Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Saturday, September 14, 2024

កាំជ្រួចស្រម៉ោលព្យុះ Storm Shadow( SCALP Missile)

Quode: “We have decided to deliver new long-range strike missiles to Ukraine,” Macron added, marking a turning point as the French president had been hesitant to send such long-distance missiles to Ukraine. These will likely be French-British SCALP missiles, also known as Storm Shadow, which London has already delivered to Kyiv.

អ៊ុយក្រែន៖ បន្ទាប់់ពីការជួបចរចារ អាមេរិក អគ្លេស បារាំងមក គេបានសម្រេចថា មិនឲ្យ អ៊ុយក្រែនប្រើកាំជ្រួច ចម្ងាយឆ្ងាយ វាយចូលជ្រៅក្នុងទឹកដី រុស្សីឡើយ។ តាមច្បាប់សង្រ្គាម ប្រទេសមួយ ប្រើអាវុធចម្ងាយត្រឹមតែ ៣០០ គម ប៉ុណ្ណោះ សម្រាប់ ការពារជាតិ បើលើសពីហ្នឹង គឺជា ការឈ្លានពាន។ អ៊ុយក្រែន និង រុស្សី អាច ប្រើអាវុធចម្ងាយណាក័បានដែរ ព្រោះជាភាគីជំលោះ តែ ភាគីទី ៣ មិនត្រូវបាន អនុញ្ញាតិឲ្យប្រើអាវុធចម្ងាយឆ្ងាយ។ ភាគី អាមេរិក ក៍សម្តែងការព្រួយបារម្ភថា បើឲ្យ អ៊ុយក្រែន ប្រើកាំជ្រួចចម្ងាយឆ្ងាយ ដូច្នេះ រុស្សី ក៍មានសិទ្ធិ ប្រើកាំជ្រួចរបស់ អឺរ៉់ង់ ឬ កូរ៉េខាងជើងដែរ។ បែបនេះ សង្រ្គាមវាកាន់តែធំ ខុសពី គោលបំណងដើមរបស់ អាមេរិក គឺ យក អ៊ុយក្រែន ធ្វើជា សមរភូមិ ​សាកអាវុធ លក់អាវុធ ។

ក្រោយពីមានការចរចារគ្នារវាង អាមេរិក អគ្លេស បារាំង លើបញ្ហាឲ្យ អ៊ុយក្រែន ប្រើប្រាស់កាំជ្រួច ធុននេះ វាយប្រហារចូលជ្រៅទឹកដីរុស្សី ឬ យ៉ាងណានោះ ជាលទ្ធផល គឺ " មិនអនុញ្ញាត្តិ" ដោយភាគី អាមេរិក លើកអំពី៖
  1. លទ្ធភាពដែល រុស្សី អាចនឹងប្រើប្រាស់កាំជ្រួច អឺរ៉់ង់ ជាការសងសឹកវិញ ឬ 
  2. កងទ័ព អឺរ៉ង់ អាចវាយប្រហារកងទ័ពអាមេរិក នៅ មជ្ឃិមបូព៍ា
  3. តាមច្បាប់ការពារជាតិ Act of Defense កាំជ្រួច អាវុធការពារជាតិ អាចប្រើត្រឹមតែ ៣០០ គម ប៉ុណ្ណោះសម្រាប់ការពារជាតិ បើចម្ងាយលើសនេះ គឺជា សង្រ្គាម ឈ្លានពាន
  4. តម្លៃគ្រាប់ អាចមានប្រមាណ ១០ លានដុល្លា/គ្រាប់ ដែលនាំឲ្យ មូលនិធីរបស់ អ៊ុយក្រែន ត្រូវចំណាយច្រើនលើការទិញអាវុធពីបរទេស គ្រាដែល អ៊ុយក្រែន មានលទ្ធភាពផលិតអាវុធខ្លួនឯង
កាំជ្រួចស្រម៉ោលព្យុះ Storm Shadow( SCALP Missile) 

កាំជ្រួចស្រម៉ោលព្យុះ Storm Shadow Missile ជាកាំជ្រួច អាកាស ដី ផលិតរួមគ្នារវាង បារាំង អគ្លេស សម្រាប់បំពាក់លើ យន្តហោះចម្បាំង បាញ់គោលដៅ អាកាស ដី ដើម្បី នាំបញ្ជាក្បាលគ្រាប់ ពី ផ្កាយរណបយោធា សំដៅ គោលដៅចម្ងាយ ពី ១០០០ គម, ៥០០ គម, ២៥០ គម, ឬ ៨០ គម ករណី ការលក់ឲ្យប្រទេស អ៊ុយក្រែន។ ដំណើរការនៃកាំជ្រួច ឆ្ងាយ ឬ ជិត អាស្រ័យលើ ឈីប ដែលបំពាក់ ក្នុងតួរកាំជ្រួច ដែលមាន លក្ខណៈបច្ចេកទេសក្នុងការប្រើប្រាស់ ដូចតទៅ៖

  1. យន្តហោះ ហើរចូលទីតាំងត្រូវ វាយប្រហារ ក្នុងរយៈកំពស់ខ្ពស់ជាង រយកំពស់រលករាដាការពារអាកាសរបស់ រុស្សី កំពស់ ១០ គម
  2. ការបញ្ជាការកាំជ្រួច ទំលាក់ចុះដូចជាការទំលាក់គ្រាប់បែក ដើម្បី កាំជ្រួច រត់ជាកាំជ្រួច គ្រួស ក្នុងរយៈកំពស់ទាប គេចចេញពី រាដា ដោយមាន រាដាចារកម្ម ឬ ផ្កាយរណបនាំផ្លូវក្បាលគ្រាប់
  3. គ្រាប់កាំជ្រួច ត្រូវបញ្ជាហោះឡើងទៅខ្ពស់ ដើម្បី 
  4. ទំលាក់ខ្លួនចុះមកក្រោម រត់សំដៅគោលដៅ បាញ់ចំមុំ ៦០ ដឺក្រ។
  5. តម្លៃ ១,៧ លានដុល្លា/គ្រាប់  costs $1.71 million in 2022 prices  បារាំង លក់
  6. តម្លៃ  ៣,២ លានដុល្លា អគ្លេស លក់ costs about £2.54million (US$3.19 million) per unit. 

កាំជ្រួចស្រម៉ោលព្យុះ Storm Shadow Missile មានលក្ខណ​បច្ចេកទេសដូចជា
  1. ទំងន់កាំជ្រួច ១,៣០០ គក
  2. ល្បឿនកាំជ្រួច ប្រមាណ ៣០០ មែត្រ/ វិនាទី ធៀបល្បឿន​យន្តហោះ F-16 មានប្រមាណ ១០០០ មែត្រ/វិនាទី
  3. ទំងន់រំសេវផ្ទូះ ៤៥០ គក ​នៃទំងន់សរុប ១៣០០ គក ឬ ៣៥% នៃ ទំងន់សរុប


No comments:

Post a Comment