កងយោធពលភូមិន្ទថៃ តាមប្រភពពី Drone Database ថាមានបំពាក់ដ្រោនដូចខាងក្រោមនេះ 👉 កន្លងមក ប្រទេសជិតខាងកម្ពុជា ធ្លាប់គំរាមធ្វ់ើសង្រ្គាម យន្តហោះទំនើបៗ👈 សង្រ្គាម អេឡិចត្រូនិច👈 និងក៍ ធ្លាប់់ប្រទៈឃើញមាន៖
- ចលនា Degar ដេហ្គា ការបង្ហោះដ្រូន នៅ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឆ្នាំ ២០២៣ 👉
- ការធ្លាក់ ដ្រួននៅ កោះកុងឆ្នាំ ២០២០👈
- ការធ្លាក់ នៅខេត្តស្ទឹងត្រែង ឆ្នាំ ២០១៩ 👈
- ការធ្លាក់ ឆ្នាំ ស្រយ៉ង់គូលេន ឆ្នាំ ២០១៨ 👈
- ការធ្លាក់ នៅភ្នំគូន ជាំក្សាន្ត ព្រះវិហារ ឆ្នាំ ២០១៤ 👈
- ការធ្លាក់ ព្រះវិហារ ឆ្នាំ ២០១១ 👈
- ការធ្លាក់ នៅខេត្តកោះកុង ឆ្នាំ ២០១០👈
- Searcher Mk 2 IAI Israel II 2001 4 Army 👉
- Hermes 4502 Elbit Systems Israel II 2018 4 Army 👉
- Aerostar3 Aeronautics Israel II 2011 22 Airforce 👉
- Dominator4 Aeronautics Israel III 1+Army 👉
- Narai 3.05 NRDO Thailand I 2019 80 Navy 👉
- RQ-11 Raven6 AeroVironment USA I 2010 36 (12) Army 👉
- Shark 27 DTI Thailand I 2015 Air Force 👉
- U-1 Sky Scout8 RV Connex Thailand I 2017 Air Force 👉
- 21st Aviation Battalion, Army Aviation Center (กองพันบินที่ 21, ศูนย์ การบินทหารบก ) Army Aviation Center, Lopburi P Searcher Mk 2, Hermes 450 2017 (Army) 👉
- 404th Squadron, 3rd Air Division, 4th Air Wing10 404 กองบิน, กอง บิน 4 Takhli Air Force Base D AeroStar, Tiger Shark II, Sky Scout 2011 (Airforce) 👉
᷾👉👉👉👉👉👉👉👉👉👉👊👉👈👈👈👈👈👈👈👈👈👈
25 តុលា 2018 បំណែកដែកធ្លាក់ពីលើអាកាសនៅខេត្តព្រះវិហារ សង្ស័យថាជាបំណែកយន្តហោះស៊ើបការគ្មានមនុស្សបើក បំណែកដែក បានធ្លាក់មកលើដីនៅជិតតំបន់ប្រាសាទព្រះវិហារ បន្ទាប់ពីគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងនៅលើអាកាស។ ហេតុការណ៍ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ទាហាន និងប្រជាពលរដ្ឋនៅតំបន់នោះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៦ព្រឹក ថ្ងៃទី២៥ ខែតុលានេះ។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ [ខ្លីៗ] នៅមុននេះបន្តិចថា ពិតជាមានករណីផ្ទុះ និងធ្លាក់បំណែកដែកពីលើអាកាសនៅជិតតំបន់ប្រាសាទព្រះវិហារពិតប្រាកដមែន។ លោកបញ្ជាក់ថា បំណែកដែលធ្លាក់នោះ អាចជាបំណែកដ្រូន ឬយន្តហោះស៊ើបការណ៍គ្មានមនុស្សបើក។ លោកបានបន្តថា ករណីនេះ នៅមិនទាន់សន្និដ្ឋានថាជាករណីអ្វីនៅឡើយទេ ខណៈក្រុមជំនាញ កំពុងតែស្រាវជ្រាវ។ ចំណែកលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏បានឲ្យដឹងដែរថា សមត្ថកិច្ចកំពុងស្រាវជ្រាវតាមដានករណីនេះ ប៉ុន្តែមិនទាន់អាចសន្និដ្ឋានថាជាអ្វីពិតប្រាកដទេ៕
25 តុលា 2018 សមត្ថកិច្ចសង្ស័យបំណែក ដែលរកឃើញនៅខេត្ដព្រះវិហារ ជាយន្ដហោះដ្រូន
ព្រះវិហារៈ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ យិន ចំណាន នៅថ្ងៃទី ២៥ ខែតុលានេះ បានសន្និដ្ឋានជំហានដំបូងថាបំណែកអាលុយមីញ៉ូម និង ជ័រដែលរកឃើញធ្លាក់រាយប៉ាយជាង ១០ បំណែកក្នុងទីតាំងមួយនៅឃុំស្រយង់ស្រុកគូលែនខេត្ដ ព្រះវិហារ នោះគឺជាយន្ដហោះដ្រូន។
លោក យិន ចំណាន បានប្រាប់ភ្នំពេញបុស្ដិ៍ថា៖ «ការសន្និដ្ឋានរបស់យើងនេះគឺគិតថាប្រហែលជាបំណែកយន្ដហោះដ្រូនអីហើយ។ ជាការសន្និដ្ឋានប្រហែលមានគេបង្ហោះធ្វើអី ហើយបំណែកនេះជាបំណែកដ្រូនដែលគេបង្ហោះនោះ ព្រោះបើតាមរូបភាពដែលយើងប្រមូលបានគឺមិនសូវធំទេ»។ លោកបានឲ្យដឹងថា ក្រៅពីបំណែកអាលុយមីញ៉ូមនិងជ័រ សមត្ថកិច្ចនៅមិនទាន់ប្រមូលបានអ្វីផ្សេងទៀតទេ។ ប៉ុន្ដែនៅកំពុងបន្ដស៊ើបអង្កេតបន្ថែមទៀត។ លោក ចាន់ កិត្យា នាយប៉ុស្ដិ៍ឃុំស្រយង់ដែលបានចុះប្រមូលបំណែកទាំងនេះផ្ទាល់បានឲ្យដឹងថាការធ្លាក់បំណែកនេះ មិនមានប៉ះពាល់សុវត្ថិភាពពលរដ្ឋទេ។ លោកថា៖«ពេលនេះយើងរកឃើញបំណែកចំនួន១៧ហើយ។ ប៉ុន្ដែយើងកំពុងរុករកបន្ដទៀតនិងប្រមូលព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបន្ថែម»។ បើតាម លោក កិត្យា បំណែកនេះបានធ្លាក់រាយប៉ាយនៅច្រើនកន្លែងក្នុងឃុំស្រយង់ដែលមានទំហំជាង១០គីឡូម៉ែត្រ។ លោកបានបញ្ជាក់ថា៖ «បំណែកដែលយើងប្រមូលបានជាប្រភេទដែកអាលុយមីញ៉ូម (ដែកដឺរ៉ា) ជាប្រភេទដែកស្ដើងៗ និងជ័រ ហើយវាដូចគ្នានឹងបំណែកដែលផ្ទុះ កាលពីឆ្នាំ ២០០៩ គឺមានសភាពដូចគ្នាអ៊ីចឹងដែរ»។ គួរបញ្ជាក់ថា ហេតុការណ៍ដែលសង្ស័យថាផ្ទុះយន្ដហោះដ្រូននេះ បានកើតឡើងកាលពីម៉ោងជាង៦ព្រឹកថ្ងៃទី ២៥ ខែតុលាឆ្នាំ២ ០១៨ ក្នុងភូមិសាស្ដ្រ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ រីឯកាលពីឆ្នាំ២០០៩ក៏មានករណីផ្ទុះធ្លាក់បំណែកបែបនេះដែរក្នុងខេត្ដព្រះវិហារតែមួយ៕
ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៨ ផ្ទុះកក្រើកលើអាកាស…ផ្អើលខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ សំឡេងផ្ទុះលើអាកាសបានលាន់កក្រើកដី កាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃទី២៥ តុលា នៅក្នុងភូមិសាស្ត្រឃុំស្រយង់ ស្រុកគូលែន ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបំណែកដែកដែលទំនងជាយន្តហោះ បានធ្លាក់រាយប៉ាយពេញព្រៃក្នុងភូមិសាស្ត្រឃុំនេះ ។
ប្រជាពលរដ្ឋរស់នៅភូមិស្រយង់បានឲ្យដឹងថា ពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឮសំឡេងផ្ទុះលាន់ឮកក្រើកដីទាំងព្រឹកព្រលឹម ហើយអ្នកខ្លះក៏មានការភ័យខ្លាចដែរ ព្រោះមិនដឹងថា ជាសំឡេងអ្វីដែលផ្ទុះនៅលើមេឃ។
លុះមួយសន្ទុះក្រោយមក ក៏មានលេចឮដំណឹងថា មានបំណែកដែកជាច្រើនបានធ្លាក់រាយប៉ាយតាមភូមិនិងតាមព្រៃ ហើយក៏មានមន្ត្រីសមត្ថកិច្ចទៅពិនិត្យមើល និងប្រមូលយកបំណែកទាំងអស់នោះមករក្សាទុក ដើម្បីឲ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យ ។
តាមលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន នាយសេនាធិការនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា បន្ទាប់ពីមានករណីផ្ទុះនេះ ស្នងការនគរបាលខេត្តបានបញ្ជូនអ្នកជំនាញទៅត្រួតពិនិត្យភ្លាមៗ ដើម្បីប្រមូលយកវត្ថុតាងទាំងអស់នោះមករក្សាទុក ធ្វើការត្រួតពិនិត្យពីប្រភពដែលនាំឲ្យកើតមានការផ្ទុះនេះថា តើមានប្រភពមកពីណា ។
លោកឧត្តមសេនីយ៍បន្ថែមថា នេះជាករណីផ្ទុះយន្តហោះគ្មានមនុស្សបើកបរ ហើយការផ្ទុះបែបនេះមិនមែនជាលើកទី១ឡើយសម្រាប់ខេត្តព្រះវិហារ គឺមាន៣លើករួចមកហើយ និងនៅពេលមានការផ្ទុះគឺស្ថិតនៅលើភូមិសាស្ត្រស្រុកគូលែន២លើក ។
មកដល់ពេលនេះ សមត្ថកិច្ចកំពុងធ្វើការប្រមូលកម្ទេចកម្ទីបំណែកយន្តហោះនេះមិនទាន់រួចរាល់នៅឡើយទេ ។ គួររំឭកថា ករណីផ្ទុះយន្តហោះគ្មានមនុស្សបើកនេះ បានកើតឡើងលើកទី៤ហើយនៅក្នុងទឹកដីនៃខេត្តព្រះវិហារ ដោយក្នុងនោះស្រុកគូលែនជាលើកទី២ហើយ តែពុំមានប៉ះពាល់ ឬបង្កឲ្យប្រជាជនរងរបួសដោយសារតែការធ្លាក់បំណែកយន្តហោះទាំងនោះឡើយ ។
ទោះបីជាបែបណា រហូតមកដល់ពេលនេះទាំងអាជ្ញាធរនិងសមត្ថកិច្ច មិនទាន់អាចសន្និដ្ឋានឱ្យច្បាស់លាស់ថា តើបំណែកទាំងនេះជាអ្វីពិតប្រាកដនោះទេ គ្រាន់តែចាត់ទុកថាជាបំណែកយន្តហោះគ្មានមនុស្សបើកបរ ព្រោះធ្លាប់តែកើតមានកន្លងមក ។សមត្ថកិច្ចជាច្រើននាក់ រួមទាំងប្រជាពលរដ្ឋផង បានស្វែងរកបំណែកដែកដែលធ្លាក់មកលើដីជាច្រើនគោលដៅ ខ្លះធ្លាក់មកលើដីឡូត៍ ខ្លះធ្លាក់ចំដីចម្ការ និងខ្លះទៀតចំដំបូលផ្ទះប្រជាពលរដ្ឋតែម្ដង គឺជាប្រភេទដែកអាលុយមីញ៉ូម ។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកគូលែន លោក ឡាញ់ លីស៊ីវឡេង បានបង្ហាញថា ក្រោយមានសំឡេងផ្ទុះលើអាកាសនេះ ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ បានធ្វើការស្រាវជ្រាវរកបំណែកដែកដែលធ្លាក់នោះក្នុងភូមិសាស្ត្រឃុំស្រយង់ ដោយបានរកឃើញបំណែកយានចំនួន៩កន្លែង ៖
- ១-ចំណុចផ្សារអីថន ស្ថិតក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ឃុំស្រយង់ ចំនួន២ដុំទម្ងន់០,៦០ក្រាម
- ២-ចំណុចដីឡូត៍ផ្ទះរបស់ឈ្មោះ កេន កាន់ ភូមិស្រយង់ជើង ឃុំស្រយង់ ចំនួន១ដុំ ទំហំ០,៩០X០,៨១ ទម្ងន់៧,៥០គីឡូក្រាម
- ៣-លើដំបូលផ្ទះរបស់ឈ្មោះ អុឹម ហាក់ ភូមិស្រយង់ត្បូង ចំនួន១ដុំទម្ងន់១,៣០គីឡូក្រាម ទំហំ១,២៣x៥ហ៊ុន
- ៤-ដីចម្ការរបស់ឈ្មោះ ឃុន មុត ភូមិស្រយង់ត្បូង ទម្ងន់១២គីឡូក្រាម
- ៥-ចំណុចដីឡូត៍របស់ឈ្មោះ អៀម កាក់ ភូមិស្រយង់ជើង ទម្ងន់២គីឡូក្រាម
- ៦-ដីឡូត៍របស់ឈ្មោះ បូ ជី ភូមិស្រយង់ជើង ចំនួន១ដុំ ទម្ងន់១,៥០គីឡូក្រាម
- ៧-ចំណុចជ្រៃក្ងោក ក្នុងចម្ការរបស់ឈ្មោះតាគង់ ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ចំនួន១ដុំ ទម្ងន់៧គីឡូក្រាម
- ៨-ចំណុចខ្នារវាំង ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ក្នុងស្រែរបស់ឈ្មោះ ឌី សិដ្ឋ ចំនួន១ដុំទម្ងន់២,៥០គីឡូក្រាម
- ៩-ចំណុចស្រែផុង ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ក្នុងស្រែរបស់ឈ្មោះ ឃីន តាប់ ចំនួន១ដុំ ទម្ងន់៨គីឡូក្រាម ៕
ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៨ ហេតុការណ៍ចម្លែកផ្ទុះនៅលើអាកាស បន្ទាប់មកមានបំណែកៗដែកធ្លាក់មកដីនៅស្រយង់ ព្រះវិហារ ៖ ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកគូលែនមានការភ្ញាក់ផ្អើលទៅនឹងសំឡេងផ្ទុះឮសូរខ្លាំងគ្រាំងៗពីលើអាកាស ហើយបានស៊ើបសួរតៗគ្នា ទើបដឹងថា មានបំណែកៗដែកយន្តហោះធ្លាក់មកដីកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅឃុំស្រយង់ ស្រុកគូលែន ដោយមិនបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។
ហេតុការណ៍នេះ កើតឡើងជាលើកទីពីរហើយ នៅលើទឹកដីស្រុកគូលែនដូចគ្នាដែលលើកទីមួយកើតទ្បើងនៅឆ្នាំ2012 បន្ទាប់ពីកើតមានជម្លោះព្រំដែនប្រាសាទព្រះវិហារជាមួយភាគីថៃ។ ស្នងការនគរបាលខេត្ត ព្រះវិហារលោកឧត្ដមសេនីយ៍ទោយិនចំណានបានថ្លែងឱ្យដឹងនៅថ្ងៃនេះថាពិតជាមានហេតុការណ៍នេះកើតឡើងប្រាកដមែន ហើយពុំមានបង្កឱ្យមនុស្សណាម្នាក់គ្រោះថ្នាក់នោះទេ។ លោកស្នងការបន្តថា មិនទាន់សន្និដ្ឋានជាបំណែកអ្វីនៅទ្បើយទេ រង់ចាំគណៈកម្មាធិការខេត្តចុះស្រាវជ្រាវសិន។ មុនកើតហេតុលោកបានឮសំឡេងផ្ទុះខ្លាំងហាក់ដូចជាមានចម្ងាយឆ្ងាយពីទីរួមខេត្ត បន្ទាប់មកថ្នាក់ក្រោមបានរាយការណ៍មកភ្លាមៗថា មានបំណែកដែកធ្លាក់ពីលើអាកាសមកដីស្ថិតនៅឃុំស្រយង់ស្រុកគូលែន។ លោកស្នងការនគរបាលខេត្តថ្លែងបញ្ជាក់ថា ខណៈពេលនេះសមត្ថកិច្ចស្រុកគូលែនកំពុងគ្រប់គ្រងបំណែកទាំងនោះយ៉ាងមានសុវត្ថិភាពដើម្បីស្រាវជ្រាវនិងពិសោធន៍។ ហេតុការណ៍នេះកើតទ្បើងជាលើកទីពីរហើយនៅស្រុកគូលែនដែលលើកទីមួយកើតឡើងកាលពីប៉ុន្មានឆ្នាំមុន។ អភិបាលស្រុកគូលែនលោកប៉ាងយៀតបានឱ្យដឹងថា មុនពេលធ្លាក់បំណែកមកដីកាលពីវេលាម៉ោងជាង06ព្រឹកនេះ លោកបានឮសូរសំឡេងផ្ទុះនៅលើអាកាសយ៉ាងទ្រហឹងផ្ទួនៗគ្នា និងសន្និដ្ឋានថា វាអាចជាបំណែកយន្តស៊ើបការណ៍គ្មានមនុស្សបើក។ យ៉ាងណាក៏ដោយគ្មានមនុស្សណាម្នាក់រងគ្រោះថ្នាក់ចំពោះហេតុការណ៍អាក្រក់នេះទេ៕
No comments:
Post a Comment