Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Wednesday, September 20, 2017

លក្ខណៈពិសេសយុទ្ធវិធី

 អំពីភូមិសាស្រ្ត
+ ត្រូវយល់ច្បាស់អំពីលក្ខខ័ណ្ឌភូមិសាស្រ្តងាយស្រួលដល់យុទ្ធវិធី ឬមានភាពលំបាកយ៉ាងដូចម្តេចខ្លះ?
+ តំបន់ព្រៃភ្នំ  ព្រៃស្រោង  ព្រៃរបោះ  វាល  បឹង  ទន្លេ  ជ្រោះ  ភូមិ  ទីប្រជុំជន  ទីក្រុង...
+ ធាតុអាកាស

  • រដូវប្រាំង
  •  រដូវវស្សា
  •  រដូវរងារ
អំពីខ្មាំង
+ ត្រូវសិក្សាឲ្យបានច្បាស់លាស់អំពីខ្មាំងចំពោះមុខ
+ ទីតាំង  ចំនួន  ប្រភេទ  គ្រឿងបំពាក់  គោលបំណង
+ ឧបាយកលប្រយុទ្ធ
• មុនពេលប្រយុទ្ធខ្មាំងតែងតែស៊ើបការណ៍ពីយើង

  • ក្លែងភេទចូលស៊ើបការណ៍អំពីទីតាំងរបស់យើង
  • ស៊ើបការណ៍ដោយអាវុធ
  •  ស៊ើបការណ៍ដោយយន្តហោះ
  • ស៊ើបការណ៍ដោយប្រើផ្កាយរណប
  • ស៊ើបការណ៍ដោយប្រើព័ត៌មានវិទ្យា
  • ស៊ើបការណ៍តាមភ្នាក់ងារសម្ងាត់


• ក្នុងពេលប្រយុទ្ធ

  •  ខ្មាំងតែងតែបាញ់អាវុធគាំទ្រ  និងបាញ់អាវុធជាតិពុលដាក់ទីតាំងរបស់យើង
  • កម្លាំងថ្មើរជើងចូលពង្រាយរូបភាពខាងមុខខ្សែត្រៀម
  •  កម្លាំងមួយផ្នែកឈ្លបចូលបើកច្រកទ្វារ
  • ពេលអាវុធគាំទ្រប្តូរទិសបាញ់  កម្លាំងថ្មើរជើងសម្រុកចូលទីតាំងរបស់យើង


• ក្រោយពេលប្រយុទ្ធ
 ខ្មាំងវាយបានសម្រេច  ពួកដាក់ទ័ពក្នុងស្ថានភាពប្រុងប្រយ័ត្នពេលយើងវាយបក
 ខ្មាំងវាយលុកមិនបានសម្រេច ពួកវាដកទ័ពថយរួចធ្វើការប្រមូលផ្តុំដើម្បីធ្វើការវាយលុកសាជាថ្មី
- អំពីមិត្ត
+ ត្រូវសិក្សាមិត្តដែលនៅក្នុងរង្វង់វរសេនាតូច និងមិត្តដែលចូលរួមសហការ
+ តើមិត្តនៅទីណា? ធ្វើអ្វី? នៅពេលណា?

- កម្លាំងបន្ថែម
+ កម្លាំងដែលថ្នាក់លើបន្ថែមពីមួយកងអនុសេនាតូច ទៅមួយកងអនុសេនាតូចបូក (+)
+ អាចមានបន្ថែមអាវុធរបស់ថ្នាក់លើ (បើនៅលើទិសសំខាន់របស់វរសេនាតូច)
- ប្រជាពលរដ្ឋ
+ មានជំនឿ ឬគ្មានជំនឿ

ករណីត្រៀមការពារទីតាំង
- ភារកិច្ច និងលទ្ធភាព
+ ភារកិច្ច
 ភារកិច្ចត្រៀមការពារទីតាំង  លើទិសសំខាន់  ឬទិសបន្ទាប់បន្សំរបស់វរសេនាតូច
 ភារកិច្ចជាកម្លាំងបម្រុង ឬអន្តរាគមន៍របស់វរសេនាតូចត្រៀមការពារទីតាំង នៅផ្នែកខាងក្រោយ
 ភារកិច្ចត្រៀមការពារឯករាជ្យ ការពារភូមិសាស្រ្ត វាយខ្មាំងពីចម្ងាយ ធានាឲ្យថ្នាក់លើធ្វើការងារប្រុងប្រៀបប្រយុទ្ធ
+ លទ្ធភាព
• មួយកងអនុសេនាធំថ្មើរជើងការពារទីតាំង  ប្រយុទ្ធទប់ទល់ខ្មាំងវាយលុកមួយវរសេនាតូច
• តំបន់ភូមិសាស្រ្តត្រៀមការពារ
 មុខទទឹងប្រហែល ៧០០ ម៉ែត្រ
 ជម្រៅប្រហែល ៧០០ ម៉ែត្រ
 សង្កេតការណ៍ ៦០០ ម៉ែត្រ
 វាយខ្មាំងពីចម្ងាយ ៦០០ ម៉ែត្រ (បាញ់ផ្លោងត្បាល់ ៦០មម)
 វាយខ្មាំងពង្រាយរូបភាព ៣០០ ម៉ែត្រ
- ចំណុចត្រៀមការពារ
+ ចំណុចត្រៀមការពារសំខាន់ គឺប្រមូលផ្តុំកម្លាំង និងអាវុធច្រើនជាងចំណុចផ្សេងៗទៀត
+ ចំណុចត្រៀមការពារបន្ទាប់បន្សំ
+ ចំណុចត្រៀមការពារឆ្អឹងជំនីរ
- ប្រព័ន្ធលេណដ្ឋាន និងការរៀបចំទីតាំងត្រៀមការពារ
+ កសាងប្រព័ន្ធលេណដ្ឋាន
• លេណដ្ឋានប្រយុទ្ធ
• លេណដ្ឋានចល័ត
• លេណដ្ឋានមានគម្រប
• លេណដ្ឋានអាវុធគាំទ្រ
• លេណដ្ឋានបញ្ជាការ
• លេណដ្ឋានភ័ស្តុភារ
• លេណដ្ឋានវាយបក
+ ការរៀបចំទីតាំងត្រៀមការពារ

ទីតាំងខ្សែត្រៀមទីមួយ
 ទីតាំងត្រៀមការពារសំខាន់
 ទីតាំងត្រៀមការពារបន្ទាប់បន្សំ
• ទីតាំងល្បាត
• ទីតាំងវាយបក
• ទីតាំងខាងក្រោយ
• ទីតាំងអាវុធគាំទ្រ
• ទីតាំងភ័ស្តុភារ
• ទីតាំងបញ្ជាការ
 មេបញ្ជាការ  ត្រូវចេះក្លែងភេទទីតាំងគ្រប់ប្រភេទ
- ការប្រើប្រាស់អាវុធកម្ទេចខ្មាំង
+ អាវុធ DKZ បាញ់កម្ទេចរថក្រោះ  រថពាសដែក  រថយន្ត
+ អាវុធ B40-B41 បាញ់កម្ទេចរថក្រោះ  រថពាសដែក  រថយន្ត  និងកម្ទេចគោលដៅធ្វើអំពីបេតុង
+ អាវុធត្បាល់ ៦០មម-៨០មម  បាញ់កម្ទេចគោលដៅថ្មើរជើងប្រមូលផ្តុំ
+ អាវុធ ១២,៧មម បាញ់កម្ទេចគោលដៅថ្មើរជើង ប្រមូលផ្តុំសម្រុកចូលទីតាំង និងបាញ់យន្តហោះហោះទាប

 វិធីសាស្រ្តវាយ
+ វាយខ្មាំងពីចម្ងាយ
+ វាយខ្មាំងពង្រាយរូបភាពខាងមុខខ្សែត្រៀម
+ វាយបកខ្មាំងពេលខ្មាំងដណ្តើមកាន់កាប់ទីតាំង
+ វាយខ្មាំងដកថយ ទៅប្រមូលផ្តុំនៅផ្នែកខាងក្រោយ
- រៀបចំរូបភាព ប្រើប្រាស់កម្លាំង
+ រៀបចំរូបភាព
• រូបភាពប្រយុទ្ធជាត្រីកោណបាតទៅមុខ ឬត្រីកោណមុំស្រួចទៅមុខ តាមភូមិសាស្រ្តជាក់ស្តែង
• បែងចែកជាពីរផ្នែក : ផ្នែកទីមួយ  និងផ្នែកទីពីរ  គឺផ្នែកបម្រុង និងផ្នែកអន្តរាគមន៍
+ ប្រើប្រាស់កម្លាំង
• មួយកងអនុសេនាតូច  ឬមួយកងអនុសេនាតូចបូក(+) ការពារមុខព្រួញសំខាន់
• មួយកងអនុសេនាតូចការពារមុខព្រួញបន្ទាប់បន្សំ
• មួយកងអនុសេនាតូច ឬមួយកងអនុសេនាតូចដក(-) ការពារផ្នែកខាងក្រោយ និងជាកម្លាំងបម្រុង អន្តរាគមន៍
• មួយក្រុមអាវុធគាំទ្រ
• មួយក្រុមល្បាតខាងមុខខ្សែត្រៀម
• មួយក្រុមភ័ស្តុភារ
• មួយក្រុមបញ្ជាការ

 បណ្តាការងារប្រុងប្រៀប
- ស្វែងយល់ភារកិច្ច  គិតគូរពេលវេលា  ការងារធ្វើជាបន្ទាន់
+ ស្វែងយល់ភារកិច្ច
• សិក្សាអំពីភារកិច្ចដែលបានទទួល
 បេសកកម្មអ្វី?
 ធ្វើនៅលើភូមិសាស្រ្តណា?
 ជាមួយខ្មាំងណាខ្លះ?
 តើមានមិត្តណាខ្លះចូលរួមសហការ?
 ពេលវេលាណាខ្លះដែលត្រូវធ្វើ?
+ គិតគូរពេលវេលា
• ពេលវេលា ធ្វើបទបញ្ជាប្រុងប្រៀប
• ពេលវេលា សិក្សាភូមិសាស្រ្ត
• ពេលវេលា ធ្វើផែនការ
• ពេលវេលា រាយការណ៍
• ពេលវេលា ផ្សព្វផ្សាយ
• ពេលវេលា ត្រួតពិនិត្យ
• ពេលវេលា យុទ្ធដំណើរ
+ ការងារធ្វើបន្ទាន់ (សិក្សាបេសកកម្ម)
• ចេញបទបញ្ជាប្រុងប្រៀប
• ទៅសិក្សាភូមិសាស្រ្ត
• ធ្វើផែនការប្រយុទ្ធ (ធ្វើបទបញ្ជាគោល)
• ឆ្លងផែនការ
• ផ្សព្វផ្សាយផែនការ ដាក់ចេញផែនការ
• ត្រួតពិនិត្យ រាយការណ៍
- ដាក់ចេញផែនការ ផ្សព្វផ្សាយផែនការ
+ ដាក់ចេញផែនការ
• គោលគំនិតត្រៀមការពារ
 មុខព្រួញត្រៀមការពារលើទិសសំខាន់ និងបន្ទាប់បន្សំ
 រៀបចំប្រព័ន្ធលេណដ្ឋាន និងវត្ថុរារាំង
 ចាត់តាំងអាវុធគាំទ្រកម្ទេចខ្មាំង

វិធីសាស្រ្តវាយ
 ចាត់តាំងរូបភាព ប្រើប្រាស់កម្លាំង
• ភារកិច្ចបណ្តាផ្នែក
• ការងារសហការ និងធានា
 ព្រំខ័ណ្ឌសង្កេត
 សញ្ញាទទួលស្គាល់
 ធានាសម្ភារៈ
 ធានាបើកចែក
 ធានាដឹកជញ្ជូន
• ពេលវេលាសំខាន់
• ទីបញ្ជាការ និងទំនាក់ទំនង
+ ផ្សព្វផ្សាយផែនការ
• សភាពការណ៍ទូទៅ
• បេសកកម្ម
• គោលគំនិតត្រៀមការពារ

ការអនុវត្តមានបីដំណាក់កាល
- ដំណាក់កាលទីមួយ  យុទ្ធដំណើរទ័ព
+ សកម្មភាពបញ្ជាការ
• ធ្វើការងារប្រុងប្រៀប
• ត្រួតពិនិត្យ  ដាស់តឿន
• ដាក់ភារកិច្ចយុទ្ធដំណើរ  តាមដំណាក់កាលនីមួយៗ
• ដាក់បទបញ្ញត្តិ
+ សកម្មភាពរបស់កងអនុសេនាធំ
• បណ្តាកងអនុសេនាតូច  អនុវត្តន៍តាមបទបញ្ជា
- ដំណាក់កាលទីពីរ  ចូលទីកន្លែង  កសាងទីតាំង
+ សកម្មភាពបញ្ជាការ
• មុនពេលកសាងទីតាំងត្រូវត្រួតពិនិត្យមើលបណ្តាកងអនុសេនាតូច ចូលទីកន្លែងហើយឬនៅ
• ប្រញាប់បញ្ជាឲ្យបណ្តាផ្នែកកសាងទីតាំង និងចាត់តាំងកម្លាំងយាមល្បាតធ្វើទាំងយប់ ទាំងថ្ងៃ
 កន្លែងស្រឡះក្លែងភេទ ធ្វើនៅពេលយប់
 កន្លែងព្រៃ  ធ្វើនៅពេលថ្ងៃ
- ការអនុវត្តប្រយុទ្ធ  ដោះស្រាយឧប្បទវហេតុ
+ សកម្មភាពបញ្ជាការវាយខ្មាំងពីចម្ងាយ
• សកម្មភាពខ្មាំង ខាងមុខខ្សែត្រៀមប្រហែល ៦០០ម៉ែត្រ កំពុងចល័តទ័ពចូលពង្រាយរូបភាព
• សកម្មភាពបញ្ជាការដាក់បទបញ្ជា
 បញ្ជាឲ្យល្បាត  បង្កើនការសង្កេត
 បញ្ជាឲ្យបណ្តាផ្នែកចូលទីតាំងប្រយុទ្ធ
 បញ្ជាឲ្យអាវុធគាំទ្របាញ់ដាក់រូបភាពខ្មាំង
 បញ្ជាឲ្យក្រុមល្បាតចូលទីតាំងវិញ
+ សកម្មភាពបញ្ជាការវាយខ្មាំងពង្រាយរូបភាពវាយលុក
• សកម្មភាពខ្មាំងបាញ់អាវុធគាំទ្រ ដាក់ទីតាំងរបស់យើង
• សកម្មភាពបញ្ជាការដាក់បទបញ្ជា
 ឲ្យបណ្តាផ្នែកចូលលេណដ្ឋានមានគម្រប
 ឲ្យបណ្តាផ្នែកចាត់តាំងកម្លាំងមួយចំនួនតូចឃ្លាំមើលខ្មាំង
+ សកម្មភាពអាវុធគាំទ្រខ្មាំងប្តូរទិសបាញ់  កម្លាំងថ្មើរជើងសម្រុកចូលទីតាំងរបស់យើង
• សកម្មភាពបញ្ជាការដាក់បទបញ្ជា
 បណ្តាផ្នែកប្រញាប់ប្រញាល់ចូលលេណដ្ឋានប្រយុទ្ធ
 កំណត់គោលដៅច្បាស់លាស់  ផ្ទុះអាវុធកម្ទេចខ្មាំង
+ សកម្មភាពវាយកាន់កាប់ទីតាំងមួយផ្នែករបស់កងអនុសេនាធំ
• សកម្មភាពបញ្ជាការដាក់បទបញ្ជា
 បញ្ជាឲ្យបណ្តាផ្នែកដែលនៅសេសសល់ បង្កើនការប្រយុទ្ធទប់ទល់ជាមួយខ្មាំង កុំឲ្យខ្មាំងវាយដណ្តើមទីតាំងផ្សេងទៀតបាន
 បញ្ជាឲ្យអាវុធគាំទ្របាញ់គាបសង្កត់ ស្កាត់មុខកម្លាំងជំនួយរបស់ខ្មាំង កុំឲ្យកម្លាំងពួកវា  វាយសម្រុកមកកាន់មុខព្រួញដែលបានកាន់កាប់ទីតាំងយើងបានមួយផ្នែក
 បញ្ជាឲ្យកម្លាំងមួយចំនួនតូចវាយបកយកទីតាំងវិញ ។

No comments:

Post a Comment