៃ ជួបគ្នា​ញឹកញាប់ ។ វគ្គ​បំប៉ន​គឺ​ត្រូវ​ចេះ ប្រើ​យុទ្ធវិធី​ចម្រុះ​ក្នុង​យុទ្ធសាស្ត្រ​ការពារជាតិ ។ ពោលគឺ ការងារ​សេនាធិការ​មាន ៣ កម្រិត គឺ​ថ្នាក់ យុទ្ធសាស្ត្រ , ថ្នាក់​យុទ្ធនាការ និង​ថ្នាក់​យុទ្ធវិធី ។

 មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង ទាហាន ក្នុងនោះ​សិក្ខាកាម​វគ្គ​ត្រូវអនុវត្ត​នូវ​ការអនុវត្ត ការប្ដេជ្ញាចិត្ត ។ ក្នុងនោះ​ផែនការ​ស្នូល​សម្រាប់​អនុម័ត ដូចជា ប្រមូល ក្ដាប់​វាយតម្លៃ​សភាពការណ៍ តាម​បន្ទាត់​ព្រំដែន​និង​ភូមិសាស្ត្រ​ដែល​ខ្លួន​ឈរជើង ៕


ភ្នំពេញ​ ៖​ បញ្ជាការដ្ឋាន​បញ្ជូន​សារ​អគ្គបញ្ជាការ​បាន​ប្រារឰ​ពិធី​បិទ​វគ្គ​បំប៉ន​ យុទ្ធវិធី​សេនាធិការ​បញ្ជូន​សារ​ជំនាន់​ទី​១​ ឆ្នាំ​២០១៣​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ។​ ​ពិធី​នេះ​បាន​ប្រព្រឹត្ដ​ទៅ​ក្រោម​អធិបតី​ ភាព​លោក​ឧត្ដមសេនីយ៍ឯក​ ម៉ក់​ សា​រុន​ អគ្គបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​តាម​បណ្ដា​កងឯកភាព​ ស្ថាប័ន​ ចំណុះ​ក្រសួងការពារជាតិ​ អគ្គបញ្ជាការ​ ជា​ច្រើន​រូប​ទៀត​ ។​

 ​លោក​ឧត្ដមសេនីយ៍ឯក​ មែក​ មុន្នី​ នាយ​រង​សេនាធិការ​ចម្រុះ​ និង​ជា​មេ​ បញ្ជាការ​បញ្ជាការដ្ឋាន​បញ្ជូន​សារ​អគ្គ​ បញ្ជាការ​បាន​សម្ដែង​ការ​ស្វាគមន៍​ និង​ រាយការណ៍​ជូន​អំពី​កិច្ច​ដំណើរការ​ និង​ លទ្ធផល​ហ្វឹកហ្វឺន​ដោយ​បាន​បញ្ជាក់​ថា​ វគ្គ​បំប៉ន​យុទ្ធវិធី​សេនាធិការ​បញ្ជូន​សារ​ ដែល​ប្រារឰ​ពិធី​បិទ​វគ្គ​នៅ​ពេល​នេះ​មាន​ ១២៩​នាក់​ ។​

ក្នុង​នោះ​មាន​សិក្ខាកាម​ ១២០​នាក់​ គ្រូ​៩​នាក់​ ហ្វឹកហ្វឺន​រយៈពេល​ ៥៣​ថ្ងៃ​ ខ្លឹមសារ​ហ្វឹកហ្វឺន​រួម​មាន​ យល់​ ដឹង​អំពី​ការងារ​សេនាធិការ​បញ្ជូន​សារ​ វិធី​ទាក់ទង​វិទ្យុ​អគ្គិសនី​ យល់​ដឹង​កល​ យុទ្ធ​របស់​កងពលតូច​ថ្មើរជើង​ សញ្ញា​ សម្គាល់​ប្រភេទ​ទ័ព​ របៀប​ធ្វើ​ផែនការ​ ធានា​បញ្ជូន​សារ​ថ្នាក់​កងពលតូច​ថ្មើរ​ជើង​ ទ្រឹស្ដី​ជា​មូលដ្ឋាន​ ធានា​បញ្ជូន​សារ​ ឱ្យ​កងពលតូច​ថ្មើរជើង​វាយលុក​ លំ​ហាត់​ ជាក់ស្ដែង​ និង​សរសេរ​ផែនការ​ធានា​ បញ្ជូន​សារ​ឱ្យ​កងពលតូច​ថ្មើរជើង​ ។​ ​

ជា​លទ្ធផល​ពេល​ប្រឡង​បញ្ចប់​វគ្គ​ ទទួល​បាន​និទ្ទេស​ពូកែ​១៤​នាក់​ ល្អ​បង្គួរ​ ៣៨​នាក់​ និង​មធ្យម​៧០​នាក់​ ។​ ​លោក​ឧត្ដមសេនីយ៍ឯក​ ម៉ក់​ សា​រុន​ បាន​ញំ​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ និង​ក្ដី​នឹករលឹក​ពី​សំណាក់​ថ្នាក់ដឹកនាំ​ ខ​.​ភ​.​ម​.​ជូន​ចំពោះ​មេបញ្ជាការ​ មេ​បញ្ជា​ ការ​រង​ នាយទាហាន​-​ពល​ទាហាន​ យោ​ ធា​ចា​រ្យ​ សិក្ខាកាម​ និង​ក្រុម​គ្រួសារ​ទាំង​ អស់​ និង​សម្ដែង​នូវ​ការ​សាទរ​ប្រកប​ ដោយ​មោទនភាព​ជាតិ​ចំពោះ​លទ្ធផល​ នៃ​ការ​បកស្រាយ​សាលដីកា​របស់​តុលា​ ការ​អន្ដរជាតិ​ដែល​បាន​ប្រកាស​ពេល​ ល្ងាច​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ សម្រេច​ជា​ឯកច្ឆន្ទ​ឱ្យ​ព្រះរាជាណាចក្រ​ កម្ពុជា​មាន​អធិបតេយ្យ​ពេញលេញ​នៅ​ លើ​តំបន់​ប្រាសាទព្រះវិហារ​ទាំងមូល​ ។​

 ​លោក​ឧត្ដមសេនីយ៍​ឯកអគ្គ​មេ​បញ្ជា​ ការ​រង​ខ​.​ភ​.​ម​.​សម្ដែង​ការ​កោតសរសើរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​បញ្ជាការដ្ឋាន​ បញ្ជូន​សារ​ គណៈ​គ្រប់គ្រង​វគ្គ​ យោធា​ចា​រ្យ​ ដែល​បាន​យកចិត្ដ​ដាក់​រៀបចំ​ដំណើរការ​វគ្គ​បំប៉ន​នេះ​ប្រព្រឹត្ដ​តាម​ផែនការ​និង​ សម្រេច​បាន​លទ្ធផល​ដ៏​ត្រចះត្រចង់​ ។​ ​លោក​ឧត្ដមសេនីយ៍​ ម៉ក់​ សា​រុន​ ក៏​ បាន​ជំរុញ​ឱ្យ​បញ្ជាការដ្ឋាន​បញ្ជូន​សារ​ បន្ដ​ខិតខំ​បង្កើត​នូវ​ស្នាដៃ​ថ្មីៗ​ធំៗ​ថែម​ទៀត​ ដើម្បី​រួមចំណែក​កសាង​ ខ​.​ភ​.​ម​.​ កាន់​ តែ​រីក​ចម្រើន​រឹង​មាំ​ទ្វេ​ឡើង​ថែម​ទៀត​។​ ក្នុង​នោះ​ត្រូវ​យកចិត្ដ​ដាក់​ចំពោះ​យោធិន​ ទាំងអស់​ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ រាល់​បទ​ប្បញ្ញត្ដិ​ច្បាប់​របស់​រដ្ឋ​ លក្ខន្ដិកៈ​ ទូទៅ​របស់​ ខ​.​ភ​.​ម​.​ ដោយ​ហ៊ាន​ធ្វើ​ព​លិ​ កម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​ឧត្ដម​ប្រយោជន៍​ ជាតិ​និង​ប្រជាពលរដ្ឋ​ ។​ ​ក្នុង​ឱកាស​នោះ​ដែរ​គណៈអធិបតី​ក៏​ បាន​ប្រគល់​ជូន​បណ្ណ​សរសើរ​ លិខិត​ សរសើរ​ជូន​ដល់​នាយទាហាន​ យោធា​ ចា​រ្យ​ និង​សិក្ខាកាម​ដែល​មាន​ស្នាដៃ​ល្អ​ ក្នុង​រយៈពេល​កន្លង​មក​ រួម​មាន​បណ្ណ​ សរសើរ​៥០​សន្លឹក​ លិខិត​សរសើរ​៥១​ សន្លឹក​ និង​សញ្ញា​សម្គាល់​ជំនាន់​វគ្គ​ជូន​ ដល់​សិក្ខាកាម​ចំនួន​១២០​នាក់​ ព្រមទាំង​ ឧបត្ថម្ភ​ស៊ីម៉ងត៍​ចំនួន​១០​តោន​ ថវិកា​ ៤​លាន​រៀល​ចំពោះ​បញ្ជាការដ្ឋាន​បញ្ជូន​ សារ​ផង​ដែរ​ ៕


ខេត្ដកំពង់ចាម​ ៖​ សាលា​វិស្វកម្ម​តេ​ជោ​ ដែល​ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ផ្អាវ​ ស្រុក​បា​ធា​យ​ ខេត្ដកំពង់ចាម​ត្រូវ​បាន​ ប្រារឰ​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បញ្ជាការ​សេនាធិការ​និង​សំណង់​ការពារ​ជាតិ​ជំនាន់​ទី​១​ ។​ ​ពិធី​នេះ​បាន​ប្រព្រឹត្ដ​ទៅ​កាលពី​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០១៤​ ក្រោម​អធិបតីភាព​ លោកនាយ​ឧត្ដមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ អគ្គមេបញ្ជាការ​កង​យោធពល​ខេ​មរ​ ភូមិន្ទ​ (​ខ​.​ភ​.​ម​.)​ ព្រមទាំង​មានការ​ ចូលរួម​ពី​ថ្នាក់ដឹកនាំ​ មេបញ្ជាការ​ មេ​ បញ្ជាការ​រង​ នាយក​ នាយករង​តាម​ បណ្ដា​ស្ថាប័ន​ កងឯកភាព​ខ​.​ភ​.​ម​.​ជា​ ច្រើន​រូប​ទៀត​ ។​ 

​លោកនាយ​ឧត្ដមសេនីយ៍​ ខ្វាន់​ ស៊ា​ម​ អគ្គមេបញ្ជាការ​រង​ និង​ជា​មេបញ្ជាការ​ កងកម្លាំង​វិស្វកម្ម​បានឱ្យ​ដឹង​ថា​ ក្រោយ​ ថ្ងៃ​រំដោះ​៧​មក​រា​១៩៧៩​ ដល់​ឆ្នាំ​១៩៩០​ កងកម្លាំង​វិស្វកម្ម​ត្រូវ​បាន​បង្កើត​ឡើង​ ដែល​មានឈ្មោះ​ថា​ កម្លាំង​ទ័ព​ជាង​ក្នុង​ ក្របខ័ណ្ឌ​វរ​សេនា​ធំ​ហ្វឹកហ្វឺន​ផង​ និង​ បំពេញភារកិច្ច​ផង​ ។​

ចាប់ពី​ឆ្នាំ​១៩៩០​ កងកម្លាំង​វិស្វកម្ម​បាន​ចូលរួម​ចំណែក​ យ៉ាង​សកម្ម​ក្នុង​ការ​ស្ដារ​ និង​អភិវឌ្ឍន៍​ ប្រទេស​ដែល​ស្នាដៃ​ទាំងនោះ​រួម​មាន​ បោសសម្អាត​មីន​ និង​កាក​សំណល់​ សង្គ្រាម​លើ​ផ្ទៃដី​ជាង​១៩៩​លាន​ម៉ែត្រ​ កា​រ៉េ​ រក​ឃើញ​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ ផ្ទុះ​កម្ទេច​ចោល​ចំនួន​២៣៤.៨៦៣​គ្រាប់​ ស្ថាបនា​ផ្លូវថ្នល់​បាន​ប្រវែង​៤.០១៩​ គីឡូម៉ែត្រ​ ព្រមទាំង​ស្ថាបនា​ស្ពាន​កសាង​ លេ​ន​ដ្ឋា​ន​ប្រយុទ្ធ​ ជំរំ​បន្ទាយ​ និង​សាលា​ ហ្វឹកហ្វឺន​សរុប​បាន​៩.៥៩៤​ខ្នង​ ។​ ក្នុង​នោះ​ អំណោយ​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​ កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​១.៨០៩​ខ្នង​ ជួសជុល​ អគារ​បាន​៧៤៩​ខ្នង​ ។​ ​បន្ទាប់​មក​លោក​ឧត្ដមសេនីយ៍ឯក​ សូ​ សុវណ្ណ​មុនី​ នាយ​រង​សេនាធិការ​ចម្រុះ​ និង​ជា​មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​ វិស្វកម្ម​អគ្គបញ្ជាការ​បាន​រាយការណ៍​ អំពី​ការ​ហ្វឹកហ្វឺន​បំប៉ន​នាយទាហាន​ សេនាធិការ​វិស្វកម្ម​ និង​ជំនាញ​សំណង់​ ការពារ​ជាតិ​ជំនាន់​ទី​១​ដែល​ប្រារឰ​ឡើង​ ពេល​នេះ​មាន​កម្មសិក្សាការី​ចំនួន​១៣៥​នាក់​ ។​ ខ្លឹមសារ​ហ្វឹកហ្វឺន​រួម​មាន​លាក់​ ការណ៍​នៃ​ការ​កសាង​ប្រព័ន្ធ​លេ​ន​ដ្ឋា​ន​ ធានា​ប្រយុទ្ធ​ទប់ទល់​ការពារ​ទីតាំង​រចនាសម្ព័ន្ធ​សំណង់​ ប្រព័ន្ធ​ទប់ទល់​ការពារ​ ទីតាំង​ បទដ្ឋាន​លេ​ន​ដ្ឋា​ន​សម្រាប់​ បុគ្គល​ យល់​ដឹង​ពី​កម្រិត​បំផ្លាញ​ និង​កាំ​រង្វង់​ គ្រោះថ្នាក់​នៃ​អាវុធ​គាំទ្រ​...​។​

 ​លោកនាយ​ឧត្ដមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ ក្នុង​នាម​សម្ដេច​តេ​ជោ​ និង​សម្ដេច​កិត្ដិ​ ព្រឹទ្ធ​បណ្ឌិត​ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ ការពារ​ជាតិ​បាន​កោតសរសើរ​និង​វាយ​ តម្លៃ​ខ្ពស់​ ព្រមទាំង​យកចិត្ដទុកដាក់​ចំពោះ​ នាយទាហាន​ យោធា​ចា​រ្យ​ និង​កម្មសិក្សា​ ការី​ទាំងអស់​ប្រកបដោយ​មនោសញ្ចេតនា​ យ៉ាង​ជ្រាលជ្រៅ​ ព្រមទាំង​វាយតម្លៃ​ចំពោះ​ លទ្ធផល​ស្នាដៃ​របស់​កម្លាំង​វិស្វកម្ម​ដែល​ សម្រេច​បាន​នា​ពេល​កន្លង​មក​ក្នុង​បុព្វ​ ហេតុ​កសាង​ស្ដារ​និង​អភិវឌ្ឍ​ប្រទេស​ ។​ ​ក្នុង​នោះ​ផង​ដែរ​លោកនាយ​ឧត្ដម​ សេនីយ៍​អគ្គមេបញ្ជាការ​ខ​.​ភ​.​ម​.​ក៏​បាន​ក្រើនរំលឹក​ដល់​នាយទាហាន​ជា​កម្មសិក្សា​ ទាំងអស់​ត្រូវ​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ មាតុភូមិ​ លើកកម្ពស់​មនសិការ​ស្នេហា​ ជាតិ​ គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​លក្ខន្ដិកៈ​ របស់​ខ​.​ភ​.​ម​.​ ត្រូវ​យក​អស់​ស្មារតី​កម្លាំង​ កាយ​ចិត្ដ​ខិតខំ​ក្រេបជញ្ជក់​នូវ​រាល់​ខ្លឹម​ សារ​មេរៀន​ ចំណេះដឹង​ចំណេះធ្វើ​ដែល​ ត្រូវ​បង្ហាត់បង្រៀន​និង​ឈ្វេងយល់​រាល់​បទ​ពិសោធន៍​ដើម្បី​បង្កើន​សមត្ថភាព​យល់​ ដឹង​របស់​ខ្លួន​ ។​ ​ក្នុង​ឱកាស​នោះ​ដែល​គណៈអធិបតី​ក៏​ បាន​ឧបត្ថម្ភ​ថវិកា​១០​លាន​រៀល​ ព្រម​ទាំង​យោធបរិក្ខារ​ដល់​កម្មសិក្សា​រី​ទាំង​ ១៣៥​នាក់​ និង​ឧបត្ថម្ភ​អង្ករ​៧​តោន​ និង​ បន្ថែម​ប្រាក់​ហូប​ក្នុង​មួយ​ថ្ងៃ​៦.០០០​ រៀល​ថែម​ទៀត​ ៕


ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៤​ នៅ​បញ្ជាការដ្ឋាន​បញ្ជូន​សារ​ អគ្គបញ្ជាការ​កង​យោធពល​ខេរ​ភូមិន្ទ​ (​ខ​.​ភ​.​ម​.)​មាន​រៀបចំ​ពិធី​បើក​វគ្គ​ហ្វឹក​ ហ្វឺ​ន​បំប៉ន​ជំនាញ​សេនាធិការ​បញ្ជូន​សារ​ ក្រោម​អធិបតីភាព​លោកនាយ​ឧត្ដម​ សេនីយ៍​ ម៉ក់​ សា​រុន​ អគ្គមេបញ្ជាការ​រង​ ខ​.​ភ​.​ម​.​ ព្រមទាំង​មានការ​ចូលរួម​ពី​មេ​ បញ្ជាការ​ មេបញ្ជាការ​រង​ បណ្ដា​រង​ឯក​ភាព​ ស្ថាប័ន​ចំណុះ​ក្រសួងការពារជាតិ​ អគ្គបញ្ជាការ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​ គោក​ និង​ស្ថាប័ន​សម្ពន្ធ​មេត្រីភាព​ជា​ ច្រើន​រូប​ទៀត​ ។​

 ​លោក​ឧត្ដមសេនីយ៍ឯក​ មែក​ មុន្នី​ នាយ​រង​សេនាធិការ​ចម្រុះ​ និង​ជា​មេ​ បញ្ជាការ​បញ្ជាការដ្ឋាន​បញ្ជូន​សារ​អគ្គ​ បញ្ជាការ​ខ​.​ភ​.​ម​.​បានឱ្យ​ដឹង​ថា​ យោង​ តាម​សច្ចាប័ន​របស់​អគ្គបញ្ជាការ​ និង​ ផែនការ​ហ្វឹកហ្វឺន​បំប៉ន​សេនាធិការ​ បញ្ជូន​សារ​ និង​ជំនាញ​បញ្ជូន​សារ​ក្នុង​វគ្គ​ ទាំង​២​មាន​នាយទាហាន​ចំនួន​៥០០​នាក់​ ចូលរួម​ហ្វឹកហ្វឺន​រយៈពេល​៩១​ថ្ងៃ​ ព្រម​ ទាំង​ប្រគល់​ឱ្យ​បញ្ជាការដ្ឋាន​បញ្ជូន​សារ​ កងទ័ពជើងគោក​ចំនួន​៥០​នាក់​ ដើម្បី​ ហ្វឹកហ្វឺន​ផង​ដែរ​ ។​

 ​ខ្លឹមសារ​ហ្វឹកហ្វឺន​រួម​មាន​ ម៉ាស៊ីន​ VRU​ 611,​ ម៉ាស៊ីន​ VRU​ 812,​ ម៉ាស៊ីន​ CODAN,​ ម៉ាស៊ីន​ ICOM​ 718​ 725,​ ម៉ាស៊ីន​2200​ និង​8000,​ ម៉ាស៊ីន​ Hytera​ និង​Hua​ Wei,​ បញ្ចូល​REPEATER​ អាយ​កូ​ម​ដៃ​គ្រប់​ប្រភេទ​,​ របៀប​ប្រើ​ ប្រាស់​ប្រភព​អគ្គិសនី​,​ ប្រើប្រាស់​អង់​តែ​ន​,​ អំពី​ប្រេកង់​ទាក់ទង​,​ ភារកិច្ច​របស់​ប្រធាន​ ស្ថានីយ៍​,​ ប្រតិបត្ដិការ​បញ្ជូន​សារ​,​ បំភ័ន្ដ​ អក្ខរ​,​ លំ​ហាត់​លើ​ទីលាន​,​ អប់រំ​ចិត្ដ​ សាស្ដ្រ​ និង​សុខាភិបាល​ ។​ 

​លោកនាយ​ឧត្ដមសេនីយ៍​ ម៉ក់​ សា​រុន​ បាន​ញំ​នាំ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​ សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ អគ្គមេបញ្ជាការ​ ខ​.​ភ​.​ម​.​ជូន​ចំពោះ​មេ​ បញ្ជាការ​ មេបញ្ជាការ​រង​ នាយទាហាន​ ពល​ទាហាន​ យោធា​ចា​រ្យ​ ព្រមទាំង​កម្ម​ សិក្សា​ការី​ទាំងអស់​ប្រកបដោយ​ក្ដី​នឹក​ រលឹក​ និង​យកចិត្ដទុកដាក់​បំផុត​ប្រក​ ដោយ​ភាព​កក់ក្ដៅ​ក្រៃ​លែង​ ។​ ក្នុង​នោះ​ លោក​ក៏​បាន​ថ្លែង​កោតសរសើរ​និង​វាយ​ តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​យក​ ចិត្ដ​ទុកដាក់​ប្រកបដោយ​ស្មារតី​ទទួល​ ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​សម្រេច​ភារកិច្ច​ ដែល​ថ្នាក់លើ​ប្រគល់​ឱ្យ​ ពិសេស​ការ​ រៀបចំ​ដំណើរការ​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ បាន​ទាន់​ពេលវេលា​តាម​ផែនការ​ដែល​ បាន​គ្រោងទុក​ ។​ 

​ក្នុង​ឱកាស​នោះ​លោកនាយ​ឧត្ដម​ សេនីយ៍​អគ្គមេបញ្ជាការ​រង​ក៏​បាន​ផ្ដល់​ អនុសាសន៍​ដល់​បញ្ជាការដ្ឋាន​បញ្ជូន​ សារ​ឱ្យ​បន្ដ​ខិតខំ​ពង្រីក​ស្នាដៃ​ថ្មីៗ​ថែម​ ទៀត​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្ន្នុ​ង​ការ​ ពង្រីក​ខឿន​ការពារ​ជាតិ​ និង​កសាង​ ខ​.​ភ​.​ម​.​ឱ្យ​កាន់តែ​វិ​វត្ដ​រីក​ចម្រើន​ថែម​ ទៀត​ ។​ ដោយឡែក​ចំពោះ​កម្មសិក្សាការី​ ត្រូវ​ខិតខំ​យកចិត្ដទុកដាក់​ហាត់ពត់​លុត​ដំ​ រៀនសូត្រ​ដើម្បី​យកចំណេះ​ដឹង​ទៅ​បំពេញ​ ភារកិច្ច​តាម​បណ្ដា​កងឯកភាព​របស់​ខ្លួន​ ឱ្យ​ទទួល​បាន​ជោគជ័យ​ ។​ ទន្ទឹម​នឹង​នោះ​ត្រូវ​គោរព​ប្រតិបត្ដិ​ិ​ឱ្យ​បាន​ត្រឹមត្រូវ​ ម៉ឺងម៉ាត់​រាល់​បទបញ្ជា​ ចរាចរណ៍​ ក្រឹត្យ​ ច្បាប់​របស់​រដ្ឋ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ សេចក្ដី​ថ្លៃថ្នូរ​របស់​ខ​.​ភ​.​ម​.​ផង​ដែរ​ ៕


ខេត្តពោធិ៍សាត់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា អគ្គ​មេ​បញ្ជា​ករង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ ហ្វឹកហ្វឺន​បំប៉ន​ការងារ​សេនាធិការ និង​បើក​វគ្គ​បន្ត​ថ្នាក់​មេ​បញ្ជាក ខ​,​គ អំពី​យុទ្ធវិធី​ថ្មើរជើង ការពារ​ទីតាំង វាយបក និង​វាយលុក នៅក្នុង​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​១៤ ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​ ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ គឹម សេង​ង​ន មេបញ្ជាការ​កងពលតូច អន្តរាគមន៍​លេខ​១៤ បាន​លើកទ្បើង​ថា វគ្ក​ហ្វឹកហ្វឺន​ការងារ​សេនាធិការ ដែល​បានបញ្ចប់​ទៅហើយនោះ មាន​កម្មសិក្សាការី​ចំនួន ១០០​នាក់ ខ្លឹមសារ​មាន​អប់រំ​ចិត្តសាស្ត្រ យុទ្ធវិធី​កងទ័ព ការងារ​សេនាធិការ និង​លំ​ហាត់​លើ​តុ​ខ្សាច់ ។ ឆ្លងតាម​រយៈ​នៃ​ការសិក្សា​៦០​ថ្ងៃ កម្មសិក្សាការី​ទទួលបាន​លទ្ធផល​ល្អ ៥៥% ល្អ​បង្គួរ​៣០% និង​មធ្យម​១៥% និង​បើក​វគ្គ​ហ្វឹកហ្វឺន​បន្ត​ថ្នាក់​មេបញ្ជាការ ខ​,​គ អំពី​យុទ្ធវិធី​ថ្មើ​ជើង ការពារ​ទីតាំង វាយបក វាយលុក រយៈពេល​៩១​ថ្ងៃ មាន​កម្មសិក្សាការី​ចំនួន ២២៦​នាក់ ។ 

វគ្គ​ហ្វឹកហ្វឺន ដែល​បាន​នឹង​កំពុងដំណើរការ​ទៅបាន​នេះ គឺ​ដោយបាន​ការជួយ​ឧ​ប​ត្ថ​ម្ត គាំទ្រ​មួយផ្នែក​កញ្ចប់​ថវិកា ពិសេសរ​ប់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អង្គភាព​សម្ព័ន្ធមេត្រីភាព សម្បុរ​សជន ការិយាល័យ​ទ័ពជើងគោក និង​កងពល​បាន​ម្ចាស់ការ​ដោយ​ខ្លួនឯង ។ នេះ​គឺជា​បំណងប្រាថ្នា របស់​កងយោធពល​ខេមរភូមិន្ទ ដែល​ផលិត​បាន​ធនធានមនុស្ស មាន​ទាំង​បរិមាណ​គុណភាព និង​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការបំរើ​ផលប្រយោជន៍​ជាតិ សាសនា និង​ព្រះមហាក្សត្រ ។

​ ​ ​មានប្រសាសន៍​ក្នុង​ពិធី​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា បាន​ថ្លែង និង​ពាំនាំ​ការ​ផ្តាំផ្ញើ និង​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​ទាំង​៣ និង​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដោយបាន​សម្តែង​ការកោតសរសើរ ចំពោះ​មេបញ្ជាការ មេបញ្ជាការរង និង​ពលទាហាន​ទាំងអស់ ពិសេស​កម្មសិក្សា​ទាំង​អ្នក​បញ្ចប់​វគ្គ និង​វគ្គ​បន្ត ដែល​បាន​ខិតខំ​សិក្សា​រៀនសូត្រ មាន​វិន័យ​ល្អ គឺជា​មោ​ទៈ​ភាព​មួយ​សម្រាប់​ខ្លួន​យើង​ផង និង​អង្គភាព​ផង ។ ជាការ​ពិតណាស់ថា ការហ្វឹកហ្វឺន​ជំនាញ​យុទ្ធវិធី​កងទ័ព គឺជា​ការងារ​មួយ​មាន​សារៈសំខាន់​ណាស់ ចំពោះ​កងយោធពល​ខេមរភូមិន្ទ ទោះជា​នៅក្នុង​កាលៈទេសៈ​ណាក៏ដោយ ក៏ត្រូវ​រៀនសូត្រ​ហ្វឹកហ្វឺន​ឲ្យ​បាន​គ្រប់ៗ​គ្នា ។

​ ​ក្នុងឱកាស​នោះដែរ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ បាន​ជួយ​ឧ​ប​ត្ថ​ម្ត​ថវិកា ៥​លាន​រៀល និង​អង្ករ ២០០០​គី​ទ្បូ​ក្រាម ជូន​ដល់​កងពល និង​ជូន​រង្វាន់​ លើកទឹកចិត្ត ដល់​កម្មសិក្សាការី ដែល​បានបញ្ចប់​វគ្គ ដែល​ទទួលបាន​ប័ណ្ណសរសើរ ចំនួន​១១​នាក់ អមដោយ​ថវិកា ២​ម៉ឺន​រៀល និង​លិខិត​សរសើរ ៣៥​នាក់ អមដោយ​ថវិកា ១​ម៉ឺន​រៀល​ផងដែរ ៕


កាល​ពី​​ថ្ងៃ​​ទី1​7 ខែ​​ធ្នូ ​ឆ្នាំ​​2010​​កន្លងទៅនេះ ឯកឧត្តមឧត្តម​សេនីយ៍ឯក សួន ឃុន្នី ទីប្រឹក្សា​ផ្ទាល់​សម្តេច​នាយករដ្ឋ​មន្រ្តី​ និងជា​នាយករង​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កងកម្លាំង​រក្សា​សន្តិភាព​ បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធីបិទ​វគ្គ​បណ្តុះ​បណ្តាល​នាយទាហាន​ភស្តុភារ​អង្គការ​សហប្រជាជាតិ ។

 ​វគ្គ​បណ្តុះ​បណ្តាល​នេះ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃ​​ទី​6 ដល់​ទី1​7 ខែ​​ធ្នូ ​ នៅ​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កងកម្លាំង​រក្សា​សន្តិភាពឧត្តុង្គ ត្រូវ​បាន​រៀប​ចំធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ការជួយ​គាំ​ទ្រ​របស់​​ស្ថានទូត​បារាំង​ដល់​ការចូលរួម​របស់​ប្រទេស​កម្ពុជា​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ ដែល​រៀបចំ​ឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ​សហប្រជាជាតិ​​​ ។ បន្ទាប់​ពី​ទទួល​​ជោគជ័យ​ក្នុង​ការរៀប​ចំវគ្គហ្វឹកហ្វឺន​នាយទាហាន​សេនាធិការ កាលពី​ខែតុលា​ឆ្នាំ​ទៅ វគ្គ​បណ្តុះបណ្តាល​នេះ​ ឆ្លុះបញ្ចាំង​ពីការជួយ​គាំទ្រ​ថ្មីទៀត​​របស់​សាលា​បណ្តុះ​បណ្តាល​កង​កម្លាំង​​រក្សា​​សន្តិភាព​ទីក្រុងបា​ម៉ូកូ (ប្រទេស​ម៉ាលី) ចំពោះ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ឧត្តុង្គ ​​។

សាលា​ជំនាញ​ថែរក្សា​សន្តិភាព​នេះ​ ក៏បាន​បញ្ជូន​នាយទាហាន​ជាយោធាចារ្យ​ចំនួន​បីរូប មកពី​ប្រទេស​តូហ្គោ បេណាំង និង​កាណាដា ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល​ខាងប្រតិបត្តិការ​ផ្នែកភស្តុភារ ។ អង្គការហ្រ្វង់កូហ្វូនី​អន្តរជាតិ​បាន​ផ្តល់​ជំនួយ​ថវិកា​ដល់​វគ្គបណ្តុះ​បណ្តាលនេះ​ ក្នុង​គោលបំណង​​ជុំរុញ​ការចូលរួម​របស់​កងទ័ព​កម្ពុជា នៅក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ ជាពិសេស​នៅក្នុង​តំបន់​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ។ បេសកកម្ម​សហប្រតិបតិ្តការ​យោធា និងការពារ​បារាំង បានជួយ​ជ្រោមជ្រែង​ក្នុង​ការរៀបចំ​វគ្គ​បណ្តុះ​បណ្តាល​នេះ ៕


​លោក សារិទ្ធ​​ភ្នំពេញ ៖ លោក នាង ផាត នាយ​ឧត្តមសេនីយ៍ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​កាល​ពី​ម្សិលមិញ​បាន​អញ្ជើញ​បើក​វគ្គ​បំប៉ន​មុខវិជ្ជា​ឋានលេខា និង​សេនាធិការ​ផែនទី​ជូន​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​នៅ​ទីស្តីការក្រសួង​។--- លោក​ឧត្តមសេនីយ៍​ឯកទេព ចំរើន ប្រធាន​នាយកដ្ឋាន​ភូមិសាស្ត្រ ក្រសួង​ការពារជាតិ មានប្រសាសន៍ថា​៖ នេះ​ជា​លើក​ទី​១៦​ហើយ​ដែល​នាយកដ្ឋាន​ភូមិសាស្ត្រ​បាន​រៀបចំ​វគ្គ​បំប៉ន​មុខវិជ្ជា​ឋានលេខា និង​សេនាធិការ​ផែនទី​ជូន​នាយទាហាន​កងទ័ព​ស្រួច​មកពី​បណ្តា​អង្គភាព​នានា​ចំនួន​ប្រមាណ​៧៨​នាក់​វគ្គ​បំប៉ន​លើក​ទី​១៦​នឹង​ធ្វើឡើង​រយៈពេល​១២០​ថ្ងៃ​។​ ​លោកនាយ​ឧត្តមសេនីយ៍ នាង​ផាត បាន​លើកឡើង​ថា​៖ មុខវិជ្ជា ឋានលេខា និង​សេនាធិការ​ផែនទី​នេះ​មាន​ផលប្រយោជន៍​ជាច្រើន​សម្រាប់​ប្រទេសជាតិ ហើយ​វា​ក៏​មាន​សារៈសំខាន់​ផងដែរ​សម្រាប់​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​។

ពាក់ព័ន្ធ​ស្ថានភាព​ថ្មី​នៃ​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០១៣​នៅ​ប្រទេស​ព្រុយ​ណេ​ដា​រ៉ូ​សាឡិម លោកនាយ​ឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​បណ្តា​មេដឹកនាំ​ក្នុង​តំបន់​បាន​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន អាស៊ាន​បូក និង​មាន​កិច្ចប្រជុំ​ថ្នាក់​ឧត្តម​មន្ត្រី​នានា​ក្នុង​តំបន់​ជាច្រើនទៀត ដែល​កិច្ចប្រជុំ​បាន​ផ្តោត​សំខាន់​លើ​ការងារ​ចំនួន​៤ រួមមាន​១. បន្ត​ពិភាក្សា​លើ​ផែនការ​ការងារ​ដើម្បី​សម្រេច​ទិសដៅ​គោលដៅ​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥, ទី​២.​ពិភាក្សា​លើ​ទិសដៅ​ការងារ​អនាគត​ដែល​ត្រូវធ្វើ​សកម្មភាព​បន្ត​នៅ​ក្រោយ​ឆ្នាំ​២០១៥, ទី​៣.​ពិភាក្សា​ការយក​អាស៊ាន​ធ្វើជា​ស្នូល​ឬ​ធ្វើ​ជា​មជ្ឈមណ្ឌល​ក្របខ័ណ្ឌ​ក្នុង​តំបន់ ដើម្បី​ចូលរួម​ដោះស្រាយ និង​សម្របសម្រួល​ការងារ​នៅក្នុង​តំបន់​ក៏​ដូច​ការងារ​នៅ​ក្រៅ​តំបន់ ,​ទី​៤.​ពិភាក្សា​ផ្លាស់ប្តូរ​មតិ​ក្នុង​វិស័យ​នានា​នៅក្នុង​តំបន់ និង​អន្តរជាតិ​៕

No comments:

Post a Comment