Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Wednesday, October 2, 2024

អាវុធ ឡាហ្សែ Light Blade

 អាវុធ ឡាហ្សែ Light Blade ក៍ដូចជាបណ្តាអាវុធឡាហ្សែ ផ្សេងៗទៀតដែរ ដែលចំណាយលើប្រតិបត្តិការសឹក មានតម្លៃថោកបំផុត ដូចជា អាវុធ ឡាហ្សែ Light Blade នេះ គេមានវាមានតម្លៃ $2 ដុល្លា/បាញ់ម្តង/ ១ គោលដៅ ស្តាប់មើលទៅថោកពេកណាស់ ព្រោះវាអាចកំទេចដ្រូន ឬ កាំជ្រួចដែលមានតម្លៃ ១០ ដុល្លា ឬ យន្តហោះដែលមានតម្លៃ ១០០ លានដុល្លា តែពេលត្រូវជជីកសួរលំអិត គេថា វាមានតម្លៃដល់ទៅ ២០០០ ដុល្លា/បាញ់ម្តងៗ ដោយសារមាន ប្រព័ន្ធ ៣ ដូចជា ប្រព័ន្ធអាវុធការពារអាកាសប្រើ គ្រាប់ដែរ គឺ៖ (១) ប្រព័ន្ធរាដា (២) ប្រព័ន្ធបាញ់ និង (៣) ប្រព័ន្ធគ្រប់គ្រងនិងបញ្ជា។ ដូច្នេះ សរុបតម្លៃទៅ​គេនឹងឃើញវាមានតម្លៃ ២០០០ ដុល្លា។ បើទោះបីជា បែបនេះ ក៍នៅតែវាថោក ជាង កាំជ្រួចការពារអាកាសធុន Iron Dom របស់ អ៊ីស្រាអែល ដែលមានតម្លៃ ១០០,០០០ ដុល្លា/គ្រាប់។

អាវុធ ឡាហ្សែ Light Blade

ក្រៅបញ្ហាតម្លៃ អ្នកជំនាញការផ្នែកសង្រ្គាម នៅរកឃើញមានចំណុចខ្សោយមួយចំនួនទៀតនៃ អាវុធឡាហ្សែ ដូចជា៖

  1. តម្លៃនៃការបាញ់កំទេច គោលដៅមានតម្លៃ ថោក តែ ការចំណាយលើការ ផលិតអាវុធ រាដា មានតម្លៃខ្ពស់ ដូច្នេះ គេនៅតែ ត្រូវការអាវុធប្រើគ្រាប់ ដើម្បីការពារអាកាសដដែល។
  2. អាវុធនេះ ត្រូវការពេល ៤ វិនាទី ដើម្បីដុតកំដៅគោលដៅ ដូចជា កាំជ្រួច ឬ ដ្រូន ឬ យន្តហោះ ដូច្នេះ បើសិនជា កាំជ្រួចគ្រួស ឬ កាំជ្រួចបាលីស្ទឹក ដែលមានល្បឿង ៨ គម/ វិនាទី នោះអាវុធឡាហ្សែ មិនអាចកំទេចគោលដៅឡើយ។
  3. បញ្ហាអាកាសធាតុ ពពក ភ្លៀង ដែល រារាំងការមើលឃើញនៃ រាដា ឧ.ថា​រាដា ចាប់គោលដៅ ៨០ គម សម្រាប់ផ្ទៃមេឃធម្មតាៗ តែ​ករណី មេឃភ្លៀង ងងឹត មានពពកបាំង នោះ ការមើលឃើញនឹងចុះថយ
  4. ដោយសារកាំរស្មី ឡាហ្សែ ជារស្មីកំដៅ ដូច្នេះ ពេលមេឃភ្លៀង មានដុំពពក នោះប្រសិទ្ធិភាពនៃកាំជ្រួចអាហ្សែ ក៍ចុះត្រជាក់ គ្មានលទ្ធភាពដុតកំទេចគោលដៅ។
  5. ដើម្បីដុតកំទេចគោលដៅ គេត្រូវការកំដៅប្រមាណ ២០០០ អង្សារសេ នៅ ពេលបាញ់ម្តងៗ កំដៅបរិយាកាសនឹងកើនឡើង ពេលនោះ ប្រព័ន្ធរាដាផ្សេងៗ ចាប់សញ្ញាខុស ដោយចេញជា សារព្រមានខុស និង អាចបាញ់កាំជ្រួច ខុសដោយស្វ័យប្រវត្តិ។
  6. បញ្ហាចម្ងាយបាញ់៖ កាំជ្រួចការពារអាកាសមួយចំនួន មានចម្ងាយបាញ់ ៧០ គម គឺ គេមិនអាចមើលឃើញដោយភ្នែកទេ តែឃើញដោយការប្រើ រាដាចាប់សញ្ញា តើនោះជាសញ្ញាអ្វី? នេះជាហេតុផលដែល ភាគីជំលោះ ប្រើប្រាស់ ដ្រូន​ឬ រុក្កែត តម្លៃថោកៗ ចាញ់ចូលមក ដើម្បី ភាគី ម្ខាង បាញ់កាំជ្រួច ដែលមានតម្លៃខ្ពស់ៗ ដើម្បីបំផ្លាញសេដ្ឋកិច្ច។
  7. ភាគីជំលោះ ដូចជា កងទ័ពរុស្សី កងទ័ព អ៊ុយក្រែន កងទ័ពលីបាណន់ សុទ្ធតែបាញ់កាំជ្រួចពេលយប់ ព្រោះមេឃត្រជាក់ ដែល អាវុធឡាហ្សែ គ្មានប្រសិទ្ធិភាព ឬ ប្រសិទ្ធិភាពតិចតូច។
  8. ភាគី ជំលោះ តែងតែប្រើយុទ្ធសាស្រ្ត កាត់បន្ថយហានិភ័យ និងបង្កើនការចំណាយខ្ពស់សម្រាប់ភាគីខ្មាំង ដូចជា កងទ័ព ហាម៉ាស់ និង ហេបូឡា និង កងទ័ពរុស្សី បាញ់បង្ហោះ ខ្សែទី១ ជា កាំជ្រួចមានតម្លៃថោកៗ ពេលនោះផ្នែកការពារអាកាស អ៊ីស្រាអែលក៍បាញ់កាំជ្រួច Iron Dom កំទេចគោលដៅ បន្ទាប់មក គេ បង្ហោះដ្រូនតូចៗ មានបំពាក់គ្រាប់បែក ជា ខ្សែប្រយុទ្ធទី២ ភាគី អ៊ីស្រាអែល បាញ់ជាបន្តទៀត បង្កើតជា ការផ្ទុះខ្លាំងពេញផ្ទៃមេឃ ហើយកំដៅ បរិយាកាសកើនឡើង ធ្វើឲ្យ រាដា អ៊ីស្រាអែល ចាប់បានកំដៅ រលកកំដៅ រួច សារ៉ែន រោរិឡើងប្រកាសអាសន្ន ពេលនោះ កាំជ្រួចការពារអាកាសតម្លៃថ្លៃ ចាប់ផ្តើមបាញ់តម្រង់គោលដៅ ដែលតាមការពិត វាជាកំដៅនៃ គ្រាប់បែកផ្ទុះ ស្របពេលជាមួយគ្នា ខ្សែដ្រូនអត្តឃាដ ជាខ្សែទី ៣ ត្រូវបានគេ បង្ហោះចូលមក ធ្វើឲ្យភាគី អ៊ីស្រាអែល អស់លទ្ធភាពបាញ់ ឬ ​ប្រយុទ្ធ ។

No comments:

Post a Comment