គំរូបដិវត្តន៍ពណ៍លើសកលលោករួមមានដូចជា ៖
- បដិវត្តន៍ពណ៍ កូរ៉េខាងត្បូង South Korea ( បក្សសម្ព័ន្ធប្រឆាំង កូរ៉េខាងត្បូង )
- បដិវត្តន៍ពណ៍ ជប៉ុន Japan
- បដិវត្តន៍ពណ៍នៅ អូស្រ្តាលី Australia
- បដិវត្តន៍ពណ៍ នៅ តៃវ៉ាន់ Taiwan
- វេណេហ្សុយអេឡា Venezuela
- បដិវត្តន៍ពណ៍ ភូមារ Burma
- បដិវត្តន៍ពណ៍ ហុង កុង Hong Kong
- បដិវត្តន៍ពណ៍ ស្រីលង្លកា Sri Lanka
- បដិវត្តន៍ពណ៍ បាតុកម្ម នៅ អគ្ឡេស United Kongdoms
- បដិវត្តន៍ពណ៍ អ៊ុយក្រែន Ukraine
- បដិវត្តន៍ពណ៍ បឹងក្លាដេស Bengladesh
- បដិវត្តន៍ពណ៍ នៅប្រទេសថៃ Thailand 2006
- បដិវត្តន៍ពណ៍ នៅ វៀតណាម Vietnam 2014, 2018
- បដិវត្តន៍ពណ៍ នៅកម្ពុជា រដ្ឋប្រហារ ឆ្នាំ ១៩៧០ ( ប្រវត្តិ អ៊ិនតាំ ប្រវត្តិ លន់ នល់ ប្រវត្តិ .ហង់្ស ធុនហាក់.. ប្រវត្តិ ចេង ហេង. ប្រវត្តិ ស៉ឺង ង៉ុកថាញ់ )
- បដិវត្តន៍ពណ៍ នៅកម្ពុជា ២០១៣
- បដិវត្តន៍ពណ៍ នៅ កម្ពុជា ២០២៤
- បដិវត្តន៍ពណ៍ យូហ្គោស្លាវី Yugoslavia
ពលករខ្មែរមួយចំនួន បាន និង កំពុងចូលរួមធ្វើបដិវត្តន៍ពណ៍នៅកូរ៉េខាងត្បូង ថ្ងៃទី ១១ សីហា ២០២៤ ដើម្បី ផ្តល់រំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត។
ផែនទីការធ្វើបដិវត្តន៍ពណ៍ ដោយ ពលករខ្មែរ នៅ កូរ៉េខាងត្បូង
ពលករខ្មែរ មើលឃើញការធ្វើ បដិវត្តន៍ពណ៍នៅកូរ៉េថា ជាការធ្វើបាតុកម្ម ដើម្បីផ្លាស់ប្តូរនាយករដ្ឋមន្រ្តី ជាញឹកញាប់ ដែលគ្រាន់តែ ឆ្នាំ ២០១៥ មានការ ផ្លាស់ប្តូរនាយករដ្ឋមន្រ្តីចំនួន ៤ រូប ។
ប្រទេសកូរ៉៉ខាងជើង កាលពីថ្ងៃទី ៥ មករា ២០២៤ បានបាញ់កាំភ្លើងធំជាង ២០០ គ្រាប់ ចូលដែនទឹក កូរ៉េខាងត្បូង បង្ករឲ្យមានការភ័យខ្លាច ហើយរដ្ឋាភិបាលកូរ៉េខាងត្បូង បានជំលៀសពលរដ្ឋចាកចេញពី កោះ ២ នៅជាប់់ព្រំដែនកូរ៉េខាងជើង ។
ភូមិសាស្រ្តនយោបាយ កូរ៉េ The Korean Geopolitic ដែលមាន ចំណុចជំលោះដូចតទៅ៖
- កូរខាងជើង និង ខាងត្បូង ជាអតីតដែនដី អាណានិគមប្រទេស ចិន និង រុស្សី
- កូរខាងជើង និង ខាងត្បូង ស្ថិតក្រោមការគ្រប់គ្រង រដ្ឋបាលរបស់ជប៉ុន នៅសង្រ្គាមលោក ទី ១ និង ទី ២
- កូរខាងជើង និង ខាងត្បូង ត្រូវបានកាត់បញ្ជូនជាទឹកដីនៃចក្រភពជប៉ុន ដែលនាំឲ្យមាន ការចាប់មនុស្សធ្វើជាទាសករផ្លូវភេទ បំរើក្នុងជួរកងទ័ព និងការសម្លាប់់ប្រល័យពូជសាសន៍
- កូរ៉េខាងជើង ស្ថិតក្រោមការដឹកនាំ បញ្ជារបស់ សហភាពសូវៀត
- កូរ៉េទាំង ២ ស្ថិតនៅចន្លោះ មហាអំណាច ចិន រុស្សី និង អាមេរិក។ ក្នុងសង្រ្គាមកូរីដ ១៩ អាមេរិក បានឡោមព័ទូចិនទូទាំង តំបន់ ឥណ្ឌូប៉ាស៊ីភិច ដូចជាការបង្កើតសម្ព័ន្ធយៅធា Quad និង AUKUS ដែលក្នុងតំបន់នេះ ក្តោបទាំង តៃវ៉ាន់ ឧបទ្វីបកូរ៉េ ក៍ដូចជាសមុទ្រចិនខាងកើតផងដែរ។
- គោលបំណងសហរដ្ឋអាមេរិក គឺ ធ្វើឲ្យចិន ឯកោ គ្មានខ្សែសង្វាក់ បញ្ចេញទំនិញ និង ដឹកជញ្ជូនទំនិញចូល ចិន ។ ជាការឆ្លើយតបវិញ ចិនប្រើយុទ្ធសាស្រ្ត ការប្រើប្រាស់ទំនិញក្នុងស្រុក និង ស្ថេរភាពសេដ្ឋកិច្ចក្នុងស្រុក។
- ក្នុងផ្នែកបច្ចេកវិជ្ជា ប្រទេស អាមេរិក រារាំង ចិន មិនឲ្យទទួលបាន បច្ចេកវិជ្ជា ពីអាមេរិក ឬ សម្ព៍ន្ធមិត្តអាមេរិក ដែលកត្តានេះ ដាក់ ប្រទេស កូរ៉េខាងត្បូង ក្នុងស្ថានការណ៍លបាកចន្លោះ មហាអំណាចទាំង ០២។
- អាមេរិក បានប្រើ សិទ្ធិមនុស្ស នៅ ហុងកុង និង រដ្ឋស្វ័យត Uyghurs in Xinjiang ដើម្បីដាក់សម្ពាធ សេដ្ឋកិច្ច នយោបាយ លើប្រទេស ចិន ដោយសារ បង្ខំ រដ្ឋាភិបាលកូរ៉េខាងត្បូង ធ្វើសហប្រតិបត្តិការ រួមគ្នាជាមួយ អាមេរិក លើផ្នែក យោធា សេដ្ឋកិច្ច ការទូតក្នុងការរិះគន់ប្រទេស ចិន ចំណែក ចិន បានតប ត វិញ ចេញជាការប្រមាន បង្ខំ ឲ្យ កូរ៉េខាងត្បូងរក្សា អព្យាក្រិតភាព Neutral បើមិនចង់ប្រឈមមុខជាមួយ ប្រទេស ចិន ។
- កូរ៉េខាងត្បូង មានការលំបាក ដោយសារ ពាណិជ្ជកម្មជាមួយ ចិន មាន ២៥% ចំណែក ពាណិជ្ជកម្មជាមួយ អាមេរិក មាន ១២ % និង ៧% ជាមួយ ជប៉ុន ។ ក្រុមហ៊ុនប្រទេស កូរ៉េខាងត្បូង ជាង ២០,០០០ ក្រុមហ៊ុន កំពុងបើក អាជិវកម្មនៅប្រទេស ចិន ។
- ផ្នែកបច្ចេលវិជ្ជា ប្រទេស កូរ៉េខាងត្បូង មានទំលាក់ទំនងតិចតូចបំផុតជាមួយ ចិន ដោយសារ កូរ៉េខាងត្បូង មានការរីកចម្រើនខ្លាំង ផ្នែក បច្ចេកវិជ្ជានេះផងដែរ ដូចជា ករណី បច្ចេកវិជ្ជា 5G technology of Chinese គឺ កូរ៉េខាត្បូង មិនបានប្រើប្រាស់ផលិតផលចិន ។ តែ បច្ចេកវិជ្ជា អាកុយរថយន្ត និង ផ្នែក ឈីប គឺជា ការព្រូយបារម្ភធំរបស់សហរដ្ឋអាមេរិក ចំណោះ កូរ៉េខាងត្បូង។
- ប្រទេសចិន ធ្លាប់ព្រមាន អំពី សម្ព័ន្ធយោធា អាមេរិក កូរ៉េខាងត្បូង ថាបានដើរទៅកាន់តែឆ្ងាយ ហួសព្រំដែន តែ កូរ៉េខាងត្បូង បានសម្រួលស្ថានការណ៍មកវិញ ដោយប្រកាស ទទួលស្គាល់ គោលនយោបាយ ចិន តែ ១ One China Policy ។
- គោលនយោបាយ ០៤ ប្រភេទ ត្រូវបានដាក់ឲ្យមានការពិភាក្សានៅ កូរ៉េខាងត្បូង គឺ (១) នយោបាយស្និតគាំទ្រអាមេរិក (២) នយោបាយជាតិនិយម ខាងណាចំណេញ ងាកទៅខាងនោះ bandwagoning’policy (៣) នយោបាយឯការ និង(៤) រក្សាស្ថានភាពដដែល។ ក្រុមគាំទ្រអាមេរិក លើកហេតុផលថា ចូលរួមជាមួយ អាមេរិក ដើម្បី អាចមានតុល្យភាពជាមួយ ចិនដែលកំពុងតែ គាំរាមកំហែង។ ក្រុមមួយទៀតលើកឡើងថា ទោះបី ចិនខ្លាំង តែ ចិនមិនអាច ជួយអ្វី ដល់កូរ៉េខាងត្បូង គឺមានតែបង្ករភាពតានតឹង នឹងអាចឲ្យ បាត់បង់ទឹកដីចូលជាមួយ ចិនដូច គោលនយោបាយប្រទេសហ្វាំងឡង់ Finlandisation។
- នយោបាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងត្បូង ដើម្បីឲ្យប្រជាជន មើលឃើញថា កូរ៉េខាងត្បូង មានតុល្យភាពកម្លាំងយោធាជាមួយ កូរ៉េខាងជើង និង ចិន ជាពិសេស ការពារស្ថានការណ៍កុំឲ្យធ្លាក់ក្នុងនយោយបាយ ហ្វាំងឡង់‘Finlandisation’ trap ដែលជាប្រទេស មួយ តែ រងឥទ្ធិពល សូវៀត ក្នុងសង្រ្គាមត្រជាក់ឆ្នាំ ១៩៦០-១៩៧០។
- ទំនាក់ទំនងយោធា នយោបាយ សេដ្ឋកិច្ច ចិន កូរ៉េខាងជើង កាន់តែ បង្កើនសម្ពាធ ដល់ កូរ៉េខាងត្បូង។ ការដាក់ពង្រាយប្រព័ន្ធការពារអាកាសឆ្នាំ ២០១៧ THAAD missiles in 2017 នាំឲ្យមានប្រតិកម្មតបតវិញ ពី សំណាក់ប្រទេស ចិន ដែលបណ្តាលឲ្យមានការខូចខាតសេដ្ឋកិច្ចកូរ៉េខាងត្បូង ។
- នយោបាយជាតិនិយម The bandwagoning មានផលប្រយោជន៍ ដោយ ប្រពៃណី វប្បធម៍ ជនជាតិ ចិនតែ មួយ រវាងកូរ៉េខាងត្បូង និង ចិន ដូច្នេះ ពេល អាមេរិក ដកទ័ពចេញពី កូរ៉េខាងត្បូង នោះ ឧបទ្វីបកូរ៉េនឹងមាន ស្ថេរភាពនយោបាយ មានសន្តិភាព តែក្នុងរយៈពេល ខ្លីដំបូង គឺមានការព្រួយបារម្ភខ្លាច ដើរចូលនយោបាយ ហ្វាំងឡង់ ដែលរងឥទ្ធិពល សូវៀត។ ចំណែកការខាតបង់់សេដ្ឋកិច្ចមានទំហំធំមហិមារ ដោយសារ តែចំណងសេដ្ឋកិច្ចជាមួយ អាមេរិក និង ជប៉ុន ជួបប្រទេះ បញ្ហាកាសងសឹក។
- បញ្ហាសិទ្ធិមនុស្ស បើករណីដែលកូរេខាងត្បូង ស្ថិតក្នុងស្ថានភារណ៍ស្ងប់ស្ងាត់ មិនរះគន់ បញ្ហាសិទ្ធិមនុស្សរបស់ ចិនទេ ពេលនោះ កេរ្តិឈ្មោះ Reputation របស់ កូរ៉េខាងត្បូងនឹងត្រូវ សាបរលាប បន្តិចម្តងៗ។
- ប្រទេសចិន មិនបង្ហាញនូវការ ចាប់អារម្មណ៍ជាមួយ ការផ្លាស់ប្តូរគោលនយោបាយ កូរ៉េខាងត្បូង បែប ជាតិនិយម បែបនេះទេ ជារួម ប្រទេស ចិន ចង់បានស្ថានភាព នយោបាយ ដូចកូរ៉េខាងត្បូងកំពុងមានសព្វថ្ងៃ the status quo ។
- យុទ្ធសាស្រ្តឯការ standing alone strategy ក្នុង នេះ មានចរន្ត ០២ ក្នុងបណ្តាបក្សនយោបាយ ដែល (១) ការរពង្រឹងផ្នែកយោធារបស់កូរ៉េខាងត្បងឲ្យមានក្លាំងខ្លា រួចទាមទារឲ្យកងទ័ពអាមេរិក ដកទ័ពចេញពី កូរ៉េខាងត្បូង ពេលនោះ កូរ៉េខាងត្បូង ក្លាយជាំ ប្រទេស អំណាចមួយ ដែល រក្សា កម្លាំង ទ័ព ចិន និង ទ័ព អាមេរិក កុំឲ្យមានសង្រ្គាមជាមួយគ្នា ដែលករណីនេះ កូរ៉េខាងត្បូង យកឥទ្ធិពលនុយក្លេអ៊ែអាមេរិក មកគំរាម នុយក្លេអ៊ែរ ចិន។ ទី (២) គឺបក្សនយោបាយខ្លះ ទាមទារឲ្យមានការប្រកាសជាសកលោកអំពី នយោបាយអព្យាក្រិតពិតប្រាកដ មិនរងឥទ្ធិពល ចិនឬ អាមេរិក ។ ក្រុមនយោបាយនេះ គឺ អំពាវនាវ អាមេរិកដកទ៏ព និង ផ្តាច់ចំណងសម្ព៍ន្ធមិត្តយោធាជាមួយអាមេរិកចោលទាំងអស។
- នយោបាយ កូរ៉េត្បូងសព្វថ្ងៃ status quo via muddling-through ប្រជាជនកូរ៉េខាងត្បូង ភាគច្រើនទាំងអ្នកមានការសិក្សាខ្ពស់ និង ចំណោមមនុស្សធម្មតាៗ ចង់បានស្ថានការណ៍ ដួចសព្វថ្ងៃនេះ ដែល កូរ៉េខាងត្បូង មានចំណងយោធាជាមួយ អាមេរិក និង រក្សាចំណងសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៍ជាមួយ ចិន ដូចដែលប្រធានាធិបតី កូរ៉េធ្លាប់បាន លើកអំពី បន្ទាត់នយោបាយស្តីពី តុល្យភាពការទូតសំដៅថា សន្តិសុខធ្វើជាមួយអាមេរិក ចំណែកសេដ្ឋកិច្ចធ្វើជាមួយ ចិន balanced diplomacy or a diplomacy of ‘anmi gyeongjung’ (security with the U.S., economy with China). ។
- លោកប្រធានាធិបតី Yoon Suk-yeo គឺជា បេក្ខភាព មកពី គណបក្សប្រឆាំង ដែលមាននិន្នាការ ស្និត អែប លំអៀងរកអាមេរិក នៃ គណបក្ស Power Party (PPP) ។ ក្នុងពេលឃោសនាបោះឆ្នោត លើកទី ០៩ លោកបានថ្លែង រិះគន់ លោក Moon Jae- ដែល មានគោលនយោបាយ លំអៀង ចិ ន។ លោក Yoon Suk-yeo មានបំណងធ្វើយុទ្ធសាស្រ្តឲ្យ កូរ៉េត្បូង ក្លាយជា មនុស្សកណ្តល សម្របសម្រួល រវាង ចិន អាមេរិក។ លោក ចង់ឲ្យមានកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយជាមួយ អាមេរិក គែមិនត្រឹមតែផ្នែកសន្តិសុខជាតិ តែលើផ្នែក សុខាភិបាល រដ្ឋបាល ការប្រែប្រួលអាកាសធាតុ រួមទាំងបច្ចេកវិជ្ជាទំនើបផងដែរ។ លោកចង់ឲ្យ កូរ៉េខាងត្បូង ពង្រាយប្រព័ន្ធការពារកាំជ្រួច THAAD ក៍ដួចជាចូលរួមរបស់ កងទ័ពកូរ៉េជាមួយ សម្ព័ន្ធយោធា Quad និង the Five Eyes រួមបញ្ចូលទាំងការ ចែករំលែក ផ្នែក ចារកម្មចំណោមបណ្តាសមាជិកសម្ព័ន្ធយោធា។
- ប្រធាន គណបក្ស Democratic Party of Korea (DPK) យល់ថា អាមេរិក គឺមិត្តតែមួយគត់ ចំណែកចិន គឺជា ដៃគូយុទ្ធសាស្រ្ត។ ជាគោលការណ៍ លោកប្រឆាំង ទ្រឹស្តីនៃការ ជ្រើសរើសយក រវាង ចិន អាមេរិក ដោយលោកលើកឡើង អំពី ផលប្រយោជន៍ជាធំបង គឺផលប្រយោជន៍ជាតិ ក្នុងគំនូសបំព្រួញយុទ្ធសាស្រ្តទី ៣។
- រុស្សី បានចេញការព្រមានដល់ កូរ៉េខាងត្បូង ករណី កូរ៉េខាងត្បូង លក់ បញ្ជូន សព្វាវុធ ទៅធ្វើសង្រ្គាមនៅ អ៊ុយក្រែន ដោយ រុស្សីព្រមាន អំពីការ បញ្ជូនសព្វាវុធ ឲ្យកូរ៉េខាងជើងវិញដែរ។ ប្រទេសចិនជួយផ្នែក សេដ្ឋកិច្ច យោធា នយោបាយ បច្ចេកវិជ្ជា ឲ្យ កូរ៉េខាងជើង វាជាបន្ទុកធ្ងន់ស្រាប់សម្រាប់ កូរ៉េខាងត្បូង បើករណី មានការជួយរបស់រុស្សី ដល់កូរ៉េខាងជើងទៀត នោះកានតែដុតកំដៅ ស្ថានការណ៍សន្តុិសុខក្នុងតំបន់ ។
- ប្រទេសកូរ៉េខាងត្បូង ផ្តល់ជំនួយយោធា ប្រមាណ ៤០០ លានដុល្លាឲ្យ អ៊ុយក្រែន នៅឆ្នាំ ២០២៤ ខាងមុខនេះ ។ កូរ៉េខាងត្បូងធ្លាប់មានសង្រ្គាម ដែលទ័ពអាមេរិកគាំទ្រកូរ៉េខាងត្បូង នៅឆ្នាំ ១៩៥៣ ចំណែក កូរ៉េខាងជើង គាំទ្រដោយ ចិន និង សូវៀត។ កងទ័ពអាមេរិក ប្រមាណ ៥០០០ នាក់ ត្រូវបាន គេសង្ស័យថា រងាស្លាប់ ដោយសារសីតុណ្ហភាពត្រជាក់ខ្លាំង ដល់ ដក ៥០ អង្សារក្រោមសូន្យ ដែលគេគិតថា ជាមូលហេតុ កងទ័ពអាមេរិក មិនចូលប្រយុទ្ធផ្ទាល់ នៅ សង្រ្គាមអ៊ុយក្រែន ដែលជា សង្រ្គាមត្រជាក់ Cold War ឆ្នាំ ២០២២-២០២៣ ។
- សង្រ្គាមកូរ៉េ ឆ្នាំ 1950-1953 ទ័ពសម្ព័ន្ធមិត្តកូរ៉េខាងត្បូង មាន ៣,៣ លាននាក់ ចំណែក ទ៍ពសម្ព័ន្ធមិត្តកូរ៉េខាងជើង មាន ៣,១ លាននាក់ ជាលទ្ធផលនៃសង្រ្កាមគឺការបែងចែក កូរ៉េទាំង ២ គឺ កូរ៉េខាងជើង និង កូរ៉េខាងត្បូងដូចមានសព្វថ្ងៃនេះ។ Around 60,000 members of the British armed forces served in Korea, many were National Servicemen. British forces: over 1,100 killed and 2,600 wounded. American forces: nearly 37,000 killed and 92,000 wounded. South Korean forces: at least half a million killed or wounded. Chinese forces: over 110,000 killed and 380,000 wounded. North Korean forces: at least half a million killed or wounded. Estimates suggest that at least two million North and South Korean civilians died.
ជាលទ្ធផលនៃប្រវត្តិសាស្រ្ត
- នាំឲ្យមានបញ្ហាព្រំដែន រវាង កូរ៉េ ចិន, កូរ៉េជប៉ុន, កូរ៉េ រុស្សី និង បញ្ហានុយក្លេអ៊ែរ ដោយសារ កូរ៉េជើង មានប្រជាជន ២៦ លាននាក់ ធៀប កូរ៉េខាងត្បូង ៥២ លាននាក់ រុស្សី ១៤៤ លាននាក់ ចិន ១,៣០០ លាននាក់ និង ជប៉ុន ១២៦ លាននាក់ នៅឆ្ឆាំ ២០១៣។
- នាំឲ្យមានការធ្វើសមយុទ្ធយោធាជាប្រចាំ ប្រឆាំង កូរ៉េខាងជើង ដោយមាន ០៧ សេណារីយោ ដើម្បី តបជាមួយ សេណារីយោទាំង ០៧ នេះ ជម្រើសរបស់ យោធាកូរ៉េខាងជើង គឺប្រើប្រាស់ អាវុធនុយក្លេអ៊ែរ
- នាំឲ្យ កូរ៉េជើង បាញ់ សម្រេច បង្កើតកម្មវិធីអាវុធនុយក្លេអ៊ែរ ដោយអាចមានជំនួយបច្ចេកទេសពី ចិន រុស្សី។ កូរ៉េខាងជើង ជា ប្រទេស ទ្រនាប់ Buffer រវាង អាមេរិក ជាមួយ ចិន រុស្សី
- នាំឲ្យ អាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ច កុរ៉េខាងជើង ដើម្បី បង្ខំរដ្ឋនេះ ក្លាយជាប្រទេស សេរី មានការបោះឆ្នោត កែប្រែប្រព័ន្ធសេដ្ខកិច្ច ដូចប្រទេស ជប៉ុន ដែលដូរពី របប កម្មុយនីស្តក្លាយជា របបសេរី ដើម្បីប្រឆាំង ចិន ប្រឆាំង រុស្សី ។
ផែនទី សង្រ្គាមស៊ីវិល រវាង ចិន កំម្មុយនីស្តដឹកនាំដោយ ម៉ៅ សេទុង និង ចិន សេរី ដឹកនាំដោយ ជៀង កៃជៀក និងការ បាក់ទ័ព ទៅ បង្កើតរដ្ឋាភិបាលនៅ កោះ តៃវ៉ាន់ ។
ភូមិសាស្រ្តនយោបាយ ឧបទ្វីប កូរ៉េ Geopolitic of Korea Peninsular សារៈសំខាន់នៃ ច្រកសមុទ្រកូរ៉េខាងជើង ជាប់ ចិន មានប្រយោជន៍ផ្នែក យោធា និង សេដ្ឋកិច្ច ។ សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង មើលឃើញជាចំណុចពិសេស រារាំង ចិន កុំឲ្យមាន ក្រុងកំពងផែ។
កងទ័ពអាមេរិក នៅ កូរ៉េខាងត្បូង ដើម្បី ប្រឆាំង ចិន រុស្សី និង កូរ៉េខាងជើង ព្រមទាំង រារាំង សង្រ្គាម កូរ៉េ ជប៉ុន ដោយសារ ឧក្រិដ្ឋកម្មសង្រ្គាមរបស់ ជប៉ុនក្នុងសម័យសង្រ្គាម លើកទី ១ និង ទី ២
ផែនទី សង្រ្គាម ចិន ជប៉ុន ដែលជប៉ុន ចែកជា ០២ គឺ ជប៉ុនរុស្សី ជាប្រទេសកំម្មុយនីស្ត និង ជប៉ុន ចិន ជាប្លុកគាំទ្រ ដោយ អាមេរិក អគ្លេស អាល្លឺមង់ អូស្រ្តាលី និង សុវៀត ផងដែរ។
ផែនទី ជំលោះខ្សែព្រំដែន រវាងប្រទេស ម៉ាន់ជូរ៉ា ជាមួយ កូរ៉េខាងជើង។ ម៉ាន់ ជូរ៉ា ធ្លាប់នៅក្រោម អាណានិគម ជប៉ុន ដែលជប៉ុន មានសង្រ្គាមជាមួយ ចិន រុស្សី ។
កូរ៉េខាងជើង VOA ថាការសាកល្បងមីស៊ីលរបស់ខ្លួនគឺធ្វើឱ្យដូចការវាយប្រហារលើកូរ៉េខាងត្បូងដោយប្រើអាវុធនុយក្លេអ៊ែរ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង —
ទីភ្នាក់ងារព័ត៌មាន KCNA របស់ប្រទេសកូរ៉េខាងជើងបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ការសាកល្បងមីស៊ីលជាបន្តបន្ទាប់របស់ប្រទេសកូរ៉េខាងជើងកាលពីពេលថ្មីៗនេះគឺរៀបចំឡើងដើម្បីជាការព្រមានដោយធ្វើឱ្យដូចទៅនឹងការបាញ់ស្រោចដាក់លើប្រទេសកូរ៉េខាងត្បូងដោយប្រើអាវុធនុយក្លេអ៊ែរដូច្នេះដែរ បន្ទាប់ពីកងទ័ពកូរ៉េខាងត្បូងនិងកងទ័ពសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយគ្នាមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ទីភ្នាក់ងារព័ត៌មាន KCNA បានបញ្ជាក់ទៀតថា ការសាកល្បងទាំងនេះបានធ្វើឱ្យដូចទៅនឹងការវាយប្រហារលើបញ្ជាការដ្ឋានយោធា កំពង់ផែចម្បង និងអាកាសយានដ្ឋាននានានៅក្នុងប្រទេសកូរ៉េខាងត្បូងដូច្នេះដែរ។
Freshnews Cambodia (សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានរាយការណ៍ថាទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រចំនួន ៤គ្រាប់ កំលុងការធ្វើសមយុទ្ធយោធាមួយដែល ធ្វើឡើងដើម្បីបង្ហាញពីសមត្ថភាពដឹកនាំការវាយប្រហារបកដោយប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសត្រូវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ការធ្វើសមយុទ្ធយោធាខាងលើធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈដោយមានការចូលរួមពីកងអង្គភាពមីស៊ីលគ្រូសយុទ្ធសាស្ត្រនៃកងទ័ព ប្រជាជនកូរ៉េ ជាមួយការបាញ់សាកល្បងមីស៊ីលគ្រូសវ៉ាសាល់ ២ (Hwasal-2) ចំនួន៤គ្រាប់ ចេញពីទីក្រុង គីម ឆេក (Kim Chaek City) នៃខេត្តហាំជីយ៉ុងខាងជើង (North Hamgyong Province) ឆ្ពោះទៅកាន់សមុទ្រនៃតំបន់ឆ្នេរភាគខាងកើតឧបទ្វីបកូរ៉េ។ KCNA បន្ថែមថាមីស៊ីលគ្រូសទាំង៤គ្រាប់នេះ បានវាយប្រហារចំគោលដៅដែលបានកំណត់ ដែលនេះបង្ហាញពីសមត្ថភាព នៃកងកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងការដឹកនាំការវាយបកដោយប្រើអាវុធនុយក្លេអ៊ែរប្រឆាំងកងកម្លាំងរបស់សត្រូវ។គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលខាងលើមិនត្រូវបានប្រកាសដោយកូរ៉េខាងត្បូង និងជប៉ុននោះទេ ដែលទាំង២នេះតែងតែរាយការណ៍ជារឿយៗពីការធ្វើតេស្ដមីស៊ីលពីសំណាក់កូរ៉េខាងជើង ស្របពេលមានការព្រមានថាទីក្រុងព្យុងយ៉ាងអាចធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ នៅក្នុងឆ្នាំ២០២៣នេះ៕
Phnom Penh Post យូន ស៊ុកយ៉ល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងពិភាក្សាពីគម្រោងសមយុទ្ធនុយក្លេអ៊ែរ ខណៈភាពតានតឹងជាមួយកូរ៉េខាងជើងកំពុងពុះកញ្ជ្រោល ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ល (Yoon Suk-yeol) បានលើកឡើងថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នាពីការធ្វើសមយុទ្ធរួមគ្នាដោយប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ខណៈដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានចាត់ទុកកូរ៉េខាងត្បូងថាជាសត្រូវមិនចេះលាក់មុខ ដែលបានបង្កឱ្យមានតានតឹងកាន់តែខ្លាំង នៅតំបន់ព្រំដែន។ លោកយូន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតមួយដែលមានឈ្មោះថាChosun Ilboថា «អាវុធនុយ ក្លេអ៊ែរជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ប៉ុន្តែការរៀនចំផែនការ ការចែករំលែកព័ត៌មាន ការធ្វើសមយុទ្ធ និងការហ្វឹកហាត់ គួរតែធ្វើឡើងរួមគ្នារវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក»។ ពាក្យថា«ការរារាំងបន្ថែម» មានន័យថា សមត្ថភាពរបស់យោធាសហរដ្ឋអាមេរិក ជាពិសេសកម្លាំងអាវុធនុយក្លេអ៊ែរអាចទប់ស្កាត់ការវាយប្រហារណាមួយដែលអាចកើតមានឡើងទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។កាលពីសប្តាហ៍មុន នៅឯកិច្ចប្រជុំបក្សពលករដែលកំពុងកាន់អំណាច លោក គីម បានថ្លែងថាឥឡូវនេះកូរ៉េខាងត្បូងបានក្លាយជាសត្រូវដោយបើកចំហរបស់កូរ៉េខាងជើង ហើយលោកក៏បានដាក់ចេញនូវគោលដៅយោធាថ្មី នោះគឺការធ្វើតេស្តសាកល្បងអាវុធបន្តទៀត ខណៈភាពតានតឹង ហាក់នឹងមិនមានភាពធូរស្រាលនោះទេក្នុងរយៈពេល១ឆ្នាំទៅមុខទៀត។
Phnom Penh Post យូន ស៊ុកយ៉ល៖ ជាមួយគ្នានេះដែរ ប្រទេសកូរ៉េខាងជើង ក៏បានធ្វើការរុះរើថ្នាក់ដឹកនាំយោធារបស់ខ្លួន ដោយបានបណ្តេញលោក ផាក ចុងឆុន (Pak Jong Chon)ដែលជាមន្ត្រីយោធាលំដាប់ទី២ បន្ទាប់ពីលោក គីមនិងជំនួសវិញដោយរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន និងជាប្រធានអគ្គសេនាធិការនៃកងទ័ពកូរ៉េខាងជើង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។យ៉ាងណាក៏ដោយ ហេតុផលនៅពីក្រោយការបណ្ដេញចេញលោក ផាក មិនត្រូវបានគេដឹងនោះទេ។ ទីក្រុងព្យុងយ៉ាងតែងតែធ្វើការផ្លាស់ប្ដូរមេដឹកនាំរបស់ខ្លួនជាទៀងទាត់ និងតែងតែប្រើប្រាស់ព្រឹត្តិការណ៍គណបក្សដើម្បីប្រកាសអំពីការរុះរើមន្ត្រីសំខាន់ៗ។ លោក ហុង មិន (Hong Min)អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិ បានលើកឡើងថាឆ្នាំនេះអាចជាឆ្នាំនៃវិបត្តិធ្ងន់ធ្ងរដោយសារតែភាពតានតឹងផ្នែកយោធានៅឧបទ្វីបកូរ៉េនឹងកើនឡើងកាន់តែខ្លាំងជាងកាលពីឆ្នាំ២០១៧ដែលកាលនោះទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលប្រភេទICBM ជាលើកដំបូង និងជាគម្រប់ចំនួនតេស្ដនុយក្លេអ៊ែររបស់ខ្លួនជាលើកទី៦។ អ្នកស្រាវជ្រាវរូបនេះបានមានប្រសាសន៍ថា ៖ «ការប្រកាន់ជំហរដ៏រឹងរូសរបស់កូរ៉េខាងជើង និងការអភិវឌ្ឍគ្រឿងសព្វាវុធដ៏ខ្លាំងក្លាដើម្បីទប់ទល់ជាមួយសមយុទ្ធរួមរវាងកូរ៉េខាងត្បូងនិងអាមេរិក អាចនឹងបង្កើនភាពតានតឹងមួយកម្រិតទៀត ដែលអាចឈានដល់ការប៉ះទង្គិចណាមួយ។ យើងមិនអាចដឹងមុនទេថាតើភាគីទាំង២អាចនឹងមានការយល់ច្រឡំអំពីស្ថានការណ៍ណាមួយ ដែលបណ្ដាលឱ្យឈានដល់ការប៉ះទង្គិច ឬក៏អត់នោះទេ»៕
RFI France នៅចុងឆ្នាំ១៩៥០ និងដើមឆ្នាំ១៩៥១ នៅពេលដែលកងទ័ពចិនកំពុងមានប្រៀបខ្លាំងលើសមរភូមិ ដោយវាយរុញច្រានកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តឲ្យដកខ្លួនថយចេញពីទឹកដីកូរ៉េខាងជើង រហូតត្រូវបាត់បង់ទីក្រុងសេអ៊ូលជាលើកទី២ មេដឹកនាំអាមេរិកចាប់ផ្តើមពិចារណាចង់ធ្វើសង្រ្គាមទៅលើប្រទេសចិនដោយផ្ទាល់។ ដឹងពីដំណឹងនេះ នាយករដ្ឋមន្រ្តីអង់គ្លេសបានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីងតោន ដើម្បីជួបជាមួយលោកប្រធានាធិបតី Harry Truman ប្រាប់អំពីក្តីបារម្ភរបស់អង់គ្លេស ក៏ដូចជា ប្រទេសផ្សេងទៀត ដែលចូលរួមជាមួយអាមេរិកក្នុងសង្រ្គាមកូរ៉េ គឺបារម្ភខ្លាចការវាយប្រហារទៅលើចិននឹងបង្កឲ្យមានសង្រ្គាមលោកលើកទី៣។ នៅពេលនោះ លោកប្រធានាធិបតី Harry Truman បានត្រឹមតែស្តាប់ និងទទួលដឹងឮពីក្តីបារម្ភរបស់សម្ព័ន្ធមិត្ត ក៏ប៉ុន្តែ មិនបានធ្វើការសន្យាណាមួយ អំពីរឿងធ្វើសង្រ្គាមលើចិននេះទេ។
RFI France នៅក្នុងចន្លោះពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ១៩៥១ នៅក្នុងពេលដែលអាមេរិកកំពុងតែពិចារណាអំពីលទ្ធភាពបើកធ្វើសង្រ្គាមដោយផ្ទាល់ទៅលើប្រទេសចិន នៅឯសមរភូមិឯណោះវិញ ស្ថានភាពចាប់ផ្តើមមានការប្រែប្រួល ដោយកងទ័ពអាមេរិកបានវាយដណ្តើមកាន់កាប់ក្រុងសេអ៊ូលពីចិនមកវិញ ព្រមទាំងបានវាយរុញច្រានកងទ័ពចិនឲ្យដកថយចូលទៅទឹកដីកូរ៉េខាងជើងវិញ។ លោក Harry Truman ក៏បានសម្រេចកំណត់សមរភូមិនៅត្រឹមឧបទ្វីបកូរ៉េ ដោយមិនបើកការវាយប្រហារដោយផ្ទាល់ទៅលើប្រទេសចិន។ សម្រាប់លោក Harry Truman គោលដៅសំខាន់ គឺធ្វើយ៉ាងណាបង្ខំឲ្យចិន និងកូរ៉េខាងជើងចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ហើយវិលត្រឡប់ទៅរកស្ថានភាពដើមវិញ គឺស្ថានភាពមុនពេលដែលកូរ៉េខាងជើងចូលឈ្លានពានកូរ៉េខាងត្បូង។
RFI France ក៏ប៉ុន្តែ ឧត្តមសេនីយ៍ Douglas MacArthur មេទ័ពអាមេរិកនៅកូរ៉េ បានចេញមុខជំទាស់នឹងសេចក្តីសម្រេចរបស់លោក Harry Truman ដោយទាមទារចង់បើកការវាយលុកទៅលើទឹកដីកូរ៉េខាងជើងសាជាថ្មី ហើយក្នុងពេលជាមួយគ្នា ទាមទារឲ្យលោកប្រធានាធិបតី Harry Truman ដាក់បញ្ជាឲ្យបើកការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសចិន ដោយត្រូវប្រើអាវុធនុយក្លេអ៊ែរទៅលើចិនប្រសិនបើចាំបាច់។ ការជំទាស់នេះ ឧត្តមសេនីយ៍ Douglas MacArthur មិនត្រឹមតែបានលើកឡើង នៅក្នុងលក្ខណៈជាឯកជនជាមួយលោក Harry Truman ដោយផ្ទាល់ប៉ុណ្ណោះទេ តែថែមទាំងបានផ្ញើលិខិតទៅប្រាប់សភាអាមេរិក ព្រមទាំងថ្លែងជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ នៅខែមេសា ឆ្នាំ១៩៥១ លោកប្រធានាធិបតី Harry Truman ក៏បានដកតំណែងឧត្តមសេនីយ៍ MacArthur ពីបទមិនស្តាប់បញ្ជាប្រធានាធិបតី ដែលជាអគ្គបញ្ជាការកងទ័ព។
RFI France នៅខែមករា ឆ្នាំ១៩៥៣ ការផ្លាស់ប្តូរនយោបាយដ៏សំខាន់មួយបានកើតមានឡើង នៅសហរដ្ឋអាមេរិក។ លោក Dwight Eisenhower ដែលកន្លងមកធ្លាប់ចេញមុខប្រឆាំងនឹងការធ្វើសង្រ្គាមនៅកូរ៉េ បានជាប់ឆ្នោតឡើងមកធ្វើជាប្រធានាធិបតីអាមេរិក ជំនួសលោក Harry Truman ដែលផុតអាណត្តិ។ គ្រាន់តែបានឡើងមកកាន់តំណែងភ្លាម លោក Eisenhower បានកំណត់អាទិភាពជាចម្បងមួយ សម្រាប់នយោបាយរបស់លោក គឺធ្វើយ៉ាងណាបញ្ចប់សង្រ្គាមកូរ៉េឲ្យបានឆាប់។ លោកបានចាត់រដ្ឋមន្រ្តីការបរទេសឲ្យបើកការចរចាសាជាថ្មីជាមួយចិន ហើយក្នុងពេលជាមួយគ្នា លោកប្រធានាធិបតីអាមេរិកបានគំរាមមេដឹកនាំចិនត្រង់ៗថា ប្រសិនបើសង្រ្គាមកូរ៉េមិនបញ្ចប់ភ្លាមៗតាមរយៈការចរចាទេ លោកនឹងប្រើអាវុធនុយក្លេអ៊ែរ ដើម្បីបញ្ចប់សង្រ្គាមនេះ។
RFI France នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ៤ខែក្រោយមរណភាពរបស់ស្តាលីន និង២ខែក្រោយការគំរាមប្រើអាវុធនុយក្លេអ៊ែររបស់លោក Eisenhower ចិន និងអ.ស.ប ក៏បានព្រមព្រៀងគ្នាចុះហត្ថលេខាលើបទឈប់បាញ់។ ការវាយប្រយុទ្ធគ្នាត្រូវបញ្ចប់ ទីតាំងនៃខ្សែត្រៀមចុងក្រោយ ដែលនៅក្បែរខ្សែស្របទី៣៨ ត្រូវបានគេកំណត់យកជាខ្សែបន្ទាត់ព្រំដែន រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ហើយតំបន់គ្មានយោធាត្រូវបានគេបង្កើតឡើង នៅអមសងខាងខ្សែបន្ទាត់ព្រំដែននេះ។
ភូមិសាស្រ្តនយោបាយ កូរ៉េ សង្រ្គាម កូរ៉េ និង សង្រ្គាម អ៊ុយក្រែន - ជាការប្រៀបធៀប ប្រព័ន្ធលេណដ្ឋាន ដែលទំនងជា មាន ឬ គ្មាននៃផ្នែកខ្លះ សម្រាប់ កូរ៉េខាងជើង និង កូរ៉េខាងត្បូង Fortification System
ភូមិសាស្រ្តនយោបាយ កូរ៉េជើង ជាមួយ រុស្សី
តើមេដឹកនាំ កូរ៉េខាងជើង ទៅ រុស្សី ជួប ពូទីន បំណងអ្វី? បើផ្នែកលើក្បូនសឹកសង្រ្គាម និង ភូមិសាស្រ្តនយោបាយ ឃើញថា មេដឹកនាំកូរ៉េខាងជើង ទៅរុស្សី ដើម្បី សុំ រុស្សីជួយ បង្កើតកងទ័ពអវកាស Space Force/ Aerospace Force ព្រោះដើម្បី ក្លាយជា មហាអំណាចយោធា បាន លុះត្រា មានទ័ព ជើងគោក ជ់ើងទឹក ជ់ើងអាកាស នុយក្លេអ៊ែរ និង ទ័ពអវកាស។ ដល់ចំណុចនេះ ឃើញថា កូរ៉េខាងជើង ត្រូវការទ័ព អវកាស។ ចុះ រុស្សី ចង់បានអ្វី? សព្វថ្ងៃ រុស្សី មានផ្លូវគោក Hightways សម្រាប់ដឹក ស្បៀង គ្រាប់ សព្វបែបយ៉ាងចេញពី រុស្សី ឆ្លងកាត់ទឹកដី កូរ៉េខាងជើង មុនចូលដល់ សមុទ្រ។ រុស្សី ប្រើទឹកដីកូរ៉េខាងជើង វាដូចជា រុស្សី មានកិច្ចព្រមព្រៀងជាមួយ Lithuania ដើម្បីឆ្លងចូល ទឹកដីរុស្សីជាប់ Poland .មួយទៀត គឺ រុស្សី ចង់បាន គ្រាប់កាំជ្រួច ហ្វូង BM 40 or BM 80 កាណុង ព្រោះ កូរ៉េសំបូរណាស់ សូម្បី ទ័ពអ៊ុយក្រែនសព្វថ្ងៃ ក៍ប្រើអាវុធ កូរ៉េខាងជើងដែរ ៕
ឯកសារបន្ថែមស្តីពី បញ្ហាកូរ៉េ រួមមាន៖
- កូរ៉េខាងត្បូង អាមេរិក សមយុទ្ធទ័ពអាកាស
- ភូមិសាស្រ្តនយោបាយ ឧបទ្វីបកូរ៉េ The Korean Geopolitics
- សង្រ្គាម កូរ៉េជើង កូរ៉េត្បូង Korea War 👉
- North Korea Nuclear 👈សង្រ្គាមកូរ៉េ ១៩៥០-១៩៥៣ Korea War 👈
No comments:
Post a Comment