កងទ័ព ហ៊ូទូ ចុងខែ តុលា ឆ្នាំ ២០២៣ នេះ ប្រកាសង្រ្គាមជាមួយ អ៊ីស្រាអែល ដែលមានចម្ងាយ ១៦០០ គម តែ តាមការវិភាគផ្នែកយោធា និង ចិត្តសាស្រ្តសង្រ្គាម គឺ ពួក ហ៊ូទូ ដែលជា ចលនាឧទ្ទាម រហូតក្លាយជា រដ្ឋាភិបាលមួយ ក្នុងប្រទេស យេមែន នេះ មានបំណង ប្រឆាំង ប្រឆាំង សាវឌី អារ៉ាប៊ី ដែលជា សម្ព័ន្ធមិត្តរបស់ អាមេរិក និង អ៊ីស្រាអែល ។
អ៊ីស្រាអែល អាមេរិក ដែលមាន នេតាន់ យាហ៊ូ និង បៃដិនរ ងសម្ពាធខ្លាំង ទាំងនៅពិភពអារ៉ាប់ និង នៅ UN ។ នេតាន់យ៉ាហ៊ូ គឺជា ទាហាន ដែលចូលចិត្តសម្លាប់មនុស្ស គាត់កាន់ដំណែងច្រើនដង ក្នុងនាម នាយករដ្ឋមន្រ្តី ដែលចុងក្រោយនេះ គាត់ ប្រឆាំងជាមួយ គណបក្សផ្សេងៗ ដើម្បី ក្លាយជានាករដ្ឋមន្រ្តី ជាចុងក្រោយ ពេលគាត់ចាស់ គឺគាត់ចង់បាន វត្តមានយោធា អាមេរិកនៅ អ៊ីស្រាអែល។ ដោយសារ ទស្សនៈគាត់បែបនេះ បានជា ឈានដល់ជំលោះផ្ទៃក្នុងនៅអ៊ីស្រាអែល និង ការបះបោររបស់ ហ៉ាម៉ាស់ ព្រោះ អ៊ីស្រាអែល កសាងមូលដ្ឋានទ័ព អាមេរិក ដើម្បី វាយប្រហារ អ៊ីរ៉ង់ ។ នេះជា មូលដ្ឋានសម្ងាត់លេខ ៥១២ ដែលបែកធ្លាយនៅតាម សារពត៍មាន។
សង្រ្គាម យេមែន Yemen at War 2015 រាលដាល មកពី វិបត្តិឆ្នាំ ២០១១ ដែលជា ដំណាក់កាល បដិវត្តន៍ពណ៍ ការបាតុកម្ម ផ្កាស់ប្តូរមេដឹកនាំដែលដឹកនាំប្រទេស ៣ ចំនួន ជិត ៣០ ឆ្នាំ។ Yemen មានប្រជាជន ៣០ លាននាក់ ចែកជា ៣ ប្រទេសធំៗ បដិវត្តន៏ពណ័ ផ្ទុះចេញមកពី ព្រំដែន Saudi ចូលមកក្នុង ប្រទេស Houthis និងការគ្រប់គ្រង ប្រទេស ០២ ទៀត ដោយក្រុមចំរុះ Saudi អាមេរិក អឺរ៉ុប កាណាដា....
ការផ្សាយលើកទី ១ ឆ្នាំ ២០១៥
តើក្រុមឧទ្ទាម Houthis ជានរណា ហើយហេតុអ្វីបានជាពួកគេចូលរួមវាយលុកអ៊ីស្រាអែល? ក្រុមឧទ្ទាម Houthis បានចូលរួមជាមួយក្រុមហាម៉ាស់ ដើម្បីវាយលុកអ៊ីស្រាអែល ខណៈដែលចម្ងាយ ពីរាជធានី Sanaa របស់ពួកគេ ទៅកាន់អ៊ីស្រាអែលមានរហូតទៅដល់ ១ ពាន់ម៉ាយ (១ ៦០០ គីឡូម៉ែត្រ)។ ក្រុមឧទ្ទាមនេះបានប្រកាសកាលពីថ្ងៃទី ៣១ខែតុលាថា ពួកគេបានបញ្ចេញយន្តហោះគ្មានមនុស្សបើក និងគ្រាប់មីស៊ីលផ្លោងទៅកាន់អ៊ីស្រាអែល ក្នុងការវាយប្រហារកាលពីថ្ងៃទី ២៨តុលា កន្លងទៅ។ នៅឆ្ងាយពីប្រទេសអ៊ីស្រាអែល ប៉ុន្តែបែរជាចូលរួមវាយប្រហារ ដូច្នេះតើអ្វីជាមូលហេតុនៅពីក្រោយ ខ្នង? នៅចុងទសវត្សឆ្នាំ ១៩៩០ ក្រុម Houthis ដែលរស់នៅភាគខាងជើងនៃប្រទេសយេម៉ែន បានបង្កើតចលនាសាសនានិកាយថ្មី ដែលមានឈ្មោះថា Zaydi ដែលបំបែកចេញពីសាសនាឥស្លាម Shi'ite ។ ឥស្លាម Shi'ite នេះគឺជានិកាយដែលធំជាងគេទី២ បន្ទាប់ពីនិកាយ Sunni។ ក្រោយបង្កើតចលនាសាសនាថ្មីនេះ ក្រុម Houthis បានប៉ះទង្កិចយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលយេម៉ែន ដែលកាន់និកាយ Sunni ហើយបានបណ្ដាលឱ្យមានសង្គ្រាមរយៈពេលខ្លីមួយផងដែរ។ មិនត្រឹមតែ ប៉ុណ្ណោះ ក្រុម Houthis ក៏ត្រូវប្រឈមជាមួយកងទ័ពអារ៉ាប៊ីសាអូឌីតដែលជាប្រទេសជាប់ព្រំដែន និងដែលជាប្រទេសកាន់និកាយ Sunni ដែរ។ សង្គ្រាមធំមួយទៀត បានចាប់ផ្តើមនៅចុងឆ្នាំ ២០១៤ នៅពេលដែលទីក្រុង Sanaa របស់យេម៉ែនត្រូវបានរឹបអូសដោយពួក Houthis ។ ដោយព្រួយបារម្ភពីឥទ្ធិពលកាន់តែខ្លាំងឡើងរបស់និកាយ Shi'ite នៅតាមព្រំដែនរបស់ខ្លួន អារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ដើម្បីប្រឆាំងតបតនឹងក្រុម Houthis ។
ពួក Houthis បានកាន់កាប់ភាគខាងជើងទីក្រុងយេម៉ែន និងទីក្រុងដែលមានប្រជាជនរស់នៅច្រើនផ្សេងទៀត ខណៈដែលរដ្ឋាភិបាលស្របច្បាប់របស់យេម៉ែនមានមូលដ្ឋាននៅទីក្រុង Aden (ភាគខាងត្បូងនៃប្រទេសយេម៉ែន)។ ក្រោយសង្គ្រាមសាសនា និងសង្គ្រាមដណ្ដើមទឹកដីនេះបានបញ្ចប់ ប្រទេសយេម៉ែនបានស្គាល់ភាពស្ងប់ស្ងាត់ជាងមួយឆ្នាំ ចំពេលមានការជំរុញសន្តិភាពដែលដឹកនាំដោយអង្គការសហប្រជាជាតិ។ ប៉ុន្តែយ៉ាងណា ការវាយប្រហាររបស់ក្រុម Houthis លើអ៊ីស្រាអែលនាពេលថ្មីៗនេះ បានបង្កើនភាព តានតឹងជាមួយអារ៉ាប៊ីសាអូឌីតកាន់តែខ្លាំង។ អ្នកនាំពាក្យរបស់ក្រុមឧទ្ទាម Houthis គឺលោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថា ក្រុមនេះបានបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកមួយចំនួនធំឆ្ពោះទៅរកអ៊ីស្រាអែល កាលពីថ្ងៃទី ៣១ ខែតុលា ថ្មីៗនេះហើយនឹងមានការវាយប្រហារបែបនេះបន្តទៀតដើម្បីជួយប៉ាឡេស្ទីនឱ្យទទួលបានជ័យជំនះ។ លោក Saree បាននិយាយថា មានការវាយប្រហាររបស់ក្រុមឧទ្ទាម Houthis ចំនួនបីផ្សេងគ្នាទៅលើអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក។ ដែលនេះប្រៀបដូចជាការសារភាពថា ពួកគេជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារ យន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃទី ២៨ ខែតុលា។
ជាការតតាំងដើម្បីជួយប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែល ក្រុមឧទ្ទាម Houthis ទទួលបានគាំទ្រពីអ៊ីរ៉ង់ (អ្នកកាន់សាសនាឥស្លាម និកាយ Shi'ite ) និងបានប្រមូលផ្តុំគ្នា ចាប់តាំងពីក្រុមហាម៉ាស់បានវាយប្រហារអ៊ីស្រាអែលមកម្ល៉េះ។ ក្រុមឧទ្ទាម Houthis នេះមានពាក្យស្លោករបស់គេគឺ «Death to America, Death to Israel, curse the Jews and victory to Islam« ដែលមានន័យចងគំនុំជាមួយលោកសេរី ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល និង អារ៉ាប៊ីសាអូឌីត។ យ៉ាងណាមិញ ក្រុម Houthis ធ្លាប់បានបង្ហាញសមត្ថភាពមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ក្នុងអំឡុងពេលសង្គ្រាមយេម៉ែន ដោយវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរាត់អារ៉ាប់រួម ដោយផ្តោតលើទីតាំងស្តុងប្រេង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់។ ក្រុមប្រទេសកាន់សាសនាឥស្លាម និកាយ Sunni និងដែលជាប្រទេសសម្ព័ន្ធមិត្តជាមួយ អារ៉ាប៊ីសាអូឌីត បានចោទប្រកាន់អ៊ីរ៉ង់ពីការផ្ដល់ជំនួយសព្វាវុធ និងផ្ដល់ការហ្វឹកហ្វឺនដល់ក្រុម ឧទ្ទាម Houthis ប៉ុន្តែក្រុមនេះបានបដិសេធថាខ្លួនមិនបានទទួលជំនួយពីប្រទេសណានោះទេ ហើយថាពួកគេជាអ្នកបង្កើតអាវុធដោយខ្លួនឯង៕
The Yemeni Crisis began with the 2011–12 revolution against President Ali Abdullah Saleh, who had led Yemen for more than three decades (33 years).[1][2] After Saleh left office in early 2012 as part of a mediated agreement between the Yemeni government and opposition groups, the government led by Saleh's former vice president, Abdrabbuh Mansur Hadi, struggled to unite the fractious political landscape of the country and fend off threats both from Al-Qaeda in the Arabian Peninsula and from Houthi militants that had been waging a protracted insurgency in the north for year
The Saudi Arabian-led intervention in Yemen is an intervention launched by Saudi Arabia on 26 March 2015, leading a coalition of nine countries from West Asia and North Africa, responding to calls from the president of Yemen Abdrabbuh Mansur Hadi for military support after he was ousted by the Houthi movement, despite the progress in the political transition led by the United Nations at that time. The conflict ignited between the government forces, the Houthi rebels and other armed groups after the draft constitution and power-sharing arrangements collapsed leading to an escalation of violence in mid-2014. The Houthis and allied units of the armed forces seized control of Sana’a and other parts of the country in September 2014 and in the following months. This prompted President Hadi to ask Saudi Arabia to intervene against the Iranian backed Houthis.
- Date26 March 2015 – ongoing (7 years and 2 days)
- Operation Decisive Storm 26 March – 21 April 2015 (3 weeks and 6 days)
- Operation Restoring Hope 22 April 2015 – present (6 years, 11 months and 6 days)
ផែនទី តំបន់ អារ៉ាប់ The Arab States ផែនទី មហាអំណាច ៦ ប្រទេស ក្នុងតំបន់ អារ៉ាប់ ឆ្នាំ ១៩១៤ ជាសង្រ្គាមលោកទី ១ ដែល ជាការផ្តួលរំលំ ប្រទេសខ្លះចេញពី បញ្ជី មហាអំណាចសកលលោក។ ប្រទេស ទាំង ៦ រួមមាន អគ្លេស បារាំង អ៊ីតាលី អស្បាញ ទួរគី និង រុស្សី ដូច្នេះ ការធ្វើសង្រ្គាម ដណ្តើមយកមកវិញ រដ្ឋ ឥស្លាមនានា គឺជា គោលបំណងនៃការធ្វើសង្រ្គាម រវាង កងទ័ព គ្រឹស្តិ ណាតូ ជាមួយ កងទ័ព ឥស្លាម អារ៉ាប់ ។
ផែនទី តំបន់ អារ៉ាប់ The Arab States ផែនទី សមុទ្រក្រហម និង ផ្លូវជំនួញជើងទឹកសម័យ បុរាណ ធៀបបច្ចុប្បន្ន ព្រមជាមួយ មូលហេតុនៃសង្រ្គាម អ៊ីស្រាអែល អារ៉ាប់ អស់ពេលរាប់ពាន់ឆ្នាំ ។
ផែនទី តំបន់ អារ៉ាប់ The Arab States ផែនទី សមុទ្រក្រហម និង ផ្លូវជំនួញជើងទឹកសម័យ បុរាណ ធៀបបច្ចុប្បន្ន ព្រមជាមួយ មូលហេតុនៃសង្រ្គាម អ៊ីស្រាអែល អារ៉ាប់ អស់ពេលរាប់ពាន់ឆ្នាំ ។
ផែនទី តំបន់ អារ៉ាប់ The Arab States
No comments:
Post a Comment