ឯកសារបន្ថែម ភូមិសាស្រ្ត នយោបាយ អាមេរិក America
- ភូមិសាស្រ្ត នយោបាយ អាមេរិក America
- អំពី ប្រព័ន្ធបោះឆ្នោត អាមេរិក 👉
- អំពី រដ្ឋ ហាវ៉ៃ 👉
- អំពី កងទ័ព អាមេរិក 👉
- អំពី វិទ្យុអាមេរិក 👉
- អំពីសង្រ្គាម នឹងការកកើត រដ្ឋអាមេរិក 👉
- អំពីជំលោះ ស្បែក ស និង ស្បែកខ្មៅ 👉
- សង្រ្គាម អាមេរិក ខ្មែរក្រហ ម កោះតាង 👈
- សង្រ្គាម អាមេរិក នៅកម្ពុជា ទំលាក់គ្រាប់បែក US Bombing 👈
US Bombing Cambodia ការទំលាក់គ្រាប់បែក នៅកម្ពុជា យោងតាមឯកសារទីនេះ គោលបំណងនៃការទំលាក់គ្រាប់បែកពីឆ្នាំ ១៩៦៥ ដល់ ១៩៧៣ មានដូចតទៅ៖
- បន្ថយលំហូរអាវុធ និង កងទ័ពវៀតណាមខាងជើងចូលទឹកដី វៀតណាមខាងត្បូង
- បំផ្លាញឋានសួរគ៍របស់ពួក វៀតកុង និង
- បំផ្លាញកិត្តិនាម ពួកកុំម្មុនីស្តិនៅ អាស៊ីអាគ្នេយ៍
គោលបំណងនៃការផ្សព្វផ្សាយឯកសារយោធាស្តីពី ការទំលាក់គ្រាប់បែក ១៩៦៥-១៩៧៥ ចំនួន ២,៧លាន តោន នេះ គឺជាការសម្រេចចិត្តមួយ បន្ទាប់ពីប្រើរយៈពេលច្រើនឆ្នាំ ក្នុងការស្រាវជ្រាវ និង វិភាគផលប៉ះពាល់នឯកសារនេះ។ សូម្បី សហរដ្ឋអាមេរិក ក៍ប្រើពេលរាប់សិបឆ្នាំ មុនពេលសម្រេចចិត្តបញ្ចេញឯកសារនះដែរ ចំណែកនៅកម្ពុជា រិតតែពិបាក ព្រោះថា៖
- ការផ្សព្វផ្សាយឯកសារនេះ គឺជាការវាយប្រហារផ្នែកនយោបាយមួយទៅលើ អាមេរិកកាំង
- ការផ្សព្វផ្សាយឯកសារនេះ នាំឲ្យទេសចរ អ្នកវិនិយោគទុន គេមិនហ៊ានមករកស៊ីនៅកម្ពុជា
- ការផ្សព្វផ្សាយឯកសារនេះ នាំឲ្យប្រទេសថៃ នៅតែបន្តនយោបាយទេសចរបែប មាហ្វា ដោយប្រាប់ទៅ ភ្ញឿវថា នៅកម្ពុជាមាន អង្គរវត្ត មានប្រាសាទមែន តែមិនអាច ដេក ដើរ បានទេ ត្រូវតែមក ដេក ដើរ នៅស្រុកថៃវិញ !
- ការផ្សព្វផ្សាយឯកសារនេះ បង្ហាញថា គ្រាប់ទំលាក់នៅ ឡាវ មាន ២,៥ លានតោន នៅកម្ពុជា មាន ២,៧ លានតោន នៅ វៀតណាមខាងជើង មាន ២ ម៉ឺនតោន និង នៅ កម្ពុជាក្រោម មានដល់ទៅ ០,៨ លានតោន បានន័យថា អាមេរិក និង វៀតណាម ខាងត្បូង និង ខាង ជើង ជំនាន់នោះ តាមកំទេចជនជាតិខ្មែរផ្តាច់ពូជ !!
- ការផ្សព្វផ្សាយឯកសារនេះ ជួយជាមេរៀន ដល់ក្រុមប្រឆាំងនានា នៅកម្ពុជា ដែលប្រើផែនទី ដីខ្មែរ ១៨១,០៣៥ គម ការ៉េ និងថា ដីកម្ពុជាក្រោម គឺជាដីខ្មែរ។ ចំណុចនេះ ដែលថាខ្មែរជំនាន់មុន ចាញ់បោកបរទេស ព្រោះ វៀតណាមខាងជើង គេថា ដីកម្ពុជាក្រោម ជាដីខ្មែរ ដូច្នេះអ្នកឯងជាខ្មែរ ត្រូវចូលជាមួយ កម្មុយនីស្ត ដើម្បី ដណ្តើមដីអ្នកឯងវិញ។ ចំណែកខាងវៀតណាមសេរី និយាយថា ដីកម្ពុជាក្រោម គឺជាដីខ្មែរដែរ ដូច្នេះ កូនចៅខ្មែ រត្រូវតែ ចូលច្បាំងជាមួយ ពួកកម្មុយនីស្ត ការពារទឹកដី ចុះលទ្ធផល ? ដូចបានឃើញតាមផែនទីនេះ គឺជនជាតិខ្មែរស្លាប់ វិនាស !!
- ការផ្សពផ្សាយឯកសារនេះ ជួយអ្នកស្នេហារជាតិខ្មែរ កុំងងឹតងងល់ពេក ដូចជាថា កោះត្រល់ វាជារបស់ វៀតណាមតាមផ្លូវច្បាប់ តាមប្រជាសាស្រ្ត តាមប្រវត្តិសាស្រ្ត តែ កោះត្រល់គឺជា មូលដ្ឋានជើងទឹក ទ័ពជើងអាកាស ដ៍ធំរបស់វៀតណាម ដូច្នេះ ប្រទេសថៃ គេប្រើខ្មែរ ប្រឆាំងវៀតណាម !! បើមានសង្រ្គាម ខ្មែរចាញ់វៀតណាម ចាញ់ថៃ !!
- គ្រាប់បែកទំលាក់នៅកម្ពុជាមានត្រឹមប្រភេទ MK 81, MK82, MK 83 និង MK 84 ដែលមានទំងន់ ៩០៧ គីឡូក្រាម (សូមមើលរូបភាពខាងក្រោម)
អូឌីស៊ី សូមលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់គេហទំព័រនេះ ធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីគាំទ្រកិច្ចការរបស់ពួកគេ និងចែករំលែកលទ្ធផលពីការសិក្សាស្រាវជ្រាវនេះ ជាមួយនឹងក្រុមការងារយើងខ្ញុំ។ សូម ទំនាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីចូលរួមចំណែកធ្វើឱ្យភាពសុក្រឹតរបស់គេហទំព័នេះ កាន់តែល្អប្រសើរឡើង។
ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវ ទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ៕
ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៦ម៉ោង ០១:២៣ សារប្រធាន CMAC សហរដ្ឋអាមេរិកគួរតែសងតម្លៃនៃការទម្លាក់គ្រាប់បែក រាជធានីភ្នំពេញ ៖ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានបង្ហាញពីបំណងចង់ឱ្យសហរដ្ឋអាមេរិកផ្តល់ប្រាក់មកកម្ពុជាវិញ ចំពោះការបំផ្លាញកម្ទេសប្រទេសកម្ពុជានៅក្នុងសម័យសង្គ្រាមដើមទសវត្សទី៧០ ។យោងតាមសង្គមហ្វេសប៊ុកលោក ហេង រតនា បានដាក់ជាសំណួរថា តើសំណួរពីការបំផ្លាញដោយសង្គ្រាម និងការជំពាក់ប្រាក់កម្ចីសហរដ្ឋអាមេរិក គួរប្រកាន់យកដំណោះស្រាយមួយណា ? លោកបានពន្យល់ដោយលើកជាករណីថា
- ទី១-ជំពាក់ត្រូវសងទាំងដើមទាំងការ ហើយសំណងចំពោះការបំផ្លាញដោយសង្គ្រាមត្រូវអនុវត្តតាមរូបមន្ត សំណងលើការខូចខាតជាក់ស្តែង ។
- ទី២-ជំពាក់ត្រូវជំរះទាំងដើមទាំងការប្រាក់ ចំពោះសំណងការខូចខាតដោយសារសង្គ្រាមត្រូវអនុវត្តដោយមនោសញ្ចេតនាជាក់ស្តែង ។
លោកបញ្ជាក់ថា«ខ្ញុំសុំទាញយកការពិចារណាតាមតក្កវិជ្ជាដោយសង្ខេបខ្លីបំផុតដូចខាងក្រោម ៖
សហរដ្ឋអាមេរិកទំលាក់គ្រាប់បែកនៅកម្ពុជាតាំងពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវបានឯកភាពដោយប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហ(លុបការសំងាត់)បានទទួលស្គាល់ថាអាមេរិកទំលាក់គ្រាប់បែកនៅកម្ពុជាជិត ២លាន ៨សែន តោន ដោយគិតរយះពេលចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ប៉ុណ្ណោះ» ។
លោកថា ក្នុងការទំលាក់នេះមានដូចជា១គ្រាប់បែកធម្មតា ២-គ្រាប់បែកមានកូនគ្រាប់បែកចង្កោម និង៣-គ្រាប់បែកគីមី ដែលការទំលាក់នេះមានជាង១១ម៉ឺនទីតាំង និងមានការហោះហើរទំលាក់គ្រាប់ជិត២៥ម៉ឺនជើង ។ ចំនួនបរិមាណគ្រាប់បែកនេះមិនទាន់ត្រឹមត្រូវទេ ព្រោះវាបាត់រយះពេលជិត៥ឆ្នាំមិនទាន់បញ្ចេញទិន្នន័យនៅឡើយ ។
លោកបន្ថែមថា ចំនួនគ្រាប់បែកអាមេរិកទំលាក់នៅកម្ពុជាមានចំនួនច្រើនជាង ពួកសម្ពន្ធ័មិត្ត និងសហរដ្ឋអាមេរិកទំលាក់គ្រាប់បែកនៅអឺរ៉ុបរួមនៅបារាំង អាលឺម៉ង់ជាដើម ដែលមានចំនួនតែជាង ១លាន ៤សែន តោន ។ តាមឯកសារស្រាវជ្រាវជាច្រើនបានបញ្ជាក់ថាមានប្រជាជនកម្ពុជាចំនួនប្រមាណ ៥០០.០០០នាក់ (កន្លះលាននាក់) បានស្លាប់ដោយផ្ទាល់ពីការទំលាក់គ្រាប់បែកនេះ និងចំនួនយ៉ាងច្រើនទៀតស្លាប់ដោយការជន្លៀសជម្ងឺ និងការអត់ឃ្លាន ។ បើគិតតែតម្លៃនៃការបោសសម្អាតទីតាំងទំលាក់គ្រាប់បែកទាំងនោះមួយមុខប៉ុណ្ណោះ ក៏អាចមានតំលៃរាប់ពាន់លានដុល្លារដែរ ។
លោក ហេង រតនា ក៏បានលើកទៀតថា ការជំពាក់ប្រាក់អាមេរិកបើផ្អែកតាមឯកសារចន្លោះឆ្នាំ១៩៧២-១៩៧៥ មានចំនួនប្រមាណចំនួន២៧៨លានដុល្លារ ដែលគិតមកដល់បច្ចុប្បន្នបូកទាំងការប្រាក់ផងអាចមានចំនួនប្រមាណ៤០០លានដុល្លារ កម្ចីនេះត្រូវបានធ្វើឡើងចំនួន៤លើក ហើយចំនួនកម្ចីច្រើនជាងគេនៅឆ្នាំ១៩៧៣ ដែលជាឆ្នាំមានការទំលាក់គ្រាប់បែកខ្លាំងនិងធ្ងន់ធ្ងជាងគេ ។
លោកគូសបញ្ជាក់ថា ដោយសារប្រទេស និងប្រជាជនកម្ពុជាក្រីក្រ និងមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃនោះមានប្រទេសជាច្រើនរួមមានចិន រុស្សី ឥណ្ឌា ជប៉ុនជាដើមបានលើកលែងឬអនុគ្រោះសំណងស្ទើរទាំងស្រុងជូនប្រជាជននិងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសបំបាត់បំណុលនិងជួយកសាងប្រទេសនេះឡើងវិញក្រោយបញ្ចប់សង្គ្រាម។ តែហេតុអី្វអាមេរិកធ្វើមិនបាន សំរាប់ប្រជាជនកម្ពុជារងទុក្ខពីសង្គ្រាមនិងកាប់សម្លាប់ស្ទើរផុតពូជ និងប្រទេសរលាយដល់ឆ្នាំសូន្យទៅហើយនោះ ! ។
ប្រធានCMACក៏លើកឡើងថា បើផែ្អកតាមអនុសញ្ញាអន្តរជាតិក្នុងការហាមប្រាមការប្រើប្រាស់គ្រាប់និងសព្វាវុធមួយចំនួនដូចជា អាវុធគីមី គ្រាប់បែកចង្កោមជាដើមនោះ សំណងត្រូវផ្តល់ចំពោះជនរងគ្រោះដូចជា ផលប៉ះពាល់រាងកាយផ្ទាល់មានស្លាប់ របួស ផលប៉ះពាល់សង្គមគ្រួសារ ការបែកបាក់គ្រួសារ ខាតបង់ខាងសេដ្ឋកិច្ច បាត់បង់សិទិ្ធនានា និងបញ្ហាសង្គម ជាច្រើនទៀត ។
លោកសង្កត់ធ្ងន់ថា «វិធានការល្អបំផុតនិងយោគយល់បំផុតគឺរួមគ្នាដោះស្រាយវិបតិ្តអតីតកាល និងខិតខំលុបបំបាត់នូវការឈឺចាប់ដែលបន្សល់ពីអតីតកាល ដើម្បីរួមគ្នាកសាងមិត្តភាព និងអនាគតមួយប្រកបដោយភាតរៈភាព ជាដៃគូល្អ ភាពជឿជាក់និងអនាគតរុងរឿងសំរាប់មនុស្សជំនាន់ក្រោយៗទៀត ដោយប្រកាន់ភ្ជាប់នូវវប្បធម៌ទទួលខុសត្រូវខ្ពស់ ។ ដូចនេះកាតព្វកិច្ចផ្លូវច្បាប់សំរាប់សំណងមិនគួរអនុវត្តសំរាប់ភាគីតែម្ខាងទេ! ហើយកាតព្វកិច្ចសីលធម៌ ចំពោះលទ្ធផលសង្គ្រាមនៅក្នុងព្រះរាជាណាចក្រនេះ គួរត្រូវយកមកអនុវត្តដោយគ្មានការរើសអើង !» ៕
គ្រាប់បែកទម្លាក់ពីលើយន្តហោះអាមេរិក ប្រភេទ MK82 ទម្ងន់ជាង២០០គីឡូក្រាម ត្រូវកម្លាំងស៉ីម៉ាក់ដោះបន្សាប នៅស្រុកសេសាន ខេត្តស្ទឹងត្រែង
(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៉ីម៉ាក់ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបោសសម្អាតគ្រាប់បែកទម្លាក់ពីលើយន្តហោះរបស់អាមេរិក បន្សល់ទុកពីសម័យសង្គ្រាម ប្រភេទ MK82 នៅទីតាំងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានឲ្យដឹងថា កម្លាំងប្រតិបត្តិការដោះគ្រាប់មិនទាន់ផ្ទុះ បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK82 ដែលបានបន្សល់ទុកកាលសម័យសង្រ្គាម។ គ្រប់បែកខ្នាតយក១គ្រាប់នេះ ត្រូវបានរកឃើញនៅឯភូមិសាស្រ្ត ស្ថិតនៅភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកថា គ្រាប់បែកប្រភេទ MK82 មានទម្ងន់ចំនួន២២៧គីឡូក្រាម ហើយគ្រាប់បែកមួយប្រភេទនេះ អាចមានចំនួនច្រើនលានគ្រាប់ ដែលបានទម្លាក់លើទឹកដីកម្ពុជា។
លោក ហេង រតនា ធ្លាប់បានលើកឡើងឲ្យដឹងថា គ្រាប់ទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោកប្រធានាធិបតី Johnson ចាប់ពីឆ្នាំ១៩៦៥ បានទំលាក់គ្រាប់បែកលើទឹកដីកម្ពុជាចំនួន ៤៧៥,៥១៥តោន (ជិតកន្លះលានតោន)ហើយក្នុងរដ្ឋបាលលោកប្រធានាធិបតី Richard Nixon ចាប់ពីឆ្នាំ១៩៦៩ បានបញ្ជាដាច់ណាត់ឲ្យទំលាក់គ្រាប់បែកសម្លាប់អ្វីៗ ដែលមានជីវិត ដោយកុំឲ្យកងទព័ខ្វល់ពីអ្វីទាំងអស់ រួមទាំងការចំណាយផង។ ការទម្លាក់គ្រាប់បែក ក្នុងរដ្ឋបាលលោក Nisxon កាន់តែខ្លាំងក្លា មានចំនួនប្រមាណជាង២លានតោនក្នុងរយៈពេល៥ឆ្នាំ (១៩៦៩-១៩៧៣)។ នាំឲ្យទិន្នន័យសរុបមានចំនួនជាង២លាន៨សែនតោន ក្នុងរយៈពេលថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៦៥ ដល់ឆ្នាំ១៥ ខែសីហា ឆ្នាំ១៩៧៣ ដែលក្នុងនោះមានកូនគ្រាប់បែកចង្កោមជាង២៨លានគ្រាប់ និងគ្រាប់បែកគីមី (គ្មានកំណត់ត្រានៅឡើយទេ)។ លោកបញ្ជាក់ថា តួលេខគ្រាប់បែកដែលអាមេរិកទម្លាក់មកលើកម្ពុជានេះ មិនទាន់ពេញលេញទេ៕
ស៊ីម៉ាក់នៅតែខ្វះខាតថវិកាខណៈដែលអាមេរិកបង្កើនជំនួយប្រតិបត្តិការនៅខេត្តជាប់ព្រំដែនវៀតណាម មជ្ឈមណ្ឌលកំចាត់មីន កម្ពុជាស៊ីម៉ាក់ត្រូវការថវិកាបន្ថែមទៀតដើម្បីធ្វើការបោសសំអាតគ្រាប់ម៉ីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់កាលពីសម័យសង្គ្រាម។ ជាមួយគ្នានេះប្រទេសអាមេរិក ក៏បានចាប់ផ្តើមបង្កើនជំនួយរបស់ខ្លួនទៅលើមជ្ឈមណ្ឌលបោសសំអាតម៉ីនរបស់ជាតិមួយនេះ ដើម្បីប្រតិបត្តិការលើតំបន់ដែលមានការទំលាក់គ្រាប់បែកកាលពីសង្គ្រាមវៀតណាម។
មជ្ឈមណ្ឌលសកម្មភាពកំចាត់ម៉ីនកម្ពុជា ស៊ីម៉ាក់ បានបង្ហាញឲ្យដឹងថា អង្គការជាតិមួយនេះនៅតែត្រូវការជំនួយថវិការបន្ថែមទៀត សម្រាប់បោសសម្អាតគ្រាប់ម៉ីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចេញពីផ្ទៃដីដែលបន្សល់ទុកកាលពីសម័យសង្គ្រាម។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងប្រាប់វិទ្យុ
បារាំងអន្តរជាតិ RFI ថា នៅឆ្នាំ២០១៤នេះ ស៊ីម៉ាក់បានទទួលការស្នើសុំឲ្យជួយបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពីប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាននូវផ្ទៃដីប្រមាណជា ១៤២ គីឡូម៉ែត្រក្រឡា។ ក៏ប៉ុន្តែ ធនធានដែលប្រមូលបាននាពេលនេះដោយមិនទាន់ដឹងពីតួរលេខថវិការពិតប្រាកដនៅឡើយ ស៊ីម៉ាក់អាចប្រតិបត្តិបានប្រមាណជា ៨០ គីឡូម៉ែត្រក្រឡា។ ជាមួយគ្នានេះកំលាំងដោះម៉ីនកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ អាចប្រតិបត្តិការបានលើផ្ទៃដី១១០គីឡូម៉ែត្រក្រឡា ទាំងផ្ទៃដីចំការម៉ីន និងផ្ទៃដីចំការគ្រាប់។
ដំណាលគ្នានេះដែរ ជំនួយរបស់សហរដ្ឋអាមេរិកនឹងត្រូវកើនឡើងច្រើនជាងសព្វមួយដង សម្រាប់គាំទ្រដល់ប្រតិបត្តិការរបស់ស៊ីម៉ាក់ នេះបើតាម លោក ហេង រតនា។ លោកថា ជំនួយនេះមានអត្ថប្រយោជន៍ច្រើន និងផ្តល់អត្ថិភាពទៅដល់ការងារបោសសំអាតគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកនៅក្នុងប្រទេសកម្ពុជាកាលពីជំនាន់សង្គ្រាមរវាង អាមេរិក និងវៀតណាម។
ជំនួយដែលកើនឡើងរហូតជិត ៣លានដុល្លារក្នុងមួយឆ្នាំ គឺសំដៅទៅលើតំបន់ដែលរងការ
ទំលាក់គ្រាប់បែកធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក និងពង្រឹងការឆ្លើយតបព័ត៌មានដល់ប្រជាពលរដ្ឋ
ដែលបានឃើញនិងរាយការណ៍ពីគ្រាប់មិនទាន់ផ្ទុះ ជាពិសេសគ្រាប់ទំលាក់ពីលើយន្តហោះ
ចៀសវាងមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋបន្តទៀត។
តាមការឲ្យដឹងពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ គ្រាប់ពី ២០ ទៅ ៣០ភាគរយ ដែលទំលាក់ពីលើយន្តហោះ នៅប្រទេសកម្ពុជា វៀតណាម និង ឡាវ មិនបានផ្ទុះទេ។គ្រាប់ទាំងនេះហើយដែលបន្តសម្លាប់ប្រជាជនកម្ពុជាជាហូរហែរ។ ដោយឡែកគ្រាប់បែកដែលទំលាក់ពីលើយន្តហោះអាមេរិកដែរ ហើយមិនទាន់ផ្ទុះទៅលើប្រទេសកម្ពុជាត្រូវគេដឹងថា មាន២,៧លានតោន និងគិតជាចំនួនមានប្រមាណជា ១៩,៥លានគ្រាប់ទាំងតូចទាំងធំ។ ហើយគ្រាប់ដែលមិនទាន់ផ្ទុះនោះត្រូវគេប៉ាន់ប្រមាណថាមានប្រហែល ៥លានគ្រាប់ សុទ្ធសឹងជាគ្រាប់បែកចង្កោម ភាគច្រើនស្ថិតនៅក្នុងខេត្តភាគខាងកើតជាប់ប្រទេសវៀតណាម ដូចជាកំពង់ចាម ស្វាយរៀង ព្រៃវែង រតនគីរី មណ្ឌលគីរីជាដើម៕
CMACប្រើបច្ចេកវិទ្យាដំបូងពីអាមេរិកដោះបានគ្រាប់បែកប្រភេទ MK ៨២ ទម្ងន់២៥០ គីឡូពីក្នុងទន្លេមេគង្គ ក្រុមការងារពិសេសរបស់ជម្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានរកឃើញគ្រាប់បែកប្រភេទ MK ៨២ទម្ងន់២៥០ គីឡូក្រាម នៅក្រោមបាតទន្លេមេគង្គស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី ២១ ឧសភា។ ប្រតិបត្តិការរ៉ុករកនេះត្រូវបានធ្វើឡើងជាលើកដំបូង ក្រោមការអនុវត្តនិងប្រើប្រាស់ឧបករណ៍បច្ចេកទេសដែលជាជំនួយរបស់អាមេរិក។ ប៉ុន្តែអគ្គនាយក CMAC បានបញ្ជាក់នេះ មិនមែនជាលើកទីមួយដែលកម្ពុជាស្រាវជ្រាវរកគ្រាប់មីននៅក្រោមទឹកនោះទេ។
លោក ហេង រតនា អគ្គនាយក CMAC បានលើកឡើងថានេះ គឺជាលើកទីមួយ ដែលក្រុមការងារពិសេសរបស់ស៊ីម៉ាក់បានយកបច្ចេកទេស និងសម្ភារៈដែលជាជំនួយរបស់សហរដ្ឋអាមេរិកយកមកអនុវត្តនៅក្នុងគម្រោងដោះមីនក្រោមទឹកនេះ។ ប៉ុន្តែលោកបានបញ្ជាក់ថា ការស្រាវជ្រាវដោះមីនក្រោមទឹកនៅកម្ពុជាមិនមែនទើបតែត្រូវបានធ្វើឡើងនៅពេលនេះនោះទេ គឺត្រូវបានធ្វើឡើងមកជាយូរហើយ។ ឧទាហរណ៍ដូចជានៅពេលបើកការដ្ឋានសាងសង់ស្ពានអ្នកលឿង ក្រុមការងាររបស់CMAC ស្រាវជ្រាវដោះគ្រាន់មីនបានជាង ៤ពាន់គ្រាប់ ដែលមានទាំងនៅក្នុងទឹក ច្រាំងទន្លេ និងលើគោកផង។
ដោយឡែកក្រុមការងារពិសេសរបស់ CMAC ដែលទើបតែទទួលបានការបណ្តុះបណ្តាល និងជំនួយជាថវិការួមទាំងសម្ភារៈទំនើបៗក្នុងការស្រាវជ្រាវរកគ្រាប់មីនក្រោមទឹកនេះ នឹងត្រូវបន្តប្រតិបត្តិការរបស់ខ្លួនរយៈពេលពេញមួយឆ្នាំបន្តទៀត ទៅតាមទីតាំងផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា។ ក្រុមពិសេសនេះមានសមាជិកចំនួន១០នាក់ ហើយទទួលបានថវិកា និងសម្ភារៈឧត្តម្ភពីសហរដ្ឋអាមេរិកគិតជាទឹកប្រាក់ប្រមាណជា ជាង ១០ម៉ឺនដុល្លាដែលបូកបញ្ជូលទាំងថ្លៃសម្ភារៈ។
លោកហេង រតនាបានបញ្ជាក់ថា គ្រាប់បែកដែលត្រូវបានទម្លាក់នៅក្នុងប្រទេសកម្ពុជា គឺជាគ្រាប់បែករបស់អាមេរិក ហើយត្រូវបានទំលាក់ច្រើនមកលើទឹកដីកម្ពុជាក្នុងឆ្នាំ ១៩៦៩ រហូតដល់ដើមឆ្នាំ ១៩៧៥។ ហើយទំលាក់ច្រើនខ្លាំងនៅចុងឆ្នាំ ១៩៧៤ និងដើមឆ្នាំ ១៩៧៥ ក្នុងអំឡុងពេលសង្គ្រាមវៀតណាម និងអាមេរិក។ គ្រាប់បែកដែលអាមេរិកបាន ទំលាក់មកលើកម្ពុជាមានទម្ងន់ ២, ៧លាន តោន ហើយក្នុងនោះមានគ្រាប់បែកចង្កោម ប្រមាណជា ១៩, ៥លានគ្រាប់ ដែលត្រូវបានទំលាក់ទៅលើទីតាំងពី១ម៉ឺន ទៅ ២ម៉ឺន នៅក្នុងប្រទេសកម្ពុជា។
ប្រទេសកម្ពុជា និង ប្រទេសឡាវ ជាប្រទេសដែលរងគ្រោះដោយសារការទំលាក់គ្រាប់បែកច្រើនជាងគេបង្អស់លើពិភពលោក នាសម័យសង្រ្គាមវៀតណាម (១៩៥៥ ដល់ ១៩៧៥) ទ័ពអាកាសសហរដ្ឋអាមេរិក និង សម្ពន្ធ័មិត្តបានទំលាក់គ្រាប់បែកជាង ២.៧លានតោន មកលើប្រទេសកម្ពុជា និង ឡាវ ដែលចំនួននេះច្រើនជាងចំនួនគ្រាប់បែកសរុបដែលបានទំលាក់មកលើប្រទេសអាល្លឺម៉ង់ និង ជប៉ុន បូករួមចូលគ្នានាសម័យសង្រ្គាមលោកលើកទី២ទៅទៀត៕
ចេញផ្សាយ ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2017 តើត្រូវយកបុព្វហេតុសន្តិភាព ឬបុព្វហេតុសង្គ្រាម ដើម្បីបង្កើតស្លាកប្រជាធិបតេយ្យ? (ភ្នំពេញ) ៖ តើត្រូវយកបុព្វហេតុសន្តិភាព ដើម្បីពង្រឹងមាគ៌ាប្រជាធិបតេយ្យ ឬត្រូវយកបុព្វហេតុសង្គ្រាម ដើម្បីបង្កើតស្លាកប្រជាធិបតេយ្យ? សូមកុំយកលេសប្រជាធិបតេយ្យ ទោះបីធ្វើសង្គ្រាមក៏សុខចិត្តដែរនោះ!។
សង្គ្រាមស៊ីវិលនៅកម្ពុជាមានរយៈពេលជាង៣៥ឆ្នាំ (១៩៦២ ដល់ចុងឆ្នាំ១៩៩៨) បានបន្សល់ទុកនៅសោកនាដកម្មយ៉ាងធ្ងន់ធ្ងរបំផុតសំរាប់ប្រទេស និងប្រជាជនកម្ពុជា។
កាកសំណល់ជាតិផ្ទុះសង្គ្រាមមានចំនួនច្រើនឥតគណនា បានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។ ក្នុងនោះសហរដ្ឋអាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិដ្ឋន័យមិនទាន់ពេញលេញ គឺមានចំនួន ១១៥.២៧៥ ទីតាំង(ឬកំណត់ត្រា) មានការហោះហើរទំលាក់ចំនួន ២៣០.៥៤៤លើក មានចំនួនគ្រាប់ទំលាក់ចំនួនជាង ២លាន ៥៩ម៉ឺន គ្រាប់ មានទំងន់ជាង ២លាន ៨ សែនតោន (២.៨០៣.៨៦៨.១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោមគិតជាកូនគ្រាប់បែកចង្កោមចំនួនជាង ២៧លាន ៩សែន គ្រាប់ និងគ្រាប់បែកគីមីប្រភេទពណ៌ទឹកក្រូចនិងប្រភេទCSមួយចំនួនទៀត(ចំនួនគ្រាប់គីមីនេះមិនសិ្ថតក្នុងទិដ្ឋន័យនៅឡើយទេ)។
ទិដ្ឋន័យនេះគិតពីថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣ ដែលផ្តល់ឱយស៊ីម៉ាក់ដោយក្រសួងការបរទេសសហរដ្ឋមេរិក។ សង្គ្រាមនេះតាមរយៈការទំលាក់គ្រាប់បែកនេះសម្លាប់ប្រជាជនកម្ពុជាចំនួនប្រមាណ៥សែននាក់។
សម័យប្រល័យពូជសាសន៍សម្លាប់ប្រជាជនជាង២លាននាក់ និងសង្គ្រាមតស៊ូប្រដាប់អាវុធរយះពេល១៩៧៨-៧៩ រហូតដល់ឆ្នាំ១៩៩៨ បានបន្សល់ទុកនូវសំណល់ជាតិផ្ទុះពសង្គ្រាមនូវគ្រាប់មីនប្រឆាំងមនុស្សនិងគ្រាប់មីនប្រឆាំងរថក្រោះចំនួនប្រមាណ៤-៦លានគ្រាប់និងយុទ្ធភណ័មិនទាន់ផ្ទុះរួមមានគ្រាប់កាំភ្លើងធំ គ្រាប់រ៉ុកកែត និងគ្រាប់អាវុធថ្មើរជើងគ្រប់ប្រភេទ។
ដែលគ្រាប់មីននិងអាវុធយុទ្ធភណ្ឌ័ទាំងនោះមកពីប្រទេស វៀតណាម ចិន រុស្ស៊ី អាមេរិក អាលឺម៉ង់ ប៊ែលហ្សិក ជាដើម។ល។ ជនរងគ្រោះដោយធ្លាក់ខ្លួនពិការដោយសារមីនមានចំនួនជិត៧ម៉ឺននាក់។
ទឹកដីកម្ពុជាជាទីស្រលាញ់របស់យើងប្រៀបដូចដំឡូងគឹងអញ្ចឹង តាមប្រាង្គប្រាសាទ ព្រៃប្រឹក្សា បឹងបួរ សមុទ្រ ភូមិដ្ឋានសុទ្ធតែអាចមានសំណល់ជាតិផ្ទុះដែលគំរាមកំហែងដល់អាយុជីវិតកូនខែ្មរគ្រប់ពេល!! រយៈពេលជាង២៥ឆ្នាំនេះរាជរដ្ឋាភិបាលតាមរយះអង្គភាពបោសសំអាតគ្រាប់មីនរួមមានស៊ីម៉ាក់ កងខេមរភូមិន្ទ នគរបាលជាតិ និងអង្គការក្រៅរដ្ឋាភិបាល បានរំដោះដីបានជិត១,៥០០គីឡូម៉ែត្រក្រឡា និងរុករកឃើញកំទេចចោលគ្រាប់មីននិងគ្រាប់គ្រប់ប្រភេទបានជាង៣លាន៧សែនគ្រាប់។
នេះជាជោគជ័យធំធេងណាស់សំរាប់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសសំរាប់សេចក្តីសុខសុវត្ថិភាពកូនចៅខែ្មរជំនាន់ក្រោយៗទៀត!
សូមគិតមើល សង្គ្រាមអាចចំណាយពេល១០-២០ឆ្នាំ តែការបោសសំអាតមាតុភូមិរួចផុតពីទុក្ខវេទនានៃសំណល់ជាតិផ្ទុះត្រូវការពេលវេលាយូរណាស់! អាច៧០-១០០ឆ្នាំទៀតមិនដឹងថាយ៉ាងម៉េចផង! ជាក់ស្តែងនៅអឺរ៉ុប ដូចជានៅអាលឺម៉ង់ជាង៧០ឆ្នាំហើយក្រោយសង្គ្រាមនៅតែជួបវិបតិ្តអាក្រក់នេះ!
ដូចនេះមេរៀននិងបទពិសោធន៍ នៃការទំលាក់គ្រាប់បែក របបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិល បានធ្វើឲ្យប្រទេសនិងជនជាតិខែ្មរស្ទើរស្លាប់ផុតពូជពីលោកនេះទៅហើយ និងមានខ្លះបានបែកបាក់សង្គមរត់ទៅជ្រកកោននៅឯក្រៅប្រទេស!
សូមកុំជ្រកក្រោមលេសដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយប្រើប្រាស់មធ្យោបាយសង្គ្រាមជាថ្មីឱយសោះ! ប្រជាជនកម្ពុជាត្រូវការសន្តិភាព មានសន្តិភាពទើបពង្រឹងលទ្ធិប្រជាធិបតេយ្យតាមសង្គមវប្បធម៌ដ៍រុងរឿងរបស់ខ្លួនបានជោគជ័យ!។ ទាំងអស់នេះជាការបញ្ជាក់ និងបង្ហាញដោយលោក ហេង រតនា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ក្នុងបណ្តាញសង្គមផេកហ្វេសប៊ុក៕ (SN- សុវណ្ណ)
No comments:
Post a Comment