Saturday, October 21, 2023

Silk Road One Belt One Road Initiative BRI

ឯកសារអានបន្ថែម
  1. អ៊ីស្រាអែល ISRAEL ភាសាជ្វីស ១
  2. កងទ័ព អ៊ីស្រាអែល ២ 
  3. អ៊ីស្រាអែល  និង អាល្លឺម៉ង់ ៣
  4. ប្រវត្តិសាស្រ្តយោធា អ៊ីស្រាអែល ៤ 
  5. ជំលោះទីក្រុង  សារូសាឡឹម ៥
  6. សង្រ្គាម ៦ ថ្ងៃ The Six Days War 1967 ( ៦)
  7. ប្រតិបត្តិការសឹក Operation Al-Aqsa Storm 2023 (៧)
  8. ផែនការសន្តិភាព អ៊ីស្រាអែល Peace Resolution Plan
  9. ភូមិសាស្រ្តនយោបាយ លីបង់ Lebanon Geopolitic
  10. ភូមិសាស្រ្ត នយោបាយ អឺរ៉ង់  Iran Geopilitic
  11. ផែនទី ផ្លូវ១ ខ្សែក្រវ៉ាត់ ១ One Belt One Road Map

ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ BRI ផ្លូវសូត្រ ចិន ​China: New Silk Road, One Belt One Road ជាផ្លូវជំនួញពីសម័យបុរាណ ដែលគេជួញដូរក្រណាត់សូត   បច្ចុប្បន្នផ្លូវសូតនេះក្លាយជា ផ្លូវនយោបាយ យោធា សេដ្ឋកិច្ច វិទ្យាសាស្រ្ត សម្រាប់រស់របស់ចិន និងសម្រាប់ទប់ទល់ជាមួយ អាមេរិក។ ផ្លុវសូតក្លាយជាប្រធានបទក្តៅ ក្រោយពេលដែលមានពត៍មាន រឿងសង្រ្គាមជាមួយពួក ISIS តាំងពីឆ្នាំ ២០១៥ រហូត ឆ្នាំ ២០២១ នេះ មានបញ្ហាសង្រ្គាម នៅ Afghanistan ស្តីពីការដកទ័ពបរទេស រួមមានទាំងទ័ព NATO និង កងទ័ព American. គួរបញ្ជាក់ថា ប្រទេសនេះ មានជំលោះ ខណៈដែល ក្រុមរដ្ឋាភិបាល តាលីបង់ រួមជាមួយ រដ្ឋាភិបាលអាហ្គានីស្ថាន បង្កើតរដ្ឋាភិបាល រួមគ្នាតែ ១ ។ បន្ទាប់ពី ព្រឹត្តិការណ៍ ៩/៩/២០០១ មានកើតចេញពី រដ្ឋាភិបាល បៈបោរចំនួន ០២ ដែលចូលគ្នា ហៅថា រណសិរ្សភាគខាងជើង Northern Alliance ឬ សម្ព័ន្ធភាកខាងជើង ដោយមានការជួយគាំទ្រ ពី បរទេសនានាជុំវិញ ដូចជា ណាតូ អាមេរិក ឥណ្ឌា ប៉ាគីស្ថាន អឺរ៉ង់..។ ក្រោយពីសង្រ្គាម មានការៀបចំជា រដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំឲ្យ កងទ័ពអាមេរិក ឆ្នាំ​២០១២ មានចលនាបៈបោរប្រឆាំង បង្ខំទ័ពអាមេរិកដកចេញ ជំនួសដោយទ័ព ណាតូ ( ជំលោះយោធា អាមេរិក ណាតូ)។ ចលនាបៈបោរប្រឆាំងរដ្ឋាភិបាល លោកខាងលិច មាន ១០ ក្រុមធំៗ ដែល ក្រុម តាលីបង់ TALIBAN មានកម្លាំងច្រើនជាងគេ រហូតដល់ទៅប្រមាណ ២០០,០០០ នាក់។ កងទ័ពទាំង ១០ ក្រុមនេះ ផ្តោតគោលដៅ តែលើកងទ័ពអាមេរិក ដូច្នេះ ទ័ពអាមេរិក កំណត់ទិសដៅ ត្រូវតែដកចេញពី អាហ្វហ្គានីស្ថាន ទៅតាំងទីនៅ ព្រំដែន ឥណ្ឌា បាឡីស្ថាន។..

  1.  ពួក ISIS ជាង ១០,០០០នាក់ ត្រូវបានឧទ្ធម្ភាចក្រ ដឹកជញ្ជូនចេញពីតំបន់នានា ចូលមកក្នុងទឹកដី អាហ្វហ្គានីស្ថាន Afghanistan គឺក្បែរគម្រោងផ្លូវសូត
  2. ខាងចារកម្មរុស្សី មានការងឿងឆ្ងល់ហេតុអ្វីបានជាមានការចល័តពួក ភេរវករច្រើនសន្ធឹកសន្ធាប់ទៅកាន់តំបន់ Pakistan and Afghanistan?
  3. ផ្លូវសូត ត្រូវបានជំទាស់ជាចំហរពីប្រទេស ឥណ្ឌា ដែលជា ប្រទេសនុយក្លេអែរ ដោយសារតំបន់មានជំលោះទឹកដឹ រវាង ចិន ប៉ាគីស្ថាន ឥណ្ឌា Land dispute in China, India, Pakistan
  4. លោកប្រធានាធិបតី ត្រាំ Trump បានព្រមានប៉ាគឺស្ថានថានឹងផ្តាច់ជំនួយទាំងអស់ចេញពី Pakistan 
  5. ប្រទេស អាហ្វហ្គានីស្ថាន ធ្លាប់រងការឈ្លានពានពី សូវៀត Soviet Invasion 1979-1989 ដែលសម្លាប់ទាហាន សូវៀតជាង ១៥ម៉ឺននាក់
  6. ប្រទេស អាហ្វហ្គានីស្ថាន ធ្លាប់រងការឈ្លានពានពី ពួក អាមេរិក ណាតូ ឆ្នាំ ២០០២ NATO invasion 2002 ក្រោយពីមាន អន្តរាគមន័ពី រុស្សី ចិន អឺរ៉ង់ និង ប៉ាគីស្ថាន ពួកណាតូ មួយចំនួនបានដកថយ ហើយពួក Taliban កំពុងកាន់កាប់ប្រទេសប្រហែល ៥០%នៃផ្ទៃដី ​និងប្រជាជន។
  7. ដោយ ណាតូ អាមេរិក កាន់កាប់ អាហ្វហ្គានីស្ថាន ដូច្នេះ បាគីស្ថាន ជួយជាសម្ងាត់ដល់ ពួក Taliban ធ្វើការប្រយុទ្ធនៅ អាហ្វហ្គានីស្ថាន។
សរុបផ្លូវសូត្រ ក្លាយជាផ្លូវដែលនឹងមានសង្រ្គាម-- ខាងក្រោមជាការដកស្រង់ចេញពី ការវិភាគនានាជាភាសាខ្មែរ ៖
  1. Men Kimsengទាហានប្រយុទ្ធរបស់អាមេរិកកងម៉ារីននិងទ័ពជើងគោកចំនួន៣០០០នាក់នឹងទៅដល់ទីក្រុងកាប៊ុលក្នុងរយៈពេល២៤ទៅ៤៨ម៉ោងទៀត ដើម្បីជួយសម្រួលការដកបុគ្គលិកស្ថានទូតនិងពលរដ្ឋអាមេរិកាំងចេញពីអាហ្វហ្គានីស្ថាន។ កងកម្លាំង ១០០០នាក់ទៀតកំពុងធ្វើដំណើរ ទៅប្រទេសកាតាដែលជាទីបញ្ជាការប្រតិបត្តិការសឹកនៅប្រទេសអាហ្វហ្គានីស្ថាន។ កងទ័ព​ពី៣៥០០ ទៅ៤០០០នាក់ទៀតនៃកងទ័ពជើងអាកាសកំពុងធ្វើដំណើរទៅមូលដ្ឋានយោធារបស់អាមេរិកនៅប្រទេសគូវ៉ែត ដើម្បីត្រៀមលក្ខណៈក្នុងគ្រាដែលស្ថានការណ៍អាក្រក់កើតឡើង។
  2. Chan Born ស្ថានភាពសឹកនៅ អាហ្គានីស្ថាន Afganistan ខណៈនេះ កងទ័ពរដ្ឋាភិបាល តាលីបង់ Taliban កំពុងរុលទៅមុខយ៉ាប់ឆាប់រហ័ស ដោយកាន់កាប់ ទីក្រុងចំនួន ០៨។ ប្រទេសនេះ មានវិបត្តិសង្រ្គាមស៊ីវិល ក្រោយ រដ្ឋាភិបាលសព្វថ្ងៃ ដាក់ឪសានុវាទ ឲ្យទ័ព NATO និង ទ័ព អាមេរិក ដកឲ្យអស៊មុនថ្ងៃទី ៣១ សីហាខាងមុខ។  វិបត្តិកើតមាន ក្រោយ ប្រជាជនបៈបោរ ដេញទ័ពអាមេរិកឲ្យចាកចេញពីប្រទេស ជំនួសដោយ ទ័ព ណាតូ NATO របស់ អឺរ៉ុបវិញ ។ តាំងពីឆ្នាំ ២០១៥ មក ទ័ព NATO ទ័ព American នៅតែមាន វត្តមានដដែលនៅប្រទេសនេះ ជាហេតុនាំឲកើតចេញ ចលនាតស៊ូ បណ្តេញបរទេស។ របប តាលូបង់ ជារបប ស្តេច Emirate ចំណែកពួក អឺរ៉ុប អាមេរិក រុស្សី ឥណ្ឌា ..បានលើកទ័ពចូល វាយបណ្តេញ កងទ័ព តាលីបង់ចេញ ជំនួស ដោយ របបសាធារណរដ្ឋ ដែលគ្មានស្តេច នេះជាមូលហេតុនាំឲ្ កម្លាំងទ័ព តាលីបង់ខ្លាំង ប្រជាជនចូលរួមគ្រប់ទិសទី ៕
  3. VAYO FM Radio ប្រទេសរុស្ស៊ីបានចេញសារព្រមានអាមេរិកជាថ្មីម្តងទៀត ចំពោះការដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅអាស៊ីកណ្តាលមិនថាក្នុងហេតុផលបែបណាក៏ដោយ។ ជាមួយគ្នានេះទីក្រុងមូស្កូបានគូសបញ្ជាក់ពីទំនាក់ទំនងខ្លួនជាមួយអាមេរិកដែលកំពុងមានភាពតានតឹងស្រាប់ថាអាចនឹងកាន់តែមានភាពរង្គោះរង្គើថែមទៀត។ ប៉ុន្តែភាគីអាមេរិកបានឱ្យដឹងថាការដែលមានវត្តមាននៅតាមបណ្តោយព្រំដែនអាហ្វហ្គានីស្ថាននោះ គឺដើម្បីស្ទាបស្ទង់ស្ថានការណ៍នៅប្រទេសអាហ្គានីស្ថាន ប្រសិនបើមានអ្វីកើតឡើងនឹងអាចអន្តរាគមន៍បានទាន់ពេលវេលា។
  4. RFI ខេមរភាសា / RFI Khmer ពួកតាលីបង់វាយលុកដណ្តើមកាន់កាប់បានទីរួមខេត្ត ពីរថ្មីទៀត នៅថ្ងៃអង្គារទី ១០សីហា ម្សិលមិញ។ ក្តីព្រួយបារម្ភកំពុងរីករាលដាល ដល់រដ្ឋធានីកាប៊ូល ប៉ុន្តែសម្រាប់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន លោក “គ្មានការស្តាយក្រោយ” ចំពោះសេចក្តីសម្រេចចិត្តដកកងទ័ពអាមេរិកទាំងស្រុងចេញពី អាហ្វហ្កានីស្ថានទេ។
  5. RFI ខេមរភាសា / RFI Khmer បន្ទាប់ពីវាយដណ្តើមយកបានទីក្រុងទី២របស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ក្នុងរយៈពេល តែ២៤ម៉ោង ក្រុមតាលីបង់បានប្រកាសនៅថ្ងៃអាទិត្យទី ៨ សីហាថា ខ្លួនទើបវាយចូលគ្រប់គ្រងទីក្រុងមួយទៀត គឺទីក្រុងKunduz នៅប៉ែកខាងជើងអាហ្វហ្កានីស្ថាន។ នៅថ្ងៃសៅរ៍ ស្ថានទូតអាមេរិកប្រចាំទីក្រុងកាប៊ូលបានអំពាវនាវឲ្យពលរដ្ឋអាមេរិកចាកចេញជាបន្ទាន់​ពីអាហ្វហ្កានីស្ថាន ដោយយោងទៅលើស្ថានភាពសន្តិសុខ និងការវិវឌ្ឍន៍ចុងក្រោយ នៅអាហ្វហ្កានីស្ថាន។
  6. Peou Sariក្រុមតាលីបង់ អាចនឹងដឹកនាំរដ្ឋាភិបាល Afghanistan សារជាថ្មី ! ប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមតាលីបង់ បានបើកការវាយប្រហារចាប់យកខេត្ត~ស្រុក នានា យ៉ាងរហ័សបំផុត កាលពីថ្ងៃម៉ិញ ម៉ោងបាយថ្ងៃត្រង់នៅកម្ពុជា ក្រុមតាលីបង់បានវាយដណ្តើមយកខេត្ត Kundus ភាគខាងជើង នៅចំងាយ 330 km ពីរដ្ឋធានី Kabul  នេះជាការបើកសមរភូមិធំៗ បន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តដកចេញពីទឹកដី Afghanistan ក្នុងពេលថ្មីៗនេះ ។
  7. VAYO FM Radio ខ្មាន់កាំភ្លើងបានបាញ់សម្លាប់អ្នកគ្រប់គ្រងស្ថានីយPaktia Ghagradio និងមន្រ្តីរបស់NAI ដែលជាក្រុមសិទ្ធិមនុស្សគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ យុទ្ធជនតាលីបង់ក៏បានចាប់ពង្រត់អ្នកកាសែត.....
  8. AMS Central តួកគីសាងសងជញ្ជាំងព្រំដែនបេតុងដ៏វែងថ្មីមួយ ដើម្បីបញ្ឈប់ការហូរចូលជនភៀសខ្លួនអាហ្វហ្គានីស្ថាន តួកគី៖ រដ្ឋាភិបាលតួកគីបានសាងសង់ជញ្ជាំងព្រំដែនបេតុងថ្មីមួយ ដែលផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការហូរចូលនៃប្រជាជនមកពីអាហ្វហ្គានីស្ថាន ដែលព្យាយាមឆ្លងកាត់ចូលមកកាន់ប្រទេសតួកគី តាមរយៈប្រទេសអ៊ីរ៉ង់ ។ ជញ្ជាំងព្រំដែនបេតុងដ៏វែងនេះត្រូវបានសាងសង់ឡើងស្ថិតនៅខេត្តភាគខាងកើត វ៉ាន់ មានប្រវែងជាង៦៤គីឡូម៉ែត្រ ។ ការសម្រេចចិត្តនេះបានកើតមានឡើងស្របពេលដែលចំនួនជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន បាននិងកំពុងព្យាយាមធ្វើដំណើរចូលមកក្នុងប្រទេសតួកគី តាមរយៈប្រទេសអ៊ីរ៉ង់កើនឡើងយ៉ាងគំហុក ។ ជនចំណាកស្រុកយ៉ាងច្រើនបានបង្ខំចិត្តភៀសខ្លួន ចេញពីអំពើហិង្សានៅអាហ្វហ្គានីស្ថាន បន្ទាប់ពីសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តអង្គការ NATO របស់ខ្លួន បានប្រកាសដកកងទ័ពចេញពីប្រទេសនេះ ហើយក្រុមឧទ្ទាមតាលីបង់ក៏រឹបអូសបានទឹកដីជាច្រើនពីរដ្ឋាភិបាលផងដែរ ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានប៉ាន់ប្រមាណថា មានប្រជាជនអាហ្វហ្គានីស្ថានប្រមាណ២៧ម៉ឺននាក់ត្រូវបានផ្លាស់ប្តូរទីលំនៅថ្មីនៅក្នុងប្រទេសចាប់តាំងពីខែមករាមក ដែលនាំអោយចំនួនប្រជាជនសរុបបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេកើនឡើងជាង ៣.៥លាននាក់ហើយ ៕ ប្រភព៖ Reuters
  9. Chan Born អាមេរិកៈ សេតវិមាន (ទីស្តីការគណរដ្ឋមន្រ្តី) របស់លោកត្រាំ ចង់ដកទ័ពអាមេរិក ៧០០០ នាក់ចំណោម ១៤០០០ នាក់ចេញពីអាហ្វហ្គានីស្ថាន ដោយសារចំណាយខ្ពស់ពេក ទាហាន១នាក់ ត្រូវចំណាយលុយ ២,១ លានដុល្លា/ម្នាក់/ឆ្នាំ។ ចំនែកក្រសូងការពារជាតិ ហៅថា មន្ទីរ៥ជ្រុង ប៉ង់តាហ្គោន ជំទាស់ ដោយសារ បើដកទ័ព ពួកតាលីបង់ និងវាយយក ប្រទេសនេះភ្លាម៕
  10. Chan Born ស្ថានភាពសឹកនៅ អាហ្គានីស្ថាន Afganistan ខណៈនេះ កងទ័ពរដ្ឋាភិបាល តាលីបង់ Taliban កំពុងរុលទៅមុខយ៉ាប់ឆាប់រហ័ស ដោយកាន់កាប់ ទីក្រុងចំនួន ០៨។ ប្រទេសនេះ មានវិបត្តិសង្រ្គាមស៊ីវិល ក្រោយ រដ្ឋាភិបាលសព្វថ្ងៃ ដាក់ឪសានុវាទ ឲ្យទ័ព NATO និង ទ័ព អាមេរិក ដកឲ្យអស៊មុនថ្ងៃទី ៣១ សីហាខាងមុខ។  វិបត្តិកើតមាន ក្រោយ ប្រជាជនបៈបោរ ដេញទ័ពអាមេរិកឲ្យចាកចេញពីប្រទេស ជំនួសដោយ ទ័ព ណាតូ NATO របស់ អឺរ៉ុបវិញ ។ តាំងពីឆ្នាំ ២០១៥ មក ទ័ព NATO ទ័ព American នៅតែមាន វត្តមានដដែលនៅប្រទេសនេះ ជាហេតុនាំឲកើតចេញ ចលនាតស៊ូ បណ្តេញបរទេស។ របប តាលូបង់ ជារបប ស្តេច Emirate ចំណែកពួក អឺរ៉ុប អាមេរិក រុស្សី ឥណ្ឌា ..បានលើកទ័ពចូល វាយបណ្តេញ កងទ័ព តាលីបង់ចេញ ជំនួស ដោយ របបសាធារណរដ្ឋ ដែលគ្មានស្តេច នេះជាមូលហេតុនាំឲ្ កម្លាំងទ័ព តាលីបង់ខ្លាំង ប្រជាជនចូលរួមគ្រប់ទិសទី ៕
  11. Chan Born ស្ថានភាពអហ្វាហ្គានីស្ថានៈ ក្រសួងការពារជាតិអាមេរិក ព្រួយបារម្ភអំពី កងទ័ពចិន និង រុស្សី ក្រោមសម័ន្ធប្លុកយោធា Military Bloc សៀង ហៃ the Shanghai Cooperation Organization (SCO) ចូលកាន់កាប់ទឹកដី អាហ្វហ្គានីស្ថាន ក្រោយទ័ពអាមេរិកដកចេញអស់ខែ ក្រោយនេះ ៕ កងទ័ពអាមេរិក វាយយក អាហ្វាហ្គានីស្ថាន ឆ្នាំ ២០០២ បន្ទាប់ត្រូវ ទ័ព អឺរុប ទ័ពអារ៉ាប់ និង UN ថ្កោលទោសពី បទឈ្លានពាន ដូច្នេះ អាមេរិកដកទ័ព តាមជំហានៗ ជំនួសដោយ ទ័ព ណាតូ គ្មានអាមេរិក។
  12. Chan Born អាមេរិកដកទ័ព ចេញពី អាហ្វាហ្គានីស្ថាន ក្រោយពី សង្រ្គាម ២០ ឆ្នាំ។ ទ័ព អាហ្វាហ្គានីស្ថាន ស្លាប់ជិត ៧០,០០០ នាក់ ចំណែកទ័ពអាមេរិក ស្លាប់ ២,៤៤២ នាក់ របួស ២០,៦៦៦ នាក់។ ប្រទេសឥស្លាម ជាពិសស អឺរ៉ង និង ប៉ាគីស្ថាន បញ្ជូនកំលាំងចូលវាយប្រហារតែ គោលដៅទ័ពអាមេរិក ចំណែកទ័ពផ្សេងៗទៀត មិនវាយប្រហារ ។ អង្គការ UN និង ពិភពអាមេរ៉ាប់ ទាមទារប្រើ ទ័ព UN មិនមែន NATO ក្រោយមក គេទាមទារ NATO គ្មានអាមេរិក ៕
  13. អាហ្វហ្គានីស្ថានៈ ប្រធានាធិបតី អាហ្វហ្គនីស្ថាន ភៀសខ្លួនជាមួយ លុយ ៤ រថយន្តធំៗ និង រថយន្តហោះផង អមជាមួយ យន្តហោះចម្បាំង Jet ២២ គ្រឿង និង ឧទ្ធម្ភាចក្រ ២៤ គ្រឿង ជាមួយ ទាហានជិត ៦០០ នាក់ ទៅបោះទីតាំងនៅ Uberkistan ជាកន្លែងដែលអាមេរិក បានរៀបចំមូលដ្ឋាននៅទីនោះរួចជាស្រេច។ ថ្ងៃនេះ មានរបាយការណ៍ថា កងការពារអាកាស Uberkistan បាញ់ទំលាក់យន្តហោះ ១ គ្រឿង ដែលដឹកទ័ពទៅ ចុះចតនៅ Uberkistan. អាមេរិក បញ្ជូនទ័ពច្រើនជាង ២០,០០០ នាក់ទៅ កាន់ប្រទេសជាសម្ព៍ន្ធមិត្តតាំងពីមុន ដួលរលំរបប សាធារណរដ្ឋអាហ្គានីស្ថាន។ សម្ព័ន្ធយោធាតំបន់ គឺ C5 + 1 ចំណែក អាហ្វហ្គានីស្ថាន ទំទាស់ផែនការអាមេរិក អាមេរិកព្រមានច្រើនសារថា បើខ្លួនដកទ័ព តាលីបង់និងវាយចូលភ្លាម ព្រោះតាលីបង់ ជារបប រាជានិយម។ តាលីបង់ ចង់រក្សាទុកទ័ពអាមេរិក ជាថ្នូរ អាមេរិក អាលឺម៉ង់ ទទួលស្គាល់ របប តាលីបង់
  14. អាហ្វហ្គានីស្ថាន៖ ចិនគាំទ្រ រដ្ឋាភិបាលថ្មី តាលីបង់ អ៊ីរ៉ង់សន្យាជួយផ្នែកសន្តិសុខ។ ទ័ពអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ភៀសទៅកាន់ប្រទេស C5 (សាធារណរដ្ឋទាំង ៥ នៅ អាស៊ីកណ្តាល ) ៕
  1. CHN Channel News តើនរណាជាអ្នកផ្តល់ជំនួយដល់ក្រុមតាលីបង់?ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ម៉ោង ០៨:៥៨:៣៥ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​បាន​ឲ្យ​ដឹង​ថា វា​មិន​អាច​ទៅ​រួច​ក្នុង​ការ​ស្ទង់​ដឹង​ពី​ទំហំ​ទឹកប្រាក់​ឲ្យ​ប្រាកដរបស់​ក្រុម​តាលីបង់​ ដែល​រៃអង្គាស​បាន​នោះ​ទេ។ របាយការណ៍​មួយ​ស្តី​ពី​ឯករាជ្យភាព​នៃ​ហិរញ្ញវត្ថុ​ដែល​គេ​រកឃើញ​ បាន​បង្ហាញ​ថា ក្រុមបះបោរ​នេះ​មាន​ទឹកប្រាក់​ច្រើន​ខ្លាំង ក្នុង​នោះ​ទឹកប្រាក់​រៃអង្គាស​បាន​មាន​ចំនួន​ប្រមាណ​ពី ៣០០​លានដុល្លារ ​ទៅ ១,៦ពាន់​លាន​ដុល្លារ​ ក្នុងមួយ​ឆ្នាំ។​របាយការណ៍​របស់​អង្គការ​សហប្រជា​ជាតិ​ នា​ខែ​មិថុនា​ ឆ្នាំ​២០២១​ ដែល​ផ្អែក​លើ​ទី​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់ប្រទេស​ជា​សមាជិក​ បាន​បង្ហាញ​ថា​ ថវិកា​ភាគ​ច្រើន​របស់​ក្រុម​តាលីបង់​បាន​មក​ពី​សកម្មភាព​ឧក្រិដ្ឋ​នានា​ ដូចជា​ផលិតផល​អាភៀន ការ​ជួញ​ដូរ​គ្រឿង​ញៀន ការ​គំរាម​ទារ​ប្រាក់ និង​ការចាប់​ជម្រិត​មនុស្ស​យកប្រាក់​ជាដើម។ទីភ្នាក់ងារស៊ើបការ​សម្ងាត់​មួយបាន​ឲ្យ​ដឹង​ថា​ ក្រុមតាលីបង់​អាច​រក​ចំណូល​បាន​ដល់ ៤៦០ ​លាន​ដុល្លារ តាមរយៈ​ការ​ជួញ​ដូរគ្រឿង​ញៀន​តែ​មួយ​មុខ។របាយ​កាណ៍​របស់​អង្គការ​សហប្រជាជាតិ​ ក៏​បាន​ឲ្យ​ដឹងទៀត​ថា មេដឹកនាំ​ក្រុម​តាលីបង់​ក៏​អាច​រក​ចំណូល​បន្ថែម តាម​រយៈ​ការ​ទាញ​យក​ផល​ពី​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់ ​ដែល​ខ្លួន​បាន​ក្តោបក្តាប់​ដោយ​ក្នុង​នោះ​ក្រុម​នេះ​រកបាន​ប្រាក់​ប្រមាណ ៤៦៤លាន​ដុល្លារ កាលពី​ឆ្នាំ​ ២០២០ ​តាមរយៈ​ការរុ​ករក​រ៉ែ។មេដឹកនាំ​ក្រុម​តាលីបង់​ក៏​ទទួល​បាន​ប្រាក់​ពី​ការ​បរិច្ចាគ​នានា ​ដែល​អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុកថា​ជា «បណ្តាញ​នៃ​មូល​និធិ​សប្បុរស​ធម៌​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល» និង​ពី​ក្រុម​គាំទ្រ​បេសកកម្ម​របស់​ក្រុម​តាលីបង់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ហូរ​ហៀរ។ដោយ​ឡែក មន្រ្តី​អាមេរិក ក៏​បាន​និយាយ​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ថា ក្រុម​តាលីបង់​ក៏​បាន​ទទួល​ជំនួយ​ជា​ថវិកា អាវុធ​ និង​ការ​បណ្តុះ​បណ្តាល​នានា​ពីប្រទេស​រូស្ស៊ី​ផងដែរ។ក្រុមអ្នក​វិភាគ​ផ្សេង​ទៀត​យល់​ឃើញ​ថា​ ក្រុម​តាលីបង់​នៅតែ​ទទួល​ជំនួយ​ជាថវិកា​ពី​ប្រទេស​បាគីស្ថាន​ ហើយ​ជំនួយ​ខ្លះ​ពី​ប្រទេស​អ៊ីរ៉ង់។ទោះជា​យ៉ាងណា​ក៏ដោយ នៅពេល​ដែល​ក្រុម​តាលីបង់​អាច​នឹង​មាន​ថវិកា​គ្រប់​គ្រាន់​ក្នុង​ការ​ដណ្តើម​កាន់កាប់​ប្រទេស​អាហ្វហ្គានី​ស្ថាន​ទាំងមូល​ ដោយ​កម្លាំង​យោធា​បាន​ នោះ​គេ​នឹង​នៅតែ​ចោទសួរ​ថា តើ​ក្រុមនេះ​អាច​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​ប្រទេស​អាហ្វហ្គា​នីស្ថាន​ដោយខ្លួន​ឯង​ដែរ​ឬយ៉ាង​ណា។យោងតាម​ទិន្នន័យ​ចុង​ក្រោយ​បង្អស់​របស់​ធនាគារ​ពិភពលោក​ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​ចំណាយ​ថវិកា​ប្រមាណ​ ១១ ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ​ ២០១៨ ដោយ​ក្នុង​នោះ ​៨០​ភាគរយ​ បាន​មក​ពី​ជំនួយ​បរទេស។កាលពី​ខែមីនា​កន្លង​ទៅ​នេះ​ លោក​ John Sopko អគ្គ​អធិការ​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​លើ​កិច្ចការ​ស្តារ​ឡើងវិញ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បាន​និយាយថា​៖ «​សូម្បី​តែ​ក្រុម​តាលីបង់​ក៏​ដឹង​ដែល​ថា​ ប្រទេស​អាហ្វហ្គានី​ស្ថាន​ចាំបាច់​ត្រូវការ​ជំនួយ​បរទេស» សម្រាប់​ការស្តារ​ប្រទេសឡើងវិញ។
Silk Road One Belt One Road Initiative BRI  ផែនទី ផ្លូវ ១ ខ្សែក្រវ៉ាត់ ១៖ កាលអំឡុងទសវត្សទី ៤០ មានសង្រ្គាមស៊ីវិល នៅប្រទេស ចិន ដែល ប្រទេស អារ៉ាប់ សកលោកនានា គាំទ្រ រដ្ឋាភិបាល តៃវ៉ាន់ តែ បច្ចុប្បន្ននេះ ប្រទេស អារ៉ាប់ទាំងនោះ ងាក មកគាំទ្រ រដ្ឋាភិបាល ចិន ដីគោកវិញ ដែលជាចំណុចស្នួលថា ហេតុអ្វី បានជា ចិន គាំទ្រ ខាង អារ៉ាប់ ខាង មូស្លីម ជាជាងគាំទ្រ ខាង អ៊ីស្រាអែល។ ខណៈសង្រ្គាមរវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីនឡើងខ្លាំងឡើងៗ ប្រទេស ចិន បានបញ្ជូនកងទ័ព នាវាចម្បាំង ៦ គ្រឿង ទៅធ្វើសមយុទ្ធ នៅ Oman ដូចគ្នាជាមួយ សហរដ្ឋអាមេរិក បញ្ជូនទ័ព នាវាចម្បាំងទៅ ជួយ ច្បាំងប្រទេស អ៊ីស្រាអែល។


Silk Road One Belt One Road Initiative BRI  ផែនទី ផ្លូវ ១ ខ្សែក្រវ៉ាត់ ១


Silk Road One Belt One Road Initiative BRI  ផែនទី ផ្លូវ ១ ខ្សែក្រវ៉ាត់ ១ អាស៊ីកណ្តាល The Middle Asia



Silk Road One Belt One Road Initiative BRI  ផែនទី ផ្លូវ ១ ខ្សែក្រវ៉ាត់ ១ អាស៊ីកណ្តាល The Middle Asia
Silk Road One Belt One Road Initiative BRI  ផែនទី ផ្លូវ ១ ខ្សែក្រវ៉ាត់ ១ អឺរ៉ុប The European Map


Silk Road One Belt One Road Initiative BRI  ផែនទី ផ្លូវ ១ ខ្សែក្រវ៉ាត់ ១ អឺរ៉ុប The European Map

No comments:

Post a Comment