នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Saturday, May 10, 2025

ភូមិសាស្រ្ត នយោបាយ ប្រទេស ឥណ្ឌា

បណ្តាឯកសារសំខាន់ៗពាក់ព័ន្ធ ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត និងយោធភូមិសាស្រ្ត ប្រទេសឥណ្ឌា រួមមាន៖

ទំនាក់ទំនង​អន្តរជាតិ និង​យោធា​ Wikipedia

ចាប់​តាំង​ពី​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​ ១៩៤៧ មក ឥណ្ឌា​ បាន​ថែ​រក្សា​ចំណង​មិត្តភាព​ជាមួយ​ប្រជាជាតិ​ជា​ច្រើន​។ នៅ​ទសវត្សរ៍​ឆ្នាំ​ ១៩៥០​ ឥណ្ឌា​បាន​ចាប់​យក​តួនាទី​ជា​អ្នក​ដឹកនាំ​ការ​គាំទ្រ​ដល់​ការ​ទាមទារ​ឯករាជ្យ​នៃ​បណ្ដា​អាណានិគម​​អឺរ៉ុបនៅ​ទ្វីប​​​អាស៊ី និង​​​អាហ្វ្រិក។ ឥណ្ឌា​គឺ​ជា​សមាជិក​នៃ​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ ។ ក្រោយ​ពី​សង្គ្រាម​រវាង​ ចិន-ឥណ្ឌា​ និង​ ឥណ្ឌា-ប៉ាគីស្ថាន​ នៅ​ឆ្នាំ​ ១៩៦៥ មក​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ ឥណ្ឌា​ និង​​​សហភាព សូវៀត បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ បាត់បង់​នូវ​ទំនាក់ទំនង​ជាមួយ​ ​សហរដ្ឋ​អាមេរិក ​ ហើយ​បាន​បន្ត​សភាព​បែប​នេះ​រហូត​ដល់​ការ​បញ្ចប់​នូវ​សង្គ្រាម ត្រជាក់​។ ឥណ្ឌា​ បាន​ធ្វើ​សង្គ្រាម​ ៤​ ដង​ជាមួយប៉ាគីស្ថាន​បញ្ហា​ចម្បង​គឺ​ជម្លោះ​ដណ្ដើម​ដែនដី​​កាស្មៀរ ។ ឥណ្ឌា​ បាន​ឈ្នះ​សង្គ្រាម​ជាមួយ​​ប៉ាគីស្ថាន​ នៅ​ឆ្នាំ​ ១៩៧១ ដោយ​ឥណ្ឌា​បាន​ជួយ​គាំទ្រ​ដល់​ចលនា​រំដោះ​ជាតិ​​បង់ក្លាដេស (​អតីត​ប្រ​ទេស​ប៉ាគីស្ថាន​ខាងកើត)​។

ភូមិសាស្រ្ត នយោបាយ ប្រទេស ឥណ្ឌា

ភូមិសាស្រ្ត នយោបាយ ប្រទេស ឥណ្ឌា

១១ ឧសភា ឆ្នាំ ២០២៥ ឥណ្ឌា ប៉ាគីស្ថាន៖ យប់មិញមានការប្រយុទ្ធគ្នាខ្លាំងជាងសព្វដងបន្ទាប់ពី ភាគីទាំង ២ យល់ព្រម រំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ដែលរៀបចំ បង្ខំដោយ លោក ដូណលត្រាំ ប្រធានាធិបតីអាមេរិក។ ការប្រយុទ្ធគ្នាដោយប្រើដ្រូន យន្តហោះ កាំភ្លើងធំ ក្នុងតំបន់ កាស្មៀរទាំង ២ គឺកាស្មៀឥណ្ឌា និង កាស្មៀប៉ាគីស្ថាន។ តាមរបាយការណ៍ គេសរសេរថា US pressure គឺសម្ពាធរបស់អាមេរិក បានជាភាគីទាំង ២ សុខចិត្តស៊ីញ៉េព្រមឈប់បាញ់ តែក្រោយមក ក៍នាំគ្នាបាញ់គ្នាជាថ្មី។ យោងតាមការវិភាគ ឃើញថា ប៉ាគីស្ថាន បំពាក់ដោយយន្តហោះ F_16 របស់អាមេរិក ចំនួន ៧៣ គ្រឿង ដែលការប្រើប្រាស់ យន្តហោះនេះក្នុង សង្រ្គាម ឥណ្ឌា ប៉ាគីស្ថាន គឺជាការខុសច្បាប់នៃកិច្ចព្រមព្រៀង ព្រោះយន្តហោះ F-16 សម្រាប់តែប្រើជាមួយ រដ្ឋភេរវកម្ម ឬ ក្រុមភេរវកម្មប់ុណ្ណោះ។ ចំណែក ឥណ្ឌា បំពាក់កាំភ្លើងធំធុន M 777 ចំនួន ១៤៥ គ្រឿងដែល កិច្ចសន្យាទិញនេះ មានតាំងពី ឆ្នាំ ១៩៨៦ មកតែ ពន្យា ឬ លុបចោលជាហូរ ព្រោះតែ ឥណ្ឌា មិនមែនជាសម្ព័ន្ធមិត្តអាមេរិក ដូច្នេះ ការដែលអាមេរិក ព្រមលក់កាំភ្លើងធំនេះចំនួន ១៤៥ គ្រឿងរយៈពេល ១៥ ឆ្នាំទៅមុខ គិតពីឆ្នាំ ២០១៩ មក អាចជាសម្ពាធដែល ហាម ឥណ្ឌា វាយប្រហារលើ ប៉ាគីស្ថាន ដោយអាវុធទំនើបនេះ។ វាបាញ់ចម្ងាយ ៧០ គម អាចវាយប្រហារ លើទីក្រុងជាច្រើនតាមព្រំដែន ប៉ាគីស្ថាន។

ភូមិសាស្រ្ត នយោបាយ ប្រទេស ឥណ្ឌា
ភូមិសាស្រ្ត នយោបាយ ប្រទេស ឥណ្ឌា

បរិបទសង្រ្គាមឥណ្ឌា ប៉ាគីស្ថាន Conventional Warfare សង្រ្គាមប្រកាស --សង្រ្គាមរដ្ឋ និង រដ្ឋ

បរិបទសង្រ្គាមឥណ្ឌា ប៉ាគីស្ថាន Conventional Warfare សង្រ្គាមប្រកាស --សង្រ្គាមរដ្ឋ និង រដ្ឋ

ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ឥណ្ឌា​បាន​ដើរ​តួនាទី​ដ៏​មាន​ឥទ្ធិពល​ក្នុង​សមាគម​អាស៊ាន SAARC និង​ WTO ។ ឥណ្ឌា​គឺ​ជា​សមាជិក​ និង​ជា​អ្នក​ទ្រទ្រង់​ដ៏​យូរ​លង់​ នៃ​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ចំនួន​ ៣៥ ទូទាំង​ទ្វីប​ទាំង​ ៤ ដោយ​មាន​កងទ័ព​ជាង​ ៥៥.០០០ នាក់​ និង​កម្លាំង​នគរបាល​ផ្ទាល់​ខ្លួន​ផង​ដែរ​។ ទោះបី​ជា​មាន​ការ​រិះគន់​ និង​មាន​ការ​ផ្ដល់​សច្ចាប័ន​យោធា​ក៏ដោយ​ ឥណ្ឌា​ នៅ​តែ​រក្សា​ជំហរ​បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​ CTBT និង NTP ជំនួស​ការ​ថែ​រក្សា​អធិបតេយ្យភាព​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ថ្មីៗ​នេះ​គំនិត​ ដែល​ផ្ដួចផ្ដើម​ដោយ​មេដឹកនាំ​ឥណ្ឌា​ បាន​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​ទំនាក់​ទំនង​រវាង​ ​សហរដ្ឋ​អាមេរិក ចិន និងប៉ាគីស្ថាន​។ នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​វិញ​ ឥណ្ឌា បាន​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ នៅ​អាមេរិក​ខាងត្បូង​ ​​​អាស៊ី និង​អាហ្វ្រិក​។

ឥណ្ឌា​ ជា​ប្រទេស​ ដែល​មាន​កងទ័ព​ច្រើន​ជាង​គេ​ទី​៣ នៅ​លើ​ពិភពលោក​ បន្ទាប់​ពី​ប្រទេស​ចិន​ និង​សហរដ្ឋ​អាមេរិក ដែល​រួមមាន​ទាំង កងទ័ព​ជើង​គោក​ ជើង​ទឹក​ និង​ជើង​អាកាស​។ កងទ័ព​​ជំនួយមាន​ដូច​ជា​ទាហាន​ប៉ារ៉ា​ (Paramilitary Forces) ឆ្មាំ​សមុទ្រ​ (Coast Guard) និង​កង​កំម៉ង់ដូ​យុទ្ធសាស្ត្រ​ (Strategic Forces Command) សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កងទ័ព​ទាំងអស់​។ ប្រធានាធិបតី​ គឺជា​មេ​បញ្ជាការ​កំពូល​ នៃ​កងទ័ព​ឥណ្ឌា​។ ឥណ្ឌា​បាន​ក្លាយ​ទៅ​ជា មហាអំណាច​នុយក្លេអ៊ែរ នៅ​ឆ្នាំ​ ១៩៧៤ បន្ទាប់​ពី​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​មក​ ដោយ​ពុំ​មាន​ការ​ប្រកាស​ជា​សាធារណៈ​ទេ​។ ២៤​ ឆ្នាំ​ក្រោយ​មក​គឺ​នៅ​ឆ្នាំ​ ១៩៩៨ បាន​ធ្វើការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរម្ដង​ទៀត​ ដោយ​បាន​ប្រកាស​ជា​សាធារណៈ​ នូវ​សក្ដានុភាព​របស់​ខ្លួន​ជា​ មហាអំណាច​នុយក្លេអ៊ែរ ។ ជា​ការ​ឆ្លើយ​តប​ចំពោះ​ព្រឹត្តិការណ៍​នេះ​ ប្រទេស​ប៉ាគីស្ថាន​ ដែល​ជា​សត្រូវ​ដ៏​យូរ​អង្វែង​ របស់​ឥណ្ឌា​ ក៏​បាន​ធ្វើការ​សាកល្បងអាវុធ​នុយក្លេអ៊ែរ របស់​ខ្លួន​ នៅ​ឆ្នាំ​ជាមួយ​គ្នា​នោះ​ដែរ​។ នា​ពេល​ថ្មីៗ​នេះ​ឥណ្ឌា​ បាន​ធ្វើ​សហ​ប្រតិការ​ជាមួយ​​សហរដ្ឋ​អាមេរិក ​ លើ​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ ទោះ​ជា​ឥណ្ឌា​ពុំ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ​។

បំណែង​ចែក​ប្រព័ន្ធ​រដ្ឋបាល ឥណ្ឌា គឺជា​សាធារណរដ្ឋ​សហព័ន្ធ​នៃ ២៨ រដ្ឋ (States) និង ០៧ ទឹកដីសហភាព (Union Territories) ហើយ​មាន​រដ្ឋធានី នៅ​ទីក្រុង​ញូដេលី (New Delhi) ។ គ្រប់​រដ្ឋ​ទាំងអស់ និង អាណាខេត្ត​ចំនួន​ពីរ​គឺ​៖ Producherry និង រដ្ឋធានី​ជាតិ​ដេលី (National Capital Territory of Delhi) បាន​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ និង អាណាខេត្ត​ផ្ទាល់ខ្លួន​។ អាណាខេត្ត​ចំនួន ០៥ ផ្សេងទៀត​ត្រូវ​បាន​តែងតាំង​ក្បាលម៉ាស៊ីន​រដ្ឋបាល និង គ្រប់គ្រង​ដោយផ្ទាល់​ពី​ប្រធានាធិបតី​។ នៅ​ឆ្នាំ​១៩៥៦ តាមរយៈ​ច្បាប់​ស្ដី​អំពី​ការរៀបចំ​រដ្ឋ​ឡើងវិញ (States Reorganisation Act) រដ្ឋ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​ទៅតាម​មូលដ្ឋាន​នៃ​ភាសា​។ រចនាសម្ព័ន្ធ​ថ្មី​នេះ​មិន​មាន​បំលាស់ប្ដូរ​អ្វី​ជា​ធំដុំ​ទេ​។ រដ្ឋ ឬ អាណាខេត្ត​នីមួយៗ ត្រូវ​បាន​ចែកទៅជា ៦១០ ស្រុក (Districts) សម្រាប់​ការគ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន​។ ស្រុក​ត្រូវ​បាន​ចែកទៅជា tehsils និង​បន្ត​ចែកទៅជា​ភូមិ (villages) ។ 

ក្នុង​ក្របខ័ណ្ឌ​សហព័ន្ធ​ ឥណ្ឌា​ជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក​។ តាម​ប្រវត្តិ​នៃ​ប្រជាធិបតេយ្យ​របស់​ឥណ្ឌា​ ភាគ​ច្រើន​នៃ​រដ្ឋាភិបាល​សហព័ន្ធ​ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​សមាជ​ជាតិ​ឥណ្ឌា ហៅគណ​បក្ស​សមាជ​ (Indian National Congress)។ ចំពោះ​នយោបាយ​ថ្នាក់​រដ្ឋ​ ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​ថ្នាក់​ជាតិ​ជាច្រើន​រួមមាន​ គណបក្ស​សមាជ គណបក្ស​ Bharatiya Janta (BJP) គណបក្ស​កុម្មុយនិស្ត​ឥណ្ឌា​ (​ម៉ាក្ស​និយម​) និង​គណបក្ស​ថ្នាក់​តំបន់​ជាច្រើន​ទៀត​។ ចាប់​ពី​ឆ្នាំ​ ១៩៥០ ដល់​ ឆ្នាំ​ ១៩៩០ លើក​លែង​តែ​រយៈ​ពីរ​ខ្លីៗ​ចេញ​នោះ​ គណបក្ស​សមាជ​តែង​តែ​មាន​សំលេង​ភាគ​ច្រើន​ក្នុង​សភា​​។ គណបក្ស​សមាជ បាន​ស្ថិត​នៅ​ក្រៅ​អំណាច​ពី​ឆ្នាំ​ ១៩៧៧ ដល់​ឆ្នាំ​ ១៩៨០ នៅ​ពេល​ដែល​គណបក្ស​ BJP បាន​ឈ្នះ​ការ​បោះឆ្នោត​ដោយ​សារ​ការ​មិន​ពេញចិត្ត​ជា​សាធារណៈ​ចំពោះ​ការ​ប្រកាស​ភាព​អាសន្ន​ របស់​អតីត​នាយករដ្ឋមន្ត្រី​ លោកស្រី​ អ៊ីនដ្រា​ គន្ធី​ (Indira Gandhi) នៅ​ឆ្នាំ​ ១៩៨៩​។ នៅ​ឆ្នាំ​ ១៩៨៩ គណបក្ស Janta Dal បាន​ដឹកនាំ​សម្ព័ន្ធ​ភាព​ Nation front រួមគ្នា​បក្ស​ឆ្វេង​និយម (The left front) បាន​ឈ្នះ​ឆ្នោត​ ប៉ុន្តែ​បាន​ស្ថិត​នៅ​ក្នុង​អំណាច​តែ​ ២​ ឆ្នាំ​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​ ១៩៩៦ ដល់ ឆ្នាំ ១៩៩៨ គឺ​ជា​កំឡុង​ពេល​ដ៏​វឹកវរ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​ ជាមួយ​ការ​បង្កើត​សម្ព័ន្ធ​ភាព​ជា​ច្រើន​ ដែល​មាន​រយៈពេល​ខ្លី​ ដោយ​ការ​មាន​ទំនោរ​នយោបាយ​រេ​ចុះ​រេ​ឡើង​ពុំ​មាន​ជំហរ​ច្បាស់លាស់​។ គណបក្ស ​BJP បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ នៅ​ឆ្នាំ​ ១៩៩៦ តែ​មាន​រយៈពេល​មិន​យូរ​ប៉ុន្មាន​ទេ​ តាមរយៈ​ United Front Collation ។ នៅ​ឆ្នាំ​ ១៩៩៨ គណបក្ស BJP បាន​បង្កើត​សម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (NDA) ហើយ​បាន​ក្លាយ​ទៅ​ជា​រដ្ឋាភិបាល​ដំបូង​បង្អស់​ពុំ​មែន​បក្ស​សមាជ​ ដែល​បាន​កាន់​អំណាច​ពេញ​មួយ​អាណត្តិ​រយៈពេល​ ៥​ ឆ្នាំ​។ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០០៤ គណបក្ស​សមាជ​ បាន​ឈ្នះ​សំលេង​ភាគច្រើន​ក្នុង​សភា​ជាន់​ទាប​ ហើយ​បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ ដោយ​បង្កើត​សម្ព័ន្ធ​ភាព​មួយ​ ដែល​មាន​ឈ្មោះ​ថា​ United Progressive Alliance ដោយ​មាន​ការ​គាំទ្រ​ពី​បក្ស​ឆ្វេង​និយម​ជា​ច្រើន​ និង​សមាជិក​ខ្លះ​ ដែល​ប្រឆាំង​នឹង​គណបក្ស​ BJP។

No comments:

Post a Comment