Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Thursday, October 24, 2024

សង្រ្គាម​កូរ៉េ ១៩៥០-១៩៥៣ Korea War

ទស្សនៈ តាមរបាយការណ៍សម្ងាត់ផុតសុភពភាព គេបាន រាយការណ៍ថា ទាហានអាមេរិកប្រមាណ ៥០០០ នាក់ ? ៥០,០០០ នាក់ ត្រូវបានស្លាប់ក្នុងសង្រ្គាមកូរ៉េ ដោយសារ អាកាសធាតុត្រជាក់ចុះដល់ -៥៣ អង្សារក្រោមសូន្យ ដែលទាហានមិនអាចគាំទ្របាន។ តាមផែនទី គេឃើញ កងទ័ពសម្ព័ន្ធមិត្ត វាយបកលើកងទ័ព កូរ៉េខាងជើង បណ្តាលឲ្យកូរ៉េខាងជើង ដកទ័ពថយរហូតដល់ព្រំដែនចិន។ បន្ទាប់ ផែនទី បង្ហាញអំពី ការ វាយបករបស់កូរ៉េខាងជ់ើង ដោយមាន​ទ័ព ចិន ទ័ពសូវៀត វាយរុញ រហូតចែក ទឹកដី កូរ៉េ ទាំង ០២ ជា ០២ ផ្នែកស្មើរគ្នា ដែល ការវិភាគនេះ បង្ហាញថា ទាហានអាមេរិក ពិតជាបាន បាក់ទ័ព ស្លាប់ ឬ បាត់ខ្លួនមែន ដោយសារ អាកាសធាតុត្រជាក់ខ្លាំងពេក ៕
  1. Date ? កាលបរិច្ឆេទ 25 មិថុនា 1950 – 27 កក្កដា 1953 (ជាការពិត) 25 មិថុនា 1950 – បច្ចុប្បន្ន (យោងតាមសិទ្ធិ) 25 June 1950 – 27 July 1953 (de facto) (3 years, 1 month and 2 days)
  2. 25 June 1950 – present (de jure) (71 years, 9 months, 2 weeks and 6 days)
  3. Location Where ?ទីតាំង ឧបទ្វីបកូរ៉េ, សមុទ្រលឿង, សមុទ្រជប៉ុន, ច្រកកូរ៉េ, ព្រំដែនចិន-កូរ៉េខាងជើង  Korean Peninsula, Yellow Sea, Sea of Japan, Korea Strait, China–North Korea border
  4. Who ? នណាខ្លះ ? ភាគី កូរ៉េខាងត្បូង មាន   សហប្រជាជាតិ[lower-alpha   សហរដ្ឋអាមេរិក   សហរាជាណាចក្រ  កាណាដា  តួកគី  អូស្ត្រាលី  ហ្វីលីពីន  នូវែលសេឡង់  ថៃ  អេត្យូពី  ក្រិក  បារាំង  កូឡុំប៊ី  បែលហ្សិក  អាហ្វ្រិកខាងត្បូង  ហូឡង់  លុចសំបួរ សរុបទ័ព ១,៨ លាននាក់  ចំណែកភាគី កូរេខាងជើង រួមមានដូចជា   ចិន សហភាពសូវៀត  ប៊ុលហ្ការី  ឆេកូស្លូវ៉ាគី[១១]  អាល្លឺម៉ង់ខាងកើត[១២]  ហុងគ្រី ម៉ុងហ្គោលី  ប៉ូឡូញ  រូម៉ានី សរុបទ៏ព ១,៧ លាននាក់
  5. How លទ្ធផល មិនអាចសន្និដ្ឋានបាន, ភាពទាល់ច្រកយោធា ការលុកលុយរបស់កូរ៉េខាងជើង លើកូរ៉េខាងត្បូង បានវាយបក ការឈ្លានពានរបស់អង្គការសហប្រជាជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ទៅលើប្រទេសកូរ៉េខាងជើង ការលុកលុយរបស់ចិន និងកូរ៉េខាងជើង លើកូរ៉េខាងត្បូង ត្រូវបានវាយបក កិច្ចព្រមព្រៀង​ឈប់​បាញ់​កូរ៉េបាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ 1953 ជម្លោះកូរ៉េកំពុងបន្តការប្រែប្រួល ទឹកដី តំបន់គ្មានយោធាកូរ៉េត្រូវបានបង្កើតឡើង កូរ៉េខាងជើងដណ្តើមបានទីក្រុងកែសុង, ប៉ុន្តែបាត់បង់សរុបចំនួន​3,900 km2 (1,506 sq mi), រួមទាំងទីក្រុងសុកឆូ ទៅកាន់កូរ៉េខាងត្បូង។ ខាងកូរ៉េខាងត្បូងស្លាប់ ៥៧ ម៉ឺននាក់ ខាងកូរ៉េខាងជើង ស្លាប់អស់ ៦៨ ម៉ឺននាក់ ៕
  6. Why មូលហេតុ ? សង្គ្រាមកូរ៉េ (អង់គ្លេស: Korean War, កូរ៉េ: 6·25 전쟁) ជា​សង្រ្គាម​ប្រយុទ្ធ​គ្នា​រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង ពី​ថ្ងៃ​ទី 25 ខែមិថុនា ឆ្នាំ 1950 ដល់ 27 ខែកក្កដា ឆ្នាំ 1953 សង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 1950 នៅពេលដែលកូរ៉េខាងជើងបានឈ្លានពានកូរ៉េខាងត្បូងបន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែន និងការបះបោរនៅក្នុងប្រទេស​កូរ៉េខាងត្បូង ប្រទេសកូរ៉េខាងជើងត្រូវបានគាំទ្រដោយប្រទេសចិន និងសហភាពសូវៀត ខណៈដែលកូរ៉េខាងត្បូងត្រូវបានគាំទ្រដោយអង្គការសហប្រជាជាតិ ជាចម្បងសហរដ្ឋអាមេរិក ការប្រយុទ្ធគ្នាបានបញ្ចប់ដោយការឈប់បាញ់នៅថ្ងៃទី 27 ខែកក្កដាឆ្នាំ 1953។ តាមឯកសារសម្ងាត់ បង្ហាញថា កូរ៉េខាងត្បូង មានបំណងវាយលុក កូរ៉េខាងជើង ដោយដាក់ចេញជា ផែនការសឹក តែកូរ៉េខាងជ់ើង ចាប់បានឯកសារសម្ងាត់នោះ ទើប បើកប្រតិបត្តិការវាយលុកជាមុន ការឈ្លានពានរបស់ជប៉ុន នាំឲ្យមានការបែងចែកទឹកដី កូរ៉េជា ០២ ចំណែក  ៕ Imperial Japanese rule (1910–1945) Korea divided (1945–1949) Chinese Civil War (1945–1949) Communist insurgency in South Korea (1948–1950) Prelude to war Anti Communist War by USA (1950)
When ? Date ? កាលបរិច្ចេទ សង្រ្គាម​កូរ៉េ ​(១៩៥០-១៩៥៣)៖ ​ដំណើរ​ដើមហេតុ សង្រ្គាម​កូរ៉េ​បាន​ចាប់ផ្តើម​​ផ្ទុះឡើង​​ដំបូង​ជា​សង្រ្គាម​ស៊ីវិល រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង ក៏ប៉ុន្តែ ក្រោយ​មក​ត្រូវ​រាលដាល​ទៅ​ជា​ជម្លោះ​ប្រដាប់​អាវុធ​អន្តរជាតិ ក្រោយ​ពី​សហរដ្ឋ​អាមេរិក និង​អ.ស.ប ចូល​ជួយ​កូរ៉េ​ខាង​ត្បូង ហើយ​​សាធារណរដ្ឋ​ប្រជាមានិត​ចិនចូល​ជួយ​កូរ៉េ​ខាង​ជើង។ សង្រ្គាម​កូរ៉េ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ត្រូវ​ប្រឈមមុខ​នឹង​សង្រ្គាម​លោក​ជាលើកទី៣ ហើយ​បាន​នាំ​សង្រ្គាម​ត្រជាក់​ចេញ​ពី​អឺរ៉ុប ឆ្លង​ចូល​មក​ដល់​តំបន់​អាស៊ី។

កូរ៉េ ​គឺ​ជា​ប្រជាជាតិ​មួយ​ដែល​មាន​អត្តសញ្ញាណ​ជាតិ វប្បធម៌​ និង​ភាសា​ផ្ទាល់​ខ្លួន ព្រមទាំង​​មាន​អរិយធម៌​ដ៏​ចំណាស់​រាប់​ពាន់​ឆ្នាំ ក៏ប៉ុន្តែ កូរ៉េ​គឺ​ជា​ប្រទេស​ដ៏​អភ័ព្វ​មួយ ដែល​មាន​ទីតាំង​ភូមិសាស្រ្ត​ស្ថិត​នៅ​ចំកណ្តាល​​ប្រទេស​មហាអំណាច​ធំៗ​៣ គឺ​ចិន រុស្ស៊ី និង​ជប៉ុន ដែល​សុទ្ធតែ​មាន​មហិច្ឆតា​ចង់​លេប​ត្របាក់​យក​ទឹកដី​កូរ៉េ។ និយាយ​ឲ្យ​ចំ កូរ៉េ គឺ​ជា​កូនចៀម នៅ​ចំកណ្តាល​ហ្វូង​ចចក។ ចាប់តាំង​ពី​សតវត្សរ៍​ទី១​មុន​គ.ស កូរ៉េ​តែងតែ​ត្រូវ​បាន​នគរចិន​យក​ទៅ​​ត្រួតត្រា​​ជា​នគរ​ចំណុះ​​ជា​ញឹកញាប់ មុននឹង​ត្រូវ​ធ្លាក់​ក្នុងដៃ​ចក្រភព​ម៉ុងហ្គោល នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី១៣គ.ស។ ក្រោយ​មក​ទៀត កូរ៉េ​ត្រូវ​ប្រឈមមុខ​នឹង​មហាអំណាច​ថ្មី​មួយ​ទៀត ដែល​ទើប​នឹង​លេចមុខ​ឡើង​នៅ​អាស៊ី គឺ​​​អាណាចក្រ​ជប៉ុន។ នៅ​ឯ​ទិស​ខាងជើង​ឯណោះវិញ មហាអំណាច​មួយ​ទៀត គឺ​រុស្ស៊ី ក៏​​មាន​មហិច្ឆតា​ចង់​ត្រួតត្រា​ឧបទ្វីប​​​កូរ៉េ​នេះ​​ដែរ ហើយ​ការ​ប្រជែង​គ្នា រវាង​រុស្ស៊ី និង​ជប៉ុន ក៏​ត្រូវ​ផ្ទុះ​​ទៅ​ជា​សង្រ្គាម ​នៅ​ឆ្នាំ​១៩០៤។ ជប៉ុន​ដែល​ជា​អ្នក​ឈ្នះ​សង្រ្គាម​​ក៏​បាន​គ្រប់គ្រង​កូរ៉េ​ដោយ​ផ្តាច់មុខ​តែ​ម្នាក់​ឯង ព្រមទាំង​បាន​ដាក់​កូរ៉េ​ទាំងមូល​ឲ្យ​ស្ថិត​នៅ​ក្រោម​អាណានិគម​ជប៉ុន​ជា​ផ្លូវការ ចាប់តាំង​ពី​ឆ្នាំ​១៩១០ រហូត​ដល់​ចប់​សង្រ្គាម​លោកលើកទី២ នៅ​ឆ្នាំ​១៩៤៥។

នៅ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២ ជោគវាសនា​របស់​កូរ៉េ​ត្រូវ​បាន​​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​ ដែល​ជា​គូសត្រូវ​នឹង​ជប៉ុន​លើក​យក​មក​ជជែក​ពិភាក្សា​គ្នា ហើយ​នៅ​ក្នុង​ជំនួប នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប នៅ​ឆ្នាំ​១៩៤៣ អាមេរិក អង់គ្លេស និង​សាធារណរដ្ឋ​ចិន​​(ដឹកនាំ​ដោយ​ចាង កាយចៀក) បាន​ឯកភាព​គ្នា​ថា នៅ​ក្រោយ​ពេល​ដែល​គេ​យក​ឈ្នះ​លើ​ជប៉ុន​បាន​ហើយ គេ​នឹង​ដក​ហូត​ដែនដី​អាណានិគម​ទាំងអស់​ពីជប៉ុន​មកវិញ ដោយ​ក្នុង​នោះ ក៏​រួមមាន​​ទាំង​ដែនដី​ចិន និង​ឧបទ្វីប​កូរ៉េ​ផងដែរ។

នៅ​ឆ្នាំ​១៩៤៥ នៅ​ក្នុង​ពេល​ដែល​សង្រ្គាម​លោកលើកទី២​កាន់តែ​ជិតឈាន​ចូល​ដល់​ទី​បញ្ចប់ សហរដ្ឋ​អាមេរិក ដែល​ពេលនោះ​កំពុងតែ​​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​សហភាព​សូវៀត​ចូល​ជួយ​ច្បាំង​ទល់​នឹង​ជប៉ុន​នៅ​​​អាស៊ី បាន​ព្រមព្រៀង​​ឲ្យ​ពុះចែក​ប្រទេស​កូរ៉េ​ជា​ពីរ​ផ្នែក នៅ​ត្រង់​ខ្សែស្រប​ទី៣៨ ដោយ​មួយផ្នែក​ខាងជើង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​សូវៀត និង​មួយផ្នែក​ខាង​ត្បូង​ស្ថិត​ក្រោម​ការត្រួតត្រា​របស់​អាមេរិក។

តាម​គម្រោង​របស់​សហរដ្ឋ​អាមេរិក ការ​ពុះចែក​ប្រទេស​កូរ៉េ​ជា​ពីរផ្នែក​នេះ គ្រាន់តែ​​ជា​ការ​ខណ្ឌចែក​ជាលក្ខណៈ​រដ្ឋបាល ហើយ​ធ្វើឡើង​ជា​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។ នៅ​ក្រោយ​ពេល​ដែល​គេ​យក​ជ័យជម្នះ​លើ​ជប៉ុន​បាន​ហើយ គេ​នឹង​រៀបចំ​ឲ្យ​​កូរ៉េ​បង្រួបបង្រួម​គ្នា​​ទៅ​ជា​ប្រទេស​តែមួយឡើងវិញ។ ក៏ប៉ុន្តែ ក្តីសង្ឃឹម​នៃ​ការ​បង្រួបបង្រួម​គ្នា​នេះ​ត្រូវ​រលាយ​សាបសូន្យ នៅពេល​ដែល​​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​បាន​ប្រែក្លាយ​ទៅ​ជា​គូសត្រូវ​នឹង​គ្នា​ទៅវិញ នៅ​ក្នុង​សង្រ្គាម​ត្រជាក់។

នៅ​ឆ្នាំ​១៩៤៧ នៅ​ក្រោយ​ពេល​ដែលកិច្ចចរចា​លើ​ដំណោះស្រាយ​បង្រួមបង្រួម​ប្រទេស​កូរ៉េ​ត្រូវ​ជាប់គាំង​គ្មាន​ដំណោះស្រាយ សហរដ្ឋ​អាមេរិក​​ក៏​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ឲ្យ​អ.ស.ប​ជា​អ្នក​ដោះស្រាយ។ តាមរយៈ​សេចក្តីសម្រេច​អនុម័ត នៅថ្ងៃ​ទី១៤ វិច្ឆិកា ១៩៤៧ អ.ស.ប​បាន​កំណត់​ឲ្យ​រៀបចំ​បោះឆ្នោត​ជាតិ​នៅ​ទូទាំង​ប្រទេស​កូរ៉េ (ទាំង​ខាង​ជើង និង​ខាង​ត្បូង) ដើម្បី​បង្កើត​រដ្ឋាភិបាល​​​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ។ រីឯ​​​កងទ័ព​បរទេស​ទាំងអស់​ដែល​កំពុង​ឈរជើង​នៅ​លើ​ទឹកដី​កូរ៉េ​ត្រូវតែ​ដកចេញ​ទាំងអស់។​ ក៏ប៉ុន្តែ ដំណោះស្រាយ​នេះ​ត្រូវ​បាន​សហភាព​សូវៀត​ច្រានចោល។

នៅ​ខែ​ឧសភា ឆ្នាំ​១៩៤៨ ការបោះឆ្នោត​ជាតិ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អ.ស.ប​ក៏​ត្រូវបាន​គេ​រៀបចំ​ធ្វើឡើង ក៏ប៉ុន្តែ ដោយ​មាន​ការ​ជំទាស់​ពី​សហភាព​សូវៀត ការ​បោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅ​តែ​នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាង​ត្បូង​តែ​ប៉ុណ្ណោះ។ នៅ​ខែ​សីហា (ក្រោយ​ការ​បោះឆ្នោត​) រដ្ឋាភិបាលថ្មីមួយ​ត្រូវ​បាន​បង្កើតឡើង​នៅ​កូរ៉េ​ខាង​ត្បូង ដែល​គេ​ដាក់​ឈ្មោះ​ជាផ្លូវការ​ថា “សាធារណរដ្ឋ​កូរ៉េ” ក្រោមការដឹកនាំ​របស់​លោក​ស៊ីងម៉ាន់ រី (Syngman Rhee) ដែល​ជា​ប្រធានាធិបតី។ មួយខែ​ក្រោយ​មក កូរ៉េ​ខាង​ជើង​ក៏​បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​ថ្មីមួយដែរ ដោយ​ដាក់​ឈ្មោះ​ថា “សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ” ដោយ​មាន​ គីម អ៊ីលស៊ុង ជា​ប្រមុខ។ ការពុះចែក​ប្រទេស​កូរ៉េ ដែល​ពីដំបូង​ធ្វើឡើង​ក្នុង​លក្ខណៈ​ជា​ការ​បែងចែក​រដ្ឋបាល និង​ជា​បណ្តោះអាសន្ន ក៏​បាន​ប្រែក្លាយ​ជា​ការ​បែងចែក​ជា​ប្រទេស​ពីរ​និង​ជា​អចិន្រ្តៃយ៍។ ក៏ប៉ុន្តែ មាន​តែ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​មួយ​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អ.ស.ប​ទទួលស្គាល់​ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៤៨​ ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់ ដែល​តំណាង​ប្រទេស​កូរ៉េ​ទាំងមូល។ ចំណែកឯ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​វិញ​ត្រូវ​បាន​ទទួលស្គាល់​​ដោយ​សហភាព​សូវៀត និង​បណ្តា​ប្រទេស​ក្នុង​ប្លុក​កុម្មុយនិស្ត។នៅ​ឆ្នាំ​១៩៤៩ សហភាព​សូវៀត និង​សហរដ្ឋ​អាមេរិក​បាន​ព្រមព្រៀងគ្នា​ដក​កងទ័ព​រៀងៗ​ខ្លួន​ចេញ​ពី​កូរ៉េ ដោយ​បន្សល់​ទុក​នូវ​ប្រទេស​ពីរ ដែល​មាន​កំណើតចេញ​ពី​សាច់ឈាម​នៃ​ជាតិសាសន៍​តែមួយ តែ​សំឡឹង​មើល​គ្នា​ក្នុង​ភាព​ជា​សត្រូវ។ គីម អ៊ីលស៊ុង និង​ស៊ីងម៉ាន់ រី សុទ្ធតែ​ជា​អ្នក​ជាតិនិយម​​ដូចគ្នា ហើយ​មាន​គោលដៅ​ដូចគ្នា គឺ​ចង់​ឲ្យ​កូរ៉េ​រួបរួមគ្នា​ជា​ប្រទេស​តែមួយឡើងវិញ ក៏ប៉ុន្តែ ម្នាក់​ៗ​សុទ្ធតែ​ចង់​ឲ្យ​ប្រទេស​កូរ៉េ​ដែល​រួបរួមគ្នា​នេះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួកគេ​រៀងៗខ្លួន គឺ​គីម អ៊ីលស៊ុង ចង់​​បង្រួបបង្រួម​កូរ៉េ​ក្រោម​របបដឹកនាំ​កុម្មុយនិស្ត ចំណែក​ឯ​ស៊ីងម៉ាន់ រី ចង់​​បង្កើត​ជា​របបដឹកនាំ​ប្រជាធិបតេយ្យ​សេរី​បែប​លោក​ខាងលិច។
ការ​សំឡឹង​មើល​គ្នា​ក្នុងភាព​ជាសត្រូវ​​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​កូរ៉េ​ទាំងពីរ​ត្រូវ​ស្ថិត​ក្នុង​សភាពតានតឹង​ជាប់ជា​ប្រចាំ ហើយ​ចាប់តាំង​ពី​សូវៀត និង​អាមេរិក​ដក​កងទ័ព​ចេញ​ពី​កូរ៉េ ការ​ប៉ះទង្គិចគ្នា​ដោយ​អាវុធ តែងតែ​កើតមាន​ឡើង​ជារឿយៗ​ នៅ​តាម​បណ្តោយ​ព្រំដែន។

នៅ​កូរ៉េ​ខាងជើង គីម អ៊ីលស៊ុង ដែល​មាន​កម្លាំង​ទ័ព​ខ្លាំង​ជាង​​ក៏​បាន​សម្រេច​ថា​នឹង​ធ្វើការ​បង្រួបបង្រួម​កូរ៉េ​ដោយ​ប្រើ​កម្លាំង​ទ័ព។ នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​១៩៥០ កងទ័ព​កូរ៉េ​ខាងជើង​​បាន​បើក​ការ​វាយ​ប្រហារ​ឆ្លងកាត់​ព្រំដែន​ចូល​ឈ្លានពាន​លើ​កូរ៉េ​ខាង​ត្បូង។ សង្រ្គាម​កូរ៉េ​ក៏​ចាប់ផ្តើម​ផ្ទុះឡើង៕

No comments:

Post a Comment