Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Cambo-Viet Pillars

There are related Cambo-Viet border pillars collecting from open sources ( Link) កិច្ចព្រមព្រៀងព្រំដែនឆ្នាំ ១៩៨៥ និងពពត៍មាននៃ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន LINK
  1. សរុបឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៩៖ ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាបំពេញ បន្ថែមខាងលើប្រទេសទាំងពីរ កម្ពុជា​និង​វៀត​ណាម​បាន​ដំណើរ​ការចុះបោះបង្គោលនិងខណ្ឌសីមាព្រំដែនគោក នៅ​លើដីជាក់ ស្តែងពីខេត្តរតនគិរី ដល់​ខេត្ត​កំពត ចាប់ពី ខែ​មិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ ២០១៩ សម្រេចបានលទ្ធផល៨៤% ​នៃ​បង្គោល​ព្រំដែន​ធំ​ដែល​មាន​ចំនួន៣៧៥ បង្គោល លើដីជាក់ស្តែងដែលបានបោះ នៅ​តាម​បណ្តោយ​ខ្សែ​ព្រំដែន​រួម​រវាងប្រទេសទាំងពីរ ដែលមានប្រវែងប្រមាណ ជាង១២៧០ គីឡូម៉ែត្រ។ លទ្ធផលដែលសម្រេចបានមានដូចខាងក្រោម៖ (១)បង្គោលព្រំដែនធំចំនួន៣១៥ បង្គោល ស្មើនឹង៨៤% នៃបង្គោលព្រំដែនសរុបចំនួន៣៧៥ បង្គោល ។(២) បង្គោលខណ្ឌសីមាព្រំដែនចំនួន១ ៥១១ ស្មើនឹង ៩៩,៩% បើបង្គោល១ ៥១២ នៃផែនការ(ក្នុងនោះកម្ពុជាបោះលេខសេសចំនួន៧៩១ វៀតណាមបោះលេខតូ ចំនួន៧២១ បង្គោល)។ (៣)​បង្គោលតម្រុយព្រំដែនចំនួន២២១ ស្មើនឹង ១០០% នៃផែនការ(ក្នុងនោះ កម្ពុជាបោះលេខ​សេស​ចំនួន១២៦ បង្គោល វៀតណាមបោះលេខគូ ចំនួន៩៥ បង្គោល)។ (៤) ចំណុចពិសេសចំនួន១ ០០០៕
  2. បង្គោលលេខ ១៧ ៖ ភ្នំពេញ៖ ភាគីយួនបានជីកផ្លូវកាត់ផ្តាច់ការធ្វើដំណើរនៅច្រកចំនួន ៤កន្លែង ស្ថិតនៅភូមិសាស្ត្រស្រុកអណ្តូងមាស ខេត្តរតនគីរី ដោយមូលហេតុខឹងភាគីខ្មែរមិនយល់ ព្រមតាមសំណើសុំបើកច្រកផ្លូវការ។ នេះបើយោងតាម របាយការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារប្រចាំខែមករា ឆ្នាំ ២០១៨ ដែលបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំកាលពី ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅ អគ្គស្នងការនគរបាល ជាតិ ក្រោមអធិបតីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ របាយការណ៍បានបង្ហាញថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧កងទ័ពការពារព្រំដែនយួនប៉ុស្តិ៍លេខ ៧០៣ របស់ខេត្តកន្ទូម យួន បានធ្វើរបងបិទផ្លូវ ៤កន្លែង ដែលជាផ្លូវតភ្ជាប់ទំនាក់ទំនងចេញចូលរវាងប៉ុស្តិ៍ការពារព្រំដែន ដែលនៅទល់មុខគ្នាត្រង់ចំណុចបង្គោលព្រំដែនលេខ១៧, ១៨, ១៩ និង ១៩/៥។ ការបិទនេះបានធ្វើឲ្យប៉ះពាល់ដល់ការចេញចូលទំនាក់ទំនងរវាងប៉ុស្តិ៍ការពារព្រំដែនលេខ៥០៥ នៃវរការពារព្រំដែនលេខ២០៣ខ្មែរ ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ៧០៣ នៃកងទ័ពការពារព្រំដែនខេត្តកន្ទូម យួន។ហើយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តរតនគិរីខ្មែរ និងខេត្តកន្ទូមយួន បានប្រជុំពិភាក្សាបើកច្រកទ្វេភាគីចំនួន៤កន្លែង ស្ថិតនៅម្តុំបង្គោលលេខ៤/២ លេខ១០ លេខ១៣ និងលេខ១៩ ក្នុងនោះ ភាគីទាំងពីរ បានឯកភាពព្រមព្រៀងគ្នាតែ១ចំណុចគឺ ត្រង់បង្គោលលេខ១៩ប៉ុណ្ណោះ រីឯ៣ចំណុចទៀត ភាគីខេត្តរតនគិរី មិនឯកភាពដោយសារតែចំណុចទាំង៣នោះ ស្ថិតនៅក្នុងព្រៃជ្រៅពុំមានពលរដ្ឋខ្មែររស់នៅ និងឆ្លងកាត់ចេញចូលឡើយ។
  3. បង្គោលលេខ ១៩ ៖ មន្ត្រីជំនាញ ចុះពិនិត្យការសាងសង់ បោះបង្គោលព្រំដែន និងផ្លូវក្រវ៉ាត់ព្រំដែន រវាងខេត្តរតនគិរីកម្ពុជា និងខេត្តកន្ទូម ខេត្តយាឡាយវៀតណាម​លោកស្រី កុយ ពិសី អនុប្រធានលេខាធិកាដ្ឋាន អចន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន អមដំណើរដោយ លោក ថង សាវុន អភិបាលខេត្ត លោក លន់ សុភាព អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញចុះពិនិត្យការងារសាងសង់ បោះបង្គោលព្រំដែនបំពេញបន្ថែម និងផ្លូវក្រវ៉ាត់ព្រំដែន រវាងខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តកន្ទូម ខេត្តយាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងដំណើរបំពេញបេសកកម្មនេះ លោកស្រី កុយ ពិសី និង លោក ថង សាវុន បានអញ្ជើញចាក់គ្រឹះបង្គោលព្រំដែនបំពេញបន្ថែម លេខ ១៩/១ លេខ ១៩/៣ និងលេខ ១៩/៧ ដែលបង្គោលទាំង ៣ នេះបច្ចុប្បន្នកំពុងដំណើរការសាងសង់។ ព្រមទាំងបានអញ្ជើញពិនិត្យបង្គោលព្រំដែនបំពេញបន្ថែម ដែលបានសាងសង់រួច មានបង្គោលព្រំដែន លេខ ១៩/៥ លេខ ២០/១ ត្រួតពិនិត្យតំបន់ចន្លោះបង្គោលព្រំដែនលេខ ២២,២៣ ត្រួតពិនិត្យផ្លូវក្រវ៉ាត់ព្រំដែន នៅទីតាំងបង្គោល លេខ ១៩ និងបង្គោលលេខ២០ ពិនិត្យមើលបង្គោលព្រំដែនបំពេញបន្ថែម ចាប់ពីបង្គោលលេខ ២៩/៣    ២៧/១ ពិនិត្យមើលផ្លូវក្រវ៉ាត់ព្រំដែន នៅជិតបង្គោលលេខ ២៩ លេខ ២៧ ពិនិត្យការជួសជុល បង្គោលព្រំដែន នៅច្រកទ្វាអន្តរជាតិ លេខ៣០ ព្រមទាំងបានពិនិត្យមើលផងដែរ ព្រំដែននៅភូមិសាស្ត្រចន្លោះបង្គោលលេខ ៤០ និង លេខ ៤១។ នៅគ្រប់ទីតាំងចំណុចបោះបង្គោលព្រំដែន ដែលបានចុះត្រួតពិនិត្យ លោកស្រី កុយ ពិសី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានបច្ចេកទេស និងវាស់វែង របស់អាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា ដែលបានខិតខំ ប្រឹងប្រែងអនុវត្តន៍តួនាទី ភារៈកិច្ចដែលថ្នាក់លើប្រគល់ជូនលើការងារសាងសង់ និងបោះបង្គោល ខណ្ឌសីមា ព្រំដែនកម្ពុជា តាមខ្សែក្រវ៉ាត់ព្រំដែន ខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តកន្ទូម ខេត្តយ៉ាឡាយ នៃសារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ បន្ថែមលើនេះ លោកស្រី កុយ ពិសី បានជំរុញឱ្យក្រុមការងារបច្ចេកទេស ធ្វើយ៉ាងត្រូវអនុវត្តន៍ឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពបង្គោលព្រំដែន បានរឹងមាំល្អ ជាពិសេស ត្រូវពន្លឿន កិច្ចការងាររបស់ខ្លួន ឱ្យបានតាមផែនការដែលរាជរដ្ឋាភិបាលប្រគល់ជូន៕
  4. បង្គោលលេខ ៣០៖ សុន្ទរកថា ក្នុងពិធីសម្ពោធបង្គោលព្រំដែនលេខ ៣០ ផ្លូវលេខ ៧៨ (៤៥០ ម៉ែត្រ) ច្រកអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី-យ៉ាឡាយ​ថ្ងៃនេះ, ខ្ញុំមានកិត្តយស និងសេចក្តីរីករាយជាអនេក ដោយបានចូលរួមជាមួយឯកឧត្តម ង្វៀន តឹនយុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីសម្ពោធជាផ្លូវការ «បង្គោលព្រំដែនលេខ ៣០ និងកំណាត់ផ្លូវ ប្រវែង ៤៥០ ម៉ែត្រ» នៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ-ឡេថាញ។ នេះគឺជាលើក​ទី ៣ ហើយ បន្ទាប់ពីការសម្ពោធបង្គោលព្រំដែនលេខ ១៧១ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ, កាលពីឆ្នាំ ២០០៦ និងបង្គោលព្រំដែនលេខ ៣១៤ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិលក-ព្រែកចាក នៅ​ខេត្តកំពត-គៀនយ៉ាង, កាលពីឆ្នាំ ២០១២ កន្លងទៅ។ ការសម្ពោធព្រំដែនជាបន្តបន្ទាប់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ នៃកិច្ចខិតខំប្រឹងប្រែងរក​ដំណោះ​ស្រាយ​អំពីបញ្ហាព្រំដែនដែលនៅសេសសល់ រវាងប្រទេសយើងទាំងពីរ ​ដើម្បីឈានទៅបញ្ចប់បញ្ហាព្រំដែន​ទាំងស្រុងទៅពេលខាងមុខ។ ជាការពិត កិច្ចការនេះបានបោះជំហានទៅមុខជាលំដាប់ ទោះជាកន្លងមក​បានជួបប្រឈមការលំបាក​​ ព្រម​ទាំង​ភាពស្មុគស្មាញមួយចំនួនក្ដី។ យ៉ាងណាមិញ ការខិតខំរបស់នាយក​រដ្ឋមន្រ្តីវៀតណាម ង្វៀន តឹនយុង Nguyen Tan Dung និងខ្លួនខ្ញុំផ្ទាល់ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ ពិតជាបានទទួលនូវលទ្ធផល និងផ្លែផ្កាជាច្រើន ដែលក្នុងនោះ រួមមាន បង្គោលព្រំដែនលេខ ៣០ និង​កំណត់ផ្លូវ ៤៥០ ម៉ែត្រ ជាសក្ខីភាពជាក់ស្តែង​នៅចំពោះ​មុខយើង​ទាំងអស់គ្នានាពេលនេះ។ បន្ថែមលើនេះ យើងនឹងធ្វើដំណើរទៅកាត់ខ្សែបូរសម្ពោធបង្គោលព្រំដែនលេខ ២៧៥ នៅច្រក​ទ្វា​រព្រំដែន​អន្តរជាតិភ្នំដិន-តិនបៀន នៅខេត្តតាកែវ-អានយ៉ាង នារសៀលថ្ងៃនេះជាបន្តទៀត​ផងដែរ។
  5. បង្គោលលេខ ៤៧ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ ព្រឹត្តិការណ៍ក្នុងប្រទេសព្រឹត្តិការណ៍ពិភពលោកវប្បធម៌-កីឡាសេដ្ឋកិច្ច-សង្គមមូលដ្ឋានឧទ្ទេសនាមខ្លួនឯងសុខាភិបាល-អប់រំគំរូភ្លឺថ្លា កសាងប្រព័ន្ធបង្គោលព្រំដែនបន្ទាប់បន្សំនៃខ្សែបន្ទាត់ព្រំដែនខេត្ត ដាក់ណុង - មណ្ឌលគិរី (កម្ពុជា)នាំថ្ងៃទី ៩ ខែ កុម្ភៈ នៅទីតាំងបង្គោលព្រំដែន ៤៧/៧ (២) តំបន់ព្រំដែនវៀតណាម - កម្ពុជា ចំណុះប៉ុស្តិ៍ការពារព្រំដែន ៧៥១ (ឃុំ ដាក់វីល ស្រុក គឺហ៊្យូត) គណៈកម្មការបញ្ជាដឹកនាំការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនខេត្ត ដាក់ណុង សហការជាមួយ ក្រុមការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនលេខ ៤ វៀតណាម និង ក្រុមការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនលេខ ៧ ព្រះរាជាណាចក្រ កម្ពុជា ចាប់ផ្តើមដំណើរការសាងសង់ប្រព័ន្ធបង្គោលព្រំដែនបន្ទាប់បន្សំ​​ កំណាត់ ដាក់ណុង (វៀតណាម) - មណ្ឌលគិរី (ព្រះរាជាណាចក្រ កម្ពុជា)។ តាមគណៈកម្មការបញ្ជាដឹកនាំការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនខេត្ត ដាក់ណុង ការកសាងប្រព័ន្ធបង្គោលព្រំដែនបន្ទាប់បន្សំ​ ​ត្រូវបានចែកជា ២ តំណាក់កាល ដោយមានទីតាំងសរុបសរុបចំនួប ៨៧ កន្លែង បង្គោលព្រំដែនបន្ទាប់បន្សំចំនួន ១៦៨ បង្គោល។ ក្នុងដំណាក់កាលទី ១ នឹងដំណើរការបោះ ៤៥ ទីតាំងដោយមាន ៨៦ បង្គោលបន្ទាប់បន្សំ ចាប់ពីកន្លែងជាប់នឹងខេត្ត ដាក់ឡាក់ (ទីតាំងបង្គោលព្រំដែន លេខ ៤៧/៦) ដល់ទីតាំងបង្គោលព្រំដែនលេខ ៤៨/២៧​ នឹងដំណើរការបោះបង្គោលបន្ទាប់បន្សំដែលនៅសេសសល់ទាំងអស់បន្ទាប់ពីមានការឯកភាពរវាងគណៈកម្មាការចម្រុះនៃការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនដីគោក វៀតណាម - កម្ពុជា។ បង្គោលបន្ទាប់បន្សំទាំងនោះមានកម្ពស់ ១,៣ ម៉ែត្រ ជើងបង្គោលទំហំ ១ ម៉ែត្រការ៉េ វត្ថុធាតុធ្វើដោយបេតុងនិងដែកថែប នៅលើតួបង្គោលចារអត្តលេខនិងសញ្ញាជាតិ វៀតណាម។ តាមការគ្រោងទុក ដល់ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៧ នឹងត្រូវបញ្ចប់ការបោះបង្គោលបន្ទាប់បន្សំដំណាក់កាលទី ១ ហើយដំណាក់កាលទី ២ នឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០១៧។ ខេត្ត ដាក់ណុង មានខ្សែព្រំដែនប្រវែងជាង ១៣០ គីឡូម៉ែត្រ ជាប់នឹងខេត្ត មណ្ឌលគីរី (ព្រះរាជាណាចក្រ កម្ពុជា)។ ដោយអនុវត្តសន្ធិសញ្ញាកំណត់ព្រំដែនជាតិរវាងសាធារណរដ្ឋសង្គមនិយម វៀតណាម និងព្រះរាជាណា ចក្រ  កម្ពុជា នៅតាមខែ្សបន្ទាត់ព្រំដែន ដាកណុង និង មណ្ឌលគីរី បច្ចុប្បន្នក៏បនាបានទីតាំងចំនួន ៨ កន្លែង ដោយមានបង្គោលព្រំដែនធំចំនួន ១៦ បង្គោល ក្នុងចំណោមទីទាំងចំនួ ១៣ កន្លែង បង្គោលព្រំដែនចំនួន ២៤ បង្គោល៕ 
  6. បង្គោល ៨៦ ដល់ ២៤១៖ បកប.អនឡាញ - នាថ្ងៃទី៦ ខែវិច្ឆិកា នៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារ អន្តរជាតិ Song Tien កងទ័ពការពារព្រំដែនខេត្ត An Giang និងកងអនុសេនាធំលេខ៣ នៃកងវរសេនាធំលេខ ៦០១ បានសហការជាមួយកងទ័ពការពារព្រំដែនកម្ពុជា រៀបចំការយាមល្បាតរួមពីបង្គោលព្រំដែនលេខ ២៤១ ដល់បង្គោលព្រំដែន លេខ៨៦ តាមបណ្តោយខ្សែព្រំដែនវៀតណាម - កម្ពុជា។
  7. បង្គោលលេខ ៩៨ ៖ ភ្នំពេញៈ ​តម្រុយ​ព្រំដែន​លេខ​៩៨/១ ដែល​​ស្ថិតនៅ​ប៉ុស្តិ៍​រដ្ឋបាល​ការពារ​ព្រំ​ដេ​ន​បេង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រង់ចំណុច​បង្គោល​និយាម​ការ ខាង​កម្ពុជា U.T.M (E631966-N1296868) ឈម​នឹង​វៀតណាម ត្រង់​និយាម​ការ VN2000 (97182-31544)​ បាន​បាត់​ដោយ​ពុំ​ដឹង​មូល​ហេតុ កាល​ពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៤។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បង្គោល​តម្រុយ​ព្រំដែន​លេខ​៩៨/១ គឺ​ស្ថិតនៅ​ត្រង់ចំណុច​ចម្ការ​អំពៅ​របស់​ប្រជាជន​វៀតណាម ឈ្មោះ ជុង វ៉ាន់​ចុង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ។ បច្ចុប្បន្ន កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ការពារ​ព្រំ​ដេ​ន​បេង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​ភាគី​កម្ពុជា​) និង​ភាគី​តម្រួត​វៀតណាម មាន​កម្លាំង​តម្រួត​ប៉ុស្តិ៍​ការពារ​ព្រំដែន​កា​ទុំ ខេត្ត​តៃនិញ វៀតណាម បាន​ធ្វើ​​កំណត់ហេតុ​ត្រួត​ពិនិត្យ​ស្រាវជ្រាវ និង​គូស​ផែនទី​កន្លែង​កើត​ហេតុ ដើម្បី​ធ្វើ​ការស្រាវជ្រាវ​។
  8. បង្គោលលេខ ១០៣ ៖ កង ​កម្លាំង​ការពារ​ព្រំដែន​នៃ​ប្រទេស​វៀតណាម​បាន​រារាំង​តំណាងរាស្ត្រ​​គណបក្ស សម រង្ស៊ី ចំនួន ១៩​រូប​និង​មន្ត្រី​មួយ​ចំនួន​ទៀត ខណៈ​ដែល​\អ្នក​តំណាងរាស្ត្រ​និង​មន្ត្រី​ទាំង​នោះ​ប៉ុនប៉ង​ទៅ​ពិនិត្យ​ តម្រុយ​បង្គោល​ព្រំដែន​លេខ ១០៣ ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០ ។ កង ​កម្លាំង​ការពារ​ព្រំដែន​វៀតណាម រារាំង​ក្រុម​មន្ត្រី​គណបក្ស សម រង្ស៊ី មិន​ឲ្យ​ចូល​ទៅ​ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០។ការ ​រារាំង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រក​ ទ្វារ​តំបន់​ព្រំដែន​ដូន​រ័ត្ន និង​តម្រុយ​បង្គោល​ព្រំដែន​លេខ ១០៣ ស្ថិត​ក្នុង​ភូមិ​ដូនរ័ត្ន ឃុំ​រូង ស្រុក​មេមត់ អស់​រយៈ​ពេល​ប្រមាណ​៣០​នាទី  ។
  9. បង្គោលលេខ ១៥៨ ៖ ព្រំដែនកម្ពុជាវៀតណាមបង្កឲ្យមានភាពចម្រូងចម្រាសខាងផ្នែកនយោបាយរវាងរដ្ឋាភិបាលប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែររហូតមកទល់បច្ចុប្បន្ន ដែលការមិនឯកភាពគ្នារវាងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកាន់កាប់ដោយគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ជាមួយនឹងប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គម ដែលតាមដាននយោ បាយ និងខ្វល់ខ្វាយពីទឹកដីខ្លួន ពិសេសគឺការឈ្លានពានពីសំណាក់ប្រទេសជិតខាងផងដែរ ដែលពិសេសព្រំដែនយួនឬវៀតណាម ជាមួយនឹងខ្មែរ ឬកម្ពុជា ។ ពាក់ព័ន្ធទៅនឹងការបោះបង្គោលព្រំដែន មានការមន្ទិលសង្ស័យដោយ Google Maps ត្រង់ចំណុចខ្លះបានធ្វើការផ្ដិតយករូបភាពបាន ប៉ុន្តែកន្លែងខ្លះពុំអាចយករូបភាពបាននោះទេ ។ ត្រង់ចំណុចនេះយើងមិនទាន់បានបញ្ជាក់ថាព្រំដែនយើងនៅចំណុចណាពិតប្រាកដនោះឡើយ ។ ដោយឡែកព្រំដែនភាគច្រើនដែល Google Maps ដែលជាសេវាកម្មផ្ដិតយករូបភាព GPS បានធ្វើការផ្ដិតយករូប និងដៅសម្គាល់ព្រំដែនខ្លះ ពិសេសនៅតំបន់ជិតព្រំដែនវៀតណាម ហើយគម្លាតនៃការបោះបង្គោលព្រំដែន គឺខាងភាគីវៀតណាមបានបោះចូលទៅកាន់ទឹកដីខ្មែរ ដែលមានកន្លែងខ្លះស្ទើរតែរាប់សិបគីឡូម៉ែត្រឯណោះ ។ បើទោះជាយ៉ាងនេះក្ដីអ្នកវិភាគខ្លះថា Google Maps មិនអាចយកជាការបាននោះឡើយ ។
  10. បង្គោលលេខ ១៨៥ ៖ មានការចាប់ ចោទប្រកាន់ទៅតុលាការ លោកសម រង្ស៊ីបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតតាមរយៈ Video Conference នៅឯទីស្នាក់ការគណបក្សប្រឆាំងថា ឯកសារថ្មី ដែលលោកបានដាក់បង្ហាញ នេះបានបញ្ជាក់យ៉ាងច្បាស់ថា បង្គោលព្រំដែនលេខ១៨៥ដែលលោកបានដក នោះគឺស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាចម្ងាយប្រមាណ៣០០ម៉ែត្រទៅ៥០០ ម៉ែត្រ។ «គេវាស់ត្រូវច្បាស់ណាស់ថា បង្គោលដែលខ្ញុំដក៣១៩ម៉ែត្រពីព្រំដែន។ រឿងអី ទទួលស្គាស់ថា ទឹកដីយួន ទឹកដីហ្នឹងទឹកដីខ្មែរ»។ នៅក្នុងឯកសារថ្មីមួយឈុតផ្សេងទៀត ជាភាសា​បារាំងចំនួន១៤ទំព័របានចែក ជូនក្រុមអ្នកសារព័ត៌មាន ។ ឯកសារនេះធ្វើឡើងដោយលោក​Regis Caloz អ្នក រូបនិយម និងជាអ្នកជំនាញវិភាគប្រព័ន្ធព័ត៌មានភូមិសាស្រ្ត ។ ឯកសារនេះបាន ដាក់ចំណងជើងថា ចំណុចដែលលើកឡើងគឺក្នុងGPSនៅក្នុងឃុំសម្រោង ស្រុក ចន្ទ្រា ខេត្តស្វាយរៀងរបស់ប្រទេសកម្ពុជា។
  11. បង្គោលលេខ ២៤៥៖ កណ្តាល៖នៅថៃ្ងទី១៧ ខែសីហា នេះ លោក ម៉ៅ ហាក់ បានដឹកនាំក្រុមការងារបច្ចេកទេសធ្វេីច្រាំងទន្លេ របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះពិនិត្យទីតាំងភូមិសាស្ត្រ ចំណុចបង្គោលព្រំដែនលេខ ២៤៥/៤(១) ស្ថិតនៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដេីម្បីរៀបចំការចុះអនុវត្តសាងសង់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ បណ្តោះអាសន្ន និង ជាបន្ទាន់ដេីម្បីការពារបង្គោលព្រំដែន លេខ២៤៥/៤(១) ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក ៕
  12. បង្គោលលេខ ២០៣ ៖ ពលរដ្ឋចំនួនជាង៣ពាន់នាក់ បើតាមតួលេខផ្ដល់ដោយ លោក រៀល ខេមរិន្ទ្រ ឬជាង២ពាន់នាក់ បើតាមតួ​លេខ​ផ្ដល់ដោយអ្នកសង្កេតការណ៍ បានធ្វើដំណើរក្នុងថ្ងៃទី១៩ ខែកក្កដានេះ ដើម្បីចុះទៅពិនិត្យមើលបង្គោល​ព្រំដែន លេខ២០៣ ដែលស្ថិតនៅនេះ ​ត្រង់​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​ដំណើរ​របស់​ក្រុមពលរដ្ឋទាំងនោះ បានជួបនឹងភាពលំបាកជាច្រើន ក្នុងនោះមានដូចជា ការរៀបចំជួបជុំគ្នា និង​ដំណើរ​កាត់​តាម ដងផ្លូវដែលសម្បូរដោយភក់ជ្រាំ នារដូវវស្សាជាដើម។ លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តមណ្ឌលស្វាយរៀង មកពីគណបក្សសង្រ្គោះជាតិ បានថ្លែងរៀបរាប់ ការ​ណាត់ពេលជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ បានធ្វើឡើងតាំងពីម៉ោង៥ព្រឹក តែទម្រាំ​បាន​ជួបជុំគ្នា និងចេះតែមានពលរដ្ឋ មកចូលរួមកាន់តែច្រើននោះ ទើបការចាកចេញ ពីទីណាត់ជួប ត្រូវ​អូស​បន្លាយ​ពេលដល់ម៉ោង៦។ លោក បានថ្លែងឲ្យដឹងទៀតថា គម្រោងដំបូងថា មានមនុស្សចូលរួមតែ១ពាន់នាក់ទេ តែ​ចំនួន​បានកើនរហូតជាង៣ពាន់នាក់ ហើយត្រូវប្រើប្រាស់រថយន្ដជួល ចំនួនប្រមាណជា១០០គ្រឿង រួមទាំង​រថយន្ដផ្ទាល់ខ្លួន ជាច្រើនគ្រឿងនោះផង។
  13. បង្គោលលេខ ២៦០៖ បង្គោលព្រំដែនខ្មែរ-យួន លេខ​២៦០ ត្រូវ​បាន​បោះ​លើ​មាត់​ព្រែកខ្មែរ ស្រុក​បុរីជលសារ ខេត្ត​តាកែវ ដែលជា​ការឈ្លានពាន​ចូលទឹកដីប្រវត្តិទំនាស់ព្រំដែន នៅស្រុកបុរីជលសារគឺថា «ព្រែកជីកព្រំដែនចាស់ ឬព្រែកជីក អុិន តាំ (មុនឆ្នាំ១៩៧០) ត្រូវបានយួន យកជាស្ថាពរហើយ។ ឥឡូវខ្មែរ-យួន កំណត់យកព្រែកជីកថ្មី (ហៅព្រែក ប៉ុល សារឿន ឆ្នាំ១៩៨៥) ជាខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ។ ដូច្នេះយួន យកដីខ្មែរ ជម្រៅពី ៥០ ម៉ែត្រ ទៅជាង ២០០ ម៉ែត្រ»។ ផ្ទុយទៅវិញ ការបោះបង្គោលព្រំដែននាពេលនេះ ត្រូវបានរំកិលចូលមកលើខ្នងព្រែក ខាងភាគីខ្មែរបន្ថែមទៀតតែម្តង។ ខ្ញុំ ម៉ែន ណាត ជាសាក្សី ដែលធ្លាប់បានទៅពិនិត្យព្រំដែនខ្មែរ-យួន នៅខាងកើត ស្រុកកំណើតរបស់ខ្ញុំ តាំងពី២០០០, ២០០២, ២០០៤ និង ឆ្នាំ​២០១៤ ហើយបានជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរ ព្រមមន្រ្តីព្រំដែនខ្មែរ ​នៅទីនោះ អំពីរឿងព្រំដែន និងរឿង យួន ចេញចូលតាមច្រកព្រំដែន តាមអំពើចិត្ត។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវជាថ្មីម្តងទៀត ទៅរបប ហ៊ុន សែន ត្រូវបញ្ឈប់ការបោះបង្គោលព្រំដែន ជាបន្ទាន់ ពីព្រោះការបោះបង្គោលព្រំដែន ជាមួយភាគីវៀតណាម តាំងពីឆ្នាំ២០០៦ មក ធ្វើឲ្យខ្មែរ បាត់បង់ភូមិករ និងដីស្រែចំការ របស់ពលរដ្ឋខ្មែរ តាមបណ្តោយព្រំដែន។ខ្មែរ​
  14. ភាគីទាំងពីរបានអនុវត្តការត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនរួម និងរៀបចំការធ្វើអនាម័យ ជុំវិញតំបន់មានបង្គោលព្រំដែនលេខ ២៤១ ក៏ដូចជា បានពិភាក្សាគ្នាអំពីការឃោសនា ការលើកទឹកចិត្តឲ្យប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរអនុវត្តឲ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និង បទបញ្ញត្តិនានាក្នុងតំបន់ព្រំដែន។ភាគីទាំងពីរក៏ឯកភាពជួបសំណេះសំណាលគ្នា និងផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកជាញឹកញាប់ ព្រមទាំងសហការយ៉ាងជិតស្និទក្នុងការទប់ ស្កាត់ ប្រឆាំង និងបង្ក្រាបបទល្មើសឆ្លងដែនផងដែរ។ ការងារសំខាន់ដំបូងបង្អស់គឺភាគីទាំងពីររៀបចំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាពដែលហៅថា «ប៉ុស្តិ៍មិត្តភាព»។
  15. ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម លើ​បណ្ដោយ​ព្រំដែន​ប្រវែង​១២៧០​គីឡូម៉ែត្រ​ ត្រូវ​បាន​រដ្ឋាភិបាល​រៀប​ចំ​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០០៦ ​មក​ម្លេះ និង​ត្រូវ​បាន​គណបក្ស​ប្រឆាំង​រិះគន់​ថា កម្ពុជា ​កំពុង​ចាញ់​ប្រៀប​វៀតណាម ធ្វើ​ឲ្យ​បាត់​បង់​ទំហំ​ដី​មួយ​ផ្នែក​ ទៅ​ប្រទេស​ជិត​ខាង​នេះ​​ប៉ុន្តែ​រដ្ឋាភិបាល​​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​អំណះអំណាង​ថា ផែនទី​ដែល​រដ្ឋាភិបាល ​មាន​សម្រាប់​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម គឺ​ដូច​គ្នា​ទៅ​នឹង​ផែនទី ​ដែល​បាន​ផ្ទៀង​ផ្ទាត់​ពី​ប្រទេស​បារាំង និង​អង្គការ​សហ​ប្រជា​ជាតិ ខ្នាត​១/១០០.០០០៕ 
  16. បង្គោលព្រំដែនលេខ៤៦ (រូបភាពសាងសង់) ស្ថិតនៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀងចំពោះការសាងសង់បង្គោលព្រំដែនលេខ១៤៦៖គឺទទួលបានការឯកភាពពីក្រុមការងារបច្ចេកទេសបោះបង្គោលព្រំដែនប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) -សាងសង់នៅលើបង្គោលព្រំដែនចាស់ លេខ ឆ៨ ដែលបានបោះកាលពីឆ្នាំ១៩៨៧ ដោយគ្រាន់តែពង្រីកទំហំគ្រឹះធំជាងមុន ពីទំហំគ្រឹះ (០,៦ម X ០,៨ម) ទៅទំហំគ្រឹះថ្មី (៤,៦ម X ០,៦ម) ហើយបង្គោលព្រំដែនថ្មីនេះ មានទំហំប៉ុនបង្គោលព្រំដែនស្ថាពរនានាដែលកម្ពុជា-វៀតណាម បានបោះកន្លងមក ជារួម ចំពោះស្ថានភាពនៅតំបន់បង្គោលព្រំដែននោះ គឺរក្សានៅដដែល ពោលគឺពុំមានការប្រែប្រួលស្ថានភាពដើមនោះឡើយ ដោយប្រជាពលរដ្ឋកំពុងអាស្រ័យផលនៅទីតាំងដែលខ្លួនបានកាន់កាប់ជាក់ស្ដែង ។
  17. បង្គោលលេខ ៣០ ដល់ ៤០ ៖ប្រភពព័ត៌មាន​ដដែល​បន្តថា បច្ចុប្បន្ននេះ មាន​កំណាត់​តំបន់​ព្រំដែន​ចំនួន ៧ ដែល​ភាគី​ទាំងពីរ​មិនទាន់​ឯកភាព​ដំណោះស្រាយ​នៅឡើយ គឺ​កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ៣០ ដល់ ៤០ (ខេត្ត​យ៉ា​ឡាយ [Gia Lai] -រតនគិរី)។ ព្រំដែន​ពី​បង្គោល​លេខ ៤០ ដល់ ៤៤ (ខេត្ត​យ៉ា​ឡាយ [Gia Lai] ដាក់​ឡាក់ [Đắk Lắk] -រតនគិរី និង​មណ្ឌលគិរី) កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ៥៦ ដល់ ៦០ (ខេត្ត​ដាក់​ណុង [Đắk Nông] -មណ្ឌលគិរី) កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ១៣៨ ដល់ ១៤៧ (ខេត្ត​តៃនិញ [Tây Ninh] -ស្វាយរៀង) កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ២៤១ ដល់ ២៤៥ ពី​បង្គោល​លេខ ២៤៧ ដល់ ២៥៣ (ខេត្ត​អាន​យ៉ាង [An Giang] -កណ្ដាល) និង​កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ២៩៥ ដល់ ៣០២ (ខេត្ត​កៀន​យ៉ាង [Kiên Giang] -កំពត) ជាដើម៕
  18. បង្គោលលេខ៧៨៖ លោកស្រី កុយ ពិសី បានបញ្ជាក់បន្ថែមថា បង្គោលលេខ ៧៨ គឺជាប្រភេទបង្គោលព្រំដែនភ្លោះ ដែលរួមមានបង្គោលលេខ៧៨ (១) ត្រូវបានបោះ នៅត្រើយខាងលិចទន្លេចាមលើទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និង បង្គោលលេខ៧៨ (២) បោះនៅត្រើយខាងកើតទន្លេចាមលើទឹកដីវៀតណាម។ ការបង្កើតចំណុចព្រំដែនបង្គោលលេខ៧៨ (១) ក្លែងក្លាយ នៅលើប្រព័ន្ធអ៉ីនធើណិត Google Mapsនេះ បានធ្វើឡើងបន្ទាប់ពីក្រុមមួយចំនួនដែលមាននិន្នាការប្រឆាំង បានវាយប្រហាររាជរដ្ឋាភិបាល កាត់ដីឱ្យវៀតណាម ក្រោយពេលកម្ពុជា-វៀតណាម បានចុះឯកសារព្រំដែនចំនួន២ កាលពីដើមខែតុលា ឆ្នាំ២០១៩ ក្នុងនោះរួមមាន ១៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង ២៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
  19.  ​​បង្គោលលេខ ៣៤១៖ ក្នុងឱកាស​រំលឹកខួបលើកទី​៤៥ ទីវាបង្កើតទំនាក់ទំនងកាទូត​វៀត ណាម កម្ពុជា​នឹងឆ្នាំមិត្តភាពវៀតណាម​កម្ពុជា​​​ ព្រឹកថ្ងៃទី​២៤មិថុនា​​នៅឃុំMy Duc ​ទីរួមខែត្រ​​  Ha Tien ខែត្រ​ ​Kien​ Giang(វៀតណាម) ​នឹង ​ស្រុក​កំពងត្រាច​ខែត្រ​កំពត​​​​(កម្ពុជា)រដ្ឋា ភិបាលនៃសសាធារណះរដ្ឋ សង្គម​និយមវៀតណាម​នឹងរាជរដ្ឋាភិបាលកម្ពុជា​បាន រៀបចំយ៉ាងឧឡារឹកពិធី សម្ពោធ​បង្គោលលេខ  314 ដែលជាបង្គោលមានលេខរៀង ចុងក្រោយបំផុត លើខ្សែព្រំដែនគោក​វៀតណាមកម្ពុជា។នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម Nguyen Tan Dung នឹងនាយករាជរដ្ឋាភិបាលកម្ពុជាសម្តេច​​ហ៊ុនសែនបាន ធ្វើអធិបតីព្រឹត្តិការណ៏សំខាន់នេះ។ថ្លែងមតិនៅពិធីនេះនាយករដ្ឋមន្រ្តីNguyen Tan Dung សង្តក់ធ្ងន់ថា៖ ព្រឹត្តិការណ៏នេះមានអត្ថន័យដ៏សំខាន់ពិសេស​​ វាគូសបញ្ជាក់នូវជ័យ ជំនះ រួមរបស់ប្រទេសទាំង២​ ប្រជាជាតិទាំង២​ក្នុងការរួមគ្នាកសាងផ្លូវព្រំដែន១​សន្តិ ភាព​មិត្តភាព​សហប្រតិបត្តិការ​អភិវឌ្ឌ្យន៏ក៏ដូចគ្នា​ឆ្លើយតបនឹងគោល​បំណង របស់ ប្រជាជននៃប្រទេសទាំង២។ ក្នុងបទថ្លែងមតិរបស់ខ្លួននាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែន ចាត់ទុកថា៖លទ្ធផលដែលទទួលបានក្នុងការងារកំណត់បោះបង្គោលព្រំដែន​វៀតណា មកម្ពុជាក្នុងរយះពេលកន្លងទៅគឺជាទំព័រប្រវត្តិសាស្រ្តថ្មី១ក្នុងទំនាក់ទំនងរវាងប្រទេសទាំង២​​​។​លោកបញ្ជាក់ថា៖ ខ្ញុំសូមប្រកាសថា៖ការកសាងផ្លូវព្រំដែននេះ​ត្រូវបានអនុវត្ត ដោយឈរលើ មូលដ្ឋាននៃច្បាប់ជាតិ​នឹងអន្តរជាតិ​ក៏ដូចជាក្រិតក្រមអន្តរជាតិស្តីអំពី ការទទួលស្គាល់ផ្លូវព្រំដែនដោយពួកអាណានិគមនិយមបារាំងបន្សល់ទុកដើម្បីធ្វើជា ទឹសដៅអនុវត្ត ឈានទៅដល់ការសំរេចទាំងស្រុងការងារកំណត់បោះបង្គោល ព្រំដែន​លើគោគរវាងប្រទេសទាំង២​។ ក្នុងព្រឹកថ្ងៃទី​២៤មិថុនានេះដែរ​នៅទីរួមស្រុកHa Tien  ខែត្រ​ ​Kien​ Giang នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung នឹងនាយក រដ្ឋមន្រ្តីរាជរដ្ឋា ភិបាលកម្ពុជាសម្តេច​​ហ៊ុនសែនបានធ្វើអធិបតីសន្និសីទសហប្រតិបត្តិ ការ វិនិយោគវៀតណាម-កម្ពុជា​លើកទី​៣។ថ្លែងមតិនៅចំពោះមុខអង្គភាពអាជីវកម្ម នឹងវិនិយោគិនចំនួនជាង​១០០​នាក់របស់ប្រទេសទាំង២​​នាយករដ្ឋមន្រ្តីទាំង២​រូបសម្តែង សេចក្តីសប្បាយរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង២​ដែល អភិវឌ្ឌ្យន៏យ៉ាងល្អប្រសើរលើគ្រប់វិស័យ។ទ្វេភាគីរវាង ប្រទេសទាំង២ក្នុងឆ្នាំ​២០១១​ កើនជាង​៥៥%​​បើប្រៀបនឹងឆ្នាំ​២០១០​។អង្គភាព អាជិវកម្មវៀតណាមមានគំរោងការ ណ៏ចំនួន​១១៤​គំរោង​វិនិយោគនៅកម្ពុជា ដោយមានចំនួនទុនចុះបញ្ជីទទួលបាន​ជាង​ ២ពាន់ ៤០០​លានដុល្លាអាមេរិក។ ក្នុងក្របខ័ណ្ឌនៃសន្និសីទ​​រដ្ឋាភិបាលនៃប្រទេស ទាំង២​បានចុះហត្ថលេខា លើអនុស្សារណះយោគយល់គ្នាអំពីការបំពេញ​កែប្រែកិច្ច ព្រមព្រៀងលើកទឹក ចិត្ត​គាំពារការវិនិយោគរវាងវៀតណាមនឹងកម្ពុជាឆ្នាំ​២០០១​ បង្កើតមូលដ្ឋាន ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំង២ ក្នុងរយះពេលខាងមុខ៕
  20. បង្គោលលេខ ១៦៩ ៖ ប្រជាពលរដ្ឋ​ខ្មែរ​សង្ស័យ​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ​១៦៩ ដែល​នៅ​ជិត​ក្រុង​បាវិត ខេត្ត​ស្វាយរៀង អាច​ចូល​ទឹក​ដី​ខ្មែរ​មួយ​ចំនួន។ ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្វាយរៀង និង​គណៈកម្មការ​ព្រំដែន ឆ្លើយ​បដិសេធ​ដោយ​ចាត់​ទុក​ថា ការ​បោះ​បង្គោល​នោះ​ត្រឹមត្រូវ​ដោយ​មាន​ការ​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។ បើ​ទោះ​បី​ជា​បញ្ហា​ព្រំដែន​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ណា​ក្តី ក៏​ភាគី​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម នៅ​តែ​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​ដែរ។ បង្គោល​ព្រំដែន​លេខ​១៦៩​ថ្មី​ដែល​ទើប​បោះ​នៅ​ជាប់​ផ្លូវ​កំពង់​ស្ពាន ស្ថិត​នៅ​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត នោះ ក៏​បាន​ក្លាយ​ជា​បញ្ហា​ចោទ​មួយ ដែល​ពលរដ្ឋ​សង្ស័យ​ថា បង្គោល​នោះ​អាច​រំកិល​ចូល​ទឹក​ដី​ខ្មែរ ព្រោះ​ពួក​គាត់​ធ្លាប់​ដឹង​ថា បង្គោល​ចាស់​នៅ​ឆ្ងាយ​ជាង​បច្ចុប្បន្ន។ បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​រស់នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំដែន លើក​ឡើង​ថា ការ​បោះ​បង្គោល​ព្រំដែន​ពុះ​ចែក​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា ហាក់​ដូចជា​ចាញ់​ប្រៀប​វៀតណាម រហូត៖ «ចូល​តាម​កន្លែង​ជិត​កន្លែង​ឆ្ងាយ កន្លែង​ខ្លះ ៤ ទៅ ៥០០​ម៉ែត្រ​ក៏​មាន កន្លែង​ខ្លះ ១​គីឡូ​ដី​ក៏​មាន កន្លែង​ខ្លះ ២ ទៅ ៣០០​ម៉ែត្រ​ក៏​មាន នៅ​ក្នុង​ទឹក​ដី​កម្ពុជា យើង​ទាំងអស់»។ អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ថា បង្គោល​ថ្មី​នេះ​ហាក់​ដូចជា​បោះ​លយ​ចូល​ទឹក​ដី​ខ្មែរ ខណៈ​ដី​តំបន់​ស​ភាគច្រើន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ត្រូវ​បាន​ជនជាតិ​វៀតណាម កាន់​កាប់​ធ្វើ​ស្រែ​ចម្ការ​ធម្មតា។ នៅ​ចំណុច​ខ្លះ ជនជាតិ​វៀតណាម ធ្វើ​ដំណាំ​កសិកម្ម​ចូល​ហួស​បង្គោល​ព្រំដែន​ក្នុង​ដី​ខ្មែរ​ទៀត​ផង ដោយ​បច្ចុប្បន្ន​កំពុង​ដាំ​ម្ទេស និង​ឪឡឹក ខណៈ​ដី​នៅ​ខាង​ខ្មែរ​ទុក​ដី​ទំនេរ​ចោល ហើយ​កំពុង​ក្រៀម​បែក​ប្រះ​ក្រហែង។
  21. បង្គោលលេខ ៣០១៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ រួមនឹងក្រុមការងារក៏បានអញ្ជើញចុះពិនិត្យមើលផងដែរ នៅបង្គោលព្រំដែនលេខ៣១៤នៅច្រកព្រែកចាកខេត្តកែប,បង្គោលព្រំដែនលេខ ៣០១ នៅច្រកភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ និងបង្គោលលេខ ២៧៥ នៅច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ព្រមទាំងបានចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយនាយ ពលទាហានកងការពារព្រំដែន ក្នុងវរៈសេនាតូចលេខ២ របស់តំបន់ប្រតិបត្តិការសិករងខេត្តកែប នៅព្រែកចាក ជួបសំណេះសំណាលជាមួយនាយ ពលទាហាន ក្នុងវរៈការពារព្រំដែនលេខ១ របស់តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ នៅច្រកភ្នំដិន និងកងអនុសេនាធំល្បាតទី ២ របស់យោធភូមិភាគពិសេស នៅច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាលផងដែរ។នៅគ្រប់អង្គភាពកងការពារព្រំដែននៃខេត្តទាំងបីដែលឯកឧត្តម  ឥត សារ៉ាត់ ចុះទៅដល់ ឯកឧត្តម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយកិច្ចសហការខ្ពស់របស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់និងនាយ ពលទាហានក្នុងអង្គភាពកងការពារព្រំដែនគោករបស់ខេត្តទាំងបីដែលបានសហការគ្នាយ៉ាងល្អជាមួយអាជ្ញាធរដែនដីនិងគ្រប់សមត្ថកិច្ចពាក់ព័ន្ធពិសេសជាមួយកងកម្លាំងការពារព្រំដែនប្រទេសជាមិត្ត ក្នុងការរក្សាបាននៅបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចំរើន ។

1 comment: