Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Friday, November 22, 2024

កាំជ្រូច ​Tomahawk Missile

អ៊ុយក្រែន៖ ប្រទេសរុស្សី ប្រកាសថ្លែងការណ៍អំពី កម្មវិធីធ្វើទំនើបកម្មកាំជ្រួច ICBM របស់ខ្លួនជាបន្ត។ កងទ័ពអ៊ុយក្រែន បំពាក់ដោយកាំជ្រួចល្បីៗជាច្រើនរបស់ អាមេរិកនិងបានវាយប្រហារ ២ ថ្ងៃជាប់ៗគ្នាលើ ទឹកដីរុស្សី ដែល ថ្ងៃទី ០៣ គេសង្ស័យថា អ៊ុយក្រែននឹងវាយប្រហារដោយកាំជ្រួចធុន ​Tomahawk Missile ទៀត តែ បន្ទាប់ពីរុស្សី វាយបកវិញនៅថ្ងៃទី ២ គេមិនឃើញ ខាង ទ័ពអ៊ុយក្រែន តប សងសឹកវិញឡើយ។
ការផ្សាយលេខចាស់ Mar 26, 2022 
កាំជ្រូច ​Tomahawk Missile លក្ខណៈពិសេសដូចតទៅ៖
👉  ចម្ងាយហោះ ២៥០០ ទៅ ៣០០០ គម
👉  ក្បាលគ្រាប់ទម្ងន ១,៦០០ គក 
👉  រំសេវផ្ទុះប្រមាណ ៤៥៣ គក TNT/ Hight explosion 
👉  ទម្ងន់កាំជ្រួច ១,៣០០ គក
👉  បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ Nuclear មានកម្លាំងផ្ទុះ ១៥០ KT .
👉  ចម្ងាយហោះ  Block II TLAM-A – 1,350 nmi (1,550 mi; 2,500 km)
👉  ចម្ងាយហោះ  Block III TLAM-C, Block IV TLAM-E – 900 nmi (1,000 mi; 1,700 km)
👉  ចម្ងាយហោះ  Block III TLAM-D – 700 nmi (810 mi; 1,300 km)[8]
👉  ចម្ងាយហោះ  Block IV = 864nmi, 1000+ miles, 1600+ km
👉  ចម្ងាយហោះ  Block Vb = 899nmi, 1035+ miles, 1666+ km (exact range is classified)[9]
👉  ចម្ងាយហោះ RGM/UGM-109B (anti-ship variant): 250 miles, 460 km[10]
👉  កំពស់ហោះ Flight altitude 98–164 ft (30–50 m) AGL
👉  ល្បឿនក្បាលគ្រាប់ ២,៥០០ ម/ វិនាទី 
👉 តម្លៃ ប្រមាណ ០៣ លានដុល្លា/គ្រាប់

នៅឆ្នាំ 1983 មន្ទីរបញ្ចកោណបានប្រកាសថាមីស៊ីលកម្សាន្តមួយថ្មី "Tomahawk" ត្រូវបានសាកល្បងយ៉ាងពេញលេញនិងរួចរាល់សម្រាប់ការចាប់ផ្តើមនៃការផលិតស៊េរី។ នៅប្រហែលពេលនោះដែរយើងបានស្ថិតនៅក្នុងតំលៃពេញលេញនៅក្នុងការអភិវឌ្ឍក្នុងស្រុកវាលស្រដៀងគ្នា។ យើងគិតថាអ្នកនឹងចង់ចេះចង់ដឹងដើម្បីឱ្យដឹងអំពីការសម្តែងទាក់ទងនៃឧបករណ៍ក្នុងស្រុកនិងសក្តានុពលនៃអាវុធសត្រូវសង្គ្រាមត្រជាក់។ ដូច្នេះកាំជ្រួច "Tomahawk" និង "ការក្រិតតាមខ្នាត" ការប្រៀបធៀប។ ប្រៀបធៀបជាមួយ "ការក្រិតតាមខ្នាត" សមបកដោយគ្មានការបង្កើនល្បឿនមានប្រវែងចាប់ផ្តើម

ថ្ងៃនេះលើកយកសង្រ្គាមនៅស៊ីរី មកវិភាគរកមូលហេតុ ជាប្រយោជន៍សម្រាប់សង្គមខ្មែរ ដូចដែលមានចំនុចៗខាងក្រោមនេះ
  1. មូលហេតុ៖ ដំបូងជាសង្រ្គាមស៊ីវិល ដែលចេញពីការបដិវត្តន៍ពណ៍ គឺដូរមេដឹកនាំដែលមិនមែនជាពូជសាសន៍ខ្លួនចេញពីអំណាច គឺ ពួជសាសន៍ឃើដ ប្រកាសឯករាជ្យចេញពី អ៊ីរ៉ាក់ និង ស៊ីរី បង្កើតទៅជារដ្ឋអ៊ីស្លាម ISIS/ISIL
  2. ក្រោយពេលរដ្ឋ អ៊ីស្លាមចុះខ្សោយរលាយ ពួកមេដឹកនាំត្រូវបានកំទេច ប្រជាជននិងរដ្ឋបាល ងាកទៅបង្កើតប្រទេសថ្មី ស្ថិតក្រោម រដ្ឋ ឃើញ Kurdistan ដែលរដ្ឋនេះ មានការគាំទ្រពី ណាតូ ណាមេរិក និង អ៊ីស្រាអែល
  3. ថ្ងៃទី ១៣ មេសា ២០១៨ អាមេរិកបាញ់កាំជ្រួច ចំនួន ១០៥គ្រាប់ កំទេចមូលដ្ឋានយោធា រដ្ឋបាល និងរោងចក្រ ផលិតអាវុធគីមី ស៊ីរី ដោយមូលហេតុ រដ្ឋមួយឈ្មោះ​ Afrin បានបំបែកចេញពី ស៊ីរី កាលសង្រ្គាមស៊ីវិល ពេលពួក ISIS ដួលរលំ រដ្ឋមួយនេះ បានចុះចូលជាមួយ ស៊ីរី វិញ ទើបទ័ពទួរគី ទ័ពរុស្សី អ៊ីរង់ អាមេរិកធ្វើសង្រ្គាមលើរដ្ឋនេះ តែចាញ់ដៃទ័ពសម្ព័ន្ធស៊ីរី បណ្តាលឲ្យអាមេរិក និងសម័ន្ធមិត្តបើកការវាយប្រហារ និង វាយបំផ្លាញ ដោយប្រើកាំជ្រួច  ​tomahawk missile ចំនួន ១០៥គ្រាប់ ដែលមួយគ្រាប់ៗមានតម្លៃប្រមាណ ជិត ០៣លានដុល្លា 
  4. តើអ្នកណាចំណាយលើគ្រាប់នេះ? តាមការវិភាគ គួរតែជា អ៊ីស្រាអែលជាអ្នកចេញថ្លៃកាំជ្រួច ដោយសារ អ៊ីស្រាអែលត្រូវការវាតទីនៅតំបន់នោះ និងត្រូវធ្វើសង្រ្គាមជាមួយ អ៊ីរ៉ង់ និង ត្រូវបន្តគ្រប់គ្រងដែលដី Golan Heights  ជាបន្ត
  5. អ្វីជាប្រយោន៍សម្រាប់ខ្មែរ? សង្រ្គាមស៊ីរី៖ មានប្រយោជន៍ណាស់សំរាប់ខ្មែរ ដោយសារ ពួកប្រឆាំងគេគិតថា របបអាសាធ Asad ផ្តាច់ការ ប្រើអាវុធគីមី ចំណែកក្រុម ស្រប ថា អាមេរិកឃោរឃៅ ដើរវ៉ៃគេវ៉ៃឯង បើសម្រាប់ជាតិខ្មែរ គួរដឹងថា ពួកបេះបោរនៅស៊ីរី ផ្តាច់ទឹកដីរណបជាមួយអ៊ីស្រាអែល គ្រាដែលអ៊ីស្រាអែល ឈ្លានពាន កាប់កាប់ទឹកដីស៊ីរី ជាង ៦០ឆ្នាំមកហើយ--- ដូចស្រុកខ្មែរ ពេលណាមានចិត្តទាមទារទឹកដីព្រះវិហារ ខាងលិច ឬ ខាងកើត ឬ ខាងជើង ដឹងតែស្រុកខ្មែរមានសង្រ្គាមហ្មង!!​ ព្រោះបរទេសវាធ្វើឲ្យខ្មែរឈ្លោះគ្នាបែកផ្សែង!!
  6. អ្វីជាប្រយោន៍សម្រាប់ខ្មែរ? ផ្នែកយោធា ខ្មែររៀនដឹងច្រើនពីការធ្វើសង្រ្គាម កលយុទ្ធសង្រ្គាម ដូចជាពួកខ្មាំងប្រើ អាវុធចម្ងាយឆ្ងាយ ការកំទេចមួលដ្ឋានទ័ពអាកាសពីចម្ងាយ ការកំទេចផ្លូវរត់ Runway ដោយប្រើកាំជ្រួច បន្ថយឬបំផ្លាញទ័ពអាកាសខ្មាំង ការកសាងមូលដ្ឋានរឹងមាំ មូលដ្ឋានបំរុង និង មូលដ្ឋានក្លែងភេទ ការប្រើខែលការពារកាំជ្រួច និងការគេចចេញពីខែល ការពារកាំជ្រួច (កាំជ្រួចបារាំងជាប់លេងមួយដោយគ្មានរ៉ាដាស៊ីរី រុស្សីណាចាបសញ្ញាបាន!!)
  7. អ្វីជាប្រយោន៍សម្រាប់ខ្មែរ? គឺល្បិចសម័យសង្រ្គាម៖ អាវុធគីមីមានដូចៗគ្នា ទាំងខាងស៊ីរី ទាំងខាងរដ្ឋបេះបោរ (ISIS/Kurdistan) តែសំខាន់អ្នកណាពូកែប្រើលិ្បចជាង? ដូចជានៅស្រុកខ្មែរយើងជំនាន់សង្រ្គាម (១) ខាងរដ្ឋកម្ពុជាបាញ់ផ្លោងដាក់ពួក អ្នកតស៊ូនៅតាមព្រំដែនថៃ (២) ពួកអ្នកតស៊ូហ្នឹង បែកាណុងផ្លោងទៅក្រោយចូលដីថៃ (៣) ថៃវាគិតថា ពួករដ្ឋកម្ពុជាបាញ់វា វាបាញ់មកវិញដូចព្យុះ!! សង្រ្គាមនៅស៊ីរី ដូចគ្នា!!???😛😮😮កាលណា មានគ្រាប់ធ្លាក់ចូលទឹកដីពួកបេះបោរដែលអាមេរិកគ្រប់គ្រង អាមេរិកបាញ់ចឹង មានឆ្អីខុស នេះជាសម័យសង្រ្គាម Tactic in war time:
  8. អ្វីជាប្រយោន៍សម្រាប់ខ្មែរ? យើងបានដឹងអំពីតម្លៃគ្រាប់ ការចំណាយ និង រឿងរ៉ាវជាច្រើនទៀតតាមរយៈកម្រងរូបភាពពីប្រភពចំហរ Open Sources រាប់រយ រួមទាំង ផ្នត់គំនិតប្រជាជនខ្មែរ ដែលមាននិន្នាការ ស្រប និងនិន្នាការប្រឆាំង.... តើគេបកស្រាយបែបម៉េច?
  9. អ្វីជាប្រយោន៍សម្រាប់ខ្មែរ? ចំណែកខាងបណ្ឌិត គេនិយមបកស្រាយថា សង្រ្គាមនាំឲ្យមានការវិនាស ស្លាប់បាត់បង់ជីវិត និង ថា សង្រ្គាមមិនមែនជាដំណោះស្រាយឡើយ ដែលក្នុងន័យនេះ គឺកម្ពុជាធ្លាប់រងទុក្ខវិនាសប្រព័ន្ធការពារជាតិ National Defense System  យ៉ាងធ្ងន់ធរក្រោយឆ្នាំ ១៩៩៣ ដោយសារបរទេស និងពួកបណ្ឌិតឡប់ៗ ដែលបង្រៀនប្រជាជន សិស្សនិស្សិតថា ការចំណាយផ្នែកយោធា គឺជាការខាតបង់! ការចំណាយវិស័យអប់រំទើបជា រឿងល្អ និងឈានដល់ធ្វើកម្មវិធី រំសាយទ័ព សមាហរណកម្មទ័ពចូលទៅជាស៊ីវិល រត់ម៉ូតូឌុប ធ្វើស្រែ ធ្វើកម្មករ កសិករ...ជាលទ្ធផលគឺព្រំដែនគោក ព្រំដែនទឹក និងសូម្បីសេដ្ឋកិច្ច វប្បធម៍ រងការបំពាន និង អសន្តិសុខកើតមានគ្រប់ទិសទី...
  10. ជាសុរប ខ្ញុំសូមផ្តាំថា ប្រទេសជាតិមួយរឹងមាំ មានការរីកចម្រើន លុះត្រាតែកំលាំងទ័ពខ្លាំង ទើបអាចការពារ អ្វីដែលខាង ស៊ីវិលកសាង បង្កើតឡើងបាន ដូចជា ឆ្នាំ​១៩៧២ ខាងស៊ីវិលកសាងរោងចក្រចម្រាញ់ប្រេងបានតែ ទ័ពខ្សោយ ខ្មាំងកំទេចរោងចក្រអស់!! កាលណាទ័ពខ្សោយ ខ្មាំងចូលឈ្លានពានព្រំដែនភាគខាងលិច ភាគខាងកើត និង ភាគខាងប្រទេសឡាវ!! កាលណាទ័ពខ្សោយ ពួកបរទេស មានបំណងកាត់ទឹកដី ៤ខេត្តភ្ជាប់ជាមួយ ចាមវៀតណាម!! ដូច្នេះទ័ព ត្រូវតែខ្លាំង សូម្បីការវិភាគ ត្រូវតែខ្លាំងជាងខាង អ្នកកាសែត និងអ្នកនយោបាយដែរ ចំណែកវិធីសាស្រ្តស្រាវជ្រាវ ត្រូវតែខ្លាំងជាង វិធីសាស្រ្តដែល អ្នកសារពត៍មានប្រើប្រាស់សព្វថ្ងៃដែរ...មានតែបែបនេះ ទើបប្រជាពលរដ្ឋលោលមានជំនឿ លើកងកំលាំង លើស្ថាបនចារកម្ម ...៕
  11. មេរៀនទី២ៈ យប់មិញអាមេរិកបាញ់កាំជ្រួច Tomahawk missiles ចេញពីនាវាមុជទឹក ចំនួន ៥៩ដើម តម្លៃក្នុង១ដើម ១.៦លានដុល្លា កំទេចមូលដ្ឋានទ័ពអាកាសស៊ីរី ។ កាំជ្រួចអាចហោះបានចម្ងាយ ២៥០០គម។ lesson 2: Tomahawk missiles costs 1.6 million each, it ranges around 2500 km. The US submarine, last night, launched 59 missile to destroy Syria airbases(bunkers system/airbase facility)
 កាំជ្រូច ​Tomahawk Missile ក្នុងបរិបទសង្រ្គាមអ៊ុយក្រែន
កាំជ្រូច ​Tomahawk Missile ក្នុងបរិបទសង្រ្គាមអ៊ុយក្រែន
កាំជ្រូច ​Tomahawk Missile ក្នុងបរិបទសង្រ្គាមអ៊ុយក្រែន

No comments:

Post a Comment