Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Tuesday, August 13, 2024

បដិវត្តន៍ពណ៍ ស្រីលង្កា ២០១៩

គំរូបដិវត្តន៍ពណ៍លើសកលលោករួមមានដូចជា ៖
  1. បដិវត្តន៍ពណ៍  កូរ៉េខាងត្បូង South Korea
  2. បដិវត្តន៍ពណ៍ ជប៉ុន Japan
  3. បដិវត្តន៍ពណ៍នៅ អូស្រ្តាលី Australia
  4. បដិវត្តន៍ពណ៍ នៅ តៃវ៉ាន់ Taiwan
  5. វេណេហ្សុយអេឡា Venezuela
  6. បដិវត្តន៍ពណ៍ ភូមារ Burma
  7. បដិវត្តន៍ពណ៍ ហុង កុង Hong Kong
  8. បដិវត្តន៍ពណ៍ ស្រីលង្លកា Sri Lanka
  9. បដិវត្តន៍ពណ៍ បាតុកម្ម នៅ អគ្ឡេស United Kongdoms
  10. បដិវត្តន៍ពណ៍ អ៊ុយក្រែន Ukraine 
  11. បដិវត្តន៍ពណ៍ បឹងក្លាដេស Bengladesh 
  12. បដិវត្តន៍ពណ៍ នៅប្រទេសថៃ Thailand 2006
  13. បដិវត្តន៍ពណ៍ នៅ វៀតណាម Vietnam 2014, 2018
  14. បដិវត្តន៍ពណ៍ នៅកម្ពុជា រដ្ឋប្រហារ ឆ្នាំ ១៩៧០ ( ប្រវត្តិ អ៊ិនតាំ ប្រវត្តិ លន់ នល់ ប្រវត្តិ .ហង់្ស ធុនហាក់.. ប្រវត្តិ ចេង ហេងប្រវត្តិ ស៉ឺង ង៉ុកថាញ់ )
  15. បដិវត្តន៍ពណ៍ នៅកម្ពុជា ២០១៣
  16. បដិវត្តន៍ពណ៍ នៅ កម្ពុជា ២០២៤ 
    1. ផែនការធ្វើ បដិវត្តន៍ពណ៍ 
    2. ផែនការកំទេច បដិវត្តន៍ពណ័)
  17. បដិវត្តន៍ពណ៍ យូហ្គោស្លាវី Yugoslavia 
វិបត្តិនៅ ស្រីលង្ការ ទាមទារឲ្យមានការវិភាគបែបវិទ្យាសាស្រ្តយោធាមួយ ដែលសុក្រិត ជាងការវិភាគបែប តស៊ូមតិ ( សម្លេងភាគច្រើនគិតថា អីចឹង គឺជា អ្នកឈ្នះ)។ ស្រីលង្ការ មានប្រជាជន ពុទ្ធសាសនា ៧០%, ឥស្លាម ៩% ហិណ្ឌូ ២,៥% តាមន័យនេះ គឺ ពួក តាមិល​ឬ ទម្មិល មាន ៣ លាននាក់ នៅ ស្រីលង្កា និង ៦៩ លាននាក់នៅ ឥណ្ឌា។ នាយករដ្ឋមន្រ្តី ប្រធានាធិបតី ស្រីលង្កា កាន់សាសនា ព្រះពុទ្ធ ដួច្នេះ សត្រូវក្នុងជួរ សាសនាមានចំនួនច្រើន។ វិបត្តិប្រេងនៅ ស្រីលង្កា គឺ ឥណ្ឌា មិនជួយអន្តរាគមនាំប្រេងចូល ដោយសារ ប្រទេសទាំង ២ មានទំនាស់ព្រំដែន ដែនកោះ ដែនសមុទ្រដែលធ្លាប់មានសង្រ្គាមជាមួយ គ្នា។ ប្រជាជន តាមិល ណាឌូ Tamil NADUនៅ ឥណ្ឌា បង្ខំរដ្ឋាភិបាល ឥណ្ឌាឲ្យ គៀបសង្កត់ធ្វើសង្រ្គាម យកទឹកដី កោះ សមុទ្រពី ស្រីលង្កាមកដាក់ជាទឹកដី ឥណ្ឌា នេះជាហេតុផល ដែលឥណ្ឌាមិនជួយ ស្រីលង្កា នេះជា តួរលេខប្រជាជន តាមិល Tamil Populaton ដែលមាន ១០០០ នាក់ កំពុងរស់នៅកម្ពុជា និង ១,០០០ ០០០ នាក់កំពុងរស់នៅ ភូមារ ដូច្នេះ ជ័យជំនៈ របស់ ក្រុមបាតុករ បក្សប្រឆាំង នៅ ស្រីលង្កា គឺជាជ័យជំនះរបស់ ពួក មូស្លីម ដែលពួកគេ អបអរសាទនៅ កម្ពុជាដែរ ៕
Fresh News  ស្រីលង្កា៖ ក្រុមបាតុករថានឹងបន្តកាន់កាប់គេហដ្ឋានប្រធានាធិបតី និងនាយករដ្ឋមន្ត្រី រហូតដល់មេដឹកនាំទាំង២ ចុះចេញពីតំណែងជាផ្លូវការ

VOA Khmer  📷 AP: កាលពីថ្ងៃពុធ ទី ៦ ខែកក្កដា ប៉ូលិសនៅក្រុង​កូឡុំបូ ប្រទេសស្រីលង្កា បានបាញ់ទឹកដាក់ក្រុមកសិករស្រីលង្កា ដែលបានប្រមូលផ្តុំធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនិងទាមទារឲ្យប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa លាលែងពីតំណែងដោយសារវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស។

The Cambodia Daily Khmer នាយករដ្ឋមន្ត្រី​ស្រោចស្រង់​ជាតិ​នៃ​ប្រទេស​ស្រីលង្កា គឺ​លោក Ranil Wickremesinghe បាន​ប្រកាស​ជា​ផ្លូវការ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា ក្រឡាប់​ហើយ​នៅ​ពេលនេះ។

Chan Born 26 June at 10:19  · វិបត្តិ ស្រីលង្កា៖ ដល់ពេលនេះ បក្សប្រឆាំងកំពុងមានប្រៀបខ្លាំងក្នុងការបង្ករ វឹកវរ ចលាចលសង្គម..កងយោធាបានឈ្នះឆ្នោត តែ បក្សប្រឆាំង នៅតែមាន ឥទ្ធិពល ក្នុងការដណ្តើមអំណាចមកវិញ តាមរយៈ វិបត្តិប្រេងសាំងឡើងថ្លៃ។ ដើម្បីខ្ចីលុយគេ បរទេស ទាមទារ សភា អនុម៏ត្ត តែ បក្សប្រឆាំងជំទាស់ ដូច្នេះ គ្មានថវិការបង្វិល...

Chan Born 23 April 2019  · បច្ចុប្បន្នភាពស្ថានភាពសឹក នៅស្រីលង្កកា៖ ពួកឥស្លាម ប្រកាសទទួលខុសត្រូវ Jamaat al-Tawhid al-Watania group has claimed responsibility for the terrorist attacks carried out in Sri Lanka on Sunday.។ យោងតាមការវិភាគ មូលហេតុនៃការបំផ្ទុះគ្រាប់បែកសំលាប់មនុស្សជាង ៣០០ នាក់ មាន ៣០ ជនជាតិ គឺមកពី ចំហាយជម្លោះ ឥណ្ឌា បាគីស្ថាន។ ឥណ្ឌា ប៉ាគីស្ថាន មានសត្រូវរួម គឺពួកកាន់សាសនាគ្រឹស្ត សំដៅអាមេរិក អគ្លេស ស្បែកស។ ឥណ្ឌា និង ប៉ាគីស្ថាន កំពុងផ្តុំទ័ព ជាង ១ លាននាក់ តាមព្រំដែន ហើយ ស្រីលង្កកា គាំទ្រ ប៉ាគីស្ថាន-និងឆ្នាំ ១៩៨៧ ទ័ពស្រីលង្កា វាយបណ្តេញទ័ពឥណ្ឌា-   ខ្ញុំមិនថាខាង ណាអ្វើធ្វើទេ តែនេះជាល្បិច !!!

Chan Born 30 November 2020  · អង្គការសិទ្ធិសត្វ៖ អង្គការនេះឈ្នះក្តីនៅតុលាការកំពូលនៃប្រទេសបាគីស្ថាន បានបញ្ជូនដំរីដ៍អភ័ព្វដំផុតក្នុងលោក ឈ្មោះក្រវ៉ាន់ មករស់នៅកម្ពុជា តាមជើងយន្តហោះ នៅសៀមរាប នៅថ្ងៃនេះ។ ក្រវ៉ាន់ កាលអាយុ ១ ឆ្នាំ ត្រូវបានរដ្ឋាភិបាលស្រីលង្ការ ធ្វើជា ជំនួន កាដូ ជូនរដ្ឋាភិបាល ប៉ាគីស្ថាន។ លុះឆ្នាំ ១៩៩១ វាបានស្រីស្នេហ៍ មករស់នៅជាមួយ យ៉ាងរីករាយក្នុងជីវិត សម្រាប់ទាក់ទាញភ្ញៀវទេសចរនៅក្នុងសួនសត្វ។ ឆ្នាំ ២០១២ ដំរីញីជាស្រីស្នេហ៍របស់វាឈ្មោះ សាហេលី Saheli បានស្លាប់នៅចំពោះមុខវា តាំងពីពេលនោះមក ក្រវ៉ាន់ សង្ស័យគ្រូពេទ្យសម្លាប់ប្រពន្ធវា វាសំឡឹងរឹងព្យាយាមសម្លាប់គ្រូពេទ្យ សន្តិសុខ...ហេតុដូច្នេះ អាជ្ញាធរចាប់ ក្រវ៉ាត់ ដាក់គុក។ ឆ្នាំ ២០១៥ អង្គការសត្វនឹងមនុស្សរាប់សែនរាក់ធ្វើបាតុកម្មដោះលែង ក្រវ៉ាន់ ដោយចោទ សួនសត្វថារំលោភច្បាប់ សិទ្ធិសត្វអន្តរជាតិ រឿងក្តីចេះតែបន្តរហូត ដល់មាន បញ្ហាកូវីដ ១៩ ទើបតុលាការសម្រេចដោះលែង ក្រវ៉ាន់ ដោយមេធាវី ស្រីលង្ការនិង បាគីស្ថាន សម្រេចយក កម្ពុជា ព្រោះជា មានឧទ្យាន្តជាតិ មិនមែន សួនសត្វ ! និងមានទេសភាព អាកាសធាតុ ប្រហាក់ប្រហែល ស្រីលង្ការ ។ ក្រវ៉ាន់ បានចំណាយពេលរាប់ខែ ដើម្បីហ្វឹកហាត់ ឡើងយន្តហោះ និង ជិះយន្តហោះ ខ្លាចពុល យន្តហោះ ខិខិ !!

Chan Born 24 April 2019  · ស្រីលង្លកា៖ តួរលេខអ្នកស្លាប់ កើនដល់់​៣២១ នាក់។ ពត៍មានហាក់ដូចមានចរិកបំភ្លៃ កែសម្រួល-- ក្រោយពេលកើតហេតុភ្លាមៗ អាជ្ញាធរគ្មានការសន្ធិដ្ឋានថាជាក្រុមណា? បន្ទាប់គេសន្ធិដ្ឋានថាមាន ២ ក្រុម នៅក្នុងស្រុក​ជាអង្គការភេរវកម្ម ចុងក្រោយគេផ្សាយថាជាស្នាដៃពួក ISIS។ ខ្លះសន្ធិដ្ឋានថា ជាស្នាដៃពួក ខ្លាតាមិល (ពួកទម្មិលអត់សាសនា!!) ខ្លះថាជាការសងសឹក រឿងផ្ទុះគ្រាប់បែកនៅ ញូហ្សេណិន កាលពីខែមុន ( New Zealand last month ) ខ្លះថាជាជំលោះរវាង ឥណ្ឌា ប៉ាគីស្ថាន..ជំលោះឥណ្ឌា និង ប៉ាគីស្ថាន មានភស្តុតាងច្រើនជាងគេ សមរម្យជាងគេ​!!។ យោងតាមឯកសណ្ឋាន និងប្រវត្តិភេរវកម្ម ប្រទេស ឬ រដ្ឋ ដែលទទួលយក លុយថវិកា ពី អារាប៊ីសាវអូឌីត ជាក្រុមដែលសាហាវជាងគេលើលោក-- ចាមខ្លះបើកមុខធម្មតា ខ្លះបិតតិចៗ តែចាម សាអូឌីត បិទឃើញតែភ្នែកទេ !!!!

Chan Born 21 April 2019  · ស្រីលង្កា ឬ សេរីលង្ល័កា​ ឬ ស្រីលង្ល័កា Sri Lanka គេបំផ្លុះគ្រាប់បែកសម្លាប់មនុស្ស ១៣៨ នាក់ គោលដៅបំផ្ទុះគឺ វិហារ Church សាលារៀន Church  ។

Chan Born 24 April 2019  ·  ស្រីលង្កា៖ FBI អាមិរកចុះជួយស៊ើបអង្កេតករណីភេរវកម្មនៅស្រីលង្កា គេបន្លែមលទ្ធភាពសម្មិតកម្មថ្មី new hypothesis រឿងវាយប្រហារសំលាប់ពួកឥស្លាម ៥០​នាក់នៅ ញូហ្សេឡែន new Zealand ភ្ជាប់ជាមួយ ការសម្លាប់ ពួក គ្រឹស្ត ៣២១ នាក់នៅ ស្រីលង្កា..៕

Chan Born 27 April 2019  · រឿងសន្តិសុខជាតិ៖ មេប៉ូលីសនៅស្រីលង្កា អួតថាពូកែខ្លាំងជាងអាមេរិក រឿងប្រឆាំងភេរវកម្ម-- ប្រជាជនអាមេរិកមាន ៣២៧លាន​ ដែលមានឥស្លាម ៣.៥ លាន (១%) នៅស្រីលង្កា មានឥស្លាម ៩%។ តាមរូបមន្តប្រឆាំងការបេះបោរ ទ័ព១នាក់ ទប់ទល់ ពួកបេះបោរស៊ីវិល ២៥ នាក់។ សំណួរសួរថា ចុះបើ ២៥នាក់មានកំាភ្លើង? ត្រូវប្រើទ័ពប៉ុន្មាន?

Cambonomist was live. ផ្សាយផ្ទាល់/ សេដ្ឋកិច្ចសកលព្រឹកនេះ (១១កក្កដា ២០២២)
  1. 1-នៅទីបំផុត ប្រធានាធិបតីស្រីលង្កាសម្រេចចិត្តលាលែងពីតំណែងហើយ បន្ទាប់ពីមានការផ្ទុះការតវ៉ាទ្រង់ទ្រាយធំក្នុងទីក្រុង
  2. 2- ការបោះឆ្នោតជាតិនៅប្រទេសជប៉ុនបានចាប់ផ្តើម ក្រោមស្រមោលកាន់ទុក្ខចំពោះការធ្វើឃាតលើលោកស៊ីនហ្ស៊ូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន
  3. 3-តើជំនួបទល់មុខរវាងរដ្ឋមន្ត្រីការបរទេសចិន និងអាមេរិកអស់៥ម៉ោង បានជជែកពិភាក្សាពីកិច្ចការអ្វីខ្លះ?
  4. 4-កម្ពុជាអញ្ជើញរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននៅខែសីហា
  5. 5-គម្រោងសាងសង់ព្រលានយន្តហោះនៅមណ្ឌលគិរីត្រូវបានពន្យារពេល ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍ជួបបញ្ហាហិរញ្ញវត្ថុ
ប្រន សំបូរ ប្រជាជននៅប្រទេសស្រីលង្កា រងចាំចាក់សាំងខណៈដែលនាយករដ្ឋមន្រ្តីប្រកាសថា សេដ្ឋកិច្ចប្រទេស ដួលរលំទាំងស្រុងហើយ មិនអាចទិញប្រេងសាំងបានទេ ៕

សែនសុខ ដួងចិត្ត ប្រទេសស្រីលង្កា កំពុងអស់ប្រេងឥន្ធនៈប្រើប្រាស់ រហូតម្ចាស់ម៉ូតូ រថយន្ត បាតុកម្មនៅស្ថានីយ៌ប្រេង ហើយទាហានរដ្ឋាភិបាលបានបង្រ្កាបទប់ស្កាត់  មិនមែនតែប្រទេសនេះទេ ប្រទេសមួយចំនួនក៏កំពុងទទួលរងវិបត្តិខ្វះប្រេងដែរ ។  នេះដោយសារសង្រ្គាមនៅប្រទេសរុស្ស៊ី អ៊ុយក្រែន ធ្វើអោយមានវិបត្តិសេដ្ឋកិច្ចប្រទេសជាច្រើនលើពិភពលោក ។  ប្រទេសកម្ពុជាយើងមានប្រេងឥន្ធនៈប្រើប្រាស់គ្រប់គ្រាន់ ទោះបីតម្លៃមិនអាចថេរឡើង ចុះពិតមែន ប៉ុន្តែយើងមិនទាន់ខ្វះប្រេងសម្រាប់ផ្គត់ផ្គង់នៅតាមស្ថានីយ៌ដើម្បីប្រើប្រាស់ដូចប្រទេសគេនោះទេ ។   ការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយប្រទេសយើងមានសន្តិភាព មានស្ថេរភាព ប្រជាជនយើងរស់នៅប្រកបដោយសិទ្ធិសេរីភាព និងសេចក្តីសុខបំផុត ។

Post Khmer  ស្រីលង្កា​ផ្អាក​សេវា​សង្គម​ស្ទើរ​ទាំងស្រុង ខណៈ​ប្រេងឥន្ធនៈនៅសល់​តិចតួច​បំផុត​ ​វិបត្តិ​ថាមពល​នៅ​ប្រទេស​ស្រី​​លង្កា មាន​សភាព​កាន់តែ​អាក្រក់​ខ្លាំង​ឡើងៗ រហូត​ឈានដល់​ជួប​​ប្រទះ​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ សូម្បី​វិស័យ​ដឹកជញ្ជូន​សាធារណៈ ក៏ត្រូវ​បាន​ផ្អាក​ដែរ ដើម្បី​កាត់បន្ថយ​វិបត្តិ ដែល​អាច​បណ្តាលឱ្យមាន​អំពើហិង្សា ដោយ​​សារ​តែ​កំហឹង​ជា​សាធារណៈ​។​

​ខណៈ​ស្រីលង្កា​សេសសល់​ប្រេង​តិចតួច​បំផុត ដែល​ប្រើ​​ប្រាស់​មិន​ដល់ ១ ​ថ្ងៃ​ទៀត​នោះទេ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ រដ្ឋមន្ត្រី​ថាមពល​លោក កាន់​​ឆា​ណា វី​ជេ​សេ​កេ​រ៉ា (Kanchana Wijesekera) បាន​ប្រាប់ឱ្យដឹង​អំពី​ការផ្អាក​សេវាកម្ម​រថ​​យន្ត​សាធារណៈ ដោយ​ទុក​តែ​សេវាកម្ម​សំខាន់​ខ្លះៗ​ប៉ុណ្ណោះ​។​

​ទោះបី​មានការ​ប្រកាស​បែបនេះ នៅក្នុង​ទីក្រុង​កូឡុំបូ មានការ​តម្រង់​ជួរ​ចាក់​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​យ៉ាង​វែង​រាប់​គីឡូ​​ម៉ែត្រ ទោះបី​ស្ថានីយ​ចាក់​ប្រេង​ភាគច្រើន គ្មាន​ប្រេងឥន្ធនៈ រយៈពេល​ជាច្រើន​ថ្ងៃ​ក៏ដោយ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​។​

​រដ្ឋមន្ត្រី​ថាមពល​លោក ​វី​ជេ​សេ​​កេ​រ៉ា និយាយថា ប្រេង​បម្រុង នៅក្នុង​ប្រទេស​មាន​ប្រហែល ៤ ពាន់​តោន ដែល​ទាប​ជាង​ការ​​ប្រើប្រាស់ក្នុង​រយៈពេល​ ១ ​ថ្ងៃ​។​

​លោក​ វី​ជេ​សេ​កេ​រ៉ា បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​កូ​ឡុំ​​បូ​ថា​៖ «​ការដឹកជញ្ជូន​ប្រេង បន្ទាប់​ពី​ត្រូវបាន​រំពឹងទុក នៅ​ចន្លោះ​ថ្ងៃទី ​២២ និង​ទី ​២៣ (​ខែកក្កដា​)​។ យើង​បាន​ទាក់ទង​ទៅ​អ្នកផ្គត់ផ្គង់​ផ្សេងទៀត ប៉ុន្តែ​យើង​មិនអាច​បញ្ជាក់​ពី​ការផ្គត់ផ្គង់​ថ្មី​ណា ​១ នៅមុន​ថ្ងៃទី ​២២ នោះទេ​»​។​

​កាលពី​សប្តាហ៍​មុន ស្រីលង្កា​ដែល​ខ្វះ​សាច់ប្រាក់ បានប្រកាស​ពី​ការផ្អាក​រយៈពេល ២ ​សប្តាហ៍ ចំពោះ​ការលក់​ប្រេងឥន្ធនៈ​ទាំងអស់ លើកលែងតែ​សេវាកម្ម​សំខាន់ៗ ដើម្បី​សន្សំសំចៃ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត សម្រាប់​គ្រាអាសន្ន​។​

​ភ្នាក់ងារ​ព័ត៌មាន​បារាំងបាន​អះអាង​ដែរ​ថា ហាង​ភាគច្រើន ត្រូវបាន​បិទ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយ​ស្ថានភាព​រំពឹងថា នឹង​កាន់តែ​អាក្រក់នៅពេលដែល​ធនាគារ និង​ការិយាល័យ​បើក​ឡើងវិញ​នៅ​ដើម​សប្ដាហ៍​នេះ​។​

​តាម​ការចេញផ្សាយ​រប​ស់​​ទីភ្នាក់ងារ​ព័ត៌មាន AP របស់​អាមេរិក ការឈ្លានពាន​អ៊ុយ​ក្រែ​ន​ដោយ​រុស្ស៊ី ដែលជា​អ្នក​នាំចេញ​ប្រេង និង​ឧស្ម័ន​ដ៏​ធំ​បំផុត​ទៅកាន់​ទីផ្សារ​ពិភពលោក និង​ការ​​ដាក់ទណ្ឌកម្ម​សងសឹក ដែល​កើត​ឡើងជា​បន្តបន្ទាប់ បានធ្វើឱ្យ​តម្លៃ​ឧស្ម័ន និង​ប្រេង​ឡើងថ្លៃ​ជាមួយនឹង​ភាព​សាហាវ​ឃោរ​​ឃៅ​គួរឱ្យភ្ញាក់ផ្អើល​។ គ្រោះ​​មហន្តរាយ ដែល​កើតឡើង​នៅ​ចំណុចកំពូល​នៃ​ភាពចលាចល​រយៈពេល ២​ ឆ្នាំ ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ ​១៩ ការ​កាត់ផ្តាច់​ការធ្វើដំណើ​រ និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​។​

​វិបត្តិ​កូ​វីដ ​១៩ សង្គ្រាម និង​វិបត្តិ​ដឹកជញ្ជូន ធ្វើឱ្យ​ប្រទេស​ដែន​កោះ ដែលមាន​ប្រជាជន​ប្រមាណ ២២ ​លាន​នាក់ នៅ​អាស៊ី​ខាងត្បូង ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​ជា​បន្តបន្ទាប់ ដោយ​ប៉ះ​​ពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍ ដែល​ប្រទេស​នេះ​ពឹងផ្អែក​យ៉ាងខ្លាំង ដើម្បី​បង្កើត​រូបិយប័ណ្ណ​អន្តរជាតិ សម្រាប់​ការបញ្ជាទិញ​ឧស្ម័ន និង​ម្ហូប​អាហារ​ពី​ទីផ្សារ​អន្តរជាតិ​។​

​វិបត្តិ​ម្ហូបអាហារ​របស់​ស្រី​លង្កា ក៏​កើតចេញ​ផងដែរ ពី​គោលនយោបាយ​មិន​ត្រឹមត្រូវ ក្នុង​វិស័យ​កសិកម្ម ដែល​ប្រទេស​នេះ​មានបំណង​ប្រែ​ក្លាយខ្លួនជា​កន្លែង​ផលិត​កសិកម្មសរីរាង្គ ១០០% ដំបូង​គេ​បំផុត នៅលើ​ពិភពលោក ដោយបាន​ហាម​​ឃាត់​នូវ​រាល់​ការ​នាំចូល​ជីគីមី​ទាំងអស់ សម្រាប់​បម្រើ​ការបង្ក​បង្កើន​ផល​ក្នុងស្រុក​។ ផ្ទុយទៅវិញ កសិករ​ជាច្រើន​បាក់​​ទឹកចិត្ត ព្រមទាំង​បោះបង់​​ចោល​ស្រែចម្ការ ដោយសារ​កសិកម្ម​រប​ស់​ខ្លួន​រង​ការបំផ្លិច​​បំផ្លាញ​ពី​សត្វល្អិត និង​ការ​​ទទួលបាន​នូវ​ទិន្នផល​ទាប​។​

​កាសែត New York Times របស់​អាមេរិក កាលពី​ថ្ងៃទី​ ២២ ខែមេសា បាន​ចុះផ្សាយ​ថា ដើម្បី​ធានា​អនាគត​នយោបាយ​របស់​គ្រួសារ លោក​ប្រធានាធិបតី​ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ា​ក្សា (Gotabaya Rajapaksa) អាយុ ៧២ ​ឆ្នាំ បាន​បំផ្លាញ​ប្រព័ន្ធ​​យុត្តិធម៌​ព្រហ្មទណ្ឌ ដោយ​ចាប់​ដាក់គុក​អ្នកប្រឆាំង និង​កម្ចាត់​បក្សប្រឆាំង​ក្នុងពេល​កន្លងមក​។ គាត់​បាន​ពង្រីក​អំណាច​របស់គាត់​យ៉ាងខ្លាំង ដោយ​ស្តុក​ទុក​រដ្ឋាភិបាល ជាមួយនឹង​សាច់​​ញាតិ​របស់គាត់ បុរស​យោធា និង​ព្រះសង្ឃ​ស្តាំនិយម ដែល​ស្រប​នឹង​គំនិត ច្បាប់ និង​សណ្តាប់​​ធ្នាប់​របស់គាត់​។​

​ការខ្វះខាត​ឥន្ធនៈ ជំរុញឱ្យមាន​អតិផរណា​ទំនិញ​គ្រប់​ប្រភេទ ជាពិសេស​ម្ហូបអាហារ សម្រាប់​បំពេញតម្រូវការ​ក្នុងប្រទេស ហើយ​វា​ក៏បង្ក​ឱ្យមាន​ការតវ៉ា​យ៉ាងខ្លាំងក្នុងប្រទេស ដោយ​ទាមទារ​ទម្លាក់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សែស្រឡាយ​បងប្អូន​របស់លោក​ប្រ​ធានា​​ធិបតី ហ្គោ​តា​បា​យ៉ា​។ ជាល​ទ្ធ​ផល នាយករដ្ឋមន្ត្រី Mahinda Rajapaksa ដែលជា​បងប្រុស​របស់​លោក​ប្រធានាធិបតី ក៏បាន​ប្រកាស​លាលែង​ពី​តំណែង​កាលពីដើម​ខែឧសភា​។​

​ទោះបីជា​មានការ​អំពាវនាវ​ឱ្យ​លោក ហ្គោ​តា​បា​យ៉ា លាលែង​ពី​តំណែង ដែល​លោក​ចូលធ្វើ​តួនាទី ក្នុង​ឆ្នាំ ​២០១៩ ក៏​លោក​ប្រធានាធិបតី នៅតែ​បន្តកាន់កាប់​តំណែង​នេះ និង​ប្តេជ្ញា​បន្ត​រហូតដល់​ចប់​អាណត្តិ ដោយ​មិន​ធ្វើតាម​ការស្នើ ដើម្បី​ទម្លាក់​លោក និង​ឱ្យមាន​ការរៀបចំ​នូវ​ការ​បោះឆ្នោត​ឡើងវិញ​នោះទេ​។​

​តាម​ការចេញផ្សាយ​រប​ស់ AFP ការិយាល័យ​របស់​នាយ​ក​​រដ្ឋមន្ត្រី ដែល​ទើប​តែងតាំង​ថ្មី លោក ​រ៉ានី​ល វី​ក​ក្រេ​ម៉េ​ស៊ី​ង​ហេ (Ranil Wickremesinghe) ប្រាប់ថា អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការ​សហ​​ប្រជាជាតិ (UN FAO) ឥឡូវនេះ កំពុង​រៀបចំ «​ផែនការ​ឆ្លើយតប​វិបត្តិ​ស្បៀងអាហារ​» ដើម្បី​ប្រមូល​ទុនបម្រុង ហើយនឹង​ផ្តល់​មូល​​និ​ធិ​បន្ថែមទៀត​ដល់​វិស័យ​ក​សិ​​កម្មនៅតាម​តំបន់​ប្រជុំជន​។​

​ឡានក្រុង​ដែល​គ្រប់គ្រង​ដោយ​ឯកជន ដោយមាន​ចំនួន ២/៣ នៃ​រថយន្តក្រុង​របស់​ប្រទេសប្រាប់ថា ខ្លួន​បាន​ដំណើរការ​សេវាកម្ម​គ្រោងឆ្អឹង កាលពី​ថ្ងៃអាទិត្យ ខណៈ​ត្រូវ​រង​ផល​​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយ​កង្វះខាត​ប្រេងឥន្ធនៈ​។​

​ប្រធាន​សមាគម​ប្រតិបត្តិ​ករ​ឡានក្រុង​ឯកជន លោក Gemunu Wijeratne និយាយថា «​យើង​បាន​ដំណើរការ​ឡានក្រុង​ប្រហែល​ ១ ០០០ នៅ​ទូទាំងប្រទេស ក្នុងចំណោម ២០ ០០០ ​គ្រឿង ដែលជា​កម្មសិទ្ធិ​របស់​
​សមាជិក​របស់​យើង​»​។​

AFP បាន​ផ្សាយ ចុង​សប្ដាហ៍​កន្លងទៅ​ថា លោក​រដ្ឋមន្ត្រី​ថា​ម​​ពល បាន​លើកឡើងថា សេវា​​កម្ម​ជាច្រើន នឹងត្រូវ​បាន​កាត់​​បន្ថយ​បន្ថែម ហើយ​មិនឃើញ​មាន​ដំណោះស្រាយ​ភ្លាមៗ​ទេ​។ ឡាន​តាក់ស៊ី កង់ ​៣ ដែលជា​ការ​ដឹកជញ្ជូន​ចុងក្រោយ​ដ៏​ពេញ​​និយម​មួយ ក៏​នៅតាម​ផ្លូវ​ផងដែរ ដោយ​គេ​ឃើញ​ភាគច្រើន​ជាការ​តម្រង់​ជួរ​ដ៏​វែងៗ​ជាច្រើន​ថ្ងៃ ដើម្បី​ទទួលបាន​សាំង ៦​ លីត្រ​។​

​កង្វះ​រូបិយប័ណ្ណ​បរទេស​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន សូម្បីតែ​ការ​នាំចូល​ផលិតផល​ដ៏​សំខាន់បំផុត បាន​នាំឱ្យមាន​វិបត្តិ​សេដ្ឋ​​កិច្ច​ដ៏​អាក្រក់​បំផុតក្នុងប្រទេស ដែល​ប្រជាជន ២២ ​លាន​នាក់​របស់ខ្លួន​ត្រូវ​ប្រឈម​ការលំបាក​ធ្ងន់ធ្ងរ​រៀងរាល់ថ្ងៃ​ហើយ​ប្រទេស​ក៏បាន​ប្រឈម​អតិផរណា​ខ្ពស់បំផុត និង​ការ​ដាច់​ចរន្តអគ្គិសនី​​ចាប់តាំងពី​ចុងឆ្នាំ​មុន​ដែរ​។​

​សាលារៀន​ដែល​មិន​សំខាន់​ទាំងអស់ ត្រូវបាន​បញ្ជា​ឱ្យ​បិទ រហូតដល់​ថ្ងៃទី ​១០ ខែកក្កដា ដើម្បី​កាត់បន្ថយ​ការធ្វើដំណើរ និង​សន្សំសំចៃ​ថាមពល​៕​

Ebook Cambodia អ្នកសេដ្ឋវិទូមួយចំនួនរបស់ស្រីលង្កាបានពន្យល់ថា បើទោះបីជាពុំមានបំណុលចិន ក៏ស្រីលង្កានឹងដើរមកដល់ចំនុចនេះបានដូចគ្នា ។ ស្ដាប់បទវិភាគពេញ ៖ វិបត្តិសេដ្ឋកិច្ចរបស់ស្រីលង្កា និងបញ្ហារ៉ាំរ៉ៃដែលលើសពីអន្ទាក់បំណុលចិន សូមខំមិន #yes

PNN News ពលរដ្ឋនៅប្រទេសស្រីលង្កា ដើរលុកលុយពាសពេញវិមានប្រធានាធិបតីដែលពួកគេបានចូលកាន់កាប់។ ក្រុមបាតុករដែលបានចូលទៅខាងក្នុងអាគារនាំគ្នាថតរូបផ្សេងៗ និងអង្គុយលើកៅអីរបស់លោកGotabaya Rajapaksa ប្រធានាធិបតីស្រីលង្កា នៅមួយថ្ងៃបន្ទាប់ពីពួកគេ សម្រុកចូលកាន់កាប់អាគារប្រធានាធិបតី។

ប្រទេសស្រីលង្កា​ដែល​មាន​ចំនួន​ប្រជាជនសរុប​២២លាននាក់​នេះ​កំពុង​ជួប​ការលំបាកក្រោមកង្វះខាតរូបិយ​ប័ណ្ណ​បរទេស​យ៉ាងធ្ងន់ធ្ងរ​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​​នាំចូល​ផ្នែក​សំខាន់​ៗ​ដូច​ជា​ប្រេង​ឥន្ធនៈ អាហារ និងថ្នាំពេទ្យ​​ធ្វើ​ឱ្យ​ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត​មិន​ធ្លាប់​មាន​តាំងពី​ទទួល​បាន​ឯករាជ្យនៅឆ្នាំ​១៩៤៨។

អតិផរណាស្រីលង្កា​បាន​ឡើង​ដល់កម្រិត​ខ្ពស់​ ៥៤,៦% នៅក្នុងខែមិថុនា​ ​​ហើយគេ​​រំពឹងថានឹងឡើងដល់ ៧០% នៅក្នុងប៉ុន្មានខែខាងមុខទៀត​នេះ​ដែល​ធ្វើឱ្យប្រជា​ពលរដ្ឋ​ជួប​ការលំបាកកាន់​តែ​ខ្លាំង​ថែម​ទៀត​។ នេះជាហតុផលដែលនាំដល់ការបះបោរ​ទាមទារឲ្យ​ប្រធានាធិបតីចុះចេញពីតំណែង។

Seng Dara 333 អបអរប្រជាជន ស្រីលង្កា...ទីបំផុតការព្យាយាមរបស់ពួកគេបានសម្រេចហើយ ដោយបានបណ្តេញមេដឹកនាំចោលម្សៀតពុករលួយចេញពីតំណែងទាំងបងទាំងប្អូន.... ...តាំងពីយប់​ថ្ងៃ​សៅរ៍ម្សិលមិញ បាតុករ​ស្រីលង្កា បាន​ស្រែកច្រៀង អបអរ បាញ់​កាំជ្រួច បន្ទាប់​ពី​លឺ​ប្រធាន ​រដ្ឋសភា ​ប្រកាស​តាមទូរទស្សន៍​ថា លោក​ប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ និង នាយករដ្ឋមន្រ្តី នឹង​ចុះចេញពី​តំណែង នៅថ្ងៃ ទី ១៣​កក្កដា សប្តាហ៍ក្រោយ​នេះ រី ឯនាយករដ្ឋមន្រ្តី​ថ្មី​រ បស់​ស្រីលង្កា លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​ដែលទើប​ចូល​កាន់តំណែង​បានជាង ១ខែ ជំនួស​បងប្រុស ​របស់​ប្រធានាធិបតី គឺ​លោក​ម៉ាហិនដា រ៉ាចាប៉ាក់សេ ក៏​បាន​ប្រកាស​ចុះចេញពីតំណែងដែរ។ មូលហេតុដែលប្រជាជនស្អប់ខ្ពើមមេដឹកនាំរបស់ខ្លួនព្រោះ:
  1. -មេដឹកនាំប្រទេសនេះ គ្រប់គ្រងនិងក្តោបអំណាចមានលក្ខណ:ជាប្រព័ន្ធគឺបងប្រុសជាប្រធានាធិបតី រីឯប្អូនប្រុសជានាយករដ្ឋមន្រ្តី
  2. -ដឹកនាំប្រទេសដោយពឹងលើការខ្ចីបំណុលបរទេសស្ទើរទាំងស្រុង
  3. -តែងតាំងសាច់ញាតិ បក្សពូកអោយកាន់តំណែងស្រេចតែចិត្ត បំផ្លាញថវិការជាតិរាប់រយលានដុល្លារៗក្នុងមូយឆ្នាំៗ
  4. -ក្រាញអំណាច ចាត់ទុកប្រទេស«ជាកម្មសិទ្ធិផ្តាច់មុខ»របស់ខ្លួននិងគ្រួសារ
  5. -លក់ទ្រព្យសម្បត្តិជាតិតាមក្បាលចិត្ត ប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ ស៊ីរះពីបាតជើងដល់សក់ក្បាល
  6. -ដឹកនាំប្រទេសរបៀបគ្រួសារ ខ្ចីបំណុលបរទេសមកចាយវាយខុសខ្ទង់ កិបកេងលុយជំនួយជាទ្រព្យផ្ទាល់ខ្លួន ធ្វើឲ្យបំណុលសាធារណ:របស់រដ្ឋកើនឡ់ងរាល់ឆ្នាំរាប់ពាន់លាន ហើយបង្ខំគៀបសង្កត់ប្រជាជនអោយបង់ពន្ធដើម្បីយកលុយមកបើកប្រាក់ខែអោយមន្រ្តីខ្លួនទូទាំងប្រទេសដែលចាំតែអែបអប ពុករលួយ
  7. -លាក់លុយនៅបរទេសដោយដាក់ឈ្មោះអ្នកផ្សេងដើម្បីបំភ័នភ្នែកប្រជាជន
  8. -មន្រ្តីនានាបង្អួតតែឡានថ្លៃៗ ប្រើផលិតផលបរទេសប្រេនៗ បង្ហាញពីការដើរលេងនៅបរទេស បង្ហោះការស៊ីផឹកនៅហាងថ្លៃៗ
  9. -អយុត្តិធម៌សង្គម តុលាការបក្សពួក ពុករលួយ កាន់ជើងតែពួកអ្នកមានលុយ និងអ្នកមានអំណាច
  10. -ខ្លួនឯងស៊ីឆ្ងាញ់ ដេកស្រួល នៅវីឡាស្កឹមស្កៃ ភូមិគ្រិះធំៗ របស់ប្រើទំនើបៗថ្លៃៗ ទុកអោយប្រជាជនក្រីក្រ រស់វេទនា វិស័យអប់រំធ្លាក់ចុះ វិស័យសុខាភិបាលមហារលួយ
  11. -រាប់រកតែមេដឹកនាំបរទេសដែលមានឈ្មោះអាក្រក់និងផ្តាច់ការដើម្បីបានខ្ចីលុយឥតលក្ខខ័ណ ស្រួលចាយស្រេចតែចិត្ត
  12. -មិនអើពើរកទីផ្សារលក់ផលិតផលក្នុងស្រុក ទុកអោយប្រជាជនជំពាក់ធនាគារស្ទើរពេញប្រទេស...
  13. -អួតតែការប្រមូលពន្ធលើសផែនការ ធ្វើអោយប្រជាជនដែលកំពុងក្រ និងជំពាក់គេជុំទិសមានការឈឺចាប់..
  14. ...ព្រមទាំងរូបភាពអវិជ្ជមានជាច្រើនទៀត...ហើយទីបំផុត អ្វីៗទាំងនេះធ្វើអោយប្រជាជនទ្រាំលែងបានកងើបបះបោរ ចុងក្រោយគ្មានអ្វីអមត: អំណាចត្រូវដល់ថ្ងៃអន្សា ទោះបីខំការពារដោុប្រើទាហាននិងប៉ូលីសយ៉ាងណាក៏ដល់ថ្ងៃបញ្ចប់...

No comments:

Post a Comment