Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Wednesday, April 30, 2025

ប្រវត្តិសាស្រ្ត ប្រទេសឥណ្ឌា

បណ្តាឯកសារសំខាន់ៗពាក់ព័ន្ធ ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត និងយោធភូមិសាស្រ្ត ប្រទេសឥណ្ឌា រួមមាន៖

ប្រភព Wikipedia នៅ​សតវត្ស​ទី​១៩ ចក្រភពអង់គ្លេស​បាន​កាន់កាប់​ទឹកដី​ឥណ្ឌា​ទាំងមូល​។ កងទ័ព​ឥណ្ឌា ដែល​ស្ថិត​នៅ​ក្នុង​ជួរកងទ័ព​ជើងគោក​ចក្រភពអង់គ្លេស បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គ្រាមលោក​ទាំង​ពីរលើក​ ជួយ​អង់គ្លេស​ប្រឆាំង​នឹង​សត្រូវ។ ការ​តស៊ូ​ដោយ​អហិង្សា​ប្រឆាំង​អាណានិគម​អង់គ្លេស ដឹកនាំ​ដោយ មហាត្មៈ​ គន្ធី (Mahatma Gandhi) និង ចាវាហាឡាល នេរុ (Jawaharlal Nehru) បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៧។ ក្រោយ​ការ​ទទួល​បាន​ជ័យជំនះ​ ឧបទ្វីបឥណ្ឌា​ត្រូវ​បាន​បែងចែក​ជា​រដ្ឋ​ពីរ​ផ្សេង​គ្នា ដោយ​បុព្វហេតុ​ទំនាស់​សាសនា​គឺៈ ឥណ្ឌា និង​រដ្ឋឥស្លាម​ប៉ាគីស្ថាន ហើយ​មហាត្មៈ​ គន្ធី ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ពួក​ហិណ្ឌូនិយម​ជ្រុល​ នៅ​​ថ្ងៃ​​ទី​​ ៣០ មករា​ ឆ្នាំ​ ១៩៤៨ ក្រោយ​​ពេល​​ដែល​​ឥណ្ឌា​​ទើប​តែ​​បាន​​ទទួល​​ឯករាជ្យ​​ពី​​អង់គ្លេស​​។ ការ​ចាកចេញ​ទៅ​របស់​ពួក​អង់គ្លេស​បាន​បន្សល់​ទុក​ឲ្យ ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​នូវបញ្ហា​ទំនាស់​ដណ្ដើម​ដែនដី​កាស្មៀរ។ សង្គ្រាម​​លើក​ទី​៣ រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ ១៩៧១ បាន​បណ្តាល​ឲ្យ​ប្រទេសប៉ាគីស្ថានខាងកើត​ក្លាយ​ជា​រដ្ឋ​បង់ក្លាដេស​ឯករាជ្យ ពី​ប្រទេស​ប៉ាគីស្ថាន​ខាងលិច (ប្រទេស​ប៉ាគីស្ថាន​សព្វថ្ងៃ)។

រដ្ឋធម្មនុញ្ញ​ឥណ្ឌា គឺជា​រដ្ឋធម្មនុញ្ញ​ ដែល​ចំណាស់​ជាងគេ និង​ទូលំទូលាយ​បំផុត​ក្នុងចំណោម​ប្រជាជាតិ​ឯករាជ្យ​នៅ​លើ​ពិភពលោក ដោយ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ សីហា ឆ្នាំ ១៩៥០ ​មក​ម៉្លេះ​។ បុព្វ​កថា​ នៃ​រដ្ឋធម្មនុញ្ញ នេះ​បាន​ចែងថា​ ឥណ្ឌា​ គឺជា​ សាធារណរដ្ឋ ដែល​មាន​ អធិបតេយ្យភាព​ សង្គមនិយម​ មិន​អាស្រ័យ​​ជំនឿ​សាសនា​ និង​ប្រជាធិបតេយ្យ​។ ឥណ្ឌា​មាន​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ និង​សភា​ពីរ​ ដែល​យក​តាម​របៀប​លោក​ខាងលិច​ ដែល​ចែក​អំណាច​បី​ផ្សេង​គ្នា​គឺ៖ អង្គ​នីតិប្បញ្ញត្តិ អង្គ​នីតិប្រតិបត្តិ​ និង​​តុលាការ ។

ប្រធានាធិបតី​ ជា​ប្រមុខរដ្ឋ​ ដែល​ត្រូវ​បាន​បោះឆ្នោត​តាម​វិធីមិនទូទៅ (សកល)​ ដែល​រួមមាន​ សមាជិក​នៃ​សភា​ទាំងពីរ​ សម្រាប់​អាណត្តិ​ រយៈពេល​ប្រាំ​ឆ្នាំ​ ដោយ​ពុំ​មានការ​កម្រិត​អាណត្តិ​ទេ​។ ប្រធានាធិបតី​ឥណ្ឌា​គឺជា​និមិត្តរូប​ ពុំ​មាន​អំណាច​ទូលំទូលាយ​ទេ​ ប៉ុន្តែ​មាន​សិទ្ធិ​ប្រកាស​ប្រទេស​ដាក់​ក្នុង​ភាព​អាសន្ន​ប្រសិនបើ​មាន​ការចាំបាច់​។ នាយករដ្ឋមន្ត្រី​ ជា​ប្រមុខ​រដ្ឋាភិបាល មាន​អំណាច​យ៉ាង​ទូលំទូលាយ​ ក្នុង​អង្គ​នីតិប្រតិបត្តិ ។ នាយករដ្ឋមន្ត្រី​ ត្រូវ​តែងតាំង​ដោយ​ប្រធានាធិបតី និង​ដោយ​មាន​ការ​គាំទ្រ​ពី​សភា​ ពី​គណបក្ស​ ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ជាន់​ទាប​។

No comments:

Post a Comment