Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Monday, October 21, 2024

កងវិស្វកម្ម H អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

 ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ អគ្គនាយករង អ ន ស ប ទទួលបន្ទុក​កងវិស្វកម្ម​ និងឧត្តមសេនីយ៍ទោ​ លី​ ប៊ុនឆាយ​ នាយករង​ រួមជាមួយនិងសហការី​ ក្នុងនោះផងដែរតំណាងនាយកដ្ឋានវិស្វកម្ម​ មាន​ឧត្តម​សេនីយ៍ទោ​ ហាយ​ ហ៊ីង​ នាយករង​ និងសហការី​ បានចូលរួម អមដំណើរឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ​ បានដឹកនាំ​គណៈកម្មារអន្តរក្រសួង​ រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ដោយមានការចូលរួមពីសមាជិកលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ និងខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងមន្រ្តីតំណាងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានចុះពិនិត្យប្រគល់ទទួលបញ្ចប់សុពលភាពចំនួន ៣ គម្រោង
  1. ១.គម្រោងស្ថាបនាស្ពានបេតុងប្រវែង ២៤ម និង ផ្លូវបេតុងសងខាងស្ពាន ១៦០ម ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល
  2. ២.ផ្លូវបេតុងប្រវែង ៧៦០ម ស្ថិតនៅស្រុក មុខកំពូល ខេត្តកណ្តាល
  3. ៣.ផ្លូវល្បាយក្រួសប្រវែង ១៦០០ម និងស្ពាន ៤៥ម ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល
អនុវត្តគម្រោងដោយ ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ អគ្គនាយករង​ ទទួលបន្ទុក​ កងវិស្វកម្ម អ ន ស ប

No comments:

Post a Comment