គំរូបដិវត្តន៍ពណ៍លើសកលលោករួមមានដូចជា ៖
- បដិវត្តន៍ពណ៍ កូរ៉េខាងត្បូង South Korea
- បដិវត្តន៍ពណ៍ ជប៉ុន Japan
- បដិវត្តន៍ពណ៍នៅ អូស្រ្តាលី Australia
- បដិវត្តន៍ពណ៍ នៅ តៃវ៉ាន់ Taiwan
- វេណេហ្សុយអេឡា Venezuela
- បដិវត្តន៍ពណ៍ ភូមារ Burma
- បដិវត្តន៍ពណ៍ ហុង កុង Hong Kong
- បដិវត្តន៍ពណ៍ ស្រីលង្លកា Sri Lanka
- បដិវត្តន៍ពណ៍ បាតុកម្ម នៅ អគ្ឡេស United Kongdoms
- បដិវត្តន៍ពណ៍ អ៊ុយក្រែន Ukraine
- បដិវត្តន៍ពណ៍ បឹងក្លាដេស Bengladesh
- បដិវត្តន៍ពណ៍ នៅប្រទេសថៃ Thailand 2006
- បដិវត្តន៍ពណ៍ នៅ វៀតណាម Vietnam 2014, 2018
- បដិវត្តន៍ពណ៍ នៅកម្ពុជា រដ្ឋប្រហារ ឆ្នាំ ១៩៧០ ( ប្រវត្តិ អ៊ិនតាំ ប្រវត្តិ លន់ នល់ ប្រវត្តិ .ហង់្ស ធុនហាក់.. ប្រវត្តិ ចេង ហេង. ប្រវត្តិ ស៉ឺង ង៉ុកថាញ់ )
- បដិវត្តន៍ពណ៍ នៅកម្ពុជា ២០១៣
- បដិវត្តន៍ពណ៍ នៅ កម្ពុជា ២០២៤
- បដិវត្តន៍ពណ៍ យូហ្គោស្លាវី Yugoslavia
វិបត្តិនៅ ស្រីលង្ការ ទាមទារឲ្យមានការវិភាគបែបវិទ្យាសាស្រ្តយោធាមួយ ដែលសុក្រិត ជាងការវិភាគបែប តស៊ូមតិ ( សម្លេងភាគច្រើនគិតថា អីចឹង គឺជា អ្នកឈ្នះ)។ ស្រីលង្ការ មានប្រជាជន ពុទ្ធសាសនា ៧០%, ឥស្លាម ៩% ហិណ្ឌូ ២,៥% តាមន័យនេះ គឺ ពួក តាមិលឬ ទម្មិល មាន ៣ លាននាក់ នៅ ស្រីលង្កា និង ៦៩ លាននាក់នៅ ឥណ្ឌា។ នាយករដ្ឋមន្រ្តី ប្រធានាធិបតី ស្រីលង្កា កាន់សាសនា ព្រះពុទ្ធ ដួច្នេះ សត្រូវក្នុងជួរ សាសនាមានចំនួនច្រើន។ វិបត្តិប្រេងនៅ ស្រីលង្កា គឺ ឥណ្ឌា មិនជួយអន្តរាគមនាំប្រេងចូល ដោយសារ ប្រទេសទាំង ២ មានទំនាស់ព្រំដែន ដែនកោះ ដែនសមុទ្រដែលធ្លាប់មានសង្រ្គាមជាមួយ គ្នា។ ប្រជាជន តាមិល ណាឌូ Tamil NADUនៅ ឥណ្ឌា បង្ខំរដ្ឋាភិបាល ឥណ្ឌាឲ្យ គៀបសង្កត់ធ្វើសង្រ្គាម យកទឹកដី កោះ សមុទ្រពី ស្រីលង្កាមកដាក់ជាទឹកដី ឥណ្ឌា នេះជាហេតុផល ដែលឥណ្ឌាមិនជួយ ស្រីលង្កា នេះជា តួរលេខប្រជាជន តាមិល Tamil Populaton ដែលមាន ១០០០ នាក់ កំពុងរស់នៅកម្ពុជា និង ១,០០០ ០០០ នាក់កំពុងរស់នៅ ភូមារ ដូច្នេះ ជ័យជំនៈ របស់ ក្រុមបាតុករ បក្សប្រឆាំង នៅ ស្រីលង្កា គឺជាជ័យជំនះរបស់ ពួក មូស្លីម ដែលពួកគេ អបអរសាទនៅ កម្ពុជាដែរ ៕
Fresh News ស្រីលង្កា៖ ក្រុមបាតុករថានឹងបន្តកាន់កាប់គេហដ្ឋានប្រធានាធិបតី និងនាយករដ្ឋមន្ត្រី រហូតដល់មេដឹកនាំទាំង២ ចុះចេញពីតំណែងជាផ្លូវការ
VOA Khmer 📷 AP: កាលពីថ្ងៃពុធ ទី ៦ ខែកក្កដា ប៉ូលិសនៅក្រុងកូឡុំបូ ប្រទេសស្រីលង្កា បានបាញ់ទឹកដាក់ក្រុមកសិករស្រីលង្កា ដែលបានប្រមូលផ្តុំធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនិងទាមទារឲ្យប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa លាលែងពីតំណែងដោយសារវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស។
The Cambodia Daily Khmer នាយករដ្ឋមន្ត្រីស្រោចស្រង់ជាតិនៃប្រទេសស្រីលង្កា គឺលោក Ranil Wickremesinghe បានប្រកាសជាផ្លូវការថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ក្រឡាប់ហើយនៅពេលនេះ។
Chan Born 26 June at 10:19 · វិបត្តិ ស្រីលង្កា៖ ដល់ពេលនេះ បក្សប្រឆាំងកំពុងមានប្រៀបខ្លាំងក្នុងការបង្ករ វឹកវរ ចលាចលសង្គម..កងយោធាបានឈ្នះឆ្នោត តែ បក្សប្រឆាំង នៅតែមាន ឥទ្ធិពល ក្នុងការដណ្តើមអំណាចមកវិញ តាមរយៈ វិបត្តិប្រេងសាំងឡើងថ្លៃ។ ដើម្បីខ្ចីលុយគេ បរទេស ទាមទារ សភា អនុម៏ត្ត តែ បក្សប្រឆាំងជំទាស់ ដូច្នេះ គ្មានថវិការបង្វិល...
Chan Born 23 April 2019 · បច្ចុប្បន្នភាពស្ថានភាពសឹក នៅស្រីលង្កកា៖ ពួកឥស្លាម ប្រកាសទទួលខុសត្រូវ Jamaat al-Tawhid al-Watania group has claimed responsibility for the terrorist attacks carried out in Sri Lanka on Sunday.។ យោងតាមការវិភាគ មូលហេតុនៃការបំផ្ទុះគ្រាប់បែកសំលាប់មនុស្សជាង ៣០០ នាក់ មាន ៣០ ជនជាតិ គឺមកពី ចំហាយជម្លោះ ឥណ្ឌា បាគីស្ថាន។ ឥណ្ឌា ប៉ាគីស្ថាន មានសត្រូវរួម គឺពួកកាន់សាសនាគ្រឹស្ត សំដៅអាមេរិក អគ្លេស ស្បែកស។ ឥណ្ឌា និង ប៉ាគីស្ថាន កំពុងផ្តុំទ័ព ជាង ១ លាននាក់ តាមព្រំដែន ហើយ ស្រីលង្កកា គាំទ្រ ប៉ាគីស្ថាន-និងឆ្នាំ ១៩៨៧ ទ័ពស្រីលង្កា វាយបណ្តេញទ័ពឥណ្ឌា- ខ្ញុំមិនថាខាង ណាអ្វើធ្វើទេ តែនេះជាល្បិច !!!
Chan Born 30 November 2020 · អង្គការសិទ្ធិសត្វ៖ អង្គការនេះឈ្នះក្តីនៅតុលាការកំពូលនៃប្រទេសបាគីស្ថាន បានបញ្ជូនដំរីដ៍អភ័ព្វដំផុតក្នុងលោក ឈ្មោះក្រវ៉ាន់ មករស់នៅកម្ពុជា តាមជើងយន្តហោះ នៅសៀមរាប នៅថ្ងៃនេះ។ ក្រវ៉ាន់ កាលអាយុ ១ ឆ្នាំ ត្រូវបានរដ្ឋាភិបាលស្រីលង្ការ ធ្វើជា ជំនួន កាដូ ជូនរដ្ឋាភិបាល ប៉ាគីស្ថាន។ លុះឆ្នាំ ១៩៩១ វាបានស្រីស្នេហ៍ មករស់នៅជាមួយ យ៉ាងរីករាយក្នុងជីវិត សម្រាប់ទាក់ទាញភ្ញៀវទេសចរនៅក្នុងសួនសត្វ។ ឆ្នាំ ២០១២ ដំរីញីជាស្រីស្នេហ៍របស់វាឈ្មោះ សាហេលី Saheli បានស្លាប់នៅចំពោះមុខវា តាំងពីពេលនោះមក ក្រវ៉ាន់ សង្ស័យគ្រូពេទ្យសម្លាប់ប្រពន្ធវា វាសំឡឹងរឹងព្យាយាមសម្លាប់គ្រូពេទ្យ សន្តិសុខ...ហេតុដូច្នេះ អាជ្ញាធរចាប់ ក្រវ៉ាត់ ដាក់គុក។ ឆ្នាំ ២០១៥ អង្គការសត្វនឹងមនុស្សរាប់សែនរាក់ធ្វើបាតុកម្មដោះលែង ក្រវ៉ាន់ ដោយចោទ សួនសត្វថារំលោភច្បាប់ សិទ្ធិសត្វអន្តរជាតិ រឿងក្តីចេះតែបន្តរហូត ដល់មាន បញ្ហាកូវីដ ១៩ ទើបតុលាការសម្រេចដោះលែង ក្រវ៉ាន់ ដោយមេធាវី ស្រីលង្ការនិង បាគីស្ថាន សម្រេចយក កម្ពុជា ព្រោះជា មានឧទ្យាន្តជាតិ មិនមែន សួនសត្វ ! និងមានទេសភាព អាកាសធាតុ ប្រហាក់ប្រហែល ស្រីលង្ការ ។ ក្រវ៉ាន់ បានចំណាយពេលរាប់ខែ ដើម្បីហ្វឹកហាត់ ឡើងយន្តហោះ និង ជិះយន្តហោះ ខ្លាចពុល យន្តហោះ ខិខិ !!
Chan Born 24 April 2019 · ស្រីលង្លកា៖ តួរលេខអ្នកស្លាប់ កើនដល់់៣២១ នាក់។ ពត៍មានហាក់ដូចមានចរិកបំភ្លៃ កែសម្រួល-- ក្រោយពេលកើតហេតុភ្លាមៗ អាជ្ញាធរគ្មានការសន្ធិដ្ឋានថាជាក្រុមណា? បន្ទាប់គេសន្ធិដ្ឋានថាមាន ២ ក្រុម នៅក្នុងស្រុកជាអង្គការភេរវកម្ម ចុងក្រោយគេផ្សាយថាជាស្នាដៃពួក ISIS។ ខ្លះសន្ធិដ្ឋានថា ជាស្នាដៃពួក ខ្លាតាមិល (ពួកទម្មិលអត់សាសនា!!) ខ្លះថាជាការសងសឹក រឿងផ្ទុះគ្រាប់បែកនៅ ញូហ្សេណិន កាលពីខែមុន ( New Zealand last month ) ខ្លះថាជាជំលោះរវាង ឥណ្ឌា ប៉ាគីស្ថាន..ជំលោះឥណ្ឌា និង ប៉ាគីស្ថាន មានភស្តុតាងច្រើនជាងគេ សមរម្យជាងគេ!!។ យោងតាមឯកសណ្ឋាន និងប្រវត្តិភេរវកម្ម ប្រទេស ឬ រដ្ឋ ដែលទទួលយក លុយថវិកា ពី អារាប៊ីសាវអូឌីត ជាក្រុមដែលសាហាវជាងគេលើលោក-- ចាមខ្លះបើកមុខធម្មតា ខ្លះបិតតិចៗ តែចាម សាអូឌីត បិទឃើញតែភ្នែកទេ !!!!
Chan Born 21 April 2019 · ស្រីលង្កា ឬ សេរីលង្ល័កា ឬ ស្រីលង្ល័កា Sri Lanka គេបំផ្លុះគ្រាប់បែកសម្លាប់មនុស្ស ១៣៨ នាក់ គោលដៅបំផ្ទុះគឺ វិហារ Church សាលារៀន Church ។
Chan Born 24 April 2019 · ស្រីលង្កា៖ FBI អាមិរកចុះជួយស៊ើបអង្កេតករណីភេរវកម្មនៅស្រីលង្កា គេបន្លែមលទ្ធភាពសម្មិតកម្មថ្មី new hypothesis រឿងវាយប្រហារសំលាប់ពួកឥស្លាម ៥០នាក់នៅ ញូហ្សេឡែន new Zealand ភ្ជាប់ជាមួយ ការសម្លាប់ ពួក គ្រឹស្ត ៣២១ នាក់នៅ ស្រីលង្កា..៕
Chan Born 27 April 2019 · រឿងសន្តិសុខជាតិ៖ មេប៉ូលីសនៅស្រីលង្កា អួតថាពូកែខ្លាំងជាងអាមេរិក រឿងប្រឆាំងភេរវកម្ម-- ប្រជាជនអាមេរិកមាន ៣២៧លាន ដែលមានឥស្លាម ៣.៥ លាន (១%) នៅស្រីលង្កា មានឥស្លាម ៩%។ តាមរូបមន្តប្រឆាំងការបេះបោរ ទ័ព១នាក់ ទប់ទល់ ពួកបេះបោរស៊ីវិល ២៥ នាក់។ សំណួរសួរថា ចុះបើ ២៥នាក់មានកំាភ្លើង? ត្រូវប្រើទ័ពប៉ុន្មាន?
Cambonomist was live. ផ្សាយផ្ទាល់/ សេដ្ឋកិច្ចសកលព្រឹកនេះ (១១កក្កដា ២០២២)
- 1-នៅទីបំផុត ប្រធានាធិបតីស្រីលង្កាសម្រេចចិត្តលាលែងពីតំណែងហើយ បន្ទាប់ពីមានការផ្ទុះការតវ៉ាទ្រង់ទ្រាយធំក្នុងទីក្រុង
- 2- ការបោះឆ្នោតជាតិនៅប្រទេសជប៉ុនបានចាប់ផ្តើម ក្រោមស្រមោលកាន់ទុក្ខចំពោះការធ្វើឃាតលើលោកស៊ីនហ្ស៊ូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន
- 3-តើជំនួបទល់មុខរវាងរដ្ឋមន្ត្រីការបរទេសចិន និងអាមេរិកអស់៥ម៉ោង បានជជែកពិភាក្សាពីកិច្ចការអ្វីខ្លះ?
- 4-កម្ពុជាអញ្ជើញរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននៅខែសីហា
- 5-គម្រោងសាងសង់ព្រលានយន្តហោះនៅមណ្ឌលគិរីត្រូវបានពន្យារពេល ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍ជួបបញ្ហាហិរញ្ញវត្ថុ
ប្រន សំបូរ ប្រជាជននៅប្រទេសស្រីលង្កា រងចាំចាក់សាំងខណៈដែលនាយករដ្ឋមន្រ្តីប្រកាសថា សេដ្ឋកិច្ចប្រទេស ដួលរលំទាំងស្រុងហើយ មិនអាចទិញប្រេងសាំងបានទេ ៕
សែនសុខ ដួងចិត្ត ប្រទេសស្រីលង្កា កំពុងអស់ប្រេងឥន្ធនៈប្រើប្រាស់ រហូតម្ចាស់ម៉ូតូ រថយន្ត បាតុកម្មនៅស្ថានីយ៌ប្រេង ហើយទាហានរដ្ឋាភិបាលបានបង្រ្កាបទប់ស្កាត់ មិនមែនតែប្រទេសនេះទេ ប្រទេសមួយចំនួនក៏កំពុងទទួលរងវិបត្តិខ្វះប្រេងដែរ ។ នេះដោយសារសង្រ្គាមនៅប្រទេសរុស្ស៊ី អ៊ុយក្រែន ធ្វើអោយមានវិបត្តិសេដ្ឋកិច្ចប្រទេសជាច្រើនលើពិភពលោក ។ ប្រទេសកម្ពុជាយើងមានប្រេងឥន្ធនៈប្រើប្រាស់គ្រប់គ្រាន់ ទោះបីតម្លៃមិនអាចថេរឡើង ចុះពិតមែន ប៉ុន្តែយើងមិនទាន់ខ្វះប្រេងសម្រាប់ផ្គត់ផ្គង់នៅតាមស្ថានីយ៌ដើម្បីប្រើប្រាស់ដូចប្រទេសគេនោះទេ ។ ការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយប្រទេសយើងមានសន្តិភាព មានស្ថេរភាព ប្រជាជនយើងរស់នៅប្រកបដោយសិទ្ធិសេរីភាព និងសេចក្តីសុខបំផុត ។
Post Khmer ស្រីលង្កាផ្អាកសេវាសង្គមស្ទើរទាំងស្រុង ខណៈប្រេងឥន្ធនៈនៅសល់តិចតួចបំផុត វិបត្តិថាមពលនៅប្រទេសស្រីលង្កា មានសភាពកាន់តែអាក្រក់ខ្លាំងឡើងៗ រហូតឈានដល់ជួបប្រទះវិបត្តិសេដ្ឋកិច្ច និងវិបត្តិសង្គមធ្ងន់ធ្ងរ សូម្បីវិស័យដឹកជញ្ជូនសាធារណៈ ក៏ត្រូវបានផ្អាកដែរ ដើម្បីកាត់បន្ថយវិបត្តិ ដែលអាចបណ្តាលឱ្យមានអំពើហិង្សា ដោយសារតែកំហឹងជាសាធារណៈ។
ខណៈស្រីលង្កាសេសសល់ប្រេងតិចតួចបំផុត ដែលប្រើប្រាស់មិនដល់ ១ ថ្ងៃទៀតនោះទេ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីថាមពលលោក កាន់ឆាណា វីជេសេកេរ៉ា (Kanchana Wijesekera) បានប្រាប់ឱ្យដឹងអំពីការផ្អាកសេវាកម្មរថយន្តសាធារណៈ ដោយទុកតែសេវាកម្មសំខាន់ខ្លះៗប៉ុណ្ណោះ។
ទោះបីមានការប្រកាសបែបនេះ នៅក្នុងទីក្រុងកូឡុំបូ មានការតម្រង់ជួរចាក់ប្រេងសាំង និងម៉ាស៊ូតយ៉ាងវែងរាប់គីឡូម៉ែត្រ ទោះបីស្ថានីយចាក់ប្រេងភាគច្រើន គ្មានប្រេងឥន្ធនៈ រយៈពេលជាច្រើនថ្ងៃក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់ភ្នាក់ងារព័ត៌មានបារាំង AFP។
រដ្ឋមន្ត្រីថាមពលលោក វីជេសេកេរ៉ា និយាយថា ប្រេងបម្រុង នៅក្នុងប្រទេសមានប្រហែល ៤ ពាន់តោន ដែលទាបជាងការប្រើប្រាស់ក្នុងរយៈពេល ១ ថ្ងៃ។
លោក វីជេសេកេរ៉ា បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកូឡុំបូថា៖ «ការដឹកជញ្ជូនប្រេង បន្ទាប់ពីត្រូវបានរំពឹងទុក នៅចន្លោះថ្ងៃទី ២២ និងទី ២៣ (ខែកក្កដា)។ យើងបានទាក់ទងទៅអ្នកផ្គត់ផ្គង់ផ្សេងទៀត ប៉ុន្តែយើងមិនអាចបញ្ជាក់ពីការផ្គត់ផ្គង់ថ្មីណា ១ នៅមុនថ្ងៃទី ២២ នោះទេ»។
កាលពីសប្តាហ៍មុន ស្រីលង្កាដែលខ្វះសាច់ប្រាក់ បានប្រកាសពីការផ្អាករយៈពេល ២ សប្តាហ៍ ចំពោះការលក់ប្រេងឥន្ធនៈទាំងអស់ លើកលែងតែសេវាកម្មសំខាន់ៗ ដើម្បីសន្សំសំចៃប្រេងសាំង និងម៉ាស៊ូត សម្រាប់គ្រាអាសន្ន។
ភ្នាក់ងារព័ត៌មានបារាំងបានអះអាងដែរថា ហាងភាគច្រើន ត្រូវបានបិទ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយស្ថានភាពរំពឹងថា នឹងកាន់តែអាក្រក់នៅពេលដែលធនាគារ និងការិយាល័យបើកឡើងវិញនៅដើមសប្ដាហ៍នេះ។
តាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP របស់អាមេរិក ការឈ្លានពានអ៊ុយក្រែនដោយរុស្ស៊ី ដែលជាអ្នកនាំចេញប្រេង និងឧស្ម័នដ៏ធំបំផុតទៅកាន់ទីផ្សារពិភពលោក និងការដាក់ទណ្ឌកម្មសងសឹក ដែលកើតឡើងជាបន្តបន្ទាប់ បានធ្វើឱ្យតម្លៃឧស្ម័ន និងប្រេងឡើងថ្លៃជាមួយនឹងភាពសាហាវឃោរឃៅគួរឱ្យភ្ញាក់ផ្អើល។ គ្រោះមហន្តរាយ ដែលកើតឡើងនៅចំណុចកំពូលនៃភាពចលាចលរយៈពេល ២ ឆ្នាំ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ ១៩ ការកាត់ផ្តាច់ការធ្វើដំណើរ និងខ្សែចង្វាក់ផ្គត់ផ្គង់។
វិបត្តិកូវីដ ១៩ សង្គ្រាម និងវិបត្តិដឹកជញ្ជូន ធ្វើឱ្យប្រទេសដែនកោះ ដែលមានប្រជាជនប្រមាណ ២២ លាននាក់ នៅអាស៊ីខាងត្បូង ធ្លាក់ចូលទៅក្នុងវិបត្តិជាបន្តបន្ទាប់ ដោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ដែលប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំង ដើម្បីបង្កើតរូបិយប័ណ្ណអន្តរជាតិ សម្រាប់ការបញ្ជាទិញឧស្ម័ន និងម្ហូបអាហារពីទីផ្សារអន្តរជាតិ។
វិបត្តិម្ហូបអាហាររបស់ស្រីលង្កា ក៏កើតចេញផងដែរ ពីគោលនយោបាយមិនត្រឹមត្រូវ ក្នុងវិស័យកសិកម្ម ដែលប្រទេសនេះមានបំណងប្រែក្លាយខ្លួនជាកន្លែងផលិតកសិកម្មសរីរាង្គ ១០០% ដំបូងគេបំផុត នៅលើពិភពលោក ដោយបានហាមឃាត់នូវរាល់ការនាំចូលជីគីមីទាំងអស់ សម្រាប់បម្រើការបង្កបង្កើនផលក្នុងស្រុក។ ផ្ទុយទៅវិញ កសិករជាច្រើនបាក់ទឹកចិត្ត ព្រមទាំងបោះបង់ចោលស្រែចម្ការ ដោយសារកសិកម្មរបស់ខ្លួនរងការបំផ្លិចបំផ្លាញពីសត្វល្អិត និងការទទួលបាននូវទិន្នផលទាប។
កាសែត New York Times របស់អាមេរិក កាលពីថ្ងៃទី ២២ ខែមេសា បានចុះផ្សាយថា ដើម្បីធានាអនាគតនយោបាយរបស់គ្រួសារ លោកប្រធានាធិបតីហ្គោតាបាយ៉ា រ៉ាចាប៉ាក្សា (Gotabaya Rajapaksa) អាយុ ៧២ ឆ្នាំ បានបំផ្លាញប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ដោយចាប់ដាក់គុកអ្នកប្រឆាំង និងកម្ចាត់បក្សប្រឆាំងក្នុងពេលកន្លងមក។ គាត់បានពង្រីកអំណាចរបស់គាត់យ៉ាងខ្លាំង ដោយស្តុកទុករដ្ឋាភិបាល ជាមួយនឹងសាច់ញាតិរបស់គាត់ បុរសយោធា និងព្រះសង្ឃស្តាំនិយម ដែលស្របនឹងគំនិត ច្បាប់ និងសណ្តាប់ធ្នាប់របស់គាត់។
ការខ្វះខាតឥន្ធនៈ ជំរុញឱ្យមានអតិផរណាទំនិញគ្រប់ប្រភេទ ជាពិសេសម្ហូបអាហារ សម្រាប់បំពេញតម្រូវការក្នុងប្រទេស ហើយវាក៏បង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងក្នុងប្រទេស ដោយទាមទារទម្លាក់រដ្ឋាភិបាល ដែលដឹកនាំដោយសែស្រឡាយបងប្អូនរបស់លោកប្រធានាធិបតី ហ្គោតាបាយ៉ា។ ជាលទ្ធផល នាយករដ្ឋមន្ត្រី Mahinda Rajapaksa ដែលជាបងប្រុសរបស់លោកប្រធានាធិបតី ក៏បានប្រកាសលាលែងពីតំណែងកាលពីដើមខែឧសភា។
ទោះបីជាមានការអំពាវនាវឱ្យលោក ហ្គោតាបាយ៉ា លាលែងពីតំណែង ដែលលោកចូលធ្វើតួនាទី ក្នុងឆ្នាំ ២០១៩ ក៏លោកប្រធានាធិបតី នៅតែបន្តកាន់កាប់តំណែងនេះ និងប្តេជ្ញាបន្តរហូតដល់ចប់អាណត្តិ ដោយមិនធ្វើតាមការស្នើ ដើម្បីទម្លាក់លោក និងឱ្យមានការរៀបចំនូវការបោះឆ្នោតឡើងវិញនោះទេ។
តាមការចេញផ្សាយរបស់ AFP ការិយាល័យរបស់នាយករដ្ឋមន្ត្រី ដែលទើបតែងតាំងថ្មី លោក រ៉ានីល វីកក្រេម៉េស៊ីងហេ (Ranil Wickremesinghe) ប្រាប់ថា អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (UN FAO) ឥឡូវនេះ កំពុងរៀបចំ «ផែនការឆ្លើយតបវិបត្តិស្បៀងអាហារ» ដើម្បីប្រមូលទុនបម្រុង ហើយនឹងផ្តល់មូលនិធិបន្ថែមទៀតដល់វិស័យកសិកម្មនៅតាមតំបន់ប្រជុំជន។
ឡានក្រុងដែលគ្រប់គ្រងដោយឯកជន ដោយមានចំនួន ២/៣ នៃរថយន្តក្រុងរបស់ប្រទេសប្រាប់ថា ខ្លួនបានដំណើរការសេវាកម្មគ្រោងឆ្អឹង កាលពីថ្ងៃអាទិត្យ ខណៈត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយកង្វះខាតប្រេងឥន្ធនៈ។
ប្រធានសមាគមប្រតិបត្តិករឡានក្រុងឯកជន លោក Gemunu Wijeratne និយាយថា «យើងបានដំណើរការឡានក្រុងប្រហែល ១ ០០០ នៅទូទាំងប្រទេស ក្នុងចំណោម ២០ ០០០ គ្រឿង ដែលជាកម្មសិទ្ធិរបស់
សមាជិករបស់យើង»។
AFP បានផ្សាយ ចុងសប្ដាហ៍កន្លងទៅថា លោករដ្ឋមន្ត្រីថាមពល បានលើកឡើងថា សេវាកម្មជាច្រើន នឹងត្រូវបានកាត់បន្ថយបន្ថែម ហើយមិនឃើញមានដំណោះស្រាយភ្លាមៗទេ។ ឡានតាក់ស៊ី កង់ ៣ ដែលជាការដឹកជញ្ជូនចុងក្រោយដ៏ពេញនិយមមួយ ក៏នៅតាមផ្លូវផងដែរ ដោយគេឃើញភាគច្រើនជាការតម្រង់ជួរដ៏វែងៗជាច្រើនថ្ងៃ ដើម្បីទទួលបានសាំង ៦ លីត្រ។
កង្វះរូបិយប័ណ្ណបរទេសសម្រាប់ផ្តល់ហិរញ្ញប្បទាន សូម្បីតែការនាំចូលផលិតផលដ៏សំខាន់បំផុត បាននាំឱ្យមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងប្រទេស ដែលប្រជាជន ២២ លាននាក់របស់ខ្លួនត្រូវប្រឈមការលំបាកធ្ងន់ធ្ងររៀងរាល់ថ្ងៃហើយប្រទេសក៏បានប្រឈមអតិផរណាខ្ពស់បំផុត និងការដាច់ចរន្តអគ្គិសនីចាប់តាំងពីចុងឆ្នាំមុនដែរ។
សាលារៀនដែលមិនសំខាន់ទាំងអស់ ត្រូវបានបញ្ជាឱ្យបិទ រហូតដល់ថ្ងៃទី ១០ ខែកក្កដា ដើម្បីកាត់បន្ថយការធ្វើដំណើរ និងសន្សំសំចៃថាមពល៕
Ebook Cambodia អ្នកសេដ្ឋវិទូមួយចំនួនរបស់ស្រីលង្កាបានពន្យល់ថា បើទោះបីជាពុំមានបំណុលចិន ក៏ស្រីលង្កានឹងដើរមកដល់ចំនុចនេះបានដូចគ្នា ។ ស្ដាប់បទវិភាគពេញ ៖ វិបត្តិសេដ្ឋកិច្ចរបស់ស្រីលង្កា និងបញ្ហារ៉ាំរ៉ៃដែលលើសពីអន្ទាក់បំណុលចិន សូមខំមិន #yes
PNN News ពលរដ្ឋនៅប្រទេសស្រីលង្កា ដើរលុកលុយពាសពេញវិមានប្រធានាធិបតីដែលពួកគេបានចូលកាន់កាប់។ ក្រុមបាតុករដែលបានចូលទៅខាងក្នុងអាគារនាំគ្នាថតរូបផ្សេងៗ និងអង្គុយលើកៅអីរបស់លោកGotabaya Rajapaksa ប្រធានាធិបតីស្រីលង្កា នៅមួយថ្ងៃបន្ទាប់ពីពួកគេ សម្រុកចូលកាន់កាប់អាគារប្រធានាធិបតី។
ប្រទេសស្រីលង្កាដែលមានចំនួនប្រជាជនសរុប២២លាននាក់នេះកំពុងជួបការលំបាកក្រោមកង្វះខាតរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរជាហេតុធ្វើឱ្យប៉ះពាល់ដល់ការនាំចូលផ្នែកសំខាន់ៗដូចជាប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យធ្វើឱ្យធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានតាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨។
អតិផរណាស្រីលង្កាបានឡើងដល់កម្រិតខ្ពស់ ៥៤,៦% នៅក្នុងខែមិថុនា ហើយគេរំពឹងថានឹងឡើងដល់ ៧០% នៅក្នុងប៉ុន្មានខែខាងមុខទៀតនេះដែលធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកកាន់តែខ្លាំងថែមទៀត។ នេះជាហតុផលដែលនាំដល់ការបះបោរទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង។
Seng Dara 333 អបអរប្រជាជន ស្រីលង្កា...ទីបំផុតការព្យាយាមរបស់ពួកគេបានសម្រេចហើយ ដោយបានបណ្តេញមេដឹកនាំចោលម្សៀតពុករលួយចេញពីតំណែងទាំងបងទាំងប្អូន.... ...តាំងពីយប់ថ្ងៃសៅរ៍ម្សិលមិញ បាតុករស្រីលង្កា បានស្រែកច្រៀង អបអរ បាញ់កាំជ្រួច បន្ទាប់ពីលឺប្រធាន រដ្ឋសភា ប្រកាសតាមទូរទស្សន៍ថា លោកប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ និង នាយករដ្ឋមន្រ្តី នឹងចុះចេញពីតំណែង នៅថ្ងៃ ទី ១៣កក្កដា សប្តាហ៍ក្រោយនេះ រី ឯនាយករដ្ឋមន្រ្តីថ្មីរ បស់ស្រីលង្កា លោករ៉ានីល វីក្រេមេស៊ីងហ្កេដែលទើបចូលកាន់តំណែងបានជាង ១ខែ ជំនួសបងប្រុស របស់ប្រធានាធិបតី គឺលោកម៉ាហិនដា រ៉ាចាប៉ាក់សេ ក៏បានប្រកាសចុះចេញពីតំណែងដែរ។ មូលហេតុដែលប្រជាជនស្អប់ខ្ពើមមេដឹកនាំរបស់ខ្លួនព្រោះ:
- -មេដឹកនាំប្រទេសនេះ គ្រប់គ្រងនិងក្តោបអំណាចមានលក្ខណ:ជាប្រព័ន្ធគឺបងប្រុសជាប្រធានាធិបតី រីឯប្អូនប្រុសជានាយករដ្ឋមន្រ្តី
- -ដឹកនាំប្រទេសដោយពឹងលើការខ្ចីបំណុលបរទេសស្ទើរទាំងស្រុង
- -តែងតាំងសាច់ញាតិ បក្សពូកអោយកាន់តំណែងស្រេចតែចិត្ត បំផ្លាញថវិការជាតិរាប់រយលានដុល្លារៗក្នុងមូយឆ្នាំៗ
- -ក្រាញអំណាច ចាត់ទុកប្រទេស«ជាកម្មសិទ្ធិផ្តាច់មុខ»របស់ខ្លួននិងគ្រួសារ
- -លក់ទ្រព្យសម្បត្តិជាតិតាមក្បាលចិត្ត ប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ ស៊ីរះពីបាតជើងដល់សក់ក្បាល
- -ដឹកនាំប្រទេសរបៀបគ្រួសារ ខ្ចីបំណុលបរទេសមកចាយវាយខុសខ្ទង់ កិបកេងលុយជំនួយជាទ្រព្យផ្ទាល់ខ្លួន ធ្វើឲ្យបំណុលសាធារណ:របស់រដ្ឋកើនឡ់ងរាល់ឆ្នាំរាប់ពាន់លាន ហើយបង្ខំគៀបសង្កត់ប្រជាជនអោយបង់ពន្ធដើម្បីយកលុយមកបើកប្រាក់ខែអោយមន្រ្តីខ្លួនទូទាំងប្រទេសដែលចាំតែអែបអប ពុករលួយ
- -លាក់លុយនៅបរទេសដោយដាក់ឈ្មោះអ្នកផ្សេងដើម្បីបំភ័នភ្នែកប្រជាជន
- -មន្រ្តីនានាបង្អួតតែឡានថ្លៃៗ ប្រើផលិតផលបរទេសប្រេនៗ បង្ហាញពីការដើរលេងនៅបរទេស បង្ហោះការស៊ីផឹកនៅហាងថ្លៃៗ
- -អយុត្តិធម៌សង្គម តុលាការបក្សពួក ពុករលួយ កាន់ជើងតែពួកអ្នកមានលុយ និងអ្នកមានអំណាច
- -ខ្លួនឯងស៊ីឆ្ងាញ់ ដេកស្រួល នៅវីឡាស្កឹមស្កៃ ភូមិគ្រិះធំៗ របស់ប្រើទំនើបៗថ្លៃៗ ទុកអោយប្រជាជនក្រីក្រ រស់វេទនា វិស័យអប់រំធ្លាក់ចុះ វិស័យសុខាភិបាលមហារលួយ
- -រាប់រកតែមេដឹកនាំបរទេសដែលមានឈ្មោះអាក្រក់និងផ្តាច់ការដើម្បីបានខ្ចីលុយឥតលក្ខខ័ណ ស្រួលចាយស្រេចតែចិត្ត
- -មិនអើពើរកទីផ្សារលក់ផលិតផលក្នុងស្រុក ទុកអោយប្រជាជនជំពាក់ធនាគារស្ទើរពេញប្រទេស...
- -អួតតែការប្រមូលពន្ធលើសផែនការ ធ្វើអោយប្រជាជនដែលកំពុងក្រ និងជំពាក់គេជុំទិសមានការឈឺចាប់..
- ...ព្រមទាំងរូបភាពអវិជ្ជមានជាច្រើនទៀត...ហើយទីបំផុត អ្វីៗទាំងនេះធ្វើអោយប្រជាជនទ្រាំលែងបានកងើបបះបោរ ចុងក្រោយគ្មានអ្វីអមត: អំណាចត្រូវដល់ថ្ងៃអន្សា ទោះបីខំការពារដោុប្រើទាហាននិងប៉ូលីសយ៉ាងណាក៏ដល់ថ្ងៃបញ្ចប់...
No comments:
Post a Comment