Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Friday, August 30, 2024

ផែនការបដិវត្តន៍ពណ៍ ខែ សីហា ២០១៤

គំរូបដិវត្តន៍ពណ៍លើសកលលោករួមមានដូចជា ៖
  1. បដិវត្តន៍ពណ៍  កូរ៉េខាងត្បូង South Korea
  2. បដិវត្តន៍ពណ៍ ជប៉ុន Japan
  3. បដិវត្តន៍ពណ៍នៅ អូស្រ្តាលី Australia
  4. បដិវត្តន៍ពណ៍ នៅ តៃវ៉ាន់ Taiwan
  5. វេណេហ្សុយអេឡា Venezuela
  6. បដិវត្តន៍ពណ៍ ភូមារ Burma
  7. បដិវត្តន៍ពណ៍ ហុង កុង Hong Kong
  8. បដិវត្តន៍ពណ៍ ស្រីលង្លកា Sri Lanka
  9. បដិវត្តន៍ពណ៍ បាតុកម្ម នៅ អគ្ឡេស United Kongdoms
  10. បដិវត្តន៍ពណ៍ អ៊ុយក្រែន Ukraine 
  11. បដិវត្តន៍ពណ៍ បឹងក្លាដេស Bengladesh 
  12. បដិវត្តន៍ពណ៍ នៅប្រទេសថៃ Thailand 2006
  13. បដិវត្តន៍ពណ៍ នៅ វៀតណាម Vietnam 2014, 2018
  14. បដិវត្តន៍ពណ៍ នៅកម្ពុជា រដ្ឋប្រហារ ឆ្នាំ ១៩៧០ ( ប្រវត្តិ អ៊ិនតាំ ប្រវត្តិ លន់ នល់ ប្រវត្តិ .ហង់្ស ធុនហាក់.. ប្រវត្តិ ចេង ហេងប្រវត្តិ ស៉ឺង ង៉ុកថាញ់ )
  15. បដិវត្តន៍ពណ៍ នៅកម្ពុជា ២០១៣
  16. បដិវត្តន៍ពណ៍ នៅ កម្ពុជា ២០២៤ 
    1. ផែនការធ្វើ បដិវត្តន៍ពណ៍ 
    2. ផែនការកំទេច បដិវត្តន៍ពណ័)
  17. បដិវត្តន៍ពណ៍ យូហ្គោស្លាវី Yugoslavia 
ផែនការបដិវត្តន៍ពណ៍ ខែ សីហា ២០១៤ នៅកម្ពុជា ដែលទំព័រនេះ បង្ហាញ រូបភាពខ្លះៗមួយចំនួន ស្តីអំពី រូបភាព នៃការធ្វើបដិវត្តន៍ពណ៍ តាមបណ្តាញសង្គម ហ្វេសប៊ុក ដូចមានខាងក្រោមនេះ ៖

៣០ សិហា ២០២៤ ប្រភព កម្ពុជាថ្មី កងកម្លាំង និងអាជ្ញាធរ បានត្រៀមលក្ខណៈទប់ស្កាត់ការបង្កចលាចលនៅក្នុងសង្គម ក្រោយមានការប្រកាសធ្វើបាតុកម្មជាថ្មីនៅក្រៅប្រទេស។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។ លោក បញ្ជាក់ថា កម្លាំងគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ បានបន្តឈរជើងតាមគោលដៅ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ពិសេសការត្រៀមទប់ស្កាត់ចលនាដែលមាននិន្នាការជ្រុលនិយមក្នុងការចិញ្ចឹមចិត្តធ្វើបាតុកម្ម ឬកុបកម្មបង្កអសន្តិសុខក្នុងសង្គម។ការបញ្ជាក់របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃខាងលើ បន្ទាប់ពីមានព័ត៌មានថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការត្រៀមធ្វើបាតុកម្មជាថ្មីម្ដងទៀតនៅឯប្រទេសកូរ៉េខាងត្បូង ក្រោយភាពបរាជ័យកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅ ដែលចង់ធ្វើបាតុកម្មនៅរាជធានីភ្នំពេញ។ លោក ទូច សុខៈ បញ្ជាក់ថា គម្រោងបាតុកម្មនៅបរទេសមិនមានជាបញ្ហាចោទដល់ការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅក្នុងប្រទេសកម្ពុជាទេ។

 ផែនការ ធ្វើ បដិវត្តន៍ពណ៍ 


ក្រុមគណបក្ស កែម ឡី កំពុងផ្សាយបំពុលពត៍មាន គេថា ព្រំដែនចេះដើរ ឬ ដៀល ជេរអ្នកទៅមើលព្រំដែន មិនចេះរឿងព្រំដែន ល្ងង់ ខ្លៅ...។ ក្រុម កែម ឡី ជាក្រុមប្រឆាំង ៨ ទិស Moderate Party មិនមែនជា បក្សប្រឆាំងធម្មតាទេ Opposition Party ។ បក្ស ពួក របស់ កែម ឡី គឺ អ្នកណាក៍ជា ខ្មាំងដែរ សូម្បី ប្រឆាំងដូចគ្នា ក៍ក្រុមកែម ដៀល ជេរគេដែរ។ យើងនៅ ចាំកាលឆ្នាំ ២០១០ កែម ឡី ដៀល សុខ ទូច ថា អត់ចេះ ផែនទីផង ទៅមើលព្រំដែនយល់ដែរអី? ទៅជឿអីផែនទី បើទៅមើលព្រំដែនផ្ទាល់ មិនច្បាស់ជាង? នេះជារូបភាព ដែល ពួកគេ ទៅ មើល ព្រំដែនផ្ទាល់ភ្នែក !!! គេពួកគេ បំផុសបំពុល គ្មានយល់រឿង ប្រព័ន្ធការពារ ប្រព័ន្ធរារាំង ប្រព័ន្ធឧបសគ្គ ប្រព័ន្ធផ្លូវល្បាត...៕


RFA Khmer 
លោក ហ៊ុន សែន ព្រមាន​ប្រើ​​ហិង្សា​លើ​អ្នក​ប្រើ​តេឡេក្រាមទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ពី​គម្រោង​CLV
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ព្រមាន​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​តេឡេក្រាម ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម (CLV)។ អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស ថា ការ​ប្រើប្រាស់​ពាក្យ​សម្ដី​របស់​លោក ហ៊ុន សែន នេះ គឺ​ជា​ការ​គំរាម​កំហែង​ពលរដ្ឋ ហើយ​ទង្វើ​នេះ មិន​អាច​បញ្ឈប់​ការ​ទាមទារ​របស់​ពលរដ្ឋ​បាន​ឡើយ ។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ថ្ងៃទី១៣ ខែ​សីហា បាន​ប្រើប្រាស់​គណនី​តេឡេក្រាម (Telegram) មាន​ឈ្មោះ​ថា ចៅសែន ចូល​ទៅ​គំរាម​នៅ​ក្នុង​​គ្រុប​តេឡេក្រាម​ឈ្មោះ «រួបរួម​ដើម្បី​ជាតិ» ដែល​ជជែកគ្នា​អំពី​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ ​អភិវឌ្ឍន៍​ CLV។

លោក ហ៊ុន សែន៖ «ដល់​ដំណាក់​កាល​រៃ​លុយ​ហើយ​ហី ចេញ​តែ​ពី​ភូមិ​អញ​វៃ​ហែង​រយះ​ក្បាល អញ​គ្រាន់​តែ​ប្រាប់​ហែង។ អញ​ប្រាប់​ពួក​ហែង​ឲ្យ​ច្បាស់ ពួក​ហែង​មាន​គ្នា​ប៉ុន្មាន​នាក់​ចេញ​ក្បាល​ឲ្យ​អស់​មក ទូទាត់​បញ្ជី​ម្ដង​ឲ្យ​វា​អស់​តែ​ម្ដង កុំ​ចាំ​យូរ​ពេក​ចេញ​ឲ្យ​អស់​មក»។

លោក ហ៊ុន សែន បាន​ចោទ​គ្រុប​តេឡេក្រាម ដែល​មាន​ឈ្មោះ  «រួបរួម​ដើម្បី​ជាតិ »នេះ មាន​គម្រោង​តវ៉ា​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល ។ ប៉ុន្តែ​ភាគ​ច្រើន​អ្នក​នៅ​ក្នុង​គ្រុប​តេឡេក្រាម​នេះ ពុំ​មាន​អត្តសញ្ញាណ​ច្បាស់​លាស់​នោះ​ទេ។

អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ១៣ ខែ​កក្កដា​ថា សម្ដី​លោក ហ៊ុន សែន នេះ ជា​ការ​ប្រើប្រាស់​សម្ដី​គំរាម​កំហែង​ពលរដ្ឋ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ CLV ។ ទោះ​យ៉ាង​ណា អ្នកឃ្លាំមើល​រូប​នេះ លើកឡើង​ថា ពលរដ្ឋ​គួរតែ​ពិចារណា​ប្រុងប្រយ័ត្ន​ ចំពោះ​ការ​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ណាមួយ​ដែរ ព្រោះ​អាច​ជា​អន្ទាក់​របស់​រដ្ឋាភិបាល​របស់​គ្រួសារ​ត្រកូល«ហ៊ុន» ដែល​ចង់​ក្រសោប​អ្នក​ហ៊ាន​តវ៉ា​ពិត​ប្រាកដ។

លោក ស៊ឹង សែនករុណា៖ «សារ​សំឡេង លោក ហ៊ុន សែន ដែល​ជា​ប្រធាន​ព្រឹទ្ធសភា​នេះ ខ្ញុំ​យល់​ថា វា​ជា​អំពើ​មួយ​ដែល​ថ្នាក់​ដឹកនាំ​លើ​ពិភពលោក ដែល​យើង​កម្រ​មាន​ណាស់ ដែល​យើង​មិន​ដែល​ឃើញ​ទាល់តែសោះ គឺ​មាន​តែ​មេដឹកនាំ​ខ្មែរ​នេះ​ហើយ ដែល​តែងតែ​លើក​ឡើង​អំពី​សារ​គំរាមកំហែង​ប្រើ​ហិង្សា​ជា​ហូរហែ បន្ត​បន្ទាប់​មក នេះ​ដោយសារតែ​លោក មាន​អំណាច​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​ឯង ។ បើ​យើង​និយាយ​ពី​ច្បាប់ ការប្រើប្រាស់​សារ​គំរាមកំហែង ការ​ប្រើប្រាស់​សារ​ហិង្សា​វាយ​ដំ​អ្នកណា​ទាំង​អស់​នេះ គឺ​ត្រូវ​មាន​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​យើង​ដឹង​ហើយ មាន​អ្នកណា​ហើយ​ចាត់​វិធានការ​ទៅ​លើ​គាត់ បើ​អំណាច​ទាំង​អស់​នៅ​លើ​ដៃ​គាត់​ទៅ​ហើយ»។

នេះ​មិន​មែន​ជា​លើកទី១ ឡើយ​ ដែល​បុរស​ខ្លាំង លោក ហ៊ុន សែន ប្រើ​ភាសា​គំរាម​កំហែង​លើ​ពលរដ្ឋ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដក​ខ្លួន​ចេញ​ពី​គម្រោង​តំបន់​​ត្រីកោណ​អភិវឌ្ឍន៍ CLV។ ទោះយ៉ាងណា រលក​តវ៉ា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស នៅតែ​ពុះ​កញ្ជ្រោល​ដដែល ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដក​ខេត្ត​ខ្មែរ​ទាំង៤ ចេញ​ពី​គម្រោងCLV ដើម្បី​កុំ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ទៅ​វៀតណាម​ដូច​ប្រវត្តិសាស្ត្រ៕


ផែនការបដិវត្តន៍ពណ៍ ខែ សីហា ២០១៤


ផែនការបដិវត្តន៍ពណ៍ ខែ សីហា ២០១៤
RFA Khmer 
ពលរដ្ឋ​ខ្មែរ​បន្ត​រក្សា​ជំហរ​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ដក​កម្ពុជា​ពី​គម្រោង CLV
ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​រក្សា​ជំហរ​ទាមទារ​ឱ្យ​លោក ហ៊ុន សែន បញ្ឈប់​ដាក់​ខេត្ត​ខ្មែរ​ចំនួន៤ នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​ជាមួយ​ប្រទេស​វៀតណាម និង​ឡាវ ពីព្រោះ​ពួកគាត់​មើល​ឃើញ​ថា មេ​ដឹកនាំ​ក្រុងភ្នំពេញ​មាន​ចេតនា​មិន​ស្មោះត្រង់​នឹង​អាច​នាំ​ឲ្យ​កម្ពុជា​បាត់បង់​ធនធាន​ធម្មជាតិ និង​ទឹកដី​របស់​ខ្លួន​ទៅ​វៀតណាម។ ការ​ប្ដេជ្ញា​ចិត្ត​នេះ គឺ​បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​មិន​ដក​ខ្លួន​ចេញ​ពី​គម្រោង CLV តាម​ក្ដី​កង្វល់​របស់​ពលរដ្ឋ។

តំណាង​បាតុករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ម៉ាត់ វណ្ណនី ថ្លែង​ថា លោក​មិន​ជឿ​ទុក​ចិត្ត​លើ​ការ​បកស្រាយ​របស់​លោក ហ៊ុន សែន នោះ​ទេ។ លោក​បញ្ជាក់​ថា បើ​លោក ហ៊ុន សែន មានៈ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី​គម្រោង​កិច្ច​សហប្រតិបត្តិការ​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ទេ ក្រុម​បាតុករ​នៅ​ប្រទេស​កូរ៉េ​នៅតែ​​ចេញ​តវ៉ា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ចេញ​ពី​គម្រោង CLV ពីព្រោះ​ពួក​គាត់​បារម្ភ​ខ្លាច​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​ដូច​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់។

លោក ម៉ាត់ វណ្ណី៖ ល្គឹក​ណា​ក៏​ដោយ បើ​សិន​ជា​គាត់​នៅតែ​បន្ត​គម្រោង​ហ្នឹង គឺ​យើង​អត់​ទទួល​យក​បាន​ទេ។ យើង​ជា​ម្ចាស់​ប្រទេស ម្ចាស់​ទឹក​ម្ចាស់​ដី ជា​ការ​រួម​ចំណែក​នោះ យើង​មិន​ទទួល​យក​ការ​បកស្រាយ​ជា​ដាច់ខាត ទោះ​ក្រោម​រូបភាព​ក៏​ដោយ ទោះបី​​នៅ​ក្នុង​រូបភាព​គំរាមកំហែង លួងលោម​យ៉ាង​ណា ក៏​យើង​នៅតែ​ប្រកាន់​ជំហរ​ធ្វើ​ម៉េច​ឱ្យ​រដ្ឋាភិបាល ត្រូវតែ​ដក​ខ្លួន​ចេញ​ពី​គម្រោង (CLV) ទោះ​តម្លៃ​ណា​ក៏​ដោយ»។

ចំណែក​ពលករ​នៅ​ធ្វើ​ខ្មែរ​នៅ​ប្រទេស​ថៃ លោក សុះ សល់ បញ្ជាក់​ជំហរ​​​ថា​លោក​មិន​ជឿ​ទុកចិត្ត​លើក​ពាក្យ​សន្យា​របស់​​លោក ហ៊ុន សែន នោះ​ទេ ពីព្រោះ​ក្រោម​អំណាច​របស់​លោក ហ៊ុន សែន កន្លង​មក កម្ពុជា​បាន​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​ជា​បន្តបន្ទាប់។ ទាំង​នេះ​ហើយ ជា​ហេតុផល​សម​ល្មម​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​នាំ​គ្នា​តវ៉ា ដើម្បី​កុំ​ឱ្យ​សោកស្ដាយ​ដូច​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ទៀត។ លោក សុះ សល់ មើល​ឃើញ​ថា មូលហេតុ ដែល​លោក ហ៊ុន សែន មិន​ព្រម​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស (CLV) នៅ​ពេល​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា​លោក ហ៊ុន សែន កំពុង​អនុវត្ត​នយោបាយ​ដឹង​គុណ​វៀតណាម ដែល​ជា​អ្នក​លើក​បន្តុប​ខ្លួន​ឱ្យ​ឡើង​កាន់​អំណាច ហើយ​បាន​ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត មក​ដល់​ពេល​នេះ។

លោក សុះ សល់៖ គាត់​គំរាម​មិន​ឱ្យ​និយាយ​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស (CLV) មាន​ន័យ​ថា​គាត់​បិទបាំង​រឿង​អ្វី​មួយ​ហើយ អ្វី​ដែល​លោក ហ៊ុន សែន បិទបាំង​គឺ​ពលរដ្ឋ​ខ្មែរ​មិន​ដឹង​ច្រើន​ណាស់​ចំពោះ​ការចូលរួម​គម្រោង​នេះ។ ក្នុងនាម​ជា​ពលរដ្ឋ​ចង់​ស្នើ​ដល់​រដ្ឋាភិបាល​គួរ​ស្ដាប់​យោបល់​របស់​ពលរដ្ឋ​ ពីព្រោះ​ពលរដ្ឋ​គិត​ថា នឹង​អាច​ខាតបង់​អ្វី​ដែល​រកស៊ី​ជាមួយ​វៀតណាម​បទពិសោធន៍​យូរ​ឆ្នាំ​មក​ហើយ គឺ​យើង​រក​ស៊ី​ជាមួយ​វៀតណាម​អត់​ដែល​ចំណេញ​ទេ »។

ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១២ ខែសីហា​បកស្រាយ​តាម​បណ្ដាញ​សង្គម​ដោយ​លោក​អះអាង​ថា លោក​មិន​អាច​ដក​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម និង​ឡាវ​តាម​សំណើ​របស់​ពលរដ្ឋ​បាន​ឡើយ ដោយ​លោក​លើក​ហេតុផល​ដដែលៗ ថា គម្រោង​នេះ​ជួយ​អភិវឌ្ឍន៍​ខេត្ត​ទាំង៤ របស់​កម្ពុជា។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​បង្ក្រាប និង​កម្ចាត់​ក្រុម​អ្នក​ហ៊ាន​ងើប​តវ៉ា​នៅ​ក្នុង​ប្រទេស ដែល​លោក​ចោទ​ថា ជា​ក្រុម​ប្រឆាំង​នៅ​ពី​ក្រោយ​ទៅ​វិញ។

លោក ហ៊ុន សែន៖ «បងប្អូន​បាន​ស្នើ​ថា ឱ្យ​ដក​យក​គម្រោង​នេះ​ចេញ CLV ប៉ុន្តែ ខ្ញុំ​សួរ​បងប្អូន​ថា​របស់​ដែល​យើង​បាន​ដាក់​ទៅ​សម្រាប់​ការអភិវឌ្ឍ វា​ជា​របស់​យើង តើ​យើង​ដក​យក​ទៅ​គ្រវាត់​ចោល​នៅ​ឯណា តើ​យើង​នឹង​អាច​ដក​ផែន​ដី​នេះ​នៅ​បួន​ខេត្ត​នេះ​យក​ទៅ​ដាក់​លើ​មេឃ ឬ​ទៅ​កន្លែង​ណា មិន​អាច​ទៅ​រួច​ទេ»។

ទោះបី​លោក ហ៊ុន សែន អះអាង​បែប​នេះ​ក្ដី អ្នក​ឃ្លាំមើល​ពិនិត្យ​ឃើញ​ថា ក្រោយ​លោក ហ៊ុន សែន ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ឲ្យ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជាង ៤០ឆ្នាំ​មក​នេះ លោក​មិន​បាន​យកចិត្ត​ទុក​ដាក់​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម​នោះ​ទេ។ ពួកគាត់​សង្កេតឃើញ​ថា​ពលរដ្ឋ​នៅ​តាម​ព្រំដែន ជួប​ការ​លំបាក​ខ្លាំង​ដោយសារ​ខ្វះ​ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​ភ្លើង និង​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ ព្រមទាំង​គ្មាន​ទីផ្សារ​លក់​កសិផល​ជាដើម រហូត​ដល់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ជួល​ដី​ស្រែ​ចម្ការ​ឲ្យ​ពលរដ្ឋ​វៀតណាម​ធ្វើ​ទៀត​ផង។ ចំណែក​ពលរដ្ឋ​ដែល​និយាយ​រឿង​ព្រំដែន និង​រិះគន់​ពលរដ្ឋ​វៀតណាម​រស់​នៅ​ប្រទេស​កម្ពុជា​ខុស​ច្បាប់​ត្រូវ​លោក ហ៊ុន សែន ចាប់​ដាក់គុក។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត មាន​ប្រសាសន៍​ថា ការណ៍​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​នាំ​គ្នា​ចេញ​តវ៉ា និង​ធ្វើ​បាតុកម្ម ដោយសារ​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) មិន​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា ជាក់ស្ដែង​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​នានា ដែល​លោក ហ៊ុន សែន ធ្វើ​ជាមួយ​មេ​ដឹកនាំ​វៀតណាម​កន្លង​មក បាន​ធ្វើ​ឱ្យ​បាត់បង់​កោះត្រល់ និង​ទឹកដី​នៅ​តាម​បណ្ដោយ​ព្រំដែន​ទៅ​ឱ្យ​វៀតណាម ខណៈ​ពលរដ្ឋ​វៀតណាម​ចូល​មក​រស់​នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​វិញ អាជ្ញាធរ​កម្ពុជា​មិន​បាន​ទប់​ស្កាត់​ជាដើម។

លោក ម៉ែន ណាត៖ «វា​ជា​គំនិត​ទុច្ចរិត គំនិត​អាក្រក់​ដោយ​មិន​សម​ជា​មេដឹកនាំ​ប្រទេស​ទេ មនុស្ស​បែប​អ៊ីចឹង​គួរ​ត្រូវ​បាន​ដក​ហូត​អំណាច​ តាមរយៈ​ប្រជាពលរដ្ឋ​ហ្នឹង​ឯង ប្រជាពលរដ្ឋ​បច្ចុប្បន្ន​មាន​តែ​ឈប់​ខ្លាច ញញើត​ជាមួយ​លោក ហ៊ុន សែន ត្រូវ​ចេញ​មក​តវ៉ា ទាមទារ​រក​យុត្តិធម៌​ស្រប​តាម​រដ្ឋធម្មនុញ្ញ បាន​អាច​ជំរុញ​លោក ហ៊ុន សែន ដក​ខ្លួន​ចេញ​ពី​គម្រោង CLV និង​គម្រោង​ផ្សេង​ទៀត»។
ក្រុម​បាតុករ និង​អ្នក​ឃ្លាំមើល​និយាយ​ថា អ្វី​ដែល​ពលរដ្ឋ​ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​ដក​ខ្លួន​ចេញ​ពី​គម្រោង CLV នៅ​ពេល​នេះ គឺ​ពួក​គាត់​ចង់​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បង្ហាញ​ឆន្ទៈ​ស្មោះត្រង់ និង​ដើរ​ចេញ​ពី​នយោបាយ​បម្រើ​វៀតណាម ដែល​នាំ​ឱ្យ​បាត់​ទឹក​ដី​ដូច​ពី​មុន៕

No comments:

Post a Comment