Wednesday, January 15, 2020

បំណែកធ្រូន/ដ្រោនធ្លាក់ ព្រះវិហារ ២០១៤

កងយោធពលភូមិន្ទថៃ តាមប្រភពពី Drone Database ថាមានបំពាក់ដ្រោនដូចខាងក្រោមនេះ 👉 កន្លងមក ប្រទេសជិតខាងកម្ពុជា ធ្លាប់គំរាមធ្វ់ើសង្រ្គាម យន្តហោះទំនើបៗ👈 សង្រ្គាម អេឡិចត្រូនិច👈 និងក៍ ធ្លាប់់ប្រទៈឃើញមាន៖
  1. ចលនា Degar ដេហ្គា ការបង្ហោះដ្រូន នៅ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឆ្នាំ ២០២៣ 👉
  2. ការធ្លាក់ ដ្រួននៅ កោះកុងឆ្នាំ ២០២០👈 
  3. ការធ្លាក់ នៅខេត្តស្ទឹងត្រែង ឆ្នាំ ២០១៩ 👈  
  4. ការធ្លាក់ ឆ្នាំ ស្រយ៉ង់គូលេន ឆ្នាំ ២០១៨ 👈 
  5. ការធ្លាក់ នៅភ្នំគូន  ជាំក្សាន្ត ព្រះវិហារ ឆ្នាំ ២០១៤ 👈
  6.  ការធ្លាក់ ព្រះវិហារ ឆ្នាំ ២០១១ 👈
  7. ការធ្លាក់ នៅខេត្តកោះកុង ឆ្នាំ ២០១០👈 
ដែលទាមទារ ខ្ញុំបាទ រៀបចំធ្វើជា ទិន្ធន័យចំហរនេះឡើងដើម្បីងាយ រក្សា ផ្សព្វផ្សាយ។
  1. Searcher Mk 2 IAI Israel II 2001 4 Army 👉
  2. Hermes 4502 Elbit Systems Israel II 2018 4 Army 👉
  3. Aerostar3 Aeronautics Israel II 2011 22 Airforce 👉
  4. Dominator4 Aeronautics Israel III 1+Army 👉
  5. Narai 3.05 NRDO Thailand I 2019 80 Navy 👉
  6. RQ-11 Raven6 AeroVironment USA I 2010 36 (12) Army 👉
  7. Shark 27 DTI Thailand I 2015 Air Force 👉
  8. U-1 Sky Scout8 RV Connex Thailand I 2017 Air Force 👉
  9. 21st Aviation Battalion, Army Aviation Center (กองพันบินที่ 21, ศูนย์ การบินทหารบก ) Army Aviation Center, Lopburi P Searcher Mk 2, Hermes 450 2017 (Army) 👉
  10. 404th Squadron, 3rd Air Division, 4th Air Wing10 404 กองบิน, กอง บิน 4 Takhli Air Force Base D AeroStar, Tiger Shark II, Sky Scout 2011 (Airforce) 👉
᷾👉👉👉👉👉👉👉👉👉👉👊👉👈👈👈👈👈👈👈👈👈👈
 08/12/2014​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ការ​បំផ្ទុះ​យន្តហោះ Drone នៅ​តំបន់​ប្រាសាទ​ព្រះវិហារ
អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​អះអាងថា​សម្លេង​ផ្ទុះ​ពីលើ​អាកាស​កាលពី​ថ្ងៃអាទិត្យ​គឺជាការ​បំផ្ទុះ​យន្តហោះ​គ្មាន​មនុស្ស​បើក Drone ដែលមាន​សម្លេង​ឮ​ខ្លាំង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ទេ។ សម្លេង​ផ្ទុះ​ដែល​ធ្លាក់​បំណែ​កនៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះ​វិហារ​លើកទី៤នេះ មិនត្រូវ​បាន​បញ្ជាក់​ច្បាស់​លាស់​ថា​ជា​ទង្វើ​របស់​អ្នកណា ហើយ​ក្នុង​គោល​បំណង​អ្វីនោះ​ទេ ដោយ​ជំនាញ​កំពុង​តែ​ធ្វើ​ការ​ស្រាវ​ជ្រាវ។ គិត​ទាំង​ការផ្ទុះ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី៧ធ្នូ​ម្សិលមិញ​មួយទៀត គឺជា​ លើក​ទី​៤​ ហើយ​ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅលើ​តំបន់​ប្រាសាទ​ព្រះ​វិហារ។ក៏ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​គ្រាន់​តែ​បាន​ដើរ​ប្រមូល​បំណែក​លោហៈ​យក​ទៅ​ទុក​ស្រាវជ្រាវ​ប៉ុណ្ណោះ មិន​មាន​ការ​ប្រកាស​ឲ្យ​ដឹង​ថា​ជា​ប្រភេទ​ឧបករណ៍​អ្វី ហើយ​គេ​បំផ្ទុះ​ក្នុង​គោល​បំណង​អ្វី?

លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖«យើង​គ្រាន់តែ​ដឹងថា​ស្នូរ​ផ្ទុះ​នោះ​គឺជា​ការ​បំផ្ទុះ​យន្តហោះ គ្មាន​មនុស្ស​បើក Drone។ ដោយឡែក​ចំពោះ​ថា តើ​ហេតុការណ៍​នោះ ជា​ស្នាដៃ​របស់​យោធា ឬ​ស៊ីវិល ហើយ​គេ​ធ្វើ​ក្នុង​គោលបំណង​អ្វី ជំនាញ​របស់​យើង​កំពុងតែធ្វើការ​ស្រាវជ្រាវ»។

លោក ផៃ ស៊ី​ផាន បន្តថា​ប្រភេទ​យន្តហោះ Drone នោះ ជាទូទៅ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គម្រោង​៣​ផ្សេង​គ្នា​គឺ ប្រើប្រាស់​សម្រាប់​វិស័យ​យោធា បំរើ​ដល់​ការសិក្សា​អំពី​រ៉ែ និង ឬក៏​ជា​គម្រោង​ថត​ពីលើ​អាកាស​ក្នុង​ការថត​ជា​លក្ខណៈ​ឯកជន។

ទោះជា​យ៉ាងណាក៏ដោយ​គេ​នៅ​មិនទាន់​ដឹង​ពី​ប្រភព​ច្បាស់លាស់​នៅឡើយ​ទេ ដោយសារ​នៅលើ​បំណែក​​ដែល​រាយប៉ាយ ធ្លាក់​ទៅលើ​ដី​នោះ​ពុំមាន​លេខ ឬ​សញ្ញា​ណាមួយ​ជាការ​កត់សម្គាល់​ឡើយ។ តែ​អ្នកនាំពាក្យ​រូបនេះ​បាន​ផ្តោត​ចំណាប់អារម្មណ៍​ទៅលើ​ដំបន់​នោះ​ស្ថិត​នៅក្បែរ​ខាង​ប្រទេស​ថៃ និង​ស្វែងរក​ប្រភព​ពិតប្រាកដ មុននឹង​ចេញ​សេចក្តីថ្លែងការណ៍។

សូម​បញ្ជាក់​ថា​កាលពី​ព្រឹក​ថ្ងៃអាទិត្យ មាន​សម្លេង​ផ្ទុះ​បន្តបន្ទាប់​គ្នា​យ៉ាងខ្លាំង​នៅលើ​អាកាស​ចំនួន ២ដង ក្នុង​ចំណុច​ភូមិ​ស្វាយជ្រុំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ធ្វើ​ឲ្យ​មនុស្សម្នា​ផ្អើល​គ្រប់គ្នា ហើយ​ធ្វើ​ឲ្យ​បំណែក​លោហៈ​រាយប៉ាយ​ចំនួន៥កន្លែង​ផ្សេងគ្នា ក៏ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ឬក៏​មានការ​ខូចខាត​អ្វី​ឡើយ។ការផ្ទុះ​នេះ​ត្រូវគេ​មើលឃើញថា​មិនមាន​អ្វី​ខុសគ្នា​ពី​ការ​ផ្ទុះ​មុនៗនោះទេ៕

December 8, 2014 យន្តហោះ​គ្មាន​អ្នកបើក​របស់​ថៃ​ផ្ទុះ​លើ​ខេត្ត​ព្រះវិហារ
By Saing Soenthrith December 8, 2014
វរសេនីយ៍ត្រី ឈួ ប៊ុនសុង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​បាន​កើត​ឡើង​នៅ​ម៉ោង​១០​និង​៤៣​នាទី​ព្រឹក ហើយ​រហូត​មកដល់​ពេល​នេះ បំណែក​ខ្លះ​ក្នុង​ចំណោម​បំណែក​៩​ផ្ទាំង​ដែល​គេ​រក​ឃើញ និង​មាន​ប្រវែង​ជាង​មួយ​ម៉ែត្រ​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹកដី​ខ្មែរ​ឆ្ងាយ​ពី​ព្រំដែន​ថៃ​ដល់​ទៅ​១៨​គីឡូម៉ែត្រ។

លោក​បាន​និយាយ​ថា “យើង​បាន​ចំណាយ​ពេល​បួន​ម៉ោង​រក​បំណែក​យន្តហោះ​គ្មាន​អ្នក​បើកបរ ដែល​បាន​ផ្ទុះ​នៅ​ថ្ងៃ​នេះ ហើយ​យើង​បាន​រក​ឃើញ​បំណែក​ចំនួន​ពីរ​នៅភូមិ សាឯម​ខាង​ជើង​ និង​៧​បំណែក​ទៀត​នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេជោ ប៉ុន្តែ​គ្មាន​អ្នកភូមិ​ណា​ម្នាក់​បាន​រង​របួស​ទេ”។

វរសេនីយ៍​ឯក ពេជ្រ ស៊ិនហ៊ួត មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​បញ្ជាក់​អំពី​ការ​ផ្ទុះ​យន្តហោះ​គ្មាន​អ្នកបើក​របស់​ថៃ​លើ​ប្រទេស​កម្ពុជា និង​បាន​និយាយ​ថា វាជា​ការ​ធ្លាក់ ឬ​ផ្ទុះ​លើក​ទី​៤​​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​ក្នុង​ខេត្ត​ព្រះវិហារ ដែល​លោក​អាច​ចាំ​បាន។

អ្នក​នាំ​ពាក្យ​កងទ័ព​ថៃ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​ពន្យល់​បាន​ឡើយ។ ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ បាន​ផ្ទុះ​អាវុធ​រយៈ​ពេល​ខ្លី​ជាច្រើន​លើក ប៉ុន្តែ​ជា​ការ​ប្រយុទ្ធ​ដែល​បាត់បង់​ជីវិត​ពាក់ព័ន្ធ​នឹង​ទឹកដី​មាន​ជម្លោះ​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខេត្ត​ព្រះវិហារ​ជាប់​ប្រទេស​ថៃ។

ព្រំដែន​នេះ​នៅ​តែ​មាន​ជម្លោះ ប៉ុន្តែ​បាន​ស្ងប់​ស្ងាត់​វិញ​ ចាប់តាំងពី​កើត​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ចុងក្រោយ​នៅ​ឆ្នាំ​២០១១​មក៕មានិត

10:19 AM 08.12.2014 : យន្តហោះគ្មានមនុស្ស បើករបស់ថៃ ផ្ទុះធ្លាក់នៅតំបន់ ប្រាសាទព្រះវិហារ
ភ្នំពេញ៖ យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ដែល សមត្ថកិច្ចអះអាងថាជារបស់ថៃនោះ បានផ្ទុះធ្លាក់នៅតំបន់ ប្រាសាទព្រះវិហារ។ ការផ្ទុះធ្លាក់យន្តគ្មានមនុស្ស បើករបស់លើទឹកដីកម្ពុជា ជាពិសេសនៅតំបន់ប្រាសាទព្រះ កន្លែងធ្លាប់មានជម្លោះនេះ ជាករណីទី៣ ហើយ តែគេមិនដែលឃើញភាគីថៃចេញបកស្រាយ ពន្យល់ពីមូលហេតុ ឡើយ។

មន្រ្តីយោធាកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅវេលាម៉ោង ប្រមាណ ៩ និង៤៥នាទីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤នេះ យន្តហោះបញ្ជា គ្មានអ្នកបើកបរបានផ្ទុះធ្លាក់នៅតំបន់ប្រា សាទព្រះវិហារ។ ក្រោយហេតុការណ៍នេះ មន្រ្តីយោធាជាន់ខ្ពស់របស់កម្ពុជានៅតំបន់ប្រាសាទព្រះវិហារ បានចុះ ត្រួតពិនិត្យភ្លាមៗ និងរកឃើញបំណែកយន្តហោះ ចំនួន ៦បំណែកនៅកន្លែងខុសៗគ្នា ក្នុងនោះមួយបំណែករកឃើញនៅខាងក្រោយវត្តកែវសិក្ខាគិរីស្វារៈ មួយបំណែកនៅលើភ្នំតាថាវ មួយបំណែកនៅក្រោយភ្នំតាថាវ មួយនៅភូមិអភិវឌ្ឍន៍សម្តេចតេជោ មួយបំណែកនៅតាមផ្លូវទៅត្រពាំងប្រាសាទ និងមួយបំណែកទៀត តំបន់ស្វាយ ជ្រុំ។

មន្រ្តីយោធាមិនទាន់បញ្ជាក់លំអិតជុំវិញហេតុការណ៍នេះនៅឡើយទេ ហើយក៏មិនទាន់ទាក់ទងសាក​សួរព័ត៌មានពី ភាគីថៃនោះដែរ។

ហេតុការផ្ទុះឆេះយន្តហោះគ្មានមនុស្សបើករបស់ថៃ នៅលើទឹកដីកម្ពុជា ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារ ដែលកម្ពុជា-ថៃ ធ្លាប់មានជម្លោះយ៉ាងស្រួចស្រាល បានកើតមានចំនួន ៣លើកហើយ គិតតែលើកនេះផងដែរ។ តែការធ្លាក់នេះ គេមិនដែលបានឃើញភាគីថៃ ចេញមកទទួលស្គាល់នូវសកម្មភាពរបស់ខ្លួន ឬបញ្ជាក់ពីមូលហេតុ នោះឡើយ៕

2014-12-07 ដោយ ហង្ស សាវយុត បំណែក​លោហៈ​ជា​ច្រើន​ផ្ទាំង​​ធ្លាក់​​​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ កម្លាំង​ប៉ូលិស​និង​ទាហាន​ដែល​ប្រចាំ​ការពារ​ព្រំដែន​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ កំពុង​នាំ​គ្នា​ដើរ​រើស​បំណែក​លោហធាតុ​​ជា​ច្រើន​ផ្ទាំង​យក​មក​ពិនិត្យ បន្ទាប់​ពី​គេ​ឮ​សូរ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​នៅ​​​លើ​មេឃ ហើយ​មាន​​បន្ទះ​លោហៈ​ធ្លាក់​ចុះ​មក ប៉ុន្តែ​មិន​មាន​មនុស្ស​ជិះ​នោះ​ទេ។

​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ ដែល​ជា​អ្នក​គ្រប់គ្រង​យោធា​ខ្មែរ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹក​ មាន​ប្រសាសន៍​ថា ហេតុការណ៍​នោះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង ១០ និង ៤៥​នាទី​ព្រឹក ថ្ងៃ​អាទិត្យ ទី​៧ ខែ​ធ្នូ។

លោក​ឧត្ដមសេនីយ៍ ស្រី ឌឹក ឱ្យ​ដឹង​ថា បំណែក​លោហៈ​ជា​ច្រើន​ផ្ទាំង​បាន​ធ្លាក់​ចុះ​ពី​លើ​មេឃ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ភូមិសាស្រ្ត​អតីត​ ភូមិ​ស្វាយជ្រុំ និង​ភូមិ​ធម្មជាតិ​សម្ដេច​តេជោ នៃ​ឃុំ​ស្រអែម​ ស្រុក​ជាំក្សាន្ត៖ «យន្តហោះ​អត់​មនុស្ស​បើក តូច​សម្រាប់​ថត​ហ្នឹង វា​ធ្លាក់​រាយ​ប៉ាយ​ពេញ។ បង​ប្អូន​កំពុងតែ​ដើរ​រើស។ រាយ​ពេញ​តែ​ហ្នឹង ហើយ​យើង​កំពុង​ដើរ​ប្រមូល ដើរ​ពិនិត្យ»។

ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០១០​ បន្ទាប់​ពី​​កម្ពុជា មាន​ទំនាស់​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​ជាមួយ​ថៃ មក គឺ​សំឡេង​ផ្ទុះ​ខ្លាំង​នៅ​លើ​មេឃ ហើយ​មាន​បំណែក​លោហធាតុ​ធ្លាក់​ចុះ​មក​ក្នុង​ទឹក​ដី​ខេត្ត​ព្រះវិហារ ធ្លាប់​កើត​មាន​ចំនួន ៣​លើក​​មក​ហើយ៕

 7 December, 2014 យន្តហោះ​គ្មាន​មនុស្ស​បើក ផ្ទុះ​ធ្លា​ក់នៅ​​តំបន់​ប្រាសាទព្រះវិហារ​ទៀតហើយ​ ​ព្រះវិហារ​៖ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​វេលា​ម៉ោង​១០ និង​៤៥ នាទី​ព្រឹក ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៤​នេះ​ដោយសារតែមាន​សំឡេង​ផ្ទុះ​ឮ​យ៉ាងខ្លាំង​ដែល​គេ​សង្ស័យ​ជា​យន្តហោះ​បញ្ជា​គ្មាន អ្នកបើកបរ​បាន​ផ្ទុះ​ធ្លាក់​នៅ​បរិវេណ​តំបន់​ប្រាសាទព្រះវិហារ​។​

​ក្រោយ​ហេតុការណ៍​នេះ មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​កម្ពុជា​នៅ​តំបន់​ប្រាសាទព្រះវិហារ បាន​ចាត់​កម្លាំង ចុះ​ត្រួតពិនិត្យ​ភ្លាមៗ និង​រកឃើញ​បំណែក​លោហធាតុ​យន្តហោះ​ចំនួន ២​បំណែក នៅតាម​ផ្លូវ​ទៅ ត្រពាំង​ប្រាសាទ និង​តំបន់​ស្វាយជ្រុំ​។ មន្ត្រី​យោធា​មិនទាន់​បញ្ជាក់​លំអិត​ជុំវិញ​ហេតុការណ៍​នេះ​នៅ ឡើយ​ទេ ហើយក៏​មិនទាន់​ទាក់ទង​សាកសួរ​ព័ត៌មាន​ពី​ភាគី​ថៃ​នោះដែរ​។​

​មកដល់​វេលា​ម៉ោង​១១ និង​០៥​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ កម្លាំងយោធា ដែល​ប្រចាំការ​នៅ​ចំណុច​ប្រាសាទព្រះវិហារ បាន​រកឃើញ​បំណែក​យន្តហោះ​ដែល​ផ្ទុះ​ធ្លាក់​ចំនួន​២​កន្លែង ដោយ​មួយកន្លែង​រកឃើញ​នៅ​ចំណុច​ជិត​អង្គការ​អេដស៍ ស្ថិត​ក្នុង ភូមិ​កន្ទួត ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​មួយកន្លែង​ទៀត​ត្រូវបាន​កម្លាំងយោធា​រកឃើញ​នៅ​ចំណុច ភូមិ​ស្វាយជ្រុំ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត​។​
គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិត​នៃ​ការផ្ទុះ​ធ្លាក់​យន្តហោះ​នេះ​នៅឡើយ​ទេ ហើយក៏​មិនទាន់​ដឹងថា​យន្តហោះ​ដែល​ផ្ទុះ​ធ្លាក់​ខាងលើនេះ​ជា​យន្តហោះ​ផលិត​នៅ​ប្រទេស​ណា​ដែរ ពេលនេះ​អាជ្ញាធរ​កំពុងតែធ្វើការ​ពិនិត្យ និង​ស្វែងរក​បំណែក​យន្តហោះ​នោះ​ជា​បន្តទៀត​។​

​គួរ​រំលឹក​ផងដែរ​ថា ការធ្លាក់​យន្តហោះ​បញ្ជា​ដោយ​គ្មាន​មនុស្ស​បើក​នៅ​តំបន់​ព្រំដែន​កម្ពុជា ថៃ បានកើត​មាន​ពីរ​បី​លើក​កន្លង​រួចមកហើយ ប៉ុន្តែ​សមត្ថកិច្ច​ប្រទេស​កម្ពុជា​មិនដែលបាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​នោះទេ​៕

No comments:

Post a Comment