Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Wednesday, November 15, 2017

កាំជ្រួច Missile




  • គ្រាប់ជំពាមកៅស៊ូ បាញ់ទៅលើសត្វលលក។ គ្រាប់ជំពាម នេះបាញ់ចំគោលដៅ ធ្លាក់លលកចុះមកដី ពេលនេះ គ្រាប់ជំពាម គឺជា គ្រាប់មីស៊ីល។
  • ករណីដែលសត្វលលកវាហើរគេចទៅលើ ចុះក្រោម បត់ឆ្វេង បត់ស្តាំ គ្រាប់ជំពាមរត់មិនចំគោលដៅ បែបនេះហៅថា គ្រាប់មីស៊ីល ឬគ្រាប់ជំពាម បាញ់មិនចំគោលដៅ។
  • តបជាមួយហេតុការណ៍ខាងលើ បើសិនជាធ្វើឲ្យគ្រាប់ជំពាមនោះឆ្លាត វាចេញបត់ឆ្វេង បត់ស្តាំ ឡើងលើ ចុះក្រាម តាមដំណើរសត្វលលកហើរដែរ គ្រានោះ គេហៅថា គ្រាប់ជំពាមមានប្រព័ន្ធនាំផ្លូវ មានប្រព័ន្ធបញ្ជា ឬកាំជ្រួចមានប្រព័ន្ធបញ្ជា Guided Missile.
  • ដូច្នេះ កាំជ្រួច មានប្រព័ន្ធនាំផ្លូវ ក្នុងតួរគ្រាប់ខ្លួនឯង ខុសពី រុក្កែត Rocket  ដែលគ្មានប្រព័ន្ធនាំផ្លូវនេះ ក្នុងខ្លួន ឬ តួរគ្រាប់ទេ។
  • ក្នុងតួរកាំជ្រួច មានកំលាំងឬប្រព័ន្ធ ៣ផ្នែក គឺ (១) ប្រព័ន្ធសំទុះឲ្យវាទៅមុខខ្លាំងលឿន ហៅថា Propulsion (២) ប្រព៏ន្ធនាំផ្លូវគឺតួរក្បាលគ្រាប់វាឆកជាប់ រត់តាមគោលដៅ ហៅថា Guidance និង (៣) ប្រព័ន្ធបញ្ជូនព័ត៍មានមក ទីបញ្ជានៅខាងក្រោម លើដី ឬ លើនាវា ហៅថា Control.
  • កាំជ្រួច គេហៅថាជា គ្រាប់បែកហោះ ខុសពីយន្តហោះដែលមានមនុស្សជិះបញ្ជា 

  • កាំជ្រួច Tomahawk Cruise Missile ជាកាំជ្រួចដែលកងទ័ពសហរដ្ឋអាមេរិកនិយមប្រើនៅភូមិសាស្រ្តយោធាមជ្ឈឹមបូព៌ា មានលក្ខណៈបច្ចេកទេសងាយស្រួលបាញ់ចេញពីនាវាចម្បាំង នៅមូលដ្ឋានយោធាឈូងសមុទ្រ ប្រទេស គុយវែត កាតា អូម៉ង់ អារ៉ាប៊ីសាអូឌីត និង អេហ្សីប ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយអាមេរិក !
  • កាំជ្រួចនេះមានតម្លៃ 1លាន 6សែន ដុល្លារអាមេរិក ក្នុង 1ដើម ហោះក្នុងល្បឿន 890 km/h អាចបាញ់ក្នុងកាំរង្វង់ 2300km អាមេរិកចាប់ផ្តើមប្រើកាំជ្រួចប្រភេទនេះតាំពីឆ្នាំ1983 មកម្លេះ ។
  • រ៉ង់បាញ់សាកកាំជ្រួចប្រឆាំងមីស៊ីល/យន្តហោះ S-300 ដែលអាចបាញ់បាន ៣០០គ.ម តែ យន្តហោះ F-16 អាចបាញ់កាំជ្រួចពី ចម្ងាយ ១០០០គ.ម Iran do fire test of Russian made anti missile/anti aircraft with 300km coverage BUT today F-16 can attack with special cruise missile from 1000 km long

No comments:

Post a Comment