Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Monday, August 12, 2024

បដិវត្តន៍ពណ៍ កម្ពុជា ២០១៣

គំរូបដិវត្តន៍ពណ៍លើសកលលោករួមមានដូចជា ៖
  1. បដិវត្តន៍ពណ៍  កូរ៉េខាងត្បូង South Korea
  2. បដិវត្តន៍ពណ៍ ជប៉ុន Japan
  3. បដិវត្តន៍ពណ៍នៅ អូស្រ្តាលី Australia
  4. បដិវត្តន៍ពណ៍ នៅ តៃវ៉ាន់ Taiwan
  5. វេណេហ្សុយអេឡា Venezuela
  6. បដិវត្តន៍ពណ៍ ភូមារ Burma
  7. បដិវត្តន៍ពណ៍ ហុង កុង Hong Kong
  8. បដិវត្តន៍ពណ៍ ស្រីលង្លកា Sri Lanka
  9. បដិវត្តន៍ពណ៍ បាតុកម្ម នៅ អគ្ឡេស United Kongdoms
  10. បដិវត្តន៍ពណ៍ អ៊ុយក្រែន Ukraine 
  11. បដិវត្តន៍ពណ៍ បឹងក្លាដេស Bengladesh 
  12. បដិវត្តន៍ពណ៍ នៅប្រទេសថៃ Thailand 2006
  13. បដិវត្តន៍ពណ៍ នៅ វៀតណាម Vietnam 2014, 2018
  14. បដិវត្តន៍ពណ៍ នៅកម្ពុជា រដ្ឋប្រហារ ឆ្នាំ ១៩៧០ ( ប្រវត្តិ អ៊ិនតាំ ប្រវត្តិ លន់ នល់ ប្រវត្តិ .ហង់្ស ធុនហាក់.. ប្រវត្តិ ចេង ហេងប្រវត្តិ ស៉ឺង ង៉ុកថាញ់ )
  15. បដិវត្តន៍ពណ៍ នៅកម្ពុជា ២០១៣
  16. បដិវត្តន៍ពណ៍ នៅ កម្ពុជា ២០២៤ 
    1. ផែនការធ្វើ បដិវត្តន៍ពណ៍ 
    2. ផែនការកំទេច បដិវត្តន៍ពណ័)
  17. បដិវត្តន៍ពណ៍ យូហ្គោស្លាវី Yugoslavia 
ឆ្នាំ ២០១២ លើក​មុន ​លោក​សម រង្ស៊ី បង្ខំ​ចិត្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស គឺដោយ​សារ​​សំណុំ​រឿង​ដក​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ដែល​ពេល​នោះ តុលាការ​ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​១២​ឆ្នាំ​។ ប៉ុន្តែ​លើក​នេះ លោក សម រង្ស៊ី រង​បណ្ដឹង​ព្រហ្មទណ្ឌ​ចំនួន​រាប់​សិប​បណ្ដឹង រាប់​ចាប់​តាំង​ពីសំណុំ​រឿង​​បរិហារ​កេរ្តិ៍ ​​ប្រមាថ​ព្រះ​មហាក្សត្រ និង​​​ឧបឃាត​ជា​ដើម​​។ ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​សំណុំ​រឿង​ធំ និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែលអាច​ធ្វើ​ឲ្យ​​លោក សម រង្ស៊ី ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​យូរ​អង្វែង​។ តើលើក​នេះ ​លោក សម រង្ស៊ី អាចទទួល​បាន​ការ​ព្រះ​រាជទាន​លើក​លែង​ទោស​ពី​សំណាក់​អង្គ​ព្រះមហាក្សត្រ​​ដូច​លើក​មុន​ដែរ​ឬ​យ៉ាង​ណា? មាន​តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​គូ​បដិបក្ខ​របស់​លោក សម រង្ស៊ី ម្នាក់​គត់ ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​៕

ឆ្នាំ ២០១៣ បើលោក ហ៊ុន សែន បញ្ឈប់ការទប់ស្កាត់មាតុភូមិនិវត្តន៍របស់ខ្ញុំ ហើយអនុញ្ញាតិឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មកទទួលខ្ញុំដោយសេរី ដូចពួកគេបានធ្វើ នៅពេលមាតុភូមិនិវត្តន៍ចុងក្រោយរបស់ខ្ញុំ កាលពីថ្ងៃ ១៩ កក្កដា ២០១៣ ពេលនោះ ខ្ញុំនឹងមកដល់ប្រទេសកម្ពុជា ភ្លាមមួយរំពេច ហើយសុខចិត្តឲ្យរដ្ឋអំណាចចាប់ខ្ញុំ និងយកខ្ញុំ ទៅដាក់ពន្ធនាគារ។ អ្នកសង្កេតការណ៍ឯករាជ្យ ទស្សន៍ទាយថា នៅថ្ងៃដែលលោក សម រង្ស៊ី វិលត្រឡប់មកប្រទេសកម្ពុជាវិញម្តងទៀត នៅពេលខាងមុខនេះ ពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកពីជិតឆ្ងាយ ហើយប្រមូលផ្តុំគ្នា ដើម្បីទទួលស្វាគមន៍លោក សម រង្ស៊ី នឹងមានចំនួនយ៉ាងតិច ៣ ដង ច្រើនជាង កាលពីថ្ងៃ ១៩ កក្កដា ២០១៣។ ហ្នឹងហើយ ដែលធ្វើឲ្យលោក ហ៊ុន សែន មានការភ័យខ្លាច ចំពោះប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ដែលនឹងធ្វើឲ្យរបបផ្តាច់ការវិនាសសាបសូន្យ។

ឆ្នាំ ២០១៥ ចាប់​តាំង​ពី​លោក សម រង្ស៊ី ចាក​ចេញ​ពី​កម្ពុជា​នៅ​ចុង​ឆ្នាំ​២០១៥ គ្មាន​ពេល​ណា​ដែល​លោក​ប្ដេជ្ញា​ចិត្ត​វិល​ចូល​ស្រុក​វិញ ខ្លាំង​ដូច​លើក​នេះ​ទេ​។ លើក​នេះ លោក សម រង្ស៊ី មិន​ត្រឹម​តែ​សន្យា​ផ្ទាល់​មាត់​ថា​នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកា​ទេ ប៉ុន្តែ​លោក​បាន​ប្រកាសពី​គម្រោង​ច្បាស់​លាស់ បូក​រួម​​ទាំង​​ឆន្ទៈមោះមុត ក្នុង​ការ​លះ​បង់សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន ដើម្បី​ប្ដូរ​យក​សិទ្ធិ​សេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ​ជូន​ប្រជាជន​។

១២ តុលា ២០១៩ / 12 October 2019 លោក សម រង្ស៊ី បញ្ជាក់សារជាថ្មី អំពីផែនការមាតុភូមិនិវត្តន៍ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃ ០៩ វិច្ឆិកា ២០១៩។  Sam Rainsy confirms the repatriation plan of the CNRP leadership on 9 November 2019.

លោកស្រី ​មូរ ​សុខហួរ​៖ ​ផែនការ​មាតុភូមិវត្តន៍​របស់​លោក ​សម រង្ស៊ី ​​នៅថ្ងៃទី​​០៩ ​វិច្ឆិកា មិ​ន​​​ផ្លាស់​​ប្តូ​រ​​ទេ​​ គិត​ត្រឹម​ថ្ងៃទី ​២៧ ​តុលា​នេះ ​លោក​​ស្រី ​​មូរ​ សុខហួរ​​ ប្រធាន​គណៈកម្មការ​រៀបចំ​មាតុភូមិ​និវត្តន៍​​របស់​​លោក​​ សម រង្ស៊ី ​​បាន​​គូស​​បញ្ជាក់​​​​ថា​​ ផែន​ការ​​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី ​នៅ​ថ្ងៃទី ​០៩ ​វិច្ឆិកា ​​ខាង​មុខ​នេះ ​នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​​ទេ​​។ ​​ការ​​លើក​​ឡើង​​នេះ ​​គឺ​​បន្ទាប់​​ពី​មាន​ការ​ផ្សព្វផ្សាយ​តាម​រយៈលិខិត​ក្លែង​ក្លាយ​មួយ​ថា ​លោក​ស្រី ​មូរ ​សុខហួរ ​បាន​ប្រាប់​ឲ្យ​សកម្មជន​របស់​លោក​ស្រី​ទាំងអស់​ ផ្អាក​ផែនការ​វិល​ត្រឡប់ ​នៅ​ថ្ងៃទី​០៩ ​ខែ​វិច្ឆិកា ​ព្រោះ​ខ្លាច​ការ​ចាប់​ខ្លួន​។​ 

ន្រ្តីជាន់ខ្ពស់អន្តោប្រវេសន៍មួយរូប ក៏បានបញ្ជាក់ដែរប្រាប់អង្គភាពព័ត៌មាន Fresh News ថា «ភាគីខាងថៃក្រុមហ៊ុន Thai Airways បានបញ្ជាក់មកថា សម រង្ស៉ី មិនមានឈ្មោះឡើងលើយន្តហោះមកទីក្រុងបាងកកទេ»។

ប្រជាពលរដ្ឋខ្មែរមួយរូបស្ថិតនៅព្រលានយន្តហោះទីក្រុងប៉ារីស បានឃើញថា គាត់បានឃើញប៉ូលិសបារាំងបានបណ្តេញ សម រង្ស៉ី និងអ្នកហែហមចេញពី ព្រលានយន្តហោះ Charles De Gaulle។ ដូចនេះការទៅព្រលាននេះ គ្រាន់តែជាឆាកល្ខោន ដែល សម រង្ស៉ី សម្តែងឲ្យអ្នកគាំទ្រមើលថា បានទៅព្រលានមែន តែក្រុមហ៊ុនយន្តហោះថៃមិនឲ្យឡើង ដើម្បីប្រើជាលេសពន្យាពេលថ្ងៃទី ០៩/១១ ដែលតាមការពិតសំបុត្រយន្តហោះជើងហោះហើរថ្ងៃនេះ សម រង្ស៉ី បានពន្យារពេលរួចបាត់ទៅហើយ៕

.......បន្ទាប់ពីមានបដិវត្តន៍ពណ៍ ក៍ឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិ និង ចាប់ខ្លួនមេដឹកនាំបដិវត្តន៍ពណ៍ ដាក់គុក ហាមឃាត់មនុស្ស ១១៨​នាក់មិនឲ្យធ្វើនយោបាយ ៥ឆ្នាំ និងការ យកសមាជិកសភា ៥៥ នាក់ចូលក្នុងជួររដ្ឋាភិបាល់

ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងប្រជាជនមូលដ្ឋានជួបជុំនៅទីលានប្រជាធិបតេយ្យ តែមិនអនុញ្ញាតឱ្យមានជនបរទេសចូលរួមសម្ដែងមតិឡើយភ្នំពេញៈ​ ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងប្រជាជនមូលដ្ឋាន ប្រើប្រាស់ទីលានប្រជាធិបតេយ្យ ដើម្បីធ្វើការជួបជុំសម្តែងមតិក្រោមប្រធានបទ "សន្និបាតមហាជន" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង០៧:០០នាទី រហូតដល់ម៉ោង១៦:៣០នាទី ដែល មានអ្នកចូលរួមប្រមាណ៩០០នាក់ ដោយមិនអនុញ្ញាតឱ្យមានជនបរទេសចូលរួមសម្ដែងមតិនេះឡើយ។ ទន្ទឹមនេះ ការដាក់ញត្តិជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវធ្វើតាមរយៈមន្ត្រីតំណាងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្របសម្រួលបញ្ចូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ជាមួយនេះដែរ ក្រសួងមហាផ្ទៃស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងប្រជាជនមូលដ្ឋានទាំងនោះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមខ្លឹមសារក្នុង កំណត់ហេតុនៃកិច្ចប្រជុំដែលបានឯកភាពគ្នា និងលិខិតបទដ្ឋានគតិយុត្តជាធរមានព្រមទាំងត្រូវធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោយការទទួលខុសត្រូវខ្ពស់។

.ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២យុវជនចំនួនពីរនាក់ ត្រូវបានស​មត្ថកិច្ច ខេត្តកណ្តាល ចាប់ខ្លួនវាយខ្នោះ នៅមុខសាលរាជធានីភ្នំពេញ ភ្លាមៗក្រោយពួកគេចាកចេញពីជួបមន្ត្រីសាលារាជធានី ដើម្បីស្នើសុំ​ធ្វើបាតុកម្ម​ដោយ​អហិង្សា​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់​​​ការ​ចេញ​បណ្ណ​ស្នាក់​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អាគា​រ​​សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


23 December 2013 · នេះជាទិដ្ឋភាពគារដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ ខែធ្នូ ដែលមានបាតុករប្រមាណជាង ៥០០,០០០នាក់។ ល្មមចុះចេញហើយហ៊ុនសែន អើយ។

គណបក្ស​​ប្រឆាំង​​ប្រារព្ធ​​ទិវា​​សិទ្ធ​​មនុស្ស​​១០​​ធ្នូ នៅ​​ទី​លាន​​ប្រជាធិបេតេយ្យ​

នៅពេលនេះ​ សកម្មជន​ប្រមាណ​ពេញ​ពាក់កណ្តាល​ទីលាន​ប្រជាធិបតេយ្យ ​កំពុងតែ​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​សាទរ​ទិវា​សិទ្ធមនុស្ស10ធ្នូ ​ដែល​ដឹកនាំ​ដោយ​គណបក្សប្រឆាំង។ នៅមុននេះ​គឺ​កាលពី​ម៉ោង​ប្រមាណ 9 និង 40 នាទី​ក្បួន​ដង្ហែ​របស់លោក​កឹម សុខា​ហែ មកពី​ទីស្នាក់ការ​ត្រឡោកបែក និង​ក្បួន​របស់លោក​សម រង្ស៊ី ហែ​មកពី​ចាក់អង្រែ​បាន​ដើរមក​ប្រសព្វ​គ្នា​នៅត្រង់​ស្តុ​ប​ផ្លូវភ្លោះ​អគារ​កាណាឌីយ៉ា ហើយ​បាន​ឈប់​ក្នុង​រយៈពេល​ខ្លី​ប្រមាណ4ឬ5នាទី​នឹង​បន្លឺ​សម្រែក​អបអរ​ទិវា​សិទ្ធិមនុស្ស រួច​ទើប​ដង្ហែរ​គ្នា​មកជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ។សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​លោក ភា​រុណ ដែល​ជួតក្បាល​នឹង​ក្រណាត់​ពណ៌​លឿង​នោះ បាន​និយាយថា លោក​មក​ទីនេះ​គឺ«​ដើម្បី​យុត្តិធម៌​ហើយ​ថា​មាន​យុត្តិធម៌​ទើប​គ្មាន​អំពើ​ហឹ​ង្សា»។


សិទ្ធិ - នៅថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០១៤ នេះលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាន​លើកឡើងថា ពេលឃោសនាបោះឆ្នោត ជ្រើសរើសសមាជិក ក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌ ទីតំាងទីលាន​ប្រជាធិបតេយ្យ ក្បែរវត្តភ្នំ និងបរិវេណមុខវត្តបុទុមវតី គឺ«មិនត្រូវបាន»អនុញ្ញាត ឲ្យមានការប្រមូលផ្តុំជួបជុំអ្វី​ទាំង​អស់។

លោក ប៉ា សុជាតិវង្ស បានព្រមានថា រហូតមកដល់ពេលនេះ ដោយមានការឯកភាពពីក្រសួងមហាផ្ទៃផងនោះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទ ដែលពាក់ព័ន្ធ បានត្រៀមចាត់វិធានការក្តៅរួចរាល់អស់ហើយ ដើម្បីបង្រ្កាប និង​បោសសំអាត ចំពោះសកម្មភាពគណបក្សនយោបាយណាមួយ ដែលមិនគោរពតាមការណែនំា របស់អាជ្ញាធរ​ក៏​ដូច​ជាក្រសួងមហាផ្ទៃ។

ប៉ូលិស​ដាក់លួសបន្លាបិទផ្លួវបាតុករ (រូបថតថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៣)
ភ្នំពេញ — គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ផ្អាក​ការ​ដើរ​ហែក្បួន​នៅ​តាម​ផ្លូវ​សាធារណៈ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​ ក៏ប៉ុន្តែ​បាន​អំពាវ​នាវ​ឲ្យប្រជាពលរដ្ឋ​មក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ជារៀង​រាល់​ថ្ងៃ​វិញ និង​បាន​ប្រកាស​ដើរ​ហែក្បួន​លក្ខណៈទ្រង់​ទ្រាយ​ធំ​ជារៀង​រាល់​ថ្ងៃ​អាទិត្យ​ខាង​មុខនេះ។​

មាន​ក្រុម​បាតុករ​ជាច្រើន​រាប់​ពាន់​នាក់​បាន​មក​ចូល​រួម​ស្តាប់​សេចក្តី​ថ្លែង​ការណ៍របស់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ និង​លោកសម រង្ស៊ី។ ​ក៏​ប៉ុន្តែ​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​មិន​មាន​វត្តមាន​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទេ។

លោកសម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រកាស​ប្រាប់​ក្រុម​បាតុករ​ថា ​ចាប់​ពី​ថ្ងៃ​ច័ន្ទ​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​សៅរ៍​ការជួប​ប្រជុំ​របស់​ក្រុម​បាតុករ​នឹង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល​ តែមិន​ដើរ​ហែក្បួន​ទេ។ លោកបាន​ប្រកាស​ថា ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ គណបក្ស​សង្គ្រោះជាតិ​នឹង​ដើរ​ហែក្បួន​ដោយ​សន្តិវិធី​លក្ខណៈទ្រង់​ទ្រាយ​ធំ​ជាងពេល​មុនៗ​ដើម្បី​ទាមទារ​ឲ្យបោះឆ្នោត​ឡើង​វិញ​ និង​ផ្លាស់​ប្តូរ​មេ​ដឹកនាំ​បច្ចុប្បន្ន​ចេញ។

No comments:

Post a Comment