Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Tuesday, November 5, 2024

US Bombing Cambodia ការទំលាក់គ្រាប់បែក នៅកម្ពុជា

ឯកសារបន្ថែម ភូមិសាស្រ្ត នយោបាយ អាមេរិក America

  1. ភូមិសាស្រ្ត នយោបាយ អាមេរិក America
  2. អំពី ប្រព័ន្ធបោះឆ្នោត អាមេរិក 👉
  3. អំពី រដ្ឋ ហាវ៉ៃ 👉
  4. អំពី កងទ័ព អាមេរិក 👉
  5. អំពី វិទ្យុអាមេរិក 👉
  6. អំពីសង្រ្គាម នឹងការកកើត រដ្ឋអាមេរិក 👉
  7. អំពីជំលោះ ស្បែក ស និង ស្បែកខ្មៅ  👉
  8. សង្រ្គាម អាមេរិក ខ្មែរក្រហ ម កោះតាង 👈
  9. សង្រ្គាម អាមេរិក នៅកម្ពុជា ទំលាក់គ្រាប់បែក US Bombing 👈

  US Bombing Cambodia ការទំលាក់គ្រាប់បែក នៅកម្ពុជា យោងតាមឯកសារទីនេះ គោលបំណងនៃការទំលាក់គ្រាប់បែកពីឆ្នាំ ១៩៦៥ ដល់ ១៩៧៣ មានដូចតទៅ៖

  1. បន្ថយលំហូរអាវុធ និង កងទ័ពវៀតណាមខាងជើងចូលទឹកដី វៀតណាមខាងត្បូង
  2. បំផ្លាញឋានសួរគ៍របស់ពួក វៀតកុង និង 
  3. បំផ្លាញកិត្តិនាម ពួកកុំម្មុនីស្តិនៅ អាស៊ីអាគ្នេយ៍

គោលបំណងនៃការផ្សព្វផ្សាយឯកសារយោធាស្តីពី ការទំលាក់គ្រាប់បែក ១៩៦៥-១៩៧៥ ចំនួន ២,៧លាន ​តោន នេះ គឺជាការសម្រេចចិត្តមួយ បន្ទាប់ពីប្រើរយៈពេលច្រើនឆ្នាំ ក្នុងការស្រាវជ្រាវ និង វិភាគផលប៉ះពាល់នឯកសារនេះ។ សូម្បី សហរដ្ឋអាមេរិក ក៍ប្រើពេលរាប់សិបឆ្នាំ មុនពេលសម្រេចចិត្តបញ្ចេញឯកសារនះដែរ ចំណែកនៅកម្ពុជា រិតតែពិបាក ព្រោះថា៖
  1. ការផ្សព្វផ្សាយឯកសារនេះ គឺជាការវាយប្រហារផ្នែកនយោបាយមួយទៅលើ អាមេរិកកាំង
  2. ការផ្សព្វផ្សាយឯកសារនេះ  នាំឲ្យទេសចរ អ្នកវិនិយោគទុន គេមិនហ៊ានមករកស៊ីនៅកម្ពុជា
  3. ការផ្សព្វផ្សាយឯកសារនេះ  នាំឲ្យប្រទេសថៃ នៅតែបន្តនយោបាយទេសចរបែប មាហ្វា ដោយប្រាប់ទៅ ភ្ញឿវថា នៅកម្ពុជាមាន អង្គរវត្ត មានប្រាសាទមែន តែមិនអាច ដេក ដើរ បានទេ ត្រូវតែមក ដេក ដើរ នៅស្រុកថៃវិញ !
  4. ការផ្សព្វផ្សាយឯកសារនេះ  បង្ហាញថា គ្រាប់ទំលាក់នៅ ឡាវ មាន ២,៥ លានតោន នៅកម្ពុជា មាន ២,៧ លានតោន នៅ វៀតណាមខាងជើង មាន ២ ម៉ឺនតោន និង នៅ កម្ពុជាក្រោម មានដល់ទៅ ០,៨ លានតោន បានន័យថា អាមេរិក និង វៀតណាម ខាងត្បូង និង ខាង ជើង ជំនាន់នោះ តាមកំទេចជនជាតិខ្មែរផ្តាច់ពូជ !! 
  5. ការផ្សព្វផ្សាយឯកសារនេះ  ជួយជាមេរៀន ដល់ក្រុមប្រឆាំងនានា នៅកម្ពុជា ដែលប្រើផែនទី ដីខ្មែរ ១៨១,០៣៥ គម ការ៉េ និងថា ដីកម្ពុជាក្រោម គឺជាដីខ្មែរ។ ចំណុចនេះ ដែលថាខ្មែរជំនាន់មុន ចាញ់បោកបរទេស ព្រោះ វៀតណាមខាងជើង គេថា ដីកម្ពុជាក្រោម ជាដីខ្មែរ ដូច្នេះអ្នកឯងជាខ្មែរ ត្រូវចូលជាមួយ កម្មុយនីស្ត ដើម្បី ដណ្តើមដីអ្នកឯងវិញ។ ចំណែកខាងវៀតណាមសេរី និយាយថា ដីកម្ពុជាក្រោម គឺជាដីខ្មែរដែរ ដូច្នេះ កូនចៅខ្មែ រត្រូវតែ ចូលច្បាំងជាមួយ ពួកកម្មុយនីស្ត ការពារទឹកដី ចុះលទ្ធផល ? ដូចបានឃើញតាមផែនទីនេះ គឺជនជាតិខ្មែរស្លាប់ វិនាស !! 
  6. ការផ្សពផ្សាយឯកសារនេះ ជួយអ្នកស្នេហារជាតិខ្មែរ កុំងងឹតងងល់ពេក ដូចជាថា កោះត្រល់ វាជារបស់ វៀតណាមតាមផ្លូវច្បាប់ តាមប្រជាសាស្រ្ត តាមប្រវត្តិសាស្រ្ត តែ កោះត្រល់គឺជា មូលដ្ឋានជើងទឹក ទ័ពជើងអាកាស ដ៍ធំរបស់វៀតណាម ដូច្នេះ ប្រទេសថៃ គេប្រើខ្មែរ ប្រឆាំងវៀតណាម !! បើមានសង្រ្គាម ខ្មែរចាញ់វៀតណាម ចាញ់ថៃ !!
  7. គ្រាប់បែកទំលាក់នៅកម្ពុជាមានត្រឹមប្រភេទ MK 81, MK82, MK 83 និង MK 84 ដែលមានទំងន់ ៩០៧ គីឡូក្រាម (សូមមើលរូបភាពខាងក្រោម)
    ខ្លឹមសារ​នៅ​ក្នុង​គេហទំព័រ និង​គ្រប់​ស្នារ​ដៃ​ដើម​ដែល​ផលិត​ និង​បោះពុម្ព​ដោយ​ អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​​ (អូ​ឌី​ស៊ី)​ ត្រូវ​បាន​ផ្តល់​ក្រោម​អាជ្ញាប័ណ្ណ​ CC BY-SA 4.0។​ អត្ថបទ​ព័ត៌មាន​សង្ខេប​ ត្រូវ​បាន​ដកស្រង់​ចេញពី​សារព័ត៌មាន ស្របតាមការ​ណែនាំ​អំពី​គោលការណ៍​នៃ​ការ​ប្រើប្រាស់​ដោយ​យុត្តិធម៌​ និង​រក្សាសិទ្ធិអ្នកនិពន្ធ ដោយ​ប្រភពដើម​នៃ​នៃ​អត្ថបទទាំង​នោះ​ ។​ ស្នាដៃ​ និង​មូលដ្ឋាន​ទិន្នន័យ ​ភ្ជាប់​នៅ​លើ​គេហទំព័រ​របស់​ អូ​ឌី​ស៊ី​ ត្រូវ​បាន​ចងក្រង​មក​ពី​ឯកសារ​ដែល​អាច​រក​បានជា​សាធារណៈ​ និង​ផ្តល់​ជូន​ដោយ​មិន​យក​កម្រៃ​ ក្នុង​គោលបំណង​បម្រើ​ដល់ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​។​ គេហទំព័រ​នេះ​ មិនមែន​ជា​សេវា​ស្រាវជ្រាវ​ដើម្បី​ស្វែងរកប្រាក់​កម្រៃ​ ឬ​ ជា​វិស័យ​មួយ​ដែល​គ្រប់គ្រង​ដោយ​ភ្នាក់ងារ​រដ្ឋាភិបាល​ និង ​អន្តររដ្ឋាភិបាល​ណាមួយ​នោះ​ទេ ​។​ ទំព័រ​នេះ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​មួយ​ ដែល​លើកកម្ពស់​ការ​យល់​ដឹង​ទូលាយ​/​ទិន្នន័យ​បើក​ទូលាយ​ ដោយ​មិនស្វែង​រក​ផល​ចំណេញ​។​ ព័ត៌មាន​ ត្រូវ​បាន​បោះផ្សាយ​ បន្ទាប់​ពី​ការ​មើល​ បញ្ជាក់​ និង​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​។​ យ៉ាងណា​ក៏​ដោយ​ អូ​ឌី​ស៊ី​ មិន​អាច​ធានា​នូវ​ភាព​ត្រឹមត្រូវ​ ពេញលេញ​ ឬ​ភាព​ដែល​អាច​ទុកចិត្ត​បាននូវ​ប្រភព​ភាគី​ទី​បី​បាន​ទេ​។​ អូ​ឌី​ស៊ី​ សូម​មិន​ធ្វើការ​អះអាង​ ឬ​ធានា​ ទោះជា​បាន​សម្តែង​ច្បាស់​ ឬ​មិន​ជាក់លាក់​ ជា​អង្គហេតុ​ ឬ​អង្គច្បាប់​ ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ត្រឹមត្រូវ​ ពេញលេញ​ ឬ​ភាព​សម​ស្រប​នៃ​ទិន្នន័យ​ ស្នាដៃ​ ឬ​ ឯកសារ​ ដែល​មាន​ ឬ​ដែល​បាន​យក​មក​យោង​ជា​ឯកសារ​ ឬ​ដែល​បាន​ផ្តល់​ឲ្យ​។

    អូឌីស៊ី សូមលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់គេហទំព័រនេះ ធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីគាំទ្រកិច្ចការ​របស់ពួកគេ និងចែករំលែកលទ្ធផលពីការសិក្សាស្រាវជ្រាវនេះ ជាមួយនឹងក្រុមការងារយើងខ្ញុំ។ សូម ទំនាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីចូលរួមចំណែកធ្វើឱ្យភាពសុក្រឹតរបស់គេហទំព័នេះ កាន់តែល្អប្រសើរឡើង។

    ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវ ទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារ​ឱ្យមានការទទួលខុស​ត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ៕

    ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៦ម៉ោង ០១:២៣ សារ​ប្រធាន CMAC សហរដ្ឋអាមេរិក​គួរតែ​សង​តម្លៃ​នៃ​ការ​ទម្លាក់​គ្រាប់បែក រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា ប្រធាន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(CMAC)​បាន​បង្ហាញ​ពី​បំណង​ចង់ឱ្យ​សហរដ្ឋអាមេរិក​ផ្តល់​ប្រាក់​មក​កម្ពុជា​វិញ​ ចំពោះ​ការ​បំផ្លាញ​ក​ម្ទេស​ប្រទេស​កម្ពុជា​នៅ​ក្នុង​សម័យ​សង្គ្រាម​ដើម​ទស​វត្ស​ទី​៧០ ។យោង​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក ហេង រតនា បាន​ដាក់​ជា​សំណួរ​ថា តើ​សំណួរ​ពី​ការ​បំផ្លាញ​ដោយ​សង្គ្រាម និង​ការ​ជំពាក់​ប្រាក់​កម្ចី​សហរដ្ឋអាមេរិក គួរ​ប្រកាន់​យក​ដំណោះស្រាយ​មួយ​ណា ? លោក​បាន​ពន្យល់​ដោយ​លើក​ជា​ករណី​ថា
    1. ទី​១-​ជំពាក់​ត្រូវ​សង​ទាំង​ដើម​ទាំង​ការ ហើយ​សំណង​ចំពោះ​ការ​បំផ្លាញ​ដោយ​សង្គ្រាម​ត្រូវ​អនុវត្ត​តាម​រូបមន្ត សំណង​លើ​ការ​ខូចខាត​ជាក់ស្តែង ។
    2. ទី​២-​ជំពាក់​ត្រូវ​ជំ​រះ​ទាំង​ដើម​ទាំង​ការ​ប្រាក់ ចំពោះ​សំណង​ការ​ខូចខាត​ដោយសារ​សង្គ្រាម​ត្រូវ​អនុវត្ត​ដោយ​មនោសញ្ចេតនា​ជាក់ស្តែង ។
    លោក​បញ្ជាក់​ថា​«​ខ្ញុំ​សុំ​ទាញ​យក​ការ​ពិចារណា​តាម​តក្កវិជ្ជា​ដោយ​សង្ខេប​ខ្លី​បំផុត​ដូច​ខាងក្រោម ​៖
    សហរដ្ឋអាមេរិក​ទំលាក់​គ្រាប់បែក​នៅ​កម្ពុជា​តាំងពី​ដើមឆ្នាំ​១៩៦៣ ដល់​ដើមឆ្នាំ​១៩៧៥ ហើយ​ទិន្នន័យ​ដែល​ត្រូវ​បាន​ឯកភាព​ដោយ​ប្រធានាធិបតី Bill Clinton នៅ​ឆ្នាំ​២០០០ បញ្ចេញ​ជា​ឯកសារ​ចំហ​(​លុប​ការ​សំងាត់​)​បាន​ទទួលស្គាល់​ថា​អា​មេ​រិ​ក​ទំលាក់​គ្រាប់បែក​នៅ​កម្ពុជា​ជិត ​២​លាន ​៨​សែន ​តោន ដោយ​គិត​រយះ​ពេល​ចាប់ពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​១៩៦៥ ដល់​១៩៧៣​ប៉ុណ្ណោះ​» ។

    លោក​ថា ​ក្នុង​ការ​ទំលាក់​នេះ​មាន​ដូច​ជា​១​គ្រាប់បែក​ធម្មតា ២-​គ្រាប់បែក​មានកូន​គ្រាប់បែក​ចង្កោម និង​៣-​គ្រាប់បែក​គីមី ដែល​ការ​ទំលាក់​នេះ​មាន​ជាង​១១​ម៉ឺន​ទីតាំង និង​មានការ​ហោះហើរ​ទំលាក់​គ្រាប់​ជិត​២៥​ម៉ឺន​ជើង ។ ចំនួន​បរិមាណ​គ្រាប់បែក​នេះ​មិន​ទាន់​ត្រឹមត្រូវ​ទេ ព្រោះ​វា​បាត់​រយះ​ពេល​ជិត​៥​ឆ្នាំ​មិន​ទាន់​បញ្ចេញ​ទិន្នន័យ​នៅឡើយ ។

    លោក​បន្ថែម​ថា ​ចំនួន​គ្រាប់បែក​អា​មេ​រិ​ក​ទំលាក់​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​ជាង ពួក​សម្ព​ន្ធ័មិត្ត និង​សហរដ្ឋអាមេរិក​ទំលាក់​គ្រាប់បែក​នៅ​អឺរ៉ុប​រួម​នៅ​បារាំង អា​លឺ​ម៉​ង់​ជាដើម ដែល​មាន​ចំនួន​តែ​ជាង ​១​លាន​ ៤​សែន ​តោន ។ តាម​ឯកសារ​ស្រាវជ្រាវ​ជា​ច្រើន​បាន​បញ្ជាក់​ថា​មាន​ប្រជាជន​កម្ពុជា​ចំនួន​ប្រមាណ​ ៥០០.០០០​នាក់ (​កន្លះ​លាន​នាក់​) បាន​ស្លាប់​ដោយ​ផ្ទាល់​ពី​ការ​ទំលាក់​គ្រាប់បែក​នេះ និង​ចំនួន​យ៉ាងច្រើន​ទៀត​ស្លាប់​ដោយ​ការ​ជន្លៀស​ជម្ងឺ និង​ការ​អត់ឃ្លាន ។ បើ​គិតតែ​តម្លៃ​នៃ​ការ​បោសសម្អាត​ទីតាំង​ទំលាក់​គ្រាប់បែក​ទាំងនោះ​មួយ​មុខ​ប៉ុណ្ណោះ ក៏​អាច​មាន​តំលៃ​រាប់​ពាន់​លាន​ដុល្លារ​ដែរ ។

    លោក ហេង រតនា ក៏​បាន​លើក​ទៀត​ថា​ ការ​ជំពាក់​ប្រាក់​អា​មេ​រិ​ក​បើ​ផ្អែក​តាម​ឯកសារ​ចន្លោះ​ឆ្នាំ​១៩៧២-១៩៧៥ មាន​ចំនួន​ប្រមាណ​ចំនួន​២៧៨​លាន​ដុល្លារ ដែល​គិត​មក​ដល់​បច្ចុប្បន្ន​បូក​ទាំង​ការ​ប្រាក់​ផង​អាច​មាន​ចំនួន​ប្រមាណ​៤០០​លាន​ដុល្លារ កម្ចី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​៤​លើក ហើយ​ចំនួន​កម្ចី​ច្រើន​ជាងគេ​នៅ​ឆ្នាំ​១៩៧៣ ដែល​ជា​ឆ្នាំ​មានការ​ទំលាក់​គ្រាប់បែក​ខ្លាំង​និង​ធ្ងន់ធ្ង​ជាងគេ ។

    លោក​គូសបញ្ជាក់​ថា​ ដោយសារ​ប្រទេស និង​ប្រជាជន​កម្ពុជា​ក្រីក្រ និង​មាន​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​នោះ​មាន​ប្រទេស​ជា​ច្រើន​រួម​មាន​ចិន រុ​ស្សី ឥណ្ឌា ជប៉ុន​ជាដើម​បាន​លើកលែង​ឬ​អនុគ្រោះ​សំណង​ស្ទើរ​ទាំងស្រុង​ជូន​ប្រជាជន​និង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ឱកាស​បំបាត់​បំណុល​និង​ជួយ​កសាង​ប្រទេស​នេះ​ឡើង​វិញ​ក្រោយ​បញ្ចប់សង្គ្រាម​។ តែ​ហេតុ​អី្វ​អា​មេ​រិ​ក​ធ្វើ​មិន​បាន សំរាប់​ប្រជាជន​កម្ពុជា​រង​ទុក្ខ​ពី​សង្គ្រាម​និង​កាប់សម្លាប់​ស្ទើរ​ផុត​ពូជ និង​ប្រទេស​រលាយ​ដល់​ឆ្នាំ​សូន្យ​ទៅ​ហើយ​នោះ ! ។

    ប្រធាន​CMAC​ក៏​លើក​ឡើង​ថា បើ​ផែ្អ​កតាម​អនុសញ្ញា​អន្តរជាតិ​ក្នុង​ការ​ហាមប្រាម​ការ​ប្រើប្រាស់​គ្រាប់​និង​សព្វាវុធ​មួយ​ចំនួន​ដូច​ជា អាវុធ​គីមី គ្រាប់បែក​ចង្កោម​ជាដើម​នោះ សំណង​ត្រូវ​ផ្តល់​ចំពោះ​ជន​រង​គ្រោះ​ដូច​ជា ផល​ប៉ះពាល់​រាង​កាយ​ផ្ទាល់​មាន​ស្លាប់ របួស ផល​ប៉ះពាល់​សង្គម​គ្រួសារ ការ​បែកបាក់​គ្រួសារ ខាតបង់​ខាង​សេដ្ឋកិច្ច បាត់បង់​សិ​ទិ្ធ​នានា និង​បញ្ហា​សង្គម ជា​ច្រើន​ទៀត ។

    លោក​សង្កត់ធ្ងន់​ថា ​«​វិធានការ​ល្អ​បំផុត​និង​យោគយល់​បំផុត​គឺ​រួម​គ្នា​ដោះស្រាយ​វិ​ប​តិ្តអតីតកាល និង​ខិតខំ​លុប​បំបាត់​នូវ​ការ​ឈឺចាប់​ដែល​បន្សល់​ពី​អតីតកាល ដើម្បី​រួម​គ្នា​កសាង​មិត្តភាព និង​អនាគត​មួយ​ប្រកបដោយ​ភាតរៈភាព ជា​ដៃគូ​ល្អ ភាព​ជឿជាក់​និង​អនាគត​រុងរឿង​សំរាប់​មនុស្ស​ជំនាន់​ក្រោយ​ៗ​ទៀត ដោយ​ប្រកាន់​ភ្ជាប់​នូវ​វប្បធម៌​ទទួលខុសត្រូវ​ខ្ពស់ ។ ដូចនេះ​កាតព្វកិច្ច​ផ្លូវច្បាប់​សំរាប់​សំណង​មិន​គួរ​អនុវត្ត​សំរាប់​ភាគី​តែ​ម្ខាង​ទេ​! ហើយ​កាតព្វកិច្ច​សីលធម៌ ចំពោះ​លទ្ធផល​សង្គ្រាម​នៅ​ក្នុង​ព្រះរាជាណាចក្រ​នេះ គួរ​ត្រូវ​យក​មក​អនុវត្ត​ដោយ​គ្មាន​ការ​រើសអើង !» ៕

    គ្រាប់បែកទម្លាក់ពីលើយន្តហោះអាមេរិក ប្រភេទ MK82 ទម្ងន់ជាង២០០គីឡូក្រាម ត្រូវកម្លាំងស៉ីម៉ាក់ដោះបន្សាប នៅស្រុកសេសាន ខេត្តស្ទឹងត្រែង
    (ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៉ីម៉ាក់ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបោសសម្អាតគ្រាប់បែកទម្លាក់ពីលើយន្តហោះរបស់អាមេរិក បន្សល់ទុកពីសម័យសង្គ្រាម ប្រភេទ MK82 នៅទីតាំងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

    លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានឲ្យដឹងថា កម្លាំងប្រតិបត្តិការដោះគ្រាប់មិនទាន់ផ្ទុះ បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះ​ ប្រភេទ MK82​ ដែលបានបន្សល់ទុកកាលសម័យសង្រ្គាម។ គ្រប់បែកខ្នាតយក១គ្រាប់នេះ ត្រូវបានរកឃើញនៅឯភូមិសាស្រ្ត ស្ថិតនៅភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

    លោកថា គ្រាប់បែកប្រភេទ MK82 មានទម្ងន់ចំនួន២២៧គីឡូក្រាម​ ហើយគ្រាប់បែកមួយប្រភេទនេះ អាចមានចំនួនច្រើនលានគ្រាប់​ ដែលបានទម្លាក់លើទឹកដីកម្ពុជា។

    លោក ហេង រតនា ធ្លាប់បានលើកឡើងឲ្យដឹងថា គ្រាប់ទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិក​ ក្នុងរដ្ឋបាលលោកប្រធានាធិបតី Johnson ចាប់ពីឆ្នាំ១៩៦៥ បានទំលាក់គ្រាប់បែកលើទឹកដីកម្ពុជាចំនួន ៤៧៥,៥១៥តោន​ (ជិតកន្លះលានតោន)​ហើយក្នុងរដ្ឋបាលលោកប្រធានាធិបតី​ Richard Nixon ចាប់ពីឆ្នាំ១៩៦៩ បានបញ្ជាដាច់ណាត់ឲ្យទំលាក់គ្រាប់បែកសម្លាប់អ្វីៗ ដែលមានជីវិត ដោយកុំឲ្យកងទព័ខ្វល់ពីអ្វីទាំងអស់ រួមទាំងការចំណាយផង។ ការទម្លាក់គ្រាប់បែក ក្នុងរដ្ឋបាលលោក Nisxon កាន់តែខ្លាំងក្លា​ មានចំនួនប្រមាណជាង២លានតោនក្នុងរយៈពេល៥ឆ្នាំ​ (១៩៦៩-១៩៧៣​)។ នាំឲ្យទិន្នន័យសរុបមានចំនួនជាង២លាន៨សែនតោន ​ក្នុងរយៈពេល​ថ្ងៃទី០៤​ ខែតុលា​ ឆ្នាំ១៩៦៥​ ដល់ឆ្នាំ​១៥​ ខែសីហា​ ឆ្នាំ១៩៧៣ ដែលក្នុងនោះមានកូនគ្រាប់បែកចង្កោមជាង២៨លានគ្រាប់​ និងគ្រាប់បែកគីមី (គ្មានកំណត់ត្រានៅឡើយទេ​)។ លោកបញ្ជាក់ថា តួលេខគ្រាប់បែកដែលអាមេរិកទម្លាក់មកលើកម្ពុជានេះ មិនទាន់ពេញលេញទេ៕

    ស៊ីម៉ាក់​នៅ​តែ​ខ្វះខាត​ថវិកា​ខណៈ​ដែល​អាមេរិក​បង្កើន​ជំនួយ​ប្រតិ​បត្តិការ​នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម មជ្ឈមណ្ឌល​កំចាត់​មីន កម្ពុជា​ស៊ីម៉ាក់​ត្រូវការ​ថវិកា​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ការបោស​សំអាត​គ្រាប់​ម៉ីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​នៅ​សេស​សល់​កាលពី​សម័យ​សង្គ្រាម។ ជាមួយ​គ្នា​នេះ​​ប្រទេស​អាមេរិក ក៏​បាន​ចាប់​ផ្តើម​បង្កើន​ជំនួយ​របស់​ខ្លួន​ទៅ​លើ​មជ្ឈមណ្ឌល​បោស​សំអាត​ម៉ីន​របស់​ជាតិ​មួយ​នេះ ដើម្បី​ប្រតិបត្តិការ​លើ​តំបន់​ដែល​មាន​ការទំលាក់​គ្រាប់បែក​កាលពី​សង្គ្រាម​វៀតណាម។

    មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​ម៉ី​ន​កម្ពុជា ស៊ីម៉ាក់ បានបង្ហាញ​ឲ្យ​ដឹងថា អង្គការ​ជាតិ​មួយ​នេះ​នៅតែ​ត្រូវការ​ជំនួយ​ថវិការ​បន្ថែមទៀត សម្រាប់​បោសសម្អាត​គ្រាប់​ម៉ី​ន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចេញពី​ផ្ទៃដី​ដែល​បន្សល់ទុក​កាលពី​សម័យ​សង្គ្រាម។

    លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងប្រាប់​វិទ្យុ
    បារាំង​អន្តរជាតិ RFI ថា នៅ​ឆ្នាំ២០១៤នេះ ស៊ីម៉ាក់​បានទទួល​ការស្នើសុំ​ឲ្យ​ជួយ​បោសសំអាត​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ពី​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​នូវ​ផ្ទៃដី​ប្រមាណ​ជា ១៤២ គីឡូ​ម៉ែត្រ​ក្រឡា។ ក៏ប៉ុន្តែ ធនធាន​ដែល​ប្រមូលបាន​នាពេលនេះ​ដោយ​មិនទាន់​ដឹង​ពី​តួរ​លេខ​ថវិការ​ពិតប្រាកដ​នៅឡើយ ស៊ីម៉ាក់​អាច​ប្រតិបត្តិ​បាន​ប្រមាណ​ជា ៨០ គីឡូម៉ែត្រ​ក្រឡា។ ជាមួយគ្នានេះ​កំលាំង​ដោះ​ម៉ី​ន​កម្ពុជា​មានលទ្ធភាព​គ្រប់គ្រាន់ អាច​ប្រតិបត្តិការ​បាន​លើ​ផ្ទៃដី១១០គីឡូម៉ែត្រ​ក្រឡា ទាំង​ផ្ទៃដី​ចំការ​ម៉ី​ន និង​ផ្ទៃដី​ចំការ​គ្រាប់។

    ដំណាលគ្នា​នេះដែរ ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នឹងត្រូវ​កើនឡើង​ច្រើនជាង​សព្វមួយដង សម្រាប់​គាំទ្រ​ដល់​ប្រតិបត្តិការ​របស់​ស៊ីម៉ាក់ នេះ​បើតាម លោក ហេង រតនា។ លោក​ថា ជំនួយនេះ​មាន​អត្ថប្រយោជន៍​ច្រើន និង​ផ្តល់​អត្ថិភាព​ទៅដល់​ការងារ​បោសសំអាត​គ្រាប់​មិនទាន់​ផ្ទុះដែល​បន្សល់ទុក​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ជំនាន់​សង្គ្រាម​រវាង អាមេរិក និង​វៀតណាម។

    ជំនួយ​ដែល​កើនឡើង​រហូត​ជិត ៣លាន​ដុល្លារ​ក្នុង​មួយឆ្នាំ គឺ​សំដៅ​ទៅលើ​តំបន់​ដែល​រង​ការ
    ទំលាក់​គ្រាប់បែក​ធ្ងន់ធ្ងរ​ពី​សហរដ្ឋអាមេរិក និង​ពង្រឹង​ការឆ្លើយតប​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ
    ដែល​បានឃើញ​និង​រាយការណ៍​ពី​គ្រាប់​មិនទាន់​ផ្ទុះ ជាពិសេស​គ្រាប់​ទំលាក់​ពីលើ​យន្តហោះ
    ចៀសវាង​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​បន្តទៀត។

    តាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ស៊ីម៉ាក់ គ្រាប់​ពី ២០ ទៅ ៣០ភាគរយ ដែល​ទំលាក់​ពីលើ​យន្តហោះ នៅ​ប្រទេស​កម្ពុជា វៀតណាម និង ឡាវ មិនបាន​ផ្ទុះ​ទេ។គ្រាប់​ទាំងនេះហើយ​ដែល​បន្ត​សម្លាប់​ប្រជាជន​កម្ពុជា​ជា​ហូរហែរ។ ដោយឡែក​គ្រាប់បែក​ដែលទំលាក់​ពីលើ​យន្តហោះ​អាមេរិក​ដែរ ហើយ​មិនទាន់​ផ្ទុះ​ទៅលើ​ប្រទេស​កម្ពុជា​ត្រូវគេ​ដឹងថា មាន២,៧លាន​តោន និង​គិត​ជា​ចំនួន​មាន​ប្រមាណ​ជា ១៩,៥លាន​គ្រាប់​ទាំង​តូច​ទាំង​ធំ។ ហើយ​គ្រាប់​ដែល​មិនទាន់​ផ្ទុះ​នោះ​ត្រូវគេ​ប៉ាន់ប្រមាណ​ថា​មាន​ប្រហែល ៥លាន​គ្រាប់ សុទ្ធសឹង​ជា​គ្រាប់បែក​ចង្កោម ភាគច្រើន​ស្ថិតនៅក្នុង​ខេត្ត​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម ដូចជា​កំពង់ចាម ស្វាយរៀង ព្រៃវែង រតនគីរី មណ្ឌល​គី​រី​ជាដើម៕

    CMACប្រើ​​បច្ចេកវិទ្យា​​ដំបូង​​ពី​​អាមេរិក​​ដោះ​​បាន​​គ្រាប់បែក​​ប្រភេទ​ MK​ ៨២​ ទម្ងន់​២៥០​ គីឡូ​​ពី​​ក្នុង​​ទន្លេមេគង្គ​ ក្រុមការងារ​ពិសេស​របស់​ជ​ម្ឈ​មណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា CMAC បាន​រកឃើញ​គ្រាប់បែក​ប្រភេទ MK ៨២ទម្ងន់២៥០ គីឡូក្រាម នៅក្រោម​បាតទន្លេ​មេគង្គ​ស្ថិតក្នុង​ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី ២១ ឧសភា។ ប្រតិបត្តិការ​រ៉ុករក​នេះ​ត្រូវបានធ្វើ​ឡើងជា​លើកដំបូង ក្រោម​ការអនុវត្ត​និង​ប្រើប្រាស់​ឧបករណ៍​បច្ចេកទេស​ដែលជា​ជំនួយ​របស់​អាមេរិក​។​ ​ប៉ុន្តែ​អគ្គនាយក CMAC បានបញ្ជាក់​នេះ មិនមែនជា​លើកទីមួយ​ដែល​កម្ពុជា​ស្រាវជ្រាវ​រក​គ្រាប់មីន​នៅក្រោម​ទឹក​នោះទេ។

    លោក ហេង រតនា អគ្គនាយក CMAC បានលើកឡើង​ថា​នេះ គឺជា​លើកទីមួយ ដែល​​ក្រុម​ការងារ​​ពិសេស​​របស់​​ស៊ីម៉ាក់​​បាន​​យក​បច្ចេកទេស និង​សម្ភារៈ​ដែលជា​ជំនួយ​របស់​​សហរដ្ឋ​អាមេរិក​​យក​មកអនុវត្ត​នៅក្នុង​គម្រោង​ដោះមីន​ក្រោម​ទឹក​នេះ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ការស្រាវជ្រាវ​ដោះមីន​ក្រោម​ទឹក​នៅ​កម្ពុជា​មិនមែន​ទើបតែ​ត្រូវបាន​ធ្វើឡើង​នៅពេលនេះ​នោះ​ទេ គឺ​ត្រូវបាន​ធ្វើឡើង​មកជា​យូរហើយ។ ឧទាហរណ៍​ដូចជា​នៅពេល​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អ្នក​លឿង ក្រុមការងារ​របស់​CMAC ស្រាវជ្រាវ​ដោះ​គ្រាន់​មីន​បាន​ជាង ៤ពាន់​គ្រាប់ ដែល​មាន​ទាំង​នៅក្នុង​ទឹក ច្រាំងទន្លេ និង​លើគោក​ផង។

    ដោយឡែក​ក្រុមការងារ​ពិសេស​របស់ CMAC ដែល​ទើបតែ​ទទួលបាន​ការបណ្តុះបណ្តាល និង​ជំនួយ​ជា​ថវិកា​រួមទាំង​សម្ភារៈទំនើបៗក្នុងការ​ស្រាវជ្រាវ​រក​គ្រាប់មីន​ក្រោម​ទឹក​នេះ នឹងត្រូវ​បន្ត​ប្រតិបត្តិការ​របស់ខ្លួនរ​យៈ​ពេល​ពេញ​មួយឆ្នាំ​បន្តទៀត ទៅតាម​ទីតាំងផ្សេងៗគ្នា​នៅក្នុង​ប្រទេស​កម្ពុជា។ ក្រុម​ពិសេស​នេះ​មាន​សមាជិក​ចំនួន១០នាក់ ហើយ​ទទួលបាន​ថវិកា និង​សម្ភារៈ​ឧត្តម្ភ​ពី​សហរដ្ឋអាមេរិក​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ជាង ១០ម៉ឺន​ដុល្លា​ដែល​បូក​បញ្ជូល​ទាំង​ថ្លៃ​សម្ភារៈ។

    លោក​ហេង រតនា​បាន​បញ្ជាក់ថា គ្រាប់បែក​ដែល​ត្រូវបាន​ទម្លាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា គឺជា​គ្រាប់បែក​របស់​អាមេរិក ហើយ​ត្រូវបាន​ទំលាក់​ច្រើន​មកលើ​ទឹកដី​កម្ពុជា​ក្នុង​ឆ្នាំ ១៩៦៩ រហូត​ដល់​​ដើមឆ្នាំ ១៩៧៥។ ហើយ​ទំលាក់​ច្រើន​ខ្លាំង​នៅ​ចុងឆ្នាំ ១៩៧៤ និង​ដើមឆ្នាំ ១៩៧៥ ក្នុង​អំឡុងពេល​សង្គ្រាម​វៀតណាម និង​អាមេរិក។ គ្រាប់បែក​ដែល​អាមេរិក​បាន ទំលាក់​មកលើ​កម្ពុ​ជាមាន​ទម្ងន់ ២, ៧លាន​ តោន ហើយ​ក្នុងនោះ​មាន​គ្រាប់បែក​ចង្កោម ប្រមាណ​ជា ១៩, ៥លាន​គ្រាប់ ដែល​ត្រូវបាន​ទំលាក់​ទៅលើ​ទីតាំង​ពី១ម៉ឺន ទៅ ២ម៉ឺន នៅក្នុង​ប្រទេស​កម្ពុជា។

    ប្រទេសកម្ពុជា និង ប្រទេសឡាវ ជាប្រទេសដែលរងគ្រោះដោយសារការទំលាក់គ្រាប់បែកច្រើនជាងគេបង្អស់លើពិភពលោក នាសម័យសង្រ្គាមវៀតណាម (១៩៥៥ ដល់ ១៩៧៥) ទ័ពអាកាសសហរដ្ឋអាមេរិក និង សម្ពន្ធ័មិត្តបានទំលាក់គ្រាប់បែកជាង ២.៧លានតោន មកលើប្រទេសកម្ពុជា និង ឡាវ ដែលចំនួននេះច្រើនជាងចំនួនគ្រាប់បែកសរុបដែលបានទំលាក់មកលើប្រទេសអាល្លឺម៉ង់ និង ជប៉ុន បូករួមចូលគ្នានាសម័យសង្រ្គាមលោកលើកទី២ទៅទៀត៕

    ចេញផ្សាយ ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2017 តើត្រូវយកបុព្វហេតុសន្តិភាព ឬបុព្វហេតុសង្គ្រាម ដើម្បីបង្កើតស្លាកប្រជាធិបតេយ្យ?​ (ភ្នំពេញ) ៖ តើត្រូវយកបុព្វហេតុសន្តិភាព ដើម្បីពង្រឹងមាគ៌ាប្រជាធិបតេយ្យ ឬត្រូវយកបុព្វហេតុសង្គ្រាម ដើម្បីបង្កើតស្លាកប្រជាធិបតេយ្យ? សូមកុំយកលេសប្រជាធិបតេយ្យ ទោះបីធ្វើសង្គ្រាមក៏សុខចិត្តដែរនោះ!។

    សង្គ្រាមស៊ីវិលនៅកម្ពុជាមានរយៈពេលជាង៣៥ឆ្នាំ (១៩៦២ ដល់ចុងឆ្នាំ១៩៩៨) បានបន្សល់ទុកនៅសោកនាដកម្មយ៉ាងធ្ងន់ធ្ងរបំផុតសំរាប់ប្រទេស និងប្រជាជនកម្ពុជា។

    កាកសំណល់ជាតិផ្ទុះសង្គ្រាមមានចំនួនច្រើនឥតគណនា បានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។ ក្នុងនោះសហរដ្ឋអាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិដ្ឋន័យមិនទាន់ពេញលេញ គឺមានចំនួន ១១៥.២៧៥ ទីតាំង(ឬកំណត់ត្រា) មានការហោះហើរទំលាក់ចំនួន ២៣០.៥៤៤លើក មានចំនួនគ្រាប់ទំលាក់ចំនួនជាង ២លាន ៥៩ម៉ឺន គ្រាប់ មានទំងន់ជាង ២លាន ៨ សែនតោន (២.៨០៣.៨៦៨.១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោមគិតជាកូនគ្រាប់បែកចង្កោមចំនួនជាង ២៧លាន ៩សែន គ្រាប់ និងគ្រាប់បែកគីមីប្រភេទពណ៌ទឹកក្រូចនិងប្រភេទCSមួយចំនួនទៀត(ចំនួនគ្រាប់គីមីនេះមិនសិ្ថតក្នុងទិដ្ឋន័យនៅឡើយទេ)។

    ទិដ្ឋន័យនេះគិតពីថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣ ដែលផ្តល់ឱយស៊ីម៉ាក់ដោយក្រសួងការបរទេសសហរដ្ឋមេរិក។ សង្គ្រាមនេះតាមរយៈការទំលាក់គ្រាប់បែកនេះសម្លាប់ប្រជាជនកម្ពុជាចំនួនប្រមាណ៥សែននាក់។

    សម័យប្រល័យពូជសាសន៍សម្លាប់ប្រជាជនជាង២លាននាក់ និងសង្គ្រាមតស៊ូប្រដាប់អាវុធរយះពេល១៩៧៨-៧៩ រហូតដល់ឆ្នាំ១៩៩៨ បានបន្សល់ទុកនូវសំណល់ជាតិផ្ទុះពសង្គ្រាមនូវគ្រាប់មីនប្រឆាំងមនុស្សនិងគ្រាប់មីនប្រឆាំងរថក្រោះចំនួនប្រមាណ៤-៦លានគ្រាប់និងយុទ្ធភណ័មិនទាន់ផ្ទុះរួមមានគ្រាប់កាំភ្លើងធំ គ្រាប់រ៉ុកកែត និងគ្រាប់អាវុធថ្មើរជើងគ្រប់ប្រភេទ។

    ដែលគ្រាប់មីននិងអាវុធយុទ្ធភណ្ឌ័ទាំងនោះមកពីប្រទេស វៀតណាម ចិន រុស្ស៊ី អាមេរិក អាលឺម៉ង់ ប៊ែលហ្សិក ជាដើម។ល។ ជនរងគ្រោះដោយធ្លាក់ខ្លួនពិការដោយសារមីនមានចំនួនជិត៧ម៉ឺននាក់។

    ទឹកដីកម្ពុជាជាទីស្រលាញ់របស់យើងប្រៀបដូចដំឡូងគឹងអញ្ចឹង តាមប្រាង្គប្រាសាទ ព្រៃប្រឹក្សា បឹងបួរ សមុទ្រ ភូមិដ្ឋានសុទ្ធតែអាចមានសំណល់ជាតិផ្ទុះដែលគំរាមកំហែងដល់អាយុជីវិតកូនខែ្មរគ្រប់ពេល!! រយៈពេលជាង២៥ឆ្នាំនេះរាជរដ្ឋាភិបាលតាមរយះអង្គភាពបោសសំអាតគ្រាប់មីនរួមមានស៊ីម៉ាក់ កងខេមរភូមិន្ទ នគរបាលជាតិ និងអង្គការក្រៅរដ្ឋាភិបាល បានរំដោះដីបានជិត១,៥០០គីឡូម៉ែត្រក្រឡា និងរុករកឃើញកំទេចចោលគ្រាប់មីននិងគ្រាប់គ្រប់ប្រភេទបានជាង៣លាន៧សែនគ្រាប់។

    នេះជាជោគជ័យធំធេងណាស់សំរាប់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសសំរាប់សេចក្តីសុខសុវត្ថិភាពកូនចៅខែ្មរជំនាន់ក្រោយៗទៀត!

    សូមគិតមើល សង្គ្រាមអាចចំណាយពេល១០-២០ឆ្នាំ តែការបោសសំអាតមាតុភូមិរួចផុតពីទុក្ខវេទនានៃសំណល់ជាតិផ្ទុះត្រូវការពេលវេលាយូរណាស់! អាច៧០-១០០ឆ្នាំទៀតមិនដឹងថាយ៉ាងម៉េចផង! ជាក់ស្តែងនៅអឺរ៉ុប ដូចជានៅអាលឺម៉ង់ជាង៧០ឆ្នាំហើយក្រោយសង្គ្រាមនៅតែជួបវិបតិ្តអាក្រក់នេះ!

    ដូចនេះមេរៀននិងបទពិសោធន៍ នៃការទំលាក់គ្រាប់បែក របបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិល បានធ្វើឲ្យប្រទេសនិងជនជាតិខែ្មរស្ទើរស្លាប់ផុតពូជពីលោកនេះទៅហើយ និងមានខ្លះបានបែកបាក់សង្គមរត់ទៅជ្រកកោននៅឯក្រៅប្រទេស!
    សូមកុំជ្រកក្រោមលេសដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយប្រើប្រាស់មធ្យោបាយសង្គ្រាមជាថ្មីឱយសោះ! ប្រជាជនកម្ពុជាត្រូវការសន្តិភាព មានសន្តិភាពទើបពង្រឹងលទ្ធិប្រជាធិបតេយ្យតាមសង្គមវប្បធម៌ដ៍រុងរឿងរបស់ខ្លួនបានជោគជ័យ!។ ទាំងអស់នេះជាការបញ្ជាក់ និងបង្ហាញដោយលោក ហេង រតនា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ក្នុងបណ្តាញសង្គមផេកហ្វេសប៊ុក៕ (SN- សុវណ្ណ)

    No comments:

    Post a Comment