Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Thursday, November 7, 2024

កងវិស្វកម្ម H អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

កងវិស្វកម្ម H អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ·  រតនគីរី ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ទិត្យ សុវណ្ណតារា រួមនិងសហការី ក្នុងនោះតំណាងនាយកដ្ឋានវិស្វកម្ម ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី នាន់ បូរ៉េត បានចូលរួមជាមួយ  ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគីរី ចុះពិនិត្យប្រគល់ទទួល បញ្ចប់សុពលភាព  ១.គម្រោងស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង ២១០០ម ទទឹង៦ម ស្ថិតក្នុងភូមិប៉ាអរ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគីរី ២.គម្រោងស្តារឡើងវិញផ្លូវក្រាលល្បាយក្រួស១ខ្សែប្រវែង ៨០០០ម ទទឹង៧ និងសំណង់សិល្បការ្យស្ថិតក្នុងភូមិរ៉យ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគីរី គណកម្មការឯកភាពប្រគល់ទទួលបញ្ចប់សុពលភាព១០០%  ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ផងដែរ ។ អនុវត្តគម្រោងដោយ កងវិស្វកម្ម អនសប ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ៕

No comments:

Post a Comment