នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Saturday, May 10, 2025

កងទ័ពជើងគោក ឥណ្ឌា

បណ្តាឯកសារសំខាន់ៗពាក់ព័ន្ធ ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត និងយោធភូមិសាស្រ្ត ប្រទេសឥណ្ឌា រួមមាន៖
ប្រទេស​ឥណ្ឌា មាន​ផ្ទៃដី ៣,២៨៧,៥៩០ គីឡូម៉ែត្រ​ក្រឡា ធំ​ជាង​គេ​ទី​៧លើ​ពិភពលោក​ ស្ថិត​នៅ​ភូមិភាគអាស៊ីខាងត្បូង ខាងលិច​ជាប់នឹង សមុទ្រ​អារ៉ាប់ ខាងកើត​ជាប់នឹង ឈូងសមុទ្របេងហ្គាល់ និង​ខាងត្បូង​ជាប់​ មហាសមុទ្រឥណ្ឌា ចន្លោះ​ប្រទេស មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។

ប្រព័ន្ធអាវុធ គ្រឿងបំពាក់ សម្ភារៈនៃកងទ័ពជើងគោក ឥណ្ឌា រួមមានដូចជា
  1. Armoured combat vehicles រថក្រោះធុនធ្ងន់
  2. Infantry Fighting Vehicles រថក្រោះធុនស្រាល 
  3. Tank Destroyer រថក្រោះពិឃាត
  4. Miscellaneous tracked vehicles រថក្រោះស៊ើបការ, ពេទ្យចល័ត ,កាំភ្លើងត្បាល់
  5. Armoured personnel carriers រថពាសដែកដឹកជញ្ជូន ប្រយុទ្ធ
  6. Utility and staff transport រថយន្តបំរើការ រថយន្តទីបញ្ជាការ 
  7. Field transport vehicles រថយន្តដឹកជញ្ជូនធុនធ្ងន់ (ដឹកគ្រាប់ កាំភ្លើងធំ កាំជ្រួច ស្ពានចល័ត)
  8. Engineering and support vehicles រថក្រោះវិស្វកម្មស្ពាន ជួសជុល បោសសម្អាតមីន ស្ពានបណ្តែត  ស្ពានចល័តលើគោក កម្រាលកាត់វាលភក់...
  9. Unmanned ground vehicles រថក្រោះដ្រូន រថយន្តដ្រូនលើដី 
  10. Tracked self-propelled howitzers រថក្រោះកាំជ្រួចហ្វូង (បាញ់ស្វ័យប្រវត្តិ)
  11. Towed howitzers រថយន្តកាំភ្លើងធំបាញ់បុក
  12. Field guns កាំភ្លើងធំសណ្តោង
  13. Static artillery រថក្រោះកាំភ្លើងធំ ( ១០៥ មម)
  14. Future procurements or currently under trials ប្រព័ន្ធកាំភ្លើងធំបាញ់ស្វ័យប្រវត្តិ
  15. Surface-to-air missiles ប្រព័ន្ធកាំជ្រួច ការពារអាកាស  ( កាំជ្រួច ដី អាកាស)
  16. Self-propelled anti-aircraft guns ប្រព័ន្ធកាំភ្លើងធំការពារអាកាសបំពាក់លើរថក្រោះ
  17. Towed anti-aircraft guns កាំភ្លើងធំការពារអាកាស អូសសណ្តោង
  18. Self-propelled anti-aircraft weapon (SAMs) ប្រព័ន្ធកាំភ្លើងធំការពារអាកាសបាញ់ស្វ័យប្រវត្តិ
  19. Close-in weapon system ប្រព័ន្ធអាវុធបាញ់ញាប់ ចម្ងាយជិត
  20. Radars ប្រព័ន្ធរាដាប្រឆាំងកាំភ្លើងធំ, រុករកគោលដៅ, កំណត់ទីតាំងខ្មាំង, រាដាបញ្ជាបាញ់ រាដាតាមដានក្បាលគ្រាប់ រាដាគ្រប់គ្រងសមរភូមិ រាដាសង្រ្គាមអេឡិចត្រូនិច រាដាការពារអាកាស..
  21. Sensors & Processing Systems ប្រព័ន្ធស៊ិនស័រការពារអាកាស្វ័យប្រវត្តិ, តាមដានសង្កេតការណ៍សមរភូមិ 
  22. Jammers & Electronic Warfare Systems ប្រព័ន្ធសង្រ្គាមអេឡិចត្រូនិច
  23. Rocket and missile systems-Gun-launched missiles ប្រព័ន្ធទម្របាញ់រុកក្កែត កាំជ្រួច
  24. Rocket and missile systems-Rocket artillery  ប្រព័ន្ធរុកក្កែតបំពាក់លើរថយន្តប្រយុទ្ធ 
  25. Battlefield-range-Maximum range of 350 km កាំជ្រួចបាលីស្ទីក ៣៥០ គម
  26. Battlefield-range-Theatre-range 3,500km កាំជ្រួច បាលីស្ទីក ៣,៥០០ គម
  27. Range greater than 3,500 km ប្រព័ន្ធកាំជ្រួច ៥,៥០០ គម
  28. Self-propelled howitzer 155 mm L/52 -K9 Vajra-T ចំនួន ១០០ គ្រឿង
  29. BAE Systems M777--Ultra-lightweight howitzer 155 mm L/39 ចំនួន ១៤៥ គ្រឿង



កងទ័ពជើងគោក ឥណ្ឌា

No comments:

Post a Comment