Sunday, August 11, 2024

បដិវត្តន៍ពណ៍នៅ អ៊ុយក្រែន ២០១៣

គំរូបដិវត្តន៍ពណ៍លើសកលលោករួមមានដូចជា ៖
  1. បដិវត្តន៍ពណ៍  កូរ៉េខាងត្បូង South Korea
  2. បដិវត្តន៍ពណ៍ ជប៉ុន Japan
  3. បដិវត្តន៍ពណ៍នៅ អូស្រ្តាលី Australia
  4. បដិវត្តន៍ពណ៍ នៅ តៃវ៉ាន់ Taiwan
  5. វេណេហ្សុយអេឡា Venezuela
  6. បដិវត្តន៍ពណ៍ ភូមារ Burma
  7. បដិវត្តន៍ពណ៍ ហុង កុង Hong Kong
  8. បដិវត្តន៍ពណ៍ ស្រីលង្លកា Sri Lanka
  9. បដិវត្តន៍ពណ៍ បាតុកម្ម នៅ អគ្ឡេស United Kongdoms
  10. បដិវត្តន៍ពណ៍ អ៊ុយក្រែន Ukraine 
  11. បដិវត្តន៍ពណ៍ បឹងក្លាដេស Bengladesh 
  12. បដិវត្តន៍ពណ៍ នៅប្រទេសថៃ Thailand 2006
  13. បដិវត្តន៍ពណ៍ នៅ វៀតណាម Vietnam 2014, 2018
  14. បដិវត្តន៍ពណ៍ នៅកម្ពុជា រដ្ឋប្រហារ ឆ្នាំ ១៩៧០ ( ប្រវត្តិ អ៊ិនតាំ ប្រវត្តិ លន់ នល់ ប្រវត្តិ .ហង់្ស ធុនហាក់.. ប្រវត្តិ ចេង ហេងប្រវត្តិ ស៉ឺង ង៉ុកថាញ់ )
  15. បដិវត្តន៍ពណ៍ នៅកម្ពុជា ២០១៣
  16. បដិវត្តន៍ពណ៍ នៅ កម្ពុជា ២០២៤ 
    1. ផែនការធ្វើ បដិវត្តន៍ពណ៍ 
    2. ផែនការកំទេច បដិវត្តន៍ពណ័)
  17. បដិវត្តន៍ពណ៍ យូហ្គោស្លាវី Yugoslavia 
បដិវត្តន៍ពណ៍នៅ អ៊ុយក្រែន ២០១៣ the Maidan Revolution or the Ukrainian Revolution ឬហៅថា EURO Maidan គឺជាជំលោះដែលគេចោទថា ប្រធានាធិបតីអ៊ុយក្រែន មិនព្រមចុះសន្ធិសញ្ញាពាណិជ្ជកម្មជាមួយ អឺរ៉ុប បែរជា ជិតស្និតជាមួយ រុស្សីទៅវិញ ។ ភាគីខាងប្រឆាំង ប្រមូល បាតុករ ប្រមាណ ៨០ ម៉ឺននាក់ កម្លាំង ប្រដាប់អាវុធ១២,០០០ នាក់ មកពី ក្រុងគៀវ និង មកខេត្ត រដ្ឋផ្សេងៗ​មានប្រមាណ ០៨ ម៉ឺននាក់។ ខាង​ រដ្ឋាភិបាល​ប្រើទ័ព ៥០០០​ នាក់ កម្លាំងស៊ីវិល គំាទ្ររដ្ឋាភិបាល ១៣ ម៉ឺននាក់​។ ការប្រឈមមុខដាក់គ្នា​រយៈពេល ៣ ខែ 21 November 2013 – 22 February 2014 (3 months and 1 day) ហៅថា EUROMAIDAN គឺ ទីលានប្រជាធិប្បតេយ្យអឺរ៉ុប ដែលបូករួមទាំង ៥ ថ្ងៃ សម្រាប់ បដិវត្តន៍អ៊ុយក្រែន   18–23 February 2014 (5 days)
បដិវត្តន៍ពណ៍នៅ អ៊ុយក្រែន ២០១៣ 

សារបាននៃសង្រ្គាម៖ សន្ធិសញ្ញាសន្តិភាព ក្រោមអធិបតី ជាសាក្សី ០៣ ប្រទេស រួមមាន បារាំង អាល្លឺម៉ង់ និង រុស្សី ដែល បារាំង អាល្លឺម៉ង់ តំណាងឲ្យ ក្រុមប្រឹក្សាសន្តិសុខសហគមន៍អឺរ៉ុប ដោយខ្លឹមសារ មានចែងអំពី ការមិនចល័តកាំភ្លើងធំលើសពី ១០០ មម ចូលតំបន់ហាមឃាត់ តែ កងទ័ពអ៊ុយក្រែនបានចល័ត រថក្រោះ កាំភ្លើងធំ ចូលក្នុងតំបន់ ហាមឃាត់ជាមុន នាំឲ្យ ក្រុមចលនាបះបោរ សុំអន្តរាគមន៍ពីកងទ័ពរុស្សី និងប្រកាសផ្តាច់ទឹកដី ចូលជា ទឹកដីរុស្សី ។

ប្រវត្តិសង្រ្គាមអ៊ុយក្រែន៖ ការបោះឆ្នោតតាំងពីឆ្នាំ ១៩៩១​ ជាច្រើនអាណត្តិ ប្រជាជនតែងតែបោះឆ្នោត គាំទ្រ មេដឹកនាំ ជនជាតិ រុស្សីធ្វើជា ប្រធានាធិបតី និង ដឹកនាំរដ្ឋាភិបាល។ ឆ្នាំ ២០០៣ បដិវត្តន៍ពណ៍ចាប់ផ្តើម ដោយការធ្វើបាតុកម្មទាមទារប្រាក់ខែខ្ពស់ ឆ្នាំ ២០១៤ បដិវត្តន៍ពណ៍រីកធំ ដោយការទំលាក់រដ្ឋាភិបាល និង ចេញច្បាប់តាមចាប់ ប្រធានាធិបតីមកកាត់ទោស ប្រធានាធិបតី ភៀសខ្លួនទៅរុស្សី ដឹកនាំ កងទ័ព ប្រយុទ្ធផ្តាច់ទឹកដី ២ រដ្ឋ ប្រមាណជា ២០% នៃផ្ទៃដីរដ្ឋនីមួយៗ។ ឆ្នាំ ២០១៩ ក្នុងការឃោសនាបោះឆ្នោត លោក ហ្សាឡែនស្គី សន្យាថា និង ធ្វើសង្រ្គាម យកទឹកដីមកវិញ ២០% នោះ ដោយមិនឲ្យបាត់បង់ សូម្បី ១ អ៊ិញ អ៊ុយក្រែនបានចល័តទ័ពរាប់សែននាក់ ត្រៀមវាយយក ទឹកដីនោះមកវិញ ដែលខុសពី សន្ធិសញ្ញាសន្តិភាព រវាង បារាំង អាល្លឺម៉ង់ រុស្សី អ៊ុយក្រែនឆ្នាំ ២០១៤ ថាមិនធ្វើសង្រ្គាមទាមទារទឹកដី។ ដោយសារវត្តមានទ័ព ណាតូ និងអ៊ុយក្រែនច្រើន មហិមារនៅតាមព្រំដែន នាំឲ្យរុស្សី សម្រេចបញ្ជូនទ័ពដាក់នៅចម្ងាយ ២០០ គម ពីព្រំដែន រួចធ្វើការចរចារ Negociation តែ អ៊ុយក្រែនជំទាស់ការចរចារ ព្រោះ ទ័ពអ៊ុយក្រែន កំពុងមានប្រៀបជាង-- ទ័ពរុស្សីបានប្រើវិធីសាស្រ្តពង្រាយទ័ពតាមព្រំដែន ចំងាយ ២៥០០ គមធ្វើឲ្យ ទ័ពអ៊ុយក្រែន វិនាសអស់ យន្តហោះជាង ៣០០ គ្រឿង និង បាត់បង់ទឹកដី ដូចសព្វថ្ងៃ ៕


ប្រធានាធិបតី អ៊ុយក្រែន ហ្សាឡែនស្គី បានចុះហត្ថលេខាចូលជាធរមាននូវ សេចក្តីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ អ៊ុយក្រែន ប្រឆាំងអតីតប្រធានាធិបតី អ៊ុយក្រែន លោក Viktor Yanukovych និងរដ្ឋមន្រ្តីមួយចំនួនទៀត។ គួរបញ្ជាក់ថា អតីប្រធានាធិបតីអ៊ុយក្រែន ត្រូវគេធ្វើ បដិវត្តន៍ពណ៍ទំលាក់ចេញពី អំណាច ដោយបាតកម្មទូទាំងប្រទេស អឺរ៉ុប នៅឆ្នាំ ២០១៣ និងត្រូវបានគេតាមចាប់ខ្លួន ហើយគាត់រត់ភៀសខ្លួនទៅ ប្រទេសរុស្សី ចំណែក កងទ័ពរាបសែននាក់ របស់គាត់ ត្រូវ រដ្ឋាភិបាលថ្មី រំសាយចោល ដែលនាំឲ្យ ចាញ់ វិនាស ក្នុងសង្រ្គាមឆ្នាំ ២០១៤ ជាមួយរុស្សី ស្លាប់ទ័ព ១៤,០០០ នាក់ និង បាត់បង់ ព្រំដែន ទឹកដី ៥០០ គម

អ៊ុយក្រែន ថ្ងៃនេះ ជាថ្ងៃទី ៥០០ នៃសង្រ្គាម អ៊ុយក្រែន រុស្សី ដែល ជោគជ័យរបស់ អ៊ុយក្រែន គឺការ ប្រើពាក្យ រុស្សីឈ្លានពានអ៊ុយក្រែន An invasion of Russian armed troop in Ukraine តែ រុស្សី បានជៅគជ័យក្នុង សង្រ្គាមវាយលុក Russian offensive Operation. បក្សអ៊ុយក្រែន បោះឆ្នោតចាញ់ បក្សរុស្សី ជាដរាប នាំឲ្យមានការធ្វើ បដិវត្តន៍ពណ៍ រំលំរបប រុស្សីចោល ការនេះ នាំឲ្យមានសង្រ្គាមឆ្នាំ ២០១៤ ដោយសារ អ៊ុយក្រែនចាញ់សង្រ្គាមឆ្នាំ ២០១៤ នាំឈានដល់សង្រ្គាម ឆ្នាំ ២០២២ ទៀត ជាលទ្ធផល អ៊ុយក្រែនចាញ់សង្រ្គាមដដែល !! ។ អ៊ុយក្រែន នឹងបន្តចាញ់ទៀត ពេលដែល Zelenskyy អស់សុពលភាពដឹកនា ៕

កម្ពុជាថ្ងៃនេះ Cambodia Today សង្រ្គាមអ៊ុយក្រែន រុស្សី ជាសញ្ញានៃការ បាក់បែកផ្ទៃក្នុងរវាង អាមេរិក អឺរ៉ុបដឹកនាំបញ្ជាដោយ បារាំង អាល្លឺម៉ង់។ ប្រធានាធិបតី បារាំង ម៉ាក្រុង កាលខែ មេសា ២០២៣ ពេលជួបជាមួយ មេដឹកនាំ ចិន បានប្រកាសថា ចាប់ពីពេលនេះតទៅ បារាំង អឺរ៉ុប ឈប់ដើរតាមនយោបាយ អាមេរិក ណាតូ។ នៅកម្ពុជា មានកម្លាំង ២ ដែលចូលរួមយ៉ាងសកម្ម ក្នុងបដិវត្តន៍ពណ៍ Colored Revolution ផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ ២០១០ ដល់ បច្ចុប្បន្ន ឆ្នាំ ២០២៣ នោះ គឺ IRI ជាស្ថាបនសហរដ្ឋអាមេរិក ចំណែក NDI ជាស្ថាបនរបស់ សហភាព អឺរ៉ុប។ ដូច្នេះ ការដូរ ដំណែងអគ្គលេខាធិការបក្ស ភ្លើងទៀន ឈ្មោះ លី សុធារ៉ាយុត្តិ ដែលជា មេដឹកនាំ វិទ្យាស្ថាន NDI របស់ អឺរ៉ុបអស់ពេលជាង ២០ ឆ្នាំ ជំនួស ដោយ កូនប្រុស របស់ គង់ គាំ ឈ្មោះ គង់ មូនីកា គឺជា មនុស្សរបស់ សហរដ្ឋអាមេរិក ៕ សម រង្សី ជាមនុស្ស របស់ សហភាព អឺរ៉ុប ចំណែក កឹម សុខា ជាមនុស្សរបស់ សហរដ្ឋអាមេរិកកាំង។

នយោបាយកម្ពុជា៖ ពីម្សិល មានការផ្សាយរបស់ បក្សភ្លើងទៀនអំពាវនាវ សមាជិកបក្សដ៍ទៃផ្សេងៗចូលរួមធ្វើ បដិវត្តន័ពណ័ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពជានៅឆ្នាំ ២០២៣។ យុទ្ធវិធី គឺ ដំណើរវិលត្រឡប់មកកាន់ កម្ពុជាវិញ របស់ រាំងស៊ី ដែលពួកគេធ្លាប់ប្រមូលកម្ពុជា កម្មករនៅថៃ កូរ៉េ ម៉ាឡេ រួមជាមួយ មេបក្ស រ៉ុង ឈុន ក្នុងស្រុក ដឹកនាំ្កូដក បាតុករ ចូលលួច ឆក់ប្លន់ កាន់កាប់ មូលដ្ឋានទ័ព អាគាររដ្ឋ ពាណិជ្ជកម្ម ដើម្បីឲ្យ មានជំលោះ បាញ់សម្លាប់គ្នា រួចឈានដល់ ការបោះឆ្នោត...គឺអ្វីៗ យក លំនាំប្រទេស អ៊ុយក្រែន ដែលកំពុងមានសង្រ្គាមដូចសព្វថ្ងៃ។ ខាង រដ្ឋាភិបាល បានចេញញត្តិជាបន្តបន្ទាប់ ប្រឆាំងបដិវត្តន័ពណ័ និង ណែនាំសមាជិកបក្សកុំ លង់ចាញ់បោក បដិវត្តន័ពណ័ ព្រោះ គេមិនប្រើទ៏ពមានអាវុធទេ គឺប្រើប្រជាជន ក្មេង ចាស់ៗ ឲ្យដើរជួរមុខ កាន់ពិដា ចំណែក មេបញ្ជាការពួកគេ ដើរខាងក្រោយ ដូច្នេះ ពេលមានបាតុភាព គឺ ប្រកដណាស់ថា ប្រជាជន នឹងស្លាប់។ កន្លងទៅ ពួកគេធ្លាប់រៀបចំបែបនេះ នៅ ព្រំដែនថៃ ដើម្បីហែរចូលស្រុក តែ រដ្ឋាភិបាល រៀបច ជា កងបាញ់ស៊ីប ដែលនាំឲ្យពួកគេ ខ្លាច មិនចូល ដឹកនាំកម្លាំងចូលស្រុក ។ នេះជា សៀវភៅ របៀបធ្វើបដិវត្តន៍ពណ៍នៅ ទូទាំងសកលោក ៕

ក្រុមផ្សាយចម្រៀងឈាមបាតុករនៅផ្លុវវ៉េងស្រេង ត្រូវបានអាជ្ញាធរកោះហៅ-- បដិវត្តន៍ពណ៍នៅផ្លូវវ៉េងស្រេង ឃើញស្តែងៗដែរ តែមិន សាហាវដូចនៅ អ៊ុយក្រែនទេ អ៊ុយក្រែន ស្លាប់ប្រមាណ ៥០ ទៅ ៧០ នាក់/ ថ្ងៃ ៗៗ កាលឆ្នាំ ២០១៣-២០១៤។ វិទ្យុបរទេស គេចាក់ផ្សាយចម្រៀងនេះ​បំណង បំផុស កំហឹង....សង្រ្គាមនៅអ៊ុយក្រែន មិនទាន់ចប់ទេ គឺ បន្តពីឆ្នាំ ២០១៤ ដល់ ២០២៣ គឺដោយសារ បដិវត្តន៍ពណ៍ ដំបូង បាតុករស្រែក ជេរ បន្ទាប់មាន កាំភ្លើង គ្រាប់បែក..នៅអ៊ុយក្រែនគេហៅ មៃដាន ukraine maidan revolution

នយោបាយនៅកម្ពុជា៖ មានការកត់សំគាល់ឃើញថា ពួកអាមេរិក​ អឺរ៉ុប កំពុង ជួលបាតុករអាជីព Paid protesters or professional protesters ដើម្បី ធ្វើបដិវត្តន៍ពណ៍។ នៅ អាមេរិក មានការ ជួល បាតុករ អាជីព បែបនេះដែរ ក្នុងតម្លៃ ៦០ ដុល្លា/ម៉ោង ដែលការជួល​ចាប់ពី ៣ ថ្ងៃឡើងគឺ ៦០ ដុល្លា X 24 X 3 - ??? ចំណែកការជួល បាតុករ នៅកម្ពុជា អង្គការចំណាយប្រហែល ១០០ ដុល្លា/ថ្ងៃ ។ បាតុករអាជីព ត្រូវបាន ទទួលការហ្វឹកហាត់អំពី របៀបធ្វើ បាតុកម្ម ស្របតាម គោលបំណង ដែលគេដឹងថា អ្នកដឹកនាំបាតុកម្មនៅ កម្ពុជា ទទួលការហ្វឹកហាត់នៅ អាមេរិក។ នៅ អ៊ុយក្រែន គេបានបញ្ជូន បាតុករអាជីព ធ្វើជាអ្នកស្វ័គ្រចិត្ត ជួយរៀបចំ បាតុកម្មដើម្បី បេះបោរ ប្រឆាំង វត្តមានកងទ័ពរុស្សី។ នៅ កម្ពុជា មិនគួរ នូវបន្ត បាតុករអាជីពបែបនេះទេ ព្រោះជាការប្រឆាំង ប្រទេសខ្លួនឯង ៕

បោះឆ្នោត៖ រាជការ កងកម្លាំងគាំទ្របក្សស្រប ជាចំហរសហជីព អង្កការ សង្គមស៊ីវិលគាំ់ទ្របក្សប្រឆាំងជាសម្ងាត់ បែបនេះ នៅគ្រប់ប្រទេស ដូចជា ភូមារ អ៊ុយក្រែន ថៃ កម្ពុជា.....កាលណាយើងមិនស្គាល់ កម្លាំងសម្ងាត់ ឬ ពួក បាតដៃទី ៣ យើងមិនអាច ថែរក្សាសន្តិភាព ...។ បដិវត្តន៍ពណ័នៅ អ៊ុយក្រែន គឺ អង្គការ សង្គមស៊ីវិល សហជីព នៅ Mariopul ចេញដឹកនាំកម្លាំង ដេញពួកទាហាន ....ប្រជាជនសាមញ្ញគេមិនដឹងទេ គេដឹងតែថា ទាហាន រាជការ អាក្រក់..៕


ការវិវត្តន៍សង្រ្គាមអ៊ុយក្រែនៈ សង្រ្គាមនៅអ៊ុយក្រែនកើតមានតាំងឆ្នាំ ២០១៤ ដល់ ២០២១ នេះ ដោយសារ ការធ្វើបដិវត្តន៍ពណ៍ គឺមហាបាតុកម្មទូទាំង អឺរុបឲ្យប្រធានាធិបតីអ៊ុយក្រែន ចុះចេញពីដំណែង បណ្តាលឲ្យមេដឹកនាំអ៊ុយក្រែន ភៀសខ្លួនទៅប្រទេសរុស្សី ហើយរុស្សីបញ្ជូនទ័ពមកជ័យរំដោះអ៊ុយក្រែនបាន ៥០% នៃផ្ទៃដីប្រទេស។ សភាពការណ៍េពេលនេះ គឺ រុស្សីចល័តរថក្រោះមកព្រំដែនជាង ៤០០ គ្រឿង ដើម្បីទប់ទល់ រុស្សី អាមេរិកប្រកាសឲ្យប្រទេស ៣ ជាប់ព្រំដែនរុស្សី បញ្ជូនកាំភ្លើងចូលទៅ អ៊ុយក្រែន បំណង ញែក ទ័ពរុស្សីឲ្យបានច្រើនមុខព្រួញ ថ្ងៃបន្ទាប់ ខាងអាមេរិកស្នើរទំលាក់អាវុធតាម យន្តហោះវិញ ទំនងប្រទេសទាំង ៣ ខ្លាចរុស្សីសងសឹក ៕

ព្រឹត្តិការណ៍សកល៖ ការប្រជុំ អាស៊ាន អឺរ៉ុបនឹងប្រព្រឹត្តិទៅថ្ងៃទី ១៤ ធ្នូ ២០២២ ដើម្បីរំលឹកខួបទី ៤៥ ឆ្នាំនៃទំនាក់ទំនង EU-ASEAN commemorative summit, 14 December 2022-- តើ អាស៊ាន ដឹងរឿងផ្ទុៃក្នុង អ៊ុយក្រែន? ប្រហែលជា មិនបានដឹងទេ !! អ៊ុយក្រែន ផ្ទុះបដិវត្តន៍ពណ៍ Colour Revolution ដ៍សាហាវជាង គេបង្អស់ រយៈពេល ២០០៣ ដល់ ២០០៤ សម្លាប់មនុស្ស ពី ៥០ ទៅ ៧០/ថ្ងៃ ដោយសារប្រទេសនេះ ផលិតអាវុធលក់ សំបូរអាវុធបាញ់គ្នា សំបូរអ្នកស្នេហាតរជាតិ ការពារទឹកដី។ អ៊ុយក្រែន មានព្រំដែនធំ ទូលាយឆ្នាំ ១៩៥៤ តែ ពេលប្រកាសឯករាជ្យ ឆ្នាំ ១៩៩១ មេដឹកនាំ អ៊ុយក្រែន ទទួលស្គាល់ខ្សែព្រំដែនរដ្ឋ តូចជាង មុន ដូច្នេះ នាំឲ្យកើតជា បដិវត្តន៍ពណ៍។ ១០ ឆ្នាំក្រោយ គឺ ២០១៤ ផ្ទុះសង្រ្គាមធំ ជាមួយ រុស្សី និង ឆ្នាំ ២០២២ នេះ សង្រ្គាមធំជាង លើកទី១ អ៊ុយក្រែន មិនត្រឹមតែ មិនអាច ទាមទារទឹកដីឆ្នាំ ១៩៥៤ ថែមទាំង បាត់បង់ច្រើនជាង មុន ៕
បដិវត្តន៍ពណ៍នៅ អ៊ុយក្រែន ២០១៣







No comments:

Post a Comment