Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

ជើងទឹក

កងទ័ពជើងទឹក ខេមរភូមិន្ទ ដើម្បីការពារដែនទឹក ដែនអាកាសរបស់កម្ពូជា និងសម្រាប់ទប់ទល់ ជាមួយ កងទ័ពជើងទឹកប្រទេសជិតខាងដូចជា៖
 👉 កងទ័ពជើងគោក ភូមិន្ទថៃ
👉 កងទ័ពជើងទឹក ភូមិន្ទថៃ
👉 កងទ័ពជើងអាកាស ភូមិន្ទថៃ
👉 កងទ័ព ជើងគោក ឡាវ  👈 
👉 កងទ័ពជើងទឹក ឡាវ
👉 កងទ័ពជើងអាកាស ឡាវ
👉 កងទ័ពជើងគោក វៀតណាម
👉 កងទ័ពជ់ងទឹក វៀតណាម
👉 កងទ័ពជើងអាកាស វៀតណាម
The Royal Cambodian Navy (Khmer: កងទ័ពជើងទឹកកម្ពុជា) is the naval warfare service branch of the Armed Forces of Cambodia and one of the three uniformed services of the Kingdom of Cambodia. It has an estimated of 4,000 active personnel and operates 228 boats/ships in active service. It is commanded by Admiral Tea Vinh and sails under the jurisdiction of the Ministry of National Defense.
រូបភាព កងទ័ពជើងទឹក សម័យបុរាណ និង ពិធីបុណ្យអុំទូក
រូបភាព កងទ័ពជើងទឹក សម័យបុរាណ


The Royal Cambodian Navy (Khmer: កងទ័ពជើងទឹកកម្ពុជា) is the naval warfare service branch of the Armed Forces of Cambodia and one of the three uniformed services of the Kingdom of Cambodia. It has an estimated of 4,000 active personnel and operates 228 boats/ships in active service. It is commanded by Admiral Tea Vinh and sails under the jurisdiction of the Ministry of National Defense.

រឿងព្រំដែន៖ ប្រទេសថៃ ចង់បើកការចរចារ អភី.រួមគ្នាជាមួយ កម្ពុជានៅតំបន់ជំលោះ ត្រួតគ្នាដែនសមុទ្រ។ ភាគីបក្សប្រឆាំងខ្មែរ ចង់បាន ការកំណត់ខ្សែព្រំែដែនជាមុន គឺខ្សែព្រំដែន ១៩០៧ ដោយលុបចោល សន្ធិសញ្ញាព្រំដែនទាំងអស់ តាម ២៣ តុលា ១៩៩១។ ជំហររបស់កម្ពុជាតាំងពី ឆ្នាំ ១៩៩៣ កាលខ្ញុំនៅរៀន ភូមិវិទ្យា ចង់បាន កម្ពុជាខ្លាំងសិន សឹម ទៅចរចាររឿងព្រំដែន រហូតដល់ កម្ពុជា មានសម័យ តេជោ នាសព្វថ្ងៃ បានយើងហ៊ានចេញមុខ ចរចារ។ ខាង ថៃ គេដាក់លក្ខខណ្ឌថា បើ ស្តេច អាប់ឌុល តេជៈ នៅមានព្រជន្ម កុំយករឿងព្រំដែនមក និយាយ ! អាលូវទ្រង់សុគត យើងចង់និយាយរឿង ព្រំដែន គេ ឆ្លើយប្រាវ ថា អភិ. រួមគ្នា គឺ ដូចគ្នាបេះបិទ ជាមួយ បណ្ឌិតប្រឆាំង គាត់ថា លុបចោលទាំងអស់ សន្ធិសញ្ញាព្រំដែននានាមុនឆ្ ២៣ តុលា ១៩៩១ - សេណារីយោនេះ ដូចគ្នា កាលស្តេច លីស៊ូ ទាមទារដី ពី លីប៉ី គឺ គេជួយ លីប៉ៃឲ្យឈ្នះសង្រ្កាម  ជាមួយ ឆាវឆាវ ជាថ្នូរយកដី។ ថៃ គេថាបានជួយ អ្នកតស៊ីខ្មែរច្រើនណាស់ ជាថ្នូរកុំទាមទារដី !!!!


រូបភាព ផែនទី នៃ ទំនាស់ដែនទឹក កម្ពូជាថៃ 

សារពត៍មាន
22 កក្កដា 2019 កម្ពុជា​ថា​មិន​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​អំពី​ការ​ដាក់ទ័ព​ជើង​ទឹក​ចិន​នៅ​រាម​ទេ លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន នៅថ្ងៃ​ចន្ទ​នេះ​​បាន​អះអាង​ថា​ «គ្មាន​រឿង​បែប​នោះ​កើត​ឡើង​ទេ»។​

ភ្នំពេញ — 
ប្រទេស​កម្ពុជាបាន​ទាត់​ចោល​សេចក្តី​រាយការណ៍​ដែល​ថា​ ខ្លួន​បាន​ចុះ​កិច្ចព្រម​ព្រៀង​អនុញ្ញាត​កង​ទ័ព​ចិន​បោះ​ទីតាំង​ក្នុង​មូល​ដ្ឋាន​កងទ័ពជើង​ទឹក​កម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក ហ៊ុន សែន ចាត់​ទុក​ថា​នេះ​ជា​ព័ត៌មាន​ប្រឌិត។ ទោះជា​យ៉ាង​ណា​ស្ថាន​ទូត​អាមេរិក​ប្រចាំ​រាជធានីភ្នំពេញ​អះអាង​ថា ​ខ្លួន​កំពុង​តាម​ដាន​សេចក្តី​រាយការណ៍​ព័ត៌មា​នខាង​លើ​បន្ត​ទៀត។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន​ សែន ​បាន​បដិសេធសេចក្តី​រាយការណ៍​ដែល​ថា​ កម្ពុជា​បាន​ចុះ​ហត្ថលេខា​ដោយ​សម្ងាត់ជាមួយ​ប្រទេសចិន​ដើម្បីអនុញ្ញាត​កងទ័ព​ចិនប្រើ​ប្រាស់​មូលដ្ឋាន​កង​ទ័ព​ជើងទឹក​របស់​ខ្លួន​ក្នុង​ដែន​សមុទ្រ​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ។

កាសែត​ The Wall Street Journal ​ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​អាទិត្យ បាន​សរសេរ​ថា​ប្រទេស​កម្ពុជា​និង​ចិន​បាន​ចុះហត្ថ​លេខារួម​គ្នា​លើ​កិច្ច​ព្រម​ព្រៀងនោះ​កាលពី​និទាឃ រដូវ​កន្លង​ទៅ តែ​ភាគី​ទាំងពីរ​មិនទាន់​បាន​បញ្ចេញ​ឲ្យដឹង​ជា​សាធារណៈ​នៅ​ឡើយ​ទេ។​ កិច្ចព្រមព្រៀង​នោះ​គឺ​កម្ពុជា​ផ្តល់​ឲ្យភាគី​ចិន​នូវ​សិទ្ធិ​ផ្តាច់មុខ​ ធ្វើជា​មូលដ្ឋាន​ទាហាន​ជើង​ទឹក ចិន​មួយ​ផ្នែក​នៅ​ឈូង​សមុទ្រ​ខ្មែរ ​ហើយ​នៅជិត​អាកាសយានដ្ឋានធំមួយ ​ដែល​កសាង​ដោយ​ចិន។

​កាសែត​ The Wall Street​ Journal​ ដែល​បាន​ស្រង់សម្តី​មន្ត្រី​អាមេរិក​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​ជា​សេចក្តី​ព្រាងនោះ​នឹង​អនុញ្ញត​ឲ្យ​ប្រទេស​ចិន​ប្រើ​កំពង់ផែ​កម្ពុជា​ជា​មូលដ្ឋាន​យោធា​រយ:ពេល​៣០ឆ្នាំ​ដើម្បី​ដាក់កង​ទ័ព ​ផ្ទុកសព្វាវុធ និង​កន្លែង​ចត​នាវា​ជាដើម។

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅថ្ងៃ​ចន្ទ​នេះបាន​អះអាង​ថា​ «គ្មាន​រឿង​បែប​នោះ​កើត​ឡើង​ទេ»។​

លោក ​ហ៊ុន​ សែន ត្រូវ​ស្រង់​សម្តីដោយ​សារ​ព័ត៌មាន​ Fresh News ថា«នេះ​ជា​ព័ត៌មាន​ប្រឌិតដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា»។​ លោក​នាយក​រដ្ឋ​មន្ត្រីខ្មែរបាន​រំឭក​ឡើង​វិញ​ថា​ វត្តមាន​នៃ​មូល​ដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា​នឹង​ប្រឆាំង​នឹង​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​នេះ។

លោក​ ហ៊ុន​ សែន​ បាន​គូស​បញ្ជាក់​ថា ​កម្ពុជា​មិន​ដែល​បាន​ធ្វើការពិភាក្សា​ណា​មួយ​ជាមួយ​ប្រទេស​ចិន អំពី​ការ​ដាក់​មូល​ដ្ឋាន​កង​ទ័ព​ចិន​នៅ​ក្នុង​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​កម្ពុជា​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត​លោក​ក៏​បាន​ទទូច​ឲ្យ​ឈប់​មាន​ការ​ប្រើ​ប្រាស់​«ព័ត៌មាន​ក្លែង​បន្លំ​អំពី​វត្តមាន​កង​ទ័ព​ចិន​លើ​ទឹក​ដី​កម្ពុជា» ដើម្បី​ប្រឆាំង​នឹង​កម្ពុជា។

យ៉ាង​ណាក៏ដោយការ​ឆ្លើយ​តប​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ដូច​គ្នា​ទៅ​នឹងប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អះអាង​ប្រាប់​ VOA កាលពីថ្ងៃ​អាទិត្យ។

កាសែត ​The Wall ​Street ​Journal ​របស់​សហរដ្ឋអាមេរិកបាន​រាយការណ៍បន្ថែម​ថា ​ប្រសិន​បើ​ចិន​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​ក្នុង​ឈូង​សមុទ្រ​ប្រទេស​កម្ពុជា ​នោះ​ចិន​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​ចំពោះ​បញ្ហា​សេដ្ឋកិច្ច​និង​មាន​ប្រៀប​លើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដែល កំពុង​មាន​វិវាទ​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន។

ទោះជា​យ៉ាង​ណា​លោក​ឧត្តម​សេនីយ៍​ ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ប្រាប់​ VOA នៅ​រសៀល​ថ្ងៃចន្ទ​នេះ ថា​សេចក្តី​រាយការណ៍​របស់កាសែត​ The Wall Street​ Journal​ គឺជា​ «ព័ត៌មាន​ប្រឌិត គ្មាន​មូលដ្ឋាន​ពិត​ប្រាកដ​និង​ជា​ព័ត៌មានបំផ្លើស»។


«យើង​បាន​ធ្វើការ​ប្រកាស​ព័ត៌មាន​ជាញឹក​ញយ​មកហើយ​ថា​យើង​មិន​ដែលមាន​ការចុះ approve ទីតាំង​មូលដ្ឋាន​ណា​ឲ្យ​កងទ័ព​ចិន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅស្រុក​ខ្មែរ​ទេ។ អាហ្នឹង​យើង​បាន​និយាយ​បាន​គ្រប់គ្រាន់​អស់​ហើយ»។

តាម​រយៈគណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន លោកឧត្តម​សេនីយ៍ ​ឈុំ សុជាតិ លោក​ចាត់ទុកថា​ព័ត៌មាន​ខាង​លើហាក់​ដូចជា​មាន​ចេតនា​ចង់​បំផ្លាញ​សុខ​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ប្រទេស​ជិត​ខាង។​

នៅ​ថ្ងៃ​ចន្ទ​នេះដែរ អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ អ្នក​ស្រី Emily V Zeeberg​ បាន​ផ្ញើ​សារ​អេឡិចត្រូនិក​មក​កាន់​ VOA ដោយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ«អំពី​វត្តមាន​យោធា​បរទេសនៅ​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ថា​វា​អាច​«គំរាម​កំហែង​ដល់​ទំនាក់ទំនង​និង​ភាព​ជាកណ្តាល​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ក្នុង​អាស៊ាន»។

ស្ថានទូត​អាមេរិក​កំពុង​តាម​ដាន​ព័ត៌មាន​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​ដែល​ថា​មាន​កិច្ច​ព្រម​ព្រៀង​សម្ងាត់អំពី​សម្ព័ន្ធភាព​យោធា​រវា​ង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​នេះ​ដោយ​អំពាវនាវ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​មាន​តម្លាភាព​ពេញ​លេញ​អំពីកិច្ច​ព្រម​ព្រៀ​ង​យោធា​ណាមួយ​ជាមួយ​ប្រទេស​ចិន។

អ្នក​ស្រី Emily V Zeeberg​ បាន​សរសេរ​សារក្នុងន័យ​ដើម​ដូច្នេះ​ថា៖ «យើងសូមអំពាវនាវ​ដល់​អ្នក​ដឹក​នាំកម្ពុជាឲ្យគោរព​ការ​ប្តេជ្ញា​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន ចំពោះ​មុខ​ប្រជាជន​របស់​ខ្លួន​ក្នុង​ការ​គោរព​នយោបាយការ​បរទេស​ឯករាជ្យនិង​ការពារ​ឯករាជ្យភាព​និង​អធិបតេយ្យ​ភាព​របស់​ខ្លួន​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយ»៕​

២៧ កុម្ភៈ ២០១៩  កងទ័ពជើងទឹកមួលដ្ឋានសមុទ្រសា្វគមន៏ដំណើរទស្សនកិច្ចរបស់ប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុន កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាយនាវី កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរង បានអញ្ជើញ ទៅទទួលស្វាគមន៏ប្រតិភូកងនាវាស្វ័យការពារជើងទឹកជប៉ុនចំនួន០២គ្រឿងទី១-ឈ្មោះ SETOYUKI (TV-3518)មានបណ្តោយ​=១៣០ម៉ែត្រ ទទឹង១៣.៦០ម៉ែត មេបញ្ជាការនាវា លោកវរនាវី ទោ Naoto Nakadera មាននាវិកលើនាវាសរុប១៦៧នាក់ទី២-ឈ្មោះ SHIYUKI (TV-3515) មានបណ្តោយ១៣០ម៉ែត ទទឹង១៣.៦០ម៉ែត មេបញ្ជាការនាវា លោកវរនាវីទោ Takehiko Saito មាននាវិកលើនាវាសរុប=១៦៧នាក់។នាវាទាំង០២គ្រឿងនេះចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ វាលាម៉ោង៩និង៣០នាទី ក្នុងដំណើរមក បំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ នៅរសៀលថ្ងៃដដែលវាលាម៉ោង១៥:៣០នាទី គណៈប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុនដឹកនាំ ដោយលោក វរនាវិកឯក Yoshi Yuki មេបញ្ជាការកងកម្លាំងហ្វឹកហ្វឺនអង្គភាពទី១នៃកងស្វ័យការពារជើងទឹកជប៉ុន និងសហ ការី បានអញ្ជើញចួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឧត្តមនាវាឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ។ក្នុងនាមមេបញ្ជាការ មេបញ្ជាការរងនាយនាវី នាយនាវីរង និងពលនាវិក ឯកឧត្តម ឧត្តមនាវី អ៊ុក សីហា សម្តែងនូវការស្វាគមន៏ និងអបអរសាទរដំណើរទស្សនកិច្ចរបស់ ប្រតិភូកងនាវាស្វ័យការពារជើងទឹកជប៉ុននៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក នៃកងយោធពលខេមរៈភូមិន្ទ និង ជូនពរសូមឱ្យដំណើរទស្សនកិច្ចបានប្រកបដោយជោគជ័យនៅលើទឹកដីនៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោកវរនាវីឯក  Yoshi Yuki ក៏បានសម្តែងនូវអំណរគុណចំពោះការរៀបចំទទួលស្វាគមន៏ពីសំណាក់ កងទ័ព​ជើងទឹកមូលដ្ឋានសមុទ្រ យ៉ាងរ៉ាក់ទាក់កក់ក្តៅបំផុត។លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់ ប្រតិភូកងនាវាស្វ័យការពារជប៉ុន នៅពេលនេះគឺក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ មានកម្មវិធីធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាលើផ្ទៃសមុទ្រកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សាស្វែងយល់លើនាវាដើម្បីដក​​ស្រង់បទពិសោធន៏ពីគ្នាទៅវិញទៅមកនិងផ្តល់ឱកាសឱ្យនាវិកកងស្វ័យការពារជើងទឹកជប៉ុនបានស្វែងយល់ពីវប្បធម៌ប្រពៃណី របស់ប្រជាជនកម្ពុជាក្រៅពីនោះបានផ្តល់ឱកាសឱ្យកងនាវិកប្រទេសទាំងពីរ បានជួបគ្នាលេងកីឡាដើម្បីពង្រឹងចំណងមិត្តភាពសាមគ្គីភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ៕

៤ ខែ មិថុនា ឆ្នាំ ២០១៤ ដើមអម្ពិល,​ ភ្នំពេញ៖ កាលពី​​ល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ នៅទីបញ្ជា​​ការដ្ឋាន កងទ័ពជើងទឹក ជ្រោយ ចង្វារ រាជធានីភ្នំពេញ បានបើកកិច្ច​​ប្រជុំការងារ ភស្តុភារ​​រយៈពេល ៦ខែដើម​​ឆ្នាំ២០១៤ ។

នៅក្នុងកិច្ចប្រជុំ មានការ​​អញ្ជើញ ចូលរួមពីសំណាក់ លោក​​ឧត្តមនាវីទោ ទៀ សុខា មេបញ្ជាការ​​រងកង ទ័ពជើងទឹក ទទួលបន្ទុក​​ការងារភស្តុភារ និងជាមេ​​បញ្ជាការជួរមុខ​​គណៈកម្មា ធិការជាតិ​​សន្តិសុខ លម្ហសមុទ្រ, ឧត្តមនាវីទោ លឹម សារឿន ប្រធានស្នង​​ការភស្តុភារ, អនុស្នង ការបណ្តាការិយាល័យ, អង្គភាពចំណុះទទួល​បន្ទុកការងារ​ភស្តុភារទូ​ទាំងក​ងទ័ពជើងទឹក ចំនួន ២៧នាក់ បានចូលរួម មកពី បញ្ជាការដ្ឋាន​​កងទ័ពជើងទឹក មូលដ្ឋានសមុទ្រ​កងពលតូច​ការពារ កោះលេខ ៣១ កងនាវាដឹក​​ជញ្ជូន និងគិលានដ្ឋាន ជាដើម។

នៅក្នុងកិច្ចប្រជុំនោះ មានការបញ្ចេញ​​យោបល់ រកនូវចំណុចខ្លាំង ចំណុចខ្សោយ ការ ងារភស្តុភារ ក្នុងរយៈពេល ៦ខែកន្លងទៅ និងបានផ្លាស់​​ប្តូរបទពិសោធន៍ ដាក់ចេញ​​នូវទិសដៅ អនុវត្តបន្ត ឲ្យកាន់តែបាន​ជោគជ័យខ្លាំងក្លា​ថែម​មួយកំរិតទៀតលើ​​ការងារចិញ្ចឹមទ័ព ។

លោកឧត្តមនាវីទោ ទៀ សុខា បានមាន​​ប្រសាសន៍ថា “សូមអបអរសាទ ចំពោះលទ្ធ ផល ដែលសម្រេច បានស្នាដៃ​យ៉ាងត្រចះត្រចង់លើ ការងារភស្តុភារ​​ក្នុងរយៈពេល ៦ខែ ដើមឆ្នាំកន្លង មក ដោយមិន ធ្វើអោយមាន​​ការបាត់បង់ ខូចខា​តគ្រឿងបរិក្ខារ​​យោធាអ្វីឡើយ”។

ឧត្តមនាវីទោ បានបន្តថា ការងារ​​ភស្តុភារ គឺជាការងារដ៏មាន​​សារៈសំខាន់បំផុត ក្នុងកង យោធពល​​ខេមរភូមិន្ទ ដែល​រយៈពេលកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ប្រទេសកម្ពុជា និងសម្តេច​​គតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាក​​បាទក្រហមកម្ពុជា បានយក ចិត្តទុកដាក់​​ចុះសួរសុខទុក្ខ អំពីជីវភាពរស់នៅ​ជាប្រចាំគ្រប់​អង្គ​ភាពទូទាំងកងយោធ ពលខេមរភូមិន្ទ និងបានឧបត្ថម្ភ​​បន្ថែមលើប្រាក់ហូប​ប្រចាំថ្ងៃទៀតផង។

លោកបានបន្ថែមថា លោកឧត្តមនាវីឯក ទៀ វិញ ក៏បានផ្តាំផ្ញើដល់​គ្រប់បណ្តាការិយាល័យ​ទាំងទីបញ្ជាការ​ដ្ឋានមូល​ដ្ឋានសមុទ្រ កងពល​​តូចលេខ ៣១ ពេលបើក​បររថយន្ត, ទោចក្រយាន យន្ត ត្រូវយកចិត្តទុក​ដាក់គ្រប់ពេល​​វេលា, ពាក់មួកសុវត្ថិភាពឲ្យ​​បានត្រឹមត្រូវ, បើស្រវឹងកុំ បើកបរ អនុវត្តតាមអនុសាសន៍​​របស់សម្តេចតេជោ ដែលលើកឡើង​នាពេលថ្មីៗកន្លងទៅនេះ ថ្ងៃនេះ និង ថ្ងៃស្អែកកុំអោយ​​មានគ្រោះថ្នាក់ចរាចរ ត្រូវអប់រំទូន្មានដល់​​នាយនាវី នាយនាវីរង ពលនាវិកទូទាំង កងទ័ពជើងទឹក ត្រូវចេះថែរក្សា​​សុខភាពឲ្យបានល្អ ហូបស្អាត, ផឹកស្អាត និងរស់នៅស្អាត រួម​សាមគ្គីគ្នាកសាងអង្គភាព ដាំបន្លែបង្ការផ្សេងៗ​​ឲ្យបានច្រើន៕

១០ ខែមេសា ឆ្នាំ២០១៩ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងមេបញ្ជាការរងកងទ័ពជើងទឹកវៀតណាម រួមគ្នាសម្ភោធអគារ២ខ្នង នៅមូលដ្ឋានសមុទ្រ (ព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកឧត្តមនាវីត្រីងូ សុីឃ្វៀត មេបញ្ជាការរងកងទ័ពជើងទឹកប្រជាជនវៀតណាម បានអញ្ជើញសម្ពោធអគារ ២កន្លែង ដែលជាជំនួយ របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ជូនកងទ័ពជើងទឹកកម្ពុជា។

ទីតាំងអគារ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះអគារទី១ គឺជាអគាសាលប្រជុំក្នុងសាលាហ្វឹកហ្វឺនកងទ័ពជើងទឹក និងអាគារទី២ ជាអគារល្បាតរួមស្ថិតក្នុងបញ្ជាការដ្ឋានកងទ័ពជើងទឹក នាមូលដ្ឋានសមុទ្រ៕

កងកម្ម៉ង់ដូណាវីសៀលខ្មែរ Cambodian Navy SEALs
(អត្ថបទខាងក្រោមគឺជាអត្ថបទចំណេះដឹងផ្នែកប្រវត្តិសាស្ត្រយោធាតែប៉ុណ្ណោះ មិនបានបង្កប់អត្ថន័យនយោបាយ ក្នុងការគាំទ្រមនោគមវិជ្ជាណាមួយឡើយ)

កម្ម៉ង់ដូណាវីសៀលសហរដ្ឋអាមេរិក UNITED STATES NAVY SEALS (Sea Air and Land) គឺជាទ័ពពិសេសដ៏ល្បីល្បាញជាងគេក្នុងចំណោមទ័ពពិសេសទាំងអស់លើពិភពលោក ដែលបានប្រលូកចូលក្នុងប្រត្តិបត្តិការសឹកជាច្រើនប្រកបដោយជោគជ័យ ដូចជាការតាមប្រមាញ់មេភេរវកម្មអូសាម៉ា ប៊ិន​ឡាឌែនជាដើម ចំណែកឯកម្ពុជាក៏ធ្លាប់មានកងកម្ម៉ង់ដូណាវីសៀលផងដែរ កាលពីសម័យទស្សវត្សរ៍ទី៧០។

នាកំឡុងសម័យសង្រ្គាមសីវិលឆ្នាំ ១៩៧៣ ក្រោមការជួយជ្រោមជ្រែង និង ឧបត្ថម្ភផ្នែកបណ្តុះបណ្តាលពីសំណាក់យោធាសហរដ្ឋអាមេរិក ទ័ពនាវីខ្មែរ (កងទ័ពជើងទឹកខ្មែរ) បានបង្កើតកងទ័ពពិសេសមួយកងអនុសេនាធំ សំរាប់ប្រត្តិបត្តិការសឹកលើផ្ទៃទឹក និង ក្រោមទឹក ដោយជ្រើសយុទ្ធជន ចេញពីកងម៉ារីនខ្មែរ និង កងឆ្លាមសមុទ្រ ហើយត្រូវបានបញ្ចូនឲទៅឆ្លងកាត់ការបណ្តុះបណ្តាល និង បង្វឹកហាត់ ដោយកងទ័ពជើងទឹកអាមេរិកាំង នៅមូលដ្ឋានទ័ពជើងទឹកនារដ្ឋកាលីហ្វ័រញ៉ា និង នៅប្រទេសហ្វីលីពីន។ កងកម្ម៉ង់ដូណាវីសៀលខ្មែរ ដែលបង្កើតឡើងដោយយកលំនាំតាម កម្ម៉ង់​ដូណាវីសៀលអាមេរិកាំង មានសមាជិកពលទាហានសរុបចំនួន៩០នាក់ ដឹកនាំដោយ នាយចក្របាលឯក សិទ្ធិ ចាន់ និង ទទួលបញ្ជាផ្ទាល់ពីនាយឧត្តមនាវីឯក វង្ស សារិនឌី ដែលមានបញ្ជាការសេនាធិការកណ្តាលនៅមូលដ្ឋានទ័ពជើងទឹកជ្រោយចង្វារ ហើយបានបែងចែកជាកងអនុសេនាតូច កម្ម៉ង់ដូបីក្រុុម ប្រចាំនៅបីទីតាំងរួមមាន:
  1. សៀលក្រុម១ (SEALs Team 1): ប្រចាំការនៅមូលដ្ឋានទ័ពជើងទឹកជ្រោយចង្វា ភ្នំពេញ មានតួនាទីការពារមូលដ្ឋានទ័ពជើងទឹក ប្រឆាំងឧទ្ទាមកម្ម និង ជាកងជំនួយដើម្បីអន្តរាគមន៍រក្សាសន្តិសុខផ្លូវទឹកប្រចាំទិសភ្នំពេញ និង តាមដងទន្លេមេគង្គ។
  2. សៀលក្រុម២ (SEALs Team 2): ប្រចាំការនៅអ្នកលឿង មានតួនាទី ប្រឆាំងឧទ្ទាមកម្ម និង រក្សាសន្តិសុខផ្លូវទឹកនាទិសដងទន្លេមេគង្គក្រោម។
  3. សៀលក្រុម ៣ (SEALs Team 3): ប្រចាំការនៅមូលដ្ឋានទ័ពជើងទឹករាមមានតួនាទីការពារមូលដ្ឋានសមុទ្រ និង រក្សាសន្តិសុខតាមតំបន់ឆ្នេរសមុទ្រខ្មែរ។
កម្ម៉ង់ដូណាវីសៀលខ្មែរ ជាទ័ពពិសេសសំរាប់ប្រើប្រាស់បានក្នុងប្រតិបត្តិការសឹកដែលលំបាកៗ យ៉ាងមានប្រសិទ្ធភាព ព្រោះដោយសារមានសមត្ថភាពចល័តកំទេចទីតាំង និង គោលដៅ បានទាំងលើគោក ក្រោមទឹក និង បាតសមុទ្រ មានសមត្ថភាពឈ្លបយកការណ៍ ព្រមទាំងអាចទំលាក់ឆ័ត្រយោងចូលក្នុងដីសត្រូវដើម្បីបំពេញបេសកកម្មរំដោះទីតាំងនានាផងដែរ។ កម្ម៉ង់ដូណាវីសៀលខ្មែរ បានចូលរួមប្រយុទ្ធក្នុងសមរភូមិសំខាន់ៗដូចជា សមរភូមិទន្លេបិទឆ្នាំ១៩៧៣ សមរភូមិកំពត និង សមរភូមិឧត្តុង្គឆ្នាំ១៩៧៤ ប្រកបដោយជោគជ័យ ហើយជាទីបញ្ចប់ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កម្ម៉ង់ដូណាវីសៀលខ្មែរ ដែលនៅសេសសល់បានពលីជីវិតការពារមូលដ្ឋានទ័ពជើងទឹកជ្រោយចង្វារ ពីសំណាក់ខ្មែរក្រហមរហូតដល់គ្រាប់ចុងក្រោយ។

ខាងក្រោមនេះជាប្រវត្តិសង្ខេបអំពីកងទ័ពកម្ពុជា៖
  1. ឆ្នាំ ១៩៥៣-១៩៧០៖ Royal Khmer Armed Forces The Royal Khmer Armed Forces (Forces armées royales khmères, or FARK) was established on 9 November 1953 under a Franco-Khmer convention. This contributed to the end of the French colony and protectorate, and Cambodia obtained its own military organisation. FARK's roles were to guarantee the sovereignty of the nation and the king; to ensure security, social order and the respect of law, and to defend the kingdom of Cambodia. With 50,000 troops, FARK was organised at battalion level under the Supreme Commander of the Armed Forces (the head of state). At this early stage of the nation, its armed forces were often armed with little more than wooden rifles to fool aggressive Việt Minh forces. This forced King Norodom Sihanouk to sign border-treaty agreements with Vietnam which were unfavorable to Cambodia, resulting in the loss of much territory.
  2. ឆ្នាំ ១៩៧០-១៩៧៥៖ Khmer National Armed Forces The military situation changed dramatically after the March 1970 coup d'état. Under the Khmer Republic regime, FARK was renamed the Khmer National Armed Forces (Forces armées nationales khmères, or FANK). FANK was expanded to 200,000-300 000 military personnel, organized in brigades and divisions, in response to a state of emergency during the Cambodian Civil War; all armed forces were commanded by the president. When facing the NVA, Viet Cong or Khmer Rouge, FANK operated at full strength and was often victorious. Prince Norodom Sihanouk broadcast radio propaganda, urging listeners to go to the jungle and join the communists to fight the FANK forces. Some corrupt FANK commanders who were royalist supporters sold their weapons and intelligence to the opposition Khmer Rouge. Many FANK commanders, such as Norodom Chantaraingsey, were at the front lines launching operations against the communist forces. The United States Congress lost confidence in FANK in late 1973, halting military aid due to corruption
  3. ឆ្នាំ ១៩៧៥-១៩៧៩៖ Revolutionary Army of Kampuchea After the downfall of the Khmer Republic in April 1975, the Khmers Rouge régime established the Revolutionary Army of Kampuchea (RAK). The army was composed of Khmer Rouge soldiers and defectors from Lon Nol's FANK. Defectors who joined the Khmer Rouge were never fully trusted by the original Khmer Rouge. They were later purged by Pol Pot, when thousands of Khmer Rouge soldiers and officers were ordered killed by the Khmer Rouge leadership. Like the other forces, the RAK was organised to the division level and commanded by Chiefs of the General Staff Son Sen and Ta Mok. The RAK's 375,000-person, fully armed force was supplied by China and several Eastern bloc countries. When Democratic Kampuchea invaded Kampuchea Krom in southern Vietnam (known as Prey Nokor when it was Cambodian territory before 1949), the Vietnamese forces were caught off-guard and their double agents in the Khmer Rouge proved valuable. The double agents were later learned to have become members of the Kampuchean People's Revolutionary Armed Forces (KPRAF), the armed forces of the People's Republic of Kampuchea.
  4. ឆ្នាំ ១៩៧៩-១៩៩៣៖ Kampuchean People's Revolutionary Armed Forces After the intervention of the Vietnamese forces in January 1979 (resulting in the collapse of the Khmer Rouge regime, the Kampuchean People's Revolutionary Armed Forces (KPRAF) was formed. It changed its name to the Cambodian People's Armed Forces (CPAF) of the Phnom Penh government when it was rebuilt, and evolved from battalions to divisions. Anti-Vietnamese movements formed along the Cambodian-Thai border. In addition to the remaining National Army of Democratic Kampuchea (NADK), two other non-communist resistance forces – the Khmer People's National Liberation Armed Forces (KPNLAF) and the Armées Nationale pour Khmer Independent (ANKI, previously the Armées Nationale Sihanoukist or ANS) – were established. The military evolution of the latter two movements was similar: from small, armed groups to divisions. Because of the Cold War and the interference of global powers, Cambodia found itself insecure since the 1970s. This was only partially resolved with the October 1991 Paris Peace Agreements, because the KPRAF still dominated three resistance groups: the Khmer Rouge, the KPNLF, and the ANKI.
  5. ឆ្នាំ ១៩៩៣-២០២១៖ Re-establishment of the RCAF The Royal Cambodian Armed Forces was re-established in 1993 after the democratic election of a government consisting of two prime ministers. The armed forces of all parties except the NADK were integrated into a national armed force; the NADK joined in 1998, after Pol Pot's death. The KPRAF dominated the three integrated guerrilla groups, with ANKI and the Khmer Rouge commanders later replaced by those loyal to the KPRAF. To resolve security problems, the government began a win-win policy in mid-1995 of national reconciliation and unity efforts under the king. Defections of NADK units began in early 1996. The win-win policy of Prime Minister Hun Sen continued to succeed as the last groups of Khmer Rouge guerrillas were integrated into the RCAF in late 1998; this marked the dissolution of the Khmer Rouge's political and military organisation and the return of all seceded areas to government control. The RCAF undergoes reforms in accordance with governmental guidelines which direct the armed forces to demobilize to an acceptable size, achieve capability and inculcate standards of ethics and dignity, with future advancement towards international standardization. Its agenda includes regional security co-operation.[8]

ជំពូកទី១
ប្រភពកំណើតកងយោធពលខេមរភូមិន្ទ
កងយោធពលខេមរភូមិន្ទ បានចាប់ផ្តើម កើតដំបូងចេញ ពីអនុសញ្ញាយោធា បារាំង-ខ្មែរ នាថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៤៦ ដែល អនុសញ្ញានេះបាន បញ្ជាក់ថាប្រទេស កម្ពុជាត្រូវមាន កំលាំងយោធាដែល សុទ្ធតែជាខ្មែរ។ សម័យកាលនោះ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ជា មេបញ្ជាការកំពូល នៃកងយោធពល ខេមរភូមិន្ទ ហើយទ្រង់បាន មានព្រះបន្ទូលសង្កត់ធ្ងន់ អំពីតួនាទីរបស់កងយោធពល ខេមរភូមិន្ទថា : យើងមិនបានស្រលាញ់ សង្គ្រាមទេ ព្រោះយើងបានទ្រាំទ្រ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ទន្ទឹមនឹងនោះវា បានផ្តល់នូវភាព អយុត្តិធម៌ និងភាពឃោឃៅ ព្រៃផ្សៃដល់យើង។ប៉ុន្តែយើងបានត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធរហូត ដល់ដង្ហើម ចុងក្រោយដើម្បីការពារឯករាជ្យភាព និងបូរណភាពទឹកដីរបស់យើង ។ អនុសញ្ញានេះ បានបញ្ជាក់អំពី បេសកម្ម របស់កងយោធពលខេមរភូមិន្ទដូចតទៅៈ
  • - ធានា អះអាងចំពោះអធិបតេយ្យភាពរបស់ ព្រះករុណាព្រះចៅក្រុងកម្ពុជា
  • - គោរពច្បាប់ និង ធានាសណ្តាប់ធ្នាប់សន្តិសុខផ្ទៃក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា
  • - ចូលរួមក្នុងកិច្ចការ ការពារព្រំដែននៃប្រទេសកម្ពុជា មិនតែប៉ុណ្ណោះបានគ្រោង នឹងបង្កើតសាលា នាយទាហានមួយ និង សាលានាយទាហានរងមួយ សម្រាប់ធានាកាបណ្តុះបណ្តាលក្របខ័ណ្ឌ នេះ។
  1. ១.១ ដំណាក់កាលទី១ ពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៤៦ មកដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩៥៣ គឺជាកាល បរិច្ឆេទនៃការចាប់ ផ្តើមដំណើរ ការផ្ទេរសមត្ថកិច្ចយោធា រវាងប្រទេសបារាំង និងប្រទេសកម្ពុជា។ ដំណាក់កាលនេះ គឺជាការបង្កើត អគ្គសេនាធិការ នៃក្រសួងការពារជាតិ ក្រោមឳវាទរដ្ឋមន្រ្តី មានក្រុម គាំទ្រ មានកងឯកភាពជើងគោក មួយចំនួន មានកងនាវាចរចម្បាំង តាមទនេ្លចំនួន ២កង ហើយមានសាលា និង មជ្ឈមណ្ឌលហ្វឹកហ្វឺន គឺជាសាលា យោធាខ្មែរសំរាប់បណ្តុះបណ្តាល នាយទាហាននិង សាលាក្របខ័ណ្ឌ "ថ្មពេជ្រ" សំរាប់បណ្តុះបណ្តាល នាយទាហានរង ។
  2. ១.2 ដំណាក់កាលទី2 ពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ១៩៥៣ ដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៥៤ ជារយៈកាលបញ្ចប់អរិភាព លើទឹកដី អតីតឥណ្ឌូចិន របស់អាណានិគម បារាំងសេស ។ព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យពេញ បរិបូរណ៍ ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាទាមទារ របស់កងទ័ព ប្រជានុរាស្រ្តគ្រប់ស្រទាប់ជាន់ថ្នាក់ ក្រោមព្រះរាជ បូជនីយកិច្ចដឹកនាំរបស់ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និង ក៏ជាថ្ងៃចាប់កំណើតដ៏ពិតប្រាកដ នៃកងយោធពល ខេមរភូមិន្ទ ។ ដំណាក់កាលនេះ ក៏ជាដំណាក់កាល ដែលបញ្ជាការ និង កងកំលាំងបារាំង សេសចាកចេញពីទឹកដីនៃប្រទេសជាតិយើង ។ នោះគឺជាការចាប់បដិសន្ធិពេញលក្ខណៈ នៃកងយោធពល ខេមរភូមិន្ទ ។ នៅពេលនោះ ហើយ ដែលយើងបានបង្កើត អគ្គសេនាធិការនៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងអាកាសភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទ ។ ក្រោមព្រះរាជបញ្ជាផ្ទាល់ របស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ កងយោធពលខេមរ ភូមិន្ទ បានបង្ហាញនូវភាពអង់អាច មោះមុតក្នុង ប្រតិបត្តិការសឹក រំដោះតំបន់ ខ្លះពីកណ្តាប់ដៃពួកបរទេស និងពួកឧទ្ទាម ។ ប្រតិបត្តិការទាំងនេះ ប្រព្រឹត្តទៅនៅ ឆ្នាំ១៩៥៣ និងឆ្នាំ១៩៥៤ នៅខេត្តបាត់ដំបង "ប្រតិបត្តិការសាមគ្គី និង ប្រតិបត្តិការប៉ៃលិន និង នៅក្នុងឆ្នាំ ១៩៥៤ នៅខេត្តក្រចេះ "ប្រតិបត្តិការព្រែកទេ និងស្រែជេស" ប្រតិបត្តិ ការទាំងនេះត្រូវ បានបញ្ចប់ ដោយបានបណ្តេញពួក ឈ្លានពាន ដកថយចេញពីព្រំដែន ប្រទេសយើង និង ការបែកខ្ញែក ចុងក្រោយរបស់ពួកឧទ្ទាម ។ ចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ បន្ទាប់ពីប្រតិបត្តិការ នានាបានបញ្ចប់ គឺជាដំណាក់កាល នៃការ រៀបចំពង្រីក គុណភាពកងយោធពលខេមរភូមិន្ទឡើងវិញ ។ ក្នុងនោះគេសង្កេតឃើញ មានការបង្កើតសាលា បណ្ឌិតសភាយោធា មជ្ឈមណ្ឌលហ្វឹកហ្វឹន បង្កើតកងឯកភាព គាំទ្រថ្មីៗជាច្រើន បង្កើតមួយ មូលដ្ឋានទ័ពអាកាស មានក្រុមអាកាសចរចំនួន៣ក្រុម និងមូលដ្ឋានបណ្តុះបណ្តាល ទ័ពជើងទឹកផ្នែក ទន្លេ និង ផ្នែកសមុទ្រ មានក្រុម កុំម្ម៉ង់ដូ ម៉ារីនចំនួន១ក្រុម និង មានកងរាជអាវុធហត្ថជាតិ ។ល។ ពីឆ្នាំ១៩៥៤ ដល់ថ្ងៃទី ១៨ ខែមិនា ឆ្នាំ១៩៧០ ក្នុងសម័យ សង្គមរាស្រ្តនិយមកងយោធពល ខេមរភូមិន្ទ បានរីកចំរើន និងធំធាត់ បំពេញសំរេចភារ កិច្ចការពារមាតុភូមិប្រកប ដោយប្រសិទ្ធិភាព រក្សាការពារ កម្ពុជាឲ្យមាន ឈ្មោះថាជា "កោះសន្តិភាព" នៅជ្រោយឥណ្ឌូចិន ។ ក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ កម្ពុជាបានធ្លាក់ ក្នុងវិបត្តិ នយោបាយយ៉ាងធ្ងន់ធ្ងរ សង្គ្រាមផ្ទៃក្នុងបានផ្ទុះ ឡើងទូទាំងប្រទេស គូបដិបក្ខខ្មែរបែងចែកជាច្រើនក្រុមនិង សុទ្ធតែមាន កម្លាំងផ្សេងៗរៀងខ្លួន ។ ឥទ្ធិពលនៃសង្គ្រាមដែល បានអូសបន្លាយជាង៣ទសវត្ស បានធ្វើ អោយកម្ពុជា ទទួលរងនូវភាពមហន្តរាយ និងឈឺចាប់ខ្លោចផ្សាយ៉ាងធ្ងន់ធ្ងរជា ពិសេសនៅក្នុងទស្សវត្ស ទី៧០នៃរបប សាធារណៈរដ្ឋ លន់ ណុល និង ក្នុងរបបប្រល័យពូចសាសន៏ក្នុងរបប ប៉ុល ពត បានធ្វើអោយ ហេដ្ឋារ ចនាសម្ព័នជាតិត្រូវវិនាស អន្តរាយ អាយុ ជីវិតនិង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋត្រូវបាត់បង់ខ្ទេចខ្ទាំ អត្តសញ្ញាណជាតិនិងព្រលឹងជាតិស្ទើររលាយ សាប សូន្យ ។ ចាប់ពីពេលនោះមក កងយោធពល ខេមរភូមិន្ទ ត្រូវបំផ្លិចបំផ្លាញ រលំរលាយ និង បាត់ឈ្មោះជា កងយោ ធពលខេមរភូមិន្ទផងដែរ ។
  3. ១.៣ ដំណាក់កាលទី៣ ចាប់ពី ខែឧសភា ឆ្នាំ១៩៩៣ គឺជាដំណាក់កាល នៃការកសាងកងយោធពល ខេមរភូមិន្ទឡើងវិញបន្ទាប់ ពីកិច្ចព្រម ព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយនយោបាយ រួមនៅ ប្រទេសកម្ពុជា បានសំរេចទៅដល់ ការរៀបចំបោះឆ្នោតដោយ ស៊េរីនៅកម្ពុជា ដែលរៀបចំដោយអាជ្ញាធរ បណ្តោះអាសន្ន អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសកម្ពុជា (អ៊ុនតាក់) បង្កើតបានរដ្ឋធម្មនុញ្ញ ស្ថាប័នរដ្ឋសភា និង រាជរដ្ឋាភិបាលអណត្តិទី១ ។
ការកសាងកងយោធពលខេមរភូមិន្ទឡើងវិញក្រោយឆ្នាំ១៩៩៣
កិច្ចចរចាស្វែងរកសន្តិភាព កើតឡើងជា ច្រើនលើកច្រើនសារ រវាងសម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន និង ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ក្នុងកិច្ចខិតខំ ប្រឹងប្រែងដើម្បីបង្រួបបង្រួម ផ្សះផ្សាជាតិបញ្ចប់ សង្រ្គាមនៅ កម្ពុជាសំដៅស្វែងរកសន្តិភាព ។ ដោយមានការអន្តរាគមន៏ យ៉ាងពេញទំហឹងពី សំណាក់អង្គការ សហប្រជាជាតិ និង សហគមន៏អន្តរជាតិ ដែលបានត្រួសត្រាយផ្លូវ ភាគីខ្មែរទាំងអស់យល់ព្រមឈប់បាញ់គ្នា ហើយចូលរួមបោះ ឆ្នោត ជាសកលដោយស៊េរី ដែលរៀបចំ ឡើងដោយ អ៊ុនតាក់ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ ១៩៩៣ លើកលែង តែភាគីខ្មែរក្រហមដែល ជាហត្ថលេខីមួយបានធ្វើពហិការមិនព្រមចូលរួមឡើយ ពួកគេនៅតែ បន្តកាន់កាប់ទឹក ដីតំបន់មួយចំនួន ជាពិសេសនៅតាម ព្រំដែនខាងលិចប្រទេស បង្កនិងអូសបន្លាយ សង្គ្រាមតទៅ ទៀត ។ ទោះបីស្ថិតនៅស្ថានភាពយ៉ាងដូច្នេះក្តី ភាគីទាំង៣ ក្នុងចំណោមភាគី៤ បានចូលរួមបោះឆ្នោតជា សកល បង្កើតបាន រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រ កម្ពុជាបង្កើតបានស្ថាប័ន ព្រះមហាក្សត្រ ។ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឡើង គ្រងរាជ្យ សម្បត្តិសាជាថ្មី ជាព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រ កម្ពុជា នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ១៩៩៣ ។ ស្ថាប័នរដ្ឋសភាមាន សម្តេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម ជាប្រធាន និងគណបក្ស នយោបាយដែល មានអសនៈ ក្នុងសភាបានព្រមព្រៀងគ្នា ប្រកបដោយសុទិដ្ឋិនិយម ដើម្បីរៀបចំ រដ្ឋាភិបាលចំរុះអណត្តិទី១ ដឹកនាំ ដោយសហនាយករដ្ឋមន្រ្តី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ។

ដំណោះស្រាយក្នុងការរៀបចំស្ថាប័នកងទ័ពវិញ
ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៩៩៣ គឺដំណើរការក៏សាង កងយោធពលខេមរភូមិន្ទ ដែលជាកងកំលាំងរបស់ ជាតិ មានតួនាទី អព្យាក្រិតក្នុង មុខនាទី ក្នុងការងារ ។ ការរៀបចំនេះ គឺអនុវត្តន៏តាមរូបមន្ត បង្រួបបង្រួម កង កម្លាំងប្រដាប់ អាវុធមកពីភាគីទាំង ៣ ដែលជា ការរៀបចំមួយមិនគ្រាន់តែ អនុលោមទៅតាម កម្លាំង នៃកងទ័ព របស់ភាគីនិមួយៗ ប៉ុណ្ណោះទេ តែក៏ជាការសំរប សំរួលទៅតាមអំណាចផ្នែកនយោបាយផងដែរ ។ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ១៩៩៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែ គឹមយ៉ាន ត្រូវបាន តែងតាំងជា នាយអគ្គ សេនាធិការកងទ័ព ជាតិកម្ពុជា ដោយព្រះរាជក្រិត្យ ឡាយព្រះហត្ថលេខាដោយ ព្រះបាទសម្តេច នរោត្តម សីហនុ ។ យោងតាមរដ្ឋធម្មនុញ្ញ មាត្រាទី ២៣ បានចែងថា : ព្រះមហាក្សត្រ ទ្រង់ជាមេបញ្ជាការកំពូល នៃកងយោ ធពលខេមរ ភូមិន្ទ អគ្គមេបញ្ជាការ កងយោធពល ខេមរភូមិន្ទ ត្រូវបានតែងតាំង ឡើង ដើម្បីបញ្ជាកងយោធពល ខេមរភូមិន្ទទាំងមូល ។ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ១៩៩៤ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានបង្កើតឡើងតាម ព្រះរាជ ក្រិត្យឡាយព្រះហត្ថ លេខាដោយ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ។ សហនាយក រដ្ឋមន្រ្តីទាំងពីរជា សហ អគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជា ។ អគ្គបញ្ជាការដ្ឋានជាស្ថាប័ន ខ្ពស់បំផុតនៅក្នុងឋានានុក្រម កងយោធពលខេមរ ភូមិន្ទ និង ជាមូលដ្ឋានសំ រាប់ធ្វើការសម្របសម្រួល រវាងអគ្គសេនាធិការ និង ក្រសួងការពារ ជាតិផងដែរ ។ ទោះបីដូច្នេះក្តី ការដឹកនាំបញ្ជា កងទ័ព ទាំងមូលនៅតែជាការទទួល ខុសត្រូវរបស់អគ្គសេនាធិការដដែល ។ ក្រោមការដឹកនាំ របស់ក្រសួងការពារជាតិ អគ្គសេនាធិការ បានចាត់វិធានការ ជាបន្ទាន់ក្នុងការបង្រួបបង្រួម កងទ័ព ភាគីទាំង៣ ដើម្បីរៀបចំកសាង កងយោធពលខេមរ ភូមិន្ទឡើងវិញ ដោយទទួលស្គាល់ កងទ័ពមកពីអតីត រដ្ឋកម្ពុជា អតីតកងទ័ព ភាគីហ្វ៊ុនស៊ីប៉ិច អតីតកងទ័ពរណសិរ្ស ជាតិរំដោះប្រជាពលរដ្ឋខ្មែរ ។ កងកម្លាំងទាំង៣ភាគី នេះត្រូវ បានរៀបចំបញ្ចូលទៅ ជាកងពលធំ កងពលតូច វរសេនាធំ តាមរចនាសម្ព័ន្ធ របស់អគ្គសេនាធិការ នៃកង យោធពលខេមរ ភូមិន្ទ ដែលជាកងទ័ព ជាតិតែមួយគត់ បានប្រសូត្រចេញ ជារូបរាង ប្រកបដោយជោគជ័យគួ‌រឲ្យ ស្ងើចសរសើរ ។

ជំពូកទី២
ស្នាដៃរបស់កងយោធពលខេមរភូមិន្ទក្នុងបុព្វហេតុដើម្បីសន្តិភាព
  1. ២.១ស្នាដៃក្នុងការអនុវត្តន៏ នយោបាយឈ្នះ ឈ្នះ របស់សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ ក្នុងដំណាក់កាលនេះ ដោយរាជរដ្ឋាភិបាល ប្រឈមមុខនិងភាគីខ្មែរក្រហម ដែលនៅ បន្តកាន់កាប់តំបន់ មួយ ចំនួនតាមព្រំដែន ភាគខាងលិច និងបន្តបង្ក សង្គ្រាមផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ តទៅទៀត និងដោយប្រតិបត្តិ តាម រដ្ឋធម្មនុញ្ញ មាត្រាទី៣ ជំពូកទី១ ដែលបាន ចែងថា "ព្រះរាជាណាចក្រ កម្ពុជា ជារដ្ឋមិនអាច បំបែកបាន" កងយោធ ពលខេមរភូមិន្ទ មានតួនាទី សំខាន់ និងចាំបាច់បំផុត ក្នុងការទប់ស្កាត់ និងបង្ក្រាបនូវរាល់ សកម្មភាព របស់ពួក ឧទ្ទាមខុសច្បាប់ អំពីភេវរកម្ម និងសកម្មភាព អសន្តិសុខផ្សេងៗទៀត ។ យុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរ ភូមិន្ទចាំបាច់ត្រូវធ្វើ ពលីកម្មគ្រប់បែបយ៉ាង ទាំងអាយុជីវិត ទាំងកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសន្តិភាព សេរីភាព និង សេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋ ។ ក្នុងការអនុវត្តន៏តួនាទី ភារកិច្ចចំបង របស់ខ្លួន ដែលស្ថិតក្នុងស្ថានភាព ដ៏លំបាកស្មុគ្រស្មាញនេះ កងយោធពល ខេមរភូមិន្ទ ត្រូវពុះពារ ឧបស័គ្គគ្រប់ បែបយ៉ាង ព្រមទាំងចំណាយធន ធានដ៏ច្រើន ក្នុងប្រតិបត្តិការ សឹកដើម្បីធានាឲ្យ បានទាំងស្រុងនូវសន្តិភាព ការពារធម្មនុញ្ញ និងរាជរដ្ឋាភិបាល ស្របច្បាប់ដែលប្រសូត្រ ចេញពីឆន្ទះរបស់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ។ ស្ថិតក្នុងឳកាសអំណោយផល ពីសភាពការណ៍អន្តរជាតិ សភាពការណ៍ ផ្ទៃក្នុងប្រទេស និង សភាពការ ណ៍ផ្ទៃ ក្នុងរបស់ខ្មែរក្រហម សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ នយោបាយ ឈ្នះ ឈ្នះ ក្នុងឆ្នាំ១៩៩៥ ។ គោលដៅចំបងនៃ នយោបាយនេះ គឺបញ្ចប់ការបង្ហូរឈាមគ្នា ធ្វើការបង្រួបបង្រួម ស្វែងរកសន្តិ ភាពពេញលេញពិត ប្រាកដជូនមាតុភូមិកម្ពុជា ។ ដោយពលីកម្មធំធេង និង ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តន៍ គោលនយោបាយ របស់រាជរដ្ឋាភិបាលរួមជា មួយ ប្រភពធនធានដែល បានចំណាយ ជោគជ័យយ៉ាង ត្រចេះត្រចង់បានលេចចេញ ជារូបរាងក្នុងឆ្នាំ ១៩៩៦នោះ គឺការផ្តាច់ខ្លួន ទាំងផ្ទាំងៗ ចាប់ពីភូមិសាស្ត្រ ខេត្តកំពតរហូតភាគខាងជើង ផ្លូវជាតិលេខ៥ រួមមានតំបន់ភ្នំវល្លិ៍ តំបន់ ភ្នំឳរ៉ាល់ តំបន់មេឡៃ តំបន់ប៉ៃលិន តំបន់អន្លង់វែង ឧត្តរមានជ័យ ស្រែវាល កម្លាំងខ្មែរ ក្រហមត្រូវ ទទួលចូលក្នុង កងយោធពល ខេមរភូមិន្ទចំនួន ៣ រណសិរ្ស ៣៩កងពលធំ ៤កងពលតូច ៣វរសេនាធំ និងមន្ទីរចំណុះ នេះគឺជាការរលំ រលាយទាំងស្រុងនូវអង្គការចាត់តាំង នយោបាយយោធា របស់ខ្មែរក្រហម និង បង្ហាញឲ្យឃើញ នូវប្រសិទ្ធិភាព នៃនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាដែលមាន កងយោធពល ខេមរភូមិន្ទ ជាស្នូលក្នុងការអនុវត្តន៍ ។
  2. ២.២ស្នាដៃក្នុងការអនុវត្តន៍ភារកិច្ចរួមចំណែកការពារកសាងអភិវឌ្ឍន៍មាតុភូមិ៖ តួនាទី និង សកម្មភាពសំខាន់ ផ្សេងៗទៀតរបស់ កងយោធពលខេមរ ភូមិន្ទ ក្នុងការ ការពារ កសាង អភិវឌ្ឍន៍ ប្រទេសជាតិ ក្នុងដំណាក់កាល ដំបូងនេះ ក៏ត្រូវបានកោត សរសើរទទួលស្គាល់ និងកត់ត្រាក្នុងកំណត់ ហេតុប្រវត្តិសាស្ត្រ កងទ័ពផងដែរ ដូចជាការរួម ចំណែកធ្វើឲ្យដំណើរ ការនៃការបោះឆ្នោតសកល អណត្តិទី២នា ខែកក្កដា ឆ្នាំ១៩៩៨ ប្រកបដោយភាពរលូន និងមានសន្តិសុខ ១០០% ។ ក្នុងព្រឹត្តិការណ៍ ខាងលើនេះ បាន ឆ្លុះបញ្ចាំងកាន់ តែច្បាស់ថា កងយោធពលខេមរ ភូមិន្ទមិនត្រឹមតែប្រកាន់ខ្ជាប់ នូវតួនាទីរបស់ខ្លួន ក្នុងការរក្សាស្ថិរ ភាព និងការពារមិន ឲ្យប្រទេសជាតិធ្លាក់ ក្នុងស្ថានភាព អាក្រក់ប៉ុណ្ណោះទេ តែក៏ជាការព្យាយាម ដើម្បីទ្រទ្រង់លទ្ធិ ប្រជាធិបតេយ្យ អោយរស់រាន និងមានភាព កាន់តែប្រសើរឡើងផងដែរ ដូចជា ការធានាស្ថិរភាព និងសន្តិសុខ ១០០% សំរាប់ការ បោះឆ្នោទជ្រើសរើសតំណាង រាស្ត្រអណត្តិទី២ ទី៣ បោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា និងក្រុមប្រឹក្សាឃុំ សង្កាត់ ជាដើម ។ល។ ក្នុងកិច្ចការការពារថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ សង្គម កងយោធពល ខេមរភូមិន្ទ ដែលមានកងរាជអា វុធហត្ថ ធ្វើជាស្នូលក្នុង ការអនុវត្តន៍បានចូលរួម យ៉ាងសកម្ម និង សហការយ៉ាងស្អិត រមួតជាមួយកម្លាំងសមត្ថកិច្ច ជំ នាញនានារួម និងកម្លាំងប្រជាជន អាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ និងបង្ក្រាបបានទាន់ ពេលវេលានូវរាល់ សកម្មភាព ខុសច្បាប់ ទាំងឡាយរួមមាន បទឧក្រិដ្ឋផ្សេងៗ បទល្មើស អំពើភេវរកម្ម វិច្ឆេទកម្ម ។ល។ សំដៅជ្រោមជ្រែងទ្រ ទ្រង់កម្ពុជាឲ្យ ទៅជានិតិរដ្ឋ ពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ បង្កបាននូវកាលានុវត្តភាព អោយដំណើរការ នៃការស្តារកសាង និងការអភិវឌ្ឍន៍ជាតិ ប្រកបដោយចិរភាព ។ ជាក់ស្តែងការបង្ក្រាប បទល្មើសផ្សេងៗជាច្រើន ករណី រួមមានបទល្មើស ជួញដូរគ្រឿងញៀន នេសាទខុសច្បាប់ ជនទុច្ចរិតលួចវត្ថុបុរាណ ប្រមែប្រមូលដកហូត អាវុធខុសច្បាប់ បានរាប់ម៉ឺនដើម និង រៀបចំធ្វើការ កិនកំទេចអាវុធចោល ក្រោមការដឹកនាំរបស់ សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដើម្បីឧទ្ទិសដល់ ទិវា វប្បធមិ សន្តិភាព បំបាត់អំពើហឹង្សា និង ឧក្រិដ្ឋកម្ម ។ កម្លាំងវិស្វកម្មបានចូល រួមសកម្មភាពក្នុងការបោសសំអាត បំផ្លាញគ្រាប់មីនរំដោះ ដីស្រែជូនប្រជាពលរដ្ឋ ជួសជុលបណ្តាញ គមនាគមន៍មួយចំនួនរួមមាន កសាងផ្លូវយុទ្ធសាស្រ្តយោធា កសាងជួសជុលស្ពាន ជួសជុលផ្លូវ ចាស់ថ្មីបានជា ច្រើនកន្លែង ។ល។ រួមចំណែកក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធជាតិ ដើម្បីអភិវឌ្ឍន៍ប្រទេស ។ ក្នុងឆ្នាំ ១៩៩៦ ឆ្នាំ២០០០ និងឆ្នាំបន្តបន្ទាប់ជាឆ្នាំ ដែលមានគ្រោះថ្នាក់ទឹកជំនន់ដ៏ធំជន់លិច បណ្តាខេត្ត នានា តាមដងទន្លេមេគង្គ និង ខេត្តមួយចំនួនទៀត កងយោធពលខេមរ ភូមិន្ទបានចាត់តាំងកម្លាំង គ្រឿងឧបក រណ៍សង្គ្រោះផ្សេងៗ ចុះជួយសង្គ្រោះប្រជាពល រដ្ឋគ្រប់ទិសទីពីតំបន់ត្រូវលិចលង់ មកតំបន់ទីទួលមាន សុវត្តិភាព ជួយពង្រឹងទប់ទំនប់ យុទ្ធសាស្រ្ត សំខាន់ៗរបស់ទីក្រុង ទីរួមខេត្ត និង តំបន់ដែលប្រជាពលរដ្ឋ រស់នៅកុះករ រួម ចំណែកធ្វើអោយ ទីក្រុងភ្នំពេញរួចចាកផុតពីគ្រោះ ទឹកជំនន់ដ៏ធំក្នុងឆ្នាំ២០០០ ។ ជាមួយគ្នានេះដែរ បានចែករំ លែករបបផ្ទាល់ខ្លួន ឧបត្ថម្ភដល់ ប្រជាពលរដ្ឋ ដែលរងគ្រោះដូចជា អង្ករ ថ្នាំពេទ្យ ស្បៀងរាប់សិបតោន ថវិកា ជាច្រើនលានរៀល ។ ទាំងនេះសរបញ្ជាក់ឲ្យឃើញ នូវប្រពៃណីសាមគ្គីផ្សាសាច់ឈាម ជាមួយប្រជាពលរដ្ឋក្នុង នាមខ្លួនជាកូនចៅរបស់ប្រជាជន ប្រសូត្រ ចេញពីប្រជាជន និងបំរើ ការពារ សង្គ្រោះប្រជាជនដោយឥត ល័ក្ខខ័ណ្ឌ ។ ខែមេសា ឆ្នាំ២០០៦ ផ្តើមចេញពីការរីក ចំរើនយ៉ាងឆាប់រហ័ស និង ទទួលបាននូវការ ទុកចិត្តពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងវិស្វកម្ម មួយកងអនុសេនាធំចំនួន ១៣៥នាក់ ត្រូវចាត់បញ្ជូន ទៅបំពេញបេសក កម្មបោសសំអាត មីននៅប្រទេសស៊ូដង់ក្នុង ក្របខណ្ឌជាកងកម្លាំងថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ។ ខែឧសភា ឆ្នាំ២០០៧ កងអនុសេនាធំលេខ ២២៥ ត្រូវបានចាត់ បញ្ជូនទៅបំពេញបេសកកម្ម សន្តិភាព និង មនុស្សធម៌នៅប្រទេស ស៊ូដង់ ជាកងកម្លាំងថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ ជំនួសកងអនុសេនា ធំលេខ ១៣៥ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ ។
ជំពូកទី៣
ការកែទម្រង់កងយោធពលខេមរភូមិន្ទ
ចាប់តាំងពីថ្ងៃកសាងឡើងវិញ ស្ថិតក្នុងស្ថានភាព ប្រទេសជាតិជួប ប្រទះនូវបញ្ហាអសន្តិសុខ ផ្ទៃក្នុង កង យោធពល ខេមរភូមិន្ទរក្សាបានតួនាទី របស់ខ្លួនជាកម្លាំងស្នូល របស់រាជរដ្ឋាភិបាលក្នុង កិច្ចការពារជាតិ ការពាររដ្ឋ ធម្មនុញ្ញ និង អនុវត្តន៍កម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយជោគជ័យ រួមចំណែក នាំមកនូវសន្តិ សុខជូនជាតិមាតុភូមិ នាពេលបច្ចុប្បន្ន ។ ទន្ទឹមនិងការបំពេញ ភារកិច្ចរបស់ខ្លួន កងយោធពល ខេមរភូមិន្ទត្រូវបាន កសាង ពង្រឹងកែទម្រង់ជាបណ្តើរៗ ដើម្បីលើកកំពស់គុណភាព និង សមត្ថភាព ។

៣.១ការកែទម្រង់ឋានន្តរស័ក្កិ នៅខែ សីហា ឆ្នាំ១៩៩៤ សហអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ចេញគោលការណ៍ បញ្ចុះឋានន្តរស័ក្កិ្ក មួយថ្នាក់ស្វ័យប្រវត្តិ និងដាក់ចេញ ផែនការកែទម្រង់លើកទី១ ឆ្នាំ១៩៩៥-១៩៩៧ អនុវត្តន៍ ផែនការនេះ នាយទាហានថ្នាក់ឧត្តម សេនីយ៍ចំនួន ២០០០នាក់ បានស្ម័គ្រចិត្ត បញ្ចុះឋានន្តរសក្កិ មកនៅត្រឹមតែ ចំនួន ២០០នាក់ ត្រូវទទួលការកោត សរសើរពីមតិជាតិ និងអន្តរជាតិ ។ ចាប់តាំងពីឆ្នាំ១៩៩៥មក ក្រសួងការពារជាតិ និង អគ្គបញ្ជាការដ្ឋាន បានធ្វើការសំរួល ឋានន្តរស័ក្កិ នាយទាហាន នាយទាហានរង និងពលទាហាន ស្រង់ស្ថិតិផ្តល់ អត្តសញ្ញាណប័ណ្ណបានទាំងស្រុង ។ នៅខែមករា ឆ្នាំ១៩៩៩ សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានប្រកាសលាលែង ពីមុខ តំណែងអគ្គ មេបញ្ជាការ នៃកងកំលាំងប្រដាប់អាវុធជាតិ កម្ពុជាហើយបានផ្ទេរ និងប្រគល់តំណែងនេះជូនឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជាអគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ ។ នេះគឺជាការកែ ទម្រង់នយោ បាយជំរុញអព្យាក្រិត តូបនីយកម្ម កងកម្លាំងប្រដាប់អាវុធ ដែលជាបរិបទដ៏ សំខាន់នៃលទ្ធិប្រជាធិបតេយ្យ សេរីព ហុបក្ស ។

៣.២ការកែសំរួលរចនាសម្ព័ន្ធអង្គភាព អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវបាន កែសំរួលរចនាសម្ព័ន្ធថ្មីតាម ព្រះរាជក្រិត្យលេខ ន.ស.រ.ក.ត ០១៩៩/២១ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៩ លើមូលដ្ឋាននៃអគ្គសេនាធិការ កងយោធិពល ខេម រភូមិន្ទ ដោយមានរចនា សម្ព័ន្ធខ្សែរយះបញ្ជាការដ្ឋាន កងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស កង រាជអាវុធហត្ថ សាលាបណ្ឌិតសភា បណ្តាសាលានាយទាហាន នាយទាហានរង ។ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០០០ សន្និបាតបូកសរុប ស្នាដៃកងយោធពលខេមរ ភូមិន្ទពីឆ្នាំ ១៩៩៣ ដល់ ១៩៩៩ និងដាក់ចេញនូវទិសដៅ កែទម្រង់ ៥ឆ្នាំ (២០០០-២០០៤) ផ្អែកតាមទិសដៅកែទម្រង់ ៤យ៉ាង របស់ រាជរដ្ឋាភិបាល ដែលក្នុងនោះការកែទម្រង់ កងយោធពល ខេមរភូមិន្ទ ជាផ្នែកមួយក្នុង ចំណោមផ្នែកទាំង៤ ។ ជាក់ស្តែងក្នុងឆ្នាំដំបូង លទ្ធផលនៃការ កែទម្រង់ កងយោធពលខេមរភូមិន្ទ អគ្គបញ្ជាការ ធ្វើការកែសំរួល រចនាសម្ព័ន្ធ ចាត់តាំងតួនាទី ភារកិច្ចគ្រប់បណ្តា ថ្នាក់បានរួចរាល់ជាស្ថាពរ និងបណ្តើរៗ កែសម្រួលកម្លាំង អោយត្រូវតាមរចនា សម្ព័ន្ធចាត់តាំងថ្មី ដោយរៀបចំស្ថិរភាព ស្ថាប័នដឹកនាំបញ្ជាគ្រប់ថ្នាក់ និង ឈានដល់ការកែសម្រួល កម្លាំងតាម បណ្តាកងឯកភាព កងវរសេនាធំ វរសេនាតូច ជាលទ្ធផល ឆ្នាំ២០០០-២០០១នេះ បានកែសម្រួលពីចំនួន ១៩កងពលធំថ្មើរជើង មក១កងពលធំ អន្តរាគមន៍ ៤កងពលតូចអន្តរាគមន៍ និង ១២កងពលតូច ថ្មើរជើងពី ៧៨កងវរសេនា តូចថ្មើរជើង ចំណុះតំបន់ប្រតិបត្តិការ សឹករងខេត្ត-ក្រុង មកជា ៤២កងវរសេនាតូច ថ្មើរជើង និង ១៧កងវរសេនាតូច ការពារព្រំដែន ។ បញ្ជាការដ្ឋានកងទ័ពជើងទឹក បានកែសម្រួលពី មូលដ្ឋាន (សមុទ្រ និង ទន្លេ) មកជា ១មូលដ្ឋានសមុទ្រ ១៩កងវរសេនាតូច មកជា១៣កងវរសេនា តូចចំណុះ ។ បញ្ជាការដ្ឋានកងទ័ព ជើង អាកាស បានកែសំរួលពី ៧មូលដ្ឋានទ័ព អាកាស មកជា៥មូលដ្ឋានទ័ព អាកាស ៥កងហោះហើរមកជា ៤កង ហោះហើរ ។ ដោយឡែកការកែសំរួល ឋានន្តរសក្កិក្នុងផែនការ កែទម្រង់ ក៏បានកែសម្រួលរួចជាស្រេច ហើយដែរ ផ្អែកតាមរចនា សម្ព័ន្ធដែលបានកែសម្រួលថ្មី ។

៣.៣ការកែសំរួលកំលាំង ការកាត់រំសាយកងទ័ព-ការងារសោធននិវត្តន៍
ក្នុងរយៈពេល៥ឆ្នាំនៃផែនការ កែទម្រង់ កងយោធពលខេមរ ភូមិន្ទ ការកែសម្រួលកម្លាំង និង កាត់បន្ថយ ចំនួនទ័ពជាកត្តា សំខាន់បំផុតដើម្បីអោយស្របទៅ នឹងចំនួនប្រជាជន ផ្ទៃដី ស្ថានភាពសេដ្ឋកិច្ច និង ដើម្បីអោយ សមស្របទៅនឹងការ អភិវឌ្ឍន៍ប្រទេសជាតិ ។ ចាប់ពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០០ កងទ័ពចំនួន ១៥០០នាក់ នៅខេត្ត (កំពត កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង) ត្រូវបានរំសាយចេញ ពីជួរទៅរស់នៅជាជនស៊ីវិលតាមផែនការ រំសាយ ជំហានសាកល្បង ។ ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០០ កងទ័ពចំនួន១៥០០០នាក់ នៅទូទាំងប្រ ទេសត្រូវបាន រំសាយជាលក្ខណៈទ្រង់ទ្រាយ ធំជំហានទី១ ប្រកបដោយ ជោគជ័យ ដោយមានការឧបត្ថម្ភសំភារៈ ថវិកា ស្បៀងអាហារពីរាជរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា ។ ក្នុងឆ្នាំ២០០០ ដល់ឆ្នាំ២០០១ បានផ្ទេរគ្រួសារយោធិន ពលីចំនួន៧០០០នាក់ ទៅក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ជាអ្នកគ្រប់គ្រងធានាបន្ត ។

៣.៤ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងទ័ព
បានពង្រឹង និង ពង្រីកប្រព័ន្ធការងារហ្វឹកហ្វឺន រៀនសូត្របណ្តុះបណ្តាល ធនធានមនុស្ស សមត្ថភាពជំ នាញបច្ចេកទេសវិទ្យាសាស្ត្រទាំងនៅ ក្នុងស្រុក និងនៅបរទេស ឲ្យដល់នាយទាហាន នាយទាហានរង និង ពលទាហាន នៃកងយោធពលខេមរ ភូមិន្ទ ដើម្បីមានសមត្ថភាពពេញ លេញគ្រប់គ្រាន់មានប្រសិទ្ធិភាព សំរេចភារ កិច្ចស្នូល និងក្លាយជាប្រភព ដ៏រឹងមាំសំរាប់បន្តវេន ការពារ អភិវឌ្ឍន៍ ប្រទេសជាតិ ទៅថ្ងៃអនាគត ។ ឆ្នាំ១៩៩៧ សាលាបណ្ឌិតសភា កងយោធពលខេមរភូមិន្ទ ត្រូវបានបង្កើតឡើងដោយ ព្រះរាជក្រិត្យ ជ.ស.រ.ក.ត ០៤/៩៧ ១២ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៩៧ ដែលក្រោយមក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០១ បានកែទំរង់មកជាវិទ្យាស្ថាន យោធាកម្ពុជា ដោយអនុក្រិត្យ លេខ១៦ អនក្រ.ប.ក និងបច្ចុប្បន្ន បានកែទំរង់មកជា សាកលវិទ្យាល័យ ការពារជាតិ ដោយអនុក្រិត្យលេខ ១៣២ អនក្រ.ប.ក ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០០៦ ។ ឆ្នាំ២០០៤ សាលាពេទ្យកង យោធពលខេមរភូមិន្ទ ត្រូវបាន តំឡើងឋានៈជាវិទ្យាស្ថាន វិទ្យាសាស្ត្រ សុខា ភិបាល កងយោធពលខេមរ ភូមិន្ទ ដោយអនុក្រិត្យលេខ៦១ អនក្រ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៤ ។ ឆ្នាំ២០០៣ សាលានាយទាហានសកម្ម ត្នាតពង ត្រូវបានបង្កើតឡើង ដោយអនុក្រិត្យលេខ ៥៥ អនក្រ. បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៣ ដែលមានឋានៈស្មើនិង គ្រឹះស្ថានឧត្តមសិក្សា ។ ឆ្នាំ១៩៩៩ សាលានាយទាហានចំរុះ (ថ្លុកតាសេក) ត្រូវបានបង្កើតឡើង ដោយប្រកាសលេខ ៣១១ ប្រក ចុះថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ១៩៩៩ ។ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ១៩៩៣ សាលានាយទាហានរង ត្រូវបានបង្កើតដោយ ប្រកាសរបស់ អគ្គសេនា ធិការ នៃកងយោធពល ខេមរភូមិន្ទ និងក្នុងឆ្នាំ១៩៩៧ បានប្រែឈ្មោះមក ជាសាលាហ្វឹកហ្វឺនទ័ពព្រៃ ហើយ បច្ចុប្បន្ន បានប្រែឈ្មោះមកជាសាលា នាយទាហានរង ជើងគោកចំរុះ ។ ក្នុងឆ្នាំ ១៩៩៩-២០០០ យោធិនជិត ២៥០០០នាក់ ត្រូវបានទទួលការ ហ្វឹកហ្វឺននៅក្នុងស្រុក និងនាយ ទាហានជិត ៦០០នាក់ ត្រូវបានទទួល ហ្វឹកហ្វឺននៅបរទេស ហើយនៅឆ្នាំក្រោយៗ ទៀតមានការកើនឡើងជា បន្តបន្ទាប់ ។

៣.៥ការងារទំនាក់ទំនងអន្តរជាតិ ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ កងយោធពល ខេមរភូមិន្ទបានអនុវត្តន៍ល្អ គោលនយោបាយ សន្តិភាព របស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវគោលនយោបាយ ការពារជាតិតាមរយៈសៀវភៅស ធ្វើជាត្រីវិស័យ ក្នុងការអនុវត្តន៍ ដើម្បីអោយសាធារណៈ មតិជាតិ និង អន្តរជាតិ បានយល់ច្បាស់ ពីសុច្ឆន្ទៈ តម្លាភាព ភាពឥតលាក់ លៀម នែនយោបាយ ការពារជាតិ របស់ព្រះរាជាណា ចក្រកម្ពុជា ក្នុងដំណាក់កាល បច្ចុប្បន្ន និងសំដៅធ្វើអោយ កាន់តែល្អប្រសើរ ឡើងនូវកិច្ចទំនាក់ទំនង សហប្រតិបត្តិការ ជាមួយបណ្តាប្រទេស ក្នុងតំបន់ និង សកលលោក ។ រយៈពេលកន្លងមកគណៈប្រតិភូ យោធាជាន់ខ្ពស់នៃបណ្តាប្រទេស វៀតណាម ឡាវ ថៃ ចិន បារាំង អូស្រ្តាលី ឥណ្ឌូនេស៊ី សឹង្ហបូរី ហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌា រុស្សី ។ល។ បានផ្លាស់ប្តូរទស្សនកិច្ចគ្នា ទៅវិញទៅមក ដើម្បីពង្រឹងកិច្ចទំនាក់ទំនង មិត្តភាពរវាងកងទ័ព និងកងទ័ពលើវិស័យ ជំនួយឥតសំណងក្នុងការ ជួយកងយោធពល ខេមរភូមិន្ទ ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស និងជំនាញបច្ចេកទេស ។ល។ នាយ ទាហានជាន់ខ្ពស់មូយចំនួន បានចូលរួមទស្សនកិច្ច ប្រជុំសិក្ខាសាលា ជាច្រើនលើក ច្រើនសារ ថ្នាក់តំបន់ និង ថ្នាក់អន្តរជាតិ ។ កងយោធពលខេមរ ភូមិន្ទ ក៏នៅបានសហប្រតិបត្តិការណ៍ ជាមូយបណ្តាអង្គការ អន្តរជាតិនានា អង្គការ មិនមែនរដ្ឋាភិបាល និងការអប់រំរៀនសូត្រ អោយកងយោធពលខេមរ ភូមិន្ទយល់ដឹង ពីច្បាប់សិទ្ធិមនុស្ស ច្បាប់ ជំលោះប្រដាប់អាវុធ អភិបាលកិច្ចល្អ និងការពារជំងឺអេដស៍ ។ល។ សរុបមកវិញក្រោយពីបាន ចាប់បដិសន្ធិឡើងវិញ កងយោធពលខេមរ ភូមិន្ទ បានបន្តវេនដ៏ត្រចះត្រចង់ ពីវីរភាព នៃកងទ័ពសម័យអង្គរ ។ ក្រោមព្រះវាជកិច្ចដឹកនាំ របស់ព្រះមហាក្សត្រ របស់រាជរដ្ឋាភិបាល និង ក្រសួង ការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរ ភូមិន្ទ កងយោធពលខេមរ ភូមិន្ទអនុវត្តន៍សំរេចបានដោយ ជោគ ជ័យតួនាទី ភារកិច្ចដ៏ ឧត្តុង្តឧត្តម របស់ខ្លួនក្នុង កាលៈទេសៈដ៏លំបាកលំបិនដូចជា : ការបង្រួបបង្រួមកងកំលាំង ប្រដាប់អាវុធគ្រប់បណ្តាភាគីខ្មែរ ក្នុងជម្លោះដែលមាន អត្តសញ្ញាណផ្សេងៗ គ្នាអោយទៅជា កងទ័ពជាតិមួយពិតប្រាកដ នៅឆ្នាំ១៩៩៣ ។ នេះជាជោគជ័យ មួយដ៏ធំធេង ដែលធ្វើអោយកង យោធពល ខេមរភូមិន្ទចាប់កំណើតសាជាថ្មី និងរីកចំរើន ធំធាត់យ៉ាងឆាប់រហ័ស ។ ជាស្នូលក្នុងការអនុវត្តន៍ ប្រកបដោយជោគជ័យ គោលនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសនយោ បាយ ឈ្នះ ឈ្នះ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នាំមកនូវសន្តិភាព ដ៏ពេញលេញជូនជាតិ មាតុភូមិទាំងស្រុងលើទឹកដី កម្ពុជាទាំងមូលនាឆ្នាំ១៩៩៨ ដែលមិន ធ្លាប់ មានក្នុងអំឡុង ៣០ឆ្នាំកន្លងមក នៃប្រវត្តិសាស្ត្រ របស់ខ្លួន ។ រក្សាការពារបានសន្តិភាព ស្ថិរភាព ការផ្សះផ្សារ បង្រួបបង្រួមជាតិ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ ចូលរួមក្នុងកិច្ចការស្តារ កសាង អភិវឌ្ឍន៍ ប្រទេសជាតិ និងជួយសង្គ្រោះ ប្រជាពលរដ្ឋពេលជួបគ្រោះម ហន្តរាយផ្សេងៗ ។ ធ្វើសមាហរណកម្មបានយ៉ាងឆាប់រហ័ស ទៅក្នុងតំបន់ និង ពិភពលោក ។ ស័ក្កិសមនិងវីរភាព ស្មារតីពលីកម្មដ៏ ថ្លៃថ្លានេះ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រប់ បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ត្រូវបាន ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា សព្វព្រះរាជហរទ័យ ផ្តល់កិត្តិយស បំពាក់គ្រឿង ឥស្សរិយយស មេដាយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាអាទិ៍ បំពាក់គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ ដែលជាគ្រឿង ឥស្សរិយស ខ្ពស់បំផុតរបស់ ព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំកំពូល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេដាយការពារជាតិ គ្រប់លំដាប់ថ្នាក់ជូន នាយទាហាន ពលទាហាន គ្រប់បណ្តាកង ឯកភាព ក្នុងកងយោធពលខេមរ ភូមិន្ទ ព្រមទាំងមេដាយការងារ មួយចំនួនទៀតជា បន្តបន្ទាប់ ។ នៅឆ្នាំ ១៩៩៦ ក្រុមប្រឺក្សាជូនរង្វាន់ សន្តិភាពពិភពលោក បានបំពាក់រង្វាន់ មេដាយសន្តិភាពពិភពលោក ជូនសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាវីរជន សន្តិភាព ។ ដោយឡែកចំពោះគុណបំណាច់ដ៏ធំធេង របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានដាក់ចេញ នូវនយោបាយ ឈ្នះ ឈ្នះ ហើយ នយោបាយនេះត្រូវបាន អនុវត្តន៍ ប្រកបដោយជោគជ័យ ទាំងស្រុងនាំមកនូវ សន្តិភាពដ៏ពេញលេញេ ជូនជាតិមាតុភូមិ ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ កម្ពុជាកន្លងមកនោះ ត្រូវបាន កងយោធពលខេមរភូមិន្ទទាំងមូល និង ប្រជាជនកម្ពុជា ទូទាំង ប្រទេសស្នើទៅព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ដើម្បី បំពាក់គ្រឿងឥស្សរិយយស ជូនសម្តេច ។ ព្រះករុណា ព្រះអង្គទ្រង់ សព្វព្រះរាជហឫទ័យ ឡាយព្រះហត្ថលេខា បំពាក់មេដាយមហាសិរីវឌ្ឍន៍ នៃព្រះរាជា ណាចក្រកម្ពុជាជូន សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន តាមព្រះរាជ ក្រិតលេខ នស/រកត/០៨៩៨/៥៤ ចុះថ្ងៃទី ០៦ ខែសីហា ឆ្នាំ១៩៩៨ ។ តបតាមសំណើ របស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តមសីហនុ ទ្រង់បានឡាយ ព្រះហស្តលើព្រះ រាជក្រិត្យលេខ ណសរ កត/០៤០០/០៦៩ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០០ កំណត់យក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃកំណើត កងយោធពល ខេមរភូមិន្ទ ។ ចាប់តាំងពីថ្ងៃនោះមក កងយោធពលខេមរ ភូមិន្ទមានកំណើតជាថ្មីរបស់ខ្លួន ប្រកបដោយកិត្តិយស ថ្លៃថ្លា ឧត្តុង្គឧត្តម ។
Major Items of U.S.-Furnished Equipment in FANK
(Total Inventory by Year)
Army Item ARMY197219731974
Rifle M-1641,35169,224158,115
Carbine, Cal 3052,61683,51583,515
Machine Gun M-60181818
Machine Gun Cal 302,2784,5316,220
Mortar 60-mm8151,1702,223
Mortar 81-mm97196503
Grenade Launcher M-796,9717,73520,481
Recoilless Rifle 106-mm733304
Howitzer 75-mm204757
Howitzer 105-mm69134208
Howitzer 155-mm0024
Ambulance 1/4T & 3/4T41139380
Truck Dump 2-1/2T & 5T02476
Truck 2-1/2T Cargo4969821,838
Truck 3/4T Cargo0441758
Truck 1/4T Utility2206471,264
Personnel Carrier Ml13246185
Personnel Carrier Ml063717
Telephone TAl & TA3121,0374,2989,629
Radio AN/PRC 102,2064,7504,843
Radio AN/PRC 251,9753,2075,023
Radio AN/URC 46, 4785152320
Army Item NAVY197219731974
Patrol Boat River (PBR)394364
Armored Troop Carrier (ATC)21414
ATC (Refue1er)023
ATC (Recharger)011
Command & Communications Boat (CCB)012
Monitor with Flamethrower (ZIPPO)011
Assault Support Patrol Boat (ASPB)044
Minesweeper River (MSR/MSM)065
Monitor056
Landing Craft Medium (LCM6)192230
Landing Craft Medium (LCM8)055
Combat Salvage Boat (CSB)011
Landing Craft Utility (LCU/YFU)144
Patrol Craft Fast (PCF)0420
Floating Crane (YD)011
Mobile ,Support Base (MSB)122
Infantry Landing Ship (LSIL/LCI)222
Patrol Craft (YTL)222
Yard Tug Light (YTL)ដឹកគ្រាប់/ស្ទួចគ្រាប់223
Dry Cargo ammunition ship ដឹកគ្រាប់   
Drydock111
សរុបរួម69123171
Army Item Air Force197219731974
T-28B/D164864
0-lD/A173137
AU-2401414
AC-473614
C-47101511
U-LA1671
C-123K008
UH-1H141934
UH-1GS0010
T-4101418
សរុបរួម76154211
ពត៍មានបន្ថែមអំពី កងទ័ពជើងទឹកកម្ពុជា

No comments:

Post a Comment