Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Monday, December 4, 2017

បេសកកម្ម លោក ត្រាំ នៅអាស៊ី Trump’s Mission Trip to Asia

សកលលោកភាវូបនីយកម្ម កើតឡើងដោយការវិវត្តន៍ យ៉ាងលឿននៃបច្ចេកវិជ្ជាពត័មាន (IT) និង បច្ចេកវិជ្ជា Technology ដែលកត្តាទាំងពីរជម្រុញឲ្យមានការផ្លាស់ប្តូរនយោបាយការបរទេសរបស់ប្រទេសនីមួយៗ លឿន បត់បែប ទន់ភ្លន់ ផុតចាកសង្រ្គាម អាចសម្រេចបានទាមទារឲ្យ ក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច ត្រូវយកចិត្តទុកដាក់លើ ពត៍មានអន្តរជាតិ ដើម្បីកែ សម្របសម្រួល នយោបាយការបរទេស នយោបាយការពារជាតិ បច្ចេកវិជ្ជាយោធា សន្តិសុខ និង នយោបាយវិនិយោគឲ្យទាន់ពេលវេលា។ ក្នុងបរិបទបែបនេះ ប្រទេសនីមួយៗ រិះរកវិធី ឈ្នះ ក្នុងសង្រ្គាម តែថា ត្រូវយកសង្រ្គាម បង្រ្កាបសង្រ្គាម -រឹងបង្រ្កាបរឹង ? ឬយកការទូត បញ្ចប់សង្រ្គាម-ទន់បង្រ្កាបរឹង?

បេសកម្មលោក ដូណាល់ ត្រាំ មកអាស៊ី បង្ករជាចំណាប់អារម្មណ៍ខ្លាំងពី មហាជន ដែលជាម្ចាស់សន្លឹកឆ្នោត នៃប្រទេសប្រជាធិប្បតេយ្យ (កម្ពុជា កូរ៉េខាងត្បូង ហ្វីលីពី និងជប៉ុន) ក៍ដូចជាពីប្រទេស កម្មុយនីស្ត ដែលគ្មានការបោះឆ្នោតជាសកល (ចិន និង   វៀតណាម) ក្នុងន័យនេះដែលនិស្សិត បញ្ញវន្ត សកម្មជន អ្នកជំនួញ កងកំលាំងប្រដាប់អាវុធ និង អ្នកនយោបាយ ខ្មែរ ចង់ដឹង ជាមុន (pre- assumption )ខ្លះៗថា តើ លោកត្រាំមកអាស៊ី គោលបំណងអ្វីឲ្យពិតប្រាកដ? គាត់មកធ្វើជំនួញ? ឬ មកបង្ករសង្រ្គាម? ព្រោះការដឹងបានមុនគេ ដឹងលឿនជាងគេ នាំឲ្យគេមានឪកាស ក្នុងការធ្វើជំនួញ ការពារជាតិ និយោគ និង នយោបាយការទេស សមស្រប។ ប្រជាជនជាម្ចាស់ សន្លឹកឆ្នោតដឹងរឿងកិច្ចការបរទេស អាមេរិក ដើម្បីតាមមើលថា អ្នកដឹកនាំ ប្រទេសខ្លួន ដើរ តាមអាមេរិក ឬ ដើរតាមចិន ឬ កណ្តាល គឺ ពឹង រុស្សី? 

ជាដំបូង យើងគួរដឹងថា អាស៊ី នេះ មិនមែនជាទីតាំងទីមួយ ដែល លោកត្រាំ ប្រធានាធិបតីអាមេរិកមកបំពេញបេសកកម្មទេ លោកត្រាំបានទើបតែបញ្ចប់ កិច្ចការជាផលប្រយោជន៍របស់អាមេរិកនៅ មជ្ឈិមបូព៍ា នៅ អឺរ៉ុបដែរ ដូច្នេះ បានជា យើងលទ្ធភាព វិភាគរក គោលបំណងពិត របស់លោកត្រាំនៅ អាស៊ី ដោយការយក បេសកកម្មលោកត្រាំ នៅអាស៊ីឆ្នាំ ២០១៧ ធ្វើជាដើមបញ្ហា (Problem Tree) និង ទាញរំលេញចេញបណ្តាឬសកែវនៃបញ្ហា (Problem Roof) ដែលមាន ចំនុចសំខាន់ៗដូចខាងក្រោម៖

  • រឿងរបស់អាស៊ាន
  • រឿងសមុទ្រចិនខាងកើត
  • រឿងសមុទ្រចិនខាងត្បូង
  • រឿងលក់ដូរសព្វាវុធ
  • រឿងពាណិជ្ជកម្មទូទៅ
  • រឿងការពារផ្លូវទឹក ផ្លូវជំនួញពាណិជ្ជកម្ម
  • រឿងទប់ទល់ជាមួយចិន កូរ៉េខាងជើង ដោយការចងមិត្តកូរ៉េត្បូង ហ្វីលីពីន វៀតណាម
  • រឿងដាក់ទណ្ឌកម្មកូរ៉េខាងជើង
  • រឿង នុយក្លេអ៊ែកូរ៉េខាងជើង និង រឿង
  • វិបត្តិចំណាប់ខ្មាំងក្នុងសង្រ្គាមកូរ៉េ

តាមការតាមដាន ប្រព័ន្ធពត៍មានរដ្ឋ ឯកជន និង បណ្តាញពត័មានសង្គម ទាំងភាសាខ្មែរ និងភាសាបរទេស យើងអាច រៀបរាប់ចំនុចជា បញ្ហាខាងលើ ដល់ទៅ ១០ ចំនុចធំៗ តែពេល គេសួរថា មួយណា ជាពត័មានពិតប្រាកដ? ចូរអ្នកធ្វើអាទិភាព Prioritization  ឬ ជាពត៍មាន ដែលមាន ប្រូបាប៊ីលីតេត្រឹមត្រូវខ្ពស់ជាងគេ ទី១ ឬ ទី ២? នោះ យើងសូមធ្វើការ បង្ហាញជាពត័មានថា ទី(១) មុនពេលលោកត្រាំមកបំពេញទស្សនកិច្ចនៅអាស៊ី គឺមាន ការចល័តទ័ពជើងទឹក ជើងអាកាស និងទ័ពពិសេស Seal ( ទ័ពជើងទឹក SEA, Force, ទ័ពជើងគោក Air Force និងទ័ពជើងគោក Land Force. មកតំបន់មហាសមុទ្រអាស៊ីប៉ាស៊ីហ្វិក (២) លោក ដូណាល់ត្រាំ សួរទៅជប៉ុនថា ហេតុអ្វីមិនបាញ់កាំជ្រួចទំលាក់កាំជ្រួចរបស់កូរ៉េខាងជើង? ទី (៣) លោកត្រាំ សុំឲ្យ ជប៉ុនទិញសព្វាវុធពីអាមេរិក ទី (៤) គឺ កូរ៉េខាងត្បូងធ្វើ សមយុទ្ធកាំជ្រួច កាំភ្លើងធំ និង ប្រព័ន្ធរ៉ាដា ការពារអាកាស និងទី (៥) លោកត្រាំ បានទៅ    ទស្សនារោកចក្រផលិតរថយន្តជប៉ុន និងថា ហេតុអ្វីបានជា ជប៉ុនមិននាំរថយន្ត អាមេរិក មកលក់នៅលើទីផ្សារជប៉ុន?
ដូច្នេះ យើងអាចធ្វើជាការសន្និដ្ឋាន

  • (១) លោកត្រាំ ដែលមកបំពេញ បេសកម្ម នៅអាស៊ី គឺមានគោលបំណងធំទី ១ អំពី ការលក់ដូរសព្វាវុធ និង ទី២ គឺការធ្វើពាណិជ្ជកម្មសេរី ឲ្យទីនិញថោក មានទីផ្សារសម្រាប់ទំនិញអាមេរិក
  • ទី២ គឺលោក ត្រាំ ធ្វើ Campaign Style Rally ជាយុទ្ធនាការ សេរី គឺ បន្តបន្ទាប់គ្នាដូចខ្យង។ ពាក្យថា យុទ្ធនាការ គឺជាប្រភេទ សង្រ្គាមម្យ៉ាងដែលគ្មានផ្សេង គ្មានឈាម យុទ្ធនាការគឺជា កម្រិតសង្រ្គាមទី ២ (ដែល កម្រិតទី១ គឺ យុទ្ធវិធី -កម្រិតទី ២ គឺយុទ្ធនាការ -និងកម្រិតទី៣ គឺ កម្រិតយុទ្ធសាស្រ្ត)។ ជាដដែល យើងសន្ធិដ្ឋានថា លោកត្រាំ មកអាស៊ី គឺ លក់អាវុធ និង គៀបសង្កត់ចិន កូរ៉េខាងជើង ។
  • ទី៣ មុនពេលលោកត្រាំមក អាស៊ី ប្រព័ន្ធផ្សព្វផ្សាយជាច្រើនអនេក និយាយអំពី នាវាមុជទឹកទំនើបំផុត នាវាផ្ទុកយន្តហោះ យន្តហោះ ទំលាក់គ្រាប់បែបនុយក្លេអ៊ែរ ខែលការពារកាំជ្រួចឆ្លងទ្វីប និងការចល័តទ័ពរាប់ពាន់នាក់មកអាស៊ី។ អ្នកធ្វើការ នៅក្រសួងការបរទេសពិតជាចោទសួរហេតុអីបង្ហាញរូបភាពបែបហ្នឹង? ចំណែកអ្នកធ្វើការនៅក្រសួងសង្រ្គាមនឹង តបវិញថា បែបនោះគឺជា Demonstration គឺជាការបង្ហាញឲ្យគេឃើញបែប សកម្ម (Demonstration in active style)។ ដូច្នេះ បើជាការបង្ហាញឲ្យគេឃើញ កំលាចគេ បំភ័យគេ នោះជា ការបញ្ឆោត deception ដែលមានគោលបំណងវែង យូរឆ្នាំ គឺ ទាក់ទងនិងការ លក់អាវុធឲ្យប្រទេសជាសម្ព័ន្តមិត្ត៕

បទវិភាគពត័មានអន្តរជាតិ
Freelance Researcher / Freelance Consultant

No comments:

Post a Comment