Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Monday, October 21, 2024

អ៊ីស្រាអែល -ប៉ាឡេស្ទីន

ភូមិសាស្រ្ត នយោបាយ អ៊ីស្រាអែល គឺជា ជំលោះ ភាសា  សាសនា ទឹកដី និងការបោះឆ្នោត ដែល ចែកចេញជាផ្នែកដូចជា៖ សូមអាន ឯកសារអានបន្ថែមទីនេះ
  1. អ៊ីស្រាអែល ISRAEL ភាសាជ្វីស ១
  2. កងទ័ព អ៊ីស្រាអែល ២ 
  3. អ៊ីស្រាអែល  និង អាល្លឺម៉ង់ ៣
  4. ប្រវត្តិសាស្រ្តយោធា អ៊ីស្រាអែល ៤ 
  5. ជំលោះទីក្រុង  សារូសាឡឹម ៥
  6. សង្រ្គាម ៦ ថ្ងៃ The Six Days War 1967 ( ៦)
  7. ប្រតិបត្តិការសឹក Operation Al-Aqsa Storm 2023 (៧)
  8. ផែនការសន្តិភាព អ៊ីស្រាអែល Peace Resolution Plan
  9. ភូមិសាស្រ្តនយោបាយ លីបង់ Lebanon Geopolitic
  10. ភូមិសាស្រ្ត នយោបាយ អឺរ៉ង់  Iran Geopilitic
  11. ផែនទី ផ្លូវ១ ខ្សែក្រវ៉ាត់ ១ One Belt One Road Map
អ៊ីស្រាអែល -ភាសា  សាសនា ទឹកដី - អ៊ីស្រាអែល ISRAEL ភាសាជ្វីស: ישראל ជា រដ្ឋ បុរាណ ផ្សំដោយ រដ្ឋ ២ គឺ រដ្ឋ ជ្វីស និង រដ្ឋ យូដា ( ឬសាសនា យេស៊ូ និង សាសនា យូដា)។ បច្ចុប្បន្ន សាសនា យូដា សំដៅ ឥស្លាម ដែល ជនជាតិ ប៉ាឡេស្ទីន បាននិង កំពុងកាន់កាប់ទឹកដី ចំណែក សាសនាជ្វីស ឬ ពួកជនជាតិ អ៊ីស្រាអែលសព្វថ្ងៃនេះ ។
ផែនទី រដ្ឋអារ៉ាប់ ០៣ និង រដ្ឋ ជ្វីស ៤

ផែនទី តំបន់ West Bank, East Bank នៃ ប្រទេស ប៉ាឡេស្ទីន

ផែនទី ការបាក់បែកបងប្អូន និងផែនការចងសម្ព័ន្ធ បង្កើតសហរដ្ឋជ្វីស The United Tribes of Israel 

ផែនទី របាយជនជាតិ និង សាសនាក្នុងតំបន់

ផែនទី ប៉ាឡេស្ទីន ឆ្នាំ ១៩៣៧ ជាអតិត សហរដ្ឋបារាំង

ផែនទី ប៉ាឡេស្ទីន ឆ្នាំ ១៩៣៧ ជាអតិត សហរដ្ឋបារាំងអ៊ីស្រាអែល ISRAEL ភាសាជ្វីស: ישראל
សង្ខេប៖ ដើម្បីជាការឆ្លើយតបជាមួយបញ្ហាដែលជនជាតិខ្មែរ តែងតែឆ្ងល់ នឹងលើកឡើងតាមបណ្តាញសង្គម មានដូចជា៖
  1. ហេតុអ្វី អ៊ីត្លែសម្លាប់ជនជាតិជ្វីស ?  សាសនា យូដា Judaism គឺជាសានាប្រទេស ហ្សដង់ ជាសាសនាឥស្លាម ចំណែក សាសនាជ្វីស គឺជាសាសនាយកលំនាំ សាសនា ឥស្លាម តែខុសគ្នាត្រង់ថា គេចាត់ទុកជាជនជាតិ ជ្វីស លុះណា មានម្តាយជាជនជាតិជ្វីស, និងមានការទទួលស្គាល់ មានកាតបញ្ជាក់ថា អ្នកនោះពិតជាជនជាតិជ្វីស កាន់សាសនាជ្វីស ដូច្នេះ អ៊ីត្លៃសម្លាប់ ជនជាតិជ្វីសក្លែងក្លាយដែល ភៀសខ្លួនចេញពី អ៊ីស្រាអែលរត់ទៅប្រទេសនានានៅអឺរ៉ុប តែកាន់សាសនាផ្សេង និងមិនជាប់ ឈាម ជាជនជាតិជ្វីស។
  2. អ៊ីស្រាអែលបាត់បង់ទឹកដី ២០០០ ឆ្នាំ តែអាចដណ្តើមមកវិញបាន? ជារឿងឃោសនារបស់ក្រុមប្រឆាំងនៅកម្ពុជាដែលគេទាមទារ រដ្ឋាភិបាល យោធា ទៅទាមទារទឹកដីខ្មែរ ដែលបាត់បង់កាលពីជាង ១០០០ ឆ្នាំមុន។ តាមពិត ទឹកដីនោះ គឺជាទឹកដី អាណាចក្រអ៊ីស្រាអែាល ត្រូវពួក ចាមអារ៉ាប់គ្រប់គ្រង បណ្តេញ សម្លាប់ បង្ខំជនជាតិអ៊ឺស្រ្តាអែលរត់ភៀសខ្លួន​ឬ បោះបង់ចោលសាសនាជ្វីស ចូលសាសនាផ្សេងៗ ដើម្បីរស់ លុះក្រោយមកឆ្នាំ ១៩១៧ ទឹកដីនោះ ក្លាយជាទឹកដីរបស់ អគ្លេស ចំណែកអ៊ីស្រាអែលបានទាមទារឯករាជ្យ បង្កើតរដ្ឋអ៊ីស្រាអែលតាមប្រវត្តិសាស្រ្ត ឡើងវិញ។
  3. ប៉ាឡេស្ទីនបាត់បង់ទឹកដីអស់? ទឹកដីរួមតួចទៅៗ មិនពិតទេ ទឹកដី អ៊ីស្រាអែលធំទូលាយណាស់ សង្រ្គាមឆ្នាំ ១៩៤៦ ជាសង្រ្គាមដែលត្រូវពួកអារ៉ាប់រំលាយរដ្ឋអ៊ីស្រាអែល ដូច្នេះប្រជាជនអ៊ីស្រាអែលពិតប្រាកដ ភៀសពី អឺរ៉ុប​អាមេរិក ចូលទៅជួយធ្វើសង្រ្គាម ដែលកាលណោះ ជនជាតិអ៊ីស្រាអែលមានតែ ១០% ធៀបជនជាតិផ្សេងៗ ចំណែកជនជាតិ ប៉ាឡេស៊ីន អារ៉ាប់..បែជាភៀសខ្លួន រត់ចេញពីសង្រ្គាម រហូតដល់ទៅជិត ៥ លាននាក់ ពេលនោះដី ធំ ទូលាយគ្មានមនុស្សរស់នៅ។ លុះសង្រ្គាមឆ្នាំ​១៩៤៨ អ៊ីស្រាអែលឈ្នះសង្រ្គាមទៀត ដីកាន់តែរីកធំ តាមលំនាំប្រវត្តិសាស្រ្តដើម រហូតសង្រ្គាមឆ្នាំ ១៩៦៧ ទឹកដីអ៊ីស្រាអែលកាន់តែធំឡើង ដោយឈ្នះសង្រ្គាម រហូត UN កំណត់ព្រំដែនដូចសព្វថ្ងៃ គឺជាអ៊ីស្រាអែល តូចមួយ !។
រវត្តិសាស្ត្រអ៊ីស្រាអែល អ៊ីស្រាអែលទំនើបទំនងជាស្ថិតនៅស្ថានីយ៍នៃបណ្ដារាជាណាចក្រអ៊ីស្រាអែល និង យូដាបុរាណ។ តំបន់នេះ (ក៏ត្រូវបានគេស្គាល់ថាជាដែនដីនៃអ៊ីស្រាអែល និង ប៉ាលេស្ទីនផងដែរ) ជាទីកំណើតនៃភាសាអេប្រឺ ជាទីដែលគម្ពីរប៊ីបភាសាអេប្រឺត្រូវបានចងក្រងឡើង ហើយក៏ជាទីកំណើតនៃយូដាសាសនា និង គ្រិស្តសាសនាផងដែរ។ ទីនោះមានទីស្ថានជាច្រើនដែលបូជាធ្វើពិធីគោរពដល់យូដាសាសនា គ្រិស្តសាសនា ឥស្លាមសាសនា សាម៉ាសាសនា និង ជំនឿបាហា។

ដែនដីអ៊ីស្រាអែលស្ថិតនៅក្រោមឥទ្ធិពលនៃចក្រភពផ្សេងៗ និង ជាស្រុកកំណើតនៃជនជាតិផ្សេងៗ ក៏ប៉ុន្តែជនជាតិជ្វីបមានច្រើនលើសលុបជាងគេចាប់ពីប្រហែល ១០០០ ឆ្នាំ មុនគ្រិស្តសករាជ (មុ.គ.) រហូតដល់សតវត្សទី៣ នៃគ្រិស្តសករាជ (គ.ស.)។ ការកាន់គ្រិស្តសាសនាដោយចក្រភពរ៉ូមនៅសតវត្សទី៤បាននាំអោយទឹកដីភាគច្រើនជាទឹកដីគ្រិស្តសាសនាដែលអូសបន្លាយរហូតដល់សតវត្សទី៧ ជាពេលដែលតំបន់នេះត្រូវបានសញ្ជ័យដោយចក្រភពអារ៉ាប់។ វាជាទីដែលមានពួកឥស្លាមមានច្រើនលើសលប់រហូតដល់សម័យ សង្គ្រាមឈើឆ្កាងរវាងឆ្នាំ ១០៩៦ និង ១២៩១ ដែលនៅពេលនោះវាគឺជាចំណុចប្រសព្វនៃការប៉ះទង្គិចគ្នារវាងគ្រិស្តសាសនា និង ឥស្លាមសាសនា។ ចាប់ពីសតវត្សទី១៣ មានពួកឥស្លាមភាគច្រើនដែលមានភាសាអារ៉ាប់ជាភាសាលប់លើគេ ហើយក៏ជាភាគដំបូងនៃខេត្តស៊ីរីនៃស៊ុលតង់ចក្រម៉ាំលុក ហើយក៏ជាប៉ែកនៃចក្រភពអូតូម៉ង់រហូតដល់មានការសញ្ជ័យប៊្រិថេននៅឆ្នាំ១៩១៧។

ចលនាជាតិជ្វីប ហ្ស៊ីអននិយម បានផុសផុលឡើងនៅចុងសតវត្សទី១៩ (ឆ្លើយតបទៅនឹងការកើនឡើងបន្តិចម្ដងៗនៃបដិសាម៉ានិយម) ហើយអាលីយ៉ា (អន្តោប្រវេសន៍ជនជាតិជ្វីបទៅកាន់ដែនដីអ៊ីស្រាអែល) បានកើនឡើងផងដែរ។ បន្ទាប់ពីសង្គ្រាមលោកលើកទី១ ទឹកដីអូតូម៉ង់នៅឡេវែន្ត៍បានស្ថិតនៅក្រោមការក្ដោបក្ដាប់ប៊្រិថេន និងបារាំង ហើយសង្គមប្រជាជាតិបានប្រគល់អាណត្តិឱ្យ​ប៊្រិថេនដើម្បីគ្រប់គ្រងប៉ាលេស្ទីនដែលវាបានក្លាយទៅជាស្រុកកំណើតប្រជាជាតិជ្វីប។ គូប្រជែង ជាតិនិយមអារ៉ាប់ ក៏បានអះអាងទាមទារសិទ្ធិទៅលើអតីតទឹកដីអូតូម៉ង់ ហើយបានរិះរកវិធីដើម្បីរារាំងទេសន្តរប្រវេសន៍ជនជាតិជ្វីបចូលទៅកាន់ប៉ាលេស្ទីន ដែលនាំអោយមានភាពតានតឹងអារ៉ាប់-ជ្វីបកើនឡើង។ ឯករាជ្យអ៊ីស្រាអែលនៅឆ្នាំ១៩៤៨ ត្រូវបានកត់សម្គាល់ដោយទេសន្តរប្រវេសន៍ជ្វីបយ៉ាងសម្បើម​ពីអឺរ៉ុបអ៊ីស្រាអែល (ភាសាជ្វីស: ישראל) គឺស្រុកអាសីខាងលិច.

សង្រា្គមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ប្រមូល​និងរៀបចំដោយៈ​ វរសេនីយ៍ត្រី​ សេង​តារាវុឌ្ឍ 
សង្គ្រាមរវាង អ៊ីស្រាអែល និងប៉ាឡេស្ទីន ដកស្រង់ពីគេហទំព័រដើមអម្ពិល ​www.dap-news.com

តាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ មក ស្ថានការណ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបន្តឡើងកម្តៅជាថ្មីម្តងទៀតហើយរឿងនេះវាមិនមែនជារឿងថ្មីនោះទេ ជារឿងដដែលមកហើយ នៅតំបន់ភូមិភាគ ដើមបូព៌ាមួយនេះ ពោល គឺចាប់ផ្តើមឡើងតាំងពី ឆ្នាំ១៩៤៨ មកម្ល៉េះ គឺមួយថ្ងៃក្រោយនៃការបង្កើតរដ្ឋអ៊ីស្រាអែល។ ពួកអារ៉ាប់នៅជុំវិញអ៊ីស្រាអែល មិនដែលបំភ្លេចគំនិតណាមួយ ក្នុងការកំទេច និងលប់បំបាត់ប្រទេសជ្វីហ្វមួយនេះ ចេញពីផែនទីពិភពលោកនោះទេ ប៉ុន្តែអ្វីដែលបណ្តាពួកអារ៉ាប់ទំាងនោះ ទទួលបានគឺការបរាជ័យម្តងហើយម្តងទៀត ពីសំណាក់អ៊ីស្រាអែល។

នៅថ្ងៃសៅរិ៍ទី២៦ ខែកក្កដា ឆ្នាំ២០១៤ ថ្មីៗនេះ ពលរដ្ឋអាម៉េរិករាប់ពាន់នាក់ ដែលសុទ្ធសឹងជាអ្នកគាំទ្រដល់ប៉ាឡេស្ទីន នៅទីក្រុងធំបំផុតលំដាប់ ទីបួននៅអាម៉េរិក បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាសា ដែលរយៈពេល ១៨ថ្ងៃមកនេះ បានបណ្តាលឲ្យមនុស្សជាង ៨០០នាក់ស្លាប់ និង៤ពាន់នាក់ផ្សេងទៀតរងរបួស។ ដោយឡែកក្រុមគាំទ្រអ៊ីស្រាអែល នោះ ពួកគេរាប់រយនាក់បានប្រមូលផ្តុំគ្នា នៅជិតកន្លែងតវ៉ារបស់ក្រុមគាំទ្រប៉ាឡេស្ទីន ហើយស្រែកពាក្យស្លោក ថា "យើងប្រយុទ្ធប្រឆាំងចំពោះក្រុមភេរវករឥស្លាម”។

ព្រឹត្តិការណ៍សង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះវាពិតជាធ្វើឲ្យមនុស្សទូទាំងពិភពលោកចង់ដឹង ចង់ឮខ្លំាងណាស់ អ្នកខ្លះក៏បានធ្លោយពាក្យផងដែរ ជម្លោះនោះមិនអាចនិងធ្វើការផ្សះផ្សាបានទេ ប្រសិនបើចង់បញ្ចប់ជម្លោះនោះ ទាល់មានភាគីម្ខាងរលាយបាត់ អ៊ីស្រាអែល? ឬ ប៉ាឡេស្ទីន? ជុំវិញនិងព្រឹត្តិការនេះដែរខ្ញុំជឿជាក់ថា មានអ្នកខ្លះបានដឹង ហើយក៏មានអ្នកខ្លះទៀតមិនដឹងផងដែរ អំពីដើមហេតុ នៃប្រវត្តិសង្គ្រាមរវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីននេះ។ ដូច្នេះហើយបានជាថ្ងៃនេះ ខ្ញុំសូមលើកយកនូវរឿងរ៉ាងខ្លះដែលជាទាក់ទង និងការបង្កើតប្រទេស អ៊ីស្រាអែល និងមូលហេតុនៃសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេ ស្ទីន ដែលវាបានមកពីការស្រាវជ្រាវដ៏តិចតួចស្ទួចស្តើង ហើយមិនគ្រប់ជ្រុងជ្រោយរបស់ខ្ញុំ។

អ្នកដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រជាជនអ៊ីស្រាអែល

ហ្គោលដា មែរ កើតនៅឆ្នាំ១៨៩៨ ក្នុងរុស្ស៊ី មួយឈ្មោះគៀវ ហើយក្រោយមកបានទៅរស់នៅសហរដ្ឋអាម៉េរិក និងបានដើរតួនាទីយ៉ាងសំខាន់ បំផុតក្នុងការ បង្កើតប្រជាជាតិអ៊ីស្រាអែល។ ជាក្មេងម្នាក់ ជាក្មេងជ្វីហ្វម្នាក់ និងជា ក្មេងជ្វីហ្វកើតនៅរុស្ស៊ី នាដើមសតវត្សរិ៍ទី២០ បទពិសោធន៍ទាំង៣ នេះហើយ ដែលបានរៀបចំខ្សែជីវិតរបស់ ហ្គោលដា មែរ ឲ្យក្លាយខ្លួនទៅជាស្ត្រីម្នាក់ ទទួល បានជោគជ័យ ហើយក្រោយមកបានក្លាយទៅជាមេដឹកនាំអ៊ីស្រាអែល ជាមាតុភូមិនៃជនជាតិជ្វីហ្វ ដែលស្ថិតនៅក្នុងតំបន់ភូមិភាគដើមបូព៌ា។

អនុស្សាវរីយ៍ដំបូងបំផុតរបស់ ហ្គោដា មែរ គឺភាពអត់ឃ្លាន និងភាពភ័យខ្លាយ នៃចលនាសម្លាប់បំបាត់ពូជសាសន៍ ពីសំណាក់ពួករុស្ស៊ីមកលើជនជាតិជ្វីហ្វ។ ពួករុស្ស៊ីបានស្រែកដាក់ពួកជ្វីហ្វថា "ពួកឃាតករព្រះយេស៊ូគ្រិស្ត” បន្ទាប់មកបានសំរុកចូលសង្កាត់ជនជាតិជ្វីហ្វ លួចយកអ្វីដែលត្រូវការ ហើយអ្នកខ្លះបានដំដែកគោលចូល ទៅក្នុងក្បាល ជនជាតិជី្វហ្វថែមទៀត ឯក្មេងៗជ្វីហ្វ ខ្លះត្រូវបានគេចាប់គ្រវែងពីបង្អូចជាន់លើទំលាក់មកដី នារីៗវិញត្រូវគេរំលោភសម្លាប់ចោល ហើយខ្លះទៀតត្រូវគេកាត់ដោះចោលទៀតក៏មាន។ ក្នុងពេលជាមួយគ្នាប៉ូលិស បានបដិសេធ ពុំព្រមជួយជនរងគ្រោះឡើយ ទាល់តែពួកជ្វីហ្វ ហ៊ានវ៉ៃតបវិញទើបប៉ូលិសហក់ចូលធ្វើអន្តរាគមន៍ ហើយតែមិនចាប់ពួកអ្នកវ៉ៃប្រហាបង្ករឿងទេ បែរជាចាប់ពួកជ្វីហ្វទៅវិញ។ ជាមួយគ្នានោះស្តេចត្សារុស្ស៊ី ក៏បានចេញបញ្ជាឲ្យចាប់ ផ្តើមធ្វើចលនាសម្លាប់ផ្តាច់ពូជ។ ពួកជ្វីហ្វខ្លះបានគិតថា អំពើហិង្សានេះនឹងបញ្ចប់ដរាបណាស្តេចត្សាត្រូវគេផ្តួលរំលំ ហើយបង្កើតរដ្ឋាភិបាលបែបថ្មីតាមរយៈបដិវត្តន៍។

ពួកជ្វីហ្វដទៃទៀតបានចិញ្ចឹមក្តីសង្ឃឹមតិចតួចណាស់សម្រាប់ការផ្លាស់ប្តូរដូច្នេះ។ ផ្ទុយទៅវិញពួកគេគិតថា ការភ័យខ្លាចការអត់ឃ្លាន និងការវាយដំ នឹងបញ្ជប់បានលុះណាតែជនជាតិជ្វីហ្វ មានប្រទេសមួយផ្ទាល់ខ្លួន នៅក្នុងទឹកដីប៉ាឡេស្ទីន។

ដោយខ្លាចនឹងព្រឹត្តិការណ៍ អាចនិងធ្វើឲ្យគ្រោះថ្នាក់ដល់ក្រុមគ្រួសារ ឳពុកអ្នកស្រី ហ្កោដា មែរ បាននាំគ្រួសារទៅ រស់នៅអាម៉េរិក ហើយលោកស្រី ហ្កោដា មែរ ក៏បានសិក្សានៅទីនោះផងដែរ។ បន្ទាប់មកនៅឆ្នាំ១៩២១ ហ្គោដា មែរ បានបបួរស្វាមីរបស់គាត់ ចាកចេញពីអាម៉េរិក រួចមករស់នៅប៉ាឡេស្ទីន ក្នុងបំណងចូលរួមជាមួយចលនាស្យូនិស្ត។ នៅពេលទៅដល់ប៉ាឡេស្ទីន ហ្គោលដា មែរ និងក្រុមគ្រួសារបានសុំចុះឈ្មោះទៅក្នុងសហករណ៍មួយឈ្មោះ គីបប៊ុត ដែលមានចម្ងាយ១៥ គីឡូម៉ែត្រ ខាងត្បូងក្រុងណាហ្សារ៉េត ការរស់នៅក្នុងសហគមន៍នោះ គឺមនុស្សទាំងអស់ពុំមានកម្មសិទ្ធិផ្ទាល់ខ្លួនទេ ហើយក៏ពុំមានចំណូលផ្ទាល់ខ្លួនពីសកម្មភាពរបស់សហរករណ៍ទេ ពួកគេទាំងនោះ ត្រូវធ្វើការរួមគ្នាចែករំលែកជំនឿរបស់ខ្លួនក្នុងនាមជាជនជាតិជ្វីហ្វ ចែករំលែកការងារទាំងអស់ និងបំពេញសេចក្តីត្រូវការរបស់ខ្លួនក្នុងនាមជាជនជាតិជ្វីហ្វ ចែករំលែកការងារទំាងអស់ និងបំពេញសេចក្តីត្រូវរបស់សហគមន៍។

ក្រោយមក ហ្គោលដា មែរ បានចាប់ផ្តើមធ្វើការងារឲ្យការិយាល័យហ្វីស្តាឌ្រុត ដែលធ្វើឲ្យអ្នកនៅទីនោះ មើលឃើញពីភាពដ៏អស្ចារ្យរបស់គាត់ បន្ទាប់មក ហ្គោដា ត្រូវបានជ្រើសរើសធ្វើជាសមាជិកប្រតិភូសម្រាប់ ចូលរួមសមាជស្យូនិស្តពិភពលោក។ ហើយក៏បានបម្រើការងារក្នុងគណៈកម្មាធិការប្រតិបត្តិ វ៉ាអាត ឡឺមី ជាក្រុមប្រឹក្សាមួយ ដែលតំណាងឲ្យជនជាតិជ្វីហ្វ នៅប៉ាឡេស្ទីន ក្នុងការដោះស្រាយជាមួយចៅហ្វាយនាយអង់គ្លេសរបស់ប្រទេស។ ហ្គោលដា ក៏បានក្លាយទៅជាប្រធានក្រុមខាងចាត់ចែងសេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋជ្វីហ្វ។

នៅឆ្នាំ១៩៣៩ នៅពេលដែលសង្គ្រាមជាមួយអាល្លឺម៉ង់ អាចនឹងផ្ទុះឡើង អង់គ្លេសដែលភ័យខ្លាចថា ប្រជាជនអារ៉ាប់ប៉ាឡេស្ទីន អាចនឹងចូលខាងហ៊ីត្លែរ ទើបនៅពេលនោះហើយ ដើម្បីធានាបានការគំាទ្រពីអារ៉ាប់ ចក្រភពអង់គ្លេសបានចេញផ្សាយនូវ "សៀវភៅស” ដែលកំហិតយ៉ាងខ្លាំងដល់ដំណើរ ផ្លាស់ប្តូរទីរបស់ជនជាតិជ្វីហ្វ នៅអឺរ៉ុបចូលមកក្នុងទឹកដីប៉ាឡេស្ទីន។

ការកំហិតតែមួយគត់នេះ បានកាត់ផ្តាច់ការរត់គេចខ្លួនរបស់ជនជាតិ ជ្វីហ្វរាប់ពាន់នាក់ចេញ ពីពួកស្រែកឈាម ណាស៊ី ហ្គោលដា បានចូលរួមជាមួយមេដឹកនាំជ្វីហ្វ ដាវីត បេន ហ្គូរីយ៉ុង ក្នុងការតស៊ូប្រឆំាងនឹង "សៀវភៅស” តែពុំបានសម្រេច ជាលទ្ធផលអាយុជីវិតជនជាតិជ្វីហ្វជាច្រើនបានត្រូវបាត់បង់ជីវិតយ៉ាងឥតន័យ។

នៅពេលសង្គ្រាម លោកលើកទីពីរ បញ្ចប់ជាស្ថាពរនៅឆ្នាំ១៩៤៥ ពួកមេដឹកនាំស្យូនីស បានសម្រេចចិត្តធ្វើដូចជា មានប្រជា
ជនិជ្វីហ្វឆ្នើមៗជាច្រើនរូប រួមមានលោក បេន ហ្គូរីយ៉ុង ផងដែរ។ ដោយមេដឹកនាំសំខាន់ៗស្ទើរតែទាំងអស់ នៃចលនាជាតិនិយមស្ថិតក្នុងគុក ហ្គោលដា បានចូលកាន់តំណែងដឹកនាំក្នុងសហគមន៍ជ្វីហ្វ នៅប៉ាឡេស្ទីន ហើយចាប់ផ្តើមប្រឈមមុខដោះស្រាយដោយផ្ទាល់ជាមួយអង់គ្លេស។

អំពើប្រល័យពូជ សាសន៍ជ្វីហ្វក៏បានអង្រួនស្មារតី របស់បណ្តាប្រទេសមហាអំណាចឲ្យ ជួយឈឺឆ្អាលបុព្វហេតុ របស់ពួកជ្វីហ្វកាន់តែខ្លាំងឡើង ជួនពេលជាមួយគ្នានោះ ពួកជ្វីហ្វ និងពួកអារ៉ាប់នៅប៉ាឡេស្ទីន ទាស់ទែងគ្នា ប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងដែរ ទំាងអស់នេះក៏ព្រោះតែសេចក្តីថ្លែងការគំាទ្រ ឲ្យមានមណ្ឌលជី្វហ្វ នៅប៉ាឡេស្ទីន របស់អង់គ្លេស។ បន្ទាប់មកនៅថ្ងៃទី៨ ខែ
កុម្ភៈ ឆ្នាំ១៩៤៧ ប្រទេសអង់គ្លេសបានប្រកាសទទួលស្គាល់ថា ខ្លួនពិតជាអសមត្ថភាពក្នុងការរក្សសណ្តាប់ធ្នាប់នៅក្នុងដែនដីប៉ាឡេស្ទីន ហើយបានបញ្ជូនសំណុំរឿង ទៅកាន់អង្គការសហប្រជាជាតិដើម្បីជួយដោះស្រាយ។ ក្នុងពេលជាមួយគ្នានោះគណៈកម្មាធិការមួយរបស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមធ្វើការស៊ើបអង្កេតពីសភាពការណ៍នេះ។ អនុសាសន៍របស់គណៈកម្មាធិការសហប្រជាជាតិ បានស្នើបោះឆ្នោតបំបែកជាពីរ។ នៅខែវិច្ឆិកាឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិបានសម្រេចពុះដែនដី ប៉ាឡេស្ទីនមួយ ចំណែកឲ្យទៅពួកជ្វីហ្វ និងមួយចំណែកទៀតឲ្យទៅពួកអារ៉ាប់។

ពួកអារ៉ាប់នៅមជ្ឈិមបូពាហ៌ បដិសេធពុំព្រមឲ្យមានការរៀបចំដូច្នេះទេ ហើយបានប្រុងប្រៀបចាប់ផ្តើមធ្វើសង្គ្រាមភ្លាម។ ពួក ជ្វីហ្វ ដែលគ្មានលុយទិញសព្វាវុធ បានងាកទៅរកពិភពលោកខាងក្រៅ ជាពិសេសសុំឲ្យអាម៉េរិកជួយពួកគេ។ ដាវីត បេនហ្គូរី យ៉ុង ក្រោយពេលចេញពីគុកបានបញ្ជូន ហ្គោលដា ទៅអាម៉េរិកដើម្បីធ្វើអ្វីក៏ដោយឲ្យតែគាត់អាចធ្វើបាន តែមានសង្ឃឹមថាតិចតួចណាស់ចំពោះជោគជ័យរបស់គាត់។ គួរឲ្យភ្ញាក់ផ្អើលដែរ ក្នុងដំណើរទស្សនកិច្ចដ៏វីវក់នៅសហរដ្ឋអាម៉េរិក គាត់រៃអង្គាសបានប្រាក់សរុប៥០ លាន ដុល្លារ ក្នុងរយៈពេលមួយយ៉ាងខ្លី។

បន្ទាប់ពីអង្គការសហប្រជាជាតិ បានសម្រេចបែងចែក ទឹកដីប៉ាឡេស្ទីន ជាពីរកាលឆ្នាំ១៩៤៧ ដោយមួយចំណែកឲ្យទៅខាង អ៊ីស្រាអែល និងមួយចំណែក ទៀតឲ្យទៅពួកអារ៉ាប់ប៉ាឡេស្ទីននោះ បានធ្វើឲ្យពួកអារ៉ាប់នៅមជ្ឈបូព៌ាមានការមិនពេញចេញ ខឹងសម្បារ និងបានបដិសេធ មិនឲ្យមានការរៀបចំការបែងចែកដូច្នេះនោះទេ។ ដោយបារម្ភពីសុវត្ថិភាពរបស់អ៊ីស្រាអែល ក៏ព្រោះតែគ្មានលុយទិញអាវុធ ពួកជ្វីហ្វ បានងាកទៅរកបស្ចិមលោក ជាពិសេសគឺ សហរដ្ឋអាម៉េរិក គ្រានោះហើយ ដែលដាវីដ បេនហ្គូរីយ៉ុង ប្រធានចលនាស្យូនិស្ត បានបញ្ជូន ហ្គោលដា ទៅអាម៉េរិកដើម្បីឲ្យធ្វើកិច្ចអ្វីក៏ដូចឲ្យតែបានប្រាក់ នៅពេលនោះហើយ ដែលជាបេសសកម្មដ៏គួរឲ្យភ្ញាក់ផ្អើលត្រឹមមួយរយៈពេលខ្លីសោះ ហ្គោលដា អាចរៃអង្គាសប្រាក់បានចំនួន៥០លាន
ដុល្លារ។

ក្រោយមកបន្ទាប់ពីវិលមកពីអាមេរិកបានបន្តិច តាមសំណើររបស់ បេន ហ្គូរីយ៉ុង ហ្គោលដា ត្រូវបានបញ្ជូនចេញទៅក្រៅប្រទេសក្នុងបេសកម្មសម្ងាត់បំផុតមួយ។ គឺត្រូវទៅជួបស្តេចហ្ស័រដានី ដោយធានាអះអាងទូលថ្វាយព្រះចៅអាប់ឌុលឡាហ៍ថា ប្រជាជាតិជ្វីហ្វ មួយនឹងពុំគំរាមដល់ប្រទេសរបស់ព្រះអង្គទេ។ នៅពេលទៅដល់ក្រុងអាម៉ង់ ស្តេចអាប់ឌុលឡាហ៍ បានសួរហ្គោដា ថា ហេតុអ្វីបានជាជនជាតិជ្វីហ្វ ប្រញាប់ប្រញាល់បង្កើតប្រជាជាតិផ្ទាល់ខ្លួនម្ល៉េះ។ ហ្គោលដា បានតបវិញថា "យើងបានរង់ចំាអស់ពីពាន់ឆ្នាំមកហើយ តើនេះវាជាការប្រញាប់ប្រញាល់ឬ ?”ហ្ស័រដានី ពិតជានឹងចូលរួមជាមួយអេហ្ស៊ីប, ស៊ីរី,លីបង់ និងអ៊ីរ៉ាក់ ដើម្បីធ្វើសង្គ្រាមប្រឆាំង ប្រជាជាតិជ្វីហ្វថ្មីនេះ។ តែហ្គោលដា នៅតែមានជំនឿថាពេលវេលាប្រកាសឯករាជ្យភាពបានចូលមកដល់ ហើយ ដាវីត បេន ហ្គូរីយ៉ុង ក៏មានគំនិតយល់ស្របជាមួយគាត់ដែរ។

នៅថ្ងៃទី១៤ខែឧសភាឆ្នាំ១៩៤៨ ហ្គោលដា និងមេដឹកនាំជ្វីហ្វ២៤ រូបដទៃទៀត បានប្រកាសបង្កើតរដ្ឋ អ៊ីស្រាអែលមួយឡើង។ ដោយប្រជុំរួមគ្នា ពួកគេបានចុះហត្ថលេខាលើសេចក្តីប្រកាសឯករាជ្យភាព ដូចគ្នានឹងការប្រកាសឯករាជ្យភាពនៅសហរដ្ឋអាម៉េរិកដែរ។ ក្នុងសង្គ្រាមបង្ហូរឈាមមួយ ដែលបានកើតក្រោយមកទៀត ទោះជាសត្រូវមានចំនួនច្រើនជាងយ៉ាងណាក៏ដោយ ក៏អ៊ីស្រាអែលបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយវាយបំបាក់កងទ័ពសត្រូវយ៉ាងក្លាហាន។ អ៊ីស្រាអែលបានទទួលឯករាជ្យភាពរបស់ខ្លួន។

ដើមហេតុនៃសង្គ្រាម រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

ឬសគល់នៃទំនាស់រវាង ជនជាតិជ្វីហ្វនៅអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន វាជាទំនាស់មួយចាស់ជាងគេបង្អស់មួយនៅក្នុងប្រវត្តិសាស្រ្តពិភពលោក។ បើក្រឡេកទៅមើលកាលពីបីពាន់ឆ្នាំមុន សម័យកាលស្តេច ដាវីត និងស្តេច សាឡូម៉ុង ជនជាតិ អេប្រឺ (He’breux) ឬជ្វីហ្វ បានរស់នៅយ៉ាងសុខដុមរមនា ក្នុងដែនដីប៉ាឡេស្ទីន។ តែដោយសារតែការចូលឈ្លានពានរបស់ពួកពែរ្ស (Perse) និងពួករ៉ូមុំាង (Romain) រាជាណាចក្រអ៊ីស្រាអែលបានវិនាសអន្តរាយបាត់ទៅ ក្រោមការគ្រប់គ្រងរបស់ស្តេច ដាវីត។

កត្តានេះ ហើយ បានជាជនជាតិជ្វីហ្វ ត្រូវបែកបាក់ខ្ចាត់ខ្ចាយ ហើយបាននិរទេសទៅរស់នៅ គ្រប់ច្រកល្ហកក្នុងពិភពលោក ខ្លាំងជាគេនោះគឺនៅអឺរ៉ុប។ នៅអំឡុងសតវត្សរិ៍ទី១៩ ក្នុងទ្វីបអឺរ៉ុបទាំងមូល ក៏ផ្តើមកើតមានឡើងនូវចលនាជាតិនិយមជ្រុល រួមនិងការស្អប់ខ្ពើមពួកជ្វីហ្វខ្លាំងឡើងៗ ដែលហេតុការទាំងអស់នេះហើយ បានដាស់ស្មារតីដល់ពួកជនជាតិជ្វីហ្វ ដែលរស់នៅក្នុង បណ្តាប្រទេសអឺរ៉ុប ឲ្យមានការភ័យខ្លាច ហើយក៏ភ្ញាក់ខ្លួន រួមគ្នាផ្តើមមានមហិច្ឆិតានយោបាយមួយ ក្នុងការចង់បង្កើតទឹកដី ផ្ទាល់ខ្លួនសម្រាប់ជនជាតិជ្វីហ្វ។ ពួកគេទំាងនោះបានផ្តើមគំនិតចង់វិលត្រឡប់ទៅកាន់ទឹកដីដូនតារបស់ពួកគេវិញ គឺចង់ទៅរស់នៅ ប៉ាឡេស្ទីន ដែលសតវត្សរិ៍ទី១៥ ទី១៦ ត្រូវបានវិនាយអន្តរាយ។

ជាមួយគ្នានោះនៅចុង សតវត្សរ៍ទី១៩ ជនជាតិជ្វីហ្វម្នាក់ឈ្មោះ ធឺអូដូរ៉េ ហឺស (Theódore Herzl) បានបង្កើតចលនាមួយឡើង ដែលមានឈ្មោះថា ចលនាស្យូនិស្ត (Sioniste)។ ការបង្កើតចលនានេះ ជាការឆ្លើយតបទៅនឹងកំណើនប្រឆំាងជ្វីហ្វ និងមានគោលដៅបង្កើតរដ្ឋជ្វីហ្វ មួយនៅប៉ាឡេស្ទីនបន្ទាប់ ពីសង្គ្រាមលោកលើកទីពីរ។

កត្តាជាតិនិយមជ្រុលហួសហេតុ និងការស្អប់ខ្ពើមជនជាតិជ្វីហ្វខ្លំាងឡើងៗនៅអឺរ៉ុប ទីបំផុតក៏កើតជាចលនា សម្លាប់ជនជាតិជ្វីហ្វ យ៉ាងសាហាវបំផុត ដែលចេញពីអាល្លឺម៉ង់ រួចរាលដាលទៅដល់ប្រទេសអឺរ៉ុប មួយចំនួនទៀត ក្រោមរបបណាស៊ី របស់ អាឌុលហ្វ ហ៊ីត្លែរ មេដឹកនាំផ្តាច់ការមួយរូបក្នុងប្រវត្តិសាស្រ្ត។

ការសម្លាប់ជនជាតិជ្វីហ្វ ដោយ អាឌុលហ្វ ហ៊ីត្លែរ

នៅប្រទេសអាល្លឺម៉ង់ គោលដៅចម្បងរបស់ការស្អប់ និងភាពឃោរឃៅរបស់ ហ៊ីត្លែរ គឺពួកជ្វីហ្វ។ ពេលឡើងកាន់អំណាចភ្លាម ហ៊ីត្លែរ បានបញ្ជាឲ្យចាប់ពួកជ្វីហ្វរាប់ពាន់នាក់ បញ្ចូនទៅដាក់ "ជំរំប្រមូលផ្តុំជាច្រើនកន្លែង។ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩១៤ កងទ័ពអាល្លឺម៉ង់ បានវ៉ៃលុកចូលប្រទេសរុស្សី ដោយកាន់កាប់បានមួយរយៈពេលដែរ។ ក្នុងពេលជាមួយគ្នា នៅលើទឹកដីដែលកាន់កាប់ ហ៊ីត្លែរ តែងបញ្ជាឲ្យធ្វើ "ការដោះស្រាយបង្ហើយ” ចំពោះបញ្ហាជនជាតិជ្វីហ្វជានិច្ច ។ ជនជាតិជ្វីហ្វទំាងអស់ត្រូវកំទេចចោលដោយគ្មានត្រាប្រណីឡើយ។

ពេលចូល ភូមិណាមួយហើយ ក្រុមចល័ត "អីសាត គ្រូប៉េន” តែងតែបានប្រមូលជនជាតិជ្វីហ្វទំាងអស់ រាប់ទំាងស្រ្តី និងកុមារផងឲ្យទៅផ្តុំគ្នានៅជិតរណ្តៅមួយយ៉ាងធំ ។ បន្ទាប់មកពួកគេក៏យកកំាភ្លើងយន្តបាញ់រះសម្លាប់ចោលទាំងអស់។ អ្នកមិនទាន់ស្លាប់ត្រូវគេបង្ហើយនឹងប៉ែល "ដើម្បីកុំឲ្យខាតគ្រាប់” ឬក៏កប់ទាំងរស់តែម្តង។ ហ៊ីត្លែរ យល់ឃើញថា ការធ្វើរបៀបនេះវាយឺតពេក ក៏បញ្ជាឲ្យសង់ជំរំប្រមូលផ្តុំចំនួនជាង៣០ កន្លែង គឺជាជំរំមរណៈដែល មាននៅពាសពេញទ្វីបអឺរ៉ុប។

ហ៊ីត្លែរ បានបញ្ជាឲ្យចាប់អ្នករង គ្រោះពីគ្រប់ទិសទីនៅអឺរ៉ុប យកញាត់ចូលក្នុងទូររថភ្លើងសម្រាប់ដឹកសត្វ ឬអីវ៉ាន់ ហើយយកមកជំរំមរណៈ។ នៅជំរំដាសូ ជំរំត្រេប្លំាងកា ជំរំបែហ្កិន-ប៉ែនសិន ជំរំហ៊ូឆិនវ៉ល ហើយនិងជំរំដែលសាហាវជាងគេគឺ អូសស្វីត គេមិនឲ្យអាហារ និងទឹកផឹកឡើយ។ មុននេះពេលគេដឹកជញ្ជូនជនជាតិជ្វីហ្វមកជំរំប្រមូលផ្តុំម្តងៗ ពួកគេតែងត្រូវបានវាយដំធ្វើទារុណកម្ម ឬចោលនឹងដុំថ្មរួចហើយទើបសម្លាប់ចោល។ ពួកឆ្មាំយាមជំរំ ពេលខ្លះបានចាប់អ្នកជាប់គុកចងដៃព្យួរផុតពីដី ហើយវ៉ៃនឹងបំពង់រហូតដល់ស្លាប់។ ទារក និងកុមារតូចៗ ត្រូវគេក្រវែងចូលក្នុងភ្នក់ភ្លើង ឬក្នុងខ្ទះទឹកក្តៅធំៗ។ កុមារខ្លះត្រូវគេចាប់ជើងហើយបោកក្បាលផ្ទប់និងដើមឈើទាល់តែបែកក្បាលស្លាប់។ មានករណីខ្លះ ហែកទារកទាំងរស់នៅចំពោះមុខម្តាយ រួចហើយអ្នកសម្លាប់នាំគ្នាសើចសប្បាយថែមទៀត។ នៅក្នុងជំរំមួយនៅប្រទេសបារាំង ពេជ្ឈឃាតខ្វេះភ្នែកអ្នកទោសទំាងអស់ និងចាប់សត្វកន្លាតញាត់ចូលក្នុងរន្ធភ្នែក ហើយដេរត្របកភ្នែកភ្ជិតតែម្តង។

ដើម្បីសម្លាប់ឲ្យបានលឿន ហ៊ីត្លែរ បានសុំឲ្យពួកឧស្សាហករអាល្លឺម៉ង់ បង្កើតបន្ទប់សម្រាប់ប្រើផ្សែងពុល ដែលក្នុងបន្ទប់មួយៗគេឲ្យសម្លាប់អ្នកទោសចំនួន ២០០០នាក់ ព្រមគ្នាតែម្តង។ ឡធំៗត្រូវបានសង់ឡើងសម្រាប់ដុតខ្មោចឲ្យបានច្រើន នឹងឆាប់ អស់។ ហ៊ីត្លែរ និយាយថា មិនត្រូវឲ្យអ្នកទោសស្លាប់តាមរបៀបងាយៗទេ គឺត្រូវឲ្យស្លាប់យ៉ាងវេទ្ធនា ហើយបញ្ជាឲ្យយកកំទេចកំបោរស ទៅបាចតាមទូរថភ្លើងដែលដឹកអ្នកទោស ដើម្បីធ្វើឲ្យរលាកស្បែកសុសខ្លួនសិនមុននឹងយកទៅសម្លាប់ ។

ព្រោះតែហេតុការណ៍អាក្រក់ទាំងអស់នេះ ហើយបានជាជនជាតិជ្វីហ្វ ចំាបាច់ត្រូវតែបង្កើតចលនាស្យូនិស្ត (Sioniste) ដែលដឹកនាំដោយលោក ឌឺ អូដូរ៉េ ហើត។ ស្យូ (Sion) ជាឈ្មោះនៃទួលមួយក្នុងទីក្រុង ហ្សេរ៉ូសាឡឹម ក្នុងដែលដីប៉ាឡេស្ទីន។ ចលនាស្យូនិស្ត មានគៅលដៅប្រមូលផ្តុំជនជាតិ ជ្វីហ្វមកពីគ្រប់ទីកន្លែង ជាពិសេសនោះមកពីអឺរ៉ុប រួចហើយកេណ្ឌគ្នាបង្កើតជាប្រទេសមួយនៅលើទឹកដីប៉ាឡេស្ទីន។ នៅឆ្នាំ១៩១៤ មុនសង្គ្រាមលោកលើកទីមួយ ផ្ទុះឡើង សកម្មភាពរបស់ចលនាស្យូនិស្ត ចំនួនជនជាតិជ្វីហ្វបានចូលទៅតាំងលំនៅឋាននៅក្នុងដែនដីប៉ាឡេស្ទីន កើនឡើងទៅដល់៨៥ពាន់នាក់។ បីឆ្នាំក្រោយមក នៅឆ្នាំ១៩១៧ ប្រទេសអង់គ្លេសជាប្រទេសដំបូងគេបង្អស់ ដែលចេញមុខគំាទ្រជាផ្លូវការចលនាស្យូនិស្ត របស់ជនជាតិជ្វីហ្វ។ ដែលនេះវាបានបង្កនូវផលវិបាកដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្រ្តនៅតំបន់ភូមិភាគដើមបូព៌ា ក៏ព្រោះតែរដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោក បាលហ្វ័រ (Balfour) នៅក្នុងឆ្នាំ១៩១៧ បានថ្លែងគាំទ្រឲ្យមានមណ្ឌលជនជាតិជ្វីហ្វមួយ នៅលើទឹកដីប៉ាឡេស្ទីន។

ចាប់តំាងពីពេលនោះមក ប្រជាជនអារ៉ាប់ ក្នុងភូមិភាគដើមបូព៌ា បានផ្តើមចងកំហឹងទៅលើចក្រភពអង់គ្លេសដែល ជាប្រទេស មួយមានឥទ្ធិពល នៅក្នុងភូមិភាគដើមបូព៌ា ពួកគេក៏ចាប់ផ្តើមតស៊ូរារាំងខ្ទប់មិនឲ្យពួកជ្វីហ្វទំាងនោះ បន្តចូលមកតាំងលំនៅឋាន ក្នុងទឹកដីប៉ាឡេស្ទីន។ រីឯជនជាតិជ្វីហ្វ នោះវិញ បានចាត់ទុកថា ការថ្លែងរបស់រដ្ឋមន្រ្តី ការបរទេសអង់គ្លេស ជាការទទួលស្គាល់ផ្លូវការ មហិច្ឆតានយោបាយរបស់ ចលនាស្យូនិស្ត។ បន្ទាប់មកពួកជ្វីហ្វ ក៏បានផ្តើមមានជំនឿថា ការបង្កើតប្រទេសអ៊ីស្រាអែល មួយនៅលើទឹកដីប៉ាឡេស្ទីន លែងជាការស្រមើស្រមៃ ទៀតហើយ ទំាងអស់នោះជាសុបិន្ត ដែលអាចនឹងក្លាយជា ការពិតបាននៅថ្ងៃណាមួយ។

សង្គ្រាមលើកទីមួយ បានបញ្ចប់ទៅមិនយូរប៉ុន្មាន សង្គមប្រជាជាតិបានប្រគល់សិទ្ធិឲ្យ អនានិគមនអង់គ្លេស និង បារាំង ចែកគ្នាកាន់កាប់រដ្ឋបាលនៃភូមិភាគដើមបូព៌ា។ អង់គ្លេសជាអ្នកគ្រប់គ្រងដែនដីប៉ាឡេស្ទីន ឯបារាំងវិញ ជាអ្នក ត្រួតត្រាលើប្រទេសលីបង់ និងស៊ីរី។ ដោយហេតុនេះហើយពីឆ្នាំ១៩២០ ដល់ឆ្នាំ១៩៣៩ ចំនួនជនជាតិ ជ្វីហ្វនៅប៉ាឡេស្ទីន បានកើនពី១ ម៉ឺននាក់ ទៅ ៤៧ ម៉ឺននាក់ ខណៈដែលប្រជាជនអារ៉ាប់នៅ ប៉ាឡេស្ទីនមានគ្នា មិនដល់៦០ ម៉ឺន នាក់ផង។

អ៊ីចឹងហើយបានជានៅឆ្នាំ១៩៣៩ នៅពេលដែលសង្គ្រាមលោកលើកទីពីរហៀបនឹងផ្ទុះឡើង តួអង្គសំខាន់ៗនៃការបង្កជម្លោះរវាងជនជាតិជ្វីហ្វ និងជនជាតិអារ៉ាប់ បានលេចឡើងច្បាស់ក្រឡែតហើយជាស្រេច។ រួមមានបណ្តាប្រទេសមហាអំណាច ដែលមកពីក្រៅចលនាស្យូនិស្ត ដែលបានបង្កើតទីភ្នាក់ងារជ្វីហ្វមួយរួចស្រេចនៅប៉ាឡេស្ទីន ពួកអារ៉ាប់នៅប៉ាឡេស្ទីន និង បណ្តាប្រទេសអារ៉ាប់ជិតខាងប៉ាឡេស្ទីន។ មហាអំណាចទាំងអស់ នេះមានគោលដៅខុសៗគ្នា។ មហាអំណាចមកពីក្រៅចង់រក្សាឥទ្ធិពលរបស់ខ្លួននៅក្នុងភូមិភាគ។ ចលនាស្យូនិស្ត ចង់បង្កើតរដ្ឋអ៊ីស្រាអែល មួយនៅប៉ាឡេស្ទីន។ ចំណែកពួកអារ៉ាប់នៅប៉ាឡេស្ទីន និងនៅបណ្តាប្រទេសជិតខាងប៉ាឡេស្ទីនវិញ ចង់ខ្ទប់កុំឲ្យប្រជាជាតិអ៊ីស្រាអែលកើតឡើងបាននៅក្នុងតំបន់។

ក្រោយមកទៀតបរិបទក្រោយសង្គ្រាមលោកលើកទីពីរ បានធ្វើឲ្យការបង្កើតរដ្ឋអ៊ីស្រាអែល មានលក្ខណៈកាន់តែចាំបាច់ និងកាន់តែចៀសមិនរួចចំពោះជនជាតិជ្វីហ្វ។ អំពើប្រល័យពូជសាសន៍ជ្វីហ្វ អនុវត្តដោយរបបណាស៊ី អាល្លឺម៉ង់ ហ៊ីត្លែរ បានជម្រុញពួកជ្វីហ្វច្រើនឡើងៗនៅអឺរ៉ុប និងនៅសហរដ្ឋអាម៉េរិក ឲ្យសម្រេចចិត្តចូលទៅ រស់នៅ លើទឹកដីប៉ាឡេស្ទីន។ នៅប៉ាឡេស្ទីនពួកគេត្រូវបានទទួលដោយទីភ្នាក់ងារជ្វីហ្វ ដែលកាលណោះ ដឹកនាំដោយ លោក ដាវីត បេនហ្គូរីយ៉ុង។

ផែនការកំទេចអ៊ីស្រាអែល របស់បណ្តាប្រទេសអារ៉ាប់ នៅភូមិភាគដើមបូព៌ា

ក្រោយពី អ៊ីស្រាអែល បាន ប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨ នោះ រំលងបានមួយថ្ងៃប៉ុណ្ណោះ បណ្តាប្រទេស អារ៉ាប់ ជិតខាងមួយចំនួនរួមមាន ប្រទេសអេហ្ស៊ីប, ស៊ីរី, ហ្ស័រដានី,អ៊ីរ៉ាក់ និងប្រទេសលីបង់ ចាប់ផ្តើមប្រកាសធ្វើ សង្គ្រាម ប្រឆំាងនឹងអ៊ីស្រាអែលដែលជារដ្ឋទើបបង្កើតថ្មីថ្មោងមួយ គោលដៅរបស់បណ្តាប្រទេសអារ៉ាប់ទាំងនោះ គឺត្រូវតែ កំទេច និងលប់បំបាត់អ៊ីស្រាអែល ចេញពីផែនទីភូមិភាគដើមបូព៌ាវិញ។

មិនដូចជាការរំពឹងទុក ក៏ដូចជាខុសពីបំណងទាំងអស់ បណ្តាប្រទេសអារ៉ាប់ទាំងនោះបែរជា ច្បាំងចាញ់អ៊ីស្រាអែល ទៅវិញ សង្គ្រាមដំបូងនេះក៏បានរលត់វិញនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៤៩ ជាមួយនឹងការបរាជ័យនេះ បណ្តាប្រទេស អារ៉ាប់ទំាងអស់នោះ មិននៅស្ងៀមទេ ហើយក៏មិនដែរភ្លេចការឈឺចាប់នេះដែរ ពួកគេបានខិតខំហ្វឹកហ្វឺនកងទ័ព បង្កើតកងទ័ព និងពង្រឹងកងទ័ររបស់ខ្លួនឡើងវិញ សំងំរង់ចាំថ្ងៃណាមួយនឹងធ្វើការសងសឹក អ៊ីស្រាអែលឲ្យទាល់តែបាន។ នៅឯអ៊ីស្រាអែលវិញ ហ្គោលដា មែរ ដែលជារដ្ឋមន្រ្តីការងារ និងធានារ៉ាប់រងសង្គម បានរៀចំកម្មវិធី ផ្តល់ផ្ទះសម្បែងសប្បុរសធម៌ សម្រាប់ជនភៀសខ្លួនជ្វីហ្វពីជុំវិញពិភពលោក ដែលហូរចូលមកអ៊ីស្រាអែល។

មិនយូរ ប៉ុន្មានការរង់ចាំបានមកដល់ ៥ឆ្នាំក្រោយ នៅឆ្នាំ១៩៥៤ ប្រទេសអារ៉ាប់ដែលចេញមុខមុនគេ គឺប្រទេស អេហ្ស៊ីប ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ណាស្សែរ បានប្រើយុទ្ធសាស្រ្ត "ឡោមព័ទ្ធ រួចច្របាច់ក”។ ក្នុង យុទ្ធសាស្រ្តនេះ អេហ្ស៊ីប បានប្រឹងប្រែងដើរចងសម្ព័ន្ធមិត្តផ្នែកខាងយោធា ជាមួយនឹងបណ្តាប្រទេសអារ៉ាប់ជិតខាង ដើម្បីធ្វើការឡោមព័ទ្ធ រួចនាំគ្នាច្របាច់កអ៊ីស្រាអែលតែម្តង ប៉ុន្តែវាយឺតបន្តិចទៅហើយ បណ្តាប្រទេសអារ៉ាប់ ទំាង នោះ បែរជាត្រូវអ៊ីស្រាអែល ផ្ទាញ់យ៉ាងអាម៉ាសក្នុងអ្វីដែលគេស្គាល់ថា "សង្គ្រាម៦ថ្ងៃ "។ គឺនៅក្នុងខែមិថុនា ឆ្នាំ ១៩៦៧ កងទ័ពអ៊ីស្រាអែល បានរៀបចំយុទ្ធសាស្រ្តវាយប្រហារមុន ដោយបានវាយកំទេចកងទ័ព របស់ប្រទេស អេហ្ស៊ីប, ស៊ីរី និងប្រទេសហ្ស័រដានី ដោយប្រើត្រឹមតែរយៈពេល៦ថ្ងៃប៉ុណ្ណោះ វាលឿនរហ័សដូចផ្លេកបន្ទោល ហើយ ហួសពីការស្មារទុកទៅទៀត។

សង្គ្រាម ប្រាំមួយថ្ងៃ (Six-day War)

សង្គ្រាមប្រាំមួយថ្ងៃ (ជាភាសាអង់គ្លេស: Six-Day War) ត្រូវបានគេស្គាល់ថាជា សង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ក្នុងឆ្នាំ ១៩៦៧, សង្គ្រាមអារ៉ាប់-អ៊ីស្រាអែលលើកទីពីរ ឬសង្គ្រាមខែមិថុនា គឺជាការវាយប្រយុទ្ធគ្នារវាង អ៊ីស្រាអែល និងបណ្ដារដ្ឋអារ៉ាប់ជិតខាងមាន អេហ្ស៊ីប, ហ្ស័រដានី និងស៊ីរី។ ប្រជាជាតិអារ៉ាប់ដទៃទៀតដូចជា ប្រទេសអ៊ីរ៉ាក់, អារ៉ាប៊ីសាអ៊ូឌី,ស៊ូដង់, ទុយនីស៊ី, ម៉ារុក និង ប្រទេសអាល់ហ្សេរី ក៏បានផ្ដល់កងទ័ពដល់ កងកម្លាំងសម្ព័ន្ធមិត្ត អារ៉ាប់ផងដែរ។

នៅខែឧសភា ឆ្នាំ១៩៦៧ ប្រធានាធិបតីអេហ្ស៊ីប ណាស៊ែរ បានបណ្ដេញកងកម្លាំងរក្សាសន្តិភាព អង្គការសហ ប្រជាជាតិ ចេញពីឧបទ្វីបស៊ីណាយ ដែលបានតាំងមូលដ្ឋានពីឆ្នាំ១៩៦៧ មកម្ល៉េះបន្ទាប់ពីផ្ទុះវិបត្តិព្រែកជីកស៊ុយអេ ឆ្នាំ១៩៥៦។ អេហ្ស៊ីប ក៏បានកេណ្ឌរថក្រោះ១០០០គ្រឿង និងទាហាន១០០.០០០នាក់ នៅតាមបណ្ដោយព្រំដែន ជាមួយអ៊ីស្រាអែល ដើម្បីបិទច្រកសមុទ្រទីរ៉ាន រារាំងមិនឲ្យនាវាអ៊ីស្រាអែល ដឹកប្រភពថាមពលចូលអ៊ីស្រាអែល បាន ហើយបានប្រកាសឲ្យបណ្ដាប្រទេសអារ៉ាប់រួបរួមគ្នាប្រឆាំងអ៊ីស្រាអែល។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៦៧ អ៊ីស្រាអែល បានបើកការវាយប្រហារមុនប្រឆាំងនឹងកងទ័ពអាកាស
អេហ្ស៊ីប។

ប្រទេសហ្ស័រដានី ដែលបានចុះសន្ធិសញ្ញាការពាររួមគ្នាជាមួយអេហ្ស៊ីបកាលពីថ្ងៃទី៣០ ខែឧសភា ក្រោយមកបានបើកការវាយប្រហារលើភាគខាងលិចក្រុងហ្សេរូសាឡឹម និងណេតានយ៉ា។ នៅពេលបញ្ចប់សង្គ្រាមអ៊ីស្រាអែល បានពង្រីកការកាន់កាប់ ឧបទ្វីបស៊ីណាយ តំបន់ហ្កាសាស្ត្រីប តំបន់វេសប៊ែង ទីក្រុងហ្សេរូសាឡឹម ខាងកើត និងខ្ពង់រាបហ្គូឡង់។ ជាលទ្ធផលនៃសង្គ្រាមនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ភូមិសាស្ត្រ នយោបាយនៃតំបន់ រហូតដល់សព្វថ្ងៃនេះ។

លទ្ធផលនៃវិបត្តិព្រែកជីកស៊ុយអេ

វិបត្តិព្រែកជីកស៊ុយអេ ឆ្នាំ១៩៥៦ បានតំណាងនូវបរាជ័យផ្នែកយោធា ប៉ុន្តែជាជ័យជម្នះផ្នែក នយោបាយសម្រាប់ អេហ្ស៊ីប។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការឈានទៅរកសង្គ្រាមប្រាំមួយថ្ងៃ។ ដោយមានសម្ពាធផ្នែកការទូត ពីសំណាក់សហរដ្ឋអាម៉េរិក និងសហភាពសូវៀត បានបង្ខំឲ្យអ៊ីស្រាអែលដកកងទ័ពចេញពីឧបទ្វីបស៊ីណាយ។ ក្រោយសង្គ្រាមឆ្នាំ១៩៥៦ អេហ្ស៊ីបបានយល់ព្រមឲ្យដាក់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅឧបទ្វីបស៊ីណាយ ដើម្បីការពារកុំឲ្យកងកម្លាំងទព័ព្រៃប៉ាឡេស្ទីន (Palestinian fedayeen) ឆ្លងកាត់ព្រំដែនចូលទៅ អ៊ីស្រាអែល។

ក្រោយសង្គ្រាមឆ្នាំ១៩៥៦ អេហ្ស៊ីបក៏បានយល់ព្រមបើកច្រកសមុទ្រទីរ៉ានឡើងវិញ ដើម្បីឲ្យនាវាអ៊ីស្រាអែល អាចចរាចរវិញបាន ដែលត្រូវបានខ្ទប់មិនឲ្យឆ្លងកាត់ជាហេតុនាំឲ្យផ្ទុះវិបត្តិ ព្រែកជីកស៊ុយអេ។ ជាលទ្ធផលព្រំដែន រវាងអេហ្ស៊ីប និងអ៊ីស្រា អែល នៅតែស្ថិតក្នុងសភាពស្ងប់ស្ងាត់មួយរយៈពេល។ ក្រោយសង្គ្រាមឆ្នាំ១៩៥៦ តំបន់មជ្ឈិមបូព៌ា បានត្រឡប់ទៅរក អតុល្យភាពដោយគ្មានដំណោះស្រាយណាមួយអាចបញ្ចៀសនូវជម្លោះ ដែលញាំញីនៅក្នុងតំបន់បានឡើយ។ នៅពេលលនោះ ពុំមានរដ្ឋអារ៉ាប់ណាមួយបានទទួលស្គាល់អ៊ីស្រាអែលទេ។ ប្រទេសស៊ីរី បានចូលរួមជាមួយប្លុកសូវៀត ចាប់ផ្ដើមវាយប្រហារសង្គ្រាមឈ្លបលើអ៊ីស្រាអែលនៅដើមទសវត្សឆ្នាំ១៩៦០ ជាផ្នែកមួយនៃសង្គ្រាមរំដោះប្រជាជន។

ការបរាជ័យលើកទីពីរ របស់បណ្តាប្រទេសអារ៉ាប់នេះ បានធ្វើឲ្យប្រទេសអារ៉ាប់ទំាងនោះកាន់តែអាម៉ាស់មុខ ហើយក៏កាន់តែចង់សងសឹក និងអ៊ីស្រាអែលខ្លំាងឡើងៗ។ ដើម្បីការពារខ្លួនទល់នឹងការវាយប្រហាររបស់អារ៉ាប់ជាថ្មីទៀត អ៊ីស្រាអែល បានចូលកាន់កាប់តំបន់ហ្គាសាស្រ្ទីព ខ្ពង់រាបហ្គោឡង់ របស់ស៊ីរី និងត្រើយខាងលិចទន្លេហ្សកដង់ ព្រមទាំងក្រុងហ្សេរ៉ូសាឡឹមខាងកើត និងឧបទ្វីស៊ីណាយផងដែរ។

នៅឆ្នាំ១៩៦៩ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានកើតជំងឺគាំងបេះដូងដោយចៃដន្យ ពេលនោះហើយ លោកស្រី ហ្គោលដា មែរ ត្រូវបានជ្រើសរើសឲ្យចូលជំនួស ហើយបានក្លាយខ្លួនជាមេដឹកនាំរបស់ប្រជាជាតិជ្វីហ្វ ក្នុងវ័យ៧០ឆ្នាំ។ ក្រោយពីឡើងកាន់អំណាច ហ្គោលដា បានប្រកាសថាអ្វីដែលអ៊ីស្រាអែលចង់បាននោះ គឺសន្តិភាពជាមួយប្រទេសជិតខាង។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថ្មីនេះ បានស្នើការពិភាក្សាជាមួយមេដឹកនាំអារ៉ាប់ ដោយមិនប្រកាន់ទីកន្លែងណាឡើយ ទោះជានៅទីក្រុងរបស់គេ នៅសហប្រជាជាតិ ឬនៅប្រទេសអាព្យាក្រិតដូចស្វីសក៏ដោយ។ ប៉ុន្តែពួកអារ៉ាប់ទាំងនោះពុំជួបប្រជុំ ជាមួយអ៊ីស្រាអែលឡើយ ក្នុងពេលជាមួយគ្នា ដោយសារតែពុំព្រមប្រគល់ទឹកដីអារ៉ាប់ ដែលអ៊ីស្រាអែលវាយយកបានក្នុងសង្គ្រាម៦ ថ្ងៃនោះ សត្រូវរបស់អ៊ីស្រាអែលទាំងអស់ ហើយសូម្បីសហរដ្ឋអាម៉េរិក ដែលជាសម្ព័ន្ធមិត្តបានហៅហ្គោលដា នាយករដ្ឋមន្រ្តីថ្មីរបស់អ៊ីស្រាអែលនេះថាជា "ជនដាច់អង្ការ”។

នៅគ្រាមួយនៅទីក្រុងរ៉ូម សម្តេចសង្ឃកាតូលិក ប៉ាប ចនប៉ូល បានសួរមេដឹកនាំអ៊ីស្រាអែល ថា ហេតុអ្វីបានជាពុំទោរទន់ខ្លះទៅតាមការទាមទាររបស់អារ៉ាប់។ ចម្លើយតបវិញនោះគឺ "ព្រះអង្គជាម្ចាស់ តើព្រះអង្គដឹងទេថា អនុស្សាវរីយ៍ ដំបូងបំផុតរបស់ខ្ញុំជា អ្វី ? វាជាការរង់ចំាចលនាសម្លាប់បំបាត់ពូជសាសន៍ជ្វីហ្វមួយនៅក្រុងគៀវ។

សូមអនុញ្ញាតឲ្យខ្ញុំទូលថ្វាយព្រះអង្គថា ប្រជាជនរបស់ខ្ញុំស្គាល់អស់ហើយនូវការលំបាកលំបិនពិតៗ ហើយយើងក៏ស្គាល់ទាំងអស់នូវសេចក្តីមេត្តាប្រោសប្រណីពិតៗ នៅពេលដែលពួកយើងត្រូវគេដឹក ទៅកាន់ឡឧស្ម័នរបស់ពួកណាស៊ី។

ដូចគេសួរគាត់ជាច្រើនដងមកហើយដែរ ហ្គោលដា មែរ បានចោទសួរថា តើនឹងមានអ្វីកើតឡើងបើសិនជាពួកជ្វីហ្វ វិលត្រឡប់ទៅកាន់ខ្សែបន្ទាត់ព្រំដែនមុនឆ្នាំ១៩៦៧? តែអ្នកស្រី បានរំឮកថា ទីនោះហើយដែលពួកអារ៉ាប់ បានវាយ ប្រហារពួកជ្វីហ្វ។ ពួកអារ៉ាប់នៅតែចិញ្ចឹមចិត្តកំទេចពួកជ្វីហ្វជានិច្ច។ "តែតើពួកគេរំពឹងថា យើងនឹងសហការដោយ ពិតៗទេ ?”

រំលងមកបីឆ្នាំ នៅឆ្នាំ១៩៧០ លោក សាដាត ដែលជាមេដឹកនាំប្រទេសអេហ្ស៊ីប បានចាប់ផ្តើមពង្រឹងកងទ័ពរបស់ខ្លួនឡើងវិញ ដោយទទួលបានការគំាទ្រ និងជ្រោមជ្រែងពីសហភាពសូវៀត ។ បីឆ្នាំក្រោយមកទៀត នៅខែតុលា ឆ្នាំ១៩៧៣ ចំពេលថ្ងៃបុណ្យយ៉ូមគីមពួរ ដែលជាថ្ងៃពិសិដ្ឋបំផុតរបស់ជនជាតិជ្វីហ្វ កងទ័ពអេហ្ស៊ីប និងកងទ័ពស៊ីរី បានរួមដៃគ្នាចាប់ផ្តើមធ្វើការវាយប្រហាយ៉ាងធំគួរឲ្យភ្ញាក់ផ្អើលមួយមកលើអ៊ីស្រាអែល។ ដោយពុំមាន ការត្រៀម ទប់ទល់ជាមុន កងទ័ព អ៊ីស្រាអែលត្រូវបង្ខំឲ្យដកថយទំាងបរាជ័យធ្ងន់ធ្ងរ។

ទីបំផុតពួកគេបានប្រមូលកំលាំង បានរឹងមាំឡើងវិញ ហើយជាថ្មីទៀត អ៊ីស្រាអែលបានបន្តវាយលុក ទៅវិញរហូតទទួលជោគជ័យពុំគួរឲ្យជឿ ទីបំផុតគឺដូចពេលមុនៗអ៊ីចឹង អ៊ីស្រាអែលនៅតែទទួលបានជ័យជម្នះក្នុងសង្គ្រាមថ្មីនេះ ហើយសង្គ្រាមនេះត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្តថា សង្គ្រាម យ៉ូមគីមពួរ (Yom Kippour)។

សង្គ្រាម យ៉ូមគីមពួរ (Yom Kippour) ត្រូវបានហៅឈ្មោះតាមថ្ងៃបុណ្យពិសិដ្ឋមួយរបស់ពួកជី្វហ្វ គឺចំថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៣។ ថ្ងៃនោះពួកអារ៉ាប់ បាននាំគ្នាធ្វើសង្គ្រាមវាយប្រហារអ៊ីស្រាអែល ដោយយល់ឃើញថា កងទ័ពអ៊ីស្រាអែល មានការធ្វេសប្រហែល ព្រោះតែពួកគេត្រូវនាំគ្នារៀបចំប្រារព្វពិធីបុណ្យយ៉ូមគីមពួរ ដែលជាបុណ្យដ៏ពិសេដ្ឋរបស់ពួកជ្វីហ្វ។

បន្ទាប់ពីបានបញ្ចាប់សង្គ្រាម ទាំងបីលើកបន្តបន្ទាប់គ្នារវាងអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់នេះមក បានធ្វើឲ្យភូមិសាស្រ្តនយោបាយភូមិភាគដើមបូព៌ាក្រឡាប់ចាក់ នាំមកនូវផលវិបាកដ៏សែនធ្ងន់ធ្ងរមួយចំនួន។ ក្រោយ សង្គ្រាមឆ្នាំ១៩៤៩ ប្រទេសអ៊ីស្រាអែល បានពង្រីកទឹកដីរបស់ខ្លួននៅប៉ាឡេស្ទីនបានចាប់ពី៥៥ភាគរយ ទៅដល់ ៧៨ភាគរយ។ បន្ទាប់មកក្រោយសង្គ្រាម យ៉ូមគីមពួរ នៅឆ្នាំ១៩៧៣ ប្រទេសអ៊ីស្រាអែល បានកាន់កាប់ដែនដី ប៉ាឡេស្ទីនទំាងស្រុង មិនតែប៉ុណ្ណោះក្រោយ សង្គ្រាមប្រាំមួយថ្ងៃ នៅឆ្នាំ១៩៦៧ អ៊ីស្រាអែលបានលេបយកដែនដី ហ្គោឡង់ (Golan) នៃប្រទេស៊ីរី និងដែនដីស៊ីណៃ (Sinai) នៃប្រទេសអេហ្ស៊ីប។

សង្គ្រាមបន្តបន្ទាប់គ្នាទំាងអស់គ្នានេះ ក៏បានបង្កជាទុក្ខវេទនាដល់ប្រជាជនអារ៉ាប់ប៉ាឡេស្ទីន ជាង៧០ ម៉ឺននាក់ ត្រូវ បាត់បង់អស់ទឹកដី និងបានក្លាយជាជនភៀសខ្លួនចេញទៅរស់នៅក្នុងបណ្តាប្រទេសអារ៉ាប់ជិតខាង ដូចជាប្រទេស ស៊ីរី ប្រទេសអេហ្ស៊ីប និងប្រទេសលីបង់។ ចំណែកជាង ២០ម៉ឺន នាក់ទៀត បន្តរស់នៅក្នុងដែនដីប៉ាឡេស្ទីន ដែល កាន់កាប់ដោយ អ៊ីស្រាអែល ដូចជានៅតំបន់ ហ្កាសា (Gaza) និងអេប្រុង (Hebron) ជាដើម។ ជាបណ្តើរៗ ជនភៀសខ្លួនប៉ាឡេស្ទីនទាំងនោះ បានពួតដៃគ្នាបង្កើតជាចលនាតស៊ូមួយ ដែលនៅឆ្នាំ១៩៦៤ បានក្លាយជាអង្គការ រំដោះ ប៉ាឡេស្ទីន ដែលហៅកាត់ថា OLP ដែលដឹកនាំដោយលោក យ៉ាសេ អារ៉ាហ្វាត។

តំបន់ហ្គាសា ដីជ្រោយហ្គាសា ស្ថិតនៅតាមបណ្តោយឆ្នេរនៃសមុទ្រ មេឌីទែរ៉ានេ។ វាមានព្រំប្រទល់ជាប់នឹង អេហ្ស៊ីប ភាគខាង នីរតី និងខាងកើត។ មានផ្ទៃដីបណ្តោយ ៤១ គម (25 mi) , ហើយទទឹងចន្លោះពី ៦និង១២ គម(4–7.5 mi), ផ្ទៃដី សរុប៣៦០ គម,ការ៉េ (139 sq mi)។ តំបន់នេះ មិនត្រូវបានគេចាត់ទុកតាមអន្តរជាតិទេ គឺជាផ្នែកមួយដែលកាន់កាប់ដោយប្រទេសនៃប្រជាជាតិប៉ាឡេស្ទីន។ តាំងពីខែមិថុនា ឆ្នាំ២០០៧ ការតស៊ូរបស់ហ្គាសា ត្រូវបានទទួលជ័យជម្នះ និងត្រូវបានត្រួតត្រា ដឹកនាំដោយរដ្ឋាភិបាល
ហាម៉ាស។

អេហ្ស៊ីប ត្រួតត្រាដីជ្រោយហ្គាសាពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៦៧ និងបច្ចុប្បន្នព្រំប្រទល់ នៃដីជ្រោយហ្គាសា ភាគខាងត្បូង និងវាលខ្សាច់ស៊ីនញ៉ាចាប់ផ្តើមមានទំនាស់គ្នានៅចុងឆ្នាំ២០០៨នេះ។ អ៊ីស្រាអែលបានធ្វើការត្រួតត្រាដីជ្រោយហ្គាសា តាំងពីឆ្នាំ១៩៦៧ ដល់ឆ្នាំ២០០៥។ យោងតាមការចុះហត្ថលេខា អនុញ្ញាតិច្បាប់រវាង អ៊ីស្រាអែល និងប៉ាឡេស្ទីន, អ៊ីស្រាអែល ចាប់ផ្តើម ការពារ និងត្រួតត្រាផ្នែកលំហអាកាស, ទាហានជើងគោក ច្រកចូលតាម សមុទ្រជាដើម ទៅតាមលទ្ឋភាពនៃព្រំដែនហ្គាសា និងអ៊ីស្រាអែល។ ទឹកដីនោះត្រូវបានយកដោយ ហ្គាសា ដែល ជាទីក្រុងសំខាន់ និងមានប្រជាជនប៉ាឡេស្ទីន អារ៉ាប់បានតាំលំនៅជាង១,៤លាននាក់។

ប្រវត្តិបុរាណ រហូតដល់ពាក់កណ្តាលសតវត្សរ៏ទី១៦ (សតវត្សរ៏ទី១៥មុនគ,ស១៥១៧)

ដើមកំណើតនៃទីក្រុង (ហ្គាសាឪ) ដំបូងគឺនៅក្នុងសតវត្សរ៏ទី១៥ មុនគ,ស។ នៅឯថូរ៉ាស់ និងបុរាណជាតិសាសន៏, បន្ទាប់ពី សាមសុងរួចខ្លួនដោយសារការដកចេញនៃដឺលីឡាស គាត់បានស្លាប់ខណៈដែលវិហារំលំនៃព្រះជាម្ចាស់ចេតិយនៅទីនោះ។ នៅសតវត្សរ៏ទី១៣មុន គ.ស បានគ្រប់គ្រងដោយជនជាតិ ហ្វីឡេស្ទីនម្ចាស់អំណាចដីឆ្នេរ នៃ ហ្វីឡេស្ទីនបច្ចុប្បន្ន។

ឈ្មោះប៉ាឡេស្ទីនក្លាយមកពីពាក្យ"ប៉ាឡេស្តា" និង "ប៉ាឡេស្ទីនីស"ក្នុងភាសាក្រិច និងឡាទីន ។ តំបន់ ហ្គាសា ត្រូវបានកាន់កាប់ច្រើនក្នុងអំឡុងពេល២០០០ឆ្នាំកន្លងមក តែវាបានរលំដោយស្តេចអ៊ីស្រាអែល ឈ្មោះ ស្តេច ដាវីឌ។

ឥឡូវងាកមកផលវិបាកធ្ងន់ធ្ងរមួយទៀត នៃសង្គ្រាមបន្តបន្ទាប់គ្នារវាងអ៊ីស្រាអែល និង បណ្តាប្រទេសអារ៉ាប់ គឺបានឈានទៅដល់ការបង្កឲ្យមានសង្គ្រាមស៊ីវិលកើតឡើងនៅក្នុងប្រទេសលីបង់។ នៅក្នុងដើមទសវត្សរ៍ទី៧០ តំបន់ ប៉ែកខាងត្បូងនៃប្រទេសលីបង់ បានក្លាយជាជំរំជនភៀសខ្លួនប៉ាឡេស្ទីនធំជាងគេ ដោយសារតែប្រទេសស៊ីរី និង ហ្ស័រដានី បានបិទច្រកព្រំដែន ហើយបានរុញច្រានជនភៀសខ្លួនប៉ាឡេស្ទីនទំាងនោះចេញពីប្រទេសរបស់ខ្លួន ជាហេតុជម្រុញឲ្យជនភៀសខ្លួនទាំងនោះរុលចូលទៅកាន់ក្នុងទឹកដីលីបង់វិញ។

នៅពេលដែលជនភៀសខ្លួន ប៉ាឡេស្ទីនទាំងនោះបានចូលទៅដល់ក្នុងទឹកដីលីបង់ អ្នកដែលកាន់សាសនាអ៊ីស្លាម ក៏បានទៅចូលដៃចូលជើងជាមួយសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម និងបានផ្តើមទាស់ទែងជាមួយ សហគមន៍ អ្នកកាន់គ្រិស្តសាសនានៅក្នុងប្រទេសលីបង់ ដែលជាមូលហេតុបង្កឲ្យមានសង្គ្រាមស៊ីវិលផ្ទុះឡើងនៅលីបង់ ក្នុង ខែមេសា ឆ្នាំ១៩៧៥។

ប្រទេសស៊ីវីឯនោះវិញ នៅឆ្នាំ១៩៧៦ ដោយបារម្ភខ្លាចចំពោះសង្គ្រាមស៊ីវិលនៅលីបង់ រាលដាលចូលមកដល់ ប្រទេសខ្លួននោះ ក៏បានបញ្ជូនកងទ័ពចូលទៅធ្វើអន្តរគមន៍នៅក្នុងប្រទេសលីបង់ ដើម្បីរៀបចំឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ។ ហេតុការណ៍គ្រានោះហើយ ជាចំណុចចាប់ផ្តើមនៃភាពអណាធិបតេយ្យ គ្របដណ្តប់ទៅលើប្រទេសលីបង់ទាំងមូល។ ជាមួយគ្នានោះកងទ័ព
ស៊ីរី បានកាន់កាប់ដីមួយភាគធំនៅប៉ែកខាងជើងនៃប្រទេសលីបង់ ឯជនភៀសខ្លួនប៉ាឡេស្ទីនវិញ បានកាន់កាប់ប៉ែកខាងត្បូងនៃប្រទេសលីបង់ រួមទាំងសង្កាត់មួយចំនួននៃរដ្ឋធានីបីរូត (Beirut)។

បញ្ហាដែលធ្ងន់ធ្ងរជាងនេះទៅទៀត ពួកអ្នកកាន់សាសនាអ៊ីស្លាម និងពួកអ្នកកាន់គ្រិស្តសាសនាវិញ បានប្រយុទ្ធគ្នា រៀងរាល់ថ្ងៃ នៅក្នុងទីក្រុង។ នៅក្នុងឆ្នាំ១៩៧៨ ឯណោះវិញ អ៊ីស្រាអែល ដោយខ្លាយសង្គ្រាមស៊ីវិលនៅលីបង់ អាចបង្កការប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសខ្លួន កងទ័ពអ៊ីស្រាអែល បានចូលកាន់កាប់ប៉ែកខាងត្បូង នៃប្រទេសលីបង់។

បន្ទាប់មកនៅឆ្នាំ១៩៨២ ពោលគឺ៤ឆ្នាំក្រោយមក អ៊ីស្រាអែល បានសម្រេចធ្វើប្រតិបត្តិការយោធាមួយយ៉ាងធំ នៅលីបង់ ប្រតិបត្តិការដែលគេហៅថា ប្រតិបត្តិការសន្តិភាពហ្កាលីឡេ (Galile’e)។ គោលដៅរបស់អ៊ីស្រាអែល ចំពោះប្រតិបត្តិការសន្តិភាពហ្កាលីឡេ នៅលីបង់នេះ គឺការពារសន្តិសុខនៃប្រទេសរបស់ខ្លួន ដោយរុញច្រានជនភៀសខ្លួនប៉ាឡេស្ទីន ទៅឲ្យឆ្ងាយពីព្រំដែនរវាងអ៊ីស្រាអែល និងលីបង់។

ប៉ុន្តែក្រោយមកទៀត ក្រោមការគាបសង្កត់របស់សហគមន៍អន្តរជាតិ កងទ័ពអ៊ីស្រាអែលបានដកខ្លួនចេញពីលីបង់វិញ ដោយទុកចោលប្រទេសនេះឲ្យឋិតនៅក្រោមការគ្រប់គ្រងសឹងផ្តាច់មុខរបស់កងទ័ពស៊ីរីវិញ។

ចាប់ពីដើមទស្សវត្សរ៍ទី៨០មក បញ្ហាស្មុគស្មាញរវាងបណ្តាប្រទេសអារ៉ាប់ និងអ៊ីស្រាអែល បានក្លាយទៅជាជម្លោះផ្ទាល់តែ
ម្តងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ពីព្រោះបណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ បានដកខ្លួនចេញបណ្តើរៗ ដោយលែងចង់ជួយឈឺឆ្អាលខ្លាំងដូចមុនទៀតហើយ ចំពោះបញ្ហារបស់ប្រជាជនអារ៉ាប់នៅប៉ាឡេស្ទីន។

ប្រទេស អេហ្ស៊ីប ដែលជាអ្នកនាំអាទិ៍បង្កសង្គ្រាមពីរលើកប្រឆំាងនឹងអ៊ីស្រាអែល បែរជាបានចុះហត្ថលេខា លើសន្ធិ សញ្ញាសន្តិភាពមួយជាមួយអ៊ីស្រាអែលទៅវិញក្នុងឆ្នាំ១៩៧៩។ នៅឯប្រទេសលីបង់វិញ លោក យ៉ាសេ អារ៉ាហ្វាត (Yasser Arafat)ប្រធានអង្គការរំដោះប៉ាឡេស្ទីន OLD ត្រូវបានបណ្តេញចេញពីក្រុងBeirut នៅឆ្នាំ១៩៨២។ ចំពោះបរិបទបែបនេះហើយ នៅក្នុងខែធ្នូ ឆ្នាំ១៩៨៧ បញ្ហាស្មុគស្មាញទាំងនេះ បានកើតចេញពីក្នុងមកវិញ ពោលគឺ ចេពីដែនដីប៉ាឡេស្ទីនដែលកាន់កាប់ដោយអ៊ីស្រា អែល ដូចជានៅហ្កាហ្សាជាដើម។ នៅទីនោះប្រជាជនអារ៉ាប់ បានយកដុំថ្មមកធ្វើជាអាវុធ ដើម្បីងើបបះបោរប្រឆំាងនឹងកងទ័ពអ៊ីស្រាអែលគឺជាការផ្តើមឡើងនៃអ្វីដែលគេហៅថាIntifada ឬសង្គ្រាមចោលដុំថ្ម។

ផែនការកសាងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

ក្រោយសន្និសីទអន្តរជាតិនៅទីក្រុង ម៉ាឌ្រីដ (Madrid) ឆ្នាំ១៩៩១ ក៏មានកិច្ចចរចរក្រៅផ្លូវការជាសម្ងាត់មួយ នៅក្នុង ទីក្រុងអូស្លូ ប្រទេសន័រវ៉ែស ពីខែមករា ដល់ខែកញ្ញា ឆ្នាំ១៩៩៣។ បន្ទាប់មកនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៩៣ ភាគី ជម្លោះរវាង អ៊ីស្រាអែល និងប៉ាឡេស្ទីន ក៏បានចុះហត្ថលើកិច្ចព្រមព្រៀងអូស្លូ (Oslo) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក រវាង លោក យ៉ាសេ អារ៉ាហ្វាតប្រធានអង្គការរំដោះ OLP និងលោក យីត ហ្សក រ៉ាប៊ីន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ព្រឹត្តិការណ៍នេះ បានធ្វើឲ្យពិភពលលោកមានក្តីសង្ឃឹមយ៉ាងធំ ចំពោះសន្តិភាព និងឯករាជ្យ មួយ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយក៏សង្ឃឹមថា ប្រជាជតិទំាងពីរនេះ អាចរួមរស់នៅជិតគ្នា យ៉ាងសុខ សាន្ត ។

ផ្ទុយទៅវិញនៅពេលអនុវត្តកិច្ចព្រមព្រៀងអូស្លូនេះ បែរជាត្រូវជួបប្រទះនឹងបញ្ហាស្មុគស្មាញទៅវិញ។ អូស្លូជា កិច្ចព្រមព្រៀងអន្តរកាលមួយ ត្រូវចូលជាធរមានចំនួនប្រាំឆ្នាំ ពីឆ្នាំ១៩៩៣រហូតដល់ឆ្នាំ១៩៩៨ មុននឹងសម្រេចបានដំណោះស្រាយជាស្ថាពរមួយ ក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីន។ តាមខ្លឹមសារនៃកិច្ចព្រមព្រៀងអូស្លូ អ៊ីស្រាអែល ត្រូវដកទ័ពចេញបណ្តើរៗ ពីដែនដីកាន់កាប់ហ្ស៊ីហ្សាដានី និងហ្កា្កសា ហើយប្រគល់ការគ្រប់គ្រង ប្រជាជននៅ ទីនោះ ទៅឲ្យរដ្ឋអំណាច ក្រោមការដឹកនាំរបស់ លោក យ៉ាសេ អារ៉ាហ្វាត ប្រធានអង្គការរំដោះប៉ាឡេស្ទីន។

អ៊ីស្រាអែល ពុំបានអនុវត្តតាមកិច្ចព្រមព្រៀងអូស្លូនោះទេ ការអនុវត្តន៍ជាក់ស្តែងរដ្ឋអំណាច ប៉ាឡេស្ទីនត្រួតត្រា បានតែ៣% នៃដែនដីហ្ស៊ីហ្សដានី តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀងអូស្លូ មិនបាននិយាយអ្វី ទាំងអស់ អំពីជោគវាសនារបស់ជនជាតិជ្វីហ្វ ជាច្រើនម៉ឺននាក់ ដែលរស់នៅ នៅហ្សីហ្សកដានី និងនៅហ្កាសា តាំងពីឆ្នាំ១៩៦៧មកម៉្លេះ។

ព្រោះតែបញ្ហាទាំងនេះហើយ ធ្វើឲ្យរដ្ឋអំណាចប៉ាឡេស្ទីន របស់លោក យ៉ាសេ អារ៉ាហ្វាត និងរដ្ឋាភិបាល អ៊ីស្រាអែល លោក យីសហ្សាក រ៉ាប៊ីន ត្រូវប្រឈមមុខនឹងពួកជ្រុលនិយមជ្វីហ្វ ព្រមទាំងពួកជ្រុលនិយម ប៉ាឡេស្ទីន ហាម៉ាស ដែលមិនព្រមទទួលស្គាល់កិច្ចព្រមព្រៀងអូស្លូ។

ពួកជ្រុលនិយមមហាម៉ាស និងជីហាតអ៊ីស្លាមីត នៅទឹកដីប៉ាឡេស្ទីន បានប្រកាសថា នឹងបន្តការតស៊ូរហូត ហើយ និងកំទេចអ៊ីស្រាអែលឲ្យទៅជាផេះ។ ឆ្នាំ១៩៩៤ ពួកជ្រុលនិយមហាម៉ាស បានបង្កអំពើភេរវកម្មអត្តឃាត ជាលើក ទីមួយបង្អស់។

នៅខាងភាគីអ៊ីស្រាអែលវិញ នាយករដ្ឋមន្រ្តី យីស ហ្សករ៉ាប៊ីន ត្រូវបានសកម្មជនជ្រុលនិយមម្នាក់ធ្វើឃាត នៅថ្ងៃ ទី៤ ខែវិច្ឆិកា ឆ្នាំ១៩៩៥។ ចាប់ពីឆ្នាំ១៩៩៥ មកអំពើហិង្សាបានផ្តើមវិលត្រឡប់មកវិញក្នុងភូមិភាគដើមបូព៌ា។ ពួក ជ្រុលនិយម ហាម៉ាស បង្កភេរវកម្មអត្តឃាត ឯរដ្ឋាភិបាលអ៊ីស្រាអែលវិញ ឆ្លើយតបដោយប្រើកាំភ្លើងធំ យន្តហោះចម្បាំង និងរថក្រោះ ដើម្បីវាយបង្រ្កាបទៅលើប្រជាជនប៉ាឡេស្ទីនដោយឥតរើសមុខ។

ក្នុងឆ្នាំ២០០០ ប្រធានាធិបតីទី៤២ របស់សហរដ្ឋអាម៉េរិក លោក ប៊ីល គ្លីនតុន បានចាត់ចែងរៀបចំឲ្យមាន ជំនួប កំពូលមួយថ្មី ឈ្មោះថា "ជំនួបកំពូលនៃភ័ព្វសំណាង” រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយបានប្រព្រឹត្តិទៅនៅ ខេម ដាវីដ (Camp David) សហរដ្ឋអាម៉េរិក...។

ដើម្បីបន្តធ្វើការដោះស្រាយចំណុចស្មុគស្មាញ មួយចំនួន នៃលក្ខន្តិកៈទីក្រុង ហ្សេរ៉ូសាឡឹម បញ្ហាជនភៀសខ្លួនប៉ាឡេស្ទីន រួមនិងបញ្ហាកាន់កាប់ដែនដីរបស់អ៊ីស្រាអែល។ ប៉ុន្តែពុំមានលទ្ធផលផ្លែកផ្កានោះទេ ទាំងភាគីអ៊ីស្រាអែល និងភាគីប៉ាឡេស្ទីន មិនបានឯកភាពគ្នានោះទេ។

ចាប់តាំងពីឆ្នាំ២០០៦ មក សង្គ្រាមស៊ីវិលបង្ហូរឈាមរវាងចលនា ហ្វាតាស (Fatah) និងចលនា ហាម៉ាស់ បានធ្វើឲ្យ តំបន់ស្វយ័តប៉ាឡេស្ទីន គឺហ្កាសា និងហ្ស៊ីហ្សដានី មានភាពរង្គោះរង្គើ ហើយកិច្ចចរចា សន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺស្ថិតក្នុងភាពទ័លចក្រ។ នៅខែមករា ឆ្នាំ២០០៦ ពួក ហាម៉ាស់ ដែលជាចលនាប៉ាឡេស្ទីន ជ្រុល និយម បានឈ្នះឆ្នោតនៅ ហ្កាសា និង ហ្ស៊ីហ្សកដានី ហើយក៏បានដឹកនាំរដ្ឋាភិបាលចម្រុះរួបរួមជាតិមួយ ជាមួយ ចលនា ហ្វាតាស ដែលជាសាខានយោបាយរបស់អង្គការរំដោះប៉ាឡេស្ទីន OLP។ ទោះបីជាការបោះឆ្នោត ទទួល លទ្ធផលបែបនេះក្តី ប៉ុន្តែពួកបស្ចិមប្រទេស មិនបានគំាទ្ររដ្ឋាភិបាល ហាម៉ាស់ នោះទេ ព្រោះហាម៉ាស់នេះ ជាចលនា ជ្រុលនិយមមួយមិនព្រមទទួលស្គាល់អ៊ីស្រាអែល និងបានប្រកាសថា និងកំទេចអ៊ីស្រាអែលឲ្យ ទៅជា ផេះ ដូច្នេះហើយ បានជាពួកបស្ចិមប្រទេសសម្រេចលែងផ្តល់ជំនួយទៅឲ្យរដ្ឋអំណាចប៉ាឡេស្ទីន ជាដើមហេតុធ្វើ តំបន់ហ្កាសា ជួបនូវស្ថានភាពសេដ្ឋកិច្ច និងមនុស្សធម៌ធ្លាក់ចុះដុនដាប ហើយក៏បានធ្វើឲ្យចលនាហ្វាតាស និង ហាម៉ាស់ បែកបាក់គ្នា វាយប្រយុទ្ធគ្នា ដណ្តើមកាក់កាប់តំបន់ស្វយ័តប៉ាឡេស្ទីន តំបន់ហ្កាសា ស្ថិតក្រោមការ គ្រប់គ្រងរបស់ហាម៉ាស់ ឯតំបន់ហ្ស៊ីហ្សដានី ស្ថិតក្រោមការកាន់កាប់របស់ ហ្វាតាស។

ងាកមកខាងអ៊ីស្រាអែលវិញ បានគិតថា ហេតុការណ៍ដែលកំពុងកើតមាននៅក្នុងដែនដីស្វយ័តប៉ាឡេស្ទីននេះ គឺជាសេណារីយ៉ូ នៃគ្រោះមហន្តរាយមួយដែលអ៊ីស្រាអែលមិនអាចទទួលបាន ក៏ព្រោះតែពួកសកម្មជនហាម៉ាស់ បានបន្តធ្វើភេវកម្មអត្តឃាត ជាពិសេសចលនានេះ បានទទួលអាវុធ និងជំនួយថវិការពីប្រទេសអ៊ីរ៉ង់។ នៅឯលីបង់ ឯនោះវិញ នៅខែកក្កដា ឆ្នាំ២០០៦ ពួកជ្រុលនិយម ហឺបូឡា (Hezbollah)បានធ្វើការបាញ់ ផ្លោងគ្រាប់រ៉ុក្កែត ចូលទៅ ក្នុងប្រទេសអ៊ីស្រាអែល ហើយបានចាប់ជំរិតទាហានអ៊ីស្រាអែលចំនួនពីរនាក់ ជាការឆ្លើយតបកងទ័ព អ៊ីស្រាអែលក៏បានធ្វើសង្គ្រាមវាយលុកអស់រយៈពេល៣៤ថ្ងៃ ទៅលើទីតំាងរបស់ក្រុមហឺបូឡា ដែលមានមូលដ្ឋាន នៅប៉ែកខាងត្បូងប្រទេសលីបង់។

ក៏មិនខុសគ្នាពីប្រធានាធិបតីមុនៗរបស់អាម៉េរិកដែរ លោក ប៉ារ៉ាក់ អូប៉ាម៉ា (Barak Obama)​ប្រធានាធិបតីទី៤៤ របស់សហរដ្ឋអាម៉េរិក ក៏បានខិតខំរកច្រកណាមួយដើម្បីធ្វើការកងសាងសន្តិភាពមួយដ៏រឹងមាំ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប៉ុន្តែអ្វីដែលជាការគិត វាមិនដូចជាការអនុវត្តនោះទេ ការកសាងសន្តិភាពមួយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជារឿងពិបាកខ្លាំង ណាស់។ ក្នុងអណត្តិទី១ របស់ អូប៉ាម៉ា សហរដ្ឋអាម៉េរិក បានធ្វើការដាក់ សម្ពាធមួយយ៉ាងខ្លំាងទៅលើអ៊ីស្រាអែល ដើម្បីបន្តជម្រុញឲ្យអ៊ីស្រាអែល ធ្វើការចរចារជាមួយ ប៉ាឡេស្ទីន។ ហើយក៏បានថ្លែទៅកាន់មេដឹកនាំអ៊ីស្រាអែល ថា "កុំព្យាយាមប៉ុនប៉ងធ្វើឲ្យខូចសកម្មភាព ទូតរបស់អាម៉េរិក នៅភូមិ ភាគដើមបូព៌ាឲ្យសោះ! បើពុំនោះសោត អាម៉េរិក និងសើរើមើលឡើងវិញទំនាក់ទំនងនយោបាយ ហិរញ្ញវត្ថុ និងយោធា ជាមួយប្រទេសអ៊ីស្រាអែល។

ជាមួយគ្នានោះផងដែរ លោក អូប៉ាម៉ា ក៏បានតែងតាំងលោក ហ្សក ម៉ីចឆ័រ (George Mitchell) ឲ្យធ្វើជាបេសកជន ពិសេសទទួលបន្ទុកខាងបញ្ហារវាង អ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប៉ុន្តែការតែងតំាងនេះធ្វើឲ្យអ៊ីស្រាអែល មានការ មិនពេញចិត្ត ទាល់តែសោះ ក៏ព្រោះតែ ទស្សនៈ របស់ លោក ហ្សក ម៉ីចឆ័រ នេះ យល់ឃើញថា សន្តិភាពនៅក្នុង តំបន់ភូមិភាគដើមបូព៌ា នឹងមិនអាចកើតមានបាននោះទេ ដរាបណាសហរដ្ឋអាម៉េរិក នៅតែបន្តកាន់គំាទ្រ អ៊ីស្រាអែល យ៉ាងផ្កាប់មុខនោះ។

វាពិតជាមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ការកងសាងសន្តិភាពមួយនៅតំបន់ដើមបូព៌ា ជាពិសេស គឺបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលមានជាយូណាស់មកហើយ។ សូម្បីតែក្នុងរដ្ឋបាល ដឹកនាំ ប៉ាឡេស្ទីន ក៏បានពើបប្រទះនិងការបែកបែកសាមគ្គីគ្នាផងដែរ រវាងពួកជ្រុលនិយមហាម៉ាស់ ដែលមានជំហរ កំទេចអ៊ីស្រាអែលឲ្យទៅជាផេះ និងចលនា ហ្វាតាស ដែលជាចលនាមួយគំាទ្រដល់ចលនារំដោះOLP ដែលមាន និន្ធនាការចង់ចរចាជាមួយអ៊ីស្រាអែល។ នៅ អ៊ីស្រាអែល ឯនោះវិញ គឺតែងតែជំទាស់មិនឲ្យបង្កើត រដ្ឋប៉ាឡេស្ទីន ឯករាជ្យ នៅក្នុងដែនដីដែលខ្លួនកាន់កាប់ជាដាច់ខាត។

ជាង៦០ ឆ្នាំកន្លងមកហើយ ដែលតំបន់ភូមិភាគដើមបូព៌ា តែងតែជួប្រទះនូវសង្គ្រាម និងសោកនាដកម្មបន្ត បន្ទាប់ គ្នា រកថ្ងៃបញ្ចប់គ្មាន ពោលគឺចាប់តាំងពីការបង្កើតរដ្ឋអ៊ីស្រាអែល ក្នុងទឹកដីប៉ាឡេស្ទីនតាំងពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨ មកម្ល៉េះ។ រដ្ឋអ៊ីស្រាអែល ដ៏ថ្មីថ្មោងមួយនេះ ត្រូវតែខិតខំត្រដរស់ ត្រូវប្រឈមមុខតទល់ ជាមួយបណ្តា ប្រទេសអារ៉ាប់ ដូចជាប៉ាឡេស្ទីន,
អេហ្ស៊ីប, ស៊ីរី, អ៊ីរ៉ាក់,ហ្ស័រដានី និងអារ៉ាប់មួយចំនួនទៀត ដែលតែងតែរួមដៃ គ្នាធ្វើសង្គ្រាមប្រឆំាងអ៊ីស្រាអែល ក្នុងបំណងលប់បំបាត់រដ្ឋថ្មីថ្មោងមួយនេះចេញពីផែនទីនៃភូមិភាគដើមបូព៌ាវិញ។

ក៏ប៉ុន្តែ ពួកអារ៉ាប់ទាំងនោះ បែរជាត្រូវអ៊ីស្រាអែលផ្ទាញ់ដោយអាម៉ាស់ទៅវិញ ក្នុង សង្គ្រាមទាំងបីលើក។ លើកទី១ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៤៨ ក្រោយពីអ៊ីស្រាអែលប្រកាសឯករាជ្យបានមួយថ្ងៃ, លើកទី២ នៅឆ្នាំ១៩៦៧ ដែលគេស្គាល់ថា ជាសង្គ្រាម៦ ថ្ងៃ និងលើកទី៣ នៅឆ្នាំ១៩៧០ គឺសង្គ្រាម យ៉ុមគីមពួរ។ សង្គ្រាមទាំងបីលើកនេះ បានធ្វើឲ្យអ៊ីស្រាអែលទទួលបានលទ្ធផលយ៉ាងច្រើន នោះគឺការពង្រីកទឹកដីហើយពង្រីកទឹកដីថែមទៀត នៅពេល ឈ្នះសង្គ្រាមម្តងៗ ដែលបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនត្រូវបាត់បង់ទឹកដីរហូតមកទល់សព្វថ្ងៃនេះ។

ភាពទ័លច្រកចំពោះការកសាងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនោះ គឺវិបត្តិផ្ទៃក្នុង នៃចលនាជ្រុលនិយម របស់អ៊ីស្រា អែល និងប៉ាឡេស្ទីន។ បើទោះបីជាអ៊ីស្រាអែល និងប៉ាឡេស្ទីន បានចុះកិច្ចព្រមព្រៀងអូស្លូ ក៏ដោយ ប៉ុន្តែក្នុងការអនុវត្តជាក់ ស្តែង ខាងអ៊ីស្រាអែល ពួកជ្រុលនិយម មិនយល់ព្រមឲ្យរដ្ឋាភិបាលអ៊ីស្រាអែល បញ្ឈប់ការកាន់កាប់ដែនដីប៉ាឡេស្ទីន ហើយពួកជ្រុលនិយមក៏មិនយល់ព្រមដកខ្លួន ចេញពីដែនដីប៉ាឡេស្ទីន ដែលខ្លួន បានកាន់កាប់នោះទេ ឯខាងប៉ាឡេស្ទីនវិញ ពួកជ្រុលនិយមហាម៉ាស់ និងជីហាត អ៊ីស្លាមីត ដែលមិនព្រមទទួលស្គាល់កិច្ចព្រមព្រៀងអូស្លូនោះ បានបន្តប្តេជ្ញាតាំងចិត្តថា និងធ្វើការ កំទេចអ៊ីស្រាអែលឲ្យទៅជា ផេះជាក់ជាមិនខាន។ ទំាងអស់នេះ សុទ្ធសឹងជាបុព្វហេតុ ដែលធ្វើឲ្យពួកជ្រុលនិយមហាម៉ាស់ បន្តភេរវកម្មអត្តឃាតមកលើភាគីអ៊ីស្រាអែល ជាការឆ្លើយតបអ៊ីស្រាអែល បានវាយប្រហារវិញដោយប្រើយន្តហោះចម្បាំង,
រថក្រោះ និងកំាភ្លើងធំ បង្ក្រាបទៅលើប្រជាជនប៉ាឡេស្ទីនដោយមិនរើសមុខ។

ក្នុងឆ្នាំ២០១៤ ថ្មីៗនេះ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មជនហាម៉ាស់ របស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាសា ដែលរយៈពេលជាង២០ថ្ងៃនេះ គិតត្រឹមព្រឹកថ្ងៃអាទិត្យថ្ងៃទី៤ ម៉ោងនៅស្រុកខ្មែរ ជនជាតិប៉ាឡេស្ទីនចំនួន ១.៧១២នាក់ ត្រូវបានស្លាប់ក្នុងសង្គ្រាមនេះ ឯខាងអ៊ីស្រាអែលវិញបានអះអាងថា ទាហ៊ានរបស់ខ្លួន៦១នាក់ ក៏បាន ស្លាប់ផងដែរ។ នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងពួកជ្រុលនិយមហាម៉ាស់នេះ ក៏បានធ្វើឲ្យមានអ្នក របួសរហូត ដល់ចំនួន៩.០៨០នាក់ ក្នុងចំណោម នោះ២.៧៤៤នាក់ ជាកុមារ និង១.៧៥០ជាស្រ្តី។ តើចាប់អីឆ្នាំ២០១៤ នេះ តទៅសហរដ្ឋអាម៉េរិក ឬក៏មហាអំណាចណាមួយផ្សេងទៀត អាចមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាជម្លោះ ដ៏រំារ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីកសាងសន្តិភាពជូនប្រជាជនទំាងពីរបានទេ?....៕






អ៊ីស្រាអែល -ភាសា សាសនា ទឹកដី




 អ៊ីស្រាអែល -ភាសា  សាសនា ទឹកដី
អ៊ីស្រាអែល -ភាសា  សាសនា ទឹកដី ផែនទី ចំនួន ប្រជាជន ជ្វីស vs អារ៉ាប់ ប៉ាឡែស្ទីន


អ៊ីស្រាអែល -ភាសា  សាសនា ទឹកដី ផែនទី ចំនួន ប្រជាជន ជ្វីស vs អារ៉ាប់ ប៉ាឡែស្ទីន



អ៊ីស្រាអែល -ភាសា  សាសនា ទឹកដី
ផែនទី ការបិទផ្លូវអាកាស ក្នុងសង្រ្គាម ១០ តុលា ២០២៣


បញ្ជីឈ្មោះ ប្រធានាធិបតី ប្រទេស អ៊ីស្រាអែល


បញ្ជីឈ្មោះ នាយករដ្ឋមន្រ្តី ប្រទេស អ៊ីស្រាអែល



បញ្ជីឈ្មោះ នាយករដ្ឋមន្រ្តី ប្រទេស អ៊ីស្រាអែល
អត្តន័យទង់ជាតិ អ៊ីស្រាអែល The Start of David, A Symbol of Israeli's Flag meaning


អត្តន័យទង់ជាតិ អ៊ីស្រាអែល

No comments:

Post a Comment