Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Thursday, August 29, 2024

អំពី គ្រឿងញៀន

ដោយសារមានការច្រឡំបល់ថា ការចាប់់មន្រ្តីថ្នាក់ធំ ឋានៈផ្កាយ ២ ជាប់ពាក់ព័ន្ធគ្រឿងញៀន ថាជា មន្រ្តីថ្នាក់ខ្ពស់ តាមពិត គឺជា មន្រ្តីថ្នាក់ មន្ទីរប្រឆាំងគ្រឿងញៀន ចំណុះ នាយករដ្ឋាន និង ចំណុះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូច្នេះ ចូរកុំអស់សង្ឃឹម...ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញឿននៅកម្ពុជា

មូលហេតុនៃ បរាជ័យ ក្នុង យុទ្ធនាការបង្រ្កាបគ្រឿងញៀន ទូទាំង សកលលោក


មន្ទីរគ្រឿងញៀន--អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន 
Phorn Sophal   ·  សុទ្ធតែជាក្រុមសមត្ថកិច្ចឋានះធំៗ ទីបំផុត ! ធ្វើសកម្មភាព ចាប់ឃាត់ខ្លួនមនុស្សនៅពេលយប់ យកមកបង្ខាំងជំរិតទារប្រាក់ ចោទថារក្សាទុកសារធាតុញៀន ឬ គ្រឿងញៀន !  ភ្នំពេញ ៖ ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច បើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ចូនរឿងឲ្យស៊ើបសួរលេខ ៤៨២៩ អ.យ. ឆ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើជនត្រូវចោទ៥នាក់ និងទៅលើជនត្រូវចោទ២នាក់ទៀតគេចខ្លួន ព្រមទាំងបក្ខពួក ដូចសម្លកំពឹស ពីបទ៖ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំវិតយកប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បទល្មើសមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ ។ ពេលនេះបុណ្យស័ក្តិក៏អស់ បទល្មើសក៏មាន ទឹកលុយបានមកដោយគំនិតទុច្ចរិត ក៏ជាប់ឈ្មោះជាជន (មិនថ្លៃថ្នូរ ឬក្រុមសង្គមងងឹត) ។
ចេញផ្សាយ ថ្ងៃទី 10 ខែ វិច្ឆិកា ឆ្នាំ 2023      សមត្ថកិច្ចចាប់ខ្លួនឧត្ដមសេនីទោមួយរូប និងបក្ខពួក៤នាក់ទៀត បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន   ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជាន់ខ្ពស់បានថ្លែងប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុកឲ្យដឹងថា មានមន្ត្រីនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀន។ មន្រ្តីថ្នាក់ផ្កាយ២រូបនោះ ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។  ជនសង្ស័យទាំងនោះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអាយ្យការ បើកការស៊ើបសួរទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងរឿងគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការពិតឲ្យដឹងនៅឡើយ៕

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បឋម៖សមត្ថកិច្ចចាប់ខ្លួនអនុប្រធាន មន្ទីរគ្រឿងញៀន ម្នាក់និងមន្ត្រី៥នាក់ផ្សេងទៀតបញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាដំបូងរាជធានីភ្នំពេញ គេបានឃើញរថយន្ត ២គ្រឿង និងម៉ូតូជូនដំណើរ ៣ទៅ៤ គ្រឿង ជាកម្លាំងនាយកដ្ឋានប្រឆាំងចារកម្ម នៃក្រសួងមហាផ្ទៃ បានចាប់បញ្ជូនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងមន្ត្រី៥ ក្រោមឱវាទទៅតុលាការពាក់ពន្ធគ្រឿងញៀន។ បើតាមអ្នកនាំពាក្យខាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានជាបឋមថា សំណុំរឿងនេះបានដល់ស្ថាប័នអយ្យការហើយ ប៉ុន្តែតាំងពីព្រឹករហូតមកដល់រសៀលថ្ងៃនេះ នៅមិនទាន់បានចាត់ទៅព្រះរាជអាជ្ញារងណា ឲ្យបើកការស៊ើបសួរនៅឡើយទេ។  នាយកដ្ឋានប្រឆាំងចារកម្ម បានឃាត់ខ្លួនជាបន្តបន្ទាប់មានមន្ត្រី និងអនុប្រធានការិយាល័យទី៨ នៃមន្ទីរប្រឆាំងគ្រឿងញៀន ៤ នាក់ ពាក់ពន្ធករណី ទទួលសំណូកពីជនជាតិចិន ករណីជួញដូរគ្រឿងញៀន រួចដោះលែងឲ្យមានសេរីភាពវិញ ។  បន្ទាប់ពីឃាត់ខ្លួនមន្ត្រីនគរបាល និងអនុប្រធានការិយាល័យមក សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងចារកម្មបានឈានទៅឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនទទួល(ក៨)ម្នាក់ទៀត ។ ក្រោយពីឃាត់ខ្លួនមន្ត្រីនគរបាលមន្ទីប្រឆាំងគ្រឿងញៀន៥ នាក់ ទើបសំណុំរឿងត្រូវបានទៅសាលាដំបូងរាជធានីភ្នំពេញ៕

Phorn Sophal  ជនសង្ស័យ ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ! និងបក្ខពួក ៤នាក់ ត្រូវបញ្ជូនមកតុលាការស្អែកទៀត !  (បទល្មើសនេះគ្មានការ បន្ធូរបន្ថយឡើយ អ្នកបំផ្លាញធនធានមនុស្ស សង្គមជាតិ អ្នកអនុវត្តច្បាប់ អង្គុយលើច្បាប់) ។  មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ គាំទ្រចំណាត់ការ របស់សមត្ថកិច្ច ដល់ម៉ោងបង្ក្រាប អារ សាច់ស្អុយបែបនេះ ,👍) ក្រុមនេះខាងនាំខ្លួនសង្ស័យ ប្រើប្រាស់ ចែកចាយ ជួញដូរគ្រឿងញៀនមកតុលាការ ឥឡូវវេនខ្លួនឯងចូលអ៊ូម្តង ?

វែកមុខបានឃើញបណ្តើរៗហើយរឿងបទល្មើសគ្រឿងញៀន ! ឧត្ដមសេនីយ៍ទោមួយរូប និងបក្ខពួក៤នាក់ទៀត ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ភ្នំពេញ ៖ ដល់ម៉ោងកាត់សាច់ស្អុយហើយ ! បទល្មើសគ្រឿងញៀន មិនធម្មតា ជនសង្ស័យសុទ្ធតែមេសមត្ថកិច្ច !  ជាក់ស្តែង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជាន់ខ្ពស់បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា ៖ មាននាយនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងនោះរួមមាន មន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។ ត្រូវបានគេនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអាយ្យការ បើកការសើបសួរទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងរឿងបញ្ហាគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការពិតឲ្យដឹងនៅឡើយទេ។ «បើខ្លួនមានតួនាទីបង្រ្កាបគ្រឿងញៀន បែជាប្រព្រឹត្តបទល្មើសគ្រឿងញៀន តើអស់ទេបទល្មើសនេះ ? ចឹងសមត្ថកិច្ចឃាត់ខ្លួន ចំៗគោលដៅហើយ សូមអបអរសាទរ» ៕ 

JUL 24, 2021 ប៉ូលិស​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​គ្រឿងញៀន និង​រឹបអូស​គ្រឿងញៀន​ជាង ១៥៦ គីឡូក្រាម​
​ដោយៈ​មុនីរ័ត្ន​/​ភ្នំពេញ : សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ទីតាំង​កែច្នៃ រក្សាទុក​គ្រឿងញៀន ចាប់ខ្លួន​ឧក្រិដ្ឋជន ចំនួន​០៥​នាក់ ក្នុងនោះ​ជនជាតិ ខ្មែរ ១​នាក់ និង​វៀតណាម ០៤​នាក់ ព្រមទាំង​រឹបអូស​គ្រឿងញៀន​ជាង ១៥៦ គីឡូក្រាម រួម​ទាំ​ងាំង​វត្ថ​តាង​មួយចំនួនទៀត​។

​ការបង្ក្រាប​នេះ នៅក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោរ សង្កាត់​និរោធ​និ៍ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ បាន​ប្រាប់​រស្មី​កម្ពុជា​ថា នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​កាលពី​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០២១ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់ មានដូចជា :
១-​ឈ្មោះ ហម សាវុធ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ជនជាតិ ខ្មែរ​។​
២-​ឈ្មោះ ឡេ វ៉ាន់​ឌឿ​ត​(LE VAN DUOT) ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​វៀតណាម​
៣-​ឈ្មោះ ង្វៀន ថា​ន់​គឿង (NGUYEN THANH CUONG ) ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ វៀតណាម​
៤-​ឈ្មោះ ឡេ កឹម​ហ្វុ​ក (LE CAM PHUNG ) ភេទ​ស្រី អាយុ ២៥​ឆ្នាំ ជនជាតិ ត​ណា​ម​
៥-​ឈ្មោះ ហ្វ័​ង ង៉ុ​ក​ហាន (HOANG NGOC HAN ) ភេទ​ស្រី អាយុ ២៥​ឆ្នាំ ជនជាតិ វៀត ណា​ម​។​

​ប្រភព​បន្តថា វត្ថុតាង​ចាប់យក​រួមមាន :
១-​អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់​សុទ្ធ ១០១​គ​.​ក្រ ៩៨២,០៤​ក្រាម​។​
២-​កា​ទី​ណូន (CATHINONE) ទម្ងន់​សុទ្ធ ៣៩​គ​.​ក្រ ៨៥៤​ក្រាម​។​
៣-​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ ១៤​គ​.​ក្រ ៤៥០,៧៦​ក្រាម​។​
៤-​កេ​តា​មីន​(KETANINE)​ទម្ងន់​សុទ្ធ ១១២,៨១​ក្រាម ។ សរុប​សារធាតុ​ញៀន ទម្ងន់ ១៥៦​គ​.​ក្រ ៣៩៩,៦១​ក្រាម​។​
៥-​សារធាតុ​គិ​មី​ផ្សំ (​រាវ​) អា​សេ​តូន ទម្ងន់​សុទ្ធ ៦ គ​.​ក្រ ៦៦៨,២៥​ក្រាម​

​សម្ភារៈ មធ្យោបាយ និង​ឧបករណ៍​កែច្នៃ​សារធាតុ​ញៀន​:
១-​ទូរស័ព្ទ ០៤​គ្រឿង
២-​ម៉ាស៊ីន​សម្រាប់​ស​ម្ងួ​ត​សារធាតុ​ញៀន​ចំនួន ០២​គ្រឿង​។​
៣-​ម៉ាស៊ីន​សម្រាប់​ក្រឡុក​សារធាតុ​ញៀន ចំនួន​០៦​គ្រឿង​។​
៤-​ពុម្ព​សម្រាប់​វាយ​គ្រាប់​សារធាតុ​ញៀន​មួយចំនួនធំ​។​
៥-​ម៉ាស៊ីន​សម្រាប់​វេច​ខ្ចប់​សារធាតុ​ញៀន​០១​គ្រឿង​។​
៦-​ម៉ាស៊ីន​រាប់​គ្រាប់​សារធាតុ​ញៀន ០១​គ្រឿង​
៧-​ម៉ាស៊ីន​សម្រាប់​អ៊ុត​ថង់​ផ្លា​ស្ទិ​ក​ចំនួន​០៣​គ្រឿង​។​
៨-​ម៉ាស៊ីន​សម្រាប់​កិន និង​ក្រឡុក​សារធាតុ​ញៀន​ចំនួន​០២​គ្រឿង​។​
៩-​ថង់​សម្រាប់​វេច​ខ្ចប់​សារធាតុ​ញៀន​មួយចំនួនធំ​។​
១០-​ជញ្ជីង​សម្រាប់​ថ្លឹង​សារធាតុ​ញៀន​ចំនួន​០៣​គ្រឿង​។​
១១-​ម៉ាស៊ីន​សម្រាប់​វាយ​គ្រាប​សារធាតុ​ញៀន​០១​គ្រឿង​។​
១២-​ម៉ាស៊ីន​ម៉ាក HARISON ចំនួន ០១​គ្រឿង​។​
១៣-​រាន​សម្រាប់​ប​ញ្ឍ​រ ស​ម្ងួ​ត​សារធាតុ​ញៀន​ចំនួន​០១​ឈុត​។​
១៤-​ចានដែក​សម្រាប់​ដាក់​ម្សៅ​សារធាតុ​ញៀន​ចំនួន ០៩ ចាន​
១៥-​កញ្ច្រែង​សម្រាប់​រែង​សារធាតុ​ញៀន​ចំនួន​០១​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ខាងលើ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់​តាម​នីតិវិធី ច្បាប់​។​

​ការបង្ក្រាប​នេះ អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន
​អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​
​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៨) ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ាន់ កុសល និង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ សម្របសម្រួល​ដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន កែច្នៃ រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ ៨០​ផ្លូវ​M៣ បូរី​ប៉េង​ហូត​(​បឹង​ស្នោ​)​សង្កាត់​និរោធ​និ៍ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ៕​

១៨ វិច្ឆិកា ២០១១ អតីត​មន្ត្រី​ជាន់​ខ្ពស់​ប្រឆាំង​គ្រឿង​ញៀន​ឆ្លើយ​សារភាព​អំពី​ការប្រឌិត​របាយការណ៍​ពាក់ព័ន្ធ​ជាមួយ​គ្រឿង​ញៀន ។ 

ក្នុង​ការ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២​ នៃ​ការ​ជំនុំ​ជម្រះ​ជា​ប្រវត្តិសាស្ត្រ​ នៅ​ក្នុង​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ លោក​ មឹក​ ដារ៉ា ​អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន ​និង​លោក ​ជា ​ឡេង​ អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ នៃ​ក្រសួង​មហាផ្ទៃ​ បាន​ប្រឈម​នឹង​ការចោទ​ប្រកាន់​ចំនួន​ ៣៨​ករណី​ សម្រាប់​អំពើ​ពុករលួយ​ និង​អំពើ​ជួញ​ដូរ​គ្រឿង​ញៀន​ នៅ​ក្នុង​ឆ្នាំ​២០០៧​ និង​ឆ្នាំ​២០១១​ ដែល​នឹង​អាច​ ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។  លោក​ វ៉ាន់ ​កុសល ​មន្ត្រី​ប្រឆាំង​គ្រឿង​ញៀន ​និង​ជា​សាក្សី ​បាន​ថ្លែង​ប្រាប់​សវនាការ​ថា​លោក​ មឹក​ ដារ៉ា ​បាន​ធ្វើ​ការ​កែប្រែ​របាយការណ៍​ស្តីពី​ការចាប់​គ្រឿង​ញៀន​ខុស​ពី​ការពិត​ បន្ទាប់​ពី​លោក​បាន​រាយការណ៍​អំពី​កំណត់​ហេតុ​ជាក់​ស្តែង​ពី​ជន​ល្មើស​ជួញ​ដូរ​គ្រឿង ​ញៀន​ជូន​លោក​ មឹក ​ដារ៉ា។  លោក​ វ៉ាន់ ​កុសល ​បាន​បញ្ជាក់​ថា​លោក​ មឹក​ ដារ៉ា ​បាន​ប្រឌិត​របាយការណ៍​ស្តីពី​ការ​ចាប់​គ្រឿង​ញៀន​ដោយ​កែ​ពី​ការយក​គ្រឿង​ញៀន​ប្រមាណ​មួយ​គីឡូក្រាម​ ចេញ​ពី​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ ទៅ​ជា​ការយក​គ្រឿង​ញៀន​នេះ​ ចេញ​ពី​បន្ទប់​ទឹក​ នៃ​ស្ថានីយ​ចាក់​ប្រេង​សាំង​នៅ​ក្បែរ​នោះ​វិញ។  អតីត​ឧត្តមសេនីយឯក ​លោក​ មឹក ​ដារ៉ា ​បាន​ទទួល​ស្គាល់​អំពី​ការប្រឌិត​របាយការណ៍​បែប​នេះ​មែន​ ដោយ​បញ្ជាក់​ប្រាប់​តុលាការ​ថា​លោក​ធ្វើ​បែប​នេះ ​ដើម្បី​ការពារ​សេចក្តី​ថ្លៃថ្នូរ​ និង​កិត្តិយស​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក។  លោក ​កា ​សាវុធ ​មេធាវី​ការពារក្តី​របស់​ជន​ត្រូវ​ចោទ​ មឹក​ ដារ៉ា ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖  «គាត់​កែប្រែ​តែ​មួយ​ចំណុច​ទេ ​ដោយសារ​គាត់​ខ្លាច​ខូច​ឈ្មោះ​អង្គភាព។ ​ហេតុអ្វី​បាន​ជា​គាត់​សារភាព ​គាត់​និយាយ​ថា​ វា​ជា​បទល្មើស​ដែល​ត្រូវ​ជាប់​គុក ​នៅ​តែ​ជាប់គុក​ដដែល​ គ្រាន់​តែ​ខុស​ទីតាំង»។  លោក ​ស៊ុំ ​ចាន់គារ ​មន្ត្រី​សម្រប​សម្រួល​ នៃ​សមាគម​សិទ្ធិ​មនុស្ស​ អាដហុក​ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ បានថ្លែង​ថា​លោក​ មឹក ​ដារ៉ា ​បាន​បង្ហាញ​នូវ​សេចក្តី​ក្លាហ៊ាន​ក្នុង​ការឆ្លើយ​សារភាព​អំពី​ទោស​កំហុស​របស់​លោក​ ពាក់ព័ន្ធ​នឹង​ការប្រឌិត​របាយការណ៍​ពាក់ព័ន្ធ​ជា​មួយ​គ្រឿង​ញៀន​ នៅ​ចំពោះមុខ​តុលាការ​ ដោយ​មាន​សាក្សី​បញ្ជាក់​ភស្តុតាង​ច្បាស់លាស់។  «ទាក់ទង​អំពី​សវនាការ​នេះ ​យើង​ឃើញ​ថា​លោក​ មឹក​ ដារ៉ា ​បាន​និយាយ​សារភាព​ថា​ គាត់​បាន​កែ​នូវ​សំណុំរឿង ​ប៉ុន្តែ​ក្នុង​គោលបំណង​របស់​គាត់​គឺ​មិន​ឱ្យ​ពាក់ព័ន្ធ​ ទៅ​លើ​កន្លែង​អង្គភាព​របស់​គាត់។​ បើ​សិន​ជា​ទុក​ឱ្យ​មាន​បញ្ហា​នៅ​កន្លែង​របស់​គាត់​អញ្ចឹង​ វា​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​នូវ​អង្គភាព​របស់​គាត់។​ អញ្ចឹង ​គាត់​កែ​សំណុំរឿង​ ដើម្បី​ឱ្យ​អង្គភាព​របស់​គាត់​បាន​ល្អ»។  ទណ្ឌិត​ ឌៀប ​សុផាត ​អតីត​មន្ត្រី​ប្រឆាំង​គ្រឿង​ញៀន ​និង​ជា​សាក្សី ​បាន​ថ្លែង​ប្រាប់​សវនាការ​ថា​ លោក​បាន​ទទួល​បញ្ជា​ពី​លោក​ ជា ​ឡេង ​អតីត​អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ឱ្យ​យក​គ្រឿង​ញៀន​ហេរ៉ូអ៊ីន​ប្រមាណ​១​គីឡូក្រាម​ ទៅ​ឱ្យ​បណ្តាញ​អ្នក​លក់​គ្រឿង​ញៀន​នៅ​ក្នុង​ឆ្នាំ​២០០៧។  ជន​ត្រូវ​ចោទ​ ជា ​ឡេង ​បាន​បដិសេធ​ថា​លោក​មិន​បាន​ប្រគល់​គ្រឿង​ញៀន​ហេរ៉ូអ៊ីន​ ទៅ​ឱ្យ​លោក​ ឌៀប​ សុផាត ​ដូច​ការចោទ​ប្រកាន់​នេះ​ទេ។  មេធាវី​របស់​លោក​ ជា ​ឡេង ​បាន​ថ្លែង​ថា​លោក​មិន​អាច​ទទួល​យក​ចម្លើយ​របស់​សាក្សី​នេះ​បានទេ។  ជន​ត្រូវ​ចោទ​ មឹក ​ដារ៉ា ​និង​ ជា ​ឡេង ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខែ​មករា។​ ការ​ជំនុំជម្រះ​នេះ​មាន​សាក្សី​ច្រើន​ជាង​១០០​នាក់​ រួម​មាន​នគរបាល ​និង​ទណ្ឌិត​ ហើយ​គ្រោង​នឹង​ចំណាយ​ពេល​ ៧៥​ថ្ងៃ៕

07 January 2020 ភ្នំពេញៈ អតីតមន្ត្រី​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ម្នាក់​ត្រូវបាន​ចាប់បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​​ភ្នំពេញ​ កាលពី​ម្សិលមិញ ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន និង​ជាប់​បណ្ដឹង​ពី​បទប្លន់​យកប្រាក់​ជាង​ ៣ ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​។  លោក​ ជាវ វិបុល អនុប្រធាន​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អតីតមន្ត្រី​ប្រឆាំង​គ្រឿងញៀន​ម្នាក់​នោះ​ឈ្មោះ ភិន រតនៈ អាយុ​ ៣៧ ​ឆ្នាំ​ត្រូវ​បាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៦ មករា ឆ្នាំ​ ២០២០ ក្រោយពី​អង្គភាព​សាមី​ចាប់ខ្លួន​បាន​ ១ ​ថ្ងៃ​។  លោក វិបុល ថ្លែង​ប្រាប់ថា​៖ «​ពាក់ព័ន្ធ​បទល្មើស​ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់​គាត់​ហើយ​គេ​ប្រគល់​ឲ្យ​ខ្ញុំ​​ឥឡូវ​សមត្ថកិច្ច​ខ្ញុំ​បញ្ជូន​គាត់​បន្តទៅ​តុលាការ​ហើយ​»​។  លោក វ៉ាន់ កុសល នាយករង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ៦ មករា ថា​ជនសង្ស័យ​នោះ​ជា​មន្ត្រី​បម្រើការ​នៅក្នុង​អង្គភាព​គ្រឿងញៀន​ពិតមែន ប៉ុន្តែ​ដោយសារ​ជន​ម្នាក់នេះ​បាន​ប្រព្រឹត្ត​ខុស​វិន័យ​របស់​អង្គភាព​ និង​មាន​កំហុសឆ្គង​ច្រើនលើក​ច្រើនសា​ផង​នោះ​ក៏ត្រូវ​អង្គភាព​សម្រេច​បណ្តេញចេញ​ពី​ការងារ ដូច្នេះ​ជន​រូបនេះ​មិនមែន​ជា​មន្ត្រី​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ទៀតឡើយ​។  លោក កុសល បាន​អះអាង​ថា​ឈ្មោះ​ ភិន រតនៈ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​ និង​ពាក់ព័ន្ធ​សំណុំរឿង​ករណី​គំរាម​ប្លន់​ប្រជាពលរដ្ឋ​ម្នាក់​។ ប៉ុន្តែ​បទល្មើស​នេះ​លោក​មិនអាច​ទៅ​ជ្រៀតជ្រែក​សមត្ថកិច្ច​ព្រហ្មទណ្ឌ​បានទេ ហើយ​បើតាម​ចម្លើយ​របស់​ជន​ម្នាក់នេះ​គឺថា​គេ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ពិតប្រាកដ​មែន​។ ជន​ម្នាក់នេះ​ត្រូវ​បាន​អង្គភាព​បណ្តេញចេញ​ជិត​ ១ ​ឆ្នាំ​មកហើយ​។  លោក កុសល ថ្លែងថា​៖ «​មូលហេតុ​ដែល​អង្គភាព​បញ្ឈប់​គាត់​ដោយសារ​គាត់​ប្រព្រឹត្ត​ខុស​វិន័យ​ច្រើន​មិន​គោរព​តាម​ការចាត់​តាំងពី​អង្គភាព​។ អ៊ីចឹង​ថ្នាក់លើ​បញ្ឈប់​គាត់​។ រឿង​ជក់​គ្រឿងញៀន​អី​នោះ ខ្ញុំ​បាន​ឲ្យ​មន្ត្រី​ខ្ញុំ​សួរ​គាត់ ហើយ​ធ្វើតេស្ត​ទៅ​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ពិតមែន តែ​បទល្មើស​ផ្សេង​ខ្ញុំ​ក្ដាប់​មិនបាន​ទេ​»​។  បើ​យោងតាម​ពាក្យបណ្តឹង​គឺ​ជនរងគ្រោះ​ឈ្មោះ អ៊ុំ រិទ្ធី អាយុ ៣៦ ​ឆ្នាំ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​សង្កាត់​សំរោងក្រោម​នៅ​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០១៩​។ ពាក្យបណ្ដឹង​នោះបាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​ ១៧ ធ្នូ ឆ្នាំ ២០១៩ គាត់​កំពុងតែ​ដេក​លើ​គ្រែ មុខផ្ទះ ក្នុងភូមិ​ព្រៃពពេល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ ជន​ឈ្មោះ ភិន រតនៈ ចុះ​ពី​លើ​ឡាន​ ១ ​គ្រឿង​ដៃ​កាន់​អាវុធខ្លី បាញ់​គំរាម​ឡើង​លើ​ ១ ​គ្រាប់​រួច​កូនចៅ​របស់​ឈ្មោះ ភិន រតនៈ មក​លូក​យកលុយ​ក្នុង​ហោប៉ៅ​របស់គាត់​អស់​ ៣២០០ ​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន​ ២៨០០០០ ​រៀល​រួមទាំង​ទូរស័ព្ទដៃ​ម៉ាក​សាំសុង​ ១ ​គ្រឿង​ដែលមាន​លេខ​ស៊ីម ០៩៦ ៥៥៥ ៧៤ ៩៩ ហើយ​បាន​ជិះ​រថយន្ត​ទៅ​បាត់​៕

25/11/2019  Sopha លទ្ធផលបង្ក្រាបគ្រឿងញៀនចំនួនពីរគោលដៅ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ   ភ្នំពេញ រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញ(ក៨) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំសម្របសម្រួលដោយលោក ហ៉ឹង ប៊ុនថន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីាភ្នំពេញ កាលថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩និង ថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កម្លាំងជំនាញបានស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្រ្កាបក្រុមបណ្តាញជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនយ៉ាងសកម្ម នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ។  គោលដៅទី១៖ នៅចំណុចគល់ស្ពានស្ទឹងមានជ័យ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។  គោលដៅទី២៖ នៅចំណុចខាងមុខស្ថានីយ៍ទូរទស្សន៍ CTN លើផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។  ជាលទ្ធផល ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ (ស្រី៣នាក់) និងរឹបអូសយកគ្រឿងញៀនមេតំហ្វេតាមីន(ICE) ទាំងពីរគោលដៅសរុបទម្ងន់ ២៥៧,៦៧ក្រាម ។  ចំណែកជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Anti-Drug Department ២០២៣·  មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ហ្វេសប៊ុកឈ្មោះ Lavy ក្នុងចេតនាបង្កអសន្តិសុខសង្គម និងបង្ខូចកិត្តិយសសមត្ថកិច្ច! សេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិត លើហ្វេសប៊ុកអនាមិកឈ្មោះ Lavy កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានបង្ហោះវីដេអូកាត់ត ដាក់ចំណងជើងថា «វគ្គទី០១ វ័នករហើយសមត្ថកិច្ច បន្ទប់ក៥ ចុច ចុច ធ្វើប៉ះចំខ្សែអ្នកព័ត៌មាន ប្រមូលភស្តុតាង បានសូមស្តាប់សម្លេងគ្រួសាររងគ្រោះកាលពីកន្លងទៅ........០១»។ ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយសសូមជម្រាប ជូនសាធារណជនមេត្តាជ្រាបថា វីដេអូដែល ហ្វេសប៊ុកឈ្មោះ Lavy បង្ហោះនេះគឺជាវិដេអូចាស់ ដែលធ្លាប់ផ្សព្វផ្សាយដោយហ្វេសប៊ុកឈ្មោះ TMN កាលពីដើមខែសីហា ឆ្នាំ២០២៣កន្លងទៅ ហើយទើបត្រូវបានហ្វេសប៊ុកអនាមិកឈ្មោះ Lavy នេះ យកមកបង្ហោះជាថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក្នុងចេតនាបង្កអសន្តិសុខសង្គម និងបង្ខូចកិត្តិយសរបស់សមត្ថកិច្ចប៉ុណ្ណោះ។ ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមច្រានចោលទាំងស្រុង នូវការបង្ហោះព័ត៌មានប្រឌិត បែបមួលបង្កាច់ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដែលនាំឱ្យមានការយល់ច្រឡំមកលើសមត្ថកិច្ចអនុត្តន៍ច្បាប់ ក្នុងចេតនាបង្កឱ្យមានអសន្តិសុខក្នុងសង្គមជាតិ។ ដើម្បីបំបាត់នូវការយល់ច្រឡំនេះ ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លើកយកនូវសេចក្តីបំភ្លឺ ដែលធ្លាប់បំភ្លឺទៅកាន់ហ្វេសប៊ុកឈ្មោះ TMN កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣កន្លងទៅដូចខាងក្រោម៖ ១-នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ ស្ដីពីការលក់ចែកចាយគ្រឿងញៀន យ៉ាងអនាធិបតេយ្យនៅម្ដុំសាលារៀនប្ញស្សីកែវ ក្រុមជំនាញ (ក៥) របស់មន្ទីរបានចុះទៅស្រាវជ្រាវបង្ក្រាប ពេលចុះទៅពួកជនល្មើសរត់ប្រសេចប្រសាច ឃាត់បានតែយុវជន០២រូប នាំយកមកមន្ទីរដើម្បីសាកសួរ ។ ក្រោយពេលសាកសួរឃើញថា យុវជនទាំង ០២រូបពិតជាបានប្រើប្រាស់គ្រឿងញៀន ជាពិសេសប្រើប្រាស់បារីអេឡិកត្រូនិក។ សមត្ថកិច្ចបានឃាត់ពន្យល់អប់រំ ស្ដីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការប្រើប្រាស់ បារីអេឡិកត្រូនិក ដែលពួកគាត់យល់ច្រឡំថាមិនខុសច្បាប់។ បន្តមកមន្ទីរបានអញ្ជើញអាណាព្យាបាលមកធានាយកទៅអប់រំ និងយកទៅបន្សាបព្យាបាល តាមសហគមន៍វិញតាមនីតិវិធី។ ២- ចំពោះរូបភាព និងសម្លេងកាត់តបញ្ចូលក្នុងការផ្សាយនេះ មិនពាក់ព័ន្ធដល់កិច្ចប្រតិបត្តិការរបស់មន្ទីរទេ ដែលជាចេតនាទុច្ចរិតរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ TMN ក្នុងបំណងបំភ័ន្តមតិមហាជន បង្ខូចកិត្តិយសរបស់សមត្ថកិច្ច និងការពារជនល្មើសតែប៉ុណ្ណោះ។ ៣៖ ម្ចាស់ហ្វេសប៊ុកឈ្មោះ TMN គប្បីពិចារណា តាមសីលធម៌ វិជ្ជាជីវៈ និងត្រូវកែតម្រូវឡើងវិញ នូវការផ្សាយរបស់ខ្លួន។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រីករាយ រង់ចាំជួបម្ចាស់ហ្វេសប៊ុក និងថ្លែងអំណរគុណដល់សាធារណជនពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែបានចូលរូម កែលំអ និងសហការ ក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ដែលសមស្របនឹងទិសស្លោក «៣កុំ ១រាយការណ៍»៕

Anti-Drug Department ២០២៣·  ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:១៥នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ក្រោមការដឹកនាំនិងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀនដោយខុសច្បាប់គ្នា នៅចំណុច បណ្តោយផ្លូវលេខK5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  -លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ។ ១- ឈ្មោះ យ៉ាង សាវជុន (YANG SAO CHUN) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៨៧។  ២- ឈ្មោះ ជ័ង ប៉ជៀន (CHUANG PO CHIEN)ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៣។  ៣- ឈ្មោះ អ៊ូ ជីនតឺ (WU CHUN TE) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៤។ -សរុបរួម៖ ១-កេតាមីន (KETAMINE) ទម្ងន់ ២១៤៤ក្រាម (២គីឡូ១៤៤ក្រាម) បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន រៀបចំកសាងសំណុំរឿងបញ្ជូនជនល្មើសនិងជនសង្ស័យ ព្រមទាំង វត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបក្លឹបកម្សាន្ត ២ទីតាំងក្នុងរាជធានីភ្នំពេញ ដែលប្រើប្រាស់សារធាតុញៀនបញ្ចូលក្នុងប៉េងប៉ោង ឃាត់មនុស្សចំនួន ២៤៧នាក់  (ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកំសាន្ត ដែលបានប្រើប្រាស់សារធាតុញៀន បញ្ចូលក្នុងប៉េងប៉ោង (Happy balloon ប៉េងប៉ោងបញ្ចូលឧស្ម័នណាយទ្រីសអុកសៃ Nitrous oxide) ២កន្លែង ដោយឃាត់មនុស្សចំនួន ២៥០នាក់ (ស្រី៨៥នាក់) ដកហូតបំពង់ផ្ទុកសារធាតុ Nitrous oxide ចំនួន១៣បំពង់ និងប៉េងប៉ោង ព្រមទាំងឧបករណ៍មួយចំនួនធំ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ការបង្ក្រាបក្លឹបកម្សាន្តទាំង២ទីតាំងនេះ ដោយមានការសហការពីកម្លាំងនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។  * ទីតាំងទី១៖ នៅក្លឹបឈ្មោះណាំប៊ឺរណាញ(Number 9) ស្ថិតនៅផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនមនុស្ស ១០៥នាក់ ស្រី៤១នាក់ ក្នុងនោះ ម្ចាស់ក្លឹប អ្នកគ្រប់គ្រង សន្តិសុខ ៣នាក់ និងភ្ញៀវ ១០៤នាក់ មានជនបរទេស ២៣នាក់ ស្រី៥នាក់ (ចិនតៃវ៉ាន់ ៩នាក់(ស្រី១), កូរ៉េ ៩នាក់, វៀតណាម ២នាក់(ស្រី), ហ្វីលីពីន ១នាក់(ស្រី), អាមេរិក ១នាក់(ស្រី), អង់គ្លេស ១នាក់)។ ចាប់យកបាន ដបឧស្ម័នធំៗ (ផ្ទុកឧស្ម័នណាយទ្រៅសអុកសៃ) ចំនួន ១២ដប និងប៉េងប៉ោងមួយចំនួនទៀតផង។ * ទីតាំងទី២៖ ៖ នៅក្លឹបឈ្មោះ DRIP 13 ស្ថិតនៅផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឃាត់មនុស្ស ១៤២នាក់ ស្រី៤៧នាក់ ក្នុងនោះ មេការ-បុគ្គលិក ៣២នាក់ និងភ្ញៀវ ១០៩នាក់  មានជនបរទេស ៩នាក់(វៀតណាម ៧នាក់(ស្រី២), កូរ៉េ១នាក់, អាហ្វ្រិក១នាក់) បានចាប់យកបំពង់ឧស្ម័ន ១បំពង់ និងប៉េងប៉ោងមិនទាន់ផ្លុំមួយចំនួនធំ (ប៉េងប៉ោងដែលបញ្ចូលឧស្ម័នហើយ ពួកវាចាក់ទម្លុះចោលអស់)។ បច្ចុប្បន្នមនុស្សចំនួន ២៤៧នាក់ កំពុងឃាត់ខ្លួននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរ ធ្វើតេស្តរកសារធាតុញៀន ស្រាវជ្រាវបង្ក្រាបបន្ត និងកសាងសំណុំរឿង ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានអំពាវនាវដល់សារធារណជន ពិសេសយុវជន យុវនារី សូមមេត្តា កុំប្រើប្រាស់ កុំសាកល្បងប្រើប្រាស់ ប៉េងប៉ោងសប្បាយ (Happy balloon) ឱ្យសោះ ព្រោះប៉េងប៉ោងដែលផ្ទុកឧស្ម័នសប្បាយ Nitrous Oxide បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សរសៃប្រសាទ សរសៃឈាម ធ្វើឱ្យបាត់ស្មារតីចងចាំ គាំងបេះដូង រហូតបាត់បង់ជីវិត។ សូមសារធារណជន ពិសេសយុវជនចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីរក្សាសុខមាលភាព សុខភាព និងអនាគតកូនចៅយើងទាំងអស់គ្នា ដោយរាយការណ៍ពីរាល់ទីតាំងដែលមានស្តុកទុក លក់ចែកចាយសារធាតុ Nitrous  Oxide (Happy balloon )។  នាយឧត្តមសេនីយ៍បន្តថា ក្នុងពេលឆាប់ៗនេះ ឧស្ម័នប្រភេទនេះនឹងត្រូវដាក់បញ្ចូលក្នុងច្បាប់ហាមឃាត់ ខណៈនៅបណ្ដាប្រទេសផ្សេងៗ ដូចជាប្រទេសអូស្ត្រាលី បើចែកចាយប្រើប្រាស់ឧស្ម័ននេះ នឹងត្រូវផ្ដន្ទាទោស២ឆ្នាំ-៥ឆ្នាំ។ ចំណែកឯនៅប្រទេសហូឡង់ កំពុងដាក់បញ្ចូលក្នុងច្បាប់  ឯនៅប្រទេសអង់គ្លេស ត្រូវបានហាមឃាត់៕

ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ២០២៣ ប្រចាំនៅភ្នំពេញ ចេញលិខិតថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា។ ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ប្រចាំនៅភ្នំពេញ បានចេញលិខិតថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលកន្លងមក សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំដូចជាៈ  បង្ក្រាបតាមច្រកប្រៃសណីយ៍, អាកាសយានដ្ឋានអន្តរជាតិ និងថ្មីៗនេះបង្ក្រាបក្រុមឧក្រិដ្ឋជន មេក្លោងមានអង្គការចាត់តាំង ដែលរៀបចំការដឹកជញ្ជូនគ្រឿងញៀនប្រភេទកេតាមីន ឆ្លងដែនតាមលំហរសមុទ្រទៅប្រទេសទី៣ សរុបគ្រឿងញៀនបង្ក្រាបបានប្រមាណ៨០០គីឡូក្រាម គិតជាទឹកប្រាក់ប្រមាណជាង៥០លានដុល្លារអាមេរិក ។ គួរបញ្ជាក់ថា ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ប្រចាំនៅភ្នំពេញ បានចេញលិខិតថ្លែងអំណរគុណចំនួន ០៣លើករួចមកហើយ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័នទាំងពីរ(DEA) និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលបង្ហាញពីស្នាដៃប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនដ៏ធំធេង និងស្តែងចេញនូវឆន្ទៈ មោះមុតរបស់មន្ត្រីអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ក្នុងការទប់ស្កាត់ការចរាចរគ្រឿងញៀនក្នុងពិភពលោក។  ទន្ទឹមនឹងនេះដែរ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរគុណដល់៖  • ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ក៏ដូចជាស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិដ៏ទៃទៀត ដែលបានរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន សំដៅរក្សាសុខមាលភាព និងសន្តិសុខដល់សង្គមជាតិទាំងមូល។ • សាធារណៈជនដែលបានចូលរួមកែលំអរដល់កងកម្លាំង និងសហការផ្ដល់ព័ត៌មាន រួមគ្នាប្រឆាំងបទល្មើសគ្រឿងញៀន ដែលនេះជាស្មារតីដ៏ប្រពៃ ក្នុងការអនុវត្តន៍ទិសស្លោក «៣កុំ ១រាយការណ៍»៕

រាជធានីភ្នំពេញ៖ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មការអេដស៍និងគ្រឿងញៀនបានបើកកិច្ចប្រជុំពិនិត្យ វាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ ក្រោមជំនួយគាំទ្ររបស់អង្គការILO ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:រាជធានី ខេត្ត ទាំង២៥ តំណាងអង្គការនិយោជក សហជីព និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។  លោក ទុន សុភ័ណ តំណាងអង្គការILO បានប្រសាសន៍ថា ការអនុវត្តនូវប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ គឺជាការងារសំខាន់ណាស់ដើម្បីសុខភាព សុវត្ថិភាពកម្លាំងពលកម្ម។  ក្នុងនាមតំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: នាឱកាសនោះ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀនក្រសួងការងារបានមានប្រសាសន៍ កោតសសើរ ថ្លែងអំណរគុណ ដល់គ្រប់ភាគីទាំងអស់នៃគណៈកម្មការអេដស៍និងគ្រឿងញៀន ដែលបានរួមគ្នាអនុវត្តនូវប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ សំដៅប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍ ដើម្បីសុវត្ថិភាពការងារ នៅកន្លែងធ្វើការ។

 June 27, 2019         អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តកំពង់ធំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  បានសហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្ត​កំពង់ធំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “ សុខភាព ដើម្បី យុត្តិធម៌ យុត្តិធម៌​ដើម្បីសុខភាព”  នៅថ្ងៃ ទី២៧  ខែមិថុនា  ឆ្នាំ ២០១៩ នាវិទ្យាល័យកំពង់ធំ ក្រោមអធិបតីភាពលោកជំទាវ  ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងឯកឧត្តម  សុខ  លូ  អភិបាលខេត្តកំពង់ធំ  និងជាប្រធានគណកម្មា​ធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត  មន្ទីរ  និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៅ​ក្នុងខេត្តជាច្រើន​ផងដែរ។       លោកឧត្តមសេនីយ៍ទោ  អ៊ុក កុសល  ស្នងការខេត្តកំពង់ធំ  និងអនុប្រធានអចិន្រ្តៃយ៍ គណ:កម្មាធិការត្រួត​ពិនិត្យ​គ្រឿងញៀនខេត្ត បានមានប្រសាសន៍ស្វាគមន៍  និងបង្ហាញពីការប្តេជ្ញាចិត្ត ខិតខំរួមគ្នាប្រយុទ្ធប្រឆាំង​គ្រឿង​​ញៀនបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន និងព្យាបាលអ្នកញៀនគ្រឿងញៀន។       លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មានប្រសាសន៍កោតសរសើរដោយស្មោះចំពោះគណៈកម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀន ខេត្តកំពង់ធំ  ថ្នាក់​ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដៃគូអង្គការមិន​មែន​រដ្ឋាភិបាល  ជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជន ដែលបានចូលរួម  និងគាំទ្រយ៉ាងសកម្មដល់ ការងារប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនតាមតួនាទី និងភារកិច្ចពាក់ព័ន្ធរៀងៗខ្លួន ប្រកបដោយសម្បជញ្ញៈ និងស្មារតីទទួល​ខុសត្រូវ​ខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់កាល នៃយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។       ឯកឧត្តម សុខ លូ អភិបាល  និងជាប្រធានគណកម្មាធិកាត្រួតពិនិត្យគ្រឿងញៀនខេត្តបាន កោតសរសើរ​ដោយ​ស្មោះចំពោះថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការនៅតាមអង្គភាពពាក់ព័ន្ធ អង្គការជាដៃគូជាតិ  អន្តរជាតិ សប្បុរសជនសិល្បករ សិល្បការនី ពិធីករ ពិធីការនី អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាន​ចូល​រួម និងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានអំពាវនាវដល់អ្នក​ពាក់ព័ន្ធទាំងអស់សូមបន្តវិធាន​ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យកាន់ តែមានប្រសិទ្ធភាព ហើយមន្រ្តីសមត្ថកិច្ចគ្រ​ប់ប្រ​ភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវ តែចៀសវាងឱ្យបានជាដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន៕ គឹមអាន

អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD   ប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ។  រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​  បានអញ្ជើញដឹកនាំប្រតិភូចូលរួមដាក់កម្រងផ្កា នៅវិមានឯករាជ្យ និងអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" នៅមណ្ឌប ឬប្រាសាទតូច តម្កល់ព្រះបរមរូបលើសួនច្បារខាងកើតវិមានឯករាជ្យផងដែរ។

អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD រាជធានីភ្នំពេញ៖ថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រជុំពិនិត្យលើសេចក្តីព្រាងផែនការជាតិ៥ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០២៤-២០២៨ ក្រោមការដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។  សូមបញ្ជាក់ថា ក្នុងសេចក្តីព្រាងផែនការជាតិ៥ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៤-២០២៨ មានចែកចេញជា៧ជំពូកនិង២ឧបសម្ព័ន្ធ ដែលក្នុងនោះរួមមាន៖ ជំពូកទី១៖ស្ថានភាពទូទៅ ជំពូកទី២៖ សមិទ្ធផល ចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចប្រឈមក្នុងការអនុវត្តន៍ផែនការជាតិស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ​២០១៩-២០២៣ ជំពូកទី៣ ៖ ផែនការយុទ្ធសាស្ត្រជំពូកទី៤ ៖ សកម្មភាពការងារសម្រាប់អនុវត្តន៍វិធានការយុទ្ធសាស្ត ជំពូកទី៥ ៖តម្រូវការធនធាន និងហិរញ្ញវត្ថុ ជំពូកទី៦៖ ការត្រួតពិនិត្យ និងវាយតម្លៃផែនការជាតិស្តីពីការត្រួតពិនិត្យគ្រឿងញៀនជំពូកទី៧៖ ការសន្និដ្ឋាន និងវាយតម្លៃ ឧបសម្ព័ន្ធ២មាន៖ ឧបសម្ព័ន្ធទី១: តារាងកម្មវិធីសកម្មភាពសម្រាប់អនុវត្តន៍វិធានការយុទ្ធសាស្ត ឧបសម្ព័ន្ធទី២: តម្រូវការថវិកាសម្រាប់ផែនការជាតិ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៤-២០២៨

រាជធានីភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍បែបនេះ ក្នុងជំនួបជាមួយលោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀន អមស្ថានទូតថៃប្រចាំនៅកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។   ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធរវាងកម្ពុជា ថៃ ពិសេសក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ដែលតែងតែផ្តល់នូវការគាំទ្រដល់សកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។   ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានបញ្ជាក់បន្ថែមថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាប្រឈមរួមរបស់ប្រទេសយើងទាំងពីរ ក៏ដូចជានៅក្នុងតំបន់ និងសកលលោក ដែលទាមទារឲ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងប្រទេសនិងប្រទេស ជាពិសេសមន្រ្តីអនុវត្តច្បាប់និងមន្រ្តីអនុវត្តច្បាប់ ក្នុងការពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ការចរាចរ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់នៅតំបន់ព្រំដែន និងឆ្លងកាត់ព្រំដែន ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ និងឈានទៅលប់បំបាត់ឲ្យបានរាល់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ក្នុងនោះការទប់ស្កាត់ការលួចបង្វែរសារធាតុគីមីផ្សំពីសកម្មភាពស្របច្បាប់ទៅផលិតគ្រឿងញៀន ក៏ជាភារកិច្ចចំពោះមុខមួយដែលប្រទេសយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់។   Join Telegram ជាមួយគ្នានេះ លោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀន តំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) បានលើកឡើងថា ប្រទេសថៃនិងកម្ពុជា មានចំណងមិត្តភាពល្អនិងមានកិច្ចសហប្រតិបិត្តការលើគ្រប់វិស័យ ក្នុងនោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាបញ្ហាសំខាន់ដែលប្រទេសទាំងពីរបាននិងកំពុងមានកិច្ចសហការល្អ និងគាំទ្រគ្នាទៅវិញទៅមកគ្រប់សកម្មភាពសំដៅរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងប្រទេស និងតំបន់។ ជាងនេះទៀត លោកបានបញ្ជាក់បន្ថែមថា ប្រទេសយើងទាំងពីរនៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការល្អជាមួយគ្នាលើកគ្រប់វិស័យ ក្នុងនោះបញ្ហាគ្រឿងញៀន គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
មន្ទីរគ្រឿងញៀន--អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

No comments:

Post a Comment