- បដិវត្តន៍ពណ៍ កូរ៉េខាងត្បូង South Korea
- បដិវត្តន៍ពណ៍ ជប៉ុន Japan
- បដិវត្តន៍ពណ៍នៅ អូស្រ្តាលី Australia
- បដិវត្តន៍ពណ៍ នៅ តៃវ៉ាន់ Taiwan
- វេណេហ្សុយអេឡា Venezuela
- បដិវត្តន៍ពណ៍ ភូមារ Burma
- បដិវត្តន៍ពណ៍ ហុង កុង Hong Kong
- បដិវត្តន៍ពណ៍ ស្រីលង្លកា Sri Lanka
- បដិវត្តន៍ពណ៍ បាតុកម្ម នៅ អគ្ឡេស United Kongdoms
- បដិវត្តន៍ពណ៍ អ៊ុយក្រែន Ukraine
- បដិវត្តន៍ពណ៍ បឹងក្លាដេស Bengladesh
- បដិវត្តន៍ពណ៍ នៅប្រទេសថៃ Thailand 2006
- បដិវត្តន៍ពណ៍ នៅ វៀតណាម Vietnam 2014, 2018
- បដិវត្តន៍ពណ៍ នៅកម្ពុជា រដ្ឋប្រហារ ឆ្នាំ ១៩៧០ ( ប្រវត្តិ អ៊ិនតាំ ប្រវត្តិ លន់ នល់ ប្រវត្តិ .ហង់្ស ធុនហាក់.. ប្រវត្តិ ចេង ហេង. ប្រវត្តិ ស៉ឺង ង៉ុកថាញ់ )
- បដិវត្តន៍ពណ៍ នៅកម្ពុជា ២០១៣
- បដិវត្តន៍ពណ៍ នៅ កម្ពុជា ២០២៤
- បដិវត្តន៍ពណ៍ យូហ្គោស្លាវី Yugoslavia
គំរូ និង ការប្រឆាំង បដិវត្តន៍ Model and Counter Colour Revolution ៖ នៅ អគ្លេស បក្សប្រឆាំងធ្វើសកម្មភាព តាម Twitter ដោយ ចងជាក្រុមមានសមាជិក ៨០ ម៉ឺននាក់ រួចគេ ណាត់គ្នា ជួបជុំគ្នានៅ ចំណុចណាមួយ...ដូច្នេះ សម្រាប់ការប្រឆាំងផែនការក្បត់ គេត្រូវ ជ្រៀតចូលតាម Social Media ដើម្បី កំណត់មុខសញ្ញា ទីតាំង ពេលវេលា ។ នៅអគ្លេស រដ្ឋាភិបាលធ្លាប់បិទ Twitter ដែរ តែមហាសេដ្ឋីនោះ គាត់ទិញយក មកវិញ ដូរជាឈ្មោះជា X ដើម្បីបំរើបក្សពួកគាត់ជាបន្ត...។ នៅគ្លេស ក៍ដូចជា បឹងក្លាដេស គេឃោសនា តាម Social Media ដែលមានមនុស្ស មើល ច្រើនជាង ១០ លាននាក់ ក្នុងការ live ម្តងៗ ។
ផែនការបង្រ្កាប កំទេច បដិវត្តន៍ពណ៍
ផែនការបង្រ្កាប កំទេច បដិវត្តន៍ពណ៍ ខែ សីហា ២០១៤ នៅកម្ពុជា ដែលទំព័រនេះ បង្ហាញ រូបភាពខ្លះៗមួយចំនួន ស្តីអំពី រូបភាព នៃការធ្វើបដិវត្តន៍ពណ៍ តាមបណ្តាញសង្គម ហ្វេសប៊ុក ដូចមានខាងក្រោមនេះ ៖
Chan Born ជនជាតិភ្នំដេហ្គានៅវៀតណាមគាត់យកប្រទេសគាត់ដាក់បញ្ចូលជាមួយ ថៃភូមារ(មហាថៃ សាន) ចឹងបានគេទាមទារឲ្យកម្ពុជាដកខ្លួនចេញពី CVL. មានតែ កម្ពុជា រួមជាមួយ វៀតណាម ចិន ទេ ទើបអាចទប់ មហាចម្បារបាន !!! អាមេរិកចំណាយលុយ ពាន់លានដុល្លាលើ កិច្ចការ សមុទ្រចាម (សព្វថ្ងៃដូរជា សមុទ្រចិនខាងត្បូង) លើកិច្ចការ តៃវ៉ាន់ ដែលពីមុន ជាទឹកដី ចម្ប៉ារដែរ ។
ផែនទី នៃការធ្វើបដិវត្តន៍ពណ៍ ដោយ បរទេស គាំទ្រ ថ្ងៃទី ១១ សីហា ២០២៤
សេង ធារិន ក្នុងនាមខ្ញុំបាទជានាយទាហាននៃកងយោធពលខេមរភូមិន្ទ សូមគាំទ្រប្រសាសន៍សម្ដេចតេជោ ក្នុងការទប់ស្កាត់មិនឱ្យមានបដិវត្តន៍ពណ៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្ដេជ្ញាចិត្តការពារឲ្យបានដាច់ខាតនូវសន្តិភាព ស្ថេរភាពនយោបាយ នៅក្នុងប្រទេសនិងកម្ទេចរាល់ឧបាយកលរបស់ក្រុមជ្រុលនិយមទាំងក្នុងនិងក្រៅប្រទេស ទោះក្នុងតម្លៃណាក៏ដោយ ។
So Naro អ្នកណាខ្លះនឹកឃើញយុទ្ធនាការខ្មោចម្រៀមដៃ៩ ចូលចាប់ ហ៊ុន សែន នាថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ជនក្បត់ជាតិ សម រង្សុី និងគូកន បំផុសបំផុលផ្អើលពេញប្រទេស។ ចុងក្រោយពួកកំសាកញីទាំងនោះមិនឃើញស្រមោលទេ ហើយបន្តរស់នៅសុខសាន្តនៅក្រៅប្រទេស បន្សល់តែអ្នកចាញ់បោកពួកឧទ្ទាមជ្រុលនិយមនៅក្នុងប្រទេសត្រូវជាប់ទោសទណ្ឌព្រហ្មទណ្ឌ ដេកគុកមិនតិចឆ្នាំទេ។ អ្នកខ្លះត្រូវបានដោះលែងរួចហើយ តែអ្នកខ្លះនៅជាប់ក្នុងពន្ធនាគានៅឡើយ។
👉 សូមបងប្អូនទាំងក្នុងនិងក្រៅប្រទេសកុំជឿការញុះញង់បោកប្រាស់ទឹកចិត្តស្នេហាជាតិរបស់បងប្អូនដើម្បីចូលរួមចលនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ក្រោមលេសនៃការរំលាយ CLV ដែលជាកិច្ចសហប្រតិបត្តិការត្រីកោណដ៏ជោគជ័យមានរយៈពេល២៥ឆ្នាំមកហើយ តែមិនមានការកាត់ទឹកដី ឬបាត់ដីដូចដែលពួកជ្រុលនិយមកំពុងបំផុសបំផុលបោកប្រាស់នោះទេ។
សូមចេះការពារខ្លួនកុំឱ្យជាប់ទោសនៃការចូលរួមចលនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលជាទោសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរដូចករណីចលនា ៩វិច្ឆិកា ម្រៀមដៃ៩ដ៏បោកប្រាស់ស្អីគេនោះ។
Hout Songhak សមត្ថកិច្ចក្រសួងមហាផ្ទៃបានបានកំណត់មុខសញ្ញាក្រុមមេខ្លោងដែលញុះញង់ឲ្យធ្វើព្យុះភ្លៀង ធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលបានហើយនៅពេលនេះ ។
-នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលមានលោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ថា ក្រសួងមហាផ្ទៃមានសមត្ថកិច្ចក្នុងការគ្រប់គ្រងរៀបចំសណ្តាប់ធ្នាប់សន្តិសុខសង្គមទាំងមូល ដូច្នេះរាល់មុខសញ្ញាបានកំណត់រួចហើយ ។
អ្នកនាំពាក្យបានគូសបញ្ជាក់ថា យ៉ាងដូច្នេះថា ៖«យើងបានកំណត់មុខសញ្ញាក្រុមទាំងឡាយណា ដែលបានញុះញង់ ឬបង្កើតនូវយន្តការផ្សេងៗធ្វើព្យុះភ្លៀង ឬយកលេសនេះ លេសនោះ ដើម្បីរុញស្ថានការណ៍ទៅជាបដិវត្តន៍ព័ណ៌ក្នុងគោលបំណងទុចចរិតផ្តួលរំលំរាជរដ្ឋាភិបាលស្របដែលខុសនឹងគោលការណ៍ច្បាប់សកលលោក គោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីទាមទារឲ្យមានការបោះឆ្នោតខុសនឹងរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា» ។
អ្នកនាំពាក្យបានគូសបញ្ជាក់បន្ថែមថា ៖«សូមជម្រាបថា អ្នកជាមេខ្លោងដែលទទួលបញ្ហាពីសេនានិយោពីក្រៅប្រទេស និងក្នុងប្រទេសត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ហើយជារួមអាចនិយាយថា សមត្ថកិច្ចជំនាញគ្រប់គ្រងបាននូវមុខសញ្ញាទាំងអស់នោះហើយ គឺគ្រាន់តែទុកពេល វេលាមួយសមស្របឲ្យអ្នកទាំងអស់នោះភ្ញាក់ខ្លួនឡើងវិញ ឬចូលមកសារភាព ឬដកខ្លួនថយ លែងបង្ករនូវព្យុះភ្លៀងក៏ដូចជា ប្រមូលមហាជនឲ្យចូលមកក្រុមខ្លួនធ្វើអំពើល្មើសច្បាប់» ។
ទាក់ទិននឹងការគ្រប់គ្រងស្ថានការណ៍វិញលោកទូច សុខៈ បានឲ្យដឹងទៀតក្រសួងមហាផ្ទៃបានធ្វើការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា និងទិដ្ឋភាពសង្គមជាក់ស្តែង ដោយបញ្ហាទាំងរដ្ឋាភិបាលរាជធានីខេត្តគ្រប់លំដាប់ថ្នាក់ ។
លើសពីនេះកម្លាំងសមត្ថកិច្ចពោល គឺកម្លាំងនគរបាលជាតិ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ធ្វើកិច្ចការងារនេះដោយរៀបចំផែនការ និងក្បួនយុទ្ធសាស្ត្រផ្សេងៗ ឬរកវិធីជំនាញនានា ដើម្បីធ្វើការងាររៀងខ្លួន ។
អ្នកនាំពាក្យបានលើកឡើងបន្ថែមថា ក្រសួងមហាផ្ទៃបានស្នើសុំដល់មហាជនផ្សេងៗទៀត សូមចូលរួមសហការទប់ស្កាត់ និងផ្សព្វផ្សាយអប់រំកុំឲ្យចូលក្នុងទន្ទាក់របស់ក្រុមឧក្រិដ្ឋ.ជនប្ល.ន់ អំណាចទាំងអស់នោះ ។
ជាមួយគ្នានោះដែរ ក្រសួងមហាផ្ទៃក៏បានអំពាវនាវដល់ក្រុមទទួលបញ្ជាសូមដកថយ បោះបង់បទបញ្ជានោះចោល ហើយអ្នកដែលកំពុងតែត្រូវបានគេអូសទាញសុំបោះបង់គំនិតនោះ ដោយកុំធ្វើតាមក្រុមឧទ្ទាមក្រៅច្បាប់នេះ ៕
No comments:
Post a Comment