Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Wednesday, October 2, 2024

ភូមិសាស្រ្ត នយោបាយ អាស៊ីកណ្តាល

ឯកសារពាក់ព័ន្ធតំបន់អាស៊ីរួមមាន៖
  1. ភូមិសាស្រ្តនយោបាយ អាស៊ីខាងត្បូង
  2. ភូមិសាស្រ្តនយោបាយ អាស៊ីខាងជើង
  3. ភូមិសាស្រ្តនយោបាយ អាស៊ីខាងកើត
  4. ភូមិសាស្រ្តនយោបាយ អាស៊ី អគ្នេយ៍
  5. ភូមិសាស្រ្តនយោបាយ អាស៊ី កណ្តាល
ឯកសារអានបន្ថែម
  1. អ៊ីស្រាអែល ISRAEL ភាសាជ្វីស ១
  2. កងទ័ព អ៊ីស្រាអែល ២ 
  3. អ៊ីស្រាអែល  និង អាល្លឺម៉ង់ ៣
  4. ប្រវត្តិសាស្រ្តយោធា អ៊ីស្រាអែល ៤ 
  5. ជំលោះទីក្រុង  សារូសាឡឹម ៥
  6. សង្រ្គាម ៦ ថ្ងៃ The Six Days War 1967 ( ៦)
  7. ប្រតិបត្តិការសឹក Operation Al-Aqsa Storm 2023 (៧)
  8. ផែនការសន្តិភាព អ៊ីស្រាអែល Peace Resolution Plan
  9. ភូមិសាស្រ្តនយោបាយ លីបង់ Lebanon Geopolitic
  10. ភូមិសាស្រ្ត នយោបាយ អឺរ៉ង់  Iran Geopilitic
  11. ផែនទី ផ្លូវ១ ខ្សែក្រវ៉ាត់ ១ One Belt One Road Map
ភូមិសាស្រ្ត នយោបាយ មជ្ឈឹមបូេព៍ា Asia Middle East អ៊ីស្រាអែល ISRAEL ភាសាជ្វីស: ישראל ភូមិសាស្រ្ត នយោបាយ អ៊ីស្រាអែល
ភូមិសាស្រ្តនយោបាយ មជ្ឃឹមបូព៍ាប្រទេស

សភាពការណ៍សឹក អ៊ីស្រាអែល៖ សភាពការណ៍សឹកស្ងប់ស្ងាត់ មិនមានការសងសឹករបស់ អ៊ីស្រាអែល ដោយសារ អាមេរិក ព្រមានអ៊ីស្រាអែលមិនឲ្យវាយប្រហារលើ មូលដ្ឋាន នុយក្លេអ៊ែររបស់ អ៊ីរ៉ង់។ ពីម្សិល មានការវាយប្រហារ ៣ មុខព្រួញ ក្នុងពេលតែ ១ គឺ ទិស លីបាណន់ បាញ់កាំជ្រួចចូលទឹកដី អ៊ីស្រាអែលភាគខាងជើង ទិស ប្រទេសយេមែនបាញ់កាំជ្រួច ដ្រូន ចូលទឹកដី អ៊ីស្រាអែលភាគខាងត្បូង និង ទិស អឺរ៉ុង វាយចូលតាមផ្លូវអាកាស ពីទិសខាងកើត ចូលទីក្រុងធំ តែល អាវីវ ប្រមាណជាង ២០០ គ្រាប់ តែខាង អ៊ីស្រាអែល រាយការណ៍ថា ១៨០ គ្រាប់ ដែលខុសពី ការពិត ព្រោះ កងទ័ពដែនអាកាស នាវាចម្បាំង អាមេរិក បារាំង អគ្លេស ដែលប្រចាំការនៅ សមុទ្រក្បែរ អ៊ីស្រាអែល បានបាញ់ស្ទាក់កាំជ្រួច អ៊ីរង៉ បានជាច្រើនគ្រឿង។ សភាពការណ៍នឹងកាន់តែធ្ងន់ធ្ងរ បើសិនជា ទូរគី ជាមហាអំណាចនុយក្លេអ៊ែរ វាយប្រហារ អ៊ីស្រាអែលថែមទៀត ព្រោះទូរគី ប្រឆាំង អ៊ីស្រាអែល តាំងពី ផ្ទុះសង្រ្គាមក្នុងតំបន់ ដែលខុសពី កាល ១០ ឆ្នាំមុន ទួរគី បើកផ្លូវអាកាសឲ្យ អ៊ីស្រាអែល ហោះវាយប្រហារ អ៊ីរង៉ ស៊ីរី ។

ភូមិសាស្រ្តនយោបាយ អ៊ីស្រាអែល

ផែនទី ភូមិសាស្រ្តនយោបាយ តំបន់អាស៊ី 

ផែនទី ភូមិសាស្រ្តនយោបាយ តំបន់អាស៊ី 


  1. វិបត្តិសង្រ្គាមអ៊ីរ៉ង់ អាមេរិកកាំង👈
  2. កងទ័ព និង ភូមិសាស្រ្តនយោបាយ អ៉ឺរ៉ង់
  3. កងទ័ពជើងគោក អ៊ីរ៉ង់ 👈
  4. កងទ័ពជើងទឹក អ៊ីរ៉ង់ 👈
  5. កងទ័ពជើងអាកាស អ៊ីរ៉ង់ 👈
  6. កងការពារអាកាសអ៊ីរ៉ង់👈
  7. មូលដ្ឋានទ័ពអ៊ីរ៉ង់👈
  8. វិវបត្តុិនីអ៊ីរ៉ង់👈
  9. បដិវត្តិពណ៍នៅអ៊ីរ៉់ង់👈
  10. បញ្ជីប្រទេសជួបសង្រ្គាមឆ្នាំ ២០១៥ 👈 
  11. សង្រ្គាម យេមែន Yemen at war 👈
អ៊ីរ៉ងមាន ទ័ព ២ ប្រភេទ គឺទ័ពបក្ស និងទ័ពជាតិ

ទ័ពបក្សរួមាន  Islamic Revolutionary Guard Corps (Sepah)
  1.  ទ័ពជើងគោក ១០០,០០០ នាក់ (Ground Force)
  2. ទ័ពព្រៃ ១១,២ លាន  នាក់ (Basij) ដឹកនាំដោយ ឧ.ត្រី Gholamreza Soleimani 
  3. ទ័ពស៊ីឈ្នួល ២០,០០០ នាក់ ដឹកនាំដោយ ឧ.ទោ  qassem soleimani  Quds Force
  4. ទ័ពអវកាស Aerospace Force និង
  5. ទ័ពទឹកជើង ២០,០០០ នាក់ Navy Force
 ចំណែកទ័ពជាតិ មាន Islamic Republic of Iran Army (Artesh)
  1. ទ័ពជើងគោក ៧០ ម៉ឺននាក់ Ground Force
  2. ទ័ពការពារអាកាស ១៥,០០០ នាក់ Air Defense
  3. ទ័ពអាកាស ៣៧,០០០ នាក់ Air Force
  4. ទ័ពជើងទឹក ១៨,០០០ នាក់ Navy 
  5. ទ័ពតម្រួតការពារ  PM មាន ៨៥ ម៉ឺននាក់ Law Enforcement Force
ខាងក្រោយនេះជាប្រវត្តិវិបត្តិអាមេរិក អ៊ីរ៉ង់ តាមបណ្តាឆ្នាំ
  1. ១៩៥៣ រដ្ឋប្រហារ The Coup ចារកម្មអាមេរិក និង អគ្លេសធ្វើរដ្ឋប្រហារទំលាក់បក្សឈ្នះឆ្នោត
  2. ១៩៥៧ អាមេរិក អ៊ីរ៉ង់ ចុះសន្ធិសញ្ញារួមគ្នាស្តីពីការសហប្រតិបត្តិការនុយក្លេអ៊ែរ
  3. ១៩៥៩ អ៊ីរ៉ង់បើកមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែ ដោយនាំចូលគ្រឿងបំពាក់ពីអាមេរិក
  4. ១៩៦៧ អាមេរិកផ្តល់ម៉ាស៊ីន រេអាក់ទ័ព និង អាវុធសម្រាប់បាញ់ចម្រាញ់នុយក្លេអ៊ែ
  5. ១៩៦៨ អ៊ីរ៉ង់ចុះហត្ថលេខារួមគ្នាមិនចម្រាញ់នុយក្លេអ៊ែដើម្បីផលិតអាវុធនុយក្លេអ៊ែ
  6. ១៩៦៣-១៩៧៣ ជាដំណាក់កាលរីកចម្រើនបំផុតរបស់អ៊ីរ៉ង់ ដោយអាមេរិកលក់អាវុធ បច្ចេកទេសយោធា និង ធ្វើឲ្យសេដ្ឋកិច្ចអ?រ៉ង់រីកចម្រើន។ អ៊ីរ៉ង់ធានាចំពោះសន្តិភាពក្នុងតំបន់សម្រាប់ទ័ពអាមេរិក
  7. ១៩៧៧ ប្រធានាធិបតីអាមេរិកទស្សនកិច្ចនៅអ៊ីរ៉ង់ និងកោតសរសេរអំពីប្រជាធីប្បតេយ្យ ដោយប្រជាជនអាចចេញធ្វើបាតុកម្ម
  8. ១៩៧៨ មានព្រឹត្តិការណ៍ថ្ងៃ សុក្រខ្មៅ The Black Friday by 8 September 1978 ដែលកំលាំងរដ្ឋាភិបាលបាញ់ស្រោចទៅលើ បាតុករស្លាប់រាប់រយនាក់ ដោយសារវិបត្តិសង្រ្គាមអារ៉ាប់ អ៊ីស្រាអែល
  9. ១៩៧៩ បដិវត្តន៍អ៊ីរ៉ង់ Iranian Revolutionary 
  10. ១៩៧៩ វិបត្តិចំណាប់ខ្មាំង ដោយក្រុមនិស្សិតសម្រុលចូលស្ថានទូតអាមេិក ចាប់បុគ្កលិកស្ថានទូតធ្វើជាចំណាប់ខ្មាំង រយៈពេល ៤៤៤ ថ្ងៃ។
  11. ១៩៨១ ប្រធានាធិបតី Carter អាមេរិកធ្លាក់់ឆ្នោត ដោយសារវិបត្តិចំណាប់ខ្មាំងនេះ ។ ជនជាតិ អាមេរិកត្រូវគេបញ្ជូនទៅស្រុកវិញ ពេលដែល Ronal Reagan ស្បតចូលកាន់ដំណែង។
  12. ១៩៨០-១៩៨៨ សង្រ្គាម អ៊ីរ៉ាក់ អ៊ីរង់៖ ទ័ពអាមេរិកជួយខាងរដ្ឋាភីបាល អ៊ីរ៉ាក់។ អាមេរិក ជួយ ដល់ សាដាម ហូសេន Sadam Hussen 
  13. ១៩៨៤ មានរបាយការណ័ជាច្រើនបង្ហាញអំពី អ៊ីរ៉ង់ជួយដល់ក្រុម ភេរវករប្រឆាំងអាមេរិក និង សម្ព័ន្ធមិត្តអាមេរិក
  14. ១៩៨៥-១៩៨៦ ប្រធាធិបតីអាមេរិក រីហ្គែន លក់អាវុធជាច្រើនឲ្យ អ៊ីរ៉ង់ ជាថ្នូសុវត្ថិភាពចំណាប់ខ្មាំងអាមេរិក នៅប្រទេស លីបេណន់
  15. ១៩៨៨ ទ័ពអាមេរិក បាញ់ទំលាក់ យន្តហោះអីរ៉ង់ សម្លាប់មនុស្សទាំងអស់ ២៩០ នាក់
  16. ១៩៩២-១៩៩៧ សភាអាមេរិកអនុម័ត្តច្បាប់ ហាម អ៊ីរ៉ាក់ អ៊ីរ៉ង់ ចម្រាញ់អាវុធទំនើបៗ
  17. ២០០២ ព្រឹត្តិការណ៍វាយប្រហារ ៩ វិច្ចិកា ២០០២ ដោយអាមេរិក គំណត់មុខសញ្ញា សម័ន្ធបិសាច AXIS OF EVIL ក្រោយមកកំណត់ថា អ៊ីរ៉ង លួចផលិត អ៊ុយរ៉ានីញូម។
  18. ២០០៦ អាមេរិក ចរចារ និង ដាក់ទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់
  19. ២០០៩ ប្រធានាធិបតីថ្មី Obama ប្រាប់ទៅ អ៊ីរ៉ង់ ឲ្យបិទ បញ្ឈប់កម្មវិធីចម្រាញ់នុយក្លេអ៊ែ
  20. ២០០៩-២០១២ ប្រធានាធិបតី អ៊ីរ់ង ត្រូវបានជ្រើសរើសថ្មីសម្រាប់កិច្ចការចរចារការទូតជាមួយ បរទេស អាមេរិក ដើម្បី ដោះស្រាយទណ្ឌកម្មសេដ្ឋកិច្ច
  21. ២០១៥ អ៊ីរ៉ង ចុះកិច្ចព្រមព្រៀងជាមួយ បរទេសមួយចំនួនស្តីពី ជំហានៗក្នុងការំលាយចោល រោងចក្រនុយក្លេអ៊ែ
  22. ២០១៦ អាមេរិកដោះលែង នាវិកជនជាតិ អាមេរិកកាំង ១០ នាក់ឲ្យត្រឡប់ទៅស្រុកកំណើតវិញ
  23. ២០១៧ ដូណល ត្រាំ ព្រមានអ៊ីរ៉ង់ ចំពោះការទទួលខុសត្រូវនានាកន្លងមកនៅប្រទេសក្បែខាង
  24. ២០១៨ ដូណល ត្រាំ ចាកចេញពីការចរចារជាមួយអ៊ីរ៉ង់
  25. ២០១៩ អាមេរិក ចេញច្បាប់កំណត់ថា អីរ៉ងជារដ្ឋភេរវកម្ម
  26. ២០២០ ថ្ងៃទី ០៣ មករា ២០២០ យន្តហោះដ្រូនអាមេរិក បាញ់សម្លាប់មេបញ្ជាការទ័ពអ៊ីរ៉ង់នោ អ៊ីរ៉ាក់ ឈ្មោះ Qasen Soleimani
  27. ២០២០ ថ្ងៃទី ០៥ មករា ទ័ពសម្ព័ន្ធអ៊ីរ៉ង់ បើកការវាយប្រហារសម្លាប់ទាហានអាមេរិក ០៣ នៅប្រទេសកេន យ៉ា
  28. ២០២០ ថ្ងៃទី ០៥ មករា អីរ៉ង់ប្រកាសផ្តល់រង្វាន់ ៨០ លានដុល្លា បើអ្នកណាយក ក្បាលលោក ត្រាំ បាន Iran 'offers $80million bounty for Donald Trump's head' after death of general
រូបភាពផ្សេងៗ ភូមិសាស្រ្ត នយោបាយ  អ៊ីរ៉ង់ Iran
រូបភាពផ្សេងៗ ភូមិសាស្រ្ត នយោបាយ  អ៊ីរ៉ង់ Iran


រូបភាពផ្សេងៗ ភូមិសាស្រ្ត នយោបាយ  អ៊ីរ៉ង់ Iran


ផែនទី សាសនា អឺរ៉ង់




ផែនទី សភាពការណ៍ទ៍ពអាមេរិក អឺរ៉ង់





ផែនទី ប្រជាជនឥស្លាម និង មូស្លីមលើសកលលោក

ប្រភេទទ័ព នៅ អឹរ៉ង់់





  1. វិបត្តិសង្រ្គាមអ៊ីរ៉ង់ អាមេរិកកាំង
  2. កងទ័ពជើងគោក អ៊ីរ៉ង់ 
  3. កងទ័ពជើងទឹក អ៊ីរ៉ង់ 
  4. កងទ័ពជើងអាកាស អ៊ីរ៉ង់ 
  5. កងការពារអាកាសអ៊ីរ៉ង់
  6. មូលដ្ឋានទ័ពអ៊ីរ៉ង់
  7. វិវបត្តុិនីអ៊ីរ៉ង់
    ភូមិសាស្រ្តនយោបាយ និង ភូមិសាស្រ្តយុទ្ធសាស្រ្ត
ភូមិសាស្រ្ត នយោបាយ អ៊ីរ៉ង់ Iran (មជ្ឃឹមបូព៍ា)
Khmernote ថៃមានពលរដ្ឋរហូតដល់ ៥៤នាក់ដែលត្រូវក្រុមហាម៉ាសចាប់ជាចំណាត់ខ្មាំង ខណៈ ២៤នាក់បានបាត់បង់ជីវិត និង ២១នាក់កំពុងបាត់ខ្លួន

RFI ខេមរភាសា / RFI Khmer វេលាទៀបភ្លឺថ្ងៃសុក្រទី២៧តុលា កងទ័ពអ៊ីស្រាអែល បានចូលទៅក្នុងតំបន់ហ្កាហ្សាជាលើកទី២ ដើម្បីបើកប្រតិបត្តិការកំទេចទីតាំងរបស់ក្រុមហាម៉ាស។ 

នៅឯទីក្រុងម៉ូស្គូឯណោះ កាលពីថ្ងៃព្រសហ្បតិ៍ ក្រុមហាម៉ាសបាននាំគណៈប្រតិភូទៅជួបប្រជុំជាមួយភាគីរុស្ស៊ី ខណៈអនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ក៏មានវត្តមាននៅម៉ូស្គូដែរ។

Fresh News TOP NEWS: កម្ពុជាមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ និងចាត់ទុកជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ 

និងផុយស្រួយបំផុត (ភ្នំពេញ)៖ កម្ពុជា បានបញ្ជាក់ពីជំហររបស់ខ្លួន នៅក្នុងកិច្ចប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីជម្លោះប៉ាលេស្ទីន និងអ៉ីស្រាអែល  នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំនេះ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ដោយជំហរថា កម្ពុជាមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍  ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ និងចាត់ទុកជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ និងផុយស្រួយបំផុត។

ក្នុងកិច្ចប្រជុំនេះ តំណាងកម្ពុជាបានបញ្ជាក់ទាំងស្រុងដូចតទៅ៖
  1. 1. ខ្ញុំមានកិត្តិយសបានឡើងមកធ្វើសេចក្ដីថ្លែងការណ៍ក្នុងកិច្ចប្រជុំនេះក្នុងនាមប្រទេសមួយ គឺកម្ពុជាដែលក្នុងពេលមិនយូរប៉ុន្មានកន្លងទៅ  ត្រូវបានគ្របដណ្ដប់ដោយភ្នក់ភ្លើងសង្គ្រាមរាប់ទសវត្សរ៍ និងវាលពិឃាត ដែលក្នុងខណៈនោះ អ្នកដែលត្រូវចាត់ចូលជា ក្រុមជិះជាន់គេ និងក្រុមរងការជិះជាន់ ត្រូវ បានលេបត្របាក់ដោយអណ្តាតភ្លើងដ៏សន្ធោសន្ធៅ នៃការស្អប់ខ្ពើម ការសងសឹក និងភាពជ្រុលនិយម រហូតនាំទៅដល់ទង្វើឧក្រិដ្ឋកម្មដ៏សាហាវបំផុតប្រឆាំងនឹងមនុស្សជាតិ។
  2. 2. គណៈប្រតិភូរបស់ខ្ញុំសូមសម្តែងនូវមរណទុក្ខចំពោះការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ជាច្រើន រួមទាំងជនជាតិខ្មែរម្នាក់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតមកដល់បច្ចុប្បន្ន  និងមុនពេលនេះផងដែរ ទាំងនៅក្នុងរដ្ឋប៉ាលេស្ទីន និងរដ្ឋអ៉ីស្រាអែល។ ជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ និងផុយស្រួយបំផុត  ហេតុនេះកម្ពុជាសូមលើកឡើងនូវជំហរជាគោលការណ៍របស់ខ្លួនលើបញ្ហានេះ ដោយមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ។
  3. 3. កម្ពុជាថ្កោលទោសរាល់អំពើភេរវកម្ម និងអំពើហឹង្សាលើជនស៊ីវិលស្លូតត្រង់ ដោយមិនគិតពីពូជសាសន៍ វប្បធម៌ ឬសាសនាអ្វីឡើយ។  យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សា ទុក្ខវេទនា និងការបាត់បង់ជីវិតមនុស្សស្លូតត្រង់ ស្ត្រី កុមារ ទារក និងចាស់ជរា នៅលើទឹកដីនៃជម្លោះ បច្ចុប្បន្ន។
  4. 4. ការស្អប់ខ្ពើម និងការសងសឹក នឹងនាំទៅរកវដ្តថ្មីមួយទៀតនៃការស្អប់ខ្ពើម និងការសងសឹក។ សង្គ្រាម មិនអាចបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពយូរអង្វែង  ក៏ដូចជាការរួមរស់ជាមួយគ្នាប្រកបដោយភាព សុខដុមបាននោះទេ។ គណៈប្រតិភូរបស់ខ្ញុំយល់ច្បាស់ពីអារម្មណ៍ឆេះឆួលដោយភ្លើងកំហឹង ចុក ចាប់ឈឺផ្សា និងទុក្ខសោករបស់ទាំងគ្នា។  យើងបានត្រឹមតែសូមអំពាវនាវ និងសង្ឃឹមថា ការប្រកាន់ ស្មារតីដើរផ្លូវកណ្តាលមិននិយមជ្រុលនឹងឈ្នះ។ ឥឡូវនេះ សំខាន់ជាងពេលណាៗទាំងអស់  ត្រូវមានការដោះស្រាយឫសគល់នៃបញ្ហាជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល ដើម្បីអនុញ្ញាតឲ្យប្រជាជនទាំងពីរ អ៉ីស្រាអែល និងប៉ាឡេស្ទីនអាចរួមរស់នៅជាមួយគ្នាដោយភាពសុខដុម។
  5. 5. លោកប្រធានមហាសន្និបាត សូមអនុញ្ញាតឱ្យខ្ញុំលើកឡើងវិញនូវចំណុចចំនួនបី ដែលខ្ញុំបានលើករួច ហើយក្នុងអំឡុងកិច្ចពិភាក្សាបើកចំហរនាពេលថ្មីៗនេះ របស់ក្រុមប្រឹក្សាសន្តិសុខ ទីមួយ. គួរឲ្យរន្ធត់ចិត្តបំផុត ដោយឃើញការកើនឡើងនូវចំនួនប្រជាជនស៊ីវិលដែលស្លាប់ និងរបួស ព្រមទាំងទុក្ខវេទនាដែលគេត្រូវស៊ូទ្រាំ គណៈប្រតិភូរបស់ខ្ញុំសូមជំរុញឱ្យគ្រប់ភាគីទាំងអស់អនុវត្តការ​អត់ធ្មត់ជាទីបំផុត គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងចូលរួមដោយស្មារតីស្ថាបនា ធ្វើកិច្ចសន្ទនា ដើម្បីបន្ធូស្ថានការណ៍កុំឲ្យកាន់តែធ្លាក់ដុនដាប ហើយសម្រេចនូវបទឈប់បាញ់ ឬការផ្អាកបាញ់គ្នាជា មនុស្សធម៌។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព  ដើម្បីបញ្ចៀសការរីករាលដាលនៃសង្គ្រាម ហើយព្រមជាមួយគ្នានេះទទួលស្គាល់ចំពោះកង្វល់ និងសេចក្តីប្រាថ្នាស្របច្បាប់របស់ភាគី ទាំងអស់ ដើម្បីអាចបញ្ចប់វដ្តនៃអំពើហិង្សា។ ទីពីរ. ជីវិត និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលត្រូវតែទទួលបាននូវការការពារពីគ្រោះថ្នាក់នៅក្នុងជម្លោះ។ គណៈប្រតិភូរបស់ខ្ញុំសូមជំរុញឱ្យមានការដោះលែងជនស៊ីវិលទាំងអស់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង។ យើងសូមអំពាវនាវឱ្យភាគីទាំងអស់ ចៀសវាងការវាយប្រហារតម្រង់ទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងអនុញ្ញាតការបើកច្រកដោយគ្មានឧបសគ្គសម្រាប់ផ្ដល់ជំនួយ មនុស្សធម៌សំខាន់ៗដូចជា អាហារ ទឹក និងថ្នាំពេទ្យ ដល់ប្រជាជនដែលត្រូវការជំនួយ ស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ។ ទីបី យើងខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួបរួមគ្នាក្នុងស្មារតីនៃសាមគ្គីភាព និងស្មោះស្ម័គ ពិតប្រាកដ ដើម្បីជំរុញឲ្យមានកិច្ចសន្ទនា និងការចរចាប្រកបដោយអត្ថន័យ ​នាំទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។
  6. សូមមេត្តាបញ្ឈប់ការចង្អុលដៃចោទដាក់គ្នា សូមមេត្តាផ្ដល់ឱកាសឲ្យសន្តិភាព សូមអនុញ្ញាតឲ្យមាន សេចក្តីស្រលាញ់ចំពោះមនុស្សជាតិទាំងអស់នៅលើភពផែនដី ដោយគ្មានការប្រកាន់ពូជសាសន៍ និងជំនឿ។ សូមមេត្តាផ្ដល់អំណាចដល់កម្លាំងនៃស្មារតីដើរផ្លូវកណ្ដាលមិននិយមជ្រុល ដើម្បីអនុញ្ញាតឲ្យប្រជាជនអ៉ីស្រាអែល និងប៉ាឡេស្ទីនរស់នៅក្បែរខាងគ្នាក្នុងសន្តិភាព សន្តិសុខ និងភាពសុខដុមរមនា ជានិរន្តរ៍។
  7. ជាថ្មីម្តងទៀត គណៈប្រតិភូរបស់ខ្ញុំសូមកោតសរសើរចំពោះការលះបង់ និងពលីកម្មរបស់បុគ្គលិកអង្គការសហប្រជាជាតិ ព្រមទាំងបុគ្គលិកភ្នាក់ងារមនុស្សធម៌ទាំងឡាយ  ដែលបានពុះពារប្រឈមមុខ ហានិភ័យ និងគ្រោះថ្នាក់ ក្នុងការនាំយកនូវជំនួយសង្គ្រោះដល់ប្រជាជនស៊ីវិលស្លូតត្រង់៕

No comments:

Post a Comment