Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Thursday, September 12, 2024

បំណែកធ្រូន/ដ្រោនធ្លាក់ កោះកុង ២០២០

កងយោធពលភូមិន្ទថៃ តាមប្រភពពី Drone Database ថាមានបំពាក់ដ្រោនដូចខាងក្រោមនេះ 👉 កន្លងមក ប្រទេសជិតខាងកម្ពុជា ធ្លាប់គំរាមធ្វ់ើសង្រ្គាម យន្តហោះទំនើបៗ👈 សង្រ្គាម អេឡិចត្រូនិច👈 និងក៍ ធ្លាប់់ប្រទៈឃើញមាន៖
  1. ចលនា Degar ដេហ្គា ការបង្ហោះដ្រូន នៅ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឆ្នាំ ២០២៣ 👉
  2. ការធ្លាក់ ដ្រួននៅ កោះកុងឆ្នាំ ២០២០👈 
  3. ការធ្លាក់ នៅខេត្តស្ទឹងត្រែង ឆ្នាំ ២០១៩ 👈  
  4. ការធ្លាក់ ឆ្នាំ ស្រយ៉ង់គូលេន ឆ្នាំ ២០១៨ 👈 
  5. ការធ្លាក់ នៅភ្នំគូន  ជាំក្សាន្ត ព្រះវិហារ ឆ្នាំ ២០១៤ 👈
  6.  ការធ្លាក់ ព្រះវិហារ ឆ្នាំ ២០១១ 👈
  7. ការធ្លាក់ នៅខេត្តកោះកុង ឆ្នាំ ២០១០👈 
ដែលទាមទារ ខ្ញុំបាទ រៀបចំធ្វើជា ទិន្ធន័យចំហរនេះឡើងដើម្បីងាយ រក្សា ផ្សព្វផ្សាយ។
  1. Searcher Mk 2 IAI Israel II 2001 4 Army 👉
  2. Hermes 4502 Elbit Systems Israel II 2018 4 Army 👉
  3. Aerostar3 Aeronautics Israel II 2011 22 Airforce 👉
  4. Dominator4 Aeronautics Israel III 1+Army 👉
  5. Narai 3.05 NRDO Thailand I 2019 80 Navy 👉
  6. RQ-11 Raven6 AeroVironment USA I 2010 36 (12) Army 👉
  7. Shark 27 DTI Thailand I 2015 Air Force 👉
  8. U-1 Sky Scout8 RV Connex Thailand I 2017 Air Force 👉
  9. 21st Aviation Battalion, Army Aviation Center (กองพันบินที่ 21, ศูนย์ การบินทหารบก ) Army Aviation Center, Lopburi P Searcher Mk 2, Hermes 450 2017 (Army) 👉
  10. 404th Squadron, 3rd Air Division, 4th Air Wing10 404 กองบิน, กอง บิน 4 Takhli Air Force Base D AeroStar, Tiger Shark II, Sky Scout 2011 (Airforce) 👉
᷾👉👉👉👉👉👉👉👉👉👉👊👉👈👈👈👈👈👈👈👈👈👈
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០​ យន្ដហោះដ្រូនដែលធ្លាក់នៅខេត្តកោះកុង ត្រូវកាត់ជាកំណាត់ រួចបញ្ជូនមកក្រសួងការពារជាតិ ដើម្បីពិនិត្យ និងស្រាវជ្រាវបន្ដ (កោះកុង)៖ ករណីយន្ដហោះដ្រូនមួយគ្រឿង ធ្លាក់នៅឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០កន្លងទៅ ត្រូវបានសមត្ថកិច្ចជំនាញ នៃអង្គភាពពាក់ព័ន្ធ សម្រេចកាត់ជាកំណាត់ៗបញ្ជូនមកអគ្គបញ្ជាការ ក្រសួងការពារជាតិ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវបន្ដអំពីប្រភពយន្ដហោះដ្រូននេះ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគិរីសាគរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា កាលពីព្រឹកមិញ ក្រុមជំនាញរបស់អង្គភាព CMAC បានចុះទៅពិនិត្យយន្ដហោះដ្រូននេះ ហើយជាលទ្ធផលរកមិនឃើញមានសារធាតុផ្ទុះនោះឡើយ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្រោយ CMAC ពិនិត្យចប់សព្វគ្រប់ ក្រុមការងារ នៃអគ្គបញ្ជាការ ក្រសួងការពារជាតិ បានសម្រេចកាត់ដ្រូននេះជាបំណែកៗ ដឹកយកទៅទីបញ្ជាការកងទ័ព ដើម្បីពិនិត្យ និងវិភាគបន្តទៀត។

សូមជម្រាបថា ករណីយន្ដហោះដ្រូន១គ្រឿង ដែលមានតួយន្តហោះប្រវែង៥ម៉ែត្រ និងមានស្លាបសងខាង សរុបប្រវែង៩ម៉ែត្រ បានធ្លាក់ចំកណ្ដាលព្រៃ នៅក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ តែមិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០​ ជាតិ សមត្ថកិច្ចជំនាញកំពុងពិនិត្យ រក អត្តសញ្ញាណយន្តហោះ ដ្រូនខ្នាតធំ ដែលធ្លាក់នៅខេត្តកោះកុង ភ្នំពេញ៖ ក្រោយមានការ ប្រទះឃើញ យន្តហោះដ្រូនខ្នាតធំ ១គ្រឿង ដែលធ្លាក់ នៅវាលព្រៃ មួយកន្លែងក្បែរ ផ្ទះសម្បែងពលរដ្ឋ ក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ស្នងការនគរបាលខេត្តកោះកុង អះអាងថា ក្រុមការងារជំនាញ នៅតែមិនទាន់អាចកំណត់ អត្តសញ្ញាណដ្រូននោះបាន នៅឡើយទេពោលគឺកំពុងបន្តការ ស្នើគោលការណ៍ អង្គភាព ស៊ីម៉ាក់ និងកងទ័ពជើងអាកាស ពិនិត្យមើលស្រាវជ្រាវ លក្ខណៈបច្ចេកទេស ។ នេះបើយោងតាមការ ចុះផ្សាយរបស់ស្ថានីយទូរទស្សន៍ប៊ីធីវី។

គិតមកទល់ម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែមករា ២០២០ លោក សំ ឃិតវៀន ស្នងការ នគរបាល ខេត្តកោះកុង បានឱ្យដឹងថា ត្បិតកម្លាំងសមត្ថកិច្ច មកពី អគ្គស្នងកា នគរបាលជាតិ ចុះមកទីតាំង កើតហេតុពិនិត្យ ហើយក៏ដោយ ក៏សមត្ថកិច្ចនគរបាល មិនទាន់អាចកំណត់ ឬបញ្ជាក់ អំពីប្រភពអត្តសញ្ញាណ នៃយន្តហោះ ដ្រូ នទំហំ ជិត ១០ ម៉ែត្របានទេ ។

បើតាមលោកស្នងការ នគរបាល ខេត្តកោះកុង ក្រោយការពិគ្រោះ យោបល់ គ្នា អគ្គស្នងការនគរបាល ស្នើសុំទៅ មន្ត្រីអង្គភាព ស៊ីម៉ាក មកជួយ ពិនិត្យ ស្វែងរក សារធាតុជាតិ ផ្ទុះ ដ្រូន នេះបន្ទុកដោយគ្រឿងផ្ទុះ ណាមួយ ដើម្បី ការពារសុវត្ថិភាព វិនិច្ឆ័យ ។

នៅពេលស្វែងរកជាតិផ្ទុះ ក្នុង យន្តហោះ ដ្រូននេះ រួចរាល់ ហើយ បើមិន ថាមិនបញ្ហាអ្វី ទេ គឺរដ្ឋបាល សមត្ថកិច្ចខេត្ត និង អគ្គស្នងការសុំ កិច្ចអន្តរាគមន៍ ពីកងទ័ពជើងអាកាស ថែមទៀត នៃ ក្រសួងការពារជាតិ សម្រាប់ ដោះ បំណែក ដ្រូន យកទៅរាជធានី ភ្នំពេញ ស្រាវជ្រាវ បន្ត នៅថ្ងៃទី១៨ ខែមករា ។ ដូច្នេះ សមត្ថកិច្ច នៅតែ បន្តយាមការពារ ទីតាំង ហេតុ ដដែល មិនទាន់ ទទួលបាន លទ្ធផលណាមួយ ទេ ។

គួរជម្រាបថា ពលរដ្ឋម្នាក់ ឈ្មោះ ប៊ុត សូណែតជា រស់នៅ ភូមិកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានប្រទះឃើញ យន្តហោះ ដ្រូន១ គ្រឿង ទំហំ ៩,៧០ ម៉ែត្រ បាន ធ្លា ក់នៅ វាលស្មៅ ក្បែរផ្ទះ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែមករា ២០២០ ហើយ ក៏បាន រាយការណ៍ ទៅ សមត្ថកិច្ច ចុះមកពិនិត្យ បន្ទាន់ ។

ដោយ លោក សំ ឃិត វៀន ស្នងការ នគរបាល ខេត្តកោះកុង ក៏ ថ្លែង ដែរ ថា ពិត ជាមាន យន្តហោះ ដ្រូ ន ធ្លាក់ នៅ មូលដ្ឋាន រស់នៅ ប្រជាពលរដ្ឋ ប្រាកដ មែន ដោយ ដ្រូ ន មាន លក្ខណៈ ខ្នាត ធំ ពណ៌ ស លេខ សម្គាល់ ១៧០១០០២ ប្រវែង បណ្តោយ ៥ ម៉ែត្រ និង ទទឹង ស្លាប ប្រវែង ៤,៨៥ ម៉ែត្រ សរុប ទំហំ ជិត ១០ ម៉ែត្រ ។

រីឯ លោក ឃឹម ច័ន្ទ ឌី អភិបាលស្រុក គិរីសាគរ លើកឡើង យោងតាម សេចក្តីរាយការណ៍ ពី ប្រជាពលរដ្ឋ ថា យន្តហោះ ដ្រូ ន ធ្លាក់ ឬ ចុះចត មិន មាន សំឡេង អ្វី ទេ អ្វីដែល បានដឹង ពលរដ្ឋ ប្រទះឃើញ រួចមក ផ្តល់ព័ត៌មាន សមត្ថកិច្ច នគរបាល ប៉ុស្តិ៍ និង មេភូមិ ឃុំ ។ ការពិនិត្យ ស្វែង ប្រភព ដ្រូ ន វា ហួស ពី សមត្ថភាព របស់ អាជ្ញាធរ រដ្ឋបាល ស្រុក ដូច្នេះ មានតែ ខាង កម្លាំង ជំនាញ ទេ ទើប អនុវត្ត ទៅបាន ៕

ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០​ ករណី​ដ្រូ​ន​ធ្លា​ក់នៅ​ខេត្ត​កោះកុង សមត្ថកិច្ច​មិនទាន់​បញ្ជាក់ ដោយ​រង់ចាំ​ក្រុម​ជំនាញ​ បើ​យោងតាម​លោក​ឧត្ដមសេនីយ៍​ទោ សំ​ឃិត វៀត ស្នងការ​នគរបាល​ខេត្តកោះកុង​បាន​បញ្ជាក់ថា ចំពោះ​ករណី​ដ្រូ​ន​ខ្នាត​ធំ​ ដែល​បាន​ធ្លាក់​នៅ​ស្រុក​ឃុំ​កោះ​ស្តេច ស្រុក​គីរីសាគរ កាលពី​យប់​ថ្ងៃទី​១៧ ​មករា នោះ ពេលនេះ​សមត្ថកិច្ច នៅ​មិនទាន់​សន្និដ្ឋានថា មកពី​ខាង​ណា​នៅឡើយ​ទេ ដោយ​រង់ចាំ​ខាង​ជំនាញ​មកពី​ក្រសួងការពារជាតិ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នឹង​ចុះទៅពិនិត្យ​នៅ​ថ្ងៃទី​១៨​មករា​។​

​បើតាម​លោកស្នងការ​ថា គេ​នឹង​ដោះ​បំណែក​ដ្រូ​ន​ខ្នាត​ធំ​នេះ យកទៅ​ភ្នំពេញ ដើម្បី​ពិនិត្យ ហើយ​ខាង​ស៊ីម៉ាក់ ក៏​ចុះទៅពិនិត្យ​រកមើល​ជាតិ​ផ្ទុះ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ដ្រូ​ន​ខ្នាត​ធំ ដែល​អ្នកខ្លះ​ហៅថា យន្តហោះ​គ្មាន​មនុស្ស​បើក ត្រូវបាន​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​កាយ ឃុំ​កោះ​ស្តេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០ នៅ​លើ​វាលស្មៅ​ក្បែរ​ផ្ទះ​។ យន្តហោះ​ដ្រូ​ន​ដែល​ធ្លាក់​នេះ​ មាន​ពណ៌​ទឹកប្រាក់ ព្រមទាំង​មាន​លេខ​សំគាល់ 1701002 បណ្ដោយ​ប្រវែង ៥.១០ ម៉ែត្រ ប្រវែង​ស្លាប​សងខាង ៩.៦០​ម៉ែត្រ​៕

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០​ សមត្ថកិច្ចជំនាញអះអាងថា​ គ្មានជាតិផ្ទុះនៅក្នុងយន្តហោះដ្រូន​ដែលធ្លាក់នៅឃុំកោះស្តេច​ ខេត្តកោះកុង​ នោះទេ​ (កោះកុង)៖ យោងរបាយការណ៍តាមទូរស័ព្ទរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមករានេះថា ក្រុម CMAC បានចុះទៅពិត្យមើលដ្រូននោះរួចរាល់ហើយ​ឃើញថា គ្មានជាតិផ្ទុះនៅក្នុងដ្រូននោះទេ ហើយក្រុមការងារនៃអគ្គបញ្ជាការក្រសួងការពារជាតិកំពុង​កាត់ដ្រូ​ននេះជាបំណែកៗ ដឹកយកទៅទីបញ្ជាការកងទ័ពនៅឯភ្នំពេញ ដើម្បីពិនិត្យ និងវិភាគបន្ត​ទៀត។ ចំពោះបញ្ហាថា ដ្រូននេះជារបស់អ្នកណាមកពីណា និងដើម្បីអ្វីនោះ ក្រុងការងារខាងលើសូមមិនឆ្លើយ កុំអោយមានការប៉ះពាល់ដល់សន្តិសុខជាតិ។ សូមបញ្ជាក់ថា យន្តហោះដ្រូនខ្នាតធំមួយគ្រឿងបានធ្លាក់ នៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ​ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ យន្ដហោះដ្រូន១គ្រឿងនេះ មានតួយន្តហោះប្រវែង៥ម៉ែត្រ និងមាន​ស្លាប​សង​ខាង​សរុបប្រវែង៩ម៉ែត្រ៕

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០​ កោះកុង៖ នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០នេះ កំលាំងជំនាញជាតិផ្ទុះអង្គភាពស៊ីម៉ាក់ បានសហការជាមួយកំលាំងកងយោធពលខេមរភូមិន្ទបានពិនិត្យសុវត្ថិភាព ត្រូនខ្នាតធំដែលបានធ្លាក់ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង 

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់តាមរយៈហ្វេសប៊ុកផេកថា « នៅសៅរ៍ទី១៨ ខែមករា ឆ្នាំ២០២០នេះ កំលាំងជំនាញជាតិផ្ទុះអង្គភាពសុីម៉ាក់ បានសហការជាមួយកំលាំងកងយោធពលខេមរភូមិន្ទបានពិនិត្យសុវត្ថិភាព ត្រូនខ្នាតធំដែលធ្លាក់នៅខេត្តកោះកុង! សូមបញ្ជាក់ថា នេះជាប្រភេទត្រូនខ្នាតធំ ដែលចុះចតប្រេីឆ័ត្រយោង» ។

ជាមួយគ្នានេះ បើយោងតាមរបាយការណ៍នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងថា សមត្ថកិច្ចជំនាញរកឃើញថា «គ្មានជាតិផ្ទុះនៅក្នុងទ្រោននោះទេ ហើយក្រុមការងារនៃអគ្គបញ្ជាការក្រសួងការពារជាតិកំពុងកាត់ទ្រោននេះជាបំណែកៗ ដឹកយកទៅទីបញ្ជាការកងទ័ពនៅឯភ្នំពេញ ដើម្បីពិនិត្យនិងវិភាគបន្តទៀត។ ចំពោះបញ្ហាថាទ្រោននេះជារបស់អ្នកណា មកពីណា និងដើម្បីអ្វីនោះ ក្រុងការងារខាងលើសូមមិនឆ្លើយ កុំអោយមានការប៉ះពាល់ដល់សន្តិសុខជាតិ» ។

សូមជម្រាបថា កាលពីវេលាម៉ោង ១៨៖០៥នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០​មានករណីយន្តហោះប្រភេទដ្រូនមួយគ្រឿងបានស្ថិតនៅចំណុចភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា អធិការដ្ឋាននគរបាលស្រុកគិរីសាគរបានទទួលព័ត៌មាននេះពីឈ្មោះ ប៊ុត សូណែត ខណៈដែលទីតាំងធ្លាក់នោះ នៅចំណុចខាងកើតផ្ទះរបស់គាត់ចម្ងាយប្រមាណ១៥០ម៉ែត្រ ។ យន្តហោះប្រភេទដ្រូនដែលធ្លាក់នោះ មានប្រវែង៥ម៉ែត្រ និងស្លាបម្ខាងប្រវែង៤.៨៥ម៉ែត្រ សរុបទាំងសង្ខាងប្រវែង ៩.៧០ម៉ែត្រ ៕

  • យន្ដហោះដ្រូន១គ្រឿង ដែលមានតួយន្តហោះប្រវែង៥ម៉ែត្រ និងមានស្លាបសងខាង សរុបប្រវែង៩ម៉ែត្រ ពណ៌​ស ​លេខ​សម្គាល់ ​១៧០១០០២ បានធ្លាក់ចំកណ្ដាលព្រៃ នៅក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ។ បច្ចុប្បន្ន​ សមត្ថកិច្ច ខេត្តកោះកុង​ កំពុងស្រាវជ្រាវ ស្វែងរកម្ចាស់យន្ដហោះដ្រូន នេះ៕
  • #ដ្រូនអ្នកណាធ្លាក់នៅកោះកុង????? ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានប្រាប់អោយដឹងថា នៅយប់ម៉ោងប្រមាណ១៨ៈ០០ ថ្ងៃទី 16/01/ 2020 ស្ថិតនៅក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ មានយន្តហោះប្រភេទទ្រោន បានធ្លាក់នៅទីនោះ -តួមានប្រវែង 5 ម៉ែត្រ -ស្លាប់ម្ខាងប្រវែង 4,85 ម៉ែត្រ សរុបសង្ខាងប្រវែង 9,7០ ម៉ែត្រ នេះជាព័ត៌មានបឋម។ យោងតាមការផ្តល់ព័ត៌មានពីមន្ត្រីនគរបាលខេត្ត បានអោយដឹងថា មកដល់ពេល មិនទាន់ដឹងថាទ្រោនដែលបានធ្លាក់នេះជារបស់អ្នកណា និងមកពីទីណានៅឡើយទេ ក្រុមការងារកំពុងស្រាវជ្រាវបន្ត។ ចំពោេះព័ត៌មានបច្ចុប្បន្នភាព ខ្ញុំបាននឹងគោរពរាយការណ៍បន្តបន្ទាប់ទៀតនៅពេលក្រោយ។ សូមឯកឧត្តមមេត្តាជ្រាបដោយសេចក្តីគោរព! រាយការណ៍ពីខេត្តកោះកុង
  • កោះកុង៖ ដ្រូនមួយគ្រឿង ប្រវែង៥ម៉ែត្រ និងមានស្លាបសងខាង សរុបប្រវែង៩ម៉ែត្រ ដែលមានលេខសម្គាល់ 1701002 ត្រូវបានគេប្រទះឃើញ ធ្លាក់ក្នុងទឹកដី ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុងកាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២០។ វាទំនងជា ដ្រោនស៊ើបការណ៍ធុន IAI Searcher វាមានតម្លៃប្រមាណជា ៦ លានដុល្លា/គ្រឿង អាចហោះនិងថតរូបក្នុងចម្ងាយ ៣០០ គម និងកម្ពស់ហោះ ៦,១០០ មែត្រ។ ករណីដែលធ្លាក់ភាគច្រើន អស់ប្រេង និង ផុតចម្ងាយ wifi សម្រាប់បញ្ជា..ទ័ពថៃមានបំពាក់ដ្រោនស៊ើបការណ៍ធុន IAI Searcher ចំនួន ០៤ គ្រឿង...

No comments:

Post a Comment