Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Saturday, December 2, 2017

ស៊ីរីបាញ់កាំជ្រួច S-200 លើយន្តហោះ F-35 អ៊ីស្រាអែល

ស៊ីរីបាញ់កាំជ្រួច S-200 លើយន្តហោះ F-35 អ៊ីស្រាអែល
កាំជ្រួចផលិតនៅរុស្សី
  • មានការផ្សាយពត័មានស្តីពីការបាញ់លើយន្តហោះ F-35 របស់អ៊ីស្រាអែល ដែលហោះចេញមកពី Lebanon ។ យន្តហោះ នេះជាប្រភេទយន្តហោះបំបាំងកាយ ទំនើបចុងក្រោយផលិតនៅសហរដ្ឋអាមេរិក ចំណែកកាំជ្រួច S-200 ផលិតនៅ សូវៀត ជាកាំជ្រួចប្រភេទចាស់ នេះជាបញ្ហាបង្ករជាការចោទសួរថាពិត ឬ មិនពិត?ដែលរឿងនោះ
  • កើតឡើងកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ ខណៈអ៊ីស្រាអែល ប្រកាសថា កងយន្តហោះបានកំទេច កងការពារអាកាសប្រទេសស៊ីរី ក្រោយពេល ២ម៉ោង ដែលយន្តហោះ អ៊ីស្រាអែលកំពុងស៊ើបការរងការវាយប្រហារ។ របាយការណ៍ថា កំទេចបានទាំងស្រុងនូវកងការពារអាកាសស៊ីរី និងថា អ៊ីស្រាអែល គ្មានការបាត់បង់ខូចខាតយន្តហោះណាមួយឡើយ។
  • ថ្ងៃជាមួយគ្នា រដ្ឋមន្រ្តីការពារជាតិរុស្សី ទៅជួបជាមួយ រដ្ឋមន្រ្តីការពារជាតិ អ៊ីស្រាអែល។

អ្វីជាយន្តហោះបំបាំងកាយ

1. លាក់កំបាំងវត្ថុពិត (Dissimulation)
  • លាក់កំបាំងវត្ថុពិត មិនឲ្យខ្មាំងមើលឃើញ (ហោះហើរក្នុងរយៈ កំពស់ខ្ពស់ ផុតពីរ៉ាដា ឬ ចុះទាបតាមស្ទឹង ទន្លេ ក្រោមខ្សែរ៉ាដា បិទ ភ្លើងក្នុងយន្តហោះពេលហោះហើរពេលយប់ ពន្លត់ម៉ាស៊ីនពេល ទំលាក់គ្រាប់បែក ក្រោយទំលាក់រួចបញ្ចេះម៉ាស៊ីនឡើងវិញ)
  • លាក់កំបាំងវត្ថុពិត បន្លំជាមួយរបស់ជុំវិញ (មានចលនា គឺយន្តហោះ មានសម្លេងស្រាល តូច មិនខ្លាំង មិនធ្ងន់ មានព័ណ៍ ប៉ារ៉ា មានកំដៅក្នុងយន្តហោះតិចបំផុត ដោយប្រើបរិក្ខាត្រជាក់ បញ្ចុះ កំដៅ ការពារកុំរ៉ាដាចាប់បាន)
  • លាក់កំបាំងវត្ថុពិត ឲ្យខ្មាំងច្រឡំ (យន្តហោះ F-35 ធំពិតប្រាកដ និងប្រើប្រាស់ ដ្រោន Drone បាញ់បង្ហោះចេញពីយន្តហោះដែរ ធ្វើឲ្យខ្មាំងបាញ់ យន្តហោះ Drone ចំណែក យន្តហោះពិត បាញ់លើទីតាំងកាំភ្លើង កាំជ្រួចការពារអាកាស។

2. បង្ហាញវត្ថុមិនពិត( Simulation) 
  • បង្ហាញរបស់មិនពិត ដូចជារបស់ពិត៖ ក្រុមយន្តហោះវាយ ប្រហារជាក្រុម គឺមាន យន្តហោះស៊ើបការហោះមុខ លឿង រហ័ស បត់បែបបានមុំខ្ពស់ ពេលបាញ់កងការពារអាកាសបាញ់ នោះ យន្តហោះទំលាក់គ្រាប់បែកពិតប្រាកដ ដែលធ្ងន់ យឺត ដូចជាសត្វដំរី ហោះចូលមកទំលាក់គ្រាប់បែក។
  • បង្ហាញវត្ថុ២ ដែលដូចគ្នាបេះបិទ គឺមួយពិត មួយទៀតមិនពិត គឺមានន័យថា F-35 ខ្លាំងក្លា តែបង្ហាញដូចជាយន្តហោះធម្មតា។យន្តហោះស៊ើបការណ៍ជាធម្មតា មានប្រព័ន្ធថតរូបពីអាកាស ល្បឿនយឺត មិនបំបាំងកាយ ចំនែកយន្តហោះ F-35 ពេលនេះ គឺ ដើរតួរជាយន្តហោះស៊ើបការណ៍ដែរ។
  • បង្ហាញរបស់មិនពិត ឲ្យគេចាប់អារម្មណ៍៖ មានយន្តហោះ F-35 តែ ១ គ្រឿង ហោះជាមួយហ្វូងយន្តហោះនានា ដូច្នេះ គេច្រឡំ គេភ័យគិតថា នោះជាងហ្វូងយន្តហោះ F-35 ទំនើបរបស់អ៊ីស្រាអែល។

ពត៍មាននោះពិត True 
  • គេលើកឡើងថា រុស្សី បាញ់កាំជ្រួច S-200 ខុសពីការអះអាងដែលថា យន្តហោះ F-35 ហោះបុកហ្វូងសត្វស្លាប។
  • អ៊ីស្រាអែលប្រកាសថាបានវាយប្រហារកងការពារអាកាសប្រទេស ស៊ីរី
  • យន្តហោះនោះជួបគ្រោះថ្នាក់ដោយសត្វស្លាបបុកកាល ២ សប្តាហ៍មុន បែរជាទើបនិងមករាយការណ៍ថ្ងៃទី ១៦ តុលា ឆ្នាំ ២០១៧
  • ខាងទ័ពអាកាសអ៊ីស្រាអែលមិនអាចបង្ហាញរូបថតយន្តហោះដែល រងការខូចខាតដោយសត្វស្លាបបុក
  • យន្តហោះនោះទើបតែដាក់ឲ្យប្រើប្រាស់ក្នុងទ័ពអាកាស ដូច្នេះគ្មានហេតុផលណាត្រូវយកទៅប្រើនៅ ស៊ីរីទេ លុះណាមានករណីបន្ទាន់ ខ្លាំងណាស់។ ហេតុអីមិនប្រើ F-15 and F-16 វិញទៅ?
  • គ្មានការចាំបាច់ណាមួយនឹងទៅហោះស៊ើបការថតរូបនៅ Lebanon ។
  • ការលាកបាំងរូបថត បញ្ជាក់ថារឿងនោះពិត បើថាសត្វបុកបង្ហាញរូប ថត។
  • មានរបាយការណ៍ថា អ៊ីស្រាអែលបានដាក់យន្តហោះនោះឲ្យ ធ្វើ ប្រតិបត្តិការសឹក
  • មានការបញ្ជាក់ថា ទ័ពអាកាសរបស់អ៊ីស្រាអែល និងអាមេរិក គឺទំនើប រស់រវើកជាងគេលើសកលលោក។
  • ការបាញ់យន្តហោះគេធ្វើករណីយន្តហោះហោះចូលមក ឬ ហោះបញ្ចិត តែមិនបាញ់ពេលយន្តហោះហោះចេញឡើយ។
  • យន្តហោះ ខុសពី ឧទ្ធម្ភាចក្រ ដោយសារយន្តហោះ កាលណាបាញ់ត្រូវ វានិងផ្ទុះឆេះ ដែលខុសពី ឧទ្ធម្ភាចក្រ កាលណាបាញ់ត្រូវអាច ធ្លាយ ធ្លុះ និងអាច ហោះទៅវិញបាន។
  • ដោយសារយន្តហោះ F-35 ទំនើបក្នុងសម័យសង្រ្គាមទំនើប ដូច្នេះ វាអាចដែលថា បាញ់ត្រូវ ដោយកាំភ្លើងយន្ត តែមិនផ្ទុះ
  • យន្តហោះ F-35 គឺ បំបាំងកាយ លឿន គេចផុតពីរ៉ាដា មានប្រព័ន្ធការពារ អេឡិចត្រូនិច ហោះទាបផុតពី ការចាប់របស់រាដារយៈកំពស់ មធ្យម (ហោះចូលពីក្រោម) ដូច្នេះ មិនមែនជាកាំជ្រួច S-200 ទេគឺជា ការបាញ់របស់កាំភ្លើងយន្ត។
  • តាមបច្ចេកវិជ្ជា F-35 គឺ រាដាកាំជ្រួចទសវត្សទី ៦០ មិនអាចបាច់បាន ពីចម្ងាយឆ្ងាយ ទាល់តែជាង ៣០គម ទើបចាប់បាន ដូច្នេះ មិនអាច បាញ់កើតឡើយ ព្រោះកៀកពេកខណៈដែលរាដា អាចចាប់ចំងាយ ២៦០គម និង កាំជ្រួច បាញ់បានចម្ងាយ ១៦០គម ដូច្នេះ បើរាដាចាប់ បានចម្ងាយ ៣៥គម គឺហួសពេលបាញ់កាំជ្រួច មានតែកាំភ្លើងយន្ត។

ពត៍មាននោះមិនពិត False 
  • យន្តហោះ F-35 ជាយន្តហោះទំនើបចុងក្រោយ ក្នុងសម័យសង្រ្គាមទំនើប មិនអាចរងការវាយប្រហារដោយកាំជ្រួចដែលមានបច្ចេកវិជ្ជា មុនឆ្នាំ ១៩៦០ ឡើយ
  • រយៈពេល ២ម៉ោងក្រោយការប្រកាសរបស់ភាគ អ៊ីស្រាអែល គឺ ប្រព័ន្ធ ផ្សព្វផ្សាយអ៊ីស្រាអែលរាយការណ៍យន្តហោះ F-35 រងការខូចខាត ដោយហ្វូងសត្វស្លាបកាលពី ២ សប្តាហ៍មុន និងថា ចុះចតបាន ដោយ សុវត្ថិភាព។
  • ខាងកងទ័ពអាកាសអ៊ីស្រាអែលថា គេមិនដឹងថា យន្តហោះទាំងនោះ អាចហោះឡើងវិញបាន ឬ មិនបាននោះទេ។

សេចក្តីសន្ធិដ្ឋាន
  • យន្តហោះ F-35 ពិតជារងការខូចខាតដោយការបាញ់របស់ទ័ពអាកាសស៊ីរី ពិតមែន តែមិនមែនជាកាំជ្រួច S-200 ទេ ជាប្រភេទកាំភ្លើងយន្តបាញ់កៀក។

 បទវិភាគពត័មានអន្តរជាតិ ដោយ
Freelance Researcher / Freelance Consultant

No comments:

Post a Comment