២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Tuesday, January 14, 2020

បំណែកដ្រូនធ្លាក់ ខេត្តស្ទឹងត្រែង ២០១៩

កងយោធពលភូមិន្ទថៃ តាមប្រភពពី Drone Database ថាមានបំពាក់ដ្រោនដូចខាងក្រោមនេះ 👉 កន្លងមក ប្រទេសជិតខាងកម្ពុជា ធ្លាប់គំរាមធ្វ់ើសង្រ្គាម យន្តហោះទំនើបៗ👈 សង្រ្គាម អេឡិចត្រូនិច👈 និងក៍ ធ្លាប់់ប្រទៈឃើញមាន៖
  1. ចលនា Degar ដេហ្គា ការបង្ហោះដ្រូន នៅ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឆ្នាំ ២០២៣ 👉
  2. ការធ្លាក់ ដ្រួននៅ កោះកុងឆ្នាំ ២០២០👈 
  3. ការធ្លាក់ នៅខេត្តស្ទឹងត្រែង ឆ្នាំ ២០១៩ 👈  
  4. ការធ្លាក់ ឆ្នាំ ស្រយ៉ង់គូលេន ឆ្នាំ ២០១៨ 👈 
  5. ការធ្លាក់ នៅភ្នំគូន  ជាំក្សាន្ត ព្រះវិហារ ឆ្នាំ ២០១៤ 👈
  6.  ការធ្លាក់ ព្រះវិហារ ឆ្នាំ ២០១១ 👈
  7. ការធ្លាក់ នៅខេត្តកោះកុង ឆ្នាំ ២០១០👈 
ដែលទាមទារ ខ្ញុំបាទ រៀបចំធ្វើជា ទិន្ធន័យចំហរនេះឡើងដើម្បីងាយ រក្សា ផ្សព្វផ្សាយ។
  1. Searcher Mk 2 IAI Israel II 2001 4 Army 👉
  2. Hermes 4502 Elbit Systems Israel II 2018 4 Army 👉
  3. Aerostar3 Aeronautics Israel II 2011 22 Airforce 👉
  4. Dominator4 Aeronautics Israel III 1+Army 👉
  5. Narai 3.05 NRDO Thailand I 2019 80 Navy 👉
  6. RQ-11 Raven6 AeroVironment USA I 2010 36 (12) Army 👉
  7. Shark 27 DTI Thailand I 2015 Air Force 👉
  8. U-1 Sky Scout8 RV Connex Thailand I 2017 Air Force 👉
  9. 21st Aviation Battalion, Army Aviation Center (กองพันบินที่ 21, ศูนย์ การบินทหารบก ) Army Aviation Center, Lopburi P Searcher Mk 2, Hermes 450 2017 (Army) 👉
  10. 404th Squadron, 3rd Air Division, 4th Air Wing10 404 กองบิน, กอง บิน 4 Takhli Air Force Base D AeroStar, Tiger Shark II, Sky Scout 2011 (Airforce) 👉
᷾👉👉👉👉👉👉👉👉👉👉👊👉👈👈👈👈👈👈👈👈👈👈
May 23, 2019 ផ្ទុះ​យន្តហោះ​អត់​មាន​មនុស្ស​បើក ធ្លាក់នៅ​ព្រំដែន​កម្ពុជា-​ឡាវមាន​ករណី​ផ្ទុះ​យន្តហោះ​អត់​មាន​មនុស្ស​បើកធ្លាក់​មក​លើ​ដី​នៅ​ព្រំដែន​កម្ពុជា​-ឡាវ ចំណុចខាងក្រោយ​ប៉ុស្តិ៍ នគរបាល រដ្ឋបាល ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្តស្ទឹងត្រែង​នា​វេលា​ម៉ោង ៦ព្រឹក ថ្ងៃទី ២៣ ខែ​ឧសភា ឆ្នាំ ២០១៩ ​។ករណីផ្ទុះពីលើ​អាកាស គេ​បាន​សង្កេតឃើញមាន​បំណែក សារ​ធាតុដែក ធ្លាក់​រាយប៉ាយនៅ​ជុំវិញព្រំដែនចម្ងាយប្រហែល​បួន​គីឡូ​ម៉ែត្រ ខណៈ​នេះ នគរបាលរដ្ឋបាល​ប៉ុស្តិ៍ ឃុំ​អូរ​ស្វាយ ប្រមូល​មកទុក​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ ។​ ​បើតាមប្រភពពីសមត្ថកិច្ចនៅតាមព្រំដែនបាននិយាយថា កាលពីព្រលឹមស្រា​ងៗមានឮសូរសំឡេងដូចជាផ្គរ​លាន់ប្រដេញគ្នានៅលើ ផ្ទៃមេឃ បន្ទាប់មក ក៏មានបំណែកដែកធ្លាក់មកលើផ្ទៃដីនៅចំណុចភូមិខាងលើដែលធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ ។ សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់​ពីមានបំណែកធ្លាក់មកលើដី កម្លាំងរបស់សមត្ថកិច្ចបានធ្វើការប្រមូលវត្ថុតាងដែលធ្លាក់នៅពាសពេញដីដែលមានបំណែកជាច្រើន ត្រូវបានប្រមូលយកមកទុកដើម្បីរៀបចំត្រួតពិនិត្យ និងរាយការណ៍ជូនថ្នាក់លើ​។ បំណែកទាំងនោះ យើងមិនទាន់ដឹងថា ជាបំណែកអ្វីច្បាស់លាស់នៅឡើយទេ ។ កំពុងតែប្រមូលយកមករក្សាទុក ដើម្បី ត្រួតពិនិត្យ ទៅតាមបច្ចេកទេសឲ្យដឹងថា បំណែកនោះជាបំណែកអ្វី បច្ចុប្បន្នកំពុងរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយ រង់ចាំជំនាញសមត្ថកិច្ច ត្រួតពិនិត្យ ៕​ ដោយ​៖​កូឡាប​

May 23, 2019  (ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការខេត្តស្ទឹងត្រែង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីធ្លាក់បំណែកដែកមួយចំនួន នៅចំណុចព្រំដែនកម្ពុជា-ឡាវ ក្នុងទឹកដីខេត្តស្ទឹងត្រែង ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។ បើតាម លោកស្នងការ បំណែកដែកទាំងនោះធ្លាក់លើទឹកដីកម្ពុជា នៅចំណុច (0608105-1533936) ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង តិចតួចប៉ុណ្ណោះ ប៉ុន្តែធ្លាក់នៅលើទឹកដីឡាវ ក្នុងខេត្តអាតាពើមានចំនួនច្រើន។ លទ្ធផលនៃការស្រាវជ្រាវយ៉ាងណានោះ លោកនឹងជម្រាបជូនពេលក្រោយទៀត។ ពលរដ្ឋដែលនៅតំបន់ជិតនោះ បានលឺសំឡេងផ្ទុះ មុននឹងឃើញធ្លាក់បំណែកដែកនេះ។ សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ក៏មានករណីធ្លាក់បំណែកដែក នៅជិតតំបន់ ប្រាសាទព្រះវិហារផងដែរ៕

ចេញផ្សាយ ថ្ងៃទី24 ខែឧសភា ឆ្នាំ2019 មានការ​អះអាងថា សំឡេង​ផ្ទុះ លើ​អាកាស និង​បំណែក​អំបែង​ធ្លាក់​រាយប៉ាយ នៅ​ព្រំដែន​ខេត្តស្ទឹងត្រែង ជា​យន្តហោះ​ដ្រូ​ន (​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ មានការ​អះអាងថា សំឡេង​ផ្ទុះ លើ​អាកាស និង​បំណែក​អំបែង​ធ្លាក់​រាយប៉ាយ នៅ​ព្រំដែន​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩ គឺជា​យន្តហោះ​ដ្រូ​ន​។ នោះ​គឺជា​ដ្រូ​ន​គំរូ​ចុងក្រោយ​បំផុត ដែលមាន​សមត្ថភាព អាច​កម្ទេច ឬ​បំផ្លាញ​ខ្លួនឯង​ចោល នៅពេលណា​ចេញផុត​ពីរ​យៈ​ចម្ងាយ​មួយ លែង​បញ្ជា​បាន ដើម្បី​កុំអោយ​គេ​រក​ប្រភព​ឃើញ​។​

​ករណីនេះ ខាង​ខេត្ត និង​តំបន់​ប្រាសាទព្រះវិហារ មាន​ផ្ទុះ​នៅលើ​អាកាស​ជាច្រើន​ដង​ដែរ ហើយ​សំឡេង​ផ្ទុះ​ខ្លាំង​ដូចគ្នា តែមាន​បំណែក​ច្រើន ហើយ​ផ្ទាំង​ធំៗ​ជាង​នេះ​។ នេះ​ប្រហែលជា​លើក​ទី​១ សម្រាប់​ខេត្តស្ទឹងត្រែង ដែលជា​ខេត្ត​ភូមិ​ផង​របង ជាមួយ​ប្រទេសជិតខាង​។​

​ការលើកឡើង​ខាងលើនេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ បាន​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង មាន​សំឡេង​ផ្ទុះ​លើ​អាកាស ធ្វើ​ឲ្យ​មានការ​ផ្ញា​ក់​ផ្អើល​ទាំង​ព្រឹក​ព្រលឹម ស្រាប់​តែមាន​បំណែក​អំបែង​ធ្លាក់​រាយប៉ាយ​។ ហេតុការណ៍​នោះ បានកើត​ឡើង នៅ​ព្រឹក​វេលា​ម៉ោង ៥:០០​នាទី ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​ឃុំ​អូ​ឃុំ​អូ​ស្វាយ និង​ឃុំ​ព្រះ​រំ​គិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ បំណែក​ជាច្រើន​នោះ ដូចជា​មិន​ប្រា​កថា​ជា​បំណែក​អ្វី​នោះទេ​។​

​លោកនាយ​ប៉ុស្តិ៍​ឃុំ​អូរ​ស្វាយ លោក ហម សាវ៉ន បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩ ថា នៅវេលា​ម៉ោង ៥​ជាង​ព្រឹក មាន​សំឡេង​ផ្ទុះ​ពីរ​លើ​អាកាស មាន ៣​តង់ លាន់​រង្គើ​ដី ធ្វើ​ឲ្យ​មានការ​ផ្ញា​ក់​ផ្អើល​ទាំង​ព្រឹក ក្រោយមក ក៏មាន​បំណែក​ធ្លាក់​រាយ​ពាយ ក្នុង​ឃុំ​អូរ​ស្វាយ និង​ឃុំ​ព្រះ​រំ​គិល ជាច្រើន​បំណែក ធំ​តូច នៅតាម​ភូមិ​មួយចំនួន​។​

​លោក​បន្តថា ក្នុង​ហេតុការណ៍​មាន​សំឡេង​ផ្ទុះ ឮ​ឡើង​សំឡេង ៣​តង់​ផ្ទួនៗ​គ្នា និង​ធ្លាក់​មកដល់​ដី​នេះ តែ​នៅ​ពុំទាន់​បានដឹង​ច្បាស់​ថា ជា​បំណែក​យន្តហោះ​ផ្ទុះ ឬក៏​ផ្គា​យ​រណប និង​ជា​យានអវកាស​នោះទេ ឬ​នេះ​ជា​បាតុភូត ក្រោយពី​មេឃ​ភ្លៀង​មួយ​មេ​ធំ លាយ​លំ​ជាមួយនឹង​ខ្យល់ក​ន្ទ្រា​ក់ និង​រលឹម​ផង​នោះ នៅ​យប់​ថ្ងៃទី​២២ ខែឧសភា​។ ឬ​ជាការ​សាកល្បង​របស់​អ្នកវិទ្យាសាស្ត្រ ហើយក៏​ពុំមាន​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស ឬ​សត្វពាហនៈ និង​ខូចខាត​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះឡើយ​៕​

ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ សំឡេង​ផ្ទុះ​​​លាន់​កក្រើក​​​ព្រំដែន​កម្ពុជា​-​ឡាវ…អាចជាយន្តហោះ​គ្មាន​មនុស្ស​បើក ខេត្តស្ទឹងត្រែង ៖ សំឡេង​ផ្ទុះ​មួយ​នៅ​លើ​ផ្ទៃមេឃ​បាន​លាន់ឮ​កក្រើក​លើ​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ព្រោះ​មិនដឹង​ថា ​ជា​ហេតុការណ៍​អ្វី​កើតឡើង​នោះ​ទេ ។ ក្រោយ​ស្នូរ​ផ្ទុះ​កក្រើក​នៅ​លើ​មេឃ​នោះ​ ក៏​មាន​បំណែក​ដែក​ជា​ច្រើន បាន​ជ្រុះ​ធ្លាក់​មក​បន្តបន្ទាប់ តែ​សំណាងល្អ មិន​ធ្លាក់​ចំ​មនុស្ស​បង្ក​ឱ្យ​មាន​អ្នក​រង​គ្រោះ​ឡើយ ។ ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ឧសភា នៅ​តំបន់​បណ្តោយ​ព្រំដែន​កម្ពុជា​-​ឡាវ នៅ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​សៀម​ប៉ា​ង ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យខេត្តស្ទឹងត្រែង ។ សំឡេង​ផ្ទុះ​នេះ​ ត្រូវ​គេ​សង្ស័យ​ថា អាច​មក​ពី​ផ្ទុះ​យន្តហោះ​គ្មាន​មនុស្ស​បើក ហើយ​បាន​ធ្លាក់​បំណែក​មក​លើ​ដី ។ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ប្រមូល​បាន​បំណែក​ពី​ការ​ផ្ទុះ​នេះ​ជា​ច្រើន ។ជុំវិញ​សំឡេង​ផ្ទុះ​លាន់​លើ​អាកាស​ផ្អើល​ទាំង​ព្រឹក​ព្រលឹម​នេះ មិន​ទាន់​មាន​សមត្ថកិច្ច​ណាមួយ​ហ៊ាន​អះអាង​ថា មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។ ប៉ុន្តែ​ប្រភព​រាយការណ៍​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ឡាវ​ក៏​បាន​ជូនដំណឹង​មក​អាជ្ញាធរ និង​សមត្ថកិច្ច​កម្ពុជា​ថា សំឡេង​ផ្ទុះ​នោះ​ គឺជា​យានអវកាស​របស់​ប្រទេស​ចិន​ហោះ​ឡើង​លើ​អាកាស ហើយ​បាន​ផ្ទុះ​ជា​បំណែកធ្លាក់មក​លើ​ខេត្ត​៥ នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ឡាវ ពិសេស​ក្នុង​ខេត្ត​អត្ត​ពើ និង​ធ្លាក់​ឆ្លង​ចូល​មក​ខេត្ត​របស់​កម្ពុជា ​ជាប់​ព្រំដែន​ប្រទេស​ឡាវ​ផង​ដែរ ។សម្រាប់​ហេតុការណ៍​ផ្ទុះ​លើ​អាកាស​បែប​នេះ បើ​និយាយ​ពី​ខេត្តព្រះវិហារ​វិញ ធ្លាប់​បាន​កើតឡើង​ច្រើន​លើក​មក​ហើយ​ដែល​រហូត​ដល់​ពេល​នេះ​នៅ​តែ​មិនដឹង​ថា​ជា​បំណែក​អ្វី​នោះ​ទេ ហើយ​មាន​តែ​ការ​សន្និដ្ឋាន​ថា ជា​បំណែក​យន្តហោះ​គ្មាន​មនុស្ស​បើកបរ ។

No comments:

Post a Comment