នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, March 18, 2025

ភូមិសាស្រ្ត សមុទ្រខ្មៅ

ភូមិសាស្រ្ត សមុទ្រខ្មៅ Black Sea Geographic  មានពាក់ព័ន្ធជាមួយ៌ភូមិសាស្រ្តនយោបាយ និង យោធភូមិសាស្រ្តផ្នែកយោធា បើទោះជាមានពត័មានច្រើន ប្លែកៗទាក់ទងនឹង នាវាមុជទឹក ចូលទៅ តំបន់ សមុទ្រខ្មៅក្តី ក៍គ្មានភស្តុតាងណា បញ្ជាក់ថា នាវាមុជទឹក របស់ NATO អាចចូលទៅ សមុទ្រខ្មៅបានដែរ បើគ្មានការ យល់ព្រម ពី ភាគី ទួរគី ។ សង្រ្គាមនុយក្លេអ៊ែរ គុយបា សូវៀត ឆ្នាំ ១៩៦០ គឺជា ការពង្រាយ និុយក្លេអ៊ែរនៅ គុយបា ក្បែរ អាមេរិក ដើម្បី បង្ខំ អាមេរិក ណាតូ ដកនុយក្លេអ៊ែរចេញពី ទួរគី និង អ៊ីតាលី ដូច្នេះ គ្មានហេតុផលណា សម្រាប់ឆ្នាំ ២០២២ នេះដែល ទួរគី បើកច្រកសមុទ្រឲ្យ កងទ័ព ណាតូ ជាពិសេស នាវាចម្បាំង នាវាមុជទឹក ណាតូ ចូលតាមច្រកនៃ ទួរគី ដើម្បីទៅធ្វើសង្រ្គាមជាមួយ រុស្សី។
ផែនទី ចំនួន កំពង់ផែជុំវិញ សមុទ្រខ្មៅ

ផែនទី ចំនួន កំពង់ផែជុំវិញ សមុទ្រខ្មៅ
ពត័មាននៅបរទេស ផ្សាយអំពីគារ ប្រមូលផ្តុំ នាវាមុជទឹក នៅ អគ្លេស របស់ អគ្លេស បារាំង អាមេរិក ដើម្បីត្រៀមវាយប្រហារ រុស្សីចេញពី Scotland ករណីរុស្សី ប្រើអាវុធនុយក្លេអ៊ែរនៅ អ៊ុយក្រែន ដែលមានចម្ងាយប្រមាណ ២,៥០០ គម។
ភូមិសាស្រ្ត សមុទ្រខ្មៅ- ខ្សែទឹកទាមទារដោយ UN និង រុស្សី 
ភូមិសាស្រ្ត សមុទ្រខ្មៅ- ខ្សែទឹកទាមទារដោយ UN និង រុស្សី 
ភូមិសាស្រ្ត សមុទ្រខ្មៅ- ផែនការពង្រាយកងទ័ពអឺរ៉ុបថែរក្សាសន្តិភាពអ៊ុយក្រែន vs ការទាមទារខ្សែព្រំដែនទឹក របស់ ប្រទេស រុស្សី -- ឬ កងទ័ពថែរក្សាសន្តិភាពដោយគ្មានអាវុធ !
សារបានផ្សេងៗ ទស្សនៈផ្សេងៗនៃជនជាតិខ្មែរទាក់ទងសមុទ្រខ្មៅ
Hen Phearak សល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះរូស៊ីនឹង បើឆាកសង្គ្រាមធំជាមួយអ៊ុយក្រែនដែលមានអូតង់នៅពីក្រោយបារាំង,អង់គ្លេស និងអាមេរិចកាំងបានបញ្ជានាវាមុជទឹកជាច្រើនគ្រឿងទៅកាន់សមុទ្រខ្មៅនិងតំបន់ក្បែរៗរូស៊ី ដើម្បីកំទេចគោលដៅ អោយបានមុនបើមានសង្គ្រាមនុយក្លេអ៊ែរកើតឡើងមែន ។ក្នុងនាវាមុជទឹកមួយផ្ទុកកាំជ្រួចពាំគ្រាប់នុយក្លេអ៊ែរពី១២ ទៅ១៦គ្រាប់ (មើលរូបគំនូរ )។
ដូចខ្ញុំបានជម្រាបច្រើនលើកមកហើយថា រូស៊ី មិនចេះនិយាយលេងសើចប៉ុន្មានទេ តែវ៉ៃគឺវ៉ៃហើយទោះខូចខាតក្នុងតម្លៃណាក៏ដោយ ហើយការទប់ទល់អូតង់មកដល់ព្រំប្រទល់ដែនដោយកម្លាំងយោធាជាគោលនយោបាយជាតិដែលមិនអាចផ្លាស់ប្តូរបាន ។
BTV Cambodia អ្នកពន្លត់អគ្គីភ័យ ព្យាយាមពន្លត់ភ្លើង បន្ទាប់ពីមីស៊ីលវាយប្រហារទីក្រុង Odesa អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបាន វាយប្រហារទៅលើ កំពង់ផែសមុទ្រខ្មៅរបស់ទីក្រុង Odesa កាលពីល្ងាចថ្ងៃចន្ទបណ្តាលឲ្យក្មេងជំទង់ម្នាក់ស្លាប់ និងម្នាក់ ផ្សេងទៀតរងរបួស។ លេខាក្រុមប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន លោក Oleksiy Danilov និយាយថាការវាយប្រហារលើទីក្រុងOdesa បានបំផ្លាញដំបូលព្រះវិហារមួយកន្លែង ហើយរុស្ស៊ីកាលពីថ្ងៃចន្ទបានបំផ្លាញស្ពានឆ្លងកាត់មួយនៅភាគខាងលិចទីក្រុង Odesa ដែលការបំផ្លាញស្ពាននេះបានកាត់បន្ថយដំណើរការចូលនៃការដឹកជញ្ជូនអាវុធ និងទំនិញផ្សេងទៀតពីប្រទេសរ៉ូម៉ានីដែលនៅជិតខាង។

BTV Cambodia UPDATE: កងកម្លាំងរុស្ស៊ីបាននិយាយថា ពួកគេដណ្តើមយកបានកំពង់ផែសមុទ្រខ្មៅ នៅក្រុង Kherson នៅថ្ងៃពុធនេះ។ កងទ័ពរុស្ស៊ី និងអ៊ុយក្រែនបានប្រយុទ្ធគ្នាដើម្បីគ្រប់គ្រង ក្រុង Kharkiv ជាទីក្រុងធំបំផុតទីពីររបស់ប្រទេស ហើយប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy បានលើកឡើងថា រុស្ស៊ីចង់ "លុបបំបាត់" ប្រទេសរបស់លោក។
Source: AFP
DAP News ប្រភព៖ នាវាចម្បាំងរុស្ស៊ីមួយគ្រឿងទៀត ត្រូវមីស៊ីលប្រឆាំងនាវារបស់អ៊ុយក្រែន វាយប្រហារបណ្តាលឱ្យឆេះ កណ្តាលសមុទ្រខ្មៅ
BTV Cambodia ប្រជាជនទីក្រុង Mykolaiv បានដាក់​របាំង​ការពារ​កងកម្លាំង​រុស្ស៊ី ​របាំង​ត្រូវបាន​បង្កើត​នៅតាម​ផ្លូវ​ហាយវេទៅកាន់​ទីក្រុង​សមុទ្រ​ខ្មៅ Mykolaiv ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការឈ្លានពាន​ចូល​របស់​ទាហាន​រុស្ស៊ី​។ ប្រជាជនអ៊ុយ​ក្រែ​ន​បាននឹងកំពុង​ប្រើ​អ្វី​ក៍ដោយ​ ដែល​ពួកគេ​អាចធ្វើ​បាន​ដើម្បី​ព្យាយាម​បញ្ឈប់​ការ​រុលទៅមុខរបស់​រុស្ស៊ី​។ នៅលើ​ផ្លូវ​ហាយ​វេរវាង​ទីក្រុង Odesa និង Mykolaiv នៅ​ភាគខាងត្បូង​ប្រទេសអ៊ុយ​ក្រែ​ន ប្រជាជនបាន​រៀប​គំនរ​សំបក​កង់ត្រាក់ទ័រ​ពេញ​ដោយ​ខ្សាច់ ហើយ​បានដាក់បន្តុប​បាវ​ខ្សាច់​ដើម្បី​រារាំង​ក្បួន​រថយន្ត​។
CEN Newsអង់គ្លេសដឹងពីចំនួននាវាចម្បាំងរុស្ស៊ី នៅសមុទ្រខ្មៅ ទើបបញ្ជូនមីស៊ីលទៅជួយអ៊ុយក្រែន

សង្រ្គាមអ៊ុយក្រែន៖ហេតុអ្វីបានជាការលិចនាវាច្បាំង MOSKVA ជាការបាត់បង់ធំធេងរបស់រុស្ស៊ី?នាវាចម្បាំង​រុស្ស៊ី​ឈ្មោះ MOSKVA បាន​លិច​ទៅ​ក្នុង​សមុទ្រ​ខ្មៅ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មេសា។ តែ​ការ​លិច​នេះ​មិន​បាន​បណ្តាល​ឲ្យ​បាត់បង់​មនុស្ស​ទេ ព្រោះ​មន្រ្តី​យោធា និង​ទ័ព​សរុប​ទាំង ៥០០នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​មុន។ រីឯ​មូលហេតុ​នៃ​ការ​លិច​នេះ​ត្រូវ​បាន​រុស្ស៊ី​បញ្ជាក់​ថា គឺ​ដោយសារ​តែ​មាន​អគ្គិភ័យ​ឆាបឆេះ​នៅ​កន្លែង​ស្តុកអាវុធ ពោល​មិនមែន​ដោយសារ​ត្រូវ​គ្រាប់មីស៊ីល​អ៊ុយក្រែន​ទេ។ តែ​អ៊ុយក្រែន​បាន​បន្ត​បញ្ជាក់​ថា MOSKVA បាន​ត្រូវ​គ្រាប់មីស៊ីល​របស់​ខ្លួន។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ឈាន​ចូល​ដល់ ៥១ថ្ងៃ​នៅ​ថ្ងៃ​សុក្រ ទី១៥ មេសា។រហូត​មក​ដល់​ពេល​នេះ គេ​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលេហតុ​ពិត​នៃ​ការ​លិច​នាវា​ចម្បាំង​រុស្ស៊ី MOSKVA ទៅ​ក្នុង​សមុទ្រ​ខ្មៅ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មេសា​ទេ។ អ្វី​ដែល​កំពុង​បន្ត​មាន គឺ​ការ​អះអាង​របស់​រុស្ស៊ី និង​ការ​លើក​ឡើង​របស់​អ៊ុយក្រែន។ សម្រាប់​ក្រុង​មូស្គូ MOSKVA បាន​លិច​ក្រោយ​ពី​មាន​ភ្លើង​ឆាបឆេះ​នៅ​កន្លែង​ស្តុក​អាវុធ។ តែ​រុស្ស៊ី​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ទេ។ ចំណែក​អ៊ុយក្រែន​បាន​បន្ត​បញ្ជាក់​ដោយ​មិន​រារែក​ថា MOSKVA បាន​ត្រូវ​គ្រាប់មីស៊ីល​ប្រភេទ Neptune P360 របស់​ខ្លួន។ ទោះ​ក្រោម​ហេតុផល​ណា​មួយ​ក៏​ដោយ ការ​លិច​នាវាចម្បាំង MOSKVA នេះ​អាច​ចាត់​ទុក​ជា​ភាព​អាម៉ាស់ និង​ការ​បាត់បង់​ធំធេង​ណាស់​សម្រាប់​រុស្ស៊ី។

គួរ​បញ្ជាក់​ថា MOSKVA ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ ១៩៨៣ នៅ​ក្នុង​សម័យ​សហភាពសូវៀត។ នាវាចម្បាំង MOSKVA មាន​ទម្ងន់ ១២ ៤៩០តោន មាន​ប្រវែង ១៨០ម៉ែត្រ និង​អាច​ដឹក​មនុស្ស​បាន​ជាង ៥០០នាក់។ សំខាន់​ជាង​នេះ MOSKVA មាន​បំពាក់​ដោយ​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​នាវា ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​នាវាមុជទឹក និង​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស។ រុស្ស៊ី​ធ្លាប់​បាន​ប្រើ​នាវាចម្បាំង MOSKVA នៅ​លើ​សមរភូមិ​សង្រ្គាម​ស៊ីរី​ក្នុង​ឆ្នាំ ២០១៥ ដោយ​បញ្ជូន​ទៅ​ដាក់​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ដើម្បី​ការពារ​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី Hmeimim ក្នុង​ទឹកដី​ស៊ីរី។ យន្តហោះ​ចម្បាំង​រុស្ស៊ី​ហោះ​ចេញ​ពី​ Hmeimim ទៅ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​អាឡិប​របស់​ស៊ីរី។

បាត់បង់ MOSKVA ជា​ការ​បាត់បង់​ទីបញ្ជាការដ្ឋាន​ទ័ពជើងទឹក​រុស្ស៊ី​នៅ​សមុទ្រខ្មៅ

សម្រាប់​រុស្ស៊ី បើ​បាត់បង់​នាវាចម្បាំង​ផ្សេង​ប្រហែល​ជា​មិន​សូវ​ឈឺខ្លួន និង​មិន​សូវ​អាម៉ាស់​ដូច​ជា​ការ​បាត់បង់​នាវាចម្បាំង MOSKVA ទេ។ ចូរ​កុំ​ភ្លេច​ថា MOSKVA ជា​នាវាចម្បាំង​នាំ​មុខ​នៅ​ក្នុង​កម្លាំងទ័ពជើងទឹក​រុស្ស៊ី​ប្រចាំ​នៅ​ក្នុង​សមុទ្រខ្មៅ។ គេ​បាន​សង្កេត​ឃើញ​ថា សង្រ្គាម​នៅ​អ៊ុយក្រែន​បាន​កើត​មាន​ច្រើន​នៅ​លើ​ដី​តាម​រយៈ​ទ័ព​ថ្មើរជើង កងរថក្រោះ រថពាសដែក ឬ​មួយ​ការ​បាញ់​ផ្លោង​គ្រាប់រ៉ូកែត គ្រាប់​កាំភ្លើង​ត្បាល់​ជា​ដើម។ តែ​គេ​មិន​ត្រូវ​មើល​រំលង​លើ​កម្លាំងទ័ពជើង​ទឹក ពិសេស​ការ​ជួយ​គាំទ្រ​ពី​នាវាចម្បាំង​ដែល​មាន​បំពាក់​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​នាវា ប្រព័ន្ធ​មីស៊ីល​បាញ់​សំដៅ​លើ​ដី ពិសេស​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស។

នៅ​ក្នុង​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន រុស្ស៊ី​បាន​ដាក់​ពង្រាយ​នាវាចម្បាំង​ចំនួន ៣០ គ្រឿង ​នៅ​ក្នុង​សមុទ្រខ្មៅ​ប៉ែកខាងជើង​បង្អស់ និង​សមុទ្រ​អាហ្សូវ។ ក្នុង​ចំណោម​នាវា​ចម្បាំង​ទាំង ៣០គ្រឿង​នេះ មាន ៨គ្រឿង​ដែល​អាច​បាញ់​គ្រាប់មីស៊ីល Kalibr ឆ្ពោះ​ទៅ​កាន់​គោលដៅ​លើ​ដី។ គឺ​តាម​រយៈ​ប្រព័ន្ធ​មីស៊ីល​គ្រប់​បែប​ដែល​មាន​បំពាក់​នៅ​លើ​នាវាចម្បាំង MOSKVA ដែល​រុស្ស៊ី​បាន​ប្រើ​ដើម្បី​ការពារ​ទ័ពថ្មើរជើង​របស់​ខ្លួន​ពី​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​របស់​អ៊ុយក្រែន ដើម្បី​គ្រប់គ្រង​ដែនអាកាស​អ៊ុយក្រែន ដើម្បី​កម្ទេច​ទីតាំង​យុទ្ធសាស្រ្ត​អ៊ុយក្រែន ឬ​ដើម្បី​វាយប្រហារ​លើ​ទីក្រុង​ដែល​មិន​អាច​ប្រើ​កម្លាំងទ័ព​លើ​ដី​បាន ដូច​ជា​នៅ​ទីក្រុង​កំពង់ផែ Odessa របស់​អ៊ុយក្រែន។

ដូច្នេះ​ចង់ ឬ​មិន​ចង់​សម្រាប់​រុស្ស៊ី ការ​បាត់បង់​នាវាចម្បាំង MOSKVA ប្រៀប​ដូច​ជា​ការ​បាត់បង់​ទីបញ្ជាការដ្ឋាន​ទ័ពជើងទឹក​មួយ​របស់​ខ្លួន។ សម្រាប់​អាមេរិក អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​លោក​ចន ខឺប៊ី​បាន​ថ្លែង​ថា ការ​បាត់បង់ MOSKVA បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ធ្លាក់​ឥទ្ធិពល​នៅ​ក្នុង​សមុទ្រ​ខ្មៅ។ គួរ​រម្លឹក​ថា តាំង​ពី​ក្រោយ​សង្រ្គាម​ដណ្តើម​ទីប្រជុំកោះ Malouines រវាង​អង់គ្លេស និង​អាហ្សង់ទីន​ចន្លោះ​ខែ​មេសា និង​មិថុនា ឆ្នាំ ១៩៨២ មក នេះ​ជា​លើកទី១ ដែល​មាន​នាវាចម្បាំង​មួយ​លិច​ចូល​សមុទ្រ។

ពូទីន​អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ?
ព្រឹត្តិការណ៍​លិច​នាវាចម្បាំង​រុស្ស៊ី MOSKVA ពេល​នេះ​អាច​ជា​ព្រឹត្តិការណ៍ ឬ​ជា​ប្រផ្នូល​មួយ​មិន​ល្អ​ទាល់​តែ​សោះ​សម្រាប់​សង្រ្គាម​អ៊ុយក្រែន។ បើ​ការ​លិច​នាវាចម្បាំង​រុស្ស៊ី MOSKVA ពិត​ជា​រឿង​គ្រោះថ្នាក់​បង្ក​ដោយ​អគ្គិភ័យ​ដូច​ដែល​រុស្ស៊ី​បាន​លើក​ឡើង គឺ​វា​អាច​ជា​រឿង​ស្រាល​បន្តិច។ ផ្ទុយ​ទៅ​វិញ បើ​ការ​លិច​នាវាចម្បាំង MOSKVA ជា​ស្នាដៃ​របស់​អ៊ុយក្រែន​ប្រាកដ​មែន គឺ​វា​អាច​ជា​ការ​យក​សាំង​ទៅ​ចាក់​លើ​រងើក​ភ្លើង​ដែល​កំពុង​មាន​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ មាន​ន័យ​ថា សង្រ្គាម​អ៊ុយក្រែន​អាច​នឹង​ឡើង​កម្តៅ​ថែម​មួយ​កម្រិត​ទៀត។ សំណួរ​ដែល​គេ​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ​ដែល​នាវាចម្បាំង​រុស្ស៊ី MOSKVA បាន​លិច​ចូល​ក្នុង​សមុទ្រ​ដោយ​ងាយៗ​របៀប​នេះ ឬ​អាច​សួរ​បែប​ម្យ៉ាង​ទៀត​ថា តើ​គេ​មិន​គួរ​មើល​ស្រាល​លើ​សមត្ថភាព​របស់​អ៊ុយក្រែន​នៅ​ក្នុង​រឿង​នេះ​ទេ ឬ​យ៉ាង​ណា?។

អ្វី​ដែល​ច្បាស់​នៅ​ពេល​នេះ ព្រឹត្តិការណ៍​លិច​នាវាចម្បាំង​រុស្ស៊ី MOSKVA បាន​ធ្វើ​ឲ្យ​សង្រ្គាម​អ៊ុយក្រែន​ដើរ​មក​ដល់​ផ្លូវ​របត់​ថ្មី​ដែល​រុស្ស៊ី​បាន​ប្រកាស​ក្នុង​ថ្ងៃ​សុក្រ ទី១៥ មេសា​ពី​ការ​ត្រឡប់​ទៅ​បង្កើន​ការ​វាយប្រហារ​លើ​តំបន់​ជុំវិញ​ទីក្រុង​កៀវ។ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​ប្រកាស​ពី​ការ​កម្ទេច​រោងចក្រ​ផលិត​គ្រាប់មីស៊ីល Neptune P360 របស់​អ៊ុយក្រែន​នៅ​តំបន់​ទីក្រុង​កៀវ។ ចំណែក​ប្រមុខ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA លោក William Burns បាន​ព្រមាន​ថា ការ​ប្រឈម​នឹង​ភាព​បរាជ័យ​របស់​រុស្ស៊ី​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន​អាច​ជំរុញ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​កម្រិត​ស្រាល។

ដូច្នេះ​ឃើញ​ថា សង្រ្គាម​អូសបន្លាយ​ដែល​រុស្ស៊ី​នឹក​ស្មាន​មិន​ដល់ ការ​បាត់បង់​ជីវិត​ទាហាន​រុស្ស៊ី​យ៉ាង​ច្រើន រួម​ទាំង​គ្រឿងសព្វាវុធ ពិសេស​ព្រឹត្តិការណ៍​លិច​នាវាចម្បាំង​រុស្ស៊ី MOSKVA បាន​ធ្វើ​ឲ្យ​ពូទីន​ក្តៅ​ស្លឹក​ត្រចៀក​កាន់​តែ​ខ្លាំង​ឡើងៗ៕

អង់គ្លេសដឹងពីចំនួននាវាចម្បាំងរុស្ស៊ី នៅសមុទ្រខ្មៅ ទើបបញ្ជូនមីស៊ីលទៅជួយអ៊ុយក្រែន រាជធានីឡុងដ៍៖ ក្រោយពេលអ៊ុយក្រែនបានបាញ់ពន្លិចនាវាចម្បាំងដ៏ធំសម្បើមរបស់រុស្ស៊ី Moska នៅក្នុងសមុទ្រខ្មៅនោះមក រហូតមកដល់ពេលនេះ ទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស បានដឹងច្បាស់ អំពីចំនួននាវាចម្បាំងរបស់ក្រុងមូស្គូ នៅក្នុងដែនសមុទ្រនេះ ទើបបញ្ជូនមីស៊ីលល្បឿនលឿន កាន់តែច្រើនទៅជួយដល់ក្រុងគៀវ ដើម្បីទប់ទល់នឹងសង្គ្រាមនេះ។

នាវាមុជទឹកមួយគ្រឿង របស់រុស្សីធ្វើដំណើរឆ្លងកាត់ តាមឈូងសមុទ្រតួកគី ទៅកាន់សមុទ្រខ្មៅ បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា នាវាមុជទឹកមួយគ្រឿង របស់ប្រទេសរុស្សីកាលពីថ្ងៃម្សិលមិញនេះ បានធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ នៃប្រទេសតួកគី និងឆ្ពោះទៅកាន់សមុទ្រខ្មៅ។ នាវាមុជទឹកប្រភេទ Kilo-classមានឈ្មោះថា Rostov Na Donu បានធ្វើដំណើរចូលដល់ ដែនសមុទ្ររបស់តួកគី ក្នុងចំងាយជាង ៣០គីឡូម៉ែត្រ ក្បែរសមុទ្រ Marmara របស់តួកគី និងឆ្ពោះទៅកាន់សមុទ្រខ្មៅ ដោយមានការហែហមអមដំណើរពី សំណាក់នាវាឆ្មាំសមុទ្រ របស់ប្រទេសតួកគីផង ទោះបីជាយ៉ាងណាក្តី។



No comments:

Post a Comment