ព្រះរាជាណាចក្រកម្ពុជាស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំប្រទេសឲ្យមានសុខសន្តិភាព និងបញ្ចប់សង្រ្គាមរុំារៃទាំងស្រុងនៅឆ្នាំ ១៩៩៨ ។ ចាប់តាំងពីឆ្នាំ១៩៩៨ មកនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបានរៀបចំ និងដាក់ចេញនូវគោលនយោបាយកំណែទម្រង់បួនយ៉ាងរួមមាន៖ ប្រព័ន្ធរដ្ឋ បាល ប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធយុត្តិធម៌ និង កម្លាំងប្រដាប់អាវុធ។ ម្យ៉ាងទៀតសម្តេចបានខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ឲ្យមានការរីកចម្រើនជាលំដាប់ ជាពិសេសបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យការពារជាតិ។
ហេតុដូច្នេះហើយទើបសម្តេចបានដាក់បទបញ្ជាឲ្យក្រសួងការពារជាតិ អគ្គបញ្ជាការ ជ្រើសរើសនិស្សិត បញ្ញាវ័ន្ត ដែលមានសញ្ញាបត្រកម្រិតមធ្យមសិក្សាទុតិយភូមិឡើងទៅ ឲ្យធ្វើការប្រឡងចូលសិក្សានៅតាមបណ្តាគ្រឹះស្ថានសិក្សាយោធាដោយបែងចែកជា ៣វគ្គសិក្សា៖ វគ្គសិក្សានាយទាហានទ័ពជើងគោក (រយៈពេល៤ឆ្នាំ) វគ្គសិក្សានាយទាហានសកម្ម (រយៈពេល៤ឆ្នាំ) និងវគ្គសិក្សានាយទាហានបន្តវេន (រយៈពេល ៦ខែ) ធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ស្របទៅតាមគោលនយោបាយកំណែទម្រង់ របស់សម្តេចក្នុងការលើកស្ទួយវិស័យការពារជាតិឲ្យកាន់តែមានការរីកចម្រើនស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ និងវិទ្យាសាស្រ្តបច្ចុប្បន្ន ។
អាស្រ័យហេតុនេះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ បានដាក់បទបញ្ជាឲ្យទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការធ្វើការផ្សព្វផ្សាយ និងប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើក្នុងវិស័យយោធា ដូច្នេះវិទ្យាស្ថានទ័ពជើងគោកមានភារកិច្ច បណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៤ ឲ្យសិក្សារយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃទី០១ខែ កុម្ភៈ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០១៦ លើចំណេះដឹងផ្នែកយោធា។ មុន បញ្ចប់វគ្គតម្រូវឲ្យនិស្សិតកម្រិតថ្នាក់បរិញ្ញាបត្រសរសេរសារណាជាក្រុម ដើម្បីបង្កើនសមត្ថភាព និងចំណេះដឹងក្នុងការបំពេញភារកិច្ចនៅបណ្តាអង្គភាពផ្សេងៗ ទទួលបានលទ្ធផលល្អ និងក្លាយជាកងទ័ពទំនើប។ ដើម្បីបំពេញល័ក្ខខ័ណ្ឌនៃការហ្វឹកហ្វឺន ក្រុមនិស្សិតយើងខ្ញុំត្រូវចុះសិក្សាស្រាវជ្រាវ រកប្រភពទិន្នន័យសម្រាប់ការចងក្រងឯកសារធ្វើជាសារណាមុនពេលបញ្ចប់ការសិក្សា។ ដោយជ្រើសរើសយកភូមិសាស្រ្តទទួលខុសត្រូវរបស់កងអនុសេនាធំលេខ២ វរសេនាតូចការពារព្រំដែនលេខ៣០៣ តំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣ ដើម្បីចុះទៅសិក្សាស្រាវជ្រាវ។
No comments:
Post a Comment