Thursday, April 14, 2022

សង្រ្គាម សហរដ្ឋអាមេរិច USA War

ឯកសារបន្ថែម ភូមិសាស្រ្ត នយោបាយ អាមេរិក America

  1. ភូមិសាស្រ្ត នយោបាយ អាមេរិក America
  2. អំពី ប្រព័ន្ធបោះឆ្នោត អាមេរិក 👉
  3. អំពី រដ្ឋ ហាវ៉ៃ 👉
  4. អំពី កងទ័ព អាមេរិក 👉
  5. អំពី វិទ្យុអាមេរិក 👉
  6. អំពីសង្រ្គាម នឹងការកកើត រដ្ឋអាមេរិក 👉
  7. អំពីជំលោះ ស្បែក ស និង ស្បែកខ្មៅ  👉
  8. សង្រ្គាម អាមេរិក ខ្មែរក្រហ ម កោះតាង 👈
  9. សង្រ្គាម អាមេរិក នៅកម្ពុជា ទំលាក់គ្រាប់បែក US Bombing 👈

សហរដ្ឋ​អាមេរិក​បាន​បង្កើត​ទំនាក់ទំនង​ការទូត ដោយ​ផ្ទាល់​របស់​ខ្លួន​ជា​លើក​តំបូង ជាមួយ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​១៩៥០ ដោយ​បាន​តែងតាំង​លោក Donald R. Heath អោយ​ធ្វើ​ជា​តំណាង​វិសាមញ្ញ និង​ពេញ​សមត្ថភាព​។ លោក Heath បាន​ថ្វាយ​សារតាំង​ទៅ​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​១៩៥០​។

ការិយាល័យ​តំណាង​សហរដ្ឋ​អាមេរិក បាន​បើក​នៅ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​។ សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ ដែល​មាន​ឈ្មោះ​ល្បី គឺ​ជា​កន្លែង​ធ្វើការ​តំបូង របស់​ស្ថានទូត​អាមេរិក រហូត​ដល់​ការិយាល័យ​អគ្គរដ្ឋទូត​មួយ និង​បណ្ណាល័យ​ផ្តល់​សេវា​ពត៌មាន​សហរដ្ឋ​អាមេរិក​មួយ ត្រូវ​បាន​បង្កើត​ឡើង នៅ​កន្លែង​ថ្មី​មួយ​។ ការិយាល័យ​តំណាង​ទូត ត្រូវ​បាន​ដំឡើង​អោយ​ទៅ​ជា​ស្ថាន​ឯកអគ្គរដ្ឋទូត នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​១០៥២ ដោយ​នៅ​ពេល​នោះ លោក Heath បាន​ក្លាយ​ទៅ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក តំបូង​គេ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។
  • សហរដ្ឋអាមេរិកមានការវិវត្តិខ្លាំងចាប់តាំងពីឆ្នាំ ១៧៧៧..និយាយដោយងាយយល់ គឺឆ្នាំ ១៧០០ មាន ៦ ចក្រភព រួមមាន England , Netherlands, France, Portugal, Russia and Spain កាលណោះ អគ្លេសគ្រប់គ្រងលើ កាណាដា ចំណែកទឹកដីអាមេរិក ជាទឹកដីថ្មី មានតែកុលសម្ព័ន្ធ នេះជាមូលហេតុនៃការរកឃើញទឹកដីថ្មីឆ្នាំ ១៦០០ និងការកកើត រដ្ឋដំបូងនៅអាមេរិក បន្ទាប់ក្លាយជាសង្រ្គាម អាមេរិក អគ្លេស..រហូតដល់ សព្វថ្ងៃអាមេរិកមាន ១៤២ រដ្ឋ/ប្រទេសដែលគេបង្រួមមកត្រឹម ៥២ រដ្ឋ ឬ ៥៦ ទឹកដី..
  • សហរដ្ឋអាមេរិកធ្លាប់មានការបៈបោរមួយចំនួន រហូតឈានដល់មានច្បាប់ប្រឆាំងការបៈបោរ ហៅថា ច្បាប់ឆ្នាំ ១៨០៦។ ទ្វីបអាមេរិកខាងជើងកំពុងមាន ចលនាបៈបោរទាមទារបំបែករដ្ឋចំនួន ២០។ ការបៈបោរសំដៅទាំងការ បង្កើតរដ្ឋស្វ័យត និង ការផ្តាច់ទឹកដី។ ផែនទី ៤៥ សន្លឹកខាងក្រោមនេះ នឹងពន្យល់អំពី បញ្ហា ប្រវត្តិសាស្រ្ត ជាពិសេស កិច្ចការផ្ទៃក្នុងសហរដ្ឋអាមេរិកកាំង។
  • ប្រវត្តិនៃកំណើតសហរដ្ឋអាមេរិក៖ ហេតុអ្វីមានបដិវត្តន៍? ហេតុអ្វីមានផ្កាយ ៥០ ឆ្នូត ១៣ លើទង់ជាតិ តើហេតុអ្វីបានជាបដិវត្តន៍អាមេរិកកើតឡើង? ជាដំបូងយើងគួរដឹងថា នៅត្រឹមឆ្នាំ 1763 ទឹកដីសហរដ្ឋអាមេរិកសព្វថ្ងៃត្រូវបានគ្រប់គ្រងដោយអង់គ្លេស។ កាលណោះមានប្រជាជនអង់គ្លេសដែលជាពួកអណានិគមរស់នៅប្រមាណជាង 2 លាននាក់ជាមួយនឹងម្ចាស់ស្រុកជនជាតិដើម ការនោះនាំឱ្យប្រជាជននៅទឹកដីអាមេរិកងើបបះបោរឡើងកាន់តែខ្លាំង ហើយក្រោយមកលោក ចច វ៉ាស៊ីនតោន (George Washington) បានក្លាយជាមេទ័ពរបស់ប្រជាជនអង់គ្លេសនៅទឹកដីអាមេរិក ហើយក៏បានដឹកនាំពួកគេធ្វើបដិវត្តន៍ទាមទារឯករាជ្យពីអង់គ្លេសនៅឆ្នាំ 1776។
  • ពួកជនជាតិអង់គ្លេសទាំងនោះក្រោយមកក៏បានក្លាយជាជនជាតិអាមេរិកកាំងសព្វថ្ងៃ។ ហើយ លោក ចច វ៉ាស៊ីនតោន (George Washington) ក៏បានក្លាយជាប្រធានាធិបតីទីមួយរបស់សហរដ្ឋអាមេរិក។ចុះតើហេតុអ្វីបានជាទង់ជាតិអាមេរិកមានឆ្នូតផ្ដេក 13 និងផ្កាយចំនួន 50? ទង់ជាតិអាមេរិកមានឆ្នូតផ្ដេក ស លាយ ក្រហមចំនួន 13 ដែលតំណាងឱ្យរដ្ឋចំនួន 13 ដំបូងគេដែលបានចុះហត្ថលេខាលើសេចក្ដីប្រកាសឯករាជ្យពីអង់គ្លេសដើម្បីបង្កើតជាសហរដ្ឋអមេរិក។ ចំណែកចំនួនផ្កាយទាំង 50 នៅលើផ្ទៃពណ៌ខៀវគឺតំណាងឱ្យរដ្ឋទាំង​50 ក្នុងពេលបច្ចុប្បន្ននេះឯង។ គួរបញ្ជាក់ថាកាលពីមុនមានផ្កាយតែចំនួន 13 ទេដោយគេដាក់តំណាងរដ្ឋដំបូងទាំង 13 នោះ។ ពេលនេះចំនួនផ្កាយកើនឡើងតែចំនួនស្នាមឆ្នូតផ្ដេកនៅដដែល៕
  • នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​អរិយធម៌​នៃ​បណ្តាជន​ ដែលរស់​នៅ​លើ​ទឹកដី​អាមេរិក មុន​ការមកដល់របស់​គ្រីស្តូហ្វ កូឡុំ នៅ​ចុង​សតវត្សរ៍​ទី​១៥។នៅ​ចុងសវត្សរ៍​ទី១៥ នៅ​ពេល​គ្រីស្តូហ្វ កូឡុំ ធ្វើដំណើរ​មក​ដល់​ទ្វីបអាមេរិក មនុស្ស​រាប់​លាន​នាក់​កំពុង​តែ​រស់នៅលើ​ទឹកដី​នេះ​ស្រាប់ទៅហើយ។ ជនជាតិ​ដើម​អាមេរិក​ ដែល​យើង​តែងតែ​ហៅ​ថា​ជា​ជនជាតិ “ឥណ្ឌា​ស្បែកក្រហម” បាន​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​អាមេរិក តាំង​ពី​រាប់ម៉ឺនឆ្នាំមុនម៉្លេះ ដោយធ្វើ​ដំណើរ​ចេញ​ពី​អាស៊ី​​ឆ្លងកាត់​តាម​ច្រកសមុទ្រ​នៅ​ចន្លោះ​រុស្ស៊ី និង​​អាឡាស្កា (​ច្រក​សមុទ្រ​ Bering) ដែល​កាលណោះ គឺ​ជា​ដីគោក ដែល​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើងបាន។
  • អ្នក​ប្រវត្តិសាស្រ្ត​បាន​ប៉ាន់ស្មាន​ថា គិត​ត្រឹម​សតវត្សរ៍​ទី ១៥ នៅ​ពេល​ដែល​គ្រីស្តូហ្វ កូឡុំ​ ធ្វើ​ដំណើរ​មក​ដល់​ ទ្វីបអាមេរិក​ទាំងមូល​មាន​មនុស្ស​រស់​នៅ​សរុប​ប្រមាណ​ជា ៥០លាននាក់ ក្នុងនោះ ប្រមាណ​ជា ១០លាន​នាក់ រស់​នៅ​ត្រង់​ម្តុំ​ទឹកដី​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​នេះ។ ជនជាតិ​ដើម​អាមេរិក ក៏​ដូចជា​មនុស្ស​នៅតំបន់​​ផ្សេងទៀត​ដែរ ​បាន​ស្គាល់​នូវ​ការ​វិវឌ្ឍ​ក្នុង​របៀបរស់នៅ​ ចាប់តាំង​ពី​ការរស់នៅ​ដោយ​ការបរបាញ់ និង​បេះផ្លែឈើ​ តាមរបៀប​បុរេប្រវត្តិ បន្ទាប់មក​បាន​ចាប់យក​របរ​កសិកម្ម បង្កើត​ជា​រដ្ឋ ដែល​​ខ្លះ​មាន​​អរិយធម៌​រុងរឿង​មិនចាញ់​មនុស្ស​នៅ​តំបន់​ផ្សេងទៀត​ប៉ុន្មាន​នោះទេ។ ពួកគេ​ចេះ​បង្កើត​អក្សរសរសេរ ហើយ​មាន​ចំណេះដឹង​​ខ្ពង់ខ្ពស់​ខាង​សិល្បៈ ស្ថាបត្យកម្ម តារាស្រ្ត​ គណិតវិទ្យា និង​កសិកម្ម។
  • ពួកម៉ាយ៉ា (Maya) បង្កើត​រដ្ឋ​នៅត្រង់​ម្តុំ​ទឹកដី​ដែល​បច្ចុប្បន្ន​ក្លាយ​ទៅជា ប្រទេស​ក្វាតេម៉ាឡា (Guatemala), ហុងឌូរ៉ាស់ (Honduras), អេលសាល់វ៉ាឌ័រ (El Salvador) និង​មួយផ្នែក​នៃ​ប្រទេស​ម៉ិចស៊ិក។ ម៉ាយ៉ា​គឺ​ជា​អរិយធម៌​ដ៏ចំណាស់​ជាងគេ​បំផុតនៅ​អាមេរិក ដោយ​មាន​ដើមកំណើត​តាំងពី​ប្រមាណ​ជា​ ២៦០០ឆ្នាំ​មុនគ.ស ហើយ​បាន​ស្គាល់​នូវ​ភាពរុងរឿង​ខ្លាំង នៅ​ចន្លោះ​សតវត្សរ៍ទី៦ ដល់ ​​ទី៩គ.ស មុននឹង​ត្រូវ​ធ្លាក់ដុនដាប រហូត​រលាយ​បាត់រូប នៅ​សតវត្សរ៍ទី១៦។ ជនជាតិ​ដើមអាមេរិក​ផ្សេង​ទៀត ដែល​មាន​អរិយធម៌​រុងរឿង​មួយដែរ គឺ​ពួក​អាស្ទែក (Aztèque) ​ដែល​មានទីតាំង​នៅ​ត្រង់ម្តុំ​ប្រទេស​ម៉ិចស៊ិក​បច្ចុប្បន្ន និង​ពួក​អ៊ីងកា (Inca) ដែល​មាន​ទឹកដី​លាតសន្ធឹង​ចាប់តាំង​ពី​ប្រទេស​អេក្វាទ័រ កាត់តាម​បូលីវី និង​ប៉េរូ រហូតដល់​ស៊្ហីលី។
  • បច្ចុប្បន្ន​ អរិយធម៌​នៃ​ជនជាតិដើមអាមេរិកអស់ទាំងនេះ​ត្រូវ​រលាយបាត់រូប ក៏ប៉ុន្តែ បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​ជាច្រើន ដែល​បញ្ជាក់ពី​អរិយធម៌​របស់​ពួកគេ ក្នុងសម័យរុងរឿង ដូចជា ពីរ៉ាមីដ នៅ​ម៉ិចស៊ិក និង​អាមេរិក​កណ្តាល ដែល​បន្សល់ទុក​ដោយ​ពួក​ម៉ាយ៉ា និង​ពួក​អាស្ទែក និង​ក្រុងបុរាណ​​ ម៉ាឈូពីឈូ (Machu Pichu) នៅ​ប៉េរូ ដែល​បន្សល់ទុក​ដោយ​ពួក​អ៊ីងកា ហើយ​ដែល​បច្ចុប្បន្ន​ ត្រូវបាន​គេ​ចាត់បញ្ចូល​ក្នុង​ចំណោម​អច្ឆរិយវត្ថុ​របស់​ពិភពលោក។ ដំណើរមកដល់ទ្វីបអាមេរិក​​របស់​គ្រីស្តូហ្វ​កូឡុំ នៅ​ចុងសតវត្សរ៍ទី១៥ គឺ​ជា​របត់​ដ៏សំខាន់​បំផុតមួយ នៃ​ប្រវត្តិសាស្រ្ត​របស់​ជនជាតិដើម​អាមេរិក ពីព្រោះ​វា​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​វាតទី​ធ្វើ​អាណានិគម​របស់​អឺរ៉ុប ជាពិសេស អេស្ប៉ាញ ទៅលើ​ទឹកដី​អាមេរិក។ ការ​ដាក់​អាណានិគម​ដោយ​កម្លាំង ដែលនាំ​ទៅរក​ការ​ស្លាប់​រង្គាល​ជនជាតិដើមអាមេរិក។
  • ហេតុអ្វី អាមេរិក​ចង់ទិញ​ដែនដី​ហ្ក្រូអេឡិន ពីដាណឺម៉ាក ?លោក ដូណាល់​ ត្រាំ បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត ចេតនា​ចង់​ទិញ​ដី​កោះ​ហ្ក្រូអេឡិន​ មក​ធ្វើ​ជា​រដ្ឋ​ទី ៥១​របស់​សហរដ្ឋ​អាមេរិក។ ហ្ក្រូអេឡិន ជា​រដ្ឋ​មួយ​របស់​រាជាណាចក្រ​ដាណឺម៉ាក មាន​​ផ្ទៃ​ក្រលា ២​លានគីឡូ​ម៉ែត្រ​ការ៉េ និង​ប្រជាជន​រស់​នៅ​៥៧០០០​នាក់។ លោក​ដូណាល់​ ត្រាំ បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ការងារ​របស់​សេតវិមាន​សិក្សា​​រក​លទ្ធភាព​ទិញ​ដែន​ដី​ ដែល​​ដាណឺម៉ាក មិន​បាន​ប្រកាស​ដាក់​លក់​ផង។ តើ​មាន​មូល​​ហេតុ​អ្វី​ខ្លះ​ដែល​ជំរុញ​ឱ្យ​លោក​ដូណាល់​ត្រាំ ចង់​ទិញ​ដី​ហ្ក្រូអេឡិន​ពីដាណឺម៉ាក ?!អាមេរិក​ធ្លាប់មាន​ប្រវត្តិ​​ទិញ​ដី ​ដើម្បី​ពង្រីក​ប្រទេស​ បង្កើន​រដ្ឋ ! ​ដូច​ជា​ ​​ទិញ​​រដ្ឋ​Louisiane ​ពី​បារាំង នៅ​ឆ្នាំ​១៨០៣ ក្នុង​តម្លៃ​ ១៥​លាន​ដុល្លារ (ស្មើនឹង​៣៣៣ ៤៩៥ ០០០ ដុល្លារ​នៅ​ឆ្នាំ​២០១៩) ឬទិញ​ដី​អាឡាស្កា ពី​រុស្ស៊ី​នៅ​ឆ្នាំ​១៨៦៧​ ក្នុង​តម្លៃ​៧,២​លាន​ដុល្លារ​ជា​ដើម​។ល។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា សម័យ​ដើម​សតវត្សរ៍​ទី​១៩ និងសម័យ​​បច្ចុប្បន្ន​ខុស​គ្នា​ឆ្ងាយ​ណាស់។ ឯ​ទំនាក់ទំនង​អន្តរជាតិក៏​បាន​​ប្រែប្រួល​ច្រើន ហើយ​ម្យ៉ាង​ទៀត​​ហ្ក្រូអេឡិន មិនមែន​ជា​កូន​កោះ​តូច​តាច​ដែល​អ្នក​មាន​លុយណា​អាច​ទិញ​បាន​ដោយ​ងាយៗ​ឡើយ និងជាពិសេស​ហ្ក្រូអេឡិន​​មិនមែន​ជា​ដី​ដាក់​លក់។ ​រដ្ឋាភិបាល​ហ្ក្រូអេឡិនមិនបាន​ប្រកាស​ដាក់​លក់​ប្រទេស​របស់​ខ្លួន​​ទេ។ ​អាមេរិកធ្លាប់​ស្នើ​សុំ​​​ទិញ​ហ្ក្រូអេឡិនម្ត​ងហើយ​កាលពី​ឆ្នាំ​១៩៤៦។ ប្រធានាធិបតី​អាមេរិក​សម័យ​នោះ គឺ​លោក Harry Truman បានហ៊ាន​​ឱ្យថ្លៃដល់​ទៅ​​១០០​លានដុល្លារ តែ​មិន​សម្រេច។ ដាណឺម៉ាក បាន​ត្រឹម​ព្រមព្រៀង​ឱ្យ​អាមេរិក​ អាច​ដាក់​មូលដ្ឋាន​ទ័ព​​នៅហ្ក្រូអេឡិន នៅ​ឆ្នាំ​១៩៥០។ ក្នុង​អំឡុង​ពេល​សង្គ្រាម​ត្រជាក់ អាមេរិក​ថែម​ទាំង​បាន​មក​តាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ដ៏​សម្ងាត់​​នៅ​លើ​កោះ​ទឹកក​នេះ​មួយ​ មុន​នឹង​រំសាយ​ចោល​ទៅ​វិញ​ទៅ​ឆ្នាំ​១៩៦៧ ដែល​​​សំណល់​គំរាមកំហែង​បរិស្ថាន​រហូត​មកទល់​សព្វថ្ងៃ។ ​គំនិតចង់ទិញ​ហ្ក្រូអេឡិន​មិនមែន​​ថ្មី​ថ្មោង​ឡើយ គ្រាន់តែថា​ការ​ប្រកាស​ចេតនា​លើក​នេះ​ជា​របស់​លោកត្រាំ ដែល​​មហាសេដ្ឋី​អចលនទ្រព្យ​ និង​ដែល​ល្បី​ខាង​ចេញ​សេចក្តីប្រកាស​ចម្រូង​ចម្រាស។ គ្រាន់​តែ​បាន​ដឹង​ពី​ផល​ប្រយោជន៍​នៃ​តំបន់ប៉ូលភ្លាម រដ្ឋបាល​លោក​ត្រាំ​បាន​លុយ​មក​ដាក់​មុខ ប្រកាស​​ទិញ​តំបន់​​ហ្ក្រូអេឡិនភ្លាម​តែ​ម្តង។ ហើយ​នៅ​ពេលមាន​ប្រតិកម្ម​បដិសេធ​ភ្លាមពីដាណឺម៉ាក​ភ្លាម លោកត្រាំ​លុប​ចោល​​គម្រោង​​ទស្សនកិច្ច នៅ​ដាណឺម៉ាក នៅ​សប្តាហ៍​ក្រោយវិញ​ភ្លាម​។មាន​ទីតាំង​នៅ​តំបន់​ប៉ូល​ខាង​ជើង ចន្លោះ​មហាសមុទ្ទ​អាត្លង់ទិក និង​មហាសមុទ្ទ​អាកទិក ហ្ក្រូអេឡិន ​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​របស់​រាជាណាចក្រ​ដាណឺម៉ាក និង​មាន​​ស្វ័យ​ភាព តាំង​ពី​​ឆ្នាំ​១៩៧៩​មក។ ក្នុង​មួយ​ឆ្នាំ​ៗ​ដាណឺម៉ាក​ត្រូវ​ចំណាយ​ប្រាក់​ចិញ្ចឹម​កោះ​ អស់​៧០០​លាន​។ ជា​បន្ទុក​ដ៏ធ្ងន់​ ដែល​អាមេរិក​យល់​ថា​ដាណឺម៉ាកមិន​ចង់​ទ្រាំ​ទ្រ​ទៀត​ទេ ច្បាស់​ជា​ព្រម​លក់​ចេញ​ហើយ។ បើ​ដាណឺម៉ាក ខ្លាច​ចំណាយ​ចង់​លក់​ចេញ​ អ៊ីចឹង​ហេតុ​អ្វី​បាន​ជា​អាមេរិក​បែរ​ជា​ចង់​ទិញ​ទៅ​វិញ ?! មូលហេតុ​ទី​មួយ គឺ​សេដ្ឋកិច្ច​ ! ហ្ក្រូអេឡិន​ដែល​ជា​កោះ​ដ៏​ធំ​ជាង​គេ​បំផុត​​របស់​ផែនដី មានផ្ទុក​ធនធានរ៉ែ​ធម្មជាតិ​ក្រោម​ដី យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដូច​ជា អ៊ុយរ៉ានីញ៉ូម ដែក ទទឹម រ៉ែកម្រ ហើយ​ក្រោម​សមុទ្ទ​​​ជា​ជង្រុក​ប្រេង និង​មាន​ផ្ទៃ​ក្រឡា​ជាង​ពីរលាន​គីឡូម៉ែត្រ​ការ៉េ សម្រាប់​ធ្វើ​ជា​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​។ នេះ​ដោយ​មិន​គិត​ពី​ផ្ទាំង​ទឹកកក​ដែល​គ្រប​ដណ្តប់​ផ្ទៃ​កោះ​ ដែល​តំណាង​ឱ្យ​១០​%​នៃ​ទឹក​សាប​លើ​ភព​ផែន​ដី​ផង។ មូលហេតុ​ទីពីរ គឺ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​នៃ​កោះ​ដែល​ស្ថិត​នៅ​ជិត​បង្កើយ​នឹង​តំបន់​ប៉ូល​អាកទិក។ បន្ទាប់​ពី​បាន​បោះបង់​តំបន់​ប៉ូល​មួយ​រយៈ​ តាំង​ពី​សង្គ្រាម​ត្រជាក់​បិទ​បញ្ចប់​ទៅ រដ្ឋបាល​លោក​ត្រាំ ទើប​មើល​ឃើញ​អំពី​តួនាទី​ជា​យុទ្ធសាស្ត្រ​នៃ​តំបន់​នេះ ក្រោយ​គេ ៖ រុស្ស៊ី​បាន​ចាប់​ផ្តើម​អភិវឌ្ឍសកម្មភាព​យោធា​របស់​ខ្លួន​ រួច​ហើយ នៅ​ តំបន់​អាកទិកដែល​ពាក់កណ្តាល​ជា​ដែនដី​របស់​​រុស្ស៊ី​។ ប៉ុន្តែ គ្មាន​អ្វី​ធានា​បាន​ថា​រុស្ស៊ី​អភិវឌ្ឍតែ​ក្នុង​រង្វង់​ផ្ទៃដី​របស់​ខ្លួន​ទេ។ ចំណែក​ចិន​វិញ ក៏​បាន​បង្កើន​វត្តមាន​ខ្លាំង​ណាស់​ដែរ ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​វិទ្យាសាស្ត្រ។ ប៉េកាំង​មាន​កិច្ច​សន្យា​ទាញ​រ៉ែកម្ររួច​ទៅហើយ​ជាមួយ​ហ្ក្រូអេឡិន។ ​ចិន​កំពុង​តែ​ចាក់​ស្រេស​រាយ​បណ្តាញ​ទីផ្សារ​ ហើយ​សង្ឃឹម​ថា​នឹង​អាច​មាន​ផ្លូវ​នៅភាគ​ខាង​ជើង​ ជា​ផ្លូវ​កាត់​ទៅ​ចិន​ ដោយមិន​បាច់​ឆ្លង​កាត់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​និង​អាត្លង់ទិក​នៅ​ពេល​ខាង​មុខ​ផង។ ប្រឈម​មុខ​នឹង​សកម្មភាព​របស់​រុស្ស៊ី និង​ចិន ហ្ក្រូអេឡិន​ក្លាយ​ជា​តំបន់​យុទ្ធសាស្ត្រសេដ្ឋកិច្ច​ការ​ទូត​​ដ៏​សំខាន់​បំផុត និង​ជា​អាយុ​ជីវិត​សម្រាប់​អាមេរិក​លើ​ផ្នែក​ការពារជាតិ​និង​សន្តិសុខ​អាមេរិក​ខាង​ជើង​ ព្រមទាំង​ដើម្បី​រៀប​ចំ​សណ្តាប់​ធ្នាប់​ពិភពលោកថ្មី ក្នុង​សម័យ​ពិភពលោកភាវូបនីកម្ម។ ជា​ចុងក្រោយ​ ​មូលហេតុ​ដែល​អាមេរិក​ចង់​ទិញ​​​ហ្ក្រូអេឡិន ព្រោះ​លោក​ត្រាំទំនង​ជា​ចង់​មាន​ឈ្មោះ​ជា​ប្រធានាធិបតី​​ដែល​បាន​បញ្ចូល​រដ្ឋ​ទី​៥១​ឱ្យ​សហរដ្ឋ​ ជា​អ្នក​បញ្ចូល​ផ្កាយ​ទី​៥១​លើ​ទង់​ជាតិ​អាមេរិក ដូច​អ្វី​ដែល​ប្រធានាធិបតី​ Dwight Eisenhower បានបញ្ចូល​អាឡាស្កា​ទិញ​ពី​រុស្ស៊ីនិង​កោះ​ហាវៃ ​នៅឆ្នាំ​១៩៥៩ ជា​រដ្ឋ​ថ្មី​ចុងក្រោយ​របស់សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​បំណង​នេះ​ទំនង​ជា​ពិបាក​សម្រេច​ហើយ ព្រោះ​នាយក​រដ្ឋមន្ត្រី​ដាណឺម៉ាក បាន​ប្រកាស​ជា​សាធារណៈ​ភ្លាម​ថា​មិន​លក់​ហ្ក្រូអេឡិនទេ។ ឯប្រមុខ​រដ្ឋាភិបាល​ហ្ក្រូអេឡិន​វិញ បាន​ឆ្លើយ​តប​ទៅ​នឹង​ដំណឹង​ចង់​ទិញ​របស់​អាមេរិក​ថា ហ្ក្រូអេឡិនបើក​ទ្វារ​ទទួល​​ធ្វើ​ពាណិជ្ជកម្ម មិនមែន​បើក​ទ្វារ​ដាក់​លក់​ប្រទេស​ទេ។ ការ​បដិសេធ​ដោយ​ត្រង់​ដែល​បាន​ធ្វើ​ឱ្យ​លោក ត្រាំ ខឹង​​​ លែង​ធ្វើ​ដំណើរ​ទៅកូផែនហាក តាម​​​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​​ដាណឺម៉ាក៕
ដែនដី ឬរដ្ឋ​ណាខ្លះ ដែលអាមេរិក​ទិញ និង​វាយទន្ទ្រាន​ពីប្រទេសដទៃ? បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានរដ្ឋសរុបទាំងអស់ចំនួន ៥០រដ្ឋ។ ប៉ុន្តែនៅពេល​ដែល​បង្កើត​ប្រទេស​ដំបូង គឺមានតែ១៣រដ្ឋប៉ុណ្ណោះ​ដែល​ស្ថិតនៅតាមបណ្តោយឆ្នេរមហាសមុទ្រអាត្លង់ទិក រួមមាន៖ New Hampshire, Massachusetts, Connecticut, Rhode Island, New York, New Jersey, Pennsylvania, Delaware, Maryland, Virginia, North Carolina, South Carolina and Georgia។ ក្រៅពីនោះជារដ្ឋ​ដែល​អាមេរិក​វាយ​ទន្ទា្រនបាន និង​ទិញពី​ប្រទេស​ដទៃ។ សូមមើលខាងក្រោម៖
    1. ទឹកដីអាមេរិក កើនឡើង​ក្រោយសន្ធិសញ្ញាឆ្នាំ​១៧៨៣ រវាង​អាមេរិក និង​អង់គ្លេស ក្នុងនោះ​អាមេរិកទទួល​បានតំបន់ Great Lakes ដ៏ធំសម្បើមផងដែរ ពោលគឺ​ព្រំដែន​អាមេរិក​ពេលនោះ បានរំកិលកាន់តែធំ គិត​ចាប់ពីខាងជើង Florida និងចាប់ពីមហាមុទ្រអាត្លង់ទិក ទៅត្រឹមទន្លេ Mississippi។
    2. កិច្ចព្រមព្រៀង​រវាង​អាមេរិក និងអង់គ្លេស ឆ្នាំ១៨១៨៖ អាមេរិក ទិញ​តំបន់ Red River Basin ហើយ​បច្ចុប្បន្ន​​តំបន់នេះក្លាយទៅជាផ្នែកមួយនៃរដ្ឋ North Dakota និងរដ្ឋ Minnesota។
    3. -អាមេរិក និងអង់គ្លេស ឯកភាពកាន់កាប់​ដែនដី Oregon រួមគ្នាក្នុងឆ្នាំ១៨៤៦។ តែ​ក្រោយមក​តំបន់នេះ​ត្រូវបែងចែកគ្នា​គ្រប់គ្រងត្រង់​ខ្សែស្របទី៤៩។
    4. -សន្ធិសញ្ញា Guadalupe Hidalgo ឆ្នាំ១៨៤៨៖ អាមេរិកទទួលបាន​ដែនដី Mexican ដោយ​ធ្វើសង្គ្រាមឈ្នះម៉ិកស៊ីកូ។ បច្ចុប្បន្នដែនដីនេះ ជាផ្នែក​នៃរដ្ឋ Arizona, California, New Mexico, Texas, Colorado, Nevada និង Utah។
    5. អាមេរិក ទិញដែនដី Louisiana ពី​បារាំង ក្នុងឆ្នាំ១៨០៣ តម្លៃ ១៥លានដុល្លារ (ប្រហែលជិត ៣២៣លានដុល្លារក្នុងឆ្នាំ២០១៨)។ បច្ចុប្បន្ន​ដែនដី​នេះជាផ្នែកនៃរដ្ឋ Arkansas, Missouri, Lowa, Minnesota, North Dakota, South Dakota, Nebraska, Oklahoma, Kansas, Montana, Wyoming, Colorado និង Louisiana។
    6. -ក្រោមសន្ធិសញ្ញា Adams-Onis អេស្ប៉ាញ បាន​សម្រេចលក់​រដ្ឋ Florida ឱ្យអាមេរិក ក្នុងឆ្នាំ១៨១៩ តម្លៃ ៥លានដុល្លារ (ប្រហែល ៩៥លានដុល្លារ ក្នុងឆ្នាំ​២០១៨) ព្រោះតែមិនចង់​ធ្វើសង្គ្រាម​ជាមួយអាមេរិក។
    7. -តិចសាស់ (Texas)៖ ដើមឡើយជាទឹកដីរបស់ម៉ិកស៊ីកូ ប៉ុន្តែត្រូវក្រុមបះបោរបំបែកខ្លួន ហើយប្រកាស​ជាសាធារណរដ្ឋតិចសាស់​ក្នុងឆ្នាំ ១៨៣៦។ ក្រោយមកសាធារណរដ្ឋនេះ សុំចូលជាផ្នែកមួយ​របស់​អាមេរិក។ ក្នុងឆ្នាំ១៨៤៤ ព្រឹទ្ធសភាអាមេរិក មិនហ៊ានទទួលយកទេ ព្រោះខ្លាចធ្វើឱ្យម៉ិកស៊ីកូខឹង។ ប៉ុន្តែនៅពេលដែលលោក James Polk ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ព្រមទាំងមានការគាំទ្រពីប្រជាជនផងនោះ អាមេរិក ក៏សម្រេចបញ្ចូលតិចសាស់​ជារដ្ឋរបស់ខ្លួននៅឆ្នាំ​១៨៤៥។
    8. -ទូតអាមេរិកឈ្មោះ James Gadsden បាន​ចុះសន្ធិសញ្ញា​ទិញ​តំបន់​មួយ ពី​ម៉ិកស៊ីកូ ក្នុងឆ្នាំ​១៨៥៣ ឬហៅថា (Gadsden Purchase 1853) តម្លៃ ១០លានដុល្លារ (ប្រហែល ២៣០លានដុល្លារ ក្នុងឆ្នាំ២០១៨)។ បច្ចុប្បន្នតំបន់នេះ ជាផ្នែកនៃរដ្ឋ Arizona និង New Mexico។
    9. -អាឡាស្កា (Alaska)៖ អាមេរិក ទិញ​ដែនដីនេះ (បច្ចុប្បន្នជារដ្ឋអាឡាស្កា) ពីរុស្ស៊ី ក្នុង​ឆ្នាំ១៨៦៧ តម្លៃ ៧,២លានដុល្លារ (ប្រហែល ១១៧លានដុល្លារ ក្នុងឆ្នាំ២០១៨)។
    10. អាឡាស្កា)៖ រដ្ឋអាឡាស្កា (ALASKA) ត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដាក់បញ្ចូលជារដ្ឋទី៤៩ នៅឆ្នាំ១៩៥៩ ក្រោយសហរដ្ឋអាមេរិកទិញពីចក្រភពរុស្ស៊ីកាលពីឆ្នាំ១៨៦៧ ក្នុងតម្លៃត្រឹមតែ ៧,២០០,០០០ ដុល្លារអាមេរិកតែប៉ុណ្ណោះ ដែលកាលនោះមិនសូវមានអ្នកណាឃើញពីតម្លៃដ៏មហាសាលកប់ក្រោមដី និងសមុទ្រនៃដែនដីនេះនោះឡើយ ទើបតែក្រោយមក អាឡាស្កាបានបន្សល់ទុកនូវក្ដីសោកស្ដាយយ៉ានពន់ពេកសម្រាប់សហព័ន្ធរុស្ស៊ី និងបានផ្ដល់នូវភាពរុងរឿងផ្នែកសេដ្ឋកិច្ច នយោបាយ ឧស្សាហកម្ម យុទ្ធោបករណ៍ ទេសចរណ៍ និងវិស័យផ្សេងទៀតសម្រាប់សហរដ្ឋអាមេរិក រហូតក្លាយជាមហាអំណាចដ៏សម្បើមប្រចាំភពផែនដី។ តើឈ្មោះអាឡាស្កាបានមកពីណា? តើទឹកដីអាឡាស្កា ឬរដ្ឋអាឡាស្កានេះមានប្រវត្តិយ៉ាងដូចម្ដេចខ្លះ? តើមូលហេតុអ្វីបានជារុស្ស៊ីឆោតល្ងង់លក់អាឡាស្កាទៅឱ្យសហរដ្ឋអាមេរិក? ហើយអាឡាស្កាផ្ដល់នូវភាពរុងរឿងដល់សហរដ្ឋអាមេរិកយ៉ាងណាខ្លះនោះ? សូមស្វែងយល់នូវរឿងរ៉ាវសង្ខេបដូចតទៅនេះ។ ពួកអាណានិគមរុស្ស៊ីបានហៅឧបទ្វីបនេះថា អាលីយ៉ាស្កា (Alyaska) ឬ អាលីយ៉ាក្សា (Alyaksa) គឺហៅតាមភាសាជនជាតិអាលើត (Aleut) ដែលជាជនជាតិដើមលើទឹកដីនេះ។ នៅពេលទឹកដីអាលីយ៉ាស្កាក្លាយជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានហៅឈ្មោះរដ្ឋទី ៤៩ របស់ខ្លួននេះថា «អាឡាស្កា» វិញ។  របកគំហើញអាឡាស្កាដំបូង៖ ទឹកដីអាឡាស្កា ត្រូវបានរកឃើញដំបូងក្នុងពេលដែលក្រុមអ្នករុករកមួយក្រុម ចំណុះក្រោមរាជការចក្រភពរុស្ស៊ីជិះនាវាដាណឺម៉ាកឈ្មោះ វីទូសបឺរីង (Vitus Bering) ទៅដល់ដែនកោះ និងដែនគោកអាឡាស្កានៅឆ្នាំ១៧៤១។ រហូតដល់ឆ្នាំ១៧៨៤ កងទ័ពអាណានិគមរុស្ស៊ីបានឡើងច្រាំងចូលទន្ទ្រានលុកលុយមកលើជនជាតិអាលើត។ ដោយរងការកាប់បាញ់សម្លាប់ពីកងទ័ពអាណានិគមផង និងឆ្លងជំងឺពីជនជាតិខាងក្រៅនេះផងនោះ ធ្វើឱ្យជនជាតិអាលើតលើដីអាឡាស្កាបានរងគ្រោះយ៉ាងខ្លាំង។ ក្នុងពេលធ្វើអាណានិគមនៅលើទ្វីបអាមេរិកខាងជើងនេះ រុស្ស៊ីបានទាញផលប្រយោជន៍ខ្លះដែរពីការធ្វើពាណិជ្ជកម្ម រហូតដល់ពេលខ្លះ ពោលគឺនៅអំលុងឆ្នាំ១៨១២ ជនជាតិរុស្ស៊ីក៏ធ្លាប់តាំងទីលំនៅក្បែរឆ្នេរបូដេហ្គា (Bodega) ដែលបច្ចុប្បន្ននៅក្នុងរដ្ឋកាលីហ្វរញ៉ាផងដែរ ដើម្បីទាញផលចំណេញពីការធ្វើជំនួញពាណិជ្ជកម្ម ប៉ុន្តែត្រូវបានកងទ័ពអង់គ្លេស និងសហរដ្ឋអាមេរិកដេញឱ្យថយទៅភាគខាងជើងវិញ  អាឡាស្កា ពីដែនអាណានិគមរបស់ចក្រភពរុស្ស៊ីទៅជារដ្ឋទី ៤៩ របស់សហរដ្ឋអាមេរិក៖ រាជការព្រះចៅត្សាអាឡិចហ្សង់ទី១ (Tsar Alexander I 1801-1825) ព្រះចៅនីកូឡាសទី១ (Nicholas I 1825-1855) និងពាក់កណ្ដាលនៃរជ្ជកាលព្រះចៅត្សាអាឡិចហ្សង់ទី២ (Tsar Alexander II 1855-1881) សុទ្ធតែបានគ្រប់គ្រងលើដែនដីអាឡាស្កានេះ។ មុនការទិញលក់ទឹកដីដ៏កម្សត់មួយនេះ មន្ត្រីជាន់ខ្ពស់របស់ព្រះចៅត្សាអាឡិចហ្សង់ទី២ បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចរចាអំពីការលក់ទឹកដីអាឡាស្កា នាកំលុងពេលដែលសហរដ្ឋអាមេរិកស្ថិតក្នុងអាណត្តិរបស់ប្រធានាធិបតីទី១៥ លោក ជេមីស ប៊ូខាណិន (James Buchanan 1857–1861) ប៉ុន្តែការចរចាត្រូវបានជាប់គាំងដោយសារការផ្ទុះសង្គ្រាមស៊ីវិលនៅសហរដ្ឋអាមេរិក (១៨៦១-១៨៦៥)។ ក្រោយចប់សង្គ្រាមស៊ីវិលខាងលើនេះ កិច្ចចរចារវាងសហរដ្ឋអាមេរិក និងចក្រភពរុស្ស៊ីស្ដីពីការទិញលក់ទឹកដីអាឡាស្កាត្រូវបានបន្តឡើងវិញ ប៉ុន្តែហាក់មានភាពយឺតយ៉ាវ។ ទាល់តែដល់ខែមេសា ឆ្នាំ១៨៦៧ ទើបព្រឹទ្ធសភាបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាទិញលក់ទឹកដីអាឡាស្កានេះ ដោយទទួលបានសំឡេងឆ្នោត​លើសតែ ១ សំឡេងគត់ប៉ុណ្ណោះ។ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៨៦៧ សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងទិញទឹកដីអាឡាស្កាពីចក្រភពរុស្ស៊ី ក្នុងតម្លៃត្រឹមតែ ៧,២០០,០០០ ដុល្លារសហរដ្ឋអាមេរិក (បើគិតមកសម័យបច្ចុប្បន្នស្មើនឹងប្រមាណ ១០០,០០០,០០០ ដុល្លារ)។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក វីល្លៀម សិវ៉ឺដ (Walliam H. Seward) និងភារធារីនៃស្ថានទូតចក្រភពរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក អេឌូអាដ៍ ដឺស្តុកល៍ (Edouard de Stoeckl)។ ទោះបីជាតម្លៃតថ្លៃប្រហែល ២ សេនក្នុងមួយហិចតាក៏ដោយ ក៏ការទិញទឹកដីអាឡាស្កានេះនៅតែមានទទួលរងនូវការត្មិះដៀលពីសំណាក់ក្រុមអ្នករិះគន់សហរដ្ឋអាមេរិក ដោយពួកគេបានចាត់ទុកទង្វើនេះថាជា «ភាពល្ងង់ខ្លៅបំផុត ឬ Seward’s folly» ដែលសហរដ្ឋអាមេរិកយកលុយរាប់លានដុល្លារ ទៅទិញដីដែលពោរពេញដោយទឹកកកគ្មានប្រយោជន៍ ហើយនៅឆ្ងាយពីដែនដីដើមរបស់សហរដ្ឋអាមេរិកទៀតនោះ។
    11. មូលហេតុដែលរុស្ស៊ីដាច់ចិត្តលក់ទឹកដីអាឡាស្កាទៅឱ្យសហរដ្ឋអាមេរិក៖ នាកំលុងពេលនោះ ប្រហែលជាគ្មានជនជាតិរុស្ស៊ីណាដឹងថា «អាឡាស្កាជាឧបទ្វីបរ៉ែមាស និងសម្បូរធនធានប្រេងក្រោមសមុទ្រ» នោះទេ អ្វីដែលដក់ក្នុងកែវភ្នែករបស់មនុស្សទាំងនោះ អាឡាស្កាគ្រាន់តែជាជ្រោយទឹកកកនាតំបន់ប៉ូលខាងជើងប៉ុណ្ណោះ ទើបពួកគេដាច់ចិត្តលក់វាទៅឱ្យសហរដ្ឋអាមេរិកយ៉ាងដូច្នេះ។ ទី១៖ រុស្ស៊ីធ្លាប់បានពិចារណាថា តើគួររក្សាទឹកដីអាឡាស្កាទៀតដែរឬទេ? ពីព្រោះដែនដីដែលភាគច្រើនពោរពេញដោយភ្នំទឹកកកនេះនៅដាច់ឆ្ងាយពីរាជធានីមូស្គូ (Moscow) ពោលគឺនៅភាគខាងកើតតំបន់ស៊ីបេរី ដែលត្រូវធ្វើដំណើរឆ្លងសមុទ្រយ៉ាងឆ្ងាយទើបទៅដល់ ខណៈទីក្រុងមូស្គូស្ថិតនៅឯនាយភាគខាងលិចមួយចំហៀងចក្រភព។ ទី២៖ ដែនសីមាចក្រភពស្ថិតនៅទ្វីបអឺរ៉ុប ប៉ុន្តែទឹកដីអាឡាស្កាបែរជាស្ថិតនៅទ្វីបអាមេរិកខាងជើងទៅវិញ ប្រសិនបើមានការឈ្លានពានពីសំណាក់កងទ័ពបរទេស ច្បាស់ណាស់ថាកងទ័ពរបស់រុស្ស៊ីប្រាកដជាពិបាកក្នុងការទប់ទល់ ការពារដែនដីដែលសឹងតែគ្មានប្រជាជនរស់នៅនេះ។ នេះក៏ជាចំណុចពិចារណាមួយធ្វើឱ្យរុស្ស៊ីដាច់ចិត្តលះបង់អាឡាស្កាផងដែរ។ ទី៣៖ កំលុងពេលចក្រភពរុស្ស៊ីជួបវិបត្តិសង្គ្រាមនៅតំបន់គ្រីមៀ (Crimea) រាជការក្រុងមូស្គូរបស់ព្រះចៅនីកូឡាសទី១ ខំត្រដររ៉ាប់រងបន្ទុកយ៉ាងធ្ងន់ធ្ងរ ណាមួយត្រូវដោះស្រាយវិបត្តិគ្រីមៀផង ណាមួយត្រូវយកចិត្តទុកដាក់ចំពោះដែនដីអាឡាស្កាដ៏សែនឆ្ងាយថែមទៀត។ លុះដល់ក្រោយវិបត្តិគ្រីមៀនៅឆ្នាំ១៨៥០ ពិសេសនៅចុងរជ្ជកាលព្រះចៅនីកូឡាសទី១ រាជការចក្រភពរុស្ស៊ីស្ទើរតែរលំដួល ព្រោះតែបន្ទុកធំៗទាំងពីរខាងលើនេះ។ ម្ល៉ោះហើយ រុស្ស៊ីក៏កាន់តែបាត់បង់ចំណាប់អារម្មណ៍ ក្នុងការរក្សាដែនដីអាឡាស្កាថែមទៀត។ រហូតដល់ឆ្នាំ១៨៩០ មានប្រជាជនសហរដ្ឋអាមេរិកខ្លះបានទៅដល់ទីនោះ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ ពួកគេបានរកឃើញរ៉ែមាសក្រោមដីដ៏ច្រើនសន្ធឹកសន្ធាប់ ហើយចាប់ផ្ដើមមានអ្នករុករកមាសជាច្រើនបានទៅរស់នៅលើទឹកដីនេះ។ ក្រៅពីរ៉ែមាស និងធនធានធម្មជាតិនៅលើដី អាឡាស្កាក៏សម្បូរទៅដោយប្រេងនៅក្រោមបាតសមុទ្រ និងធនធានរ៉ែជាច្រើនប្រភេទទៀត ដែលធ្វើឱ្យលេចឡើងនូវឧស្សាហកម្មរ៉ែ ជំរុញសេដ្ឋកិច្ចសហរដ្ឋអាមេរិកឱ្យកាន់តែរីកចម្រើនឈានឡើង អាចនិយាយបានថា ធនធានរ៉ែនៅទឹកដីមួយនេះជាកាតាលីករជំរុញការរីកចម្រើនសេដ្ឋកិច្ច និងគ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិកផងដែរ។ ជាមួយនឹងការជួយជំរុញការរីកចម្រើនសេដ្ឋកិច្ចនេះហើយ ទើបដាស់ស្មារតីឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលស្ថិតក្រោមអាណត្តិប្រធានាធិបតីទី៣៤ លោក ដ្វាយត៍ ឌីអាយសិនហោវ្វឺរ (Dwight D. Eisenhower 1953-1961) បានបញ្ចូលអាឡាស្កាជារដ្ឋទី៤៩ នៃសហរដ្ឋអាមេរិក នាថ្ងៃទី០៣ ខែមករា ឆ្នាំ១៩៥៩។* រដ្ឋអាឡាស្កា និងសក្ដានុពលទេសចរណ៍៖ ជាមួយនឹងការរីកចម្រើនរហូតក្លាយជាមហាអំណាចសេដ្ឋកិច្ច និងសព្វាវុធលេខមួយលើពិភពលោក រដ្ឋអាឡាស្កាបានលេចចេញនូវសក្ដានុពលអេកូទេសចរណ៍យ៉ាងទាក់ទាញបំផុត ដោយសារតែរដ្ឋទី៤៩នេះពោរពេញទៅដោយទេសភាពធម្មជាតិ ដូចជា បឹងធម្មជាតិ ឆ្នេរសមុទ្រ តំបន់ Midnight of Sun ស្ទឹង ទន្លេ ភ្នំទឹកកក សត្វព្រៃ និងតំបន់ទេសចរណ៍ច្រើនកន្លែងទៀត៕
    12. -ហាវៃ (Hawaii)៖ ដើមឡើយកោះនេះ គ្រប់គ្រង​ដោយ​ម្ចាស់ក្សត្រីព្រះនាម Queen Liliukalani ប៉ុន្តែក្រុមបះបោរ​មួយ​ដែលគាំទ្រ​ដោយទាហានអាមេរិក ធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ​១៨៩៣។ ក្នុងឆ្នាំ​១៨៩៤ ហាវៃ ត្រូវបានបង្កើតជាសាធារណរដ្ឋ ហើយរហូតមកដល់ឆ្នាំ១៨៩៨ វាបានក្លាយជាផ្នែកមួយរបស់​អាមេរិក៕
    13. -ប្រជុំកោះ Virgin៖ អាមេរិក ទិញកោះនេះពីដាណឺម៉ាក ក្នុងឆ្នាំ១៩១៧ តម្លៃ ២៥លានដុល្លារ (ប្រហែល ៤៩២លានដុល្លារ​ក្នុងឆ្នាំ២០១៨) ដើម្បី​សង់មូលដ្ឋានទ័ពជើងទឹកការពារព្រែកជីក​ប៉ាណាម៉ា និង​ទប់ស្កាត់​អាល្លឺម៉ង់ ពីការទន្ទ្រានយកកោះនេះ។
    នៅពេលចាប់ផ្តើមរហូតមកដល់សព្វថ្ងៃ ប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិចដែលត្រូវបានពិភាក្សាក្នុងចំណោមអ្នកប្រវត្តិសាស្រ្ត។ សៀវភៅដែលមានវ័យចំណាស់ចាប់ផ្តើមជាមួយនឹងការមកដល់ក្នុង 1492 របស់លោក Christopher Columbus និងសង្កត់ធ្ងន់លើផ្ទៃខាងក្រោយអ៊ឺរ៉ុបឬពួកគេបានចាប់ផ្តើមនៅ 1600 ហើយបានសង្កត់ធ្ងន់លើព្រំដែនអាមេរិក។ នៅក្នុងប៉ុន្មានទសវត្សចុងក្រោយនេះសាលានិងសាកលវិទ្យាល័យអាមេរិកជាធម្មតាត្រូវបានផ្លាស់ប្តូរមកវិញនៅក្នុងពេលវេលាដើម្បីរួម បញ្ចូលបន្ថែមទៀតលើសម័យអាណានិគមនិងច្រើនទៀតលើបុរេប្រវត្តិសាស្ត្រប្រជាជនដើមនេះ។ជនជាតិដើមភាគតិចបានរស់នៅក្នុងអ្វីដែលឥឡូវគឺជាសហរដ្ឋអាមេរិរាប់ពាន់ឆ្នាំមកហើយនិងវប្បធម៌ស្មុគ្រស្មាញបានបង្កើត មុនពេលដែលពួកអាណានិគមអឺរ៉ុបបានចាប់ផ្តើមមកដល់ដែលភាគច្រើនមកពីប្រទេសអង់គ្លេសបន្ទាប់ពី 1600. ភាសាអេស្ប៉ាញបានតាំងទីលំនៅតូចនៅក្នុងរដ្ឋផ្លរីដានិងនិរតី, និងភាសាបារាំងនៅតាមបណ្តោយដងទន្លេមីស៊ីស៊ីពីបាន និងឈូងសមុទ្រ។ ដោយ 1770 នេះដប់បីអាណានិគមរបស់អង់គ្លេសដែលមានពីរនាក់និងពាក់កណ្តាលលាននាក់នៅតាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិខាងកើតនៃភ្នំ Appalachian ។ នៅ 1760 នេះរដ្ឋាភិបាលអង់គ្លេសដាក់ពន្ធស៊េរីថ្មីមួយខណៈពេលដែលការបដិសេធអាគុយម៉ង់អាមេរិចដែលថាពន្ធថ្មីណាមួយត្រូវបានអនុម័តដោយប្រជាជន។ ការតស៊ូពន្ធជាពិសេសគណបក្សតែបូស្តុន (1774), នាំឱ្យមានការដាក់ទោសទណ្ឌច្បាប់ (ដែលជាកិច្ចការ Intolerable) ដោយសភាបានរចនាឡើងដើម្បីបញ្ចប់ការដោយខ្លួនឯងរដ្ឋាភិបាលនៅក្នុងរដ្ឋ Massachusetts ។ អាមេរិកក្រុម Patriots (ដូចដែលពួកវាត្រូវបានហៅនៅពេលវេលាដែលជារយៈពេលនៃការចំអកមួយ) ប្រកាន់ខ្ជាប់ទៅជាមនោគមវិជ្ជានយោបាយបានហៅសាធារណរដ្ឋដែលបានសង្កត់ធ្ងន់លើកាតព្វកិច្ចពលរដ្ឋ, គុណធម៌, និងការប្រឆាំងទៅនឹងអំពើពុករលួយប្រណីតពុម្ពអក្សរក្បូរក្បាច់និងពួកវណ្ណៈអភិជនទាំងអស់អាណានិគមដប់បីបានរួបរួមក្នុងសភាមួយដែលហៅថានៅលើអាណានិគមសរសេររដ្ឋធម្មនុញ្ញរដ្ឋថ្មី។ បន្ទាប់ពីជម្លោះប្រដាប់អាវុធចាប់ផ្តើមក្នុងរដ្ឋ Massachusetts ក្រុម Patriots បានបើកឡានមន្ត្រីរាជចេញពីអាណានិគមគ្រប់និងជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំនិងអនុសញ្ញាដ៏ធំមួយ។ រដ្ឋាភិបាលប៉ាទ្រីយ៉ូតទាំងនោះនៅក្នុងអាណានិគមដែលបានផ្តល់អំណាចជាឯកច្ឆ័ន្ទគណៈប្រតិភូរបស់ពួកគេដើម្បីសមាជដើម្បីប្រកាសឯករាជ្យភាព។ នៅឆ្នាំ 1776 សភាបានបង្កើតជាប្រទេសឯករាជ្យសហរដ្ឋអាមេរិច។ ដោយមានការគាំទ្រផ្នែកយោធានិងហិរញ្ញវត្ថុខ្នាតធំមកពីប្រទេសបារាំងនិងជាអ្នកដឹកនាំយោធាដោយឧត្តមសេនីយ៍លោក George Washington ដែលជាជនជាតិអាមេរិកក្រុម Patriots បានឈ្នះសង្គ្រាមបដិវត្តន៍។ សន្ធិសញ្ញាសន្តិភាពនៃ 1783 បានផ្ដល់ឱ្យប្រទេសជាតិថ្មីនៅទឹកដីភាគខាងកើតនៃទន្លេមីស៊ីស៊ីពី (លើកលែងតែរដ្ឋផ្លរីដានិងកាណាដា) ។ រដ្ឋាភិបាលកណ្តាលបានបង្កើតឡើងដោយមាត្រានៃសហភាពនេះបានបង្ហាញថាមិនស័ក្តិសិទ្ធិផ្តល់ស្ថេរភាពដូចដែលវាបានមានសិទ្ធិអំណាចដើម្បីប្រមូលពន្ធទេហើយបានប្រតិបត្តិទេ។ សភាបានហៅអនុសញ្ញាមួយដើម្បីជួបសម្ងាត់នៅទីក្រុង Philadelphia ក្នុង 1787 កែប្រែមាត្រានៃសហព័ន្ធនេះ។ វាសរសេររដ្ឋធម្មនុញ្ញថ្មីដែលត្រូវបានអនុម័តនៅ 1789. ក្នុងឆ្នាំ 1791 លោក Bill សិទ្ធិមួយដែលត្រូវបានបន្ថែមដើម្បីធានាសិទិ្ធមិនអាចផ្ទេរបាន។ ជាមួយនឹងក្រុងវ៉ាស៊ីនតោនដែលជាប្រធានាធិបតីដំបូងរបស់សហភាពលោក Alexander Hamilton បាននិងប្រធានទីប្រឹក្សានយោបាយនិងហិរញ្ញវត្ថុរបស់គាត់រដ្ឋាភិបាលកណ្តាលដ៏ខ្លាំងមួយត្រូវបានបង្កើតឡើង។ នៅពេលដែលលោក Thomas Jefferson បានក្លាយជាប្រធានាធិបតីលោកបានទិញដែនដីរដ្ឋ Louisiana ពីប្រទេសបារាំងពីរដងទំហំនៃសហរដ្ឋអាមេរិក។ ការសង្គ្រាមលើកទីពីរនិងចុងក្រោយជាមួយនឹងប្រទេសអង់គ្លេសត្រូវបានវាយប្រយុទ្ធគ្នានៅក្នុង 1812 ។លើកទឹកចិត្តដោយសញ្ញាណនៃការសម្ដែងវាសនាដែលជាទឹកដីរបស់សហព័ន្ធបានពង្រីកវិធីទាំងអស់ដើម្បីប៉ាស៊ីហ្វិក។ ការពង្រីកនេះត្រូវបានជំរុញដោយការស្វែងរកសម្រាប់ដីមានតំលៃថោកសម្រាប់កសិករ yeoman និងម្ចាស់ទាសករ។ ការពង្រីកនៃទាសភាពនេះគឺចម្រូងចម្រាស់កាន់តែខ្លាំងឡើងនិងការជំរុញការប្រយុទ្ធនយោបាយនិងរដ្ឋធម្មនុញ្ញដែលត្រូវបានដោះស្រាយដោយការសម្រុះសម្រួល។ ទាសភាពត្រូវបានលុបបំបាត់ចោលនៅក្នុងរដ្ឋទាំងអស់ភាគខាងជើងនៃបន្ទាត់ Mason បាន-ឌិកសិនដោយ 1804 នេះប៉ុន្តែខាងត្បូងបានបន្តរកប្រាក់ចំណេញបានបិទស្ថាប័ននេះផលិតនាំចេញកប្បាសតម្លៃខ្ពស់ដើម្បីចិញ្ចឹមការកើនឡើងតម្រូវការខ្ពស់នៅអឺរ៉ុប។ ការបោះឆ្នោតប្រធានាធិបតីឆ្នាំ 1860 របស់គណបក្សសាធារណរដ្ឋលោក Abraham Lincoln នៅលើវេទិកានៃការបញ្ចប់ការពង្រីកទាសភាពនិងបានដាក់វានៅលើផ្លូវមួយទៅផុតពូជមួយ។ ចំនួនប្រាំពីររដ្ឋជាទាសករខាងត្បូងជ្រៅកប្បាសដែលមានមូលដ្ឋាន seceded ហើយក្រោយមកបានបង្កើតឡើងខែមុនពេលបើកសម្ពោធ Confederacy ជាលីនខុនបាន។ ប្រទេសដែលធ្លាប់បានទទួលស្គាល់ថាគ្មាន Confederacy ជានោះទេប៉ុន្តែវាបានបើកសង្រ្គាមដោយការវាយប្រហារបន្ទាយ Fort Sumter ក្នុង 1861. ការកើនឡើងនៃកំហឹងជាតិនិយមមួយនៅខាងជើងជំរុញរយៈពេលយូរ, ខ្លាំងសង្គ្រាមស៊ីវិលអាមេរិក (1861-1865) ។ វាត្រូវបានវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងភាគខាងត្បូងជាសម្ភារៈនិងកម្លាំងគុណសម្បត្តិដ៏លើសលប់របស់កូរ៉េខាងជើងបានបង្ហាញពីការសម្រេចចិត្តនៅក្នុងសង្គ្រាមដ៏យូរមួយ។ លទ្ធផលសង្រ្គាមនេះគឺការស្ដារឡើងវិញនៃសហភាព, ភាពក្រីក្រនៃភាគខាងត្បូងនិងការលប់បំបាត់នៃទាសភាពនេះ។ នៅក្នុងសម័យនេះឡើងវិញ (1863-1877), សិទ្ធិផ្នែកច្បាប់និងការបោះឆ្នោតត្រូវបានពង្រីកទៅជាទាសករបានដោះលែងវិញ។ រដ្ឋាភិបាលជាតិបានផុសឡើងច្រើនខ្លាំងជាងមុនហើយដោយសារតែដប់បួនវិសោធនកម្មនេះវាបានកើនឡើងកាតព្វកិច្ចជាក់លាក់ដើម្បីការពារសិទ្ធិរបស់បុគ្គល។ ទោះជាយ៉ាងណានៅពេលដែលគណបក្សប្រជាធិបតេយ្យពណ៌សដណ្ដើមយកមកវិញនូវអំណាចរបស់ខ្លួននៅក្នុងភាគខាងត្បូងក្នុងអំឡុងពេលឆ្នាំ 1870 នេះជាញឹកញាប់ដោយការបង្ក្រាបអ្នករកឃើញនៃការបោះឆ្នោតដែលពួកគេបានអនុម័តច្បាប់លោក Jim ក្អែកដើម្បីរក្សាកំពូលពណ៌ស, និងរដ្ឋធម្មនុញ្ញ disfranchising ថ្មីដែលរារាំងភាគច្រើនបំផុតជនជាតិអាមេរិកអាហ្វ្រិកនិងពណ៌សក្រីក្រជាច្រើនពីការបោះឆ្នោតស្ថានភាពមួយ ដែលបានបន្តអស់រយៈពេលជាច្រើនទសវត្សរហូតដល់ការកើនឡើងនៃចលនាសិទ្ធិស៊ីវិលក្នុងឆ្នាំ 1960 និងការអនុម័តច្បាប់សហព័ន្ធដើម្បីពង្រឹងសិទ្ធិរដ្ឋធម្មនុញ្ញ។
    សហរដ្ឋអាមេរិកបានក្លាយជាកម្លាំងឧស្សាហកម្មនាំមុខគេរបស់ពិភពលោកនៅសតវត្សទី 20[កែប្រែ]ដោយសារតែការផ្ទុះនៃភាពជាសហគ្រិននៅភាគឦសាននិងខាងលិចកណ្តាលនិងការមកដល់ពីអឺរ៉ុបរាប់លាននាក់នៃកម្មករអន្តោប្រវេសន៍និងកសិករ។ បណ្តាញផ្លូវដែកថ្នាក់ជាតិត្រូវបានបញ្ចប់ជាមួយនឹងការងាររបស់ជនអន្តោប្រវេសន៍ជនជាតិចិននិងការរុករករ៉ែខ្នាតធំនិងរោងចក្រឧស្សាហកម្មភាគឦសាននិងខាងលិចកណ្តាល។ ការមិនពេញចិត្តដ៏ធំមួយជាមួយនឹងអំពើពុករលួយអប្រសិទ្ធិភាពនិងនយោបាយតាមបែបប្រពៃណីជំរុញចលនានៃ Progressive ពីទសវត្សឆ្នាំ 1890 នេះទៅឆ្នាំ 1920 ដែលបាននាំឱ្យមានការធ្វើកំណែទម្រង់នយោបាយនិងសង្គមក្នុងឆ្នាំ 1920 ដែលជាវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី 19 ដើម្បីធានាការបោះឆ្នោតជាស្ត្រី (សិទ្ធិបោះឆ្នោត) ។ នេះអនុវត្តតាមវិសោធនកម្មលើកទី 16 និងលើកទី 17 ក្នុងឆ្នាំ 1913 ដែលបង្កើតពន្ធលើប្រាក់ចំណូលជាតិជាលើកដំបូងនិងការបោះឆ្នោតដោយផ្ទាល់ពីសមាជិកព្រឹទ្ធសភាអាមេរិកទៅសភា។ អព្យាក្រឹតដំបូងក្នុងអំឡុងពេលសង្គ្រាមលោកលើកទីអាមេរិកបានប្រកាសសង្រ្គាមនៅលើប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ 1917 ហើយក្រោយមកបានផ្តល់មូលនិធិនេះបានទទួលជ័យជម្នះសម្ព័ន្ធមិត្តនៅឆ្នាំដូចខាងក្រោម។បន្ទាប់ពីទសវត្សរុងរឿងមួយក្នុងឆ្នាំ 1920 នេះ Wall Street ដែលគាំងនៃឆ្នាំ 1929 ត្រូវបានសម្គាល់ការចាប់ផ្តើមនៃជំងឺធ្លាក់ទឹកចិត្តដ៏អស្ចារ្យទូទាំងពិភពលោកអស់រយៈពេលមួយទសវត្សរ៍នេះ។ ប្រធានាធិបតីលោក Franklin D. Roosevelt បានបញ្ចប់ឥទ្ធិពលគណបក្សសាធារណរដ្ឋនៃសេតវិមាននិងអនុវត្តកម្មវិធីកិច្ចព្រមព្រៀងរបស់គាត់ថ្មីសម្រាប់ការផ្តល់ជំនួយសង្គ្រោះ, ការងើបឡើងវិញ, ការធ្វើកំណែទម្រង់និង។ កិច្ចព្រមព្រៀងថ្មីដែលបានកំណត់លទ្ធិអាមេរិចសម័យទំនើប, រួមបញ្ចូលទាំងការផ្តល់ជំនួយសង្គ្រោះសម្រាប់អ្នកគ្មានការងារធ្វើ, ការគាំទ្រសម្រាប់កសិករ, សន្តិសុខសង្គមនិងប្រាក់ឈ្នួលអប្បបរមាបន្ទាប់ពីការវាយប្រហាររបស់ជប៉ុននៅលើកំពង់ផែភើលនៅលើខែធ្នូ 7, 1941, 

    សហរដ្ឋអាមេរិចនៅពេលក្រោយសង្រ្គាមលោកលើកទី II[កែប្រែ]បានចូលរួមជាមួយប្រទេសអង់គ្លេសសហភាពសូវៀត និងពួកសម្ព័ន្ធមិត្តទំហំតូចជាង។ សហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទានកិច្ចខិតខំប្រឹងប្រែងសង្រ្គាមសម្ព័ន្ធមិត្តនិងជួយការបរាជ័យណាស៊ីអាល្លឺម៉ង់នៅអឺរ៉ុបនិងចាញ់អធិរាជជប៉ុនក្នុងសង្គ្រាមនៅតំបន់ប៉ាស៊ីហ្វិកដោយការបំផ្ទុះគ្រាប់បែកអាតូមិកបានបង្កើតថ្មីនៅលើគោលដៅសត្រូវ។ 


    លោកលើកទី II ។ ក្នុងអំឡុងសង្រ្គាមត្រជាក់, សហរដ្ឋអាមេរិកនិងសហភាពសូវៀតបានប្រឈមមុខគ្នាដោយប្រយោលនៅក្នុងការប្រណាំងអាវុធប្រណាំងអវកាសនោះសង្គ្រាមប្រូកស៊ី, និងយុទ្ធនាការឃោសនា។ គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្នុងអំឡុងសង្រ្គាមត្រជាក់ត្រូវបានសាងសង់ឡើងនៅជុំវិញការគាំទ្រពីអឺរ៉ុបខាងលិចនិងជប៉ុនរួមជាមួយនឹងគោលនយោបាយនៃ "ទប់ស្កាត់" ឬបញ្ឈប់ការរីករាលដាលនៃសហគមន៍។ សហរដ្ឋអាមេរិកបានចូលរួមជាមួយសង្គ្រាមនៅក្នុងប្រទេសកូរ៉េនិងប្រទេសវៀតណាមដើម្បីព្យាយាមបញ្ឈប់ការរីករាលដាលរបស់វា។ ក្នុងឆ្នាំ 1960 នេះមួយផ្នែកធំដោយសារតែកម្លាំងនៃចលនាសិទិ្ធស៊ីវិល, រលកមួយទៀតនៃការធ្វើកំណែទម្រង់សង្គមដែលត្រូវបានអនុម័តដោយអនុវត្តសិទ្ធិដែលចែងក្នុងរដ្ឋធម្មនុញ្ញនៃការបោះឆ្នោតនិងសេរីភាពនៃការចលនាដើម្បីអាហ្រ្វិកជនជាតិអាមេរិកនិងជនជាតិភាគតិចជាតិសាសន៍ដទៃទៀត។ សកម្មភាពរបស់អាមេរិកដើមកំណើតបានកើនឡើងផងដែរ។ សង្រ្គាមត្រជាក់បានបញ្ចប់នៅពេលដែលសហភាពសូវៀតបានរំលាយជាផ្លូវការនៅឆ្នាំ 1991 ចាកចេញពីសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចតែមួយគត់នៅលើពិភពលោក។ ក្នុងនាមជាសតវត្សទី 21 បានចាប់ផ្តើមជម្លោះអន្តរជាតិដែលប្រមូលផ្តុំនៅជុំវិញតំបន់មជ្ឈិមបូព៌ាដូចខាងក្រោមការវាយប្រហារថ្ងៃទី 11 កញ្ញាដោយអាល់កៃដានៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2001 ក្នុងឆ្នាំ 2008 សហរដ្ឋអាមេរិកមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពី depression ដ៏អស្ចារ្យដែលត្រូវបានអមដោយការ យឺតជាងអត្រាធម្មតានៃកំណើនសេដ្ឋកិច្ចក្នុងអំឡុងពេលឆ្នាំ 2010។

    No comments:

    Post a Comment