Monday, July 17, 2023

តំបន់ គ្រីមៀ Crimea

តំបន់គ្រីមៀ ប្រវត្តិសាស្ត្រនៅ Crimea នៅទូទាំងប្រវត្ដិសាស្ដ្រដ៏យូរអង្វែងឧបទ្វីបគ្រីមៀនិងសម័យគ្រីមៀបច្ចុប្បន្ននេះបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សមួយចំនួន។ ភស្តុតាងបុរាណវិទ្យាបង្ហាញថាឧបទ្វីបនេះត្រូវបានរស់នៅដោយពួកអាណានិគមក្រិចនៅសតវត្សទី 5 ម។ គ។ ហើយចាប់តាំងពីពេលនោះមកមានការសញ្ជ័យនិងការឈ្លានពានផ្សេងៗគ្នាជាច្រើន។ សូមអានបន្តនៅខាងក្រោម----






រុស្សី៖ ថ្ងៃនេះ កងទ័ពអ៊ុយក្រែន បាញ់កាំជ្រួច ២ គ្រាប់ ផ្កាច់ស្ពាន គ្រីមៀ ជាមួយ​រុស្សី គឺ ដាច់ ២ កន្លែង ស្លាប់មនុស្ស ៣ នាក់។ ស្ពានគ្រី ឬ ស្ពាន Kerch Strait Bridge or Kerch Bridge គឺជាស្ពាន រួបរួមជាតិ ដែល តភ្ជាប់ឡើងវិញ រវាង ទឹកដី រុស្សី ជាមួយ ទឹកដីអតីតរុស្សី វា ប្រដូចជា ស្ពាន អ្នកលឿង នៅ កម្ពូជាដែរ ដែលភ្ជាប់ខ្មែរខាងលិច ជាមួយខ្មែរខាងកើត។ អ៊ុយក្រែន ពេលផ្តាច់ខ្លួនចេញពី រុស្សី ឆ្នាំ ១៩៩១ បានព្យាយាម ដឹកនាំទ័ព ណាតូ ច្រើនម៉ឺននាក់ ដើម្បី គ្រប់គ្រង គ្រីមៀ Crimea តែ រដ្ឋនេះ តស៊ូ បេះបោរ និង បានផ្តាច់ខ្លួនជា រដ្ឋឯករាជ្យពេញលេញឆ្នាំ ២០១៤ ដែលនាំឲ្យ អ៊ុយក្រែន ក្តៅក្រហាយ បង្ករសង្រ្គាមដល់សព្វថ្ងៃ ។

Sep 14, 2023 — KYIV — Ukraine on Thursday confirmed it wrecked a Russian submarine with British weapons, during a missile attack on the Black Sea port of កងទ័ព អ៊ុយក្រែន បើកការវាយប្រហារចូលកំពង់ផែ Stevastopl បំផ្លាញនាវាមុជទឹករុស្សី នេះបើតាមពនត៍មាន ទីក្រុង គៀវ របស់ អ៊ុយក្រែន
  1. Chan Born អ៊ុយក្រែន សម្រេចបានជោគជ័យតិចតួចក្នុងការវាយប្រហារស្ពាន​ គ្រីមៀ ភ្ជាប់ជាមួយរុស្សី។ អ៊ុយក្រែន បានកំណត់ទុក ស្អានមួយនេះ ជាយុទ្ធសាស្រ្តដែលត្រូវតែកំទេចចោល តាំងពី ឆ្នាំ ២០១៨ មកម្លេះ តែ ថ្ងៃនេះ គេបាន បំផ្ទុះ រថយន្តអត្តឃាដ ? ដោយបំផ្លាញស្ពាន មួយផ្នែក។ ស្ពាននេះ វែងជាងគេ បំផុតនៅ ទ្វីបអឺរុប ។ស្ពាន នេះ មាន ០២ ខ្សែរ គឺខ្សែ រថយន្ត និង ខ្សែរថភ្លើង។ មាន រថយន្តឆ្លងកាត់ ១៥,០០០ គ្រឿង /ថ្ងៃ។ ស្ពានប្រវែង ២០ គម គឺជាស្ពានទី ១ ដែលរុស្សី សាងសងវែងបែបនេះ ដែលភ្ជាប់ ទ្វី ប គ្រីមៀ ទៅ ប្រទេស រុស្សី។  ការសាងសង់ស្ពាននេះ នាំឲ្យអ៊ុយក្រែន បាត់បង់ការគ្រប់គ្រង ការពារជាតិរបស់ អ៊ុយក្រែន ដោយសារ​ស្ពាន នេះជាមូលហេតុដែល អ៊ុយក្រែន ប៉ុនប៉ង់ច្រើនសារក្នុងការ បំផ្ទុះ ៕
  2. អ៊ុយក្រែនៈ ឧបនាយករដ្ឋមន្រ្តី អ៊ុយក្រែន ប្រកាសប្រាប់ប្រជាជនឲ្យ ត្រៀមខ្លួនចូលទៅធ្វើការ រកស៊ី រស់នៅ រដ្ឋគ្រីមៀឡើងវិញ។ ប្រធានាធិបតី អ៊ុយក្រែន ក្រោយការឈ្នះឆ្នោត បានរៀបចំ  ឧបនាយករដ្ឋមន្រ្តីជាង ១០ នាក់ សុទ្ធតែជា អ្នកធ្លាប់ រាំ កំ ដ ឆាក កាលគាត់ ជាតួរសម្តែង ! ក្រសួងដែលល្បីល្បាញគឺជាង គេគឺ ក្រសួង សមាហរគម្ម The Ministry of Reunification ដែលក្នុងផែនការមេ គឺ អ៊ុយក្រែន បង្កើតជាសហភាពអ៊ុយក្រែន The Union of Ukraine នេះជា មូលហេតុឈានដល់សង្រ្គាម។
  3. សមាជិកសភារុស្សី លោក Andrey Klishas បានសរសេរសេចក្តីថ្លែងការរបស់ខ្លួន តាម តាម Twitter ថា៖ យើងអាច យកឈ្នះ លើ ការគំរាមកំហែងដោយពួក ឧទ្ធាមអ៊ុយក្រែនក្នុងការវាយប្រហារ តំបន់ គ្រីមៀ និង វាយប្រហារលើស្ពាន គ្រីមៀបាន មានតែ វិធី ០២ យ៉ាងប៉ុណ្ណោះ គឺ រលាយចោលទាំងស្រុក របបណាហ្សីសនីយកម្ម និង កំទេចចោលទាំងអស់ នៅ សមត្ថភាពយោធាទូទាំងប្រទេស អ៊ុយក្រែន បើមិនដូច្នោះទេ វានឹងក្លាយជាការគំរាមកំហែងមកលើទឹកដីយើង ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង.... Russians With Attitude Russian Senator Andrey Klishas: "Threats by the Ukrainian junta to attack Crimea or the Crimean bridge only confirm that denazification & demilitarization must be carried out in all of Ukraine, otherwise there will always be a threat to our territory, citizens & infrastructure."
  4. រឿងបោក នៅអ៊ុយក្រែន ៖ ២ នាក់ ប្តីប្រពន្ធក្មេងៗមួយគូរនេះ បោកប្រាស់ប្រជាជនទូទាំងសកលលោក រួមទាំង ជនជាតិខ្មែរ មួយចំនួនផងដែរថា រុស្សី លួចដី អ៊ុយក្រែន រុស្សី ឈ្លានពាន អ៊ុយក្រែន..នេះជារូបផែនទី ទី ១ និយាយថា គ្រីមៀ ត្រូវ រុស្សី ឆក់ប្លន់ ចំណែក ផែនទី ទី ២ គឺ ប្រធានាធិបតី សូវៀត ឡេនីន គូបាឆាវ កាត់ដីឲ្យ អ៊ុយក្រែន ចំណែក ជនជាតិ អ៊ុយក្រែន មានដី តែ ១ ក្រវិច តូចមួយ សព្វថ្ងៃ អ៊ុយក្រែន ទៅ ឈ្លានពាន រដ្ឋគេផ្សេងៗ មកធ្វើជាសម្បត្តិ អ៊ុយក្រែន 


 

មានការវិភាគ ពត៍មានជាច្រើនទាក់ទង បញ្ហា គ្រីមៀ ច្រើនរហូតដល់យើង ពិបាកស្មុកស្មាញមិនដឹងមួយណា ត្រឹមត្រូវជាង? ប្រភពណាសុក្រិតជាង? មួយណាជាពត៍មានពិត មួយណាជាពត៍មាន ឃោសនាការ? ដូច្នេះ បានជាទំព័រនេះ គ្រាន់តែ ដកស្រង់ Quote ចេញពី ប្រភពខ្លះដែលមាននិន្នាការ គាំទ្រ អ៊ុយក្រែន តែសម័យនេះ នៅបរទេស គេ ប្រើ រូបភាព ឬ ផែនទី ២០ សន្លឹក ឬ ៤០ សន្លឹក ដែល បកស្រាយច្បាស់លាស់ សម ជាង ការដែល វិភាគដូចនៅកម្ពុជា ប្រើ ១០ ឬ ២០ ទំព័រ និយាយដូច ប្រណោមលោក គ្មានដឹងក្បាល ឬ កន្ទុយ សរសេរបែប ចាប់ឆាយ ! ខុសពី កាសែតបរទេសខ្លះគេ ធ្វើ Chronological History គឺរៀប តាមឆ្នាំ តាមលំដាប់លំដោយ ដូចដែលខ្ញុំបាទ យកមក តំរៀបខ្លះនូវខាងក្រោម។ ជាសរុប គ្រីមៀ គឺជា ទឹកដី រុស្សី ជារដ្ឋឯករាជ្យ មិនពេលបញ្ចូលជារដ្ឋរបស់ អ៊ុយក្រែន។ គ្រីមៀ ប្រដូចជា ទ្រព្យត្តិ ដែល ឪពុកម្តាយចែកឲ្យ កូនស្រី កូនប្រុសពេលរៀបការរួច តែ ឪពុកម្តាយ ដកយកទ្រព្យនោះ មកវិញ ពេលកូន គាត់ លែងលៈគ្នា ឬ បែកបាក់ គឺដូចជា អ៊ុយក្រែន បែកចេញពី រុស្សី នឹងមានបំណង យកគ្រីមៀ ចូលទៅជាមួយ អឺរ៉ុប ណាតូ ដូច្នេះដែរ ។
ផែនទី ប្រទេស ណាតួ អាមេរិក សហគមន៍ អឺរ៉ុបក្នុងសេណារីយោ កសាងជញ្ជាំង NATIO ប្រឆាំងរុស្សី

In February and March 2014, Russia invaded and subsequently annexed the Crimean Peninsula from Ukraine. This event took place in the aftermath of the Revolution of Dignity and is part of the wider Russo-Ukrainian War.
The events in Kyiv that ousted Ukrainian president Viktor Yanukovych sparked demonstrations against the new Ukrainian government. At the same time Russian president Vladimir Putin discussed Ukrainian events with security service chiefs remarking that "we must start working on returning Crimea to Russia". On 27 February, Russian troops[43] captured strategic sites across Crimea.This led to the installation of the pro-Russian Aksyonov government in Crimea, the Crimean status referendum and the declaration of Crimea's independence on 16 March 2014.[46][47] Although Russia initially claimed their military was not involved in the events,[48] it later admitted that they were.[49] Russia formally incorporated Crimea on 18 March 2014

Strength កងទ័ពភាគី រុស្សី
Protesters20,000 (Sevastopol)
10,000 (Simferopol)
Volunteer units 5,000 (Sevastopol)
1,700 (Simferopol)
Russian military forces 20,000–30,000 troops

កងទ័ពភាគី អ៊ុយក្រែន
Protesters4,000–10,000 (Simferopol)
Ukrainian military forces 5,000–22,000 troops
40,000 reservists, partly mobilised (outside Crimea

2014.04.25 ដោយ ជុន ច័ន្ទបុត្រ បទ​វិភាគ​៖ តើ​មេ​រៀន​អ្វី​ខ្លះ​ដែល​កម្ពុជា​គួរ​រៀន​សូត្រ​បាន​ពី​វិបត្តិ​នៅ​តំបន់​គ្រីមៀ? កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា កន្លង​ទៅ​ថ្មីៗ​នេះ ប្រទេស​រុស្ស៊ី បាន​លេប​ត្របាក់​យក​ឧបទ្វីប​គ្រីមៀ (Crimea) ដែល​ជា​ទឹក​ដី​ស្វយ័ត​មួយ​របស់​ប្រទេស​អ៊ុយក្រែន ទៅ​ដាក់​បញ្ចូល​ជា​ដែន​ដី​រណប​របស់​ខ្លួន។ ប្រការ​នេះ​បាន​ធ្វើ​អោយ​មាន​ការ​រំជើបរំជួល​ពេញ​ពិភពលោក។

ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​មាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ជាដើម រួម​ទាំង​អង្គការ​សហប្រជាជាតិ ផង បាន​ហៅ​ការ​កាន់​កាប់​ឧបទ្វីប​គ្រីមៀរ របស់​ប្រទេស​រុស្ស៊ី នេះ​ថា ជា​អំពើ​ខុស​ច្បាប់ ក៏ប៉ុន្តែ​ប្រទេស​រុស្ស៊ី អះអាង​ថា ការ​ដាក់​បញ្ចូល​ទឹក​ដី​គ្រីមៀ ទៅ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី នោះ គឺ​ជា​អំពើ​ស្រប​ច្បាប់ ធ្វើ​ឡើង​តាម​សំណើ និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​គ្រីមៀរ ខ្លួន​ឯង។

អ្នក​ណា​ទៅ​ស្មាន​ដល់​ថា នៅ​សតវត្ស​ទី​២១​នេះ​ទៅ​ហើយ​នៅ​មាន​ការ​លេប​ត្របាក់​ទឹក​ដី​ពី​សំណាក់​ប្រទេស​ជិត​ខាង​បាន​យ៉ាង​ស្រួល​ទៀត​នោះ? គ្រាន់​ស៊ីញេ​មួយ​ខ្វោក ទឹក​ដី​គ្រីមៀ នៃ​ប្រទេស​អ៊ុយក្រែន បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី ដោយ​ស្រប​ច្បាប់ មិន​ចាំបាច់​មាន​ការ​វាយ​ដណ្ដើម​បង្ហូរ​ឈាម​អ្វី​ទាំងអស់។ ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា កន្លង​ទៅ​នេះ បាន​ចុះ​ហត្ថលេខា​ផ្តល់​សច្ចាប័ន​ចុង​ក្រោយ ក្នុង​ការ​កែប្រែ​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​រុស្ស៊ី ដើម្បី​ដាក់​បញ្ចូល​ទឹក​ដី​គ្រីមៀ ជា​ផ្នែក​មួយ​នៃ​ប្រទេស​របស់​ខ្លួន។

ដំណើរ​ការ​បញ្ចូល​ទឹក​ដី​គ្រីមៀ នេះ​អោយ​ទៅ​ជា​ទឹក​ដី​រណប​របស់​ប្រទេស​រុស្ស៊ី តាំង​ពី​ដើម​ដល់​ចប់ ត្រូវ​គេ​ធ្វើ​បាន​សម្រេច​តែ​រយៈពេល​មួយ​ដ៏​ខ្លី​ដោយ​រលូន និង​អនុវត្ត​តាម​វិធី​មួយ​ដែល​ជា​ទី​ពេញ​និយម​របស់​ក្រុម​អ្នក​កាន់​អំណាច​ផ្តាច់​ការ។ នោះ គឺ​អ្វី​ដែល​គេ​ហៅ​ថា នីតិវិធី។

៥​ថ្ងៃ​មុន​ការ​ចុះ​ហត្ថលេខា​ជា​ចុង​ក្រោយ​នៅ​ឯ​វិមាន​ក្រឹមឡាំង នៃ​ក្រុង​មូស្គូ នៅ​ឯ​តំបន់​គ្រីមៀ ឯណោះ គេ​មាន​រៀប​ចំ​ធ្វើ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​មួយ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​គ្រីមៀ ទាំងអស់ ថា​តើ​គេ​ចង់​អោយ​ដាក់​បញ្ចូល​ទឹក​ដី​គ្រីមៀ ទៅ​ជា​ទឹក​ដី​រណប​របស់​ប្រទេស​រុស្ស៊ី ឬ​ទេ?

ការ​បោះ​ឆ្នោត​ប្រជា​មតិ​កាល​ពី​ថ្ងៃ​ទី​១៦ មីនា កន្លង​ទៅ​នោះ មាន​លក្ខណៈ​បើក​ចំហ​ល្អ​ណាស់ មាន​អ្នក​សង្កេត​ការណ៍​មក​ពី ២៣​ប្រទេស រួម​ជាមួយ​និង​អ្នក​សង្កេត​ការណ៍​ដែល​តំណាង​អោយ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​នានា​ចំនួន​ជិត ៤០០​នាក់ ចូល​រួម​តាម​ដាន​ដំណើរ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​នោះ។

ជា​លទ្ធផល អ្នក​ដែល​ចង់​អោយ​តំបន់​គ្រីមៀ ក្លាយ​ទៅ​ជា​ទឹក​ដី​រណប​របស់​ប្រទេស​រុស្ស៊ី មាន​ច្រើន​លើសលប់ គឺ ៩៧​ភាគរយ​នៃ​អ្នក​បោះ​ឆ្នោត​ទាំងអស់​បាន​បោះ​ឆ្នោត​គាំទ្រ។

ក៏ប៉ុន្តែ បញ្ហា​នៅ​ត្រង់​ថា ក្នុង​ចំណោម​អ្នក​ដែល​បោះ​ឆ្នោត​ទាំង​នេះ ភាគ​ច្រើន គឺ​ជា​ជនជាតិ​ភាគ​តិច​រុស្ស៊ី ដែល​បាន​មក​តាំង​លំនៅ​ក្នុង​ឧបទ្វីប​គ្រីមៀ នេះ​រហូត​ដល់​មាន​ចំនួន​ច្រើន​ជាង​ជនជាតិ​អ៊ុយក្រែន និង​ជនជាតិ​ដើម​ម្ចាស់​ស្រុក។ ស្ថិតិ​ផ្លូវ​ការ​បង្ហាញ​ថា នៅ​គ្រីមៀរ មាន​ជនជាតិ​រុស្ស៊ី រស់​នៅ​ចំនួន ៦០% ឯ​ជនជាតិ​អ៊ុយក្រែន មាន​ចំនួន ២៤% សល់​ពី​នេះ​ជាង ១០​ភាគរយ​ទៀត គឺ​ជា​ជាតិ​សាសន៍​ចម្រុះ​ដទៃ​ទៀត។

ពីរ​ថ្ងៃ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ប្រជា​មតិ​នៅ​គ្រីមៀ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ដដែល មេ​ដឹក​នាំ​នៃ​ប្រទេស​រុស្ស៊ី បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ ព្រមព្រៀង​ដាក់​បញ្ចូល​តំបន់​នោះ​ថា​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ប្រទេស​រុស្ស៊ី។

គ្រាន់​តែ​ការ​លេប​ត្របាក់​ទឹក​ដី​នៃ​សតវត្ស​ទី​២១​នេះ​បាន​សម្រេច​ជា​ផ្លូវ​ការ​ភ្លាម ប្រជាពលរដ្ឋ​នៃ​តំបន់​គ្រីមៀ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​រុស្ស៊ី នោះ នាំ​គ្នា​រៀប​ចំ​ពិធី​ទទួល​ស្វាគមន៍​យ៉ាង​អ៊ឹកធឹក​ក្រៃលែង។ គេ​ដុត​កាំជ្រួច គេ​នាំ​គ្នា​រាំ​ច្រៀង​សើច​សប្បាយ​ពេញ​មួយ​យប់ ដើម្បី​អបអរ​សាទរ​ពី​ការ​ដែល​គេ​មាន​ជោគជ័យ​ក្នុង​ការ​យក​ទឹក​ដី​បរទេស​ដែល​ខ្លួន​កំពុង​រស់​នៅ អោយ​ក្លាយ​ទៅ​ជា​ទឹក​ដី​រណប​របស់​ប្រទេស​នៃ​ជនជាតិ​ខ្លួន ហើយ​អ្នក​ដែល​យំ​ខ្សឹកខ្សួល​ស្ដាយ​ស្រណោះ​ទឹក​ដី​មក​ទល់​ពេល​នេះ គឺ​ជនជាតិ​អ៊ុយក្រែន ដែល​ជា​ម្ចាស់​ស្រុក។

ដែន​ដី​គ្រីមៀ នេះ​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​សមុទ្រ​ខ្មៅ មាន​ច្រក​ដី​តែ​បន្តិច​ដើម្បី​ភ្ជាប់​ឧបទ្វីប​នេះ ទៅ​នឹង​ដែន​ដី​គោក​នៃ​ប្រទេស​អ៊ុយក្រែន ទាំង​មូល។ ដោយ​គ្រីមៀ មាន​ព្រំដែន​ជាប់​សមុទ្រ​ស្ទើរ​ជុំវិញ ដូច្នេះ​ទី​នេះ​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​ធំ​មួយ ដែល​មនុស្សម្នា​តែង​នាំ​គ្នា​មក​សម្រាក​លំហែ​កាយ។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​នៃ​ទឹក​ដី​គ្រីមៀ ទៅ​ជា​មុខ​ព្រួញ​នាំ​ចំណូល​សេដ្ឋកិច្ច​ដ៏​ចម្បង​មួយ។ ឧបទ្វីប​គ្រីមៀ ក៏​ជា​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​រុស្ស៊ី ដែរ ព្រោះ​វា​ផ្តល់​អោយ​ប្រទេស​រុស្ស៊ី នូវ​ច្រក​ចេញ​តែ​មួយ​គត់​ទៅ​កាន់​សមុទ្រ​មេឌីទែរ៉ាណេ។

កម្ពុជា ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​ដ៏​ឈឺ​ចាប់​រហូត​មក​ទល់​ពេល​នេះ​ម្តង​ជា​ពីរ​ដង​រួច​ហើយ។ ទឹក​ដី​កម្ពុជា​ក្រោម ឬ​ដែល​បារាំង ហៅ​ថា​ដែន​ដី​កូសាំងស៊ីន ពី​បរម​បុរាណ​របស់​ខ្មែរ បាន​ក្លាយ​ទៅ​ជា​ទឹក​ដី​របស់​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ក្រោម​ការ​ចុះ​ហត្ថលេខា​ប្រគល់​ទឹក​ដី​នេះ​ទៅ​អោយ​ប្រទេស​វៀតណាម ដោយ​ប្រធានាធិបតី​បារាំង លោក វាំងសង់ អូរីយូល (Vincent Auriol)។

អ្នក​ដែល​បាន​ទៅ​ដល់​ដែន​ដី​សណ្ដ​កម្ពុជា​ក្រោម​នេះ ប្រាកដ​ជា​ឃើញ​ប្រត្យក្ស​ផ្ទាល់​នឹង​ភ្នែក​ថា នោះ​គឺ​ជា​ទឹក​ដី​ដ៏​សម្បូរ​រុងរឿង និង​ដ៏​មាន​ជីជាតិ ដែល​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​សេដ្ឋកិច្ច និង​កសិកម្ម។

តាម​ពិត ជនជាតិ​វៀតណាម បាន​នាំ​គ្នា​មក​តាំង​លំនៅ​លើ​ដែន​ដី​សណ្ដ​ទន្លេ​មេគង្គ​កូសាំងស៊ីន នេះ តាំង​ពី​ដើម​សតវត្ស​ទី​១៧​មក​ម្ល៉េះ។ នៅ​គ្រា​នោះ ព្រះរាជា​នៃ​ប្រទេស​កម្ពុជា គឺ​ព្រះបាទ​ជ័យជេដ្ឋាទី២ ឬ​ព្រះបាទ​ជ័យ​ចេស្ដា​ទី​២ មាន​ព្រះ​ជាយា​ជា​ជនជាតិ​វៀតណាម។ ម្ចាស់​ក្សត្រី​អង្គ​ចូវ ព្រះ​ជាយា​របស់​ព្រះបាទ​ព្រះបាទ​ជ័យ​ចេស្ដា​ទី​២ នេះ ជា​បុត្រី​របស់​ព្រះចៅ​យួន​អណ្ណាម។ គឺ​ទំនាក់ទំនង​រវាង​កូន​ប្រសា​ជា​ស្ដេច​ខ្មែរ និង​ឪពុក​ក្មេក​ជា​ស្ដេច​យួន​អណ្ណាម នេះ​ហើយ ដែល​បើក​ផ្លូវ​អោយ​ជនជាតិ​វៀតណាម ចូល​មក​តាំង​លំនៅ​នៅ​ដែន​ដី​កម្ពុជា​ក្រោម នេះ។

ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​សរសេរ​ថា នៅ​គ្រិស្ដសករាជ​១៦២១ ដោយ​យក​លេស​ថា ប្រទេស​យួន មាន​ចំបាំង​ជាមួយ​ចិន គណៈ​បេសកកម្ម​ទូត​របស់​យួន​មួយ​បាន​នាំ​សំបុត្រ​ពីរ​ច្បាប់​របស់​ព្រះ​ចៅ​អណ្ណាម មក​កម្ពុជា។ មួយ​ច្បាប់​មក​ថ្វាយ​ព្រះបាទ​ជ័យ​ចេស្ដា ជា​កូន​ប្រសា និង​មួយ​ច្បាប់​ទៀត​ថ្វាយ​ម្ចាស់​ក្សត្រី​អង្គ​ចូវ អោយ​ជួយ​ទូល​ព្រះ​ស្វាមី សុំ​ខ្ចី​ដី​ខ្លះ​នៅ​តំបន់​កម្ពុជា​ក្រោម ដើម្បី​បង្ហាត់​សេនា​ទាហាន​យួន។ ការ​ខ្ចី​ដី​ធ្វើ​ជា​មូលដ្ឋាន​បង្ហាត់​ទ័ព​នេះ មាន​រយៈពេល ៥​ឆ្នាំ ហើយ​សន្យា​ថា​គ្រប់ ៥​ឆ្នាំ នឹង​សង​ថ្វាយ​វិញ។

ដោយ​យោគយល់​ដល់​ព្រះបិតា​ក្មេក និង​អគ្គមហេសី​អង្គ​ចូវ ផង ព្រះ​ជ័យ​ចេស្ដា ក៏​ទ្រង់​យល់​ព្រម​អនុញ្ញាត​តាម​ការ​ស្នើសុំ​នេះ។ ចាប់​តាំង​ពី​ពេល​នោះ​មក ជនជាតិ​យួន បាន​ដឹក​កូន​ជញ្ជូន​ចៅ​បបួល​គ្នា​មក​នៅ​ក្នុង​ទឹក​ដី​ខ្មែរ កាន់​តែ​ច្រើន​ឡើងៗ។ ម្យ៉ាង​ទៀត ដោយ​យក​លេស​ថា​ដើម្បី​ជួយ​អាជ្ញាធរ​ខ្មែរ​ក្នុង​ទី​នោះ រក្សា​សន្តិសុខ​អោយ​មាន​ប្រសិទ្ធភាព ព្រះ​ចៅ​យួន ក្រុង​វ៉េ ក៏​បាន​បញ្ជូន​មេ​ទ័ព​របស់​គេ​ម្នាក់​អោយ​មក​ឈរ​កាន់​កាប់​នៅ​តំបន់​នោះ​ទៀត​ផង។

ប្រាកដ​ណាស់​ថា ក្នុង​ការ​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​អោយ​វៀតណាម ប្រទេស​បារាំង និង​រដ្ឋការ​យួន​អណ្ណាម អាច​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ណាស់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ក៏ប៉ុន្តែ​ការ​ដែល​អាណាព្យាបាល​បារាំង សុខ​ចិត្ត​ចុះ​ហត្ថលេខា​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​ឆ្នាំ​១៩៤៩ អោយ​ទៅ​វៀតណាម កាន់​កាប់​នេះ មួយ​ផ្នែក​ក៏​ប្រហែល​មក​ពី​ហេតុផល​ថា ទឹក​ដី​នោះ​ត្រូវ​ជនជាតិ​វៀតណាម ចូល​មក​រស់​នៅ​ចាក់​ឫស​ចាក់​គល់ តាំង​ពី​ដើម​សតវត្ស​ទី​១៧​រួច​ទៅ​ហើយ។ បារាំង ប្រហែល​ជា​ពិបាក​នឹង​លើក​ដៃ​កាត់​ទឹក​ដី​ខ្មែរ​ដែល​មាន​សុទ្ធតែ​ជនជាតិ​ខ្មែរ​រស់​នៅ​ពេញ​ស្រុក ទៅ​អោយ​វៀតណាម ទាំង​ងងើល​នោះ​បាន​ដែរ។

ដូច្នេះ តើ​កម្ពុជា គួរ​រៀន​សូត្រ​អ្វី​ខ្លះ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម និង​ពី​វិបត្តិ​នៅ​តំបន់​គ្រីមៀ នេះ?

មេ​រៀន​ដែល​គួរ​ចងចាំ​នោះ គឺ​ក្នុង​ការ​ប៉ុនប៉ង​ដណ្ដើម​យក​ទឹក​ដី ជន​ដែល​មាន​បំណង​នោះ ដំណាក់​កាល​ដំបូង​គេ​តែង​បញ្ជ្រាប​ខ្លួន​បន្តិច​ម្តងៗ​ទៅ​ក្នុង​ទឹក​ដី​នោះ រួច​ទើប​គេ​ចាប់​ផ្តើម​បង្កើត​កូន​បង្កើត​ចៅ ឬ​បបួល​គ្នា​មក​នៅ​បន្ថែម ដើម្បី​ធ្វើ​អោយ​ជនជាតិ​ខ្លួន​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង។ បន្ទាប់​មក គេ​ក៏​រក​វិធី​ធ្វើ​ខ្លួន​អោយ​ទៅ​ជា​អ្នក​រស់​នៅ​លើ​ទឹក​ដី​ថ្មី​ដោយ​ស្រប​ច្បាប់ ហើយ​បណ្ដេញ​ជនជាតិ​ជា​ម្ចាស់​ស្រុក​ចេញ ឬ​ក៏​ធ្វើ​អោយ​ម្ចាស់​ស្រុក​ក្លាយ​ទៅ​ជា​ជនជាតិ​ភាគ​តិច​វិញ។ ហើយ​ទី​បំផុត គេ​វាយ​ដណ្ដើម​យក​ដោយ​កម្លាំង​បាយ ឬ​តាម​នីតិវិធី ដូចជា​នៅ​តំបន់​គ្រីមៀរ ឬ​នៅ​ទឹក​ដី​កម្ពុជា​ក្រោម ជាដើម។

វិធី​នេះ​ក៏​ធ្លាប់​ត្រូវ​គេ​អនុវត្ត​បាន​ដោយ​មាន​ប្រសិទ្ធភាព នៅ​ប្រទេស​មួយ​ចំនួន​ទៀត​ដែរ។ នៅ​សហរដ្ឋ​អាមេរិក ជនជាតិ​ឥណ្ឌា ស្បែក​ក្រហម​ដែល​ជា​ម្ចាស់​ស្រុក ត្រូវ​ជន​បរទេស​ចំណូល​ថ្មី​ចូល​មក​រស់​នៅ រួច​ដណ្ដើម​យក​ដី​បង្កើត​ប្រទេស​ថ្មី​របស់​ខ្លួន។

នៅ​តំបន់​គ្រីមៀ ជនជាតិ​រុស្ស៊ី បាន​ត្រូវ​គេ​បញ្ជូន​អោយ​មក​តាំង​នៅ​ទី​នេះ​រាប់​សែន​នាក់ តាំង​ពី​ឆ្នាំ​១៩៤៤ ហើយ​គេ​បណ្ដេញ​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ចេញ ដោយ​យក​លេស​ថា ​ពួក​ជនជាតិ​ដើម​ម្ចាស់​ស្រុក​នេះ សហការ​ជាមួយ​នឹង​ពួក​ណាហ្សី (Nazi)។ ទី​បំផុត ជនជាតិ​រុស្ស៊ី បាន​ក្លាយ​ទៅ​ជា​ជនជាតិ​ភាគ​ច្រើន​តែ​ម្តង។ ដោយ​មាន​សំឡេង​គាំទ្រ ៩៧​ភាគរយ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជា​មតិ​ថ្មីៗ​នេះ ប្រទេស​រុស្ស៊ី បាន​ប្រើប្រាស់​តួលេខ​នេះ ដើម្បី​អះអាង​ថា អ្វី​ដែល​ខ្លួន​ធ្វើ គឺ​ស្រប​តាម​នីតិវិធី និង​តាម​បែប​ប្រជាធិបតេយ្យ៕

ប្រវត្តិសាស្រ្តនិងភូមិសាស្រ្តនៃតំបន់ដែលមានជម្លោះនៅ Crimea
រាជធានី: Simferopol
ចំនួនប្រជាជន: 2 លាន
តំបន់: 10,077 គីឡូម៉ែត្រការ៉េ (26,100 គីឡូម៉ែត្រក្រឡា)
ភាសា: អ៊ុយក្រែន, រុស្ស៊ី, Tatar Tatar
ក្រុមជនជាតិដើមភាគតិច: ជនជាតិដើមភាគតិចរុស្ស៊ីអ៊ុយក្រែនតាតាសាត

នៅ Crimea គឺជាតំបន់មួយនៃតំបន់ភាគខាងត្បូងនៃអ៊ុយក្រែននៅឧបទ្វីបគ្រីមៀ។ វាមានទីតាំងស្ថិតនៅតាមបណ្តោយសមុទ្រខ្មៅនិងគ្របដណ្តប់ស្ទើរតែតំបន់ទាំងមូលនៃឧបទ្វីបដោយលើកលែងតែ Sevastopol ដែលជាទីក្រុងមួយដែលបច្ចុប្បន្នត្រូវបានជំទាស់ដោយរុស្ស៊ីនិងអ៊ុយក្រែន។

អ៊ុយក្រែនចាត់ទុកតំបន់គ្រីមៀស្ថិតនៅក្នុងយុត្តាធិការរបស់ខ្លួនខណៈរុស្ស៊ីចាត់ទុកវាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ភាពចលាចលនយោបាយនិងសង្គមដ៏ធ្ងន់ធ្ងរនៅអ៊ុយក្រែនថ្មីៗនេះបាននាំឱ្យមានការធ្វើប្រជាមតិនៅថ្ងៃទី 16 ខែមីនាឆ្នាំ 2014 ដែលភាគច្រើននៃប្រជាជននៅ Crimea បានបោះឆ្នោតដើម្បី secede ពីអ៊ុយក្រែននិងចូលរួមជាមួយប្រទេសរុស្ស៊ី។ នេះបានធ្វើឱ្យភាពតានតឹងសកលលោកនិងអ្នកប្រឆាំងអះអាងថាការបោះឆ្នោតនេះគឺមិនស្របតាមរដ្ឋធម្មនុញ្ញ។

ប្រវត្តិសាស្ត្រនៅ Crimea

នៅទូទាំងប្រវត្ដិសាស្ដ្រដ៏យូរអង្វែងឧបទ្វីបគ្រីមៀនិងសម័យគ្រីមៀបច្ចុប្បន្ននេះបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សមួយចំនួន។ ភស្តុតាងបុរាណវិទ្យាបង្ហាញថាឧបទ្វីបនេះត្រូវបានរស់នៅដោយពួកអាណានិគមក្រិចនៅសតវត្សទី 5 ម។ គ។ ហើយចាប់តាំងពីពេលនោះមកមានការសញ្ជ័យនិងការឈ្លានពានផ្សេងៗគ្នាជាច្រើន។
  1. 1783 ប្រវត្តិសាស្រ្តសម័យគ្រីមៀបានចាប់ផ្តើមនៅឆ្នាំ 1783 នៅពេលចក្រភពរុស្ស៊ីបានបញ្ចូលតំបន់នេះ។ នៅខែកុម្ភៈឆ្នាំ 1784 Catherine ដ៏អស្ចារ្យបានបង្កើត Taurida Oblast និង Simferopol បានក្លាយជាចំណុចកណ្តាលនៃ oblast ក្រោយមកនៅឆ្នាំដដែលនេះ។
  2. 1796 នៅពេលការបង្កើតរបស់ Taurida Oblast វាត្រូវបានបែងចែកទៅជា 7 uyezds (ជាផ្នែករងរដ្ឋបាល) ។ នៅឆ្នាំ 1796 ខ្ញុំបានលុបបំបាត់អាណូតធំហើយតំបន់នេះត្រូវបានបែងចែកជាពីរ uyezds ។
  3. 1799 ទីក្រុងធំ ៗ នៅក្នុងទឹកដីនេះគឺស៊ីហ្វឺប៉ូឡូនសេវីស្តប៉ូលយ៉ាល់តាយ​វីផាតារ៉ាអេលូស្តាហ្វេដូស៊ីយ៉ានិងកេច។
  4. 1802 គ្រីមៀបានក្លាយទៅជាផ្នែកមួយនៃរដ្ឋធានី Taurida ថ្មីដែលរួមបញ្ចូលទាំងអស់នៃនៅ Crimea និងមួយផ្នែកនៃតំបន់ដីគោកនៅជុំវិញឧបទ្វីបនេះ។ មជ្ឈមណ្ឌលរបស់ Taurida គ្រប់គ្រងគឺ Simferopol ។
  5. 1853 សង្គ្រាមគ្រីមៀ បានចាប់ផ្ដើមហើយហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គមនៅ Crimea ភាគច្រើនត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរព្រោះភាគច្រើននៃសង្គ្រាមចម្បាំងត្រូវបានប្រយុទ្ធនៅក្នុងតំបន់នេះ។ អំឡុងពេលសង្គ្រាមជនជាតិ Tatars ជនជាតិដើមភាគតិចត្រូវបានបង្ខំឱ្យគេចចេញពីតំបន់នេះ។ នៅឆ្នាំ 1917 សង្គ្រាមស៊ីវិលរបស់រុស្ស៊ីបានចាប់ផ្តើមហើយការត្រួតពិនិត្យគ្រីមៀបានផ្លាស់ប្តូរប្រហែល 10 ដងខណៈដែលអង្គភាពនយោបាយជាច្រើនត្រូវបានបង្កើតឡើងនៅលើឧបទ្វីប (ប្រវត្តិសាស្ត្រគ្រីមៀ - វិគីភីឌា, សព្វវចនាធិប្បាយឥតគិតថ្លៃ) ។
  6. 1921  នៅថ្ងៃទី 18 ខែតុលាឆ្នាំ 1921 សាធារណរដ្ឋសង្គមនិយមសូវៀរស្វយ័តត្រូវបានបង្កើតឡើងជាផ្នែកមួយនៃសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី (SFSR) ។ ពេញមួយទសវត្សឆ្នាំ 1930 គ្រីមៀបានទទួលរងនូវបញ្ហាសង្គមដោយសារតែក្រុម Tatar និងជនជាតិក្រិកបានត្រូវបង្ក្រាបដោយរដ្ឋាភិបាលរុស្ស៊ី។ លើសពីនេះទៀតមានទុរ្ភិក្សដ៏ធំពីរកើតឡើងមួយពីឆ្នាំ 1921-1922 និងមួយទៀតពីឆ្នាំ 1932 ដល់ឆ្នាំ 1933 ដែលបានធ្វើឱ្យបញ្ហាក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង។ នៅទសវត្សឆ្នាំ 1930 ប្រជាជន Slavic ជាច្រើនបានផ្លាស់ប្តូរតំបន់គ្រីមៀហើយបានផ្លាស់ប្តូរប្រជានាស្ត្ររបស់តំបន់នេះ (ប្រវត្តិសាស្រ្ត Crimea - Wikipedia, Encyclopedia ដោយឥតគិតថ្លៃ) ។
  7. 1942 នៅ Crimea ត្រូវបានវាយប្រហារយ៉ាងខ្លាំងអំឡុងសង្គ្រាមលោកលើកទី 2 ហើយនៅឆ្នាំ 1942 ឧបទ្វីបជាច្រើនបានកាន់កាប់កងទ័ពអាល្លឺម៉ង់។ នៅឆ្នាំ 1944 កងទ័ពមកពីសហភាពសូវៀតបានគ្រប់គ្រង Sevastopol ។ ក្នុងកំឡុងឆ្នាំដដែលនោះប្រជាជនតាធារ៉ានៅតំបន់ភាគខាងជើងរបស់តំបន់នេះត្រូវបាននិរទេសទៅកាន់អាស៊ីកណ្ដាលដោយរដ្ឋាភិបាលសូវៀតនៅពេលពួកគេត្រូវបានចោទប្រកាន់ពីបទសហការជាមួយកងកម្លាំងណាស៊ី (ប្រវត្តិសាស្ត្រគ្រីមេ) វិគីភីឌា។ មិនយូរប៉ុន្មានប្រជាពលរដ្ឋអាមេនីប៊ុលហ្គារីនិងក្រិចរបស់តំបន់ក៏ត្រូវបាននិរទេសដែរ។ នៅថ្ងៃទី 30 ខែមិថុនាឆ្នាំ 1945 សាធារណរដ្ឋសង្គមនិយមគ្រីមាសាធារណរដ្ឋស៊ុយអែតត្រូវបានលុបបំបាត់ចោលហើយវាបានក្លាយជាតំបន់គ្រីស្តាល់ស៊ីរីនៃប្រទេសរុស្ស៊ី SFSR ។
  8. 1954 ការត្រួតពិនិត្យតំបន់គ្រីអ៊ុលត្រូវបានផ្ទេរពី SFSR រុស្ស៊ីទៅសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែន។ ក្នុងអំឡុងពេលនេះតំបន់គ្រីមៀបានរីកចម្រើនទៅជាគោលដៅទេសចរណ៍ដ៏ធំមួយសម្រាប់ប្រជាជនរុស្ស៊ី។
  9. 1941 នៅពេលដែលសហភាពសូវៀតបានដួលរលំនៅឆ្នាំ 1991 គ្រីមេក្លាយជាផ្នែកមួយនៃប្រទេសអ៊ុយក្រែននិងប្រជាជនភាគច្រើននៃប្រជាជន Tatar ដែលត្រូវបាននិរទេសចេញ។ បញ្ហានេះបាននាំឱ្យមានភាពតានតឹងនិងការតវ៉ាលើសិទ្ធិដីធ្លីនិងការបែងចែកនិងអ្នកតំណាងនយោបាយមកពីសហគមន៍រុស្ស៊ីនៅ Crimea ដើម្បីស្វែងរកការពង្រឹងទំនាក់ទំនងរបស់តំបន់នេះជាមួយរដ្ឋាភិបាលរុស្ស៊ី (BBC News - Crimea Profile - Overview) ។
  10. 1990  អ៊ុយក្រែន និងរុស្ស៊ី​ គឺសុទ្ធតែជាដែនដីដែលស្ថិតនៅក្នុងសហភាពសូវៀត (USSR)។ ប៉ុន្តែបន្ទាប់ពីសូវៀតដួលរលំទៅ អ៊ុយក្រែន និងរុស្ស៊ី បានក្លាយជាដែនដី និងមានរដ្ឋាភិបាលពីរផ្សេងគ្នា។ ជារដ្ឋអធិបតេយ្យរៀងខ្លួន ថ្នាក់ដឹកនាំប្រទេសទាំងពីរ តែងតែប៉ះទង្គិចគ្នាជុំវិញដែនដីគ្រីមៀ ដែលត្រូវបានលោក នីគីតា គ្រូឆេវ (Nikita Khrushchev) មេដឹកនាំសហភាពសូវៀត ផ្តាច់ចេញពីដែនដីរុស្ស៊ី ទៅដាក់ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែននៅក្នុងឆ្នាំ១៩៥៤។ កាលនោះ វាមិនមានបញ្ហាទំនាស់អ្វីឡើយ ព្រោះដែនដីទាំងពីរស្ថិតនៅក្រោមសហភាពសូវៀតតែមួយនៅឡើយ។ 
  11. 1996 រដ្ឋធម្មនុញ្ញអ៊ុយក្រែនបានបញ្ជាក់ថា Crimea នឹងក្លាយជាសាធារណរដ្ឋស្វយ័តតែច្បាប់ណាមួយនៅក្នុងរដ្ឋាភិបាលរបស់ខ្លួននឹងត្រូវធ្វើការជាមួយរដ្ឋាភិបាលអ៊ុយក្រែន។ នៅឆ្នាំ 1997 រុស្ស៊ីបានទទួលស្គាល់ជាផ្លូវការនូវអធិបតេយ្យភាពរបស់អ៊ុយក្រែនលើតំបន់គ្រីមេ។ ពេញមួយទសវត្សរ៍ឆ្នាំ 1990 និងឆ្នាំ 2000 ភាពចម្រូងចម្រាសនៅលើតំបន់គ្រីមេនៅតែមានហើយបាតុកម្មប្រឆាំងអ៊ុយក្រែនបានកើតឡើងនៅឆ្នាំ 2009 ។
  12. 2014 នៅចុងខែកុម្ភៈឆ្នាំ 2014 ភាពចលាចលផ្នែកនយោបាយនិងសង្គមធ្ងន់ធ្ងរបានចាប់ផ្តើមនៅក្នុងរដ្ឋធានីអ៊ុយក្រែនរបស់ក្រុងឃីវបន្ទាប់ពីប្រទេសរុស្ស៊ីបានផ្អាកកញ្ចប់ថវិកាជំនួយដែលបានស្នើ។ នៅថ្ងៃទី 21 ខែកុម្ភៈឆ្នាំ 2014 ប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych បានយល់ព្រមទទួលយកតំណែងប្រធានាធិបតីដែលកំពុងទន់ខ្សោយនិងរៀបចំការបោះឆ្នោតថ្មីនៅចុងឆ្នាំនេះ។ ទោះយ៉ាងណាក៏ដោយក៏ប្រទេសរុស្ស៊ីបានបដិសេធនូវកិច្ចព្រមព្រៀងនេះហើយក្រុមប្រឆាំងបានបង្កើនការតវ៉ារបស់ខ្លួនដែលបណ្តាលឱ្យលោកយ៉ានូកូវីកភៀសខ្លួនចេញពីក្រុងគៀវនៅថ្ងៃទី 22 ខែកុម្ភៈឆ្នាំ 2014 ។ រដ្ឋាភិបាលបណ្តោះអាសន្នមួយត្រូវបានគេបង្កើតឡើងប៉ុន្តែបាតុកម្មបន្ថែមទៀតបានចាប់ផ្តើមនៅគ្រីមៀ។ ក្នុងអំឡុងពេលនៃការតវ៉ាទាំងនេះក្រុមជ្រុលនិយមរុស្ស៊ីបានកាន់កាប់អគាររដ្ឋាភិបាលជាច្រើននៅក្នុងទីក្រុង Simferopol និងបានលើកទង់ជាតិរុស្ស៊ី (infoplease.com) ។ នៅថ្ងៃទី 1 ខែមីនាឆ្នាំ 2014 ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជូនទាហានទៅតំបន់គ្រីមេដោយបញ្ជាក់ថារុស្ស៊ីត្រូវការការពារជនជាតិភាគតិចរុស្ស៊ីនៅក្នុងតំបន់ពីពួកជ្រុលនិយមនិងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងក្រុងគៀវ។នៅត្រឹមថ្ងៃទី 3 ខែមីនាប្រទេសរុស្ស៊ីបានគ្រប់គ្រងតំបន់គ្រីមៀ។
  13. 2014 ជាលទ្ធផលនៃការរំជើបរំជួលនៅ Crimea ការធ្វើប្រជាមតិមួយត្រូវបានធ្វើឡើងនៅថ្ងៃទី 16 ខែមីនាឆ្នាំ 2014 ដើម្បីកំណត់ថាតើតំបន់គ្រីមៀនឹងនៅតែជាផ្នែកមួយនៃអ៊ុយក្រែនឬត្រូវបានបញ្ចូលដោយរុស្ស៊ី។ ភាគច្រើននៃអ្នកបោះឆ្នោតនៅ Crimea បានយល់ព្រមលើការបំបែកខ្លួនប៉ុន្តែអ្នកប្រឆាំងជាច្រើនបានអះអាងថាការបោះឆ្នោតនេះគឺមិនស្របតាមរដ្ឋធម្មនុញ្ញហើយរដ្ឋាភិបាលបណ្តោះអាសន្នរបស់អ៊ុយក្រែនបានអះអាងថាខ្លួននឹងមិនទទួលយកអបគមន៍ (Abdullah) ទេ។ ទោះបីជាមានការអះអាងទាំងនេះក៏ដោយក៏សមាជិកសភានៅប្រទេសរុស្ស៊ីបានយល់ព្រមលើសន្ធិសញ្ញាមួយនៅថ្ងៃទី 20 ខែមីនាឆ្នាំ 2014 ដើម្បីបញ្ចូលឧបសម្ព័ន្ធ Crimea ក្នុងករណីដែលទណ្ឌកម្មអន្តរជាតិ (Gumuchian et al ។ ) ។
  14. 2014 នៅថ្ងៃទី 22 ខែមីនាឆ្នាំ 2014 កងទ័ពរុស្ស៊ីបានចាប់ផ្តើមវាយលុកមូលដ្ឋានទ័ពនៅ Crimea ក្នុងកិច្ចប្រឹងប្រែងដើម្បីបង្ខំកងកម្លាំងអ៊ុយក្រែនពីតំបន់ (Pannell) ។ លើសពីនេះទៀតនាវាចម្បាំងអ៊ុយក្រែនត្រូវបានរឹបអូសក្រុមបាតុករបានរឹបអូសមូលដ្ឋានទ័ពរបស់អ៊ុយក្រែនហើយសកម្មជនគាំទ្ររុស្ស៊ីបានធ្វើការតវ៉ានិងប្រមូលផ្តុំគ្នានៅអ៊ុយក្រែន។ នៅថ្ងៃទី 24 ខែមីនាឆ្នាំ 2014 កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមដកចេញពីគ្រីមា (Lowen) ។
  15. 2014 នៅក្នុងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ សភាគ្រីមៀ បានបោះឆ្នោតផ្តាច់ខ្លួនចេញពីអ៊ុយក្រែន។ ចំណែកលទ្ធផល នៃការធ្វើប្រជាមតិក្នុងតំបន់ ក៏ចេញលទ្ធផលទៅរកការចូលរួមជាមួយរុស្ស៊ី។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយ ដោយដាក់បញ្ចូលគ្រីមៀចូលមកដែនដីរុស្ស៊ី។ បន្ទាប់ពីព្រឹត្តិការណ៍ដ៏សំខាន់នោះ ក្រុមផ្តាច់ទឹកដី ដែលមាននិន្នាការគាំទ្ររុស្ស៊ី បានចាប់ផ្តើមប៉ះបោរ និងគ្រប់គ្រងតំបន់ភាគខាងកើតអ៊ុយក្រែន។  
  16. 2014 ចលនាក្រុមផ្តាច់ទឹកដី ផ្ទុះឡើងនៅឆ្នាំ២០១៤ ការបញ្ចូលដែនដីគ្រីមៀរបស់រុស្ស៊ីមិនទាន់ចប់ត្រឹមត្រូវផង ចលនាគាំទ្រផ្តាច់ទឹកដី ដែលមាននិន្នាការគាំទ្ររុស្ស៊ី នៅតំបន់ភាគខាងកើតអ៊ុយក្រែន បានលេចឡើង ក្នុងខែមេសា ឆ្នាំ២០១៤។ បញ្ហានេះ បានដាក់សម្ពាធមួយកម្រិតទៀត ទៅដល់រដ្ឋាភិបាលទីក្រុងកៀវ។ ក្រុមចលនាផ្តាច់ទឹកដីអ៊ុយក្រែននៅភាគខាងកើត និងកម្លាំងយោធាអ៊ុយក្រែន តែងប៉ះទង្គិចគ្នាជាញឹកញាប់។ ក្នុងឆ្នាំដដែលនោះ យន្តហោះ MH17 របស់អាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines ត្រូវបានបាញ់ទម្លាក់ ដែលធ្វើឱ្យអ្នកដំណើរ រួមទាំងអ្នកបើកបរ និងអ្នកធ្វើការលើនោះ ចំនួន ២៩៨នាក់ ត្រូវស្លាប់បាត់បង់ជីវិត។ 
  17. 2014 បន្ទាប់ពីអ៊ុយក្រែនកាន់តែវាយប្រហារលើក្រុមប៉ះបោរនៅក្នុងឆ្នាំ២០១៤ រុស្ស៊ី បានបញ្ជូនយោធាខ្លួនទៅក្បែរតំបន់ព្រំដែនភាគខាងកើតអ៊ុយក្រែនជាច្រើន។ ការបញ្ជូននេះ ត្រូវបានរុស្ស៊ីបដិសេធក្នុងការឈ្លានពាន។ បើទោះមានការបដិសេធក្តី មេដឹកនាំក្រុមប៉ះបោរបានអះអាងថា ខ្លួនបានទទួលកម្លាំងទ័ពចំនួន ១២០០នាក់ពីរុស្ស៊ី។ របាយការណ៍ផ្សេងទៀត បានអះអាងថា រុស្ស៊ីបានបញ្ជូនកម្លាំងយោធាទៅក្នុងទឹកដីអ៊ុយក្រែនថែមទៀត។ 
  18. ២០១៤ កិច្ចព្រមព្រៀង Minsk និងកិច្ចចរចា Normandy format ត្រូវបានធ្វើឡើង ដើម្បីអនុវត្តបទឈប់បាញ់រវាងចលនាប៉ះបោរផ្តាច់ទឹកនៅតំបន់ភាគខាងកើតអ៊ុយក្រែន និងយោធាអ៊ុយក្រែន។ បើទោះមានកិច្ចព្រមព្រៀង និងកិច្ចចរចានោះក៏ដោយ ការប៉ះទង្គិចនៅតំបន់ភាគខាងកើតអ៊ុយក្រែន នៅតែបន្តកើតមានដដែល។ 
  19. 2014 ការប៉ះទង្គិចរវាងកងកម្លាំងទាំងពីរចាប់តាំងពីឆ្នាំ ២០១៤មក បានធ្វើឱ្យមានមនុស្សស្លាប់ច្រើនជាង១ម៉ឺននាក់ ខណៈមនុស្ស១,៥លាននាក់ ផ្សេងទៀត បានផ្លាស់ប្តូរទីកន្លែងរស់នៅ ដើម្បីសុវត្ថិភាព។ ចំណែកការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ក៏តែងតែកើតមាននៅអ៊ុយក្រែនផងដែរ។ 
ជាច្រើនឆ្នាំ រុស្ស៊ី និងអ៊ុយក្រែន មិនដែលល្អក់កករឡើយ។ រហូតដល់ឆ្នាំ២០១៣ ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych ដែលមាននិន្នាការរុស្ស៊ី បានបដិសេធកិច្ចព្រមព្រៀងមួយ ដើម្បីចូលរួមក្នុងសហភាពអឺរ៉ុប។ បញ្ហានេះ បានបណ្តាលឱ្យមានបាតុកម្ម និងទម្លាក់លោក Yanukovych ចេញពីតំណែងនៅឆ្នាំបន្ទាប់។ ការទម្លាក់លោក Yanukovych បានធ្វើឱ្យប្រជាជនរស់នៅតំបន់គ្រីមៀដែលមាននិន្នាការទៅរករុស្ស៊ី ចេញបាតុកម្ម និងគាំទ្រផ្តាច់ខ្លួនចេញពីអ៊ុយក្រែន។ 
 

 
 
មិនតែប៉ុណ្ណោះ បញ្ហាអ៊ុយក្រែននេះ បានក្លាយជារបៀបវារៈដ៏សំខាន់មួយ ដែលត្រូវបានលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក យកមកដាក់លើតុ ដើម្បីជជែកជាមួយសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៧ ខែធ្នូ មេដឹកនាំអាមេរិក លោកបៃឌិន បានសង្កត់ធ្ងន់ថា អាម៉េរិក និងសម្ព័ន្ធមិត្ត នឹងឆ្លើយតបវិធានការសេដ្ឋកិច្ច និងចំណាត់ការផ្សេងទៀតឱ្យធ្ងន់ធរ ក្នុងករណីរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន។ ជាការឆ្លើយតប​ លោកពូទីន បានស្នើឱ្យភាគីអាម៉េរិក និងសម្ព័ន្ធមិត្ត កុំបំពាក់ប្រព័ន្ធអាវុធវាយប្រហារនៅក្នុងតំបន់ដែលនៅជិតរុស្ស៊ី បើមិនចង់ឱ្យចាត់វិធានការតប។  

រដ្ឋាភិបាលនិងប្រជាជននៅ Crimea

សព្វថ្ងៃនេះគ្រីមៀត្រូវបានគេចាត់ទុកថាជាតំបន់ពាក់កណ្តាលស្វយ័ត (BBC News - ប្រវត្តិសាស្រ្ត Crimea - ទិដ្ឋភាពទូទៅ) ។ វាត្រូវបានបញ្ចូលដោយប្រទេសរុស្ស៊ីនិងត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃប្រទេសរុស្ស៊ីដោយប្រទេសនិងអ្នកគាំទ្ររបស់វា។ ទោះបីជាយ៉ាងណាក៏ដោយចាប់តាំងពីប្រទេសអ៊ុយក្រែននិងបណ្តាប្រទេសលោកខាងលិចជាច្រើនបានចាត់ទុកការធ្វើប្រជាមតិនៅខែមីនាឆ្នាំ 2014 ថាខុសច្បាប់ពួកគេនៅតែចាត់ទុកថាគ្រីមៀជាផ្នែកមួយនៃអ៊ុយក្រែន។ ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងបាននិយាយថាការបោះឆ្នោតនេះគឺខុសច្បាប់ពីព្រោះវាបានរំលោភលើរដ្ឋធម្មនុញ្ញដែលទើបបង្កើតថ្មីរបស់អ៊ុយក្រែនហើយមានចំនួនស្មើទៅនឹងការប៉ុនប៉ង ... ដោយរុស្ស៊ីដើម្បីពង្រីកព្រំដែនរបស់ខ្លួនទៅកាន់ឧបទ្វីបសមុទ្រខ្មៅក្រោមការគំរាមកំហែងនៃកម្លាំង "(Abdullah) ។

នៅពេលសរសេរការសរសេរនេះរុស្ស៊ីកំពុងធ្វើដំណើរទៅមុខដោយមានផែនការបន្ថែមឧបសម្ព័ន្ធគ្រីមេបើទោះជាមានការជំទាស់ពីសំណាក់ប្រទេសអ៊ុយក្រែនក៏ដោយ។

ពាក្យបណ្តឹងចម្បងរបស់រុស្ស៊ីចំពោះការចង់បញ្ចូលទីគ្រីមេគឺជាការការពារប្រជាពលរដ្ឋរុស្ស៊ីនៅតំបន់នេះពីពួកជ្រុលនិយមនិងរដ្ឋាភិបាលបណ្តោះអាសន្ននៅក្វីវ៉ា។ ភាគច្រើននៃប្រជាជននៅ Crimea បានកំណត់ខ្លួនឯងថាជាជនជាតិភាគតិចរុស្ស៊ី (58%) ហើយជាង 50% នៃប្រជាជននិយាយភាសារុស្ស៊ី (BBC News - Why Crimea គឺគ្រោះថ្នាក់ខ្លាំងណាស់) ។

សេដ្ឋកិច្ចនៃគ្រីមៀ

សេដ្ឋកិច្ចរបស់តំបន់គ្រីមៀមានមូលដ្ឋានលើវិស័យទេសចរណ៍និងកសិកម្ម។ ទីក្រុង Yalta គឺជាទិសដៅដ៏ពេញនិយមមួយនៅលើសមុទ្រខ្មៅសម្រាប់ជនជាតិរុស្ស៊ីជាច្រើននាក់ដូចជាអាលូស្តាអេប៉ូតាយ៉ាស៊ីកាហ្វីឌូសៀនិងឌុងដាក។ ផលិតផលកសិកម្មសំខាន់ៗនៅគ្រីមៀគឺធញ្ញជាតិបន្លែនិងស្រា។ ការចិញ្ចឹមសត្វគោក្របីសត្វស្លាបនិងសត្វចៀមក៏មានសារៈសំខាន់ផងដែរហើយគ្រីមាជាប្រភពនៃប្រភពធនធានធម្មជាតិជាច្រើនដូចជាអំបិល porphyry ថ្មកំបោរនិងដែកថែប (Crimea - Wikipedia, Encyclopedia ដោយឥតគិតថ្លៃ) ។

ភូមិសាស្ត្រនិងអាកាសធាតុនៅ Crimea

នៅ Crimea មានទីតាំងស្ថិតនៅផ្នែកខាងជើងនៃសមុទ្រខ្មៅនិងនៅភាគខាងលិចនៃសមុទ្រ Azov ។ វាក៏ជាប់ព្រំប្រទល់ប្រទេសអ៊ុយក្រែន Kherson Oblast ផងដែរ។ គ្រីមៀកាន់កាប់ដីដែលបង្កើតបានជាឧបទ្វីបគ្រីមៀដែលត្រូវបានបំបែកចេញពីអ៊ុយក្រែនដោយប្រព័ន្ធស៊ីវ៉ាវនៃអាងទឹកស្អុយរាក់។ ឆ្នេរសមុទ្រនៅ Crimea គឺរឹងមាំនិងបង្កើតជាឆ្នេរនិងកំពង់ផែជាច្រើន។ ភូមិសាស្ដ្ររបស់វាមានលក្ខណៈស្មើៗគ្នាពីព្រោះភាគច្រើននៃឧបទ្វីបនេះត្រូវបានបង្កើតឡើងដោយវាលស្មៅពាក់កណ្ដាលឬដីស្រែ។ ភ្នំគ្រីមៀស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគអាគ្នេយ៍។

បរិយាកាសនៅ Crimea មានអាកាសធាតុក្តៅនៅទ្វីបហើយផ្ទៃរដូវក្តៅមានអាកាសធាតុក្តៅហើយរដូវរងាត្រជាក់។ តំបន់ឆ្នេររបស់វាមានបរិមាណតិចតួចហើយទឹកភ្លៀងមានកម្រិតទាបនៅទូទាំងតំបន់។
ស្ពានគ្រីមៀរ
តួរលេខប្រជាជនតាម បណ្តារដ្ឋ អ៊ុយក្រែន

Name of OblastPopulation as of Dec 2021
 Donetsk Oblast4,062,839
 Dnipropetrovsk Oblast3,100,320
Kyiv Kyiv City2,952,577
 Kharkiv Oblast2,602,207
 Lviv Oblast2,480,137
 Odessa Oblast2,352,648
 Luhansk Oblast2,104,531
 Kyiv Oblast1,795,099
 Zaporizhzhia Oblast1,640,876
 Vinnytsia Oblast1,511,574
 Poltava Oblast1,354,444
 Ivano-Frankivsk Oblast1,352,973
 Zakarpattia Oblast1,245,491
 Khmelnytskyi Oblast1,230,507
 Zhytomyr Oblast1,180,638
 Cherkasy Oblast1,162,439
 Rivne Oblast1,142,599
 Mykolaiv Oblast1,093,492
 Sumy Oblast1,037,237
 Ternopil Oblast1,022,625
 Volyn Oblast1,022,107
 Kherson Oblast1,002,923
 Chernihiv Oblast961,054
 Kirovohrad Oblast905,715
 Chernivtsi Oblast891,054
 Ukraine41,208,106
ជនជាតិ នៅ អ៊ុយក្រែន
Primary language by ethnic group
Ethnic groupPopulationNativeUkrainianRussianOther
Ukrainians37,541,69331,970,7285,544,729532
Russians8,334,1417,993,832328,152402
Moldovans258,619181,12427,77545,6071242
Belarusians275,76354,57348,202172,251
Crimean Tatars248,193228,37318415,20843
Bulgarians204,574131,23710,27762,0679
Hungarians156,566149,4315,3671,51314
Romanians150,989138,5229,3672,297170
Polish144,13018,660102,26822,495390
Hebrew103,5913,21313,92485,96416
Armenians99,89450,3635,79843,10511
Greeks91,5485,8294,35980,9929
Tatars73,30425,7703,31043,0606
Koreans49,8172,22337,9329,6620
Romani people47,58721,26610,0396,3786
Azerbaijanis45,17623,9583,22416,96836
Georgians34,19912,5392,81818,58915
Germans33,3024,0567,36021,54920
Gagauz31,92322,8221,1027,2322
Uzbeks12,3533,6041,8185,9960
Chuvash10,5932,2685647,6361
Mordvinians9,3311,4736467,1680
Turks8,8447,9231335670
Lithuanians7,2071,9321,0294,1824
Arabs6,5754,0718971,2350
Slovaks6,3972,6332,6653350
Czechs5,9171,1902,5032,1442
Kazakhs5,5261,0418223,47011
Latvians5,0799578723,1881
Ossetians4,8341,1504013,1104
Udmurts4,7127293803,5150
Lezghinians4,3491,5073302,3414
Tadjiks4,2551,5214881,9830
Bashkirs4,2538433362,9200
Mari people4,1301,0592642,7587
Thai3,8503,641291640
Turkmens3,7097191,0791,3920
Albanians3,3081,7403011,1810
Assyrians3,1438834081,7300
Chechens2,8771,5812129770
Estonians2,8684163212,1074
Chinese people2,2131,817733070
Kurds2,0881,1732363960
Darghins1,6104091999550
Komis1,5453301271,0460
Karelians1,522961451,2441
Avars1,4965821217610
India-Bangladesh-Pakistan1,4831,092261920
Abkhazians1,4583172687970
Karaites1,196721609310
Komi-Permians1,165160798981
Kyrgyz people1,12820822161719
Laks1,01919927151413
Afghans1,008551602130
other3,2281,0271447900
NA188,63901,1081,8441
Native languages according to 2001 census

តំបន់ គ្រីមៀ Crimea

No comments:

Post a Comment