Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Sunday, October 20, 2024

ភូមិសាស្រ្តនយោបាយ ប្រទេស ចិន

ចិន៖ មេដឹកនាំចិនចេញបទបញ្ជាឲ្យកងទ័ពត្រៀមខ្លួនធ្វើសង្រ្គាម-តាមប្រវត្តិសាស្រ្តយោធា ដើម្បីធ្វើសង្រ្គាមប្រឆាំងប្រទេសណាមួយ មេដឹកនាំត្រូវ មាន លេស សមស្របដើម្បីពន្យល់ប្រជាជន និង សភា ដូចជា៖ (១) រឿងសង្រ្គាមនគរ ៣ កាលណោះ មេទ័ពម្នាក់មាឌតូច កន្តៀដឹកនាំទ័ពចេញច្បាំង ត្រូវទ័ពសត្រូវសម្លាប់ ដោយសារគាត់មិនស្តាប់បញ្ជាកូនទ័ពប្រចាំសមរភូមិ តែពេលគេឆែកក្នុងខ្លួន គេឃើញមានសំបុត្រមួយ ទូលទៅស្តេចថា ព្រះអង្គមានលេសនេះដើម្បីលើកទ័ពចូលកំទេចនគរខ្មាំង ! (២) សង្រ្គាមលោកទី២ ផ្ទុះដោយសារ អាល្លឺមំង់ចាប់ស្តេច អគ្លេស អាករសម្លាប់ចោលពេលប្រកួតកីឡាអូរឡាំពិក។ (៣) វៀតណាមវាយលុកកម្ពុជាឆ្នាំ ១៩៧៩ ដោយសារមាន លេស ដែលទ័ពខ្មែរក្រហម វាយចួលក្នុងទឹកដីវៀតណាមជម្រៅ ៣០ គម។ (៤) កងទ័ពរុស្សី វាយចូលប្រទេសអ៊ុយក្រែនឆ្នាំ២០២២ ដោយសារ អ៊ុយក្រែនដឹកនាំទ័ព ណាតូ NATO ធ្វើសមយុទ្ធតាមព្រំដែនរាល់ៗឆ្នាំនឹងស្ថាបនាលេណដ្ឋាន ប្រព័ន្ធការពារព្រំដែន តម្លើងអាវុធធុនធ្ងន់ ពង្រាយទ័ពជាង ១ លាននាក់ដើម្បីឈ្លានពានរុស្សី។ (៥) ទ័ពអ៊ីស្រាអែល វាយចូល GAZA ដោយសារ ពួក GAZA សម្លាប់ប្រជាជនអ៊ីស្រាអែល...ដូច្នេះ ការដែលអាមេរិក បញ្ជូនអាវុធ គ្រាប់រំសេវទៅឲ្យ តៃវ៉ាន់ គឺជា លេស សមស្របដើម្បី ចិន បើកការវាយលុក នៅពេលណាមួយ សមស្រប៕


ភូមិសាស្រ្តនយោបាយ ប្រទេស ចិន The China Geopolitic និង វិភាគអំពី បញ្ហា អតីតកាល បច្ចុប្បន្នកាល និងការ វាយតម្លៃសភាពការណ៍ ដែលមិនស្ថិតក្នុង អតីកាល បច្ចប្បន្នកាល តែជាវាយតម្លៃ យោងលើ ទ្រឹស្តី សង្រ្គាមផ្កាយ។  តាមរយៈផែនទី ភូមិសាស្រ្តនយោបាយ ប្រទេស ចិន នេះដែរ យើងបានដឹងថា ប្រទេសណាខ្លះដែលធ្វើនយោបាយប្រឆាំង ចិន ? ហេតុអ្វី ជាពិសេស ប្រទេស សហភាព អឺរុប ដែលធ្លាប់ ធ្វើអាណានិគមលើចិន បែងចែកទឹកដីចិន ...៕ --លោក សយ សុភាព បញ្ជាក់ថា «សព្វថ្ងៃនេះ មហាអំណាច២ កំពុងប្រជែងគ្នាគឺ មហាអំណាច ចិននិងសហរដ្ឋអាមេរិក។ អាមេរិក មានសម្ព័ន្ធមិត្ត ដូចជា អឺរ៉ុប ណាតូ ថ្មីៗនេះបានបង្កើត«ឥណ្ឌូ-ប៉ាសុីហ្វិក» ដើម្បីទប់ឥទ្ធិពលចិន នៅវៀតណាម ដែលមាន៤ប្រទេស អាមេរិក អូស្ត្រាលី ឥណ្ឌា និង ជប៉ុន។ ដោយឡែកចិន បង្កើតប្រ៊ី (BRI) និងជិត៧០ប្រទេសចូលរួម។

ត់ើកម្ពុជាគួរ ទាក់ទាញ អ្នកទេសចរ វិនិយោគទុន ចិន តាមមធ្យោបាយណា?



ភូមិសាស្រ្តនយោបាយ ប្រទេស ចិន  សង្រ្គាមបច្ចេកវិជ្ជា The War on Technology គឺ ដោយសារ សង្រ្គាម មានលក្ខណះធំធេង អាចនាំសកលលោក ចូលក្នុងសង្រ្គាមយោធា ទើបបានជា អង្គការសហប្រជាជន បង្កើតក្រសួងមួយ ឈ្មោះថា ក្រសួងបច្ចេកវិជ្ជានៃអង្គការសហប្រជាជាតិ United Nations Technology.


ភូមិសាស្រ្តនយោបាយ ប្រទេស ចិន  សង្រ្គាម ទូរស័ព្ទ

ចិន សុំប្រជាជនចិន កុំប្រើទូរស័ព្ទ Apple របស់អាមេរិក​ គ្រាន់តែ ២ ថ្ងៃ ក្រុមហ៊ុននេះខាត ២០០០ លានដុល្លា។ Nokia ធ្លាប់ព្រហើនដាក់ ចិន ដូចគ្នាចឹងតែ ក្រោយមក Nokia ក៍ក្ស័យធនទៅ។ អ្នកណាវិភាគថា បិទទូរស័ព្ទ APPLE នាំឲ្យ តម្លៃថោក ប្រជាជនប្រើច្រើន គឺជាការខុសឆ្គង ពីព្រោះ បើ Apple ដួល នោះ Sumsong កូរ៉េ នឹង ងើប ដូច្នេះ គឺជា គ្រោះមហន្តរាយ ព្រោះ កូរ៉េត្បូង អត់ចង់ធ្វើសង្រ្គាមជាមួយ ចិន !!! យល់ពី ជំរៅ បេះដូង អាមេរិក ?

ភូមិសាស្រ្តនយោបាយ ប្រទេស ចិន សង្រ្គាម ទូរស័ព្ទ The Phone War គឺជាជំលោះក្នុងវិស័យបច្ចេកវិជ្ជាទូរស័ព្ទ រវាង ចិន អាមេរិក ដែល ប្រទេសចិន បានអំពាវនាវឲ្យប្រជាជនចិន ឈប់ កុំប្រើប្រាស់ Apple របស់ សហរដ្ឋអាមេរិក ដើម្បីប្រឆាំង តបជាមួយ សង្រ្គាម ទូរស័ព្ទ ដែលអាមេរិក ដាក់មកលើប្រទេសចិន។ ជាលទ្ធផល រយៈពេលតែ ២ ថ្ងៃ អត្រាភាគ ហ់ុនចំណេញនៃ ទួរស័ព្ទ APPLE ចុះអស់់ ២០០០ លានដុល្លា ។

ប៉ូឡូញ បញ្ចេញកម្លាំងទ័ព គ្រឿងបរិក្ខាសឹក សន្ធឹកសន្ធាប់ ខណៈដែល រដ្ឋមន្រ្តីការពារជាតិ ចិន ទៅ ទស្សនកិច្ចនៅ រុស្សី និង បែឡារុស្ស ដើម្បីសម្ព័ន្ធភាព យោធា សៀងហៃ។ ហេតុអ្វី ប៉ូឡូញ ព្រួយបារម្ភរឿង សន្តិសុខ? ដោយសារ ប៉ូឡូញសព្វថ្ងៃ កំពុងដាក់ទ័ពឈ្លានពាន ប្រទេស អ៊ុយក្រែន ដែលកំពុងជាប់ដៃ ធ្វើសង្រ្គាម។ ជាមួយគ្នានេះ ខេត្ត ចំនួន របស់ Belarus ត្រូវ បាន ប៉ឡូញ កាត់យក កាលសម័យសង្រ្គាមត្រជាក់ ដែលខេត្តទាំងនោះ មានប្រជាជន បែឡារុស្ស។ ប៉ូឡូញ លើកទឹកចិត្ត ការផ្តាច់ទឹកដី កោះតៃវ៉ាន់ របស់ចិន ដូច្នេះ ចិនក៍លើកទឹកចិត្ត Belarus វាយយក ទឹកដី ប៉ូឡូញវិញដែរ នេះ ជាសេនារីយោសង្រ្គាម ថ្មី នៅ អឺរ៉ុប ។

រដ្ឋមន្រ្តីការបរទេសអាមេរិក ថ្ងៃទី ២១ មិថុនា ២០២៣ ធ្វើដំណើរទៅជួបមេដឹកនាំ ចិន ក្នុងគោលបំណង ផ្សះផ្សារ " ការទូត" ឡើងវិញ។ ជំលោះការទូតរវាង អាមេរិក ចិន មានរយៈពេលជាង ០៥ ឆ្នាំ ទៅលើ បញ្ហាធំៗ ៤ ដែលជា សង្រ្គាមផ្កាយ ក្នុងបរិបទនៃ ក្រសួងការបរទេស/នយោបាយការបរទេស What you want ?  រួមមាន យោធា សេដ្ឋកិច្ច បច្ចេកវិជ្ជា និង ថាមពល ដែលប្រទេសទាំង ០២ បានចុះហត្ថលេខាជាមួយគ្នាកន្លងមក តែវិធីនៃការ ប្រតិបត្តិការ ហៅថា " នយោបាយការទូត " បង្ករជាជំលោះ ដូចជា ទ័ពអាមេរិក បាញ់ទំលាក់ បាឡុងហោះរបស់ ចិន  រឿងសង្រ្គាម អ៊ុយក្រែន បញ្ហាកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង..ទាំងនេះជា បញ្ហាការទូត How you deal with ?

 កម្ពុជាជាសមាជិកស្ថាបនិក។ រីឯប្រទេសវៀតណាមឱ្យទីតាំបង្កើត ឥណ្ឌូ-ប៉ាសុីហ្វិក»។ ជាងនេះទៅទៀត លោក សយ សុភាព បានបញ្ជាក់យ៉ាងច្បាស់ថា «បើផ្អែកតាមភូមិសាស្ត្រនយោបាយខ្មែរ មិនអាចពឹងអាមេរិកបានទេ។ ខ្មែរប្រាកដជាយល់បាន ត្រង់ចំណុចនេះ គេមិនត្រូវការយើងទេ តែគេដុតយើងឱ្យឆេះ កុំឱ្យចិនចូលបាន ចុងក្រោយយើងនឹងមានវិប្បដិសារី។ ដូច្នេះសុំអ្នកវិភាគ និង អ្នកនយោបាយយល់ឱ្យច្បាស់ ពីបញ្ហាភូមិសាស្រ្តនយោបាយ ងាយយល់យើងនឹងសម្រប ឬដើរឱ្យត្រូវគ្នា នឹងការវិវត្តន៏ នៃភូមិសាស្ត្របយោបាយ»។

ហេតុអ្វី អាមេរិក គាំទ្រ ឯករាជ្យភាព កោះតៃវ៉ាន់? ជាចម្លើយ ដោយសារ អាមេរិក ធ្លាប់ជោគជ័យក្នុងការប្រទេស ឯករាជ្យភាព នៃ ប្រទេស វៀតណាម។ ដើមឡើយ ទឹកដី  ប្រជាជន វៀតណាមខាងជើង គឺជា ជនជាតិ ចិន ទឹកដីចិន ដែលត្រូវ វៀតណាមខាងត្បង គ្របគ្រង។ ស្ថានភាព បែបនេះ ប្រទេសចិន គាំទ្រ វៀតណាមខាងជើង ប្រកាសឯករាជ្យ ចេញពី វៀតណាមខាងត្បូង។ ក្នុងពេលសង្រ្គាម វៀតណាម Vietnam War អាមេរិក បានចរចារជាសម្ងាត់ជាបមួយ ហូរជីមិញ HoChi Mign ឲ្យវៀតណាម បង្រ្ទបបង្រួមជាតិ ដែលជា ការឈឺចាប់បំផុត របស់ ចិន !! ។ ចំណុចនេះ ចិន និង វៀតណាម គ្មានវិនាទីណា អាចក្លាយជា មិត្តឡើយ ចំណែក ប្រទេសណា ក៍ដោយ ដែល លូកដៃ កិច្ចការ របស់ តៃវ៉ាន់ ពិតជានឹងរងការវិនាស !!! ដោយសារ ចិន ដឹងសេនារីយោ ។

សង្រ្គាមអ៊ុយក្រែន៖ ពេលនេះ ប្រទេសនានាជុំវិញសកលលោក កំពុងចាប់អារម្មណ៍ជាមួយ ផែនការសន្តិភាពចិនឡើងវិញ ពេល រដ្ឋមន្រ្តីការពារជាតិ ចិន ទៅ ប្រជុំ ជាមួយ រុស្សី បែលឡារុស្សី និងប្រទេសនានា។ មូលហេតុដែល ចិន ដើរតួរសំខាន់ ក្នុងសង្រ្គាម ព្រោះ ទំនាកទំនង អ៊ុយក្រែន ណាតូ Ukraine NATO ដើរដល់ផ្លូវទាល់ គ្មានច្រកចេញសោះ-- សូមរំលឹកថា ឆ្នាំ ២០១៧ ពេលកងទ័ពអ៊ុយក្រែនកំពុងមានកម្លាំងខ្លាំងក្លា រួមនឹងទ័ព ណាតូផង អគ្គសេនាធិការ បញ្ជាឲ្យ មេដឹកនាំ អ៊ុយក្រែន កំទេចចោលទាំង អស់ ឈ្លើយសឹកដែលផ្តាច់ខ្លួនចូលរុស្សី ដើម្បីជា ថ្នូរ អ៊ុយក្រែន ចូល ណាតូ Ukraine's NATO membership តើអ៊ុយក្រែន នៅតែ ចរចារៗជាមួយរុស្សី ពន្យារពេល ដោះដូរអ្នកទោសសង្រ្គាម ពាណិជ្ជកម្មឆ្លងដែន។ លុះឆ្នាំ ២០២៣ នេះ NATO ចេញបទបញ្ជាឲ្យ អ៊ុយក្រែន កាត់ទឹកដី ឲ្យរុស្សី ជាថ្នូរបានចូល NATO បែរជា អ៊ុយក្រែន ប្រកាសថា សូម្បី ដី ១ មម ក៍មិនឲ្យបាត់បង់ដែរ ធ្វើឲ្យ ប្រមុខណាតូ ខឹងច្រឡោត តើ គួរ ប្រើភាសាអី? ពេលណា ?

ភូមិសាស្រ្តនយោបាយ ប្រទេស ចិន- ខណៈកំពុងមានការតានតឹងផ្នែកការទូត យោធា សេដ្ឋកិច្ច ថាមពល និង បច្ចេកវិជ្ជា រវាងចិន អាមេរិក ឆ្នាំ ២០២៣ នេះ ប្រទេស ចិន បាន យកតម្លើង ផែនទី ពី ៩ ចំណុច មកជា ១០​ចំណុច វិញ 10 dots line ដូច្នេះ ទើបអាមេរិក និង បណ្តាប្រទេសនានាចោទប្រកាន់ថា ចិន ផលិតផែនទីថ្មី ចំណែកចិន តបថា ជាផែនទីចាស់ គឺសំដៅថា ផែនទីចាស់ មាន ១១ ចំណុច ដែលមាន ការទាមទារយក កោះ SEN KAKUS ជាមួយ ជប៉ុន កោះតៃវ៉ាន់ ​ចំណុច ចុចទី ១  និង ព្រំដែនទឹក វៀតណាម។ ការទាមទារជាមួយ វៀតណាម ត្បិត វៀតណាម ព្យាយាមប្រើកម្លាំងទ័ពជាថ្មី ធ្វើសង្រ្គាមជាមួយ ចិន ទាមទារ ឈូងសមុទ្រ តុងកឹង។ សហរដ្ឋអាមេរិក បានប្តូរគោលនយោបាយ គាំទ្រ តៃវ៉ាន់ បំណែករដ្ឋ ដូច្នេះ ចំណុច ចុច ទី ២ លើផែនទី គឺ ការទាមទារកោះតៃវាន់។  ចំណែកចំណុច ចុច ទី ១១ គឺ សំដៅ ព្រំដែនទឹក វៀតណាម និង កោះ ហាយណានរបស់ចិន។


ចិន បានបង្កើតមហាគម្រោងដ៍ធំមួយហៅថា គំនិតផ្តួចផ្តើមផ្លូវ ១ ខ្សែក្រវាត់មួយ Obe Belt On e Road Initiative (BRI )ដែល ភ្ជាប់ទៅ ទ្វីបទាំង ៥ រួមទាំង អឺរុបផងដែរ-- បញ្ហា​ទី ១ គឺ ប្រទេសជាសមាជិក អឺរ៉ុបមួយចំនួន ចុះ MOU ជា ចិន ដើម្បី ទទួលបាន គម្រោងដឹកជញ្ជូន Transport និង គម្រោង បច្ចេកវិជ្ជា 5G ។ ប្រទេស អ៊ុយក្រែន មិនព្រមចុះកិច្ចព្រមព្រៀង តាមរយៈ EU ឡើយ តែបាន ចុះកិច្ចព្រមព្រៀងផ្ទាល់់ជាមួយ ចិន គឺ ២០ ថ្ងៃ មុន​សង្រ្គាមផ្ទុះឡើង ថ្ងៃទី ២០ កុម្ភះ ២០២២ ដែល​អាមេរិក មើលឃើញថា ចិន បាន លូកដៃចូលជ្រៅ ក្នុង សហគមន៍ អឺរ៉ុប ដូច្នេះ សង្រ្គាម គឺ អាមេរិក អគ្លេស មានចេតនា រារាំង គម្រោងយក្សរបស់ចិន ។ ចំណុច ទី ២ អ៊ុយក្រែន ទទួលបានគម្រោងអភិ.ជាច្រើនពីប្រទេសចិន ដូចជាការអភិ ទីក្រុងកំពង់ផែ Mariopul Odessa រោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវខ្ទេចខ្ទំកាលសង្រ្គាមឆ្នាំ ២០១៤ ដែលត្រង់នេះ នាំឲ្យមានជំលោះ រវាង អាមេរិក ចិន អឺរ៉ុប និង រុស្សី ។ ចំណុចទី គឺ សង្រ្គាមផ្កាយ Star War ដែលសំដៅថា អ៊ុយក្រែនក្លាយជា មហាអំណាចតំបន់ទាំង យោធា សេដ្ឋកិច្ច ថាមពល និង បច្ចេកវិជ្ជា ឈានដល់ការគំរាមកំហែងសន្តិសុខរបស់ អាល្លឹំម៉ង់ អាមេរិក រុស្សី អគ្លេស ព្រោះ មាន ចិន លូកដៃ ក្នុងកិច្ចការតំបន់។



១  ផ្នែកយោធា  Military ចិនជាប់លេខ ក្នុង សកលលោក--

  • ក្នុងសង្រ្គាមនៅ អ៊ុយក្រែន ប្រទេសចិន បានគាំទ្រ ប្រទេសរុស្សី ប្រឆាំងសហគមន៍អឺរ៉ុប ដែលចោទប្រកាន់់ថា រុស្សីឈ្លានពាន អ៊ុយក្រែន។ អាមេរិក ទទួលស្គាល់នយោបាយ ចិនតែ ១ តែបាន ប្តេជ្ញាប្រើប្រាស់កម្លាំងទ័ព ការពារកោះ តៃវ៉ាន់ ដែលជាភាគី ហត្ថលេខី សម្ព៍ន្ធប្រទេស ប្រឆាំងគុំម្មុយនីស្ត ដែលមានរយៈពេល ៧០ ឆ្នាំ ។
  • កងទ័ពរុស្សី ចំណាយទ័ពច្រើន ថវិការខ្ពស់ក្នុងសង្រ្កាម នៅ អ៊ុយក្រែន ជាមូលហេតុដែលគេវិភាគថា ប្រទេសចិន កងទ័ពចិន នឹងមិនបើកការវាយលុក ចូលកោះតៃវ៉ាន់ក្នុងពេលឆាប់ៗឡើយ។
  • ដូច្នេះ សង្រ្កាមនៅ អ៊ុយក្រែន គ្រាប់តែជាការ ប្រយុទ្ធសាកល្បងកម្លាំង បើសិនជា អ៊ុយក្រែន ព្រមចុះចាញ់សង្រ្កាម នោះ កោះតៃវ៉ាន់ នឹងចុះចាញ់សង្រ្គាមដែរ។ ចិន និងមើនប្រើគោលនយោបាយបង្រួបបង្រួមជាតិដោយបង្ខំ តែអាចប្រើវិធី រារាំងការមិនទទួលស្គាល់ ជារដ្ឋ ឯករាជ្យភាព និង រារាំងការប្រកាសឯករាជ្យ។
  • ឆ្នាំ ២០០៣ នៅ​ពេល​ដែល​ប្រជាជាតិ​អាមេរិក​កំពុង​ភ័យ​តក់​ស្លុត George Bushកូន និង​ពួក​ទី​ប្រឹក្សា​អភិរក្សនិយម​ដែល​នៅ​ជុំ​វិញ​លោក បាន​សម្រេច​ធ្វើ​សង្គ្រាម នៅ​អាហ្វហ្កានីស្តង់​(Afghanistan)។ កង​ទ័ព​អាមេរិក​១៧០០០​នាក់ និង​កង​កម្លាំង​អង្គការសន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​(OTAN)​៥០០០នាក់ ចូល​វាយ​រំលំ​របប​តាលីបង់​នៅ​Kaboul​ដែល​ជួយ​លាក់​ខ្លួន​និង​ការពារ​Ben Laden មេដឹកនាំ​អង្គការ​ភេរវកម្ម​​អន្តរជាតិ​Al-Qaïda។ សង្គ្រាម​អាហ្វហ្កានីស្តង់​ធ្វើ​ឲ្យ​ចិន​សប្បាយ​ចិត្ត​ផង​និង​បារម្ភ​ផង។ ចិន​សប្បាយ​ចិត្ត ពីព្រោះ​របប​តាលីបង់​អ៊ីស្លាម​និយម​ជ្រុល​បាន​រលាយ។ ចិន​បារម្ភ ពីព្រោះ​តាម​រយៈ​សង្គ្រាម​អាហ្វហ្កានីស្តង់ កងទ័ព​អាមេរិក​បាន​ឆ្លៀត​ចូល​មក​ដល់​អាស៊ី​កណ្តាល ដែល​ជា​តំបន់​ជាប់​ជិត​បង្កើយ​នឹង​ប្រទេស​ខ្លួន។ ជាក់ស្តែង ដើម្បី​ធ្វើ​សង្គ្រាម​នៅ​អាហ្វហ្កានីស្តង់ សហរដ្ឋអាមេរិក​បាន​ដាក់​ទាហាន​នៅ​មូលដ្ឋាន​Qarshi Hanabad ក្នុង​ប្រទេស​Ouzbekistan និង នៅ​មូលដ្ឋាន​Manas​ប្រទេស​Kirghizstan។
  • ថ្នាក់ដឹកនាំ​ចិន​យល់​ឃើញ​ថា​អាមេរិក​បាន​យក​សង្គ្រាម​ប្រឆាំង​ភេរវកកម្ម​មក ​ធ្វើ​ជា​លេស​ដើម្បី​ចូល​មក​កៀក​ប្រទេស​ខ្លួន និង​ផ្តើម​ធ្វើ​ការ​ឡោមព័ទ្ធ​ប្រទេស​ខ្លួន។ ម្ល៉ោះ​ហើយ បាន​ជា​នៅ​ឆ្នាំ​២០០១​នោះ ថ្នាក់​ដឹកនាំ​ចិន​សម្រេច​បង្កើន​ថវិកា​យោធា​ចំនួន​១៧,៧% ជាហេតុ​ធ្វើ​ឲ្យ​កញ្ចប់​ប្រាក់​នៃ​ក្រសួង​ការពារជាតិ​ឡើង​​ដល់​ទៅ​១៧០០០ លាន​ដុល្លារ។ ហើយ​តាំង​ពី​ឆ្នាំ​២០០១​នោះ​មក កញ្ចប់​ថវិកា​យោធា​របស់​ប្រទេស​ចិន​កើន​ឡើង​ជា​លំដាប់ ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ជាយថាហេតុ​ពី​សំណាក់​អាមេរិក។
  • គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​អាមេរិក មិនមែន​អាច​ត្រឹម​តែ​លេច​ចេញ​មក​តាម​ច្រក​អាស៊ី​កណ្តាល​តែ​ប៉ុណ្ណោះ​ទេ។ វា​ក៏​អាច​ចេញ​មក​តាម​ច្រក​អាស៊ី​បូព៌ា​ដែរ ពីព្រោះ​នៅ​ខ្ទង់​ឆ្នាំ​២០០១-២០០២ ប្រមុខរដ្ឋ​អាមេរិក​George Bush ផ្តើម​និយាយ​ឡើង​វិញ​ពី​ផែនការ​សាងសង់​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល។ Bush​ថែម​ទាំង​ប្រាប់​ឲ្យ​ដឹង​ថា​ចង់​ពង្រីក​ខែល​មីស្ស៊ីល​នេះ ទៅ​ដល់​ជប៉ុន​និង​តៃវ៉ាន់ ដើម្បី​ជួយ​ការពារ​ដែនដី​ទាំង​ពីរ​នេះ​ឲ្យ​រួច​ផុត​ពី​ការ​វាយ​ប្រហារ​ ជាយថាហេតុ​ពី​សំណាក់​ប្រទេស​ចិន។
  • អ៊ីចឹង​ហើយ​បាន​ជា​ចិន​បារម្ភ។ ពីព្រោះ​បើ​សិន​ជា​អាមេរិក​ពិត​ជា​ចង់​ដាក់​តៃវ៉ាន់ នៅ​ក្រោម​កិច្ច​ការពារ​របស់​ខ្លួន​មែន នោះ​ថ្នាក់ដឹកនាំ​តៃវ៉ាន់​នឹង​កក់ក្តៅក្នុង​ចិត្ត​ជាង​មុន រហូត​ដល់​អាច​ហ៊ាន​ប្រកាស​ឯករាជ្យ​នៃ​កោះ​នេះ នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​ឡើយ។ ទន្ទឹម​ជា​មួយ​គ្នា​នេះ​ដែរ ចិន​ក៏​បារម្ភ​មិន​តិច​ដែរ នៅ​ចំពោះ​មុខ​ជប៉ុន ជា​ពិសេស​តាំង​ពី​Junichiro Koizumi ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០០១​មក។ ពីព្រោះ ចំពោះ​ថ្នាក់ដឹកនាំ​ចិន Koizumi ជា​អ្នក​ជាតិ​និយម​ជ្រុល មាន​និន្នាការ​ផ្អៀង​ទៅ​ខាង​សហរដ្ឋអាមេរិក​ខ្លាំង​ពេក។ និយាយ​បែប​ផ្សេង ចិន​ខ្លាច​ជប៉ុន​របស់​Koizumi ប្រកាន់​ជំហរ​យោធា​និយម ដូច​កាល​ពី​អតីតកាល និង​ខ្លាច​ជប៉ុន​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ។
  • ក្រៅ​ពី​ពង្រឹង​ប្រព័ន្ធ​ការពារ​ជាតិ ថ្នាក់ដឹកនាំ​ចិន​ក៏​ប្រឹងប្រែង​បង្កើន​សកម្មភាព​ទូត នៅ​អាស៊ី​បូព៌ា​ដែរ។ នេះ​គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អាមេរិក​រក​លេស ចូល​មក​បង្ក​បញ្ហា នៅ​ក្នុង​តំបន់​នេះ​បាន។ ជាក់ស្តែង ចាប់​ពី​ខែ​មករា​ឆ្នាំ​២០០៣​ទៅ គឺ​ក្រោយ​ពី​កូរ៉េខាងជើង​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​មិន​សាយភាយ ​អាវុធ​នុយក្លេអ៊ែរ ចិន​ក៏​ចេញ​មុខ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េ​កុម្មុយនិស្ត តាម​រយៈ​អ្វី​ដែល​គេ​ហៅ​ថា​កិច្ចចរចា​ប្រាំមួយ​ប្រទេស គឺ​សហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន និង​កូរ៉េ​ទាំង​ពីរ។ ថ្នាក់ដឹកនាំ​ចិន​ពិត​ជា​មាន​ឆន្ទៈ​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​កុំ​ឲ្យ​ផលិត​ គ្រាប់បែក​បរមាណូ។ នេះ​គឺ​ដើម្បី​កុំ​ឲ្យ​អាមេរិក​មាន​លេស​ចូល​មក​បង្ក​រឿង​នៅ​ឧបទ្វីប​ កូរ៉េបាន និង​កុំ​ឲ្យ​ជប៉ុន​មាន​លេស​ចង់​ផលិត​អាវុធ ​នុយក្លេអ៊ែរ​នឹង​គេ​ដែរ។
  • ទន្ទឹម​ជាមួយ​គ្នា​នេះ យុទ្ធសាស្ត្រ​ទូត​របស់​ចិន​ក៏​ដៅ​ទៅ​រក​ការ​ទាញ​កូរ៉េខាងត្បូង​ឲ្យ​ឃ្លាត​ ចេញ​បន្តិច​ម្តងៗ​ពី​សហរដ្ឋអាមេរិក​ដែរ។ ចូរ​កុំ​ភ្លេច​ថា​តាំង​ពី​ចប់​សង្គ្រាម​កូរ៉េ នៅ​ឆ្នាំ​១៩៥៣​មក ចិន​មិន​ពេញ​ចិត្ត​នឹង​វត្តមាន​ទាហាន​អាមេរិក​នៅ​កូរ៉េខាងត្បូង​ទេ ហើយ​ប៉ង​ចង់​កំចាត់​ឥទ្ធិពល​នយោបាយ​និង​យោធា​របស់​អាមេរិក​ឲ្យ​អស់​ពី​ ឧបទ្វីប​កូរ៉េ៕  ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
  • ថ្ងៃនេះ លោក សេរីវឌ្ឍនៈ សូមបន្តយកការវិភាគអំពីចិននិងអាមេរិកបន្តទៀត។ កាលពីសប្តាហ៍មុន លោក សេរីវឌ្ឍនៈ បានលើកឡើងថា  ប្រសិនបើអាមេរិក និង ចិន ផ្ទុះសង្គ្រាម ចំនុចចាប់ផ្តើមនៃសង្គ្រាមគឺនឹងកើតចេញពីភូមិសាស្រ្តកោះតៃវ៉ាន់ និង សមុទ្រចិនខាងត្បូង។ លោកដាក់ជាសំណួរថា តើកោះតៃវ៉ាន់គឺជាភូមិសាស្រ្តនយោបាយដ៏សំខាន់ក្នុងការយកឈ្នះចាញ់ ឬ ការពារពីការលេបត្របាក់ពីបក្សកុម្មុយនីស្តចិន?
  • ជាបឋម បើយើងសង្កេតមើលអោយជាក់ ភូមិសាស្រ្តកោះតៃវ៉ាន់នេះ គឺវាស្រដៀងគ្នាទៅនឹងភូមិសាស្រ្តរបស់ទីក្រុងប៊ែកឡាំងរបស់សហព័ន្ធអាល្លឺម៉ង់ នៅពេលដែលអាមេរិកប្រឈមមុខដាក់គ្នាជាមួយសហភាពសូវៀត។ កាលនោះ លោក Winston Churchill នាយករដ្ឋមន្រ្តីនៃប្រទេសអង់គ្លេសបានហៅជញ្ជាំងប៊ែកឡាំង ដែនពុះជ្រែកខណ្ឌអ៊ឺរ៉ុបខាងលិច និង ខាងកើត ថាជា«វាំងននដែក»។  ជាការឆ្លើយតបសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ដោយនៅទីបំផុតផ្តួលសហភាពសូវៀតបាន ហើយថែមទាំងដណ្តើមបានទីក្រុងប៊ែកឡាំងដែលជាបេះដូងនៃទ្វីបអឺរ៉ុបផងដែរ។
  • ចិនកុម្មុយនិស្តបានលើកឡើងម្តងហើយម្តងទៀតថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។ ជនជាតិតៃវ៉ាន់ទទូចថាពួកគេជាប្រជាជាតិឯករាជ្យ ហើយស្រែកក្តែងៗថា ខ្លួននឹងការពារបូរណភាពទឹកដីរបស់គេទោះក្នុងស្ថិតតម្លៃណាក៏ដោយ។ កោះតៃវ៉ាន់ ដែលជាភូមិសាស្រ្ត ឬ ជាកូនសោរយ៉ាងសំខាន់មួយឆ្ពោះទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រសិនបើមានការវាយលុករបស់ចិនណាមួយ សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ហ្វីលីពីន ញូវហ្សេឡែន អាចនឹងចូលរួម និង ចាត់វិធានការឆ្លើយតប។ ដូចគ្នាទៅនឹងតំបន់យុទ្ធសាស្រ្តទីក្រុងប៊ែកឡាំងកាលពីឆ្នាំ ១៩៤៨ ឬឯ កោះតៃវ៉ាន់គឺជាភូមិសាស្រ្តសំខាន់ក្នុងឆ្នាំ ២០២១ នេះដូចគ្នា។
  • យ៉ាងណាកាលពីសប្តាហ៍មុន លោកស៊ី ជីងពីង ក្នុងខួប ១០០ ឆ្នាំនៃបក្សកុម្មុយនីស្តចិនបានបញ្ចេញនូវជំហរចង់បង្រួបបង្រួម ហើយបញ្ចេញនូវផែនទីគូសវាសអំពីនាវាចម្បាំង និង អាវុធយុទ្ធភ័ណ្ឌមានលក្ខណៈជាក់លាក់មួយចំនួន បូកនឹងផែនការបីដំណាក់កាលដែលអាចទៅរួចសម្រាប់ការលុកលុយទៅលើកោះតៃវ៉ាន់។ លោកប្រធានាធិបតីស៊ីជិនពីង បានបញ្ជាក់យ៉ាងច្បាស់ថា“ ការបង្រួបបង្រួមឡើងវិញ” គឺជាជំហានអាទិភាពមួយរបស់លោក។
  • "កម្ពុជា​នឹង​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ធ្ងន់ធ្ងរ បើ​អនុញ្ញាត​ឱ្យ​ចិន​ដាក់​ទ័ព" ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ព្រមាន​ថា កម្ពុជា​នឹង​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ធ្ងន់ធ្ងរ ប្រសិនបើ​ហ៊ាន​ឈាន​ទៅ​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​ខ្លួន។ ការ​ព្រមាន​នេះ កើត​មាន​ឡើង​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក កំពុង​ទាមទារ​ឱ្យ​កម្ពុជា​ពន្យល់​លម្អិត​អំពី​មូលហេតុ ដែល​ខ្លួន​សម្រេច​ផ្លាស់ប្ដូរ​ជំហរ មិន​អនុញ្ញាត​ឱ្យ​អាមេរិក​ជួយ​ជួសជុល​ទីតាំង​នៅ​ឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ខណៈ​កម្ពុជា​យក​លេស​ថា ដោយសារ​មានការ​ផ្លាស់ប្ដូរ​ទីតាំង​ទៅ​កន្លែង​ថ្មី។ ហេតុការណ៍​នេះ កំពុង​បង្ក​ឱ្យ​មានការ​សង្ស័យ​កាន់តែ​ខ្លាំង​បន្ថែម​ពីលើ​ករណី​នៅ​ខេត្ត​កោះកុង ដែល​ថា​កម្ពុជា​អាច​មាន​ផែនការ​ឈាន​ទៅ​អនុញ្ញាត​ឱ្យ​ចិន មាន​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​របស់​ខ្លួន។
  • អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​តំបន់​អាស៊ី និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Georgetown University បណ្ឌិត ហ្សាក ឃូព័រ (Zac Cooper) ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​ទី១ កក្កដា ថា ប្រសិនបើ​កម្ពុជា​បើកផ្លូវ​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​តំបន់​សមុទ្រ​រាម ហេតុការណ៍​នេះ នឹង​អនុញ្ញាត​ឱ្យ​យោធា​ចិន​អាច​ចូល​ទៅ​កាន់​តំបន់​ឈូង​សមុទ្រ​ថៃ និង​ភូមិភាគ​ប៉ែក​ខាងត្បូង​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​កន្លងមក​ចិន​ពិបាក​នឹង​ចូល​ទៅ​ដល់​។ លោក​ពន្យល់​ថា ការ​សម្ញែង​អំណាច​ចម្ងាយ​ពី​ប្រទេស​ចិន​មក ស្ដែង​ឱ្យ​ឃើញ​ពី​ការ​លំបាក​សម្រាប់​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) ដូច្នេះ ការ​បន្ថែម​ទីតាំង​យោធា​នៅ​ជិត​តំបន់​រាម នឹង​ក្លាយ​ជា​រឿង​សម​ហេតុផល​ផ្អែក​តាម​ចក្ខុវិស័យ​របស់​ក្រុង​ប៉េកាំង។ លោក​បន្ត​ថា អ្វី​ដែល​ធ្វើ​ឱ្យ​លោក​រឹតតែ​ព្រួយបារម្ភ​នោះ​គឺថា ហេតុការណ៍​នេះ អាច​ធ្វើ​ឱ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណុច​ស្នូល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ធ្ងន់ធ្ងរ ហើយ​បង្កើត​នូវ​កង្វល់​យ៉ាង​ខ្លាំង​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាពិសេស​ប្រទេស​សិង្ហបុរី ដែល​នៅ​ឆ្ងាយ​ពី​ប្រទេស​ចិន តែ​នៅ​ជាប់​កៀក​នឹង​ឈូង​សមុទ្រ​ថៃ​នោះ។
  • យ៉ាងណាក៏ដោយ សម្រាប់​ភាគី​អាមេរិក ការណ៍​ដែល​ក្រសួង​ការពារជាតិ​កម្ពុជា​ផ្លាស់ប្ដូរ​ចិត្ត​នា​ពេល​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា កម្ពុជា​អាច​មាន​ផែនការ​ធំធេង​ជាង​នេះ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​យោធា​ចិន​នៅ​ឯ​មូលដ្ឋាន​ទ័ពជើង​ទឹក​រាម​នេះ ដែល​សេណារីយ៉ូ​នេះ​នឹង​ជះឥទ្ធិពល​ខ្លាំង​ដល់​សន្តិសុខ​តំបន់ ខណៈ​ចិន​កំពុង​ស្វះស្វែង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​។ ឆ្លើយតប​ចំពោះ​ហេតុការណ៍​ទាំងនេះ សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​របស់​ខ្លួន ជាថ្មី​ម្តង​ទៀត ជំរុញ​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ រក្សា​ឱ្យ​បាន​ដូច​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ អំពី​ឯករាជ្យភាព​នៃ គោលនយោបាយ​ការបរទេស​របស់​ខ្លួន​។ សហរដ្ឋអាមេរិក ក៏​ជំរុញ​ឱ្យ​កម្ពុជា​ការពារ​ឯករាជ្យ​ភាព របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​សកម្ម សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។
  • ករណី​ចុងក្រោយ​នៅ​ឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ រឹតតែ​បង្កើន​ការ​ការសង្ស័យ​កាន់តែ​ខ្លាំង​ឡើង​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​កំពុង​តែ​កើតមាន​ស្រាប់ ដែល​ថា​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​ឯ​ខេត្ត​កោះកុង ក្រោម​រូបភាព​ជា​ការ​ផ្ដល់​ការ​សម្បទាន​ឱ្យ​ក្រុមហ៊ុន​ចិន​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍​តារាសាគរ ដូចដែល​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស Asia Times ធ្លាប់​រាយការណ៍​ដំបូង​កាលពី​ចុង​ឆ្នាំ ២០១៨ កន្លង​ទៅ​។
  • មានរបាយការណ៍ដែលនិយាយអំពី គោលបំណងចិន ស្ថាបនាទន្លេគង្គ ពី ប្រទេសចិន ចូលមកដល់កម្ពុជា និង ទៅដល់សមុទ្រ ដែលយើង ហៅថា សង្រ្គាមមសម្ងាត់នៅ ទន្លេមេគង្គ ជាអ្វី ដែល វៀតណាម និង ប្រជាជនខ្មែរមួយចំនួន ព្រួយបារម្ភថា ចិន មានបំណង ឃ្លានពាននិង យកកម្ពុជាធ្វើជាមូលដ្ឋានទ័ព។ ជាភស្តុតាងជាក់ស្តែង គឺ ឆ្នាំ ២០១២ បក្សសង្រ្គាះជាតិ បានកាត់ទឹកដី កម្ពុជា ៤ ខេត្តឲ្យទៅ ចាម យួន ហៅថា ម៉ុងតេញ៉ា ដែលមានការគាំទ្រ ពី អាមេរិក វៀតណាម ជប៉ុន សហភាពអឺរ៉ុប។
  • ប្រទេស ចិន ជាមហាអំណាច និង ឥណ្ឌា ក៍ជាមហាអំណាចយោធា​ សេដ្ឋកិច្ច បច្ចេកវិជ្ជា ដូចគ្នា និងបន្តជំលោះជាប្រវត្តិសាស្រ្ត រវាង ពិភពឥណ្ឌា Ihe Indian World ជាមួយ ពិភពចិន The China World ដែលផលនៃជំលោះ បង្កើតចេញជា ប្រទេស ឥណ្ឌូចិន ម៉៉ាឡេ ឥណ្ឌូនេស៊ី ឬ ហៅថា តំបន់ អាស៊ាននេះឯង។ 
  • អាមេរិក និង វៀតណាម រួមគ្នា ប្រឆាំងចិន ដោយសារចោទប្រកាន់ចិនថា កសាំងមូលដ្ឋានទ័ព នៅកម្ពុជា។ កម្ពុជា វៀតណាម ឡាវ និង ភូមារ ត្រូវគេចោទថា បែរទៅរក ចិន​ ។ ចិន អាមេរិក មើលឃិញថា ចិន ជាសត្រូវរួម។ ចិន ជាទួទៅ ត្រូវតែទប់ជាមួយ វៀតណាម ដូច្នេះ ចិន ត្រូវតែ ចាប់យកកម្ពុជា បើទោះជា កម្ពុជា ស្អប់ ចិន រឿង ចិនគាំទ្រខ្មែរក្រហមក្តី។
  • វៀតណាម គ្មានជំរើសណាមួយ ក្រៅពីពឹង រុស្សី ឬ អាមេរិក ប្រឆាំង ទប់់ចិន។  វៀតណាម ពឹង ចិន ក័ដើម្បីប្រឆាំង អាមេរិក ។
  • អាមេរិក នៅតែ ល្អជាមួយ សឹង្ហបុរី វៀតណាម ប្រុយណេ ថៃ ដែលជាប្រទេស ផ្តាច់ការ ដូច្នេះ អាមេរិកមិនឲ្យតម្លៃកម្ពុជាទេ ព្រោះកម្ពជាតូច គ្មានសក្តានុពល។
  • កម្ពុជាមានទំហំតូចផ្នែកផ្ទៃដី ចំនួនប្រជាជន បើធៀបជាមួយ ចិន តើអ្វីដែលនាំឲ្យចិនសុខចិត្តខាងបង់ផ្នែកសេដ្ឋកិច្ច បច្ចេកវិជ្ជា ថាមពល មកជួយកម្ពុជា? នោះគឺ 
  • កម្ពុជាមានសក្តានុពលភូមិសាស្រ្តនយោបាយផ្នែក យោធា ដោយសារថា ៖ ឆ្នាំ ១៩៤៦ កងទ័ពតៃវ៉ាន់ ប្រមាណជា ៤០,០០០ នាក់បានមក ជួល ដីកោះត្រល់ ហ្វូកុក របស់វៀតណាម ធ្វើជាមូលដ្ឋានទ័ពសម្ងាត់ក្នុងសង្រ្គាមប្រឆាំង ចិន។ ឆ្នាំ ១៩៧៥ កងទ័ពអាមេរិក ប្រើប្រាសើយន្តហោះ ប្រមាណជា ២០០ គ្រឿង នាវាដឹកយន្តហោះ ២ គ្រឿង ចូលមក វាយប្រហារ កងទ័ពខ្មែរក្រហម នៅ កំពង់សោម ក្រោយឧបទវហេតុ នៅ កោះតាង។ មូលដ្ឋានទ័ពអាមេរិក នៅ ហ្គាម Guam តម្រូវឥ្យ យន្តហោះចុម្បាំងអាមេរិក ហោះកាត់ កម្ពុជា វៀតណាម សំដៅទៅ អាមេរិក។ រាដាចាប់សញ្ញាយន្តហោះ ធំរបស់អាមេរិក អាចចាប់បានសញ្ញា ២៥០០ គម ពី សាំងហ្គាពួ គឺ ចម្ងាយនេះ មកដល់ត្រឹម កម្ពុជា ព្រំដែនខាងត្បូង។ រាដាចម្ងាយដូចគ្នា ពី កោះតៃវ៉ាន់ ក៍ មានចម្ងាយ មកដល់ ត្រឹមព្រំដែនកម្ពុជា ភាគខាងជើង ដូច្នេះ អាមេរិក ព្រួយបារម្ភថា កម្ពុជា អាចជាកន្លែងលាក់ទ័ពចិន--ចំណុចរាដា ចាប់មិនបាន ។
  • ប្រទេស វៀតណាមខាងជើង ដើមឡើយ គឺជាទឹកដី របស់ ចិន។ ដោយសារ​មានសង្រ្គាមស៊ីវិល រវាង វៀតណាមខាងជើង និង ខាងត្បូង ទើបប្រទេសចិន គាំទ្រឲ្យ វៀតណាមខាងជើងប្រកាសឯករាជ្យ ក្លាយជារដ្ឋមួយ។ បន្ទាប់ គឺ មានការបង្រួបបង្រួមរវាង វៀតណាមខាងជើង និង ខាងត្បូង ដែលនាំឲ្យចិន បាតបង់អតីតទឹកដី ប្រជាជនរបស់ចិន អស់មួយផ្នែក ដូច្នេះវៀតណាម គឺជា សត្រូវសួរពូជរបស់ចិន។ វៀតណាម ស្និតជាមួយ សូវៀត ដើម្បីទប់ចិន ឯ វៀតណាម ស្និតជាមួយ អាមេរិក នៅពេលនេះ ក៍ក្នុងបំណង ទប់ទល់ជាមួយ ចិន។ ចំណែក ពត៍មានថា វៀតណាម ងាកបែរ ទីរក ចិន ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ នោះជា យុទ្ធសាស្រ្តសេដ្ឋកិច្ច តែផ្នែកយោធា វៀតណាម នៅតែ ប្រឆាំងកម្ពុជា ដូចមុនដដែល គឺ រាយការណ៍ប្រាប់អាមេរិក ថាកម្ពុជាកសាងមូលដ្ឋានទ័ពជើងទឹករាម ដើម្បី ដាក់កងទ័ពជើងទឹក នាវាមុជទឹករបស់ ចិន ! ។  
  • វៀតណាម កាលឆ្នាំ ១៩៧៩ បានធ្វើសង្រ្គាម របបខ្មែរក្រហម ដែលគាំទ្រដោយ ចិន។ អាមេរិក ចិន ណាតូ បានរួមគ្នា ធ្វើសង្រ្គាម ប្រឆាំង របប សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលគាំទ្រដោយ វៀតណាម និង សហភាពសូវៀត សង្រ្គាមនេះ អួសបន្លាយដល់់ឆ្នាំ ២០០៨ ដែលជាថ្ងៃជ័យជំនះនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេច ហ៊ុនសែន តើអ្វីជាមូលហេតុដែល កម្ពុជា ងាកទៅស្និតជាមួយ ចិន ខណៈពីមុន ប្រឆាំង ចិនខាងប្តូរផ្តាច់? នោះគឺ មូលហេតុនៃ នយោបាយ វៀតណាម និង ថៃ ដែលចង់់ចែកទឹកដី កម្ពុជាជា កម្ពុជាខាងលិច និង កម្ពុជាខាងកើត ដោយយក ទន្លេមេគង្គធ្វើជា ខ្សែព្រំដែន។ ក្នុងស្ថានការបែបនេះ កម្ពុជា ស្និតជាមួយ ចិន គឺជា នយោបាយល្អបំផុត ដូច្នេះ រក្សាប្រជាជន និង ទឹកដី។
  • រដ្ឋមន្រ្តីការបរទេស ចិន ស្នើរអាមេរិក កុំគាំំទ្រ ឯករាជ្យភាពរបស់ តៃវ៉ាន់
២ ផ្នែកថាមពល  Energy ចិន ជាប់លេខ ១  ក្នុងពិភពលោក --
  •  បើសិនមានសង្រ្គាមនៅ តៃវ៉ាន់ នោះ បច្ចេកវិជ្ជាសកលលោកនឹងដួលរលំ រងការវិនាសអន្តរាយទាំងផ្នែក electronic and semiconductor industries. ដោយសារ ចិន ក៍នឹងចំណាយខ្ពស់ ដូចតៃវ៉ាន់ដែរ ហើយទណ្ឌកម្មសេដ្ឋកិច្ចនឹងត្រូវធ្វើឡើយដោយ អាមេរិក ដើម្បីបង្ខំភាគី ចិន បែបនេះ ប្រព័ន្ធហិរញ្ញវត្ថុចិន នឹងត្រូវកាត់ផ្តាច់ពី សហរដ្ឋអាមេរិក ហើយ សេដ្ឋកិច្ចសកលលោកនឹងជួប វិនាសអន្តរាយ។
  • នៅ​ឆ្នាំ២០០៣​ ​ថ្នាក់​ដឹកនាំ​ចិន​បារម្ភ​ខ្លាច​ខ្វះ​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ និង​មាន​គំនិត​ចាប់​ផ្តើម​អនុវត្ត​នូវ​អ្វី ដែល​គេ​ហៅ​ថា​យុទ្ធសាស្រ្ត​ការទូត​ថាមពល។ នៅ​ខែ​មេសា​ឆ្នាំ​២០០៣ ស្ថានភាព​អន្តរជាតិ​ប្រែប្រួល​និង​តានតឹង​ខ្លាំង ដោយហេតុតែ សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​​នៅ​អ៊ីរ៉ាក់​(Irak)​។ ថ្នាក់ដឹកនាំ​ចិន​ព្រួយបារម្ភ​ពីព្រោះ​សង្គ្រាម​ប្រព្រឹត្ត​ទៅ នៅ​ក្នុង​ភូមិភាគ​មួយ​សម្បូណ៌​ទៅ​ដោយ​ប្រេងកាត គឺ​ប្រមាណ​៦៤%​នៃ​ប្រេង​កាត​ពិភពលោក។ ចិន​បារម្ភ​ខ្លាច​ខ្វះ​ប្រេងកាត ដែល​ជាហេតុ​អាច​នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​សេដ្ឋកិច្ច​នៃ​ប្រទេស​គាំង​ដំណើរ ព្រម​ទាំង​អាច​នឹង​ពន្យឺត​ពេល​មិន​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​មហា​អំណាច​ពិភពលោក​បាន​លឿន​រហ័ស។
  •  សង្គ្រាម​នៅ​អ៊ីរ៉ាក់ បាន​កន្ត្រាក់​ស្មារតី​ថ្នាក់ដឹកនាំ​ចិន បាន​ធ្វើ​ឲ្យ​ចិន​យល់​ថា​ ត្រូវ​តែ​ដើរ​ស្វែង​រក​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក ។ អ៊ីចឹង​ហើយ​បាន​ជា​ពី​ឆ្នាំ​២០០៣​រហូត​មក​ទល់​សព្វ​ថ្ងៃ ថ្នាក់ដឹកនាំ​ចិន​បាន​និង​កំពុង​បន្ត​អនុវត្ត​នូវ​អ្វី ដែល​គេ​ហៅ​ថា«យុទ្ធសាស្រ្ត​ការទូត​ថាមពល» (La diplomatie énergétique)។នៅ​ក្នុង​ន័យ​នេះ ថ្នាក់ដឹកនាំ​ចិន​បាន​បង្កើន​ទស្សនកិច្ច​ជុំវិញ​ទ្វីប​អាហ្វ្រិក(Afrique) ជា​ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​អ្នក​ផលិត​ប្រេងកាត​ដូច​ជាហ្កាបុង(​Gabon)  អាល់ហ្សេរី(Algérie) អេហ្ស៊ីប​(Egypte)​ នីហ្សេរីយ៉ា(Nigéria) និងអង់ហ្គោឡា(Angola) ជា​ដើម។
  • សង្គ្រាម​នៅ​អ៊ីរ៉ាក់ បាន​កន្ត្រាក់​ស្មារតី​ថ្នាក់ដឹកនាំ​ចិន បាន​ធ្វើ​ឲ្យ​ចិន​យល់​ថា​ ត្រូវ​តែ​ដើរ​ស្វែង​រក​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក ។ អ៊ីចឹង​ហើយ​បាន​ជា​ពី​ឆ្នាំ​២០០៣​រហូត​មក​ទល់​សព្វ​ថ្ងៃ ថ្នាក់ដឹកនាំ​ចិន​បាន​និង​កំពុង​បន្ត​អនុវត្ត​នូវ​អ្វី ដែល​គេ​ហៅ​ថា«យុទ្ធសាស្រ្ត​ការទូត​ថាមពល» (La diplomatie énergétique /Strategic Energy diplomacy )។នៅ​ក្នុង​ន័យ​នេះ ថ្នាក់ដឹកនាំ​ចិន​បាន​បង្កើន​ទស្សនកិច្ច​ជុំវិញ​ទ្វីប​អាហ្វ្រិក(Afrique) ជា​ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​អ្នក​ផលិត​ប្រេងកាត​ដូច​ជាហ្កាបុង(​Gabon)  អាល់ហ្សេរី(Algérie) អេហ្ស៊ីប(Egypte) នីហ្សេរីយ៉ា(Nigéria) និងអង់ហ្គោឡា(Angola) ជា​ដើម។
  • យុទ្ធសាស្ត្រ​ការទូត​ថាមពល​នេះ ក៏​បាន​នាំ​ថ្នាក់ដឹកនាំ​ចិន ទៅ​ដល់​អាមេរិក​ខាងត្បូងដែរ ដូច​ជា​ប្រទេស​ប្រេស៊ីល(Brésil) អាហ្សង់ទីន(Argentine) វ៉េណេស៊ុយអេឡា(Venezuela)និង បូលីវី(Bolivie) ជា​ដើម។ ដូច​គ្នា​អ៊ីចឹង​ដែរ ថ្នាក់​ដឹក​នាំ​ចិន ក៏​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​ឈូងសមុទ្រ​Perse ដូច​ជាអារ៉ាប៊ី សាអ៊ូឌីត(Arabie Saoudite) អូម៉ង់(Oman) យេមែន(Yémen) និងអ៊ីរ៉ង់(Iran)។
  • យុទ្ធសាស្ត្រ​ការទូត​ថាមពល​របស់​ថ្នាក់​ដឹក​នាំ​ចិន បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក ដូច​មាន​ករណី​ប្រទេស​អ៊ីរ៉ង់ជា​ឧទាហរណ៍​ស្រាប់។ នៅ​ពេល​ដែល​អាមេរិក​ចោទ​អ៊ីរ៉ង់​ថា​ជា​បក្សសម្ព័ន្ធ​នៃ​សុភាវៈ​អាក្រក់​និង​ថា​ជា​រដ្ឋ​យូកូម ចិន​បែរ​ជា​ទៅ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​ទៅ​វិញ។ នេះ​ពីព្រោះ​អ៊ីរ៉ង់​ជា​ប្រទេស​ទី​ពីរ​ក្នុង​លោក​ដែល​លក់​ប្រេងកាត​ឲ្យ​ចិន​ច្រើន​ជាង​គេ។ ករណី​ប្រទេស​វេណេស៊ុយអេឡា នៅ​អាមេរិក​ខាង​ត្បូង ក៏​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ទៀត​ដែរ។ នៅ​ពេល​ដែល​អាមេរិក​មិន​ត្រូវ​គ្នា​នឹង​វ៉េណេស៊ុយអេឡារបស់​ Hugo Chavez ថ្នាក់ដឹកនាំ​ចិន​បែរ​ជា​ទៅ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម​មួយ​ចំនួន​ជាមួយ​ប្រទេស​នេះ ស្តី​ពី​ការ​ជីក​រក​និង​ការ​ចម្រាញ់​ប្រេងកាត នៅ​ខែ​ធ្នូ​ឆ្នាំ​២០០៤។
  • តាម​រយៈ​យុទ្ធសាស្ត្រ​ការទូត​ថាមពល​នេះ ប្រទេស​ចិន​បាន​បោះ​ជើង​ដល់​អាមេរិក​ខាងត្បូង ដែល​មក​ទល់​ពេល​នេះ ថ្នាក់ដឹកនាំ​អាមេរិក​ចាត់​ទុក​ជា​ដែន​ប្រមាញ់​ផ្តាច់​មុខ​របស់​ខ្លួន។ ការទូត​ថាមពល​របស់​ចិន ក៏​បាន​ធ្វើ​ឲ្យ​ខូច​មិន​តិច​ដែរ​ផលប្រយោជន៍​របស់​អាមេរិក​និង​របស់​អឺរ៉ុប ពិសេស​របស់​ប្រទេស​បារាំង​នៅ​ទ្វីប​អាហ្វ្រិក។ នៅ​អាហ្វ្រិក ចិន​ជួយ​ប្រទេស​ក្រីក្រ​និង​រកស៊ី​ជាមួយ​ប្រទេស​អ្នកផលិត​ប្រេងកាត ដោយ​មិន​បាន​ដាក់​លក្ខខណ្ឌ​សេដ្ឋកិច្ច​ឬ​នយោបាយ​អ្វី​ទាំង​អស់ ពោល​គឺ​ខុស​ផ្ទុយ​ពី​អ្វី​ដែល​អាមេរិក​និង​អឺរ៉ុប​បាន​ធ្វើ​មក​ទល់​ពេល​នេះ។
  • ក្នុង​រយៈ​ពេល​តែ​បីបួន​ឆ្នាំ​ប៉ុណ្ណោះ យុទ្ធសាស្ត្រ​ការទូត​ថាមពល​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទី​បី​របស់​ទ្វីប​អាហ្វ្រិក នៅ​ក្រោយ​អាមេរិក​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី​ពីរ​និង​ប្រទេស​បារាំង​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី​មួយ។ នៅ​ឆ្នាំ​២០០៦ គិត​ជា​ទឹក​ប្រាក់ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាហ្វ្រិក កើន​ដល់​ទៅ​៥​ម៉ឺន​៣​ពាន់​លាន​ដុល្លា។ វត្តមាន​និង​ឥទ្ធិពល​របស់​ចិន នៅ​អាហ្វ្រិក បាន​និង​កំពុង​បណ្តាល​ឲ្យ​អឺរ៉ុប​និង​អាមេរិក​អាក់អន់​ចិត្ត​និង​បារម្ភ​ខ្លាំង​ឡើងៗ។ ពីព្រោះ ក្រៅ​ពី​បឺត​យក​ប្រយោជន៍​សេដ្ឋកិច្ច​និង​ថាមពល​របស់​អាហ្វ្រិក ចិន​ផ្តើម​រៀប​ជើង​ព្រួល ដើម្បី​ចាក់​គ្រឹះ​នយោបាយ​នៅ​ក្នុង​ទ្វីប​នេះ។ ឧទាហរណ៍ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៦ ជំនួប​កំពូល​វាង​ចិន​និង​បណ្តា​ប្រទេស​អាហ្វ្រិក​ចំនួន​៤៨ បាន​ប្រព្រឹត្ត​ទៅ​ជា​លើក​ទី​មួយ​បង្អស់ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន៕
៣ ផ្នែក សេដ្ខកិច្ច គិត GDP  ចិន ជាប់លេខ ៧៧  ក្នុងពិភពលោក -
  • -ក្នុងសង្រ្គាមពាណិជ្ជកម្ម ចិន អាមេរិក ភាគី អាមេរិកបាន ផ្លាស់ប្តូរការនាំទំនិញពី ប្រទេសចិន ទៅជាការនាំទនិញចូលពីប្រទេស វៀតណាមវិញ។ ការនាំចូលទំនិញពី ចិន ទៅអាមេរិក មានការធ្លាក់ចុះ យ៉ាងគំហុក។ ក្រុមហ៊ុនចិន នានារងការចោទប្រកាន់និង​ដាក់ទណ្ឌកម្ម ស្តីពី បញ្ហាសិទ្ធិមនុស្ស និង ពាណិជ្ជកម្ម ជាពិសេស ការរំលោភសិទ្ធិមនុស្សជនជាតិភាគតិច មូស្លីម និង  Uyghurs
  • ទាំងចិននិងអាមេរិក កំពុងប្រជែងគ្នាបង្កើនឥទ្ធិពលវិជ្ជមានឱ្យបានច្រើនជាងមុនទៅលើ​វៀតណាមតាមរយៈគោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាយជាច្រើនទៀត ដែលរួមមានដូចជាផែនការខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន និងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្ររបស់សហរដ្ឋអាមេរិក។
  • ទិន្នន័យស្ទង់មតិថ្មីបំផុតស្តីពីប្រទេសវៀតណាមដែលមានឈ្មោះថា «Asian Barometer Survey-ABS» ដែលបានចេញផ្សាយកាលពីថ្ងៃទី ២ ខែមីនា បានរកឃើញថា «ពលរដ្ឋវៀតណាមជាង ៥០% យល់ថា ចិនមានឥទ្ធិពលខ្លាំងជាងគេបំផុតនៅក្នុងតំបន់អាស៊ី ខណៈអ្នកឆ្លើយតបត្រឹមតែ ១៤,៦៧% ប៉ុណ្ណោះដែលជ្រើសរើសយកអាមេរិក»។
  • ទី ១ ៖ គឺចិន និងវៀតណាមមានប្រវត្តិទំនាក់ទំនងគ្នាជាយូរណាស់មកហើយ ដោយបានចែករំលែកឥទ្ធិពលគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងវប្បធម៌ ប្រពៃណី ភាសា តន្ត្រី និងកំណាព្យ ។ល។ ហើយឥទ្ធិពលដ៏ធំរបស់ចិនមកលើវៀតណាម ក៏បានចាក់ឬសអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយផងដែរ។
  • កត្តាទី ២ ៖ គឺថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៍ធំជាងគេរបស់វៀតណាមអស់រយៈពេល ១៥ ឆ្នាំមកហើយ ហើយវៀតណាមក៏បានទទួលផលយ៉ាងច្រើនផងដែរ។ មូលហេតុចុងក្រោយគឺថា ចិន និងវៀតណាមមានគោលតម្លៃមនោគមន៍វិជ្ជារួមគ្នា ហើយគំរូអភិវឌ្ឍសេដ្ឋកិច្ចនិងនយោបាយរបស់ចិន ក៏មានឥទ្ធិពលយ៉ាងធំធេងមកលើវៀតណាមផងដែរ។
  • បើទោះបីជាចិនមានឥទ្ធិពលច្រើនគួរសមនៅក្នុងប្រទេសវៀតណាមក៏ដោយ ក៏ភាគច្រើន ឥទ្ធិពលដែលចិនមានមកលើវៀតណាមមានលក្ខណៈមិនសូវជាវិជ្ជមានប៉ុន្មាននោះទេ។ ផ្អែកតាមទិន្នន័យស្ទង់មតិ «ABS» ពលរដ្ឋវៀតណាមត្រឹមតែ ២៥% ប៉ុណ្ណោះដែលយល់ថា «ចិនមានឥទ្ធិពលវិជ្ជមានមកលើប្រទេសរបស់គេ» ខណៈដែលសម្រាប់អាមេរិក តួលេខបានកើនដល់ ៨៥%។ បើនិយាយបែបផ្សេង ពលរដ្ឋវៀតណាមភាគច្រើនលើសលប់មានភាពលម្អៀងទៅរកអាមេរិក និងបានស្វាគមន៍ទីក្រុងវ៉ាស៊ីនតោនឱ្យមកពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។
  • មូលហេតុដ៏ធំបំផុតមួយសម្រាប់ភាពខុសគ្នានេះគឺដោយសារ «ការកើនឡើងនូវភាពតានតឹងនៅសមុទ្រចិនខាងត្បូងរវាងចិននិង វៀតណាម»។ ថ្មីៗនេះ សកម្មភាពឈ្លានពាននិងភាពហួងហែងកាន់តែខ្លាំងរបស់ចិននៅដែនទឹកមានជម្លោះ បានបង្កើនស្មារតីប្រឆាំងនឹងចិនកាន់តែខ្លាំងនៅក្នុងប្រទេសវៀតណាម។ ដោយផ្អែកលើហេតុផលនេះ វៀតណាមទំនងជានឹងបន្តបង្កើនភាពជាដៃគូកាន់តែរឹងមាំជាមួយអាមេរិក និងស្វែងរកការគាំទ្រពីអាមេរិកដើម្បីអាចជួយឱ្យ​វៀតណាមសម្រេចបាននូវផលប្រយោជន៍ជាតិនៅតំបន់កំពុងមានជម្លោះ។
  • ជារួម ពលរដ្ឋវៀតណាមជាច្រើនយល់ថា «ចិនគឺជាជនឈ្លានពានដែលបានធ្វើសង្គ្រាមជាច្រើនដើម្បីព្យាយាមគ្រប់គ្រងលើវៀតណាម»។ សៀវភៅប្រវត្តិសាស្ត្រវៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះផ្នត់គំនិតនិងចំណាប់អារម្មណ៍របស់ពលរដ្ឋវៀតណាមពាក់ព័ន្ធនឹងប្រទេសចិន។ វីរៈបុរសរបស់វៀតណាមជាច្រើន ដែលមានឈ្មោះនៅក្នុងសៀវភៅប្រវត្តិសាស្ត្របានធ្វើសង្គ្រាមជាច្រើនប្រឆាំងនឹងការឈ្លានពាន និងសកម្មភាពកម្រោលរបស់ចិន។
  • ដូចបានលើកឡើងម្តងហើយម្តងទៀត ទាំងតំបន់អាស៊ី និង បស្ចឹមលោកគេបានជជែកពិភាក្សាយ៉ាងផុសផុលអំពីការលេចត្រដែតឡើងដោយប្រទេសចិនក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ច។ ចិនជារឿយៗ តែងតែអះអាងថាខ្លួនគឺជាមហាអំណាចដ៏រុងរឿង អស្ចារ្យមួយ។ អាមេរិកវិញកាលសម័យគ្រប់គ្រងរដ្ឋអូប៉ាម៉ា ចង់បានណាស់ ចង់មានតួនាទីមួយលើសនរណាទាំងអស់នៅអាស៊ីប៉ាស៊ីហ្វិក តំបន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាដែនអំណាចរបស់ខ្លួន។
  • ប្រទេសចិន បញ្ចេញគម្រោងផែនកា ផ្លូវ ១ ខ្សែក្រវ៉ាត់ ១ ដោយ បញ្ជូលកម្ពុជា ថៃ ភូមារ វៀតណាម ឡាវ ក្នុងគម្រោងស្ថាបនា តែ មិន គូសយក រដ្ឋឥស្លាម ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ដែលជាប្រទេស គាំទ្រដោយ ពួក អឺរ៉ុប និងមាន និន្ធាការប្រឆាំងចិន ( ឥស្លាមប្រឆាំងចិន)
  • ប្រទេស ឥណ្ឌា បញ្ចេញគំរោង ស្ថាននាផ្លូវ Hightway ចូលប្រទេស ថៃ ដើម្បីប្រឆាំង នយោយ  ផ្លូវ ១ ខ្សែក្រវ៉ាត់ ១ 
  • ប្រទេសដែលកំពុងអភិ.​ដូចជា ឡាវ កម្ពុជា គឺសំបូរជនជាតិចិន ចូលមករកស៊ីច្រើនឡើងៗ ដោយសារនយោបាយការបរទេសចិន គឺរកស៊ី នៅ អាមេរិក អាហ្រុ្វិក អាស៊ី បំណងពង្រីងឥទ្ធិពើលចិនល់សកលលោក។ ចិន ដាក់ទុន នៅកម្ពុជាលើកទី ១ ចំនួន ៥០០០ លានដុល្លា ចាប់ពីឆ្នាំ ២០១៣ គឺ ចិនជាប់លេខ ១ ខាង ទុនបរទេសនៅកម្ពុជា។ ជំនួយឥតសំនងមានប្រមាណ ៣០០ លានដុល្លា/ឆ្នាំ ខណៈជប៉ុន ជាប់លេខ ២ និង អឺរ៉ុប ជាប់លេខ ៣
  • ជាមួយគ្នា ចិន គឺជាប្រទេស ម្ចាស់បំណុលធំរបស់ ចិន គឺ កម្ពុជា ជំពាក់ ៥០% នៃ បំណុលសរុប តែ កម្ពុជាមិនស្ថិតក្នុងគ្រោះថ្នាក់នៃការជំពាក់បំណុលបរទេសនៅឡើងទេ កម្ពុជាអាចសង បាន គឺមានតែ ៣០% នៃ GDP នេះជាការអះអាងរបស់ ADB/ WB/ IMF.
  • ទេចរ ចិនជាង ២ លាននាក់ ចូលមកទស្សនា កម្ពុជា នៅឆ្នាំ ២០១៨ ។ ជំនួយចិន កម្ចីចិន និង ពាណិជ្ជ គឺមានទំហំធំរបស់ ចិនដែលចំណាយមក កម្ពុជា។ ចិន មិនចំណេញច្រើនពីកម្ពុជាទេ តែអ្វីនាំឲ្យ ចិនចំណាយច្រើនមក កម្ពុជា? នាវាចិន ផ្លូវគោក នៅកម្ពុជា  មិនមែនជាចំណុចសំខាន់ សម្រាប់ចិន? !! អាមេរិក ចង់ក្រសោប ចិន តែ ចិនស្និតស្នាលជាមួយ កម្ពុជា ឡាវ ។ ចិន មិនចង់ឃើញ វៀតណាម រីកលូតលាស់ទេ ដូច្នេះ បានជាចិន សហការណ៍ជាមួយ កម្ពុជា ជួយកម្ពុជា បន្ថយឥទ្ធិពលវៀតណាម កម្ពុជាជាច្រកសមុទ្រ ទៅឈូងសមុទ្រ សៀម។
  • វៀតណាម និង សហភាពអឺរ៉ុប បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លុបពន្ធគយនានា នៅឆ្នាំ ២០១៩ អ្នកវិនិយោគទុនអឺរុបអាចវិនិយោគទុននៅវៀតណាម ដើម្បីលើកស្ទុយសិទ្ធិមនុស្ស ។ រឿងនេះ ឡើងពេលសង្រ្គាមពាណិជ្ជកម្ម ចិន អាមេរិក ដែលអ្នកវិនិយោគទុន រត់ពី ចិន មក វៀតណាម ។ សាំងហ្គាពូ វៀតណាម  គឺជា ដៃគូ ពាណិជ្ជកម្ម  អឺរ៉ុប។
  • អឺរ៉ុប ដក EBA ពីកម្ពុជា បន្ទោសរឿងសិទ្ធិ បែរជា អឺរុប ចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយ វៀតណាម ជាប្រទេស កុំម្មុយនីស្ត ជាការអនុគ្រោះមួយធំសម្រាប់វៀតណាម។ អឺរ៉ុប មិនអាចចុះ កិច្ពព្រមព្រៀងជាមួយ អាស៊ានទាំងមូល។  ប្រជាជន វៀតណាម ជិត ១០០ លាននាក់ កំណើនសេដ្ឋកិច្ចខ្លាំងក្លា
  • ក្រុមហ៊ុនអាមេរិក ជាង ៨០% នៅចិន មានបំណងរើ មកបោះទីតាំងនៅ វៀតណាម ដែលជាប្រទេសទាក់ទាញជាងគេ នេះជារបាយការណ៏ពី អាមេរិក។ គេសង្ស័យថា អាចមានសង្រ្គាមពាណិជ្ជកម្មជាមួយ វៀតណាម អាមេរិក ដោយសារ វៀតណាមមានប្រៀបខ្លាំងជ្រុលជាមួយ អាមេរិក។ អាមេរិក ប្រើប្រាស់ វៀតណាម ដើម្បីទប់ទល់ ចិន។ 
  • ផ្នែកសេដ្ឋកិច្ច នេះដែរ ឆ្នាំ ២០២២ និង ២០២៣ នេះ មានយុទ្ធនាការដណ្តើមទេសចរ ចិន រុស្សី ក្នុងតំបន់ភូមិសាស្រ្ត អាស៊ីអាគ្នេយ៍ ជាពិសេស ថៃ និង កម្ពុជា ដែល កម្ពុជា កំណត់ធ្វើជាម្ចាស់ផ្ទះ អាស៊ីហ្គេម ២០២៣ ដោយ ដូរឈ្មោះ គុណថៃ មកជា គុណខ្មែរ នាំឲ្យមានប្រតិកម្ម ការប្រឆាំងតប ពីសំណាក់ថៃ ព្រោះ ទេសចរណ៍ជាប្រភពនៃចំនូលសេដ្ឋកិច្ច។ បរទេសថៃ បានប្រកាសពហិការមិនបញ្ជូនកីឡាក មកប្រកួតនៅកម្ពុជា ក្រោយមក បានព្រមសម្រួល ថា នឹងបន្តបញ្ជូនកីឡាក មកប្រកួតឡើងវិញ។ ប្រទេស ចិន​បានប្រកាសគាំទ្រ គុនខ្មែរ ដូចគ្នាជាមួយ រុស្សីដែរ។ ប្រទេសចិន បានប្រកាសគាំទ្រផែនការ ហោះផ្ទាល់ ពីចិន មកកម្ពុជា ដោយមិនឆ្លងកាត់ ថៃ ឬ វៀតណាម។ វៀតណាម ងាកទៅ សម្របជាមួយ ចិន បំណងដណ្តើមទេសចរ ចិន។ ថៃ ងាកទៅ រុស្សី ដោយការ បោះឆ្នោតអនុប្បវាទ សង្រ្គាម​រុស្សី អ៊ុយក្រែន គឺដើម្បី ដណ្តើមយក ទេសចរ រុស្សី។ ទេសចរ ចិន និង រុស្សី ត្រូវបាន ថៃ កំពុង ប្រកូតប្រជែងយក
៤ ផ្នែកបច្ចេកវិជ្ជា Technology  ចិន ជាប់លេខ ៣២  ក្នុងពិភពលោក ។
  • ប្រទេស អាមេរិកពង្រីកក្រុមហ៊ុន ទូរគមនាគមន៍ជាង ៦០ ទីតាំងទូទាំងសកលលោក ប្រឆាំងបច្ចេកវិជ្ជាទូរគមនាគមន៍ចិន។ ប្រទេសចិន បានតប ត វិញ ដោយការ តម្លើងប្រព័ន្ធ 5G និង  ថាមពលបៃតង Green Energy --ដោយសារ អាមេរិក មានសក្តានុពលទ័ពខ្លាំងក្លាជាង នាំឲ្យចិន មិនហ៊ានធ្វើសង្រ្កាម តែ មន្ទីរ បញ្ចកោណ Pentagon ព្រមានថា កងទ័ព ចិន និងកំពុង ប្រើ បច្ចេកវិជ្ជាទំន់ើប ផលិតកាំជ្រួច ចម្ងាយឆ្ងាយ មានប្រព័ន្ធនាំផ្លូវក្បាលគ្រាប់ និង សង្រ្គាម Cyber War  សង្រ្គាម  Spcae War អវកាស។ ត
  • បច្ចេកវិជ្ជា សុខាភិបាល អ្នកវិភាគ៖ កម្ពុជា​ត្រូវ​រក្សា​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន ក្រោយ​ពី​ជំនួប​កំពូល​វៀតណាម-កម្ពុជា​-ឡាវ ជំនួប​កំពូល​បីភាគីនេះ​ធ្វើ​ឡើង ដោយ​មាន​ការ​ចូលរួម​ពី​លោក ​ង្វៀង ភូជុង ​អគ្គលេខា​បក្ស​កុម្មុយនិស្ត​វៀតណាម លោក​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​ ថងលូន ស៊ីស៊ូលីត ​អគ្គលេខា​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​។ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក​ប៉ា ចន្ទរឿន​ បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ជំនួប​កំពូលរវាងមេដឹកនាំវៀតណាម​-កម្ពុជា​-ឡាវ​ជាជំនួប​មួយ​ដែល​ផ្តល់​ឱកាស​ដើម្បីផ្តោត​លើ​ផែនការ​កិច្ចសហការ​សំខាន់ៗ​ ដូច​ជា ចំណាត់ការ​បន្ថែម​លើ​ការ​បង្ការ​ជំងឺ​កូវីដ១៩ ជា​ដើម។
  • រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន លើកឡើងនៅថ្ងៃទី៣ ខែមីនា ថា ចិនជាវិញ្ញាសាភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់អាមេរិកក្នុងសតវត្សរ៍ទី២១ ។ លោក ប្ល៊ីងខិន ក៏អះអាងថា ចិនជាប្រជាជាតិអាស៊ីតែមួយគត់ដែលមានអំណាចគ្រប់គ្រាន់ក្នុងការបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក។ថ្លែងក្នុងឱកាសដាក់ចេញនូវគោលនយោបាយសន្តិសុខជាតិនាថ្ងៃទី៣ មីនា លោក អាន់តូនី ប្ល៊ីងខិនលើកឡើង ពីចំណុចអាទិភាពចំនួន៨នៃគោលនយោបាយការបរទេសអាមេរិក។ ចិន នៅតែរបៀបវារៈសំខាន់ក្នុងគោលនយោបាយការបរទេសអាមេរិកដដែល ដោយលោក ប្ល៊ីងខិន ហៅទំនាក់ទំនងជាមួយចិន ថា មានលក្ខណៈប្រកួតប្រជែងផង មានកិច្ចសហប្រតិបត្តិការផង ហើយពេលខ្លះអាចឈានដល់ចំណុចជាសត្រូវនឹងគ្នាផង។ 
  • ដើម្បីទប់ស្កាត់ទៅនឹងការប្រកួតប្រជែងពីចិន ប្រមុខការទូតអាមេរិក និយាយថា អាមេរិកត្រូវស្វែងរកកិច្ចសហប្រតិបត្តិការក្នុងអង្គការអន្តរជាតិ និងសម្ពន្ធមិត្ត ដោយមិនមែនដើរចេញ ឬធ្វើឱ្យស្ថាប័នអន្តរជាតិណាដួលរលំឡើយ។ លោកបន្តថា ការប្រជែងពីចិនក្ដី ពីរុស្ស៊ីក្ដី តម្រូវឱ្យយោធាអាមេរិកបង្វែការប្រើប្រាស់អាវុធ និងប្រព័ន្ធអាវុធ ក៏ដូចជាចាប់ផ្តើមវិនិយោគលើ​បច្ចេក​វិទ្យាថ្មីៗថែមទៀត។
  • ផែនការផ្លូវ ១ ខ្សែក្រវ៉ាត់ ១ រួមបញ្ជុលទាំង ៤  ផ្នែកគឺ យោធា សេដ្ឋកិច្ច បច្ចេកវិជ្ជា និង ថាមពល ដែលភ្ជាប់ជាមួយ ទ្វីបអាស៊ី អឺរ៉ុប អាហ្រិក ជាសរុប លើប្រទេស ចំនួន ៦៥ ។ កម្ពុជា និង ចិន កាន់តែជិតស្និត ក្នុងការ ប្រតិបត្តិគំរោង ផ្លូវ និង ខ្សែក្រវ៉ាត់។ មេដឹកនាំចិន មកបំពេញទស្សនៈកិច្ចនៅកម្ពុជា ជាសរុប មេដឹកនាំ ចិន ៣ នាក់ បានមក កម្ពុជា ឆ្នាំ ២០០០,២០១២ និង ២០១៨ 
  • នយោបាយប្រឆាំង ចិនផ្នែក សង្រ្គាមបច្ចេកវិជ្ជា​នៃ វាក់សាំង ឬ តេស្តរហ័សប្រឆាំង កូវីដ ដែលប្រជាជនកម្ពុជាមួយចំនួន បានប្រើប្រាស់នៅកម្ពុជា អាចថាជា នយោបាយ​វៀតណាម និង នយោបាយ ថៃ។ នៅឆ្នាំ ២០១៩ មានយុទ្ធនាការប្រឆាំងចិន ចោទប្រកាន់់ចិនថាជា អ្នកបង្កើតមេរោគ កូវីដ ជាអ្នកចម្លងមេរោគ កូវីដ ១៩ តែកម្ពុជា មិនបានថ្កោលទោសចិនឡើយ គឺ មានតែ សហការណ៍ជាមួយ ចិន ដើម្បី ទិញតេស្ត វ៉ាក់សាំង និង រក្សាស្ថេរភាពសេដ្ឋកិច្ចក្នុងជំលោះ បច្ចេកវិជ្ជា Technology Warfare
  • កាលពីថ្ងៃសៅរិ ទី ០៤ កុម្ភៈ ២០២៣ កងទ័ពអាកាសអាមេរិក ប្រើយន្តហោះ F-22 បាញ់ទំលាក់ Ballon យក្សដ៍ធំរបស់ចិន ដោយចោទថា ជាបាល់ឡុងចារកម្មសិ ហោះថតទីតាំង អាវុធនុយក្លេអ៊ែរបស់អាមេរិក។ បាល់ឡុងធំនោះ មានទទឹង ២៧ មែត្រ ហោះកំពស់ ១៨ គម ដែលហោះពី ប្រទេសចិន ឆ្លងមហាសមុទ្របាស៊ីភិច ចូលទៅ កាណាដា និង អាមេរិក រួចបង្ហួស ទៅកាន់ មហាសមុទ្រ អាត្លង់ទិច សំដៅទៅ អាហ្រិ្វក ជាមូលដ្ឋាន កំពង់ផែ និង កងទ័ពចិន។
ផែនទី ជនជាតិ សាសនា 


pផែនទី ប្រទេស ឥស្លាម ជុំវិញ ប្រទេសចិន និង នយោបាយ ចិន រុស្សី ទប់ទល់ ឥស្លាមនៅ តាលីបង់ ( អាហ្វហ្គានីស្ថាន) 



ផែនទី សម្ព័ន្ធយោធា សៀងហៃ  The Shanghai Cooperation Organisation (SCO) 


Shanghai Cooperation Organisation (SCO) សម្ព៍ន្ធយោធា

រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បាននិយាយថា ទំនាក់ទំនងយោធារវាងរុស្ស៊ី និងចិន មិនមែនសំដៅលើប្រទេសទីបីនោះទេ។ លោកបានបន្ថែមថាទីក្រុងប៉េកាំងបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការងារសន្តិសុខនៅក្នុង SCO និងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយអ៊ីរ៉ង់ និងបេឡារុស្ស។ លោក Li Shangfu ក៏បានប្រកាសពីការត្រៀមខ្លួនរបស់ប្រទេសចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការគ្រប់គ្រងអាវុធ។PSVDShanghai Cooperation Organisation (SCO) សម្ព៍ន្ធយោធា។

អនុប្រធានាធិបតី តៃវ៉ាន់ បំពេញទស្សនៈកិច្ច នៅ អាមេរិក ក្នុងយុទ្ធនាការបំបែកទឹកដី នៅ កោះតៃវ៉ាន់ចេញពី ចិន។ ចំណែក រដ្ឋមន្រ្តីការពារជាតិ ចិន កំពុង បំពេញ ទស្សនកិច្ចនៅ រុស្សី និង បែលឡារុស្ស Belarus ដែល អាចជាសញ្ញាថា បែលឡារុស្ស វាយយក ទឹកដី ខេត្ត ១ របស់ បូឡូញ ចូលជាមួយ បែលឡារុស្សវិញ។ ប្រទេស កូរ៉េត្បូង ជប៉ុន តៃវ៉ាន សុទ្ធតែ បានជួយច្រើនផ្នែក យោធាទៅ ឲ្យអ៊ុយក្រែន ដើម្បី វាយប្រហារ រុស្សី ប្រឆាំង ផលប្រយោជន៍ ចិន ដូច្នេះ មេដឹកនាំចិន អាចនឹងមាន ការលើកទឹកចិត្ត បែឡារុស្ស Wagner ដើម្បី បើកសង្រ្គាម នៅ ប៉ូឡូញ ។

ផែនទី ទំនាស់ខ្សែព្រំដែន ប្រទេស ចិន



ផែនទី នយោបាយការទូតថាមពល​ទ្វីបអឺរ៉ុប ប្រឆាំង ចិន ( ឡោមព័ន្ធចិន)

ផែនទី ជំលោះសម្ងាត់តំបន់ ទន្លេមេគង្គ 


ផែនទី ជំលោះសម្ងាត់តំបន់ ទន្លេមេគង្គ 


ផែនទី ជំលោះសម្ងាត់តំបន់ ទន្លេមេគង្គ 


ផែនទី ចិន ឆ្នាំ ១៨៨៦










ផែនទី  ជនជាតិ ចិន រស់នៅ នាយសមុទ្រ


ផែនទី បច្ចេកវិជ្ជា ចិន 


ផែនទី បច្ចេកវិជ្ជា ចិន 

ផែនទី ចិន ផ្លូវ ១ ខ្សែក្រវ៉ាត់ ១

ភូមិសាស្រ្តនយោបាយ ប្រទេស ចិន
មានពត៍មានមួយចំនួនផ្សាយអំពីការ បាត់មុខ ប្រធានាធិបតីចិន ក្នុងកិច្ចប្រជុំថ្មី ៗ ជាមួយ អាស៊ាន G-20 និងរឿង ដែលមានការចាប់ខ្លួនមន្រ្តីយោធាជាន់ខ្ពស់ ការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសចិន ដោយសារតែ​មានការពាក់ព័ន្ធជាមួយ ផែនការចារកម្មសម្ងាត់របស់ បរទេស ជាមួយ កម្លាំងផ្ទៃក្នុង ចិន ដើម្បី ផ្តួលរំលំ មេដឹកនាំចិនសព្វថ្ងៃ។ តើ ស្ថានភាព នយោបាយចិន បែបណា ទ់ើបបង្ករជាការភ័យខ្លាចចំពោះសន្តិសុខជាតិ និង ការចាប់ខ្លួន មន្រ្តីចារកម្មបរទេស និង ក្នុងប្រទេសចិនជាហូរហែ ដែលពត៍មនាខ្លះថា មានកការចាប់់ខ្លួនមនុស្សជាង ៦០០០ នាក់ ទូទាំងប្រទេស ចិន។

ប្រទេសចិន មាន ០៩ បក្ស ដែល ០៨ បក្សជាបក្សប្រឆាំង ឬ ប្រឆាំងជាសម្ងាត់ ក្នុង រដ្ឋសភារបស់ចិន តែគ្មានកម្លាំងប្រឆាំងនៅកម្រិតថ្នាក់ជាតិឡើយ។ បក្សប្រឆាំង ទាំង ០៨ ត្រូវបាន បង្ខំ ដោយគណបក្ស កុំម្មុយនីស្តន៍ចិន CCP ឲ្យដូរពី ការប្រឆាំង ទៅជា បក្សផ្តល់ប្រឹក្សាយោបល់គណបក្សមជ្ឈិមវិញ។ ដូច្នេះ បក្សប្រឆាំង ៨ មានការមិនពេញចិត្ត ដោយសារ ពួកគេត្រូវបាន បក្ស CCP កេងចំណេញផ្នែកនយោយាប។ តើបក្សប្រឆាំង ទាំង ៨ ចង់បានអ្វី? នោះគឺ ការធ្វើបដិវត្តន៍ប្រជាធិប្បតេយ្យថ្មី The New Democracy Revolution សំដៅថា ធ្វើបែប រុស្សី ដែលមានការបោះឆ្នោត។ បើករណី មានការបោះឆ្នោត គឺ បក្សទាំង ៨ នឹងតំណាងឲ្យ ជនជាតិធំៗ ធ្វើការបះបោរ ផ្តាច់ទឹកដី ទាមទារឯករាជ្យ ដូច ករណី ហុងកុង តៃវ៉ាន់ ម៉ាក់កាវ ..៕

១៧ កញ្ញា ២០២៣៖ ភូមិសាស្រ្តនយោបាយកម្ពុជា-ពេញ ១ សប្តាហ៍នេះ សារពត៍មានក្នុងស្រុក និង ក្រៅស្រុក បានផ្សាយវាយប្រហាររិះគន់កម្ពូជាយ៉ាងខ្លាំងក្លាបំផុត មិនធ្លាប់មាន ដូចជា ករណី ខ្សែភាពយន្តថា កម្ពុជាជារដ្ឋឧក្រិដ្ឋកម្ម អសន្តិសុខ ចាប់រំលោភ ចាប់ជំរិតមនុស្ស ការជួញដូរសញ្ជាតិកម្ពុជា ការលាងលុយ...ជាចុងក្រោយ បានគេ និយាយអំពី ផែនការរដ្ឋប្រហារយោធានៅ ចិន ដែលនាំឲ្យ ប្រធានាធិបតិចិន បាត់មុខពី កិច្ចប្រជុំអាស៊ាន និង G-20 នៅឥណ្ឌា ការចាប់ខ្លួនមន្រ្តីជាន់ខ្ពស់នៅចិន និង ចារកម្មបរទេស ៦០០០ នាក់។ គេថា ចិនបានប្រើប្រាស់ នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីចេញមុខមាត់ ប្រាប់សកលោកថា គាត់នៅរស់ !!  ហេទេតុអ្វីបរទេស វាយប្រហារ កម្ពុជាយើង និង ចិន ? ដោយសារ កាសែត The China Morning Post ជាកាសែតចិន ហុងកុង ឬ ចិនសេរី ដែលមាននិន្នាការស្អប់ចិន ប្រឆាំងចិន។ ចិនសព្វថ្ងៃ មាន​ ៩បក្ស ដែល ៨ បក្សប្រឆាំងក្នុងសភា តែ បក្សកាន់អំណាច CCP យកមន្រ្តី នានា ពី ៨ បក្សដូរពីប្រឆាំង មកជា ឧត្តមក្រុមប្រឹក្សាមជ្ឈិមបក្ស ដូច្នេះ បានជា នៅចិន មានការចាប់ខ្លួនរដ្ឋមន្រ្តីការពារជាតិ​ ដូររដ្ឋមន្រ្តីការបរទេស ដោយសារ ពួកគេជា បក្សប្រឆាំង​នៅចិន ថែមទាំង មកប្រឆាំង កម្ពុជា ប៉ិន កូន ដៃ នេះដែរ !!!

No comments:

Post a Comment