Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Wednesday, September 20, 2017

វិធីសាស្រ្តវាយ

 សកម្មភាពមេបញ្ជាការ បញ្ជា៖
- វាយខ្មាំងពីចម្ងាយ (៦០០ម៉ែត្រ ទៅ ១៥០០ម៉ែត្រ)
+ បញ្ជាឲ្យអាវុធគំាទ្របាញ់កម្ទេចថ្មើរជើងរបស់ខ្មាំង  ស្របជាមួយអាវុធគាំទ្ររបស់ថ្នាក់លើ
+ បញ្ជាឲ្យគ្រប់បណ្តាផ្នែកប្រុងប្រៀបត្រៀមប្រយុទ្ធ
+ បញ្ជាឲ្យកម្លាំងស៊ើបការណ៍តាមដានរាល់ការប្រែប្រួលរបស់ខ្មាំង នៅខាងមុខខ្សែត្រៀម
- វាយខ្មាំងពង្រាយរូបភាពខាងមុខខ្សែត្រៀម
+ បញ្ជាឲ្យក្រុមក្តាប់សភាពការណ៍ចល័តចូលទីតំាង
+ បញ្ជាឲ្យអាវុធក្នុងដៃផ្ទុះស្របជាមួយនិងអាវុធគាំទ្រ
+ បញ្ជាឲ្យកាំភ្លើង PKM និង ត្បាល់ បាញ់គាបសង្កត់តាមសំណូមពរ
- វាយខ្មាំងទន្ទ្រានចូលកាន់កាប់ទីតំាង
+ បញ្ជាកម្លំាងផ្នែកដែលបាក់បាញ់ទប់ស្កាត់  មិនឲ្យខ្មាំងជ្រៀតចូលបន្ថែម
+ បញ្ជាឲ្យកម្លាំងអន្តរាគមន៍មួយផ្នែក  ឡើងវាយបកចំណុចដែលបាក់  និងបំពេញបន្ថែមនូវកម្លាំងដែលបាត់បង់
+ បញ្ជាឲ្យកាំភ្លើងត្បាល់៨២មម  និងកាំភ្លើង PKM បាញ់កម្លាំងខ្មាំងដែលកំពុងសម្រុកចូល
+ បញ្ជាឲ្យក្រុមក្តាប់សភាពការណ៍តាមដានរាល់ការប្រែប្រួលរបស់ខ្មាំង
+ ធ្វើសំណើសុំកម្លំាង  និងសម្ភារដែលបាត់បង់មកបំពេញបន្ថែម
- វាយខ្មាំងដកថយប្រមូលផ្តុំ
+ បញ្ជាកម្លំាងត្បាល់បាញ់រំខានដល់ការប្រមូលផ្តុំរបស់ខ្មាំង
+ បញ្ចាឲ្យក្រុមក្តាប់សភាពការណ៍តាមដានខ្មាំងមុខខ្សែត្រៀម
+ បញ្ជាឲ្យកម្លាំងគ្រប់ផ្នែកក្នុងទីតំាងជួសជុលរាល់ការខូចខាតឡើងវិញ
+ បញ្ជាក្រុមល្បាតចេញដើរល្បាត
+ បញ្ជាឲ្យគ្រប់បណ្តាផ្នែកត្រៀមប្រយុទ្ធជាលើកទីពីរ
+ បូកសរុបលទ្ធផលឆាកប្រយុទ្ធ រាយការណ៍ជូនថ្នាក់លើ ធ្វើការស្នើសុំកម្លាំងបន្ថែម និងសម្ភារដែលបាត់បង់ក្នុងការប្រយុទ្ធ។

No comments:

Post a Comment