Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Monday, October 21, 2024

សង្រ្គាម ដ្រូន/ ដ្រោន

សង្រ្គាម ដ្រូន/ ដ្រោន ជាទំព័រ សិក្សា ស្រាវជ្រាវ វិភាគ សង្រ្គាមដ្រូនជុំវិញ ពិភពលោក ដើម្បី បំរើវិទ្យាសាស្រ្តយោធានៅកម្ពុជា !!!! រាជរដ្ឋាភិបាលកម្ពុជា រៀបចំសេចក្ដីព្រាងអនុក្រឹត្យ គ្រប់គ្រងការប្រើប្រាស់ «ដ្រូន» (ភ្នំពេញ) ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រង អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងប្រទេសកម្ពុជា។
  1. Drone List បញ្ជីដ្រូន 👉
  2. សង្រ្គាម ដ្រូន/ ដ្រោន 👉
  3. សង្រ្គាម ដ្រូន នៅ អ៊ុយក្រែន 👉 The Drone War at Ukraine 
  4. ប្រព័ន្ធប្រឆាំងដ្រូន 👉
  5. បំណែកដ្រូនធ្លាក់នៅកម្ពុជា 👉
ក្រសួងមហាផ្ទៃជាអ្នកទទួលភារកិច្ចក្នុងការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះ។ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានពាក់ព័ន្ធនានា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ពិភាក្សាលើការតាក់តែងសេចក្តីព្រាងនេះ។
សង្រ្គាម ដ្រូន/ ដ្រោន៖ អ៊ុយក្រែន ប្រើប្រាស់ដ្រូន Baba Yaga ខណៈរុស្សី ប្រើប្រាស់ដ្រូនអត្តឃាដធុនតូច FPV


សង្រ្គាម ដ្រូន/ ដ្រោន

ក្នុងឱកាសនោះ លោក ប៊ុន ហុន បានឲ្យដឹងថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង «ដ្រូន» នេះ ធ្លាប់បានយកមកពិភាក្សាម្តងរួចមកហើយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ អនុក្រឹត្យនេះ ក៏បានស្នើសុំឱ្យមន្ត្រីជំនាញយកទៅសិក្សាបន្ត ហើយថ្ងៃនេះ ទើបលើកយកមកពិភាក្សាបន្តទៀត។

ទូតអូស្រ្តាលីធ្វើ Marketing ដើម្បី រដ្ឋាភិបាលអ៊ុយក្រែន បញ្ជាទិញ ប្រព័ន្ធប្រឆាំងដ្រូន អូស្រ្តាលី
លោក ប៊ុន ហុន បានលើកឡើងថា សេចក្តីព្រាងអនុក្រឹត្យនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះសព្វថ្ងៃនេះ មិនទាន់មានការគ្រប់គ្រងច្បាស់លាស់នៅឡើយទេ។ លោកបន្តថា ការប្រើប្រាស់ដ្រូន ក្នុងវិស័យកសិកម្ម ឬក្នុងវិស័យពាណិជ្ជកម្ម មិនមានការបារម្ភនោះទេ ប៉ុន្តែបើយកទៅប្រើប្រាស់ប៉ះពាល់ទៅដល់សន្តិសុខជាតិ នេះជាការបារម្ភយ៉ាងធ្ងន់ធ្ងរ។
ប្រភេទ ដ្រូនប្រើក្នុងសង្រ្គាម រុស្សី អ៊ុយក្រែន ឆ្នាំ ២០២២-២០២៤
លោករដ្ឋលេខាធិការបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំព្រាងអនុក្រឹត្យនេះរួច នឹងអាចប្រជុំជាមួយអន្តរក្រសួង ដែលពាក់ព័ន្ធដូចជាក្រសួងការពារជាតិ លេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិភាក្សាធ្វើយ៉ាងណាឲ្យអនុក្រឹត្យនេះកាន់តែល្អ និងអាចយកទៅអនុវត្តបាន។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ស្តីអំពីដំណើរការ តាក់តែងសេចក្តីព្រាងអនុក្រឹត្យការគ្រប់គ្រង «ដ្រូន» ដែលបានធ្វើឡើងកាលពីពេលប្រជុំលើកទី១។ កិច្ចប្រជុំលើកនោះ អង្គប្រជុំបានសម្រេចកែសម្រួលនៅលើនិយមន័យបន្ថែមមួយចំនួន។

រីឯចំណុចមួយទៀត ទាក់ទងទៅនឹងសមត្ថកិច្ច អង្គប្រជុំបានកែសម្រួលបញ្ចូលបន្ថែមនូវការបណ្តុះបណ្តាល ការហ្វឹកហាត់ប្រើប្រាស់ «ដ្រូន» ហើយក៏បានសម្រេចបន្ថែមដាក់លក្ខខណ្ឌមួយចំនួនឱ្យអ្នកផលិត ឬអ្នកកែច្នៃត្រូវចុះបញ្ជីការបច្ចេកទេស ឬមានប្លង់រួមពីបច្ចេកទេស ដើម្បីដាក់ជូនសមត្ថកិច្ចផងដែរ។

សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង «ដ្រូន» មានគោលបំណងគ្រប់គ្រងការប្រើប្រាស់ «ដ្រូន» គ្រប់ប្រភេទដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងកម្ពុជា។ សេចក្តីព្រាងអនុក្រឹត្យនេះ ក៏មានគោលបំណងកំណត់អំពីការចុះបញ្ជីការ ការអនុញ្ញាតផលិត ការកែច្នៃ ការប្រើប្រាស់ និងការកំណត់តំបន់ហាមឃាត់ការប្រើប្រាស់ «ដ្រូន»។

សេចក្តីព្រាងអនុក្រឹត្យនេះ មានវិសាលភាព អនុវត្តចំពោះ «ដ្រូន» គ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា លើកលែងតែការផលិត ការកែច្នៃ និងការប្រើប្រាស់ ដែលបម្រើឲ្យវិស័យការពារជាតិ និងសន្តិសុខដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល៕

កងយោធពលភូមិន្ទថៃ តាមប្រភពពី Drone Database ថាមានបំពាក់ដ្រោនដូចខាងក្រោមនេះ 👉 កន្លងមក ប្រទេសជិតខាងកម្ពុជា ធ្លាប់គំរាមធ្វ់ើសង្រ្គាម យន្តហោះទំនើបៗ👈 សង្រ្គាម អេឡិចត្រូនិច👈 និងក៍ ធ្លាប់់ប្រទៈឃើញមានការធ្លាក់ ដ្រួននៅ កោះកុងឆ្នាំ ២០២០👈 ព្រះវិហារឆ្នាំ ២០១១ 👈នៅភ្នំគូន  នៅតំបន់ជាំក្សាន្ត ព្រះវិហារ ថ្ងៃទី៧ និង ទី៨ធ្ន ឆ្នាំ ២០១៤ 👈   និងឆ្នាំ ២០១៨ ស្រយ៉ង់គូលេន 👈 នៅខេត្តស្ទឹងត្រែង ឆ្នាំ ២០១៩ 👈  និងថ្នីៗនេះ ឆ្នាំ ២០១០ នៅខេត្តកោះកុង👈 ដែលទាមទារ ខ្ញុំបាទ រៀបចំធ្វើជា ទិន្ធន័យចំហរនេះឡើងដើម្បីងាយ រក្សា ផ្សព្វផ្សាយ។
  1. Searcher Mk 2 IAI Israel II 2001 4 Army 👉
  2. Hermes 4502 Elbit Systems Israel II 2018 4 Army 👉
  3. Aerostar3 Aeronautics Israel II 2011 22 Airforce 👉
  4. Dominator4 Aeronautics Israel III 1+Army 👉
  5. Narai 3.05 NRDO Thailand I 2019 80 Navy 👉
  6. RQ-11 Raven6 AeroVironment USA I 2010 36 (12) Army 👉
  7. Shark 27 DTI Thailand I 2015 Air Force 👉
  8. U-1 Sky Scout8 RV Connex Thailand I 2017 Air Force 👉
  9. 21st Aviation Battalion, Army Aviation Center (กองพันบินที่ 21, ศูนย์ การบินทหารบก ) Army Aviation Center, Lopburi P Searcher Mk 2, Hermes 450 2017 (Army) 👉
  10. 404th Squadron, 3rd Air Division, 4th Air Wing10 404 กองบิน, กอง บิน 4 Takhli Air Force Base D AeroStar, Tiger Shark II, Sky Scout 2011 (Airforce) 👉
᷾👉👉👉👉👉👉👉👉👉👉👊👉👈👈👈👈👈👈👈👈👈👈 
Drone war/ Unmanned combat aerial vehicle war: An unmanned combat aerial vehicle (UCAV), also known as a combat drone or simply a drone, is an unmanned aerial vehicle (UAV) that usually carries aircraft ordnance such as missiles and is used for drone strikes.[1][2] These drones are usually under real-time human control, with varying levels of autonomy.[3] Aircraft of this type have no onboard human pilot.[4] As the operator runs the vehicle from a remote terminal, equipment necessary for a human pilot is not needed, resulting in a lower weight and a smaller size than a manned aircraft. China, Iran, Israel, and the United States are widely recognized as industry leaders in UCAV technology.[5] Several other countries have operational domestic UCAVs and many more have imported armed drones or have development programs underway.

សង្រ្គាមដ្រូន ជាប្រភេទសង្រ្គាមសម័យទំនើបនេះ។ ប្រព័ន្ធការពារអាស Air Defense System ចាប់ពី ផ្ទៃដី ដល់កម្ពស់ ៤០ គម ត្រូវបានគេពង្រីកទៅជា ប្រព័ន្ធការពារអវកាស Space Defense System ដែលមានកំពស់ចាប់ពី ៤០ គម ឡើងដល់ ១,៥០០ គម ពីផ្ទៃដី។ ចំណែក សង្រ្គាមដ្រូន ជាសង្រ្គាមដែលចំណាយលុយតិចបំផុត និងមានប្រសិទ្ធិភាពបំផុត។ ការចំណាយលើ ការប្រើយន្តហោះមានតម្លៃខ្ពស់ ជាពិសេសលើ អ្នកបើកបរម្នាក់ រដ្ឋាភិបាលចំណាយប្រមាណ ២០ លានដុល្លា ក្នុងការបណ្តុះបណ្តាល និង ជាង ១០០ លានដុល្លា លើយន្តហោះ សព្វាវុធ ..តែការចំណាយលើ ដ្រូន តម្លៃតែជាង ២ ម៉ឺនដុល្លា ឬ តិចជាងនេះផង អាចបង្ករជាវិនាសកម្ម ដូចជា ការវាយប្រហារ រោងចក្រប្រេង ០២ កន្លែងនៅប្រទេស អារ៉ាប៊ី សាអូឌីត Saudi Arabia Oil faclities attacked by 07 drones !!

នេះជាគោលបំណងសិក្សាអំពីប្រវត្តិ ដ្រូន៖
  • ឆ្នាំ ១៩៤០ នៅសហរដ្ឋអាមេរិកមានវិស្វករខាងទូរទស្សន៍សរសេរអំពីគំនិតបង្កើតយាន្តមួយហោះសំកាំងលើមេឃ
  • ឆ្នាំ ១៩៧១ នៅអាមេរិកដដែល មានអ្នកបញ្ចេញជាគំនិតថា គេអាចបំពាក់អាវុធលើយាន្តនោះបាន
  • ឆ្នាំ ១៩៧៣ ខាងស្រាវជ្រាវបច្ចេកទេសជាន់ខ្ពស់ការពារជាតិអាមេរិក បង្កើតជា យាន្តហោះគ្មានអ្នកបើកបរនេះ អាចផ្ទុកអីវ៉ាន់ទម្ងន់ ១៣ គីឡូក្រាម
  • ឆ្នាំ ១៩៧៣ ដដែលនៅ អ៊ីស្រាអែល ខាងយោធាអ៊ីស្រាអែលប្រើ ដ្រូនអត្តឃាដ របស់អាមេរិក វាយកំទេចទីតាំងកាំភ្លើងធំរបស់ប្រទេសអេហ្សីបយា៉ងជោគ​ជ័យដោយគ្មានអ្នកបើកបរស្លាប់ឬរបួសឡើយ។
  • ចុងឆ្នាំ ១៩៧៣ ដល់ទសវត្សទី ៨០ យោធាអ៊ីស្រាអែល បានផលិត ដ្រូនជាច្រើនទៀតប្រើសម្រាប់ធ្វើជា រាដាយាមសង្កេតការណ៍ real time surveillance ប្រើក្នងសង្រ្គាមអេឡិចត្រូនិច និងក្នុងសង្រ្គាមក្លែងភេទ decoy war គឺ សំដៅថា លើយន្តហោះមួយ គេបង្ហោះដ្រួនចេញ ២​ទៅ ៣ គ្រឿង បន្ទាប់ខ្មាំងបាញ់ទៅលើដ្រូនទាំងនោះ រួច យន្តហោះ និងធ្វើការវាយប្រហារភ្លាមៗទៅលើ ទីតាំងខ្មាំង ! ឬ មួយគេ បាញ់ជា ផ្កាភ្លើងបញ្ឆោតកាំជ្រួច ការពារអាកាស...
  • ចុងឆ្នាំ ១៩៨០ ក្នុងសង្រ្គាម អ៊ីរ៉ាក់ អ៊ីរ៉ង់ យោធាប្រទេស អ៊ីរ៉ង់បានបំពាក់ គ្រាប បេ RPG-7 លើយន្តហោះ ចំនួន ០៦ គ្រាប់ វាយប្រហារយោធាអ៊ីរ៉ាក់
  • ឆ្នាំ ១៩៩១ ក្នុងសង្រ្គាមឈូងសមុទ្រ Gulf War យោធាជើងទឹកអាមេរិក ប្រើដ្រូនជាប្រចាំក្នុងការតាមដានសភាពការណ៍ខ្មាំង
  • ឆ្នាំ ២០០៩ មានសេចក្តីរាយការណ៍ថា យោធាអ៊ីស្រាអែលវាយប្រហារជនស៊ីវិល ប៉ាឡេស្ទីន ស្លាប់ ៤៨នាក់ 
  • ឆ្នាំ ២០១៤ និង ២០១៥ មានរបាយការណ៍រិះគន់ទ័ពអាមេរិកដែលប្រើ ដ្រូន វាតយប្រហារចំលើគោលដៅជនស៊ីវិលនៅ អាហ្វហ្គានីស្ថាន ដែលមានតួរ​លេខអ្នកស្លាប់កើនពី ២៤០០ នាក់ ដល់ទៅ ៦០០០ នាក់។ មូលហេតុនេះ ត្រូវបានអ្នកវិភាគថា ភ្នាក់ងារសម្ងាត់របស់អាមេរិក ប្រើ ឈីប chip សម្រាប់បិទភ្ជាប់លើ រថយន្ត ឬ ចំណុចណាមួយដែលត្រូវកំទេច រួចហើយ ដ្រូន ដែលហោះលើមេឃ នឹងវាយប្រហារតាមសញ្ញាដែល បញ្ជុនចេញ ពី recettor to receiver ដូច្នេះ ពួកភ្នាក់ងារសម្ងាត់ ឬកងកំលាំងពួកបេះបោរអាហ្គានីស្ថាន ដឹងថាមានគេលួច ដាក់ ឈីប ឬ កាមេរា ក៍ដោះចេញ រួចបោះចូលទៅក្នុង រោងបុណ្យ រោងការ ឬ កន្លែងណាដែលមានជនស៊ីវិល !! ពេលនោះដែល ដ្រូន ធ្វើការវាយប្រហារចំតែជនស៊ីវិល!!
  • ឆ្នាំ ២០១៥ និង ២០១៩ នេះ នៅកម្ពុជា ធ្លាប់មាន ដ្រូនផ្ទុះនៅលើតំបន់ប្រាសាទព្រះវិហារ និង ខេត្តស្ទឹងត្រែង ដែលទំនងជា ការហ្វឹកហាត់ផ្នែក សង្រ្គាមដ្រូន របស់ប្រទេសថៃ និង ប្រទេសឡាវ ជាមួយកងទ័ពកម្ពុជា !!
  • ឆ្នាំ ២០១៩ នេះ ដ្រូន ០៧ គ្រឿងរបស់រដ្ឋាភិបាល ០១ ចំណោម រដ្ឋាភិបាល ០៦ ក្នុងប្រទេស យេមែន វាយប្រហាររោងចក្រចម្រាញ់ប្រេងឆៅនៅ អារាប៊ីសាអូឌីត។
ប្រភេទដ្រូន Type of Drone មាន ០២ ប្រភេទ គឺផ្នែកស៊ីវិល និង ផ្នែកយោធា
ការប្រឆាំងដ្រូន មាន ០៣ របៀប គឺ (១) ការបាញ់សំណាញ់ដើម្បីចាប់ដ្រូនតូចៗ ដែលជនស៊ីវិលបង្ហោះ ទី (២) គឺការប្រើ រលកវិទ្យុ ឬ ហ្រេកង់ បាញ់ទៅផ្តាច់ប្រព័ន្ធបញ្ជានៅលើដ្រូន រួចបញ្ជាដ្រូនចុះចតតាមសម្រួលដោយគ្មានការខូចខាត និង ទី (៣) គឺការ បាញ់កំទេចដ្រូន ដោយប្រើកាំភ្លើង ឬ អាវុធឡាស៊ែ៕

ខាងក្រោមជារូបភាពស្តីពី ប្រព័ន្ធប្រឆាំងដ្រូន Anti Drone System
សង្រ្គាម ដ្រូន/ ដ្រោន
សង្រ្គាម ដ្រូន/ ដ្រោន
តើត្រូវទិញ ដ្រូនឯណា ដើម្បីបញ្ជូនឲ្យ កងទ័ព អ៊ុយក្រែន?

សង្រ្គាមបច្ចេកវិជ្ជាដ្រូន អ៊ុយក្រែន៖ យប់មិញនេះ កងទ័ពអ៊ុយក្រែន គេបានប្រកាសថា បានបាញ់ទំលាក់ដ្រូន ៤៤ គ្រឿង ចំណោមដ្រូន ៦៤ គ្រឿង ដូច្នេះ បានន័យថា ដ្រូន ២០ គ្រឿង វាយប្រហារ ចំគោលដៅ ។ ថ្ងៃមុន រុស្សី កំទេចដ្រូន អ៊ុយក្រែន ចំនួន ១៤៤ គ្រឿង ចំណែកចំនួនសរុប គ្មានរបាយការណ៍។ បើតាម អ្នកជំនាញសង្រ្គាមរបស់ ណាតូ គេបានស្តីបន្ទោសអ៊ុយក្រែនថា ខ្ជះខ្ជាយថវិការជំនួយ ព្រោះ អាចបង្ហោះដ្រូន ១៤៥ គ្រឿង ចូលវាយរុស្សី គឺមានតែ ១ គ្រឿងគត់ វាយចំគោលដៅ !

  1. ដ្រូនស៊ើបការណ៍ Reconnainsance 
  2. ដ្រុនទំលាក់គ្រាប់បែក Bombers
  3. ដ្រូនអត្តឃាដ KAMAKAZE
បញ្វីខ្លះនៃ ដ្រូនក្នុងជួរកងទ័ព អ៊ុយក្រែន

Counter Drone System ប្រព័ន្ធប្រឆាំង ដ្រូន

សង្រ្គាម ដ្រូន/ ដ្រោន

No comments:

Post a Comment