Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Friday, September 18, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២៦

Border Report 18/09/26 បន្ទាប់ពីវាយកលួសបន្លានិងលុបប្រឡាយហើយ។ឥឡូវវាយករូបព្រះ។ទៅតាំងជិតតំបន់។ ភ្នំ450/ឬហៅថាភ្នំបេង

SMC 29m  · តៃឡេវទៀតហើយ  នេះហើយកម្ម យ៉ាងហោចណាស់មានមនុស្ស ២នាក់ស្លាប់ របួសធ្ងន់៧នាក់ របួសស្រាល៩នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក មួយករណីនៅខេត្ត ណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ ថ្ងៃទី១៨ ០៩ ២០២៦ វេលាម៉ោង៣.១០នាទីរសៀលនេះ។

ស៊ន សុភក្រ្ត-Sorn Sopheak
ក្រុមឧទ្ទាមចង់បំបែករដ្ឋនៅភាគខាងត្បូងប្រទេសថៃ ប្តេជ្ញាបន្តប្រយុទ្ធតស៊ូរហូតដល់ទីបញ្ចប់
(គូឡាឡាំពួ)៖​ ក្រោយជម្លោះបះបោរ ដែលបានអូសបន្លាយអស់រយៈពេលជាងពីរទសវត្សរ៍ និងបានសម្លាប់មនុស្សរាប់ពាន់នាក់ នៅភាគខាងត្បូងប្រទេសថៃ ថ្នាក់ដឹកនាំក្រុមបំបែកខ្លួនម៉ាឡេ-មូស្លីមដែលធំជាងគេ បានប្តេជ្ញានៅក្នុងសប្តាហ៍នេះថា នឹងបន្តការប្រយុទ្ធតស៊ូរហូតទាល់តែសម្រេចបានគោលដៅរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦
លោក Nikmatullah Seri អ្នកនាំពាក្យគណៈប្រតិភូចរចាសន្តិភាពរបស់ក្រុម Barisan Revolusi Nasional (BRN) បានប្រាប់ AFP ក្នុងបទសម្ភាសដ៏កម្រមួយយ៉ាងដូច្នេះថា «ការតស៊ូនេះនឹងបន្តរហូតទាល់តែដល់ទីបញ្ចប់។ ដរាបណាគោលដៅរបស់ពួកយើង នៅមិនទាន់សម្រេចបាន យើងនឹងបន្តប្រយុទ្ធតស៊ូ»។
សមាជិកសកម្មប្រយុទ្ធរបស់ BRN បានប្រយុទ្ធតស៊ូដើម្បីបង្កើតរដ្ឋអ៉ីស្លាមឯករាជ្យមួយ នៅតំបន់ភាគខាងត្បូងប្រទេសថៃ ដែលមានប្រជាជនភាគច្រើនជាជនមូស្លីម ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មកម្ល៉េះ ប៉ុន្តែអំពើហិង្សាជុំចុងក្រោយបង្អស់បច្ចុប្បន្ន បានចាប់ផ្តើមនៅឆ្នាំ២០០៤។ រដ្ឋាភិបាលទីក្រុងបាងកក បានចរចាជាមួយ BRN ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ២០១៣ ហើយកិច្ចចរចាកម្រិតខ្ពស់ចុងក្រោយបំផុត បានធ្វើឡើងកាលពីខែធ្នូ។ ប៉ុន្តែដំណើរការចរចាគ្នានេះ បានជាប់គាំងជាបន្តបន្ទាប់ ហើយទីក្រុងបាងកក បានផ្អាកកិច្ចសន្ទនាតែម្តងកាលពីខែកក្កដា បន្ទាប់ពីការវាយប្រហារមួយ បានសម្លាប់ទាហានថៃ៥នាក់។
លោក Nikmatullah បាននិយាយចេញពីសណ្ឋាគារមួយក្នុងទីក្រុងគូឡាឡាំពួថា «គោលដៅនៅតែដដែល គឺការទាមទារឯករាជ្យ»។ តំបន់ភាគខាងត្បូងនេះ ធ្លាប់ជាផ្នែកមួយនៃអតីតរដ្ឋស៊ុលតង់ម៉ាឡេ-មូស្លីម ហៅថា Patani ប៉ុន្តែត្រូវបានកាត់បញ្ចូលជាផ្នែកនៃប្រទេសថៃ ដែលកាលនោះហៅថាសៀម និងមានប្រជាជនភាគច្រើនជាពុទ្ធសាសនិក នៅដើមទសវត្សរ៍ឆ្នាំ១៩០០។
យោងតាមក្រុមឃ្លាំមើល Deep South Watch ចាប់តាំងពីឆ្នាំ២០០៤មក មនុស្សជាង ៧០០០នាក់ រួមមានទាំងក្រុមសកម្មប្រយុទ្ធ កងកម្លាំងសន្តិសុខថៃ និងជនស៊ីវិល ត្រូវបានសម្លាប់។ លោក Nikmatullah មិនបានទទួលស្គាល់ ឬបដិសេធការទទួលខុសត្រូវ របស់ BRN សម្រាប់ការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះទេ ប៉ុន្តែលោកបាននិយាយដូច្នេះថា «វាជាកម្លាំងជំរុញ នៅពីក្រោយការតស៊ូ»។
គួរបញ្ជាក់ថា កាលពីខែសីហា ការវាយប្រហារស្របពេលគ្នារាប់សិបកន្លែង នាវេលាយប់នៅទូទាំងបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ បានបណ្តាលឱ្យមនុស្សប៉ុន្មាននាក់រងរបួស និងបំផ្លាញបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងអាជីវកម្មឯកជន។ រីឯកាលពីខែកក្កដា ទាហានថៃ៥នាក់ បានស្លាប់ក្នុងការវាយប្រហារដោយបាញ់រះនិងគ្រាប់បែក នៅប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង ដែលបណ្តាលឱ្យជនស៊ីវិល ៦នាក់ផ្សេងទៀតរងរបួស៕

Cambonomist Plus
ទោះបីជាកម្ពុជា និងថៃបានឈានជើងចូលតុចរចាជាថ្មីជុំវិញតំបន់ទាមទារត្រួតស៊ីគ្នាក្នុងសមុទ្រក៏ដោយ ប៉ុន្តែទីក្រុងបាងកក បានប្រកាសថា ត្រូវតែដោះស្រាយបញ្ហាខណ្ឌសីមាព្រំដែនសមុទ្រឱ្យបានច្បាស់លាស់ជាមុនសិន ទើបចរចាលើការអភិវឌ្ឍ និងបែងចែកផលប្រយោជន៍ធនធានធម្មជាតិជាមួយកម្ពុជា។ ប្រមុខការទូតថៃបានគូសបញ្ជាក់ថា នៅក្នុងដំណើរការចរចាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ការកំណត់ព្រំដែនឱ្យដាច់ស្រឡះ គឺជាគន្លឹះតែមួយគត់ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង។ តែយ៉ាងណាកម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា និងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី។   
( អានអត្ថបទលម្អិតនៅក្នុង Comment ខាងក្រោម 👇 ) 

Cambodia Channel 7m  · ថៃ​នឹង​បញ្ជូន​មន្ត្រី​ពី​ការិយាល័យ​តំណាង​នាយករដ្ឋមន្ត្រី ​មក​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ខណៈ​កម្ពុជា​ប្រកាស​ដាច់ខាត​ប្រឆាំង​ការ​ប្រើ​លេស​បង្ក្រាប​ SCAM ដើម្បី​ឈ្លានពាន​បូរណភាព​ទឹកដី​​របស់​ខ្លួន! 🇹🇭🇰🇭

PR Cambodian Government
កម្ពុជាបញ្ជាក់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការវាស់វែងខណ្ឌសីមាព្រំដែនតាមរយៈ JBC កម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស ស្របតាមចំណុចទី៤ នៃសេចក្តីប្រកាសរួមរបស់ GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព គ្មានការរារាំង និងដោយសេចក្តីថ្លៃថ្នូរ។
Cambodia emphasized the urgent need to commence border survey and demarcation work through the Cambodia–Thailand Joint Boundary Commission (JBC) as soon as possible, in accordance with Point 4 of the GBC Joint Statement dated December 27, 2025, in order to help enable civilians to return to their homes safely, without obstruction, and with dignity.
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
H.E. Lleutenant General Maly Socheata, Spokeswoman of the Ministry
of National Defence of the Kingdom of Cambodia

Suy Se 16m  · ថៃ - ក្បួនរថយន្តដឹកឆ្មាំព្រំដែនត្រូវបានវាយប្រហារនៅក្នុងខេត្តណារ៉ាធិវ៉ាត

PR Cambodian Government
ជំហររបស់កម្ពុជាគឺ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ហើយប្រកាន់ខ្ជាប់ថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។
Cambodia’s position is to resolve the border issue peacefully, in accordance with international law and bilateral agreements, while firmly upholding the principle that the border line must not be changed by force.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation

Um Sam An Page អ៊ុំ សំអាន
6h
 ·
ថៃកំពុងគ្រប់គ្រងទឹកដីខ្មែរឡើងដល់៨១ទីតាំងហើយ។
Updated៖ ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៦ បើតាមក្រសួងការបរទេសកម្ពុជា ព័ត៌មានពីទាហានខ្មែរនៅជួរមុខនិងព័ត៌មានផ្សេងដែលយើងទទួលបាន យើងអាចសរុបពីទីតាំងដែលកម្ពុជាបាត់បង់ការគ្រប់គ្រងបន្ទាប់ពីសង្រ្គាមខ្មែរ-ថៃទាំង២លើកគឺទាហានថៃកំពុងគ្រប់គ្រងទឹកដីខ្មែរមានចំនួន៨១ទីតាំង ដែលរួមមាន៖
១.ប្រាសាទតាមាន់តូច
២.ប្រាសាទតាមាន់ធំ 
៣.ប្រាសាទតាក្របី 
៤.ប្រាសាទខ្នារ 
៥.តំបន់មុំបី 
៦.តំបន់ច្រកអានសេះ
៧.ភ្នំ៣៣៣ 
៨.ភ្នំ៤៦៩(មុំបី)
៩.ភូមិជោគជ័យ 
១០.ភូមព្រៃចាន់ 
១១.តំបន់ជាំតែ 
១២.ភ្នំទ្រព្យ 
១៣.តំបន់ថ្មដា
១៤.តំបន់អូរស្មាច់ 
១៥.ភ្នំប៉ោយ
១៦.ភ្នំ៤០០
១៧.ភ្នំបក្សីចាំក្រុង
១៨.តំបន់ច១ 
១៩.តំបន់ថ្មដូន 
២០.ភ្នំរ៉ើង 
២១.ភ្នំគីង្គក់ 
២២.ភ្នំ៣៥០ 
២៣.ភ្នំ២២៥
២៤.ភ្នំ៥០៥
២៥.ភ្នំ៥០០ 
២៦.ភ្នំ៣២៣ 
២៧.ភ្នំ៦៧៧ 
២៨.ភូមិផ្លូវបំបែក(បឹងត្រកួន) 
២៩.ភូមិបន្ទាយមានរិទ្ធិ(បឹងត្រកួន)
៣០.តំបន់អូរខ្លាឃ្មុំ
៣១.តំបន់ប្រាសាទដូនទុន
៣២.ភូមិសាមគ្គី(បឹងត្រកួន)
៣៣.ភ្នំអូរផ្កាស្នេហ៍ 
៣៤.តំបន់បុស្សស្បូវ 
៣៥.តំបន់ដើមត្រាង 
៣៦.ភ្នំតាថង
៣៧.តំបន់កសេះ 
៣៨.តំបន់តាថាវ
៣៩.តំបន់ជប់អង្គុញ 
៤០.តំបន់អូរទី២(តំបន់អូរស្មាច់) 
៤១.ផ្ទះតាម៉ុក(ជាំតែ) 
៤២.តំបន់អូរភ្លុកដំរី(ផ្ទះបីខ្នង) 
៤៣.កំពូលភ្នំតាសឹម 
៤៤. កំពូលភ្នំចាក់ច្រែង
៤៥.តំបន់ថ្មបីដុំ(កំពូលភ្នំ)
៤៦.តំបន់កអណ្តើក 
៤៧.ដំណាក់ស្តេច(ភ្នំតាទុំ)
៤៨.ភ្នំព្រលានសាទុំ 
៤៩.តំបន់ចូកគ្រួស
៥០.ច្រកលោកយាយលាប
៥១.ភូមិត្រពាំងសំរោង(បឹងត្រកួន) 
៥២. ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ
៥៣.តំបន់កំរៀង(តំបន់ចន្លោះបង្គោលលេខ៥២-៥៤)
៥៤. តំបន់ស្រអែម(តំបន់ក្បែរប្រាសាទព្រះវិហារ)
៥៥.តំបន់ជិតបង្គោលព្រំដែនលេខ២ (អន្លង់វែង)
៥៦. តំបន់ដើមតាត្រាវ 
៥៧. តំបន់ក្បែរច្រកជប់គគីរ
៥៨. តំបន់ជប់ដើមខ្នុរ
៥៩. តំបន់អក្សរU ឬតំបន់ក្រចកសេះ 
៦០. ភ្នំ៤២៤ (តំបន់ជាំស្រងាំ)
៦១. ភ្នំ៥៣ (តំបន់ភ្នំព្រឹក)
៦២. តំបន់បារាំងធ្លាក់
៦៣. ភ្នំបាក់ (ក្បែរប្រាសាទខ្នារ)
៦៤. ភ្នំ៧៤៥ (មុំបី)
៦៥. បង្គោលព្រំដែនលេខ៥៥
៦៦. បឹងរាំង (តំបន់ចន្លោះបង្គោលលេខ៥៥-៥៩)
៦៧. បរយ៉ាខា (តំបន់ចន្លោះបង្គោលលេខ៥៩-៦៦)
៦៨. តំបន់បង្គោលព្រំដែនលេខ២៦ (ឃុំអំពិល)
៦៩. ល្អាង៨៧ 
៧០. ប៉ើយ១២ 
៧១. តំបន់ជប់រុន
៧២. តំបន់បង្គោលព្រំដែនលេខ១៤
៧៣. តំបន់បង្គោលព្រំដែនលេខ២២ (ថ្មដូន)
៧៤. តំបន់អូរឬស្សី (ពោធិ៍សាត់)
៧៥. តំបន់តាទុំ(ចន្លោះបង្គោលលេខ៨និងលេខ៩)
៧៦. តំបន់ចន្លោះបង្គោលលេខ១៩-២០(ជប់ដើមខ្នុរ)
៧៧. ភ្នំ៧៥៤ (អានសេះ)
៧៨. ភ្នំ៤៥០
៧៩. ទំនប់តាទុំ (តំបន់តាទុំនៅក្បែរបង្គោលលេខ៩)
៨០. ភ្នំបេង
៨១. ភ្នំ៨០០
ហេតុនេះ ថៃកំពុងគ្រប់គ្រងទឹកដីខ្មែរចំនួន៨១ទីតាំង។
មុនផ្ទុះសង្រ្គាមទាំង២លើក កម្ពុជាបាត់បង់ទឹកដីចំនួន១០ទីតាំង៖
៨២. ភ្នំក្រហម(ផ្ទះតាម៉ុក) 
៨៣. កោះគុត 
៨៤. ដែនសមុទ្រត្រួតស៊ីគ្នាទំហំ២៦០០០គីឡូម៉ែត្រការ៉េ
៨៥. បង្គោលព្រំដែនលេខ៧៣
៨៦. បង្គោលព្រំដែនលេខ៥៨
៨៧. បង្គោលព្រំដែនលេខ៥៩
៨៨. បង្គោលព្រំដែនលេខ៦២
៨៩. បង្គោលព្រំដែនលេខ៦៦
៩០. បង្គោលព្រំដែនលេខ៦៧
៩១. ប្រាសាទស្តុកកក់ធំ 
ទាហានខ្មែរកំពុងគ្រប់គ្រងទឹកដីខ្មែរ១១ទីតាំងដែលមិនបាត់បង់ដោយសារសង្រ្គាមរួមមាន៖ ប្រាសាទព្រះវិហារ ភ្នំខ្មោច ភ្នំ៣៣០  ៥មករា វាលឥន្រ្ទីយ៍ ភ្នំតាង៉ោល បង្គោល៨  ព្រលានថ្ម សំបុកឃ្មុំ តំបន់៧៥ និង ភ្នំ៣៩៨ ។
ដូច្នេះទីតាំងដែលច្បាំងគ្នាឬក្រោយផ្ទុះសង្រ្គាមគឺកម្ពុជាបាត់បង់ការគ្រប់គ្រងចំនួន៨១ទីតាំងនិងរក្សាបាន១១ទីតាំង។ ថៃអាចនឹងគ្រប់គ្រងទឹកដីខ្មែរឡើងដល់ជាង១០០ទីតាំងនៅពាក់កណ្តាលឆ្នាំ២០២៧ឬដើមឆ្នាំ២០២៨។ 
ដូច្នេះ ថៃកំពុងគ្រប់គ្រងទឹកដីខ្មែរសរុបមានចំនួន ៩១ទីតាំង។ 

Cambodia Channel
Generating​ photorealistic ទំហំ scale 900px X 1100px ចំណងជើងអក្សរផុស "ទម្រង់សំខាន់ៗនៃវិច្ឆេទកម្មព័ត៌មាន(Information Sabotage ក្នុងរឿង សង្រ្គាមនគរ ៣ The War of Three Kingdoms "។  ចូរ បញ្ចូលរូបភាព នូវពត៍មានលំអិតតាម បង្ហាញតាមឈុតឆាកនៃសាច់រឿងនូវ តួរអង្គណាមួយ ឃ្លាណាមួយនៃ ទម្រង់សំខាន់ៗនៃវិច្ឆេទកម្មព័ត៌មាន៖
ព័ត៌មានបំភាន់ (Disinformation): ការបង្កើត និងចែកចាយព័ត៌មានមិនពិតដោយដឹងខ្លួន និងមានផែនការច្បាស់លាស់ ដើម្បីបោកប្រាស់ ឬឃោសនាអកុសល។
ព័ត៌មានក្លែងក្លាយ (Fake News): រឿងរ៉ាវដែលត្រូវបានប្រឌិតឡើងទាំងស្រុង ដើម្បីបញ្ឆោតភ្នែកអ្នកអាន និងទាញយកផលប្រយោជន៍អ្វីមួយ Punch។
បច្ចេកវិទ្យាក្លែងបន្លំកម្រិតខ្ពស់ (Deepfakes/AI): ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតជារូបភាព វីដេអូ ឬសំឡេងក្លែងក្លាយ ដែលមើលទៅដូចជាមនុស្សពិតប្រាកដកំពុងនិយាយ ឬធ្វើសកម្មភាពណាមួយ។ 

គោលបំណងនៃវិច្ឆេទកម្មព័ត៌មាន
១. បំផ្លាញទំនុកចិត្ត: ធ្វើឱ្យសាធារណជនបាត់បង់ជំនឿចិត្តលើរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ ឬក្រុមហ៊ុនណាមួយ។
២. បង្កចលាចលសង្គម: ញុះញង់ឱ្យមានការរើសអើង ស្អប់ខ្ពើម ឬបែកបាក់សាមគ្គីភាពក្នុងសង្គម។
៣. ផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ច: ជួយឱ្យក្រុមណាមួយចំណេញប្រជាប្រិយភាព ឬធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចរបស់គូប្រជែង។ 
វិធីសាស្ត្រការពារ និងសម្គាល់
ផ្ទៀងផ្ទាត់ប្រភព: ពិនិត្យមើលថាតើព័ត៌មាននោះចេញពីស្ថាប័នសារព័ត៌មានផ្លូវការ ឬប្រភពដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវដែរឬទេ។
ស្វែងរកប្រភពចម្រុះ: មិនត្រូវជឿលើប្រភពតែមួយនោះទេ គួរស្វែងរកមើលលើ Google ឬប្រភពដទៃទៀតដើម្បីផ្ទៀងផ្ទាត់ផ្ទាំងទិន្នន័យ។
កុំអាលចែករំលែក: ប្រសិនបើព័ត៌មាននោះមានលក្ខណៈប្លែកខុសធម្មតា ឬរំភើបហួសហេតុ គួររក្សាភាពហ្មត់ចត់ និងកុំទាន់ចែករំលែកបន្ត។


ឧត្ដមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ បានមានប្រសាសន៍ព្រមានជាបន្ទាន់ថា សត្រូវកំពុងបង្កើនសកម្មភាពផ្សព្វផ្សាយព័ត៌មានយ៉ាងសកម្ម ដើម្បីវាយប្រហារមកលើកម្ពុជា ក្នុងបំណងទុច្ចរិតចំនួនបីចំណុចចម្បងៗ៖
ទី១៖ បំភ្លៃ បំផ្លើស និងញុះញង់ឱ្យពលរដ្ឋខ្មែរមានការយល់ច្រឡំគ្នា សំដៅឈានទៅបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងជាតិ។
ទី២៖ បំបាក់ស្មារតី អូសទាញទឹកចិត្តប្រជាជន និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ជាពិសេសបុគ្គលណាដែលមានស្មារតីរារែក ឱ្យធ្លាក់ចូលទៅក្នុងការជឿជាក់លើការលើកឡើងរបស់ពួកគេ។
ទី៣៖ ប្រើប្រាស់យុទ្ធសាស្ត្រតាមក្បួនសឹកសាមកុក ដោយស្រែកហៅគូបដិបក្ខឱ្យចេញក្រៅក្រុងប្រយុទ្ធ ដើម្បីអូសទាញឱ្យធ្លាក់ចូលទៅក្នុងឧបាយកល និងអន្ទាក់ដែលពួកគេបានរៀបចំទុកជាមុន។
ចំពោះមុខយុទ្ធសាស្ត្របំផ្លិចបំផ្លាញទាំងនេះ ឧត្ដមសេនីយ៍ត្រី និត ណារ៉ុង បានគូសបញ្ជាក់អំពីវិធីសាស្ត្រទប់ទល់ដ៏មានប្រសិទ្ធភាពចំនួនបីចំណុចរួមមាន៖
ទី១៖ បន្តរក្សាភាពអត់ធ្មត់ខ្ពស់បំផុតចំពោះគ្រប់ស្ថានការណ៍។
ទី២៖ ពង្រឹងស្មារតី ភាពភ្ញាក់រលឹក និងសតិសម្បជញ្ញៈឱ្យបានរឹងមាំជានិច្ច។
ទី៣៖ បន្តធ្វើពហិការ មិនទទួលយក ឬចែកចាយរាល់ព័ត៌មានបំពុលទាំងឡាយរបស់សត្រូវ។

Generating​ photorealistic ទំហំ scale 900px X 1100px ចំណងជើងអក្សរផុស "ទម្រង់សំខាន់ៗនៃវិច្ឆេទកម្មព័ត៌មាន(Information Sabotage ក្នុងរឿង សង្រ្គាមនគរ ៣ The War of Three Kingdoms "។  ចូរ បញ្ចូលរូបភាព នូវពត៍មានលំអិតតាម បង្ហាញតាមឈុតឆាកនៃសាច់រឿងនូវ តួរអង្គណាមួយ ឃ្លាណាមួយនៃ ទម្រង់សំខាន់ៗនៃវិច្ឆេទកម្មព័ត៌មាន៖យុទ្ធសាស្ត្រតាមក្បួនសឹកសាមកុក ដោយស្រែកហៅគូបដិបក្ខឱ្យចេញក្រៅក្រុងប្រយុទ្ធ ដើម្បីអូសទាញឱ្យធ្លាក់ចូលទៅក្នុងឧបាយកល និងអន្ទាក់ដែលពួកគេបានរៀបចំទុកជាមុន។
ព័ត៌មានបំភាន់ (Disinformation): 
ព័ត៌មានក្លែងក្លាយ (Fake News): 

Post Khmer
កម្ពុជា​នឹង​នាំ​ប្រតិភូ​អន្តរជាតិ​ពី​ជាង ២០​ប្រទេស មន្ត្រី FBI, Interpol និង​អង្គការ​អន្តរជាតិ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ទៅ​មើល​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាមអនឡាញ នៅ​ក្នុង​ពេល​រៀបចំ​​​​សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅ​សប្ដាហ៍​ក្រោយ​នេះ។

Ma Vacation
18/09/26 ភាគខាងត្បូង លេងឈុតធំ ! 
🇹🇭 ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅខេត្ត ណារ៉ាធីវ៉ាត! ពួកឧទ្ទាមភាគខាងត្បូងបានវាយឆ្មក់ក្បួនរថយន្តរបស់ប៉ូលីស ជំនួយស៊ូគីរីន ដោយបាញ់តបវិញយ៉ាង សាហាវ។ ពួកឧទ្ទាម២នាក់បានស្លាប់ និង ១៦នាក់រងរបួស។ កងកម្លាំងសន្តិសុខកំពុង ប្រញាប់ប្រញាល់ដើម្បីធានាសុវត្ថិភាពតំបន់នោះ។

LUN DARA- លុន ដារ៉ា
ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស 👉 ក្រុមឧទ្ទាមចង់បំបែករដ្ឋនៅភាគខាងត្បូងប្រទេសថៃ ប្តេជ្ញាបន្តប្រយុទ្ធតស៊ូរហូតដល់ទីបញ្ចប់
(បាងកក)៖ នារសៀលថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្បួនរថយន្តធុនធំ ដែលដឹកជញ្ជូនកងកម្លាំងសន្តិសុខថៃ បានស្ថិតក្រោមការវាយប្រហារ នៅស្រុក Sukhirin ខេត្ត Narathiwat បន្ទាប់ពីក្រុមជនសង្ស័យទំនងជាពួកសកម្មប្រយុទ្ធ បានបំផ្ទុះគ្រាប់បែកបង្កៃនៅដងផ្លូវ ហើយបើកការបាញ់រះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។
ហេតុការណ៍ខាងលើ បានកើតឡើងនៅម៉ោងជាង៣រសៀល ខណៈបើតាមសេចក្តីរាយការណ៍បឋម គ្រាប់បែកបង្កៃបានផ្ទុះចំរថយន្តធុនធំមួយគ្រឿង ដែលដឹកសមាជិកកងកម្លាំង Territorial Defence Volunteers ប្រចាំស្រុក Sukhirin ហើយក្រោយមក ក៏មានការផ្ទុះអាវុធ និងបាញ់ប្រហារតបតគ្នា។ កងកម្លាំងសន្តិសុខ និងអង្គភាពគាំទ្រ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់ កន្លែងកើតហេតុ ដើម្បីជួយ​ធានាសន្តិសុខឡើងវិញ នៅទីនោះ។ ដោយឡែក ព័ត៌មានលម្អិតជាក់លាក់ ជុំវិញចំនួនអ្នករងគ្រោះ ឬទំហំនៃការខូចខាត នៅមិនទាន់ដឹងច្បាស់ទេ។
គួរបញ្ជាក់ថា ខេត្ត Narathiwat ស្ថិតក្នុងចំណោមខេត្តសរុបចំនួន៤ នៅភាគខាងត្បូងប្រទេសថៃ ដែលត្រូវបានអង្រួនដោយអំពើហិង្សា ប្រព្រឹត្តដោយក្រុមឧទ្ទាមចង់បំបែករដ្ឋ អស់រយៈពេលប្រមាណជា ២ទសវត្សរ៍មកហើយ និងបានផ្តាច់ជីវិតមនុស្សសរុបរាប់ពាន់នាក់៕

The News
អ្នកកាសែតថៃ បានស្កាត់ជួបសម្ភាសន៍ លោកអានុទីន ដោយសួរថា អាមេរិកបានទាមទារឱ្យរដ្ឋាភិបាលថៃពន្លឿនការស៊ើបអង្កេតករណីមន្ត្រីរដ្ឋាភិបាលលោកពាក់ព័ន្ធឆបោកអនឡាញ និងជួញដូរមនសុស្ស តើលោកនាយករដ្ឋមន្រ្តី នឹងមានចំណាត់ការយ៉ាងណា? លោក អនុទិន បានឆ្លើយតបដូចមិនគ្រប់ទឹកថា៖ «រដ្ឋាភិបាលណាមួយ? មិនមែនរដ្ឋាភិបាលនេះទេ»!
សូមបញ្ជាក់ថា គណៈកម្មាធិការការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក បានផ្ញើលិខិតជូនរដ្ឋាភិបាលអាមេរិក ដើម្បីស្នើឱ្យមានការស៊ើបអង្កេត និងពិចារណាដាក់ទណ្ឌកម្មលើបុគ្គលចំនួន ២៨ រូប ដែលមានការជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានឈ្មោះលោក Vorapak Tanyawong អតីតរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ ក្នុងអាណត្តិរដ្ឋាភិបាល អានុទីន ១រូបផងដែរ។ 
ទោះយ៉ាងណា លោក អានុទីន បានទទួលស្គាល់ថា ពិតជាបានឃើញឈ្មោះនោះមែន ប៉ុន្តែរឿងរ៉ាវទាំងនេះ អ្នកណាដែលរងការចោទប្រកាន់ ត្រូវទៅពឹងពាក់មេធាវី និងស្វែងរកវិធីដោះស្រាយ ដើម្បដោះបន្ទុកខ្លួនឯង ហើយរឿងនេះមិនមានការពាក់ព័ន្ធអ្វីជាមួយភាគីរដ្ឋាភិបាលនោះទេ៕

Asian Talk Nuntaphat Rojanapassakul  · 6h  · " Maritime borders must come before resource sharing" Khaosod English reported, Foreign Minister Sihasak says Thailand wants clear sea boundaries under UNCLOS before discussing joint development or resource sharing, while noting a more conciliatory tone in talks with Cambodia.


No comments:

Post a Comment