ស្ថានការណ៍សឹកនៅអ៊ុយក្រែនៈ ការប្រយុទ្ធគ្នារវាងកងទ័ពអ៊ុយក្រែន និង កងទ័ពរុស្សី ឈានចូលថ្ងៃទី ៣ ក្រោយពី កងទ័ពអ៊ុយក្រែនជាង ១០០០ នាក់ វាយលុក ឈ្លានពានចូលទឹកដីរុស្សី តំបន់ គូក ដោយ កងទ័ពអ៊ុយក្រែនចាប់បាន ទ័ពរុស្សី ប្រមាណ ៣០នាក់។
ផែនទី យោធភូមិសាស្រ្ត តំបន់ Kursk រុស្សី និង ខេត្ត Sumy អ៊ុយក្រែន
ផែនទីចល័តទ័ពអ៊ុយក្រែន តំបន់ Kursk
គោលបំណងនៃការឈ្លានពានរបស់ អ៊ុយក្រែន គឺដើម្បី វាយចូលគ្រប់គ្រង រោងចក្រនុយក្លេអ៊ែរ របស់រុស្សី ក្នុងចំងាយ ៣០ គម ពី ព្រំដែន និង កាត់ផ្តាច់ បំពង់ហ្គាស បង្ហូរទៅ អឺរ៉ុប។ កងទ័ពរុស្សី បានកំទេច ដ្រូន អ៊ុយក្រែន ជិត ៩០ គ្រឿង និងរថពាសដែកជាច្រើន នេះបើតាម វីដេអូដែល រុស្សីផ្សព្វផ្សាយ។ តាមការវិភាគ គឺ អាមេរិក និង អឺរ៉ុបមានជំលោះគ្នា នៅ អ៊ុយក្រែនជាហេតុទ័ពដែលឧបត្ថម្ភដោយ អាមេរិក វាយប្រហាររុស្សី ព្រោះ ទ័ពអឺរ៉ុប គ្មានចេទនា វាយរុស្សីឡើយ។
សភាពការណ៍សឹកអ៊ុយក្រែន ២៩ សីហា ២០២៤ ៖ កងទ័ពរុស្សីកំពុងវាយបណ្តេញកងទ័ពអ៊ុយក្រែនចេញពី សមរភូមិ Kursk ក្រោយពេលជិត ១ ខែ ដែលទ័ព អ៊ុយក្រែនវាយលុក ចូលលុកលុយទឹកដី រុស្សី។ ជាកល្បយុទ្ធយោធា កងទ័ពអ៊ុយក្រែនចំនួន ៣០,០០០ នាក់ ពង្រាយនៅ ព្រំដែន Belgarod និង ទ័ព ៣០០ នាក់ វាយលុកចូលតាម ព្រំដែន Kursk រយ់ៈ ១ សបាហ៍ក្រោយមក ទ័ព អ៊ុយក្រែន ក់ើនពី ៣០០ នាក់ ដល់ ១៥,០០០ នាក់ ហើយចំនួននេះ នៅតែរក្សាដដែល មិន ក់ើនដល់ ៣០.០០០ នាក់ ដូចនៅ តំបន់ Belgarod ទេ នេះ មានន័យថា អ៊ុយក្រែន គ្មានទ័ពគ្រប់គ្រាន់ដើម្បីវាយលុកថែមទៀត ឬ មិនអាចដកទ័ពចេញពី កន្លែងផ្សេង មក សមរភូមី Kursk ដែរ ក៍ជា ពេលវេលា ដែលរុស្សី ត្រូវ វាយបកវិញ ព្រោះ ជិត ១ខែនេះ ប្រជាជនរុស្សី កំពុងតែមាន កំហឹងខ្លាំងជាមួយ ប្រទេស អ៊ុយក្រែន ( សង្រ្គាមចិត្តសាស្រ្ត) ៕
ផែនទី តំបន់ប្រតិបត្តិការសឹក អ៊ុយក្រែន ឆ្នាំ ២០២៤
សភាពការណ៍សឹកអ៊ុយក្រែន ២៩ សីហា ២០២៤ ៖ កងទ័ពរុស្សី កំពុងបើកប្រតិបត្តិការសឹកតាមផ្លូវអាកាសដោយទ្រង់ទ្រាយធំ វាយប្រហារពេញ អ៊ុយក្រែន រហូតដល់ជិតព្រំដែន ប៉ូឡូញ ( សមាជិក ណាតូ) គ្រាដែល អ៊ុយក្រែន អះអាងថា បានវាយប្រហារចូលទឹកដី រុស្សី ៣០ គម។ កងទ័ពរុស្សី បានកំទេច ទំបន់ទឹក វារីអគ្គីសនីធំ របស់អ៊ុយក្រែន នៅ ព្រំដែន បែល ឡារុស្ស។ ជាយុទ្ធសាស្រ្តសង្រ្គាម គឺ កងទ័ពរុស្សី វាយប្រហារលើ ស្ថានីយ៍ផលិត អគ្គីសនី និង ស្ថានីយ៍ផលិតទឹកស្អាត ដើម្បីឲ្យប្រជាជនអ៊ុយក្រែន លំបាកវេទនា រួចនាំគ្នា ទំលាក់ ប្រធានាធិបតី ហ្សាណែនស្គីចេញពី ដំណែង។ ជារួម អ៊ុយក្រែន កំទេច បំផ្លាញរុស្សី ១០ ភាគ នោះ រុស្សី នឹងកំទេចអ៊ុយក្រែន បំផ្លាញអ៊ុយក្រែន ១០០ ភាគ ដែលខុសពី សារពត៍មានខ្លះថា រុស្សី ខាងធ្ងន់ !!!
ផែនទី ទិសទាំង ៥ នៃសង្រ្គាម រុស្សី អ៊ុយក្រែន ឆ្នាំ ២០២៤
Hen Phearak ប្រមុខយោធាយូក្រែនអះអាងថាខ្លួនគ្រប់គ្រងទឹកដីរូស៊ីបាន១០០០គីឡូម៉ែតក្រឡាក្នុងតំបន់ឃើត(Kursk region)។មើលខាំមិន។
Nam Sarith
ប្រហែលអ៊ុយក្រែនរៀបផែនការយូរហើយ និងបានសិក្សាច្បាស់ណាស់ មុននឹងសម្រេចចិត្តវ៉ៃបកចូលទឹកដីរុស្សីវិញ។ បានចូលប៉ុណ្ណេះហើយ ចាំតែចេញតើ ម្នាក់មួយក្បាច់ទេ ពូទីនអើយ។ សង្រ្គាមមិនខុសពីកីឡាប្រដាល់ទេ បើអ្នកវាយគេមិនដួលទេ គេច្បាស់ជាវាយអ្នកឲ្យដួលវិញហើយ មានឧទាហរណ៍ច្រើនដែរហើយ ដូចជាសង្រ្គាមអាមេរិកនៅវៀតណាម សង្រ្គាមអតីតសហភាពសូវៀតនៅអាហ្គានីស្ថានជាដើម។ សង្រ្គាមនេះ នៅចុងបញ្ចប់ការចរចារនឹងដោះដូរដីគ្នា ដូច្នេះអ៊ុយក្រែននឹងបានដីមកវិញទាំងអស់ រួមទាំងគ្រីមា។ តើសង្រ្គាមនេះ អ្នកណាជាអ្នកឈ្នះ ហើយអ្នកណាជាអ្នកខាត?
សភាពការណ៍អ៊ុយក្រែន៖ កងទ័ពអ៊ុយក្រែន ប្រកាសថាបានគ្រប់គ្រងតំបន់ Kursk ចំនួន ១ ០០០ គម ការ៉េ ដែលមាន ២៨ ភូមិ។ ពត៍មាននេះផ្សាយពេញសកលលោក។ បើធៀបជាមួយ ទំហំផ្ទៃដី គឺ ធំជាង ខេត្តប៉ៃលិន របស់ កម្ពុជា។ បើក្នុងជំនាញ សង្កេតការណ៍យោធា ពេលនាយសេនាធិការហៅទៅសូរថា ពត៍មានហ្នឹងពិតឬអត់? ខ្ញុំថា មិនពិតទេ ព្រោះ ១០០០ គមការ៉េ ស្មើរ ១ ០០០ ០០០ ០០០ ម៉ែតការ៉េ ( ១ ពាន់លានមែត្រការ៉េ) ចែកជាមួយ ទ័ពចំនួន ១៥,០០០ នាក់ ដូច្នេះ ពួកគេទៅ ឈ ការពារដី ៦០,០០០ មែត្រការ៉េ ឬ ៦០ គម/ ម្នាក់ !!! ។ អ្នកជំនាញការផ្នែកយោធានៅ អាមេរិក គេបានរកឃើញថា ទ័ពអ៊ុយក្រែន ចល័តគ្នា ២៤ ម៉ោង ក្នុងម្នាក់ គឺ ១ នាក់ដេកនៅ ទឹកដី Kursk ព្រឹកឡើង មាន ១ នាក់ មកជំនួស វិញ គាត់ថា ធ្វើបែបនេះ អាចនឹងស្លាប់ ឬ អស់សាំងរថយន្តដឹកជញ្ជូន !!!
ចៅ សុខា អ៊ុយក្រែនបានចូលក្នុងតំបន់ Kursk ដើម្បីពង្រឹងជំហរចរចារបស់ខ្លួន - "តើពួកគេមានប្រតិកម្មចំពោះអ្វីផ្សេងក្រៅពីការភ័យខ្លាចទេ? ទេ ទីបំផុតអ្នកត្រូវដឹងរឿងនេះ។ សហព័ន្ធរុស្ស៊ីយល់ឃើញថាការសម្របសម្រួលណាមួយថាជាភាពទន់ខ្សោយរបស់អ្នក និងឆន្ទៈក្នុងការលុតជង្គង់នៅចំពោះមុខវា។ នៅពេលដែលពួកគេអាចអង្គុយនៅតុចរចា ហើយនៅតែអាចថាបាន។ លោក Podolyak បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ថា "ដើម្បីដាក់សម្ពាធ ដើម្បីទទួលបានវា លុះត្រាតែពួកគេយល់ថាសង្រ្គាមមិនដំណើរការទៅតាមសេណារីយ៉ូរបស់ពួកគេ" ។លោកបាននិយាយថា ការចរចានឹងត្រូវបានជះឥទ្ធិពលជាវិជ្ជមានដោយការបាត់បង់ទឹកដី ប្រជាជន និងបរិក្ខាររបស់សហព័ន្ធរុស្ស៊ី ហើយការឈានទៅមុខនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកាន់តែជ្រៅទៅក្នុងប្រទេសរុស្ស៊ី នឹងធ្វើឱ្យប្រជាជនរុស្ស៊ីភ័យខ្លាច និងធ្វើឱ្យអាកប្បកិរិយារបស់ពួកគេចំពោះលោកពូទីនកាន់តែអាក្រក់ទៅៗ។
ផែនទី យោធភូមិសាស្រ្ត រដ្ឋ Kursk ប្រទេស រុស្សី
Chao Kim Yin មេទ័ពដ៏ក្លាហានរបស់អ៊ុយក្រែន ឈ្មោះ Bohdan Krotevych វាយលុកចូលតំបន់ Kursk ក្នុងទឹកដីរុស្ស៊ី ដោយអំពាវនាវឲ្យប្រទេសជប៉ុន ហ្វាំងឡង់ ម៉ូដូវា និង ប្រទេសចចា ប្រើប្រាស់ឱកាសនេះ ដើម្បីរំដោះប្រទេសរបស់ពួកគេមកវិញ ដែលរុស្ស៊ីធ្លាប់បានដណ្តើមយកអំឡុងសង្រ្គាមលោកលើកទី២ ។
ផែនទី ភូមិសាស្រ្តនយោបាយ រុស្សី
អាជ្ញាធរអាល្លឺម៉ង់មិនឃើញមានបញ្ហាក្នុងការប្រើប្រាស់រថក្រោះអាល្លឺម៉ង់ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅលើទឹកដីនៃសហព័ន្ធរុស្ស៊ីទេ។ -(ប្រធានគណៈកម្មាធិការការពារ Bundestag លោក Markus Faber បាននិយាយថា "ទឹកដីនៃរដ្ឋទាំងពីរ (រុស្ស៊ី និងអ៊ុយក្រែន) គឺជាតំបន់សង្រ្គាម" )។ យោងតាម Faber បន្ទាប់ពីការផ្ទេរឧបករណ៍ទៅកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនវាក្លាយជាអ៊ុយក្រែន។ 🤬—មានការសន្និដ្ឋានតែមួយប៉ុណ្ណោះ៖ ជាទូទៅលោកខាងលិចគាំទ្រអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ Kurs
ផែនទី តំបន់ រុស្សី បោះបង់ចោលវិញ ( ដកទ័ពចេញ)
ព្រះ ច័ន្ទ 09/08/2024 ជាប់ក្នុងប្រវត្តិសាស្រ្តហើយខ្លាធំខាំចាញ់កូនខ្លា
-មហាអំណាចទី2ខ្លាំង ជួបរបស់ពិត បានដឹងថាខ្លួនឈឺក្បាល
-បើសង្រ្គាមទ័ពស្មើរជើងវិញ ពិបាក់ជាទប់ជាមួយអ៊ុយក្រែន។
-មហាអំណាចទី2 គិតខុស ធ្វើខុស ជួបទុក្ខខ្លួនឯង។
Politico 360
១. អ្នកនាំពាក្យក្រសួងការបរទេស៖ ការវាយប្រហាររបស់អ៊ុយក្រែន ទៅលើតំបន់ Kursk របស់រុស្ស៊ី គឺជាអំពើភេរវកម្ម ប្រឆាំងនឹងជនស៊ីវិល។ RT
២. ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ចំនួន ១១គ្រឿង ដែលហោះលើតំបន់ Voronezh នៃប្រទេសខ្លួន។ RT
៣. អ្នកវិភាគអន្តរជាតិ៖ បើស្ថានភាពកងទ័ពនៅជួរមុខ មិនអាចដោះស្រាយនោះ អ៊ុយក្រែន នឹងមិនអាចបញ្ចប់សង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងមានសង្គ្រាមស៊ីវិល បន្ថែមទៀតផង។ RT
៤. កងកម្លាំងអ៊ីស្រាអែល បានរកឃើញ និងបំផ្លាញមន្ទីរពិសោធន៍ផលិតគ្រឿងផ្ទុះ នៅតំបន់ហ្គាហ្សា។ RT
៥. លោក Blinken បានអំពាវនាវឱ្យអ៊ីស្រាអែល និងអ៊ីរ៉ង់ ជៀសវាងការកើនឡើងនៃអំពើហិង្សាបន្ថែមទៀត នៅមជ្ឈិមបូព៌ា ខណៈអស្ថិរភាព និងអសន្តិសុខ កំពុងកើតមានក្នុងតំបន់។ RT
ដើមអំពិល ក្រសួងបានឲ្យដឹងថា ការប្រយុទ្ធគ្នាបានបន្តពេញមួយយប់នៅក្នុងតំបន់នៃតំបន់ Kursk ជិតព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដោយបន្ថែមថា អ៊ុយក្រែនបានបាត់បង់ទាហានរហូតដល់
២៦០ នាក់ និងរថពាសដែក ៥០គ្រឿង ព្រមទាំងរថក្រោះចំនួន ៧ គ្រឿង រថពាសដែកចំនួន ៨គ្រឿង រថពាសដែកចំនួន ៣គ្រឿង និងរថពាសដែក ៣១ គ្រឿង។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបប្រជុំជាមួយសមាជិករដ្ឋាភិបាលកាលពីថ្ងៃពុធ ជាកន្លែងដែលលោកបានឲ្យដឹងថា ទីក្រុងគៀវ បានអនុវត្ត “ការបង្កហេតុទ្រង់ទ្រាយធំមួយផ្សេងទៀត” និងកំពុងធ្វើការវាយប្រហារដោយអាវុធផ្សេងៗ សំដៅលើអគារស៊ីវិល និងតំបន់លំនៅដ្ឋាន។យោងតាមព័ត៌មានបឋម មានមនុស្សចំនួន ៦ នាក់បានស្លាប់ និង ២៤នាក់ផ្សេងទៀតរួមទាំងកុមារ ៦នាក់បានរងរបួសជាលទ្ធផលនៃការវាយប្រហារនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរសុខាភិបាល៕
Initially, the Russian Defense Ministry reported on Tuesday that 300 Ukrainian troops, 11 tanks, and 20 armored vehicles had crossed the Russian border. However, on Wednesday, Chief of the Russian General Staff Valery Gerasimov stated that around 1,000 Ukrainian servicemen were involved in the battle.
ការចុះផ្សាយពីសារព័ត៌មាន AP កងទ័ពអ៊ុយក្រែនបានឈានទៅដល់ចម្ងាយ ១៥ គីឡូម៉ែត្រ (៩ ម៉ាយល៍) ចូលទៅក្នុងទឹកដីរុស្ស៊ី។ នេះបើយោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។នៅក្នុងសុន្ទរកថាវីដេអូទៅកាន់ប្រជាជាតិកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មិនបាននិយាយអំពីការប្រយុទ្ធនៅក្នុងតំបន់ Kursk ទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា “រុស្ស៊ីបាននាំយកសង្រ្គាមមកទឹកដីរបស់យើង” ។រុស្ស៊ីនិយាយថា យោធាបានរារាំងការប្រយុទ្ធដ៏លឿនរបស់អ៊ុយក្រែន នៅក្នុងតំបន់ព្រំដែនប្រហែល ៥០០ គីឡូម៉ែត្រ (ប្រហែល ៣២០ ម៉ាយ) ភាគនិរតីនៃទីក្រុងមូស្គូ ប៉ុន្តែអ្នកសរសេរប្លុកយោធា និងទិន្នន័យប្រភពបើកចំហបង្ហាញថា កងទ័ពអ៊ុយក្រែនបានយកឈ្នះនៅក្នុងតំបន់ជាច្រើនក្នុងទីក្រុង Kursk ៕
អត្ថបទ៖ ជីវ័ន
Ukrainian sources claim that up to three brigades, totaling around 10,000 troops, are participating in the clashes on Ukraine’s side. They also allege that as of Aug. 7, the Russian armed forces had lost a Ka-52 helicopter, with its commander killed, and two T-62 tanks.
A video published by Ukraine’s military purportedly shows six Russian soldiers captured during the assault.
In its latest report, the Russian Defense Ministry claimed that during the fighting in the Kursk region, Ukrainian forces lost up to 945 military personnel and 102 armored vehicles, including 12 tanks, two Buk M1 anti-aircraft missile systems, and three field artillery guns.
The number of Russian servicemen participating in the operation is estimated to be several thousands.
សមរភូមិ The Battle of Kursk 2024
សមរភូមិ The Battle of Kursk 2024
សមរភូមិ The Battle of Kursk 2024
No comments:
Post a Comment