Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Wednesday, September 20, 2017

វិធីសាស្រ្តវាយបក

 បន្ទាប់ពីដកថយប្រមូលផ្តុំកម្លំាងដែលនៅសេសសល់រួចមក និងផ្អែកតាមការដឹកនាំបញ្ជារបស់វរសេនាតូចការពារព្រំដែនលេខ ៣០៣ តំបន់ប្រតិបតិ្តការសឹករងកោះកុង  យោធភូមិភាគទី៣  កងអនុសេនាធំលេខ២ ម្ចាស់ការជាមួយភូមិសាស្រ្តអំណោយផលបានកសាងរបៀបប្រយុទ្ធ វាយបកការពារទីតាំងឲ្យមានភាពប្រទាក់ក្រឡារឹងមាំ។

អនុវត្តន៍យុទ្ធវិធីតាមបែបផែនទ័ពព្រៃរក្សាការពារកម្លំាងប្រយុទ្ធ ធានាវាយខ្មាំងបានជាបន្តបន្ទាប់យូរអង្វែង  ក្តាប់ជាប់សភាពការណ៍ក្នុងភូមិសាស្រ្តអំណោយផល  វាយខ្មាំងតាមលទ្ធភាព  និងសហការជាក់ស្តែង។

 ផ្អែកលើប្រព័ន្ធលេណដ្ឋាន វត្ថុរារាំងចាស់ៗ និងបំពេញបន្ថែមអាវុធគាំទ្រពីថ្មើរជើង និង      បំពាក់តាមអង្គភាពឲ្យប្រើប្រាស់  រហ័សរហួន  រស់រវើកនូវបណ្តារូបភាពយុទ្ធវិធី  ឧបាយកលប្រមូលផ្តុំវាយស្ទាក់ បំបាក់កម្លាំងខ្មាំងលើទីតាំងសំខាន់ៗពីចម្ងាយ និងវាយឲ្យខ្មាំងបរាជ័យពេលវាយលុកចូលទីតាំងទទួលខុសត្រូវ។

ជាយថាហេតុពេលខ្មាំងទន្ទ្រានចូលទីតាំង ប្រើប្រាស់កម្លំាងអង្គភាពវាយបកខ្មាំង ចាត់តាំង កម្លំាងអន្តរាគមន៍ វាយខ្មាំងទប់ទល់ រាំងស្ទាក់កម្លាំងខ្មាំង និងវាយចូលជ្រៅផ្នែកខាងក្រោយរបស់   ខ្មាំង។

No comments:

Post a Comment