កងយោធពលភូមិន្ទថៃ តាមប្រភពពី Drone Database ថាមានបំពាក់ដ្រោនដូចខាងក្រោមនេះ 👉 កន្លងមក ប្រទេសជិតខាងកម្ពុជា ធ្លាប់គំរាមធ្វ់ើសង្រ្គាម យន្តហោះទំនើបៗ👈 សង្រ្គាម អេឡិចត្រូនិច👈 និងក៍ ធ្លាប់់ប្រទៈឃើញមាន៖
- ចលនា Degar ដេហ្គា ការបង្ហោះដ្រូន នៅ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឆ្នាំ ២០២៣ 👉
- ការធ្លាក់ ដ្រួននៅ កោះកុងឆ្នាំ ២០២០👈
- ការធ្លាក់ នៅខេត្តស្ទឹងត្រែង ឆ្នាំ ២០១៩ 👈
- ការធ្លាក់ ឆ្នាំ ស្រយ៉ង់គូលេន ឆ្នាំ ២០១៨ 👈
- ការធ្លាក់ នៅភ្នំគូន ជាំក្សាន្ត ព្រះវិហារ ឆ្នាំ ២០១៤ 👈
- ការធ្លាក់ ព្រះវិហារ ឆ្នាំ ២០១១ 👈
- ការធ្លាក់ នៅខេត្តកោះកុង ឆ្នាំ ២០១០👈
- Searcher Mk 2 IAI Israel II 2001 4 Army 👉
- Hermes 4502 Elbit Systems Israel II 2018 4 Army 👉
- Aerostar3 Aeronautics Israel II 2011 22 Airforce 👉
- Dominator4 Aeronautics Israel III 1+Army 👉
- Narai 3.05 NRDO Thailand I 2019 80 Navy 👉
- RQ-11 Raven6 AeroVironment USA I 2010 36 (12) Army 👉
- Shark 27 DTI Thailand I 2015 Air Force 👉
- U-1 Sky Scout8 RV Connex Thailand I 2017 Air Force 👉
- 21st Aviation Battalion, Army Aviation Center (กองพันบินที่ 21, ศูนย์ การบินทหารบก ) Army Aviation Center, Lopburi P Searcher Mk 2, Hermes 450 2017 (Army) 👉
- 404th Squadron, 3rd Air Division, 4th Air Wing10 404 กองบิน, กอง บิน 4 Takhli Air Force Base D AeroStar, Tiger Shark II, Sky Scout 2011 (Airforce) 👉
᷾👉👉👉👉👉👉👉👉👉👉👊👉👈👈👈👈👈👈👈👈👈👈
១៦ខែសីហាឆ្នាំ២០១១ ក្រុមអាជ្ញាធរខេត្តព្រះវិហារនិយាយថាពួកគេបានប្រទះឃើញនិងប្រមូលបានបន្ទះលោហៈធាតុជាច្រើន បំណែកពីក្នុងព្រៃនៅក្នុងភូមិសាស្រ្តឃុំគូលេនត្បូង ស្រុកគូលេន ចម្ងាយប្រហែលជាង៩០គីឡូម៉ែត្រពីតំបន់ប្រាសាទព្រះវិហារ ដែលកំពុងមានជម្លោះជាមួយប្រទេសថៃ។
ក្រោយពីបានឮសំឡេងផ្ទុះពីលើអាកាសដ៏កក្រើកមួយកាលពីព្រឹកម៉ោង៦ថ្ងៃអង្គារទី១៦ខែសីហា នេះ។ បន្ទះលោហៈធាតុជាង២០ដុំ ដែលមានកម្រាស់ចាប់ពី បួនលី ដល់ប្រាំពីរលី ព្រមទាំងប្រអប់អេឡិចត្រូនិក មួយផង ត្រូវបានគេប្រទះឃើញ រាយប៉ាយនៅក្បែរផ្ទះអ្នកភូមិ និងជាប់នៅតាមដើមឈើ។ នេះបើយោងតាមការអះអាងរបស់អាជ្ញាធរខេត្តព្រះវិហារ។
អាជ្ញាធរក្នុងខេត្តព្រះវិហារពិនិត្យមើលបន្ទះលោហៈដែលសល់ពីការផ្ទុះមួយកាលពីព្រឹកថ្ងៃអង្គារទី១៦ខែសីហាឆ្នាំ២០១១ ក្នុងស្រុកគូលេន នៅចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីប្រាសាទព្រះវិហារ។ អាជ្ញាធរសង្ស័យថាបន្ទះនេះជាបំណែកនៃយន្តហោះដែលមិនមានអ្នកបើកបរ។ (វង់ ដារ៉ា វីអូអេ ខ្មែរ)
អាជ្ញាធរក្នុងខេត្តព្រះវិហារពិនិត្យនិងធ្វើកំណត់ហេតុអំពីបន្ទះលោហៈដែលសល់ពីការផ្ទុះមួយកាលពីព្រឹកថ្ងៃអង្គារទី១៦ខែសីហាឆ្នាំ២០១១ ហើយដែលសង្ស័យថាជាបំណែកនៃយន្តហោះដែលមិនមានអ្នកបើកបរ។ (វង់ ដារ៉ា វីអូអេ ខ្មែរ)
លោកស ថាវី អភិបាលរងខេត្តព្រះវិហារបានថ្លែងថា ជាបឋម យើងបានដាក់ការសង្ស័យថា វាជាប្រភេទយន្តហោះយកការណ៍គ្មានមនុស្សបើក តែយើងមិនទាន់ដឹងថា វាមកពីប្រភពណានោះទេ។
«យើងក៏បានយកអាហ្នឹងមកហើយ បានសុំគោលការណ៍ដឹកនាំពីឯកឧត្តមអភិបាលខេត្តថា បានរកឃើញហើយ អញ្ចឹងគាត់ក៏បានផ្តល់គោលការណ៍បន្តទៀតថា ឲ្យអញ្ជើញក្រុមជំនាញខាងស៊ីម៉ាក់ បានចូលរួមនិងក្រុមសង្កេតការណ៍ពីបទឈប់បាញ់ បានចូលរួមផង ដើម្បីមកពិនិត្យថាតើ អំបែងនេះជាប្រភេទអ្វី ហើយវាមកពីប្រភពណា អញ្ចឹងវត្ថុតាងទាំងអស់បានយកមករក្សាទុក ហើយមកនៅឃើញចំពោះមុខ កន្លែងអធិការស្រុកគូលេននេះតែម្តង។ ក្រោយពីបានពិនិត្យរួចរាល់អស់ហើយ វត្ថុតាងទាំងអស់នេះនឹងប្រគល់ជូនក្រុមសង្កេតការណ៍បទឈប់បាញ់ ដើម្បីយកទៅសិក្សាស្រាវជ្រាវបន្ត»។
លោកស ថាវី បានឲ្យដឹងទៀតថា មិនមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ ពាក់ព័ន្ធទៅនឹងការផ្ទុះធ្លាក់យន្តនោះហើយប្រជាពលរដ្ឋត្រូវបានគេជូនដំណឹងឲ្យរាយការណ៍ជូនសមត្ថកិច្ចប្រសិនបើពួកគេប្រទះឃើញបំណែកបន្ទះលោហៈធាតុទាំងនោះ៕
11-08-16 រកឃើញផ្ទាំងលោហធាតុនៅព្រះវិហារ សង្ស័យជាបំណែកយន្តហោះស៊ើបការណ៍
សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានរកឃើញផ្ទាំងលោហធាតុអាលុយមីញ៉ូម ជាច្រើនដែលធ្លាក់រាយប៉ាយនៅលើដី ទំនងជាកម្ទេចរបស់យន្តហោះធុនតូចនៅក្នុងភូមិសាស្ត្រស្រុកគូលែន ភាគខាងលិចឆៀងខាងត្បូង ចម្ងាយប្រមាណជាង ៤០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ការរុករកឃើញនេះ គឺបន្ទាប់ពីគេឭសំឡេងផ្ទុះខ្លាំងៗដ៏កក្រើកចំនួន ៣ ដង នៅលើអាកាស កាលពីព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា។
ក្រុមរុករកចម្រុះ មានប៉ូលិស ទាហាន កងរាជអាវុធហត្ថ និងក្រុមស៊ីម៉ាក់ (CMAC) បានឱ្យដឹងថា ផ្ទាំងលោហធាតុជាច្រើនដែលមានកម្រាស់ចាប់ពី ៤លី ទៅ ៧លី ព្រមទាំងប្រអប់ប្រព័ន្ធភ្លើងផង ត្រូវបានគេរកឃើញនៅជិតផ្ទះអ្នកស្រុក និងនៅក្នុងព្រៃចម្ងាយឆ្ងាយៗពីគ្នាជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រ ភូមិគូលែនខាងត្បូង ឃុំស្រយ៉ង់ បន្ទាប់ពីមានសំឡេងផ្ទុះលាន់ឭកក្រើកផ្ទួនៗ ធ្វើឱ្យប្រជាពលរដ្ឋដែលនៅជុំវិញនោះចម្ងាយជាង ៤០គីឡូម៉ែត្រមានការភ្ញាក់ផ្អើលមក។
លោក ស ថាវី អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ថា គេបានឭសំឡេងផ្ទុះលាន់ខ្លាំងៗនៅវេលាម៉ោងប្រមាណជា ៦ព្រឹក ហើយអាជ្ញាធរបានចាប់ផ្ដើមរុករកភ្លាមៗ បន្ទាប់ពីក្រុមប្រជាពលរដ្ឋនៅស្រុកគូលែន បានរាយការណ៍ថា គេបានប្រទះឃើញផ្ទាំងលោហធាតុចម្លែកដែលធ្លាក់ពីលើលំហអាកាសក្នុងតំបន់ពួកគេរស់នៅ។
អាជ្ញាធរខេត្តព្រះវិហារ បានធ្វើការសន្និដ្ឋានជាជំហានដំបូងថា ផ្ទាំងលោហធាតុដែលគេបានរុករកឃើញជាច្រើននោះ ប្រហែលជាបំណែករបស់យន្តហោះស៊ើបការណ៍ធុនតូច ដែលហោះហើរដោយប្រព័ន្ធទូរបញ្ជារ ពុំមានអ្នកបើកបរនៅក្នុងនោះទេ។
ទោះយ៉ាងណាអាជ្ញាធរកម្ពុជា មិនទាន់រកឃើញនៅឡើយទេថា តើបំណែកដែលទំនងជាយន្តហោះស៊ើបការណ៍ ហើយហោះចូលមកផ្ទុះក្នុងព្រំដែនកម្ពុជានោះ មានប្រភពហោះចេញពីតំបន់ណា ឬប្រទេសណានៅឡើយ៕
អាជ្ញាធរក្នុងខេត្តព្រះវិហារពិនិត្យមើលបន្ទះលោហៈដែលសល់ពីការផ្ទុះមួយកាលពីព្រឹកថ្ងៃអង្គារទី១៦ខែសីហាឆ្នាំ២០១១ ក្នុងស្រុកគូលេន នៅចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីប្រាសាទព្រះវិហារ។ អាជ្ញាធរសង្ស័យថាបន្ទះនេះជាបំណែកនៃយន្តហោះដែលមិនមានអ្នកបើកបរ។ (វង់ ដារ៉ា វីអូអេ ខ្មែរ)
ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១១ បំណែកយន្តហោះភេរវកម្មត្រូវបានរកឃើញ៦ផ្ទាំងទៀត
យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកដែលផ្ទុះធ្លាក់ក្នុងឃុំ២ នៃស្រុកគូលែន កាលពីព្រឹកថ្ងៃទី១៦ សីហា ២០១១ កន្លងមកនេះ ចំនួន៦ផ្ទាំងបន្ថែមទៀតនៅព្រឹកថ្ងៃទី២២ សីហា នេះ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តព្រះវិហារបានបញ្ជាក់ឱ្យដឹងថា បំណែកយន្តហោះ៦ផ្ទាំងដែលទើបរកឃើញបន្ថែមតាមរាយការណ៍របស់ប្រជាពលរដ្ឋមូលដ្ឋាននេះ គឺមួយផ្ទាំងៗទំហំជាង១ម៉ែត្រ ៤ជ្រុង ដែលឆ្អឹងតួប្រវែង១ម៉ែត្រ និងដុំមូលមួយប៉ុនបាល់។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា បំណែកយន្តហោះស៊ើបការណ៍គ្មានមនុស្សបើកនេះ ត្រូវបានរកឃើញនៅចំណុចផែនទី VA.60363-24678 / VA.60875-24584 ក្នុងឃុំគូលែនខាងជើង ។ បច្ចុប្បន្នបំណែកយន្តហោះ ដែលទើបរកឃើញទាំង៦ផ្ទាំងនេះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ នឹងប្រគល់ទៅឱ្យក្រុមអ្នកសង្កេតការណ៍បទឈប់បាញ់តំបន់ប្រាសាទ ព្រះវិហារយកទៅរក្សាទុកនៅស្នាក់ការក្នុងតំបន់ប្រាសាទព្រះវិហារចំណុចទួល៩៥។ សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា បំណែកដែលរកឃើញនេះ ក៏មានការចូលរួមពីអ្នកឯកទេសស៊ីម៉ាក់ ហើយក្រុមសមត្ថកិច្ចទាំងអស់ក៏មិនបានវាយតម្លៃថា បំណែកយន្តហោះទាំងអស់នេះជារបស់ប្រទេសណាមួយនោះទេ ។
ប្រភពពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងដែរថា វត្ថុតាងជាបំណែកយន្តហោះដែលផ្ទុះធ្លាក់បង្កឱ្យមានការភ្ញាក់ផ្អើលស្ទើរមួយខេត្តព្រះវិហារ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ សីហា ២០១១ កន្លងមកនេះ អ្នកជំនាញសហរដ្ឋអាមេរិក និងអូស្ត្រាលី បានចាត់ឱ្យបញ្ជូនដុំមូលដូចបាល់ ដែលមានលាយប្លាទីន ទៅកាន់រាជធានីភ្នំពេញនៅរសៀលថ្ងៃទី២២ សីហា នេះ តាមជើងឧទ្ធម្ភាគចក្រ ដើម្បីធ្វើការពិនិត្យ។ ជាមួយគ្នានេះ ដែរ អាជ្ញាធរកំពុងស្វែងរកបំណែកនេះជាបន្តទៀត។
គួររំលឹកថា កាលពីថ្ងៃទី១៨ សីហា ២០១១ ក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ដោយរដ្ឋាភិបាលថៃបានបដិសេធថា ខ្លួនពុំបានប្រើប្រាស់យន្តហោះគ្មានអ្នកបើកបរនេះទេ ក្រសួងការពារជាតិកម្ពុជាសន្និដ្ឋានថា ឧបទ្ទវហេតុធ្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកខាងលើនេះ ជាសកម្មភាពរបស់ក្រុមភេរវកម្មណាមួយ ដែលសាកល្បងប្រើប្រាស់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកបរនេះ ដើម្បីប្រព្រឹត្តអំពើភេរវកម្មនៅកម្ពុជា នាពេលអនាគត។
ក្រសួងការពារជាតិសូមធ្វើការអំពាវនាវសុំឱ្យមានកិច្ចសហការពីបណ្តាប្រទេសជាមិត្តដើម្បីធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់បំផុតអំពី ឧបទ្ទវហេតុនេះ ដើម្បីទប់ស្កាត់អំពើចារកម្ម ដែលមានគោលបំណងបម្រើសកម្មភាពភេរវកម្មក្នុងប្រទេសកម្ពុជា និងនៅទីកន្លែងដទៃទៀត។
កាលពីព្រឹកថ្ងៃទី១៦ សីហា ២០១១ បន្ទាប់ពីស្នូរសំឡេងផ្ទុះផ្ទួនៗគ្នាយ៉ាងខ្លាំងនៅលើអាកាស ស្ថិតក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ សមត្ថកិច្ចចម្រុះរបស់ក្រសួងការពារជាតិបានចុះទៅពិនិត្យផ្ទាល់កន្លែង និងបានរកឃើញបំណែកយន្តហោះស៊ើបការណ៍គ្មានមនុស្សបើកបរ ចំនួនសរុបជាង៣០បំណែក នៅរាយប៉ាយលើតំបន់ដែលស្ថិតនៅចម្ងាយប្រមាណ៦៤គីឡូម៉ែត្រ ពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ននៅតំបន់ប្រាសាទព្រះវិហារដែលកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិ៕
ថ្ងៃទី: 20/08/2011 ក្រសួងការពារជាតិ៖ សំឡេងផ្ទុះលើអាកាសជាសំឡេងផ្ទុះយន្តហោះស៊ើបការណ៍គ្មានអ្នកបើក ក្រសួងការពារជាតិកម្ពុជាបានប្រកាសថា កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១ បន្ទាប់ពីមានសូរសំឡេងផ្ទុះផ្ទួនៗគ្នាយ៉ាងខ្លាំងនៅលើអាកាស ស្ថិតក្នុងភូមិសាស្ដ្រស្រុកគូលែន ខេត្តព្រះវិហារ សមត្ថកិច្ចចម្រុះរបស់ក្រសួងការពារជាតិ បានចុះទៅពិនិត្យផ្ទាល់ដល់កន្លែង និងបានរកឃើញបំណែកយន្ដហោះស៊ើបការណ៍គ្មានមនុស្សបើកបរ ចំនួនសរុបជាង ៣០បំណែក នៅរាយប៉ាយលើតំបន់ ដែលស្ថិតនៅចម្ងាយប្រមាណ ៦៤គ.ម. ពីតំបន់គ្មានកងទ័ពបណ្ដោះអាសន្ន នៅតំបន់ប្រាសាទព្រះវិហារ ដែលកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិ។
ក្នុងសេចក្តីប្រកាស ចេញថ្ងៃព្រហស្បតិ៍ ១៨ សីហា ២០១១នេះ ក្រសួងការពារជាតិបានបញ្ជាក់ថា ដោយរដ្ឋាភិបាលថៃ បានបដិសេធថា ខ្លួនពុំបានប្រើប្រាស់យន្ដហោះគ្មានអ្នកបើកបរនេះទេ ដូច្នេះ ក្រសួងការពារជាតិកម្ពុជាសន្និដ្ឋានថា ឧប្បតិ្តហេតុធ្លាក់យន្ដហោះស៊ើបការណ៍គ្មានមនុស្សបើកនោះ ជាសកម្មភាពរបស់ក្រុមភេរវកម្មណាមួយ ដែលសាកល្បងប្រើប្រាស់យន្ដហោះស៊ើបការណ៍គ្មានមនុស្សបើកបរនេះ ដើម្បីប្រព្រឹត្តអំពើភេរវកម្ម នៅកម្ពុជា នាពេលអនាគត ។
ក្រសួងការពារជាតិក៏បានប្រកាសអំពាវនាវសុំឲ្យមានកិច្ចសហការពីបណ្ដាប្រទេសជាមិត្ត ដើម្បីធ្វើការស៊ើបអង្កេត ឲ្យបានហ្មត់ចត់បំផុត អំពីឧប្បតិ្តហេតុនេះ ដើម្បីទប់ស្កាត់អំពើចារកម្ម ដែលមានគោលបំណងបម្រើសកម្មភាពភេរវកម្ម ក្នុងប្រទេសកម្ពុជា និងនៅទីកន្លែងដទៃទៀត។
ក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធិផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃព្រហស្បតិ៍ទី ១៨ សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ពីការផ្ទុះយន្តហោះស៊ើបការណ៍គ្មានអ្នកបើក ហើយថា យន្តហោះនោះមិនមែនជារបស់ប្រទេសថៃទេ៕
23 December 2011 ស្នូរផ្ទុះលើប្រាសាទព្រះវិហារសង្ស័យយន្តហោះចារកម្មថៃ ព្រះវិហារៈ បំណែកយន្តហោះជាច្រើនត្រូវអាជ្ញាធររកឃើញនៅប្រាសាទព្រះវិហារបន្ទាប់ពីមានសំឡេងផ្ទុះក្នុងលំហអាកាសនៅពីលើប្រាសាទ ដែល អាជ្ញាធរខ្មែរថ្លែងថា ជាបំណែកយន្តហោះចារកម្មស៊ើបការណ៍របស់ថៃ។
លោក សៅ យ៉ាត អាយុ៥៧ឆ្នាំ ពលរដ្ឋរស់នៅក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ថា គាត់បានឮសំឡេងផ្ទុះនិងឃើញផ្សែងពណ៌សនៅក្នុងលំហអាកាស នៅម៉ោង១០និង៣៥នាទីព្រឹកម្សិលមិញ។ លោកថា៖ «ខ្ញុំឮផ្ទុះយ៉ាងខ្លាំងជាង១០ដង នឹងឃើញផ្សែងសៗ នៅលើមេឃ។ ស្រីៗភ័យផ្អើលថា ថៃផ្លោងដាក់»។
លោក ណាក់ ជាប៉ូលិសឈរជើងនៅវរៈព្រំដែនលេខ ៧៩៥ ប្រាប់ថា លោកបានប្រទះឃើញចំណែកលោហៈធ្លាក់មក៤ដុំ នៅផ្សេងៗពីគ្នា នៅក្នុងភូមិធម្មជាតិសម្តេចតេជោៈ « វាជាបំណែកយន្តស៊ើបការណ៍គ្មានមនុស្សបើក ដែល ថៃបំផ្ទុះចោល»។
លោក តេង គឹមស្រេង កងវិស្វកម្មរបស់នាយករដ្ឋមន្ត្រីប្រចាំច្រកភ្នំតាថាវ ថាបានប្រទះឃើញបំបែកអាលុយមីញ៉ូមមានប្រវែង១,៦ម៉ែត្រ នៅលើផ្លូវជាតិលេខ ៦២ ធ្លាក់មកពីលើអាកាស។
លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសប្រាសាទព្រះវិហារប្រាប់ថា «បំណែក៨បន្ទះខ្លះតូច ខ្លះធំ ត្រូវរកឃើញនិងកំពុងបន្តរុករក។ វាធ្លាក់នៅលើប្រាសាទតែម្តង។ យើងកំពុងប្រមូលមកឲ្យរដ្ឋាភិបាល»។
លោកបន្តថា សំឡេងផ្ទុះនោះធ្វើឲ្យភ្ញៀវមកទស្សនាប្រាសាទភ្ញាក់ផ្អើលនិងភ័យខ្លាច។ លោកថា៖ «យើងមិនទាន់ឃើញមានអ្នកណាម្នាក់មានរបួសស្នាមនោះទេ។ ប៉ុន្តែ វាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរយើងធ្ងន់ធ្ងរណាស់។ ចំណែកឯសភាពការណ៍នៅតាមព្រំដែន គឺធម្មតាទេ»។
លោក អ៊ំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារប្រាប់ថា ស្នូរផ្ទុះនោះជាយន្តហោះចារកម្មគ្មានមនុស្សបើក។ ក្រុមការងារកំពុងតែប្រមូលបំណែកនិងបូកសរុប៕
No comments:
Post a Comment