Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Thursday, August 21, 2025

ទិវាអន្តរជាតិ​​​នារី ៨មីនា ឆ្នាំ ២០២៥

ក្រុមការងារយេនឌ័រក្រសួងការពារជាតិ 9 March · នា​ព្រឹក​​ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥  លោក​ជំទាវ​ នាយឧត្តមសេនីយ៍​ ដាំ​ ដារីនី​ រដ្ឋ​លេខាធិការ​ធិការ​ក្រសួងការពារជាតិ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ដោយមានការ​ចូលរួមអមដំណើរ​ដោយ​ ឯកឧត្ដម​ គឹម​ រិទ្ធី​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​ ​បន្ត​ដឹកនាំ​យោធិននារី មកពីក្រសួងការពារជាតិ អគ្គបញ្ជាការ និងបណ្ដាប្រភេទទ័ពទាំងអស់​ ដេីម្បី​ឆ្ពោះ​ទៅ​ទស្សនកិច្ច​ប្រាសាទ​ព្រះវិហារ​ ក្នុង​គោលបំណង​សិក្សាស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រ​ ប្រាសាទ​បុរាណ​ដ៏អស្ចារ្យ របស់បុព្វបុរសខ្មែរដែលបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ព្រមទាំង​លើកទឹកចិត្តដល់យោធិននារីដែលបានបំពេញការងារ នាពេលកន្លងមកប្រកបដោយជោគជ័យ ជូនដល់ថ្នាក់ដឹកនាំក៏ដូចប្រទេសជាតិទាំងមូល​ ។

ក្រុមការងារយេនឌ័រក្រសួងការពារជាតិ 7 March · នាព្រឹក​​ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ប្រតិភូយោធិននារី នៃកងយោធពលខេមរភូមិន្ទបានធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិ​​​នារី ៨មីនា ឆ្នាំ ២០២៥។

No comments:

Post a Comment