Saturday, October 21, 2023

ផែនការសន្តិភាព នៅ អ៊ីស្រាអែល

ឯកសារអានបន្ថែម
  1. អ៊ីស្រាអែល ISRAEL ភាសាជ្វីស ១
  2. កងទ័ព អ៊ីស្រាអែល ២ 
  3. អ៊ីស្រាអែល  និង អាល្លឺម៉ង់ ៣
  4. ប្រវត្តិសាស្រ្តយោធា អ៊ីស្រាអែល ៤ 
  5. ជំលោះទីក្រុង  សារូសាឡឹម ៥
  6. សង្រ្គាម ៦ ថ្ងៃ The Six Days War 1967 ( ៦)
  7. ប្រតិបត្តិការសឹក Operation Al-Aqsa Storm 2023 (៧)
  8. ផែនការសន្តិភាព អ៊ីស្រាអែល Peace Resolution Plan
  9. ភូមិសាស្រ្តនយោបាយ លីបង់ Lebanon Geopolitic
  10. ភូមិសាស្រ្ត នយោបាយ អឺរ៉ង់  Iran Geopilitic
  11. ផែនទី ផ្លូវ១ ខ្សែក្រវ៉ាត់ ១ One Belt One Road Map

ផែនការសន្តិភាព នៅ អ៊ីស្រាអែល Israel Peace Road Map និង ធ្វើការ ប្រមូលឯកសារនានាដែលទាក់ទងជាមួយ បរទេសផង ជាមួយ អ៊ីស្រាអែល ប៉ាឡេស្ទីនខ្លួនឯង ចង់បានបែបណា?-- ជាសរុបរួម សឹងតែ ទូទាំងសកកលោក ទាំង ចិន អាមេរិក ជប៉ុន  រុស្សី...ប៉ាឡេស្ទីន សុទ្ធតែ ទាមទារ និង គាំទ្រ ឲ្យមាន រដ្ឋ ២ លើកលែងតែ អ៊ីស្រាអែល ដែល គិតថា ជាទឹកដី ពិសិដ្ឋ Holy land គ្មានការបែងចែក ផ្តាច់ទឹកដី ឬ សប្បទានទឹកដីជាដាចខាត No annexation, nor land concession. 

សហរដ្ឋអាមេរិក មាន ២ បក្សធំៗ គឺ រដ្ឋាភិបាល លោក ត្រាំ និង រដ្ឋាភិបាល លោក បៃដិន ដែល ២ បក្សនេះ មាន ផែនការសន្តិភាព​ ខុស គ្នា សម្រាប់់ អ៊ីស្រាអែល ចំណែក នាយករដ្ឋមន្រ្តី អ៊ីស្រាអែល នេតាន់យាហ៊ូ គាំទ្រ ផែនការរបស់ លោក ដូណល់ត្រាំ Donal Trump  ជាងផែនការរបស់ Joe Biden ចំណុចខុសគ្នានូវត្រង់ថា៖

  1. ជូ បៃដិន  Joe Biden មានផែនការដដែលតាមប្រពៃណី គឺ ទាមទារ រដ្ឋ ២ គឺ រដ្ឋ អ៊ីស្រាអែល និង រដ្ឋ ប៉ាឡេស្ទីន ដែលទទួលស្គាល់ដោយ UN. នេះជាផែនការ តែជាក់ស្តែងជាង ៧០ ឆ្នាំ មិនអាចធ្វើបាន ព្រោះ រដ្ឋអារ៉ាប់នានា ប្រឆាំងការប្រកាសឯករាជ្យ របស់ អ៊ីស្រាអែល។ ចំណែក ខាង អ៊ីស្រាអែលនិងសម្ព័ន្ធមិត្តប្រឆាំង ឯករាជ្យភាពរបស់ ប៉ាឡេស្ទីន ដូចគ្នា។
  2. ដូណលត្រាំ Donal Trump ធ្វើផែនការឲ្យ មានការ សប្បទាន ឬ ផ្តាច់ទឹកដី ដោយដី មួយចំនួន ប្រគល់ឲ្យខាង អ៊ីស្រាអែល ដីមួយចំនួន ប្រគល់ឲ្យខាង ប៉ាឡេស្ទិន និង មានទុកដី សម្រាប់ធ្វើផ្លូវ គមនាគន៍ ពី តំបនមួយ​ទៅ​តំបន់មួយ រវាង ប្រទេសតូចៗនៃរដ្ឋ ប៉ាឡេស៊ីន។ ផែនការនេះ ក៍ទទួលការរប្រឆាំងពី អ៊ីស្រាអែលដែរ ដោយ អ៊ស្រាអែល លើកឡើងអំពី ទឹកដី ពិសិដ្ឋ គឺមិនអាច កាត់ បែងចែកបានឡើយ។ ចំណែក ប៉ាឡេស្ទីន ប្រឆាំងដែរ ដោយចោទថា ផែនការ Biden លំអៀងខ្លាំងទៅ អីស្រាអែល គឺ អ៊ីស្រាអែល បានទឹកដីច្រើនជាង។ ជាគោលគំនិត របស់ លោក ត្រាំ គឺការ ស្ថាបនា ជញ្ជាំងព្រំដែន និង របងព្រំដែន ដូចដែល លោកត្រាំ ធ្លាប់លើកផែនការ ជញ្ជាំងព្រំដែន អាមេរិក ម៉ិចស៊ិកូ និង ការគាំទ្រ របស់ អាមេរិក ចំពោះ របងព្រំដែន រុស្សី អ៊ុយក្រែន ឬ រុស្សី អឺរ៉ុប ។
  3. UN នៅឆ្នាំ ១៩៧៤ ធ្លាប់បានធ្វើផែនការ Two States រដ្ឋ ២ នេះដែរ ដោយគូសវាសខ្សែព្រំដែន រដ្ឋនៃ ប្រទេសទាំង ០២។ ទាំង អ៊ីស្រាអែល ទាំង ប៉ាឡេស្ទីន សុទ្ធតែ ត្រូវបាន UN ទទួលស្គាល់ជា រដ្ឋសង្កេតការណ៍ តែមិនមែនជាសមាជិករបស់ UN ឡើយ។ ប្រទេស អាមេរិក និង ប្រទេស អឺរ៉ុប ភាគច្រើន មិនទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋឡើយ។
  4. China ចិន លោកស៊ីជីនពីងអំពាវនាវឲ្យមាន ដំណោះស្រាយ រដ្ឋពីរ ដើម្បីបញ្ចប់ ជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់ កាលពីថ្ងៃព្រហស្បហ៍ទី១៩ខែតុលានេះ លោកស៊ីជីនពីងប្រធានាធិបតីចិនបាននិយាយថា «ដំណោះស្រាយរដ្ឋពីរ»ដែលបានរៀបចំឡើងដោយក្រុមកឯករាជ្យប៉ាឡេស្ទីនគឺជាផ្លូវដ៏ល្អមួយ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលបានប្រព្រឹត្តទៅអស់រយៈពេល២ សប្តាហ៍កន្លងមកនេះ។
  5. ប្រទេស អឺរ៉ុបភាគច្រើន មិនទទួលស្កាល់់ រដ្ឋប៉ាឡេស្ទីន ដែលគោលជំហរនេះ ខុសពី គោលជំហរ អាមេរិក និង UN គាំទ្រផែនការ រដ្ឋ ២ ។ នេះជា មូលហេតុដែល អាមេរិក ជួយ ខាងអ់ឺស្រាអែលផង និង ជួយខាង ប៉ាឡេស្ទីនផង។
  6. Chan Born 25 July 2020 អ៊ីស្រាអែល ប៉ាឡេស្ទីន៖គោលការណ៍មិនសើររើ នៅ ឆ្នាំ ១៩១៧ អគ្លេស​ បំបែក ទឹកដី ១ ដែលមាន ២ រដ្ឋគឺរដ្ឋអ៊ីស្រាអែល និងរដ្ឋអារ៉ាប់ចេញពី អូតាម៉ង់ ។ ឆ្នាំ ១៩៤៧ អីស្រាអែលប្រកាសឯករាជ្យចេញពី អារ៉ាប់ ប៉ាឡេស៊ីន ដែលមាន UN ទទួលស្គាល់ផែនទី ឆ្នាំ ១៩៤៨ អរាប់រួមគ្នា១០ ប្រទេស វាយអ៊ីស្រាអែល សើរើ ព្រំដែនឡើងវិញ តែពេលសង្រ្គាម អីស្រាអែល វាយយកបានទឹកដី ច្រើនអនែក​ថែមទៀត ! ពី ស៊ីរ៉ី ហ្សកដង់.....ដល់ពេលចាញ់់សង្រ្គាម បែរជាសុំគេគោរពតាម ដំណោះស្រាយ UN ដដែល ៕
  7. Chamrong Ran ចុមស៊ីជិនពេញទើបតែនឹកឃើញឬដំណោះស្រាយរដ្ឋពីចំណែកឯលោកខាងលិចនិងអ៊ីស្រាអែលដឹងរឿងនេះយូរហើយតែអនុវត្តមិនបានសោះព្រោះតែពិភពអារ៉ាប់និងប៉ាឡេស្ទីនមិនព្រមទទួលយកដោយសារតែគេមិនអនុញ្ញាតឲ្យមានរដ្ឋអ៊ីស្រាអែលនៅលើទឹកដីមជ្ឈឹមបូពា៍ឡើយ
  8. Fresh News  30 August 2022 រដ្ឋមន្ត្រីការបរទេសជប៉ុន បញ្ជាក់ប្រាប់អ៊ីស្រាអែលពីការគាំទ្ររបស់ជប៉ុន ចំពោះដំណោះស្រាយរដ្ឋពីរ សម្រាប់បញ្ហាប៉ាឡេស្ទីន
VAYO FM Radio ការព្រមានធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភថាជនជាតិអ៊ីស្រាអែលនឹងក្លាយជាគោលដៅរបស់អ្នកគាំទ្របាឡេស្ទីន ខណៈជនជាតិអ៊ីស្រាអែល២នាក់ស្លាប់ក្នុងការតវ៉ានៅអេហ្ស៊ីបជុំវិញសង្រ្គាមអ៊ីស្រាអែល។

2023-10-21 03:33pm បទវិភាគ៖ បើសិនជាអាមេរិកមិនបញ្ឈប់ទង្វើ «លំអៀងទៅអ៊ីស្រាអែល» នោះពិភពលោកនឹងបែរខ្នងដាក់អាមេរិកទាំងអស់គ្នា (ប៉េកាំង)៖ នៅថ្ងៃទី១៨ ខែតុលា តាមម៉ោងក្នុងតំបន់ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្ដែងនូវឈុតឆាកមួយ ខណៈពេលលោកស្រី Michele Taylor តំណាងសហរដ្ឋអាមេរិកប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិថ្លែងសុន្ទរកថា អង្គប្រជុំជាច្រើនបានបែរខ្នងដាក់វេទិកា ដើម្បីសម្តែងការតវ៉ាចំពោះអាមេរិកដែលបានលំអៀងទៅអ៊ីស្រាអែល យ៉ាងគឃ្លើនក្នុងបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ហើយមិនអើពើនឹងសិទិ្ធមនុស្សរបស់ប្រជាជនប៉ាឡេស្ទីន។

គិតរហូតដល់បច្ចុប្បន្ននេះ ការប៉ះទង្គិចប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះ បានបណ្តាលឱ្យមនុស្សជាង​៥២០០នាក់ស្លាប់បាត់បង់ជីវិត មន្ទីរពេទ្យចំនួន៤នៅតំបន់កាហ្សាបញ្ឈប់ផ្តល់ សេវាកម្មសុខាភិបាលទាំងអស់ វិបតិ្តមនុស្សធម៌មានភាពកាន់តែអាប់អួទៅៗ ។ ប្រឈមនឹងសោកនាដកម្មបែបនេះ ក្នុងនាមជាភាគីពាក់ព័ន្ធដ៏សំខាន់ ក្នុងបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល អាមេរិកមិនត្រឹមតែមិនបានលួងលោមចិត្តរបស់ភាគីនានា នៃការប៉ះទង្គិចប៉ុណ្ណោះទេ ថែមទាំងនៅប៉ុន្មានថ្ងៃកន្លងទៅនេះ ក៏បានបដិសេធពីរលើកចំពោះសេចក្តីព្រាងនៃសេចកី្តសម្រេចចិត្ត ស្តីពីការជួយសង្គ្រោះមនុស្សធម៌របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតផង ហើយមិនអើពើនឹងការឡើងកម្តៅ នៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល និងការស្លាប់បាត់បង់ជីវិតនិងរងរបួស របស់ជនស៊ីវិលឥតទោសពៃរ៍។ ទាក់ទិននឹងករណីនេះ ប្រទេសជាច្រើន ដូចជាប្រេស៊ីល រុស្ស៊ីនិងចិនជាដើមបានសម្តែងការភ្ញាក់ផ្អើលនិងអស់សង្ឃឹម។ នៅថ្ងៃទី១៨ ខែតុលា កាសែត «The Guardian» របស់អង់គ្លេសបានដកស្រង់ពាក្យសំដីរបស់មន្ត្រីអង្គការសិទ្ធិមនុស្សថា អាមេរិកតែងតែទាមទារឱ្យបណ្តាភាគីនានា គោរពច្បាប់មនុស្សធម៌អន្តរជាតិ ប៉ុន្តែទង្វើរបស់អាមេរិកដែលបានបដិសោធចំពោះសេចក្តីព្រាង នៃសេចកី្តសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហាក់ដូចជាទះកំផ្លៀងខ្លួនឯង។

តាមពិតទៅ ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ការលំអៀងទៅខាងអ៊ីស្រាអែលរបស់អាមេរិក វាមិនមែនជាលើកទីមួយឡើយ ។ តាមការផ្សាយដំណឹងរបស់ស្ថានីយទូរទស្សន៍AL Jazeera នៃប្រទេសកាតាបានឱ្យដឹងថា ក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក អាមេរិកធ្លាប់ប្រើសិទ្ធិបោះឆ្នោតវេតូជាង៨០លើក ដើម្បីបដិសោធចំពោះសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការរិះគន់អ៊ីស្រាអែលចំនួនជាង៥០ច្បាប់។ នៅយប់ថ្ងៃទី១៩ ខែតុលា តាមម៉ោងក្នុងតំបន់ លោក បៃដិន ប្រធានាធិបតីអាមេរិកបានថ្លែងសុន្ទរកថា មួយផ្នែកលោកបានអះអាងថាគាំទ្រ “ផែនការប្រទេសពីរ ” តែមួយផ្នែកទៀត បានរំលឹកឡើងវិញពីការគាំទ្រដល់អ៊ីស្រាអែល ព្រមទាំងបានលើកឡើងថា នឹងស្វែងរកឱ្យរដ្ឋសភាទម្លាក់ថវិកាបន្ថែមជាបន្ទាន់ ដើម្បីបង្កើនកម្លាំងយោធារបស់អ៊ីស្រាអែល។ ទង្វើនេះមិនត្រឹមតែជាទង្វើលំអៀងតែប៉ុណ្ណោះទេ ថែមទាំងក៏ជាទង្វើយកសាំងមកចាក់លើភ្លើងទៀតផង ទង្វើរបស់អាមេរិកបណ្តាលឱ្យអ្នកផងទាំងពួងចោទជាមន្ទិលសង្ស័យថា អាមេរិកមិនចង់ដោះស្រាយបញ្ហាដោយពិតប្រាកដទាល់តែសោះ។

បន្ទាប់ពីការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលផ្ទុះឡើង មួយផ្នែក លោក បៃដិន ប្រធានាធិបតីអាមេរិក លោក Blinken រដ្ឋមន្ត្រីការបរទសេអាមេរិក និងលោក Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកជាដើម បានទៅបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ាជាបន្តបន្ទាប់ ហើយអះអាងថានឹងធ្វើកិច្ចសម្របសម្រួល ដើម្បីធ្វើឱ្យប៉ាឡេស្ទីននិងអ៊ីស្រាអែល សម្រេចបាននូវការឈប់បាញ់គ្នា មួយផ្នែកទៀត ក្រុមនាវាផ្ទុកយន្តហោះរបស់អាមេរិកបានធ្វើនាវាចរណ៍ ទៅកាន់អ៊ីស្រាអែល សម្ភារៈយោធាគ្រប់ប្រភេទរបស់អាមេរិកត្រូវបានដឹកជញ្ជូន ទៅកាន់អ៊ីស្រាអែលជាបន្តបន្ទាប់ ជាងនេះទៅទៀត អាមេរិកបានបដិសោធចំពោះសេចក្តីព្រាងនៃសេចកី្តសម្រេចចិត្តពីរច្បាប់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការផ្តល់ ជំនួយមនុស្សធម៌ដល់តំបន់កាហ្សា ទង្វើទាំងនេះគឺនិយាយផ្សេងធ្វើផ្សឹងទាំងស្រុង។

ក្នុងសង្គ្រាមគ្មានអ្នកឈ្នះទេ ការដោះស្រាយការប៉ះទង្គិចដោយប្រើកម្លាំងហិង្សា នឹងនាំមកនូវវិបតិ្តកាន់តែធ្ងន់ធ្ងរ ។ ប្រឈមនឹងការប៉ះទង្គិចនិងគ្រោះមហន្តរាយមនុស្សធម៌ជាបន្តបន្ទាប់ អាមេរិកគួរតែរ៉ាប់រងទំនួលខុសត្រូវ បញ្ឈប់ទង្វើ “លំអៀងទៅអ៊ីស្រាអែល” និងរួមសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញការឈប់បាញ់គ្នានិងបញ្ចប់សង្រ្គាម ។ បើពុំនោះសោត ពិភពលោកសុទ្ធតែនឹងបែរខ្នងដាក់អាមេរិកទាំងអស់៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
ផែនទី ភូមិសាស្រ្ត និង នាយករដ្ឋមន្រ្តី ប្រធានាធិបតី នៃ រដ្ឋប៉ាឡេស្ទីន The State of Palestine


ផែនការសន្តិភាព នៅ អ៊ីស្រាអែល ទាក់ទង​ ផែនទីប្រវត្តិសាស្រ្ត
ផែនការសន្តិភាព នៅ អ៊ីស្រាអែល ទាក់ទង​ ផែនទីប្រវត្តិសាស្រ្ត

No comments:

Post a Comment